-
ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ
កម្ពុជា២០៥០៖ ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ។ ពិភពលោកទាំងមូលកំពុងតែទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាពិសេសបណ្តាប្រទេសក្រីក្រដែលពឹងផ្អែកទៅលើវិស័យកសិកម្ម នៅក្នុងនោះកម្ពុជាជាប្រទេសងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់អាស៊ី ក៏ដូចជាពិភពលោក ដែលជាប់ចំណាក់ថ្នាក់លេខ១៣នៅក្នុងចំណោម១៨១ប្រទេស។ របាយការណ៍នៅឆ្នាំ២០១៩កម្ពុជាបានរង់ការខាតបង់៥៤២លានដុល្លាពីការប្រែប្រួលអាកាសធាតុដែលស្មើរនឹង២ភាគរយនៃGDPជាតិ។ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសងាយរងគ្រោះបំផុតចំពោះហានិភ័យនៃការប្រែប្រួលអាកាសធាតុ (ទឹកជំនន់និងគ្រោះរាំងស្ងួត) ដោយសារសមត្ថភាពបន្ស៊ាំខ្លួនទាប។ ឧទាហរណ៍ទឹកជំនន់ឆ្នាំ ២០១១ សរុបនៃការខូចខាតនិងការបាត់បង់មានចំនួន ៣៥៦ លានដុល្លារសហរដ្ឋអាមេរិក ទឹកជំនន់ឆ្នាំ២០១៣ បានប៉ះពាល់ដល់គ្រួសារចំនួន ៣៧៧.៣៥៤ គ្រួសារនិងមនុស្ស ១.៨ លាននាក់រស់នៅក្នុងខេត្តចំនួន២០ (NCDM, 3013)។ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជាបានរិះរកគ្រប់មធ្យោបាយ និង សហការណ៍ជាមួយដៃគូរអភិវឌ្ឍន៍ និងអង្គការនានា ក៏ដូចជាស្ថាប័ន ពាក់ព័ន្ធដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករដើម្បីបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ។ វាគ្មិន៖ លោកបណ្ឌិត កែវ ពិសិដ្ឋ ប្រធានមជ្ឈមណ្ឌលការសិក្សាការអភិវឌ្ឍប្រកបដោយចីរភាពនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាអនុប្រធាននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ប្រធានផលិត និង សម្របសម្រួល: ឡាក់ លីលីសហការគាំទ្រដោយ: AMS និង AVIផលិតដោយ: LNN សូមគោរពអរគុណ
-
បទវិភាគជុំវិញជំនួបជាន់ខ្ពស់រវាងអាមេរិក និងចិន នៅរដ្ឋអាឡាស្កា និងកិច្ចសន្ទនាសន្តិសុខចតុភាគី
វាគ្មិន៖ លោក ថុង ម៉េងដេវិត អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលមេគង្គស្រាប់ការសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្នអ្នករៀបចំអត្ថបទ៖ លោក ថុង ម៉េងដេវិត ជុំវិញការប្រកួតប្រជែង និងវេទិកាពន្លះគ្នារវាងអាមេរិក និងចិន លោក ថុង ម៉េងដេវិត បានធ្វើការបកស្រាយ និងវិភាគដោយលើកឡើងពីទ្រឹស្តី Thucydides’ Trap ពាក់ព័ន្ធនឹងការងើបឡើងរបស់មហាអំណាចថ្មីមួយ ដែលនឹងងើបមកប្រឆាំងនឹងមហាអំណាចចាស់. និងសុភាសិតរបស់ខ្មែរមួយដែលពោលថា ដំរីឈ្លោះគ្នា ជាន់ស្លាប់តែស្រមោច។ លោកក៏បានគូសបញ្ជាក់ពីវេទិកាកិច្ចសន្ទនាសន្តិសុខចតុភាគី (QUAD) រវាង សហរដ្ឋអាមេរិក អូស្រ្តាលី