-
កម្ពុជានៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS)
ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ (7thGMS Summit) កម្ពុជាគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលនេះនៅពាក់កណ្តាលឆ្នាំ២០២០ ប៉ុន្តែត្រូវបានលើកមកពេលអំឡុងដើមឆ្នាំ២០២១វិញ ដោយសារការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។ វាគ្មិន: លោកសាស្រ្តាចារ្យ កឹម ដឿនសម្របសម្រួលដោយ៖ ហ៊ឹម សុធារ័ត្ន
-
កម្ពុជា ថៃ និងវៀតណាមមានសមត្ថភាពក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ខណៈ ការគ្រប់គ្រងជំងឺនេះនៅមីយ៉ាន់ម៉ាអាចនឹងមានការប៉ះពាល់ ដោយសារការប្រែប្រួលនយោបាយផ្ទៃក្នុង (មានវីដេអូ)
វាគ្មិន៖ បណ្ឌិត ងួន គឹមលី នាយកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដែលលោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ ពីសាកលវិទ្យាល័យជាតិអូស្រ្តាលី (ANU) និងថ្នាក់អនុបណ្ឌិតផ្នែកការសិក្សាអាស៊ីអាគ្នេយ៍ពីសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ។ ទស្សនាវដ្តី Mekong Connect របស់ AVI ស្តីពីឥទ្ធិពល និងការឆ្លើយតបនៅក្នុងតំបន់មេគង្គទៅលើជំងឺរាតត្បាតកូវីដ-១៩ បានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកសិក្សាស្រាវជ្រាវ ដោយហេតុថាទស្សនាវដ្ដីនេះបានសរសេរតាំងពីចុងឆ្នាំ២០២០ ហើយបានរៀបរាប់ពីចំណុចខ្លាំង និងចំណុចខ្វះខាតរបស់ប្រទេសចំនួន០៤ នៅក្នុងតំបន់មេគង្គ (កម្ពុជា មីយ៉ាន់ម៉ា ថៃ និងវៀតណាម) ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះនៅក្នុងសហគមន៍ ប៉ុន្តែអ្នកនិពន្ធអត្ថបទនីមួយៗហាក់ដូចជាបានដឹងមុនថានឹងមានអ្វីកើតឡើងនៅដើមឆ្នាំ២០២១នេះ ជាក់ស្តែងដូចជាករណីរបស់ប្រទេសមីយ៉ាន់ម៉ាជាដើម។ តើអ្វីទៅជាចំណុចលេចធ្លោរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ពីការរីករាលដាលនៅក្នុងសហគមន៍? វាគ្មិន៖ ទាក់ទងនឹងកម្ពុជា គិតត្រឹមដើមឆ្នាំ២០២១ បើតាមតួលេខរបស់ក្រសួងសុខាភិបាល កម្ពុជាមានអ្នកឆ្លងចំនួន៤៦៧ករណី ជាសះស្បើយសរុបមាន៤៥១ករណី និងមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ។ បើយើងក្រលេកមើលលើការគ្រប់គ្រងជំងឺកូវីដ-១៩នៅកម្ពុជាវិញ ធៀបទៅនឹងប្រទេសផ្សេងៗនៅជុំវិញពិភពលោក កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតដែលអាចគ្រប់គ្រងនូវស្ថានការណ៍ជំងឺកូវីដនេះបាន។ សូម្បីតែ ប្រទេសអភិវឌ្ឍន៍ ឬប្រទេសអ្នកមាន ដែលមានភាពសំបូរបែប ក៏នៅមានផលលំបាកក្នុងការគ្រប់គ្រងជំងឺនេះដែរ។ នេះជាចំណុចលេចធ្លោរបស់ប្រទេសតូចដូចកម្ពុជា ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។ កម្ពុជាមានសមត្ថភាព អាចគ្រប់គ្រងជំងឺនេះបាន ពិតជាមិនមែនជារឿងធម្មតាទេ ដែលវាកើតចេញពីកត្តាសំខាន់ៗ…
