-
AVD Ep09: Indo-Pacific Economic Framework (IPEF)

Even though there are many discussions about unprecedented challenges which have been hindering stability, peace and prosperity of the world, ranging from economic and social disruption caused by the COVID-19 pandemic to the recent war between Russia and Ukraine, the U.S-Sino rivalry remains one of the most significant issues that require our great attention.
-
AVD Ep08: ASEAN-U.S. Special Summit 2022

-
AVD Ep07: Implications of Myanmar Crisis for ASEAN

-
AVIVoice Ep83: និន្នាការដ៏គួរឱ្យព្រួយបារម្មណ៍នៃចលនាអាវុធនុយក្លេអ៊ែរនៅលើពិភពលោក

ចលនានៃអាវុធនុយក្លេអ៊ែរកំពុងតែមានការកើនឡើងជាបន្តបន្ទាប់ក្នុងបរិបទនៃប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងមហាអំណាច ក៏ដូចជាបញ្ហានៅឧបទ្វីបកូរ៉េដែលមិនទាន់មានដំណោះស្រាយដាច់ស្រេចនៅឡើយ។ បញ្ហានេះបានបង្កជាការព្រួយបារម្មណ៍របស់សហគមន៍អន្តរជាតិពាក់ព័ន្ធទៅនឹងសុវត្តិភាពសន្តិសុខពិភពលោក ក៏ដូចជាស្ថេរភាពនៃទំនាក់ទំនងអន្តរជាតិផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ធិន វុត្ថា បានពន្យល់លម្អិតអំពីកត្តាចម្បងដែលនាំឱ្យពិភពលោកបច្ចុប្បន្នងាកទៅរកកន្លងនៃមហាអំណាចនុយក្លេអ៊ែរ និងផលបច្ច័យដល់សន្តិសុខពិភពលោក។
-
AVIVoice Ep82: ការចូលជាសមាជិកនៃអង្គការណាតូរបស់ហ្វាំងឡង់និងស៊ុយអែត និងបញ្ហាប្រឈមផ្នែកសន្តិសុខនៅតំបន់អឺរ៉ុប

អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) កំពុងតែដំណើរការទៅលើការដាក់ពាក្រស្នើសុំចូលជាសមាជិករបស់ប្រទេសចំនួនពីរគឺ ហ្វាំងឡង់ និងស៊ុយអែត ខណៈពេលដែលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនកំពុងតែបន្តយ៉ាងក្ដៅគគុក។ ក្នុងកិច្ចសម្ភាសន៍នេះ លោក អំ សុជាតិ បានពន្យល់ពីមូលហេតុ និងផលប្រយោជន៍សម្រាប់ហ្វាំងឡង់និងស៊ុយអែតក្នុងការចូលជាសមាជិករបស់អង្គការណាតូ ក៏ដូចជាការជះឥទ្ធិពលទៅលើអ៊ុយក្រែងក្នុងការស្នើសុំសមាជិកភាពនៃអង្គការណាតូរបស់ខ្លួន និងបញ្ហាសន្តិនៅតំបន់អឺរ៉ុបក្រោមការមើលថែរបស់ណាតូ។
-
AVIVoice Ep81: លទ្ធផលដំណើរទស្សនកិច្ចការងារលើកទី២ របស់ប្រេសិតពិសេសអាស៊ាន នៅមីយ៉ាន់ម៉ា

ប្រេសិតពិសេសនៃប្រធានអាស៊ាន ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុម រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រកម្ពុជា បានបំពេញដំណើរទស្សនកិច្ចការងារលើកទី២ នៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ដែលដំណើរទស្សនកិច្ចនេះមានគោលបំណង ដើម្បីជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង៥ ពន្លឿនការផ្ដល់ជំនួយមនុស្សធម៌និងកម្មវិធីចាក់វ៉ាក់សាំងរួម និងបង្កើនបរិយាកាសអំណោយផលសម្រាប់ការសន្ទនានយោបាយប្រកបដោយបរិយាប័ន្នផងដែរ។
-
Cambodia2050 Ep40: លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦

មុននឹងយើងចូលទៅឆ្លើយនឹងសំណួរនេះខ្ញុំសូមរំឭកឡើងវិញបន្តិចអំពីរឿងរ៉ាវមួយចំនួនពាក់ព័ន្ធទៅនឹងកម្ពុជាហើយនិងការធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ។ នៅ២០២២នេះ គឺជាឆ្នាំពិសេសសម្រាប់កម្ពុជា ដោយហេតុថា យើងកំពុងតែធ្វើជាប្រធានប្តូរវេនរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (Association of Southeast Asian Nations) ឬក៏យើងហៅកាត់ថាអាស៊ានហ្នឹង។ ការធ្វើជាប្រធានអាស៊ាននេះគឺគេធ្វើឡើងប្ដូរវេនគ្នារវាងរដ្ឋជាសមាជិកទាំង១០
-
AVIVoice Ep80: ស្វែងយល់ពីសៀវភៅសការពារជាតិកម្ពុជា ឆ្នាំ២០២២

-
AVIVoice Ep79: តើអ្វីទៅជាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF)?

នៅក្នុងសតវត្សទី២១នេះ គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកហាក់មានទំនោរខ្លាំងមកកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេលដែលអានុភាពមហាយក្សសេដ្ឋកិច្ចចិនកំពុងតែកើនឡើងជាលំដាប់។ ដើម្បីជាការឆ្លើយតប ក៏ដូចជាទប់ស្ដាក់នូវកំណើនសេដ្ឋកិច្ចនិងអំណាចរបស់ប្រទេសចិន សហរដ្ឋអាមេរិកចាប់ផ្ដើមដាក់ចេញនូវយន្តការជាច្រើននៅក្នុងតំបន់ ជាក់ស្ដែងថ្មីៗនេះជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់បានដាក់ចេញនូវក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក
-
AVIVoice Ep78: ការរំលឹកខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-អូស្រ្តាលី

ឆ្នាំ២០២២ គឺជាឆ្នាំកំណត់នូវចំណងមិត្តភាពដ៏យូរអង្វែងរបស់កម្ពុជា និងអូស្រ្តាលីក្នុងរយៈពេល ៧០ឆ្នាំ ដែលទំនាក់ទំនងទ្វេភាគីមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥២ មួយឆ្នាំមុនពេលដែលកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង។ ក្នុងកិច្ចសម្ភាសន៍ ឯកឧត្ដមឯកអគ្គរាជទូត PABLO Kang បានពន្យល់ពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងសមិទ្ធិផលដែលបានសម្រេចកន្លងមក ជាពិសេសនោះគឺការរៀបចំនូវកម្មវិធីមួយចំនួនដើម្បីជាការរំលឹកដល់ខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-អូស្រ្តាលី