ឥណ្ឌា និងជប៉ុន គឺជាកិច្ចសន្ទនាមិនផ្លូវការមួយ ដែលបានបង្កើតឡើងសម្រាប់ប្រឆាំងនឹងការរីកធំធាត់នៃឥទ្ធិពលរបស់ចិនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ ដែលប្រទេសទាំងបួននេះបានរួបរួមគ្នាទប់ស្តាត់ឥទ្ធិពលចិន តាមរយៈការធ្វើសមយុទ្ធរួមគ្នា ការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក និងការគាំទ្រគ្នាក្នុងការតតាំងមតិប្រឆាំងនឹងចិន។ លោកបានបង្ហាញពីមតិរបស់ខ្លួនថា រដ្ឋតូចៗ ក៏ដូចជាកម្ពុជា ដែរ គួរគម្បីរក្សាជំហអព្យាក្រឹត និងសាមគ្គីភាព ដោយយោងទៅតាមកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពរបស់អាស៊ាន និងគួររក្សារជំហស្ងប់ស្ងាត់ និងមិនត្រូវប្រើប្រាស់ពាក្យសំដីធ្ងន់ៗ ដែលធ្វើឲ្យបានប៉ះពាល់ដល់ទំនាក់ទំនងរវាងរដ្ឋនោះ ជាមួយនឹងអាមេរិក ឬចិន នោះឡើយ។ ១. តើអ្វីទៅជាកិច្ចសន្ទនាសន្តិសុខចតុភាគី? ហើយវេទិកានេះបង្កើតឡើងក្នុងគោលបំណងអ្វី? វាគ្មិន៖ មុននឹងឈានដល់ការឆ្លើយសំនួរ ខ្ញុំសូមលើកឡើងអំពីទ្រឹស្តីមួយរបស់លោក Graham Allison ដែលមានឈ្មោះថា អន្ទាក់របស់ធូស៊ីឌី ឬហៅថា Thucydides’ Trap ដែលពន្យល់អំពីការងើបឡើងរបស់មហាអំណាចថ្មីមួយ ដែលនឹងងើបមកប្រឆាំងនឹងមហាអំណាចចាស់.។ លោកបានលើកឡើងពីសង្រ្គាមរវាងទីក្រុងអាតែន ដែលជាមហាអំណាចចាស់ និងស្ពាតាន់ ដែលជាមហាអំណាចថ្មី ដែលបានធ្វើសង្ត្រាមជាមួយគ្នាក្នុងការគ្របគ្រងដែនដីក្រិចបុរាណ។ លោកបានធ្វើការសន្និដ្ឋានថាមហាអំណាចទាំងពីរ នឹងមានសង្រ្គាមជាមួយគ្នា។ ចំពោះវេទិកាកិច្ចសន្ទនាសន្តិសុខចតុភាគី ឬហៅថា QUAD នេះបានចាប់ផ្តើមកិច្ចព្រមព្រៀងជាថ្មីឡើងវិញ ដោយលោកអតីតប្រធានាធិបតី…
-
តួនាទីរបស់ស្រ្តីកម្ពុជានៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣
វាគ្មិន៖ លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន ក្នុងនាមស្រ្តីមួយរូបដែលកំពុងដើរតួនាទីស្នូលក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប (ASEM) លើកទី១៣ របស់កម្ពុជា តាំងពីដើមរហូតមកដល់បច្ចុប្បន្ន លោកជំទាវ ជ្រឹង បុទុមរង្សី បានលើកឡើងពីយន្តការមួយចំនួនដែលសមាជិកជាប្រទេសដៃគូរបស់ ASEM កំពុងជម្រុញក្នុងការលើកទឹកចិត្តស្ត្រីឲ្យចូលរួមក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ចឲ្យបានច្រើន និងមានប្រសិទ្ធភាពជាងមុន។ បន្ថែមពីលើនេះ លោកជំទាវ មានការរំពឹងខ្ពស់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ នេះ នឹងមានការកើនឡើងនៃចំនួនអ្នកចូលរួមដែលជាស្រ្តីច្រើន បើធៀបទៅនឹងកិច្ចប្រជុំកំពូល ASEM មុនៗ។ ដោយផ្អែកលើបទពិសោធន៍ជាង០២ឆ្នាំកន្លងមកនេះ លោកជំទាវ (ផ្ទាល់) បានចែករំលែកនូវបញ្ហាប្រឈមចំបងខ្លះៗ ក្នុងការរៀបចំកិច្ចប្រជុំនេះ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩នេះ ហើយក៏បានស្នើសុំឲ្យប្រជាពលរដ្ឋកម្ពុជាបន្តតាមដាននូវវឌ្ឍនភាពរបស់ ASEM ព្រោះថានេះជាឱកាសដែលកម្ររកបាន ពោលគឺមានតែម្តងគត់ជារៀងរាល់៥០ឆ្នាំ។ ១. ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ តើកម្ពុជាធ្លាប់បានលើកយកប្រធានបទ សំខាន់ៗណាខ្លះទៅពិភាក្សានៅក្នុងកិច្ចប្រជុំឧត្តមមន្រ្តី? ហើយប្រធានបទណាខ្លះដែលមានលក្ខណៈក្តៅជាងគេ? វាគ្មិន៖ នៅក្នុងការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នេះ កម្ពុជាបានដាក់ចេញនូវប្រធានបទមួយដ៏សំខាន់ គឺការពង្រឹងពហុភាគីនិយម ដើម្បីផលប្រយោជន៍រួម។ ប្រធានបទនេះមានសារៈសំខាន់ណាស់ក្នុងបរិបទសង្គមបច្ចុប្បន្ន ជាពិសេសនៅពេលដែលប្រទេសមហាអំណាចធំៗមួយចំនួនងាកទៅរកឯកព័ទ្ធនិយមវិញ។ ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ កម្ពុជាបានផ្ដួចផ្ដើមបង្កើតប្រធានបទនេះឡើង ដោយក្នុងន័យនេះ ការពិភាក្សាជារួមពីដៃគូទាំងអស់នឹងផ្ដោតសំខាន់ក្នុងការផ្ដល់ឱកាសឲ្យថ្នាក់ដឹកនាំកំពូលក្នុងប្រទេសជាដៃគូទាំង ៥៣ បានពិភាក្សាគ្នាថា តើមាននីតិវិធីអ្វីខ្លះក្នុងការបង្រួបបង្រួម និងផ្សារភ្ជាប់ទៅលើវិស័យធំៗ ដូចជាការពង្រឹងសន្តិសុខនៅក្នុងតំបន់ និងលើសកលលោក ក៏ដូចជាការពង្រឹងសេដ្ឋកិច្ចឡើងវិញ ព្រមទាំងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ ចំណែកឯចំណុចដែលក្តៅជាងគេនោះគឺ តើវេទិកាអាស៊ី-អឺរ៉ុបនេះ ក្នុងប្រធានបទពង្រឹងភាគីនិយមនេះ អាចចូលរួមដោះស្រាយដូចម្ដេចទៅលើការរីកត្បាតជាសកលរបស់ជំងឺកូវីដ-១៩។ ប្រធានបទនេះនឹងត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំកំពូលកម្រិតឧត្តមមន្រ្តី តាមប្រព័ន្ធអេឡិចត្រូនិកចំនួន ០២លើក រួចមកហើយ។ តួយ៉ាង ដោយមានការឯកភាពជារួម ប្រទេសជាដៃគូទាំងអស់បានមូលមតិគ្នាចេញជាសេចក្ដីថ្លែងការណ៍មួយ ដែលបានបង្ហាញពីឆន្ទៈរបស់ថ្នាក់ដឹកនាំទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយត្រូវបានអនុម័ត…
-
រជ្ជកាល លោក Joe Biden នឹងមានឥទ្ធិពលយ៉ាងណាទៅលើ ការប្រកួតប្រជែសហរដ្ឋអាមេរិក និង ចិនក្នុងតំបន់
កម្មវិធីកម្ពុជា២០៥០៖ ប្រធានបទ៖ រជ្ជកាល លោក Joe Biden នឹងមានឥទ្ធិពលយ៉ាងណាទៅលើ ការប្រកួតប្រជែសហរដ្ឋអាមេរិក និង ចិនក្នុងតំបន់? លោក Joe Biden បានលើកយកសរសរស្តមចំនួន៤ចំណុចដើម្បីស្តាឥទ្ធិពលសហរដ្ឋអាមេរិកឡើងវិញនៅឆាកអន្តរជាតិ បន្ទាប់ពីត្រូវបានខ្ទិចខ្ទាំ ក្នុងរជ្ជកាល លោក DonaldTrump? វាគ្មិន៖ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អ្នកជំនាញភូមិសាស្ត្រនយោបាយ និងជាទីប្រឹក្សានៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រធានផលិត និង សម្របសម្រួល: ឡាក់ លីលី សហការគាំទ្រដោយ: AMS និង AVI ផលិតដោយ: LNN