-
កម្រងសំនួរចម្លើយលើប្រធានបទ៖ សមាជថ្នាក់ជាតិលើកទី១៣ នៃបក្សកុម្មុយនីស្តវៀតណាម (មានវីដេអូ)
វាគ្មិន៖ បណ្ឌិត ឡេង ធារិទ្ធ ប្រធានមជ្ឍមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាអ្នកជំនាញគោលនយោបាយការបរទេស និងភូមិសាស្រ្តនយោបាយដែលផ្តោតសំខាន់នៅក្នុងតំបន់អាស៊ាន និងមេគង្គ ដែលលោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ New South Wales Canberra ប្រទេសអូស្រ្តាលី និងថ្នាក់អនុបណ្ឌិត ពីសាកលវិទ្យាល័យ International University of Japan (IUJ) ប្រទេសជប៉ុន។ បច្ចុប្បន្ន ថ្នាក់ដឹកនាំ ក៏ដូចជាអ្នកវិភាគនយោបាយនៃបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិមួយចំនួន កំពុងតែតាមដានជាពិសេសជុំវិញវឌ្ឍនភាពនៃសមាជថ្នាក់ជាតិលើកទី១៣ នៃបក្សកុម្មុយនីស្តវៀតណាម បន្ទាប់ពីព្រឹត្តការណ៍នៃការចូលកាន់តំណែងជាផ្លូវការរបស់លោកប្រធានាធីបតីសហរដ្ឋអាមេរិកថ្មី លោក Joe Biden។ ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការធ្វើសមាជនេះ តើ លោកបណ្ឌិត បានសង្កេតឃើញនូវទិដ្ឋភាពអ្វីខ្លះដែរ? ហើយហេតុអ្វីបានជាវៀតណាមចាំបាច់ត្រូវមានសមាជថ្នាក់ជាតិនេះដែរ?វាគ្មិន៖ ជាទិដ្ឋភាពរួម យើងសង្កេតឃើញថាសមាជថ្នាក់ជាតិលើកទី១៣ មានចំណុចគួរឱ្យចាប់អារម្មណ៍ជាច្រើន ជាពិសេសទាក់ទងទៅនឹងចំនួនអ្នកចូលរួមដែលជាស្ត្រី គឺមានចំនួនកើនឡើងរហូតទៅដល់១៤% បើធៀបទៅនឹងសមាជមុនៗ ពិសេសសមាជលើកទី១២ ដែលមានត្រឹមតែ ១២% ប៉ុណ្ណោះ។ ដូច្នេះហើយ នេះអាចសបញ្ជាក់ឱ្យឃើញថាថ្នាក់ដឹកនំាវៀតណាមកាន់តែឱ្យតម្លៃច្រើនទៅលើការចូលរួមរបស់ស្រ្ដីក្នុងជីវភាពនយោបាយ ជាពិសេសទៅលើក្បាលម៉ាស៊ីនដឹកនំានយោបាយរបស់ប្រទេសវៀតណាមផ្ទាល់ (គណៈបក្សកុម្មុយនីស្តវៀតណាម)។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍ទី២ គឺសមាជនេះប្រព្រឹត្តឡើងស្របពេលជាមួយនឹងការផ្លាស់ប្ដូរប្រធានាធីបតីសហរដ្ឋអាមេរិកថ្មី…
-
ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ក្នុងរដ្ឋបាលលោក JOE BIDEN
-
ការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឆ្នាំ២០២២
ប្រធានបទ៖ ការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ នែកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងឆ្នាំ២០២២ លោក លឹម ម៉េងហួរ អនុប្រធានមជ្ឈមណ្ឌលមេគង្គសិក្សាយុទ្ធសាស្ត្រដែលជាអ្នកជំនាញកិច្ចការបរទេសនឹងបានតាមដានកិច្ចប្រជុំយ៉ាងជាប់លាប់។ អ្នកសម្របសម្រួល៖ហ៊ឹម សុធារ័ត្ន