-
ចំណាត់ការអាស៊ាន និងជំហកម្ពុជា ចំពោះបញ្ហានយោបាយផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា
ប្រធានបទ៖ ចំណាត់ការអាស៊ាន និងជំហកម្ពុជា ចំពោះបញ្ហានយោបាយផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា វាគ្មិន៖ បណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អ្នកជំនាញភូមិសាស្រ្តនយោបាយនៃវិទ្យាស្ថានចក្ខុវិស័យ (AVI) អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន ពិភពលោកទាំងមូលតែម្តង កំពុងតែតាមដានយ៉ាងស្វិតស្វាញទៅលើវឌ្ឍនភាពជុំវិញស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ហើយព័ត៌មានចុងក្រោយមានមនុស្សប្រហែល ៣៨នាក់ហើយ ដែលត្រូវបានស្លាប់នៅក្នុងបាតុកម្មប្រឆាំងនឹងរបបយោធានេះ ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី បានគូសបញ្ជាក់ពីហេតុផលចំនួន០៣ ដែលធ្វើឲ្យរបបសឹកមីយ៉ាន់ម៉ាសម្រេចចិត្តធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងមកនេះ។ លោកបានលើកឡើងពីការឆ្លើយតបរបស់បណ្តាប្រទេសសមាជិកអាស៊ាន និងលទ្ធផលនៃកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីល្ងាចថ្ងៃទី០២ ខែមីនា ដើម្បីពិភាក្សាជុំវិញស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ានេះ។ លើសពីនេះ តាមការសង្កេតរបស់ លោកបណ្ឌិត ច័ន្ទបូរី ជាគោលជំហបច្ចុប្បន្ន កម្ពុជាគោរពនូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ប៉ុន្តែកម្ពុជាក៏កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះវឌ្ឍនភាពនៃស្ថានភាពនយោបាយនៅក្នុងប្រទេសនេះ ផងដែរ ។ ១. ចាប់តាំងពីដើមខែកុម្ភៈ មិនថាប្រជាជនសាមញ្ញ អ្នកសិក្សាស្រាវជ្រាវ អ្នកវិភាគ ក៏ដូចជាអ្នកនយោបាយ ពោលគឺពិភពលោកទាំងមូលតែម្តង កំពុងតែតាមដានសឹងតែគ្រប់នាទី គ្រប់ពេលវេលាទៅលើវឌ្ឍនភាពជុំវិញស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ហើយព័ត៌មានចុងក្រោយមានមនុស្សប្រហែល ៣៨នាក់ហើយ ដែលត្រូវបានស្លាប់នៅក្នុងបាតុកម្មប្រឆាំងនឹងរបបយោធានេះ ។ តើលោកបណ្ឌិត យល់ឃើញយ៉ាងដូចម្តេចចំពោះស្ថានភាពនយោបាយនៅប្រទេសមីយ៉ាន់ម៉ានេះ? វាគ្មិន៖ ព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ មកដល់ពេលនេះ បានទាក់ទាញនូវចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិ ជាពិសេសអាស៊ានដែលជាអង្គការតំបន់ ហើយមានមីយ៉ាន់ម៉ាជាសមាជិក។ អ្វីដែលគេកាន់តែព្រួយបារម្ភនោះ…
-
តើរបៀងវប្បធម៌មានភាពសំខាន់យ៉ាងណាខ្លះសំរាប់សេដ្ឋកិច្ចសង្គម?
កម្ពុជា២០៥០៖ប្រធានបទ៖ តើរបៀងវប្បធម៌មានភាពសំខាន់យ៉ាងណាខ្លះសំរាប់សេដ្ឋកិច្ចសង្គម? កម្ពុជាជាប្រទេសសម្បូរបែបទៅដោយវប្បធម៌ គម្រោងតេជោភូមិ១០០ បានតភ្ជាប់តំបន់មួយទៅតំបន់ដោយយកសក្តានុពវប្បធម៌តាមតំបន់ដើម្បីអភិវឌ្ឍន៍ជីវភាពសហគមន៍។ ដើម្បីជ្រាប់កាន់តែច្បាស់ ថាតើយើងតភ្ជាប់វប្បធម៌ និងជីវភាពប្រជាពលរដ្ឋសហគមន៍យ៉ាងណាខ្លះសូមទស្សនាកិច្ចពិភាក្សាដ៏មានសារៈសំខាន់ខាងក្រោមនេះ។ វាគ្មិន៖ បណ្ឌិតងួនផាន ភក្តី ដែលជាប្រធានមជ្ឈមណ្ឌលវប្បធម៌ និងសិក្សាសន្តិភាព នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ប្រធានផលិត និង សម្របសម្រួល: ឡាក់ លីលី សហការគាំទ្រដោយ: AMS និង AVI ផលិតដោយ: LNN
-
ការរៀបចំផែនការយុទ្ធសាស្រ្ដ និងចរន្ដសេដ្ឋកិច្ច តំបន់ក៏ដូចជាប្រទេសកម្ពុជាឆ្នាំ២០២១
កម្ពុជា ២០៥០ ៖ ប្រធានបទ: ការរៀបចំផែនការយុទ្ធសាស្រ្ដ និងចរន្ដសេដ្ឋកិច្ចតំបន់ក៏ដូចជាប្រទេសកម្ពុជាឆ្នាំ2021 វាគ្មិន: លោកបណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រធានផលិត និង សម្របសម្រួល: ឡាក់ លីលី សហការគាំទ្រដោយ: AMS និង AVI ផលិតដោយ: LNN
-
ការគ្រប់គ្រងឧស្សាហកម្មប្រេងអោយមានប្រសិទ្ធភាព តម្លាភាព
កម្ពុជា ២០៥០ ៖ ប្រធានបទ: ការគ្រប់គ្រងឧស្សាហកម្មប្រេងអោយមានប្រសិទ្ធភាព តម្លាភាព នោះនឹងគ្មានបណ្តាសាប្រេងកើតឡើងឡើយ វាគ្មិន: លោកបណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រធានផលិត និង សម្របសម្រួល: ឡាក់ លីលី សហការគាំទ្រដោយ: AMS និង AVI ផលិតដោយ: LNN
-
យុទ្ធសាស្រ្តសេដ្ឋកិច្ចការទូតកម្ពុជា
កម្ពុជា ២០៥០ ៖ ប្រធានបទ: យុទ្ធសាស្រ្តសេដ្ឋកិច្ចការទូតកម្ពុជា វាគ្មិន: លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រធានផលិត និង សម្របសម្រួល: ឡាក់ លីលី សហការគាំទ្រដោយ: AMS និង AVI ផលិតដោយ: LNN Join: https://t.me/ApsaraMediaServices #AMS #AVI #Cambodia2050 #ApsaraMediaServices
-
តើកម្ពុជាត្រូវធ្វើអ្វីខ្លះដើម្បីដើរអោយទាន់យុគ្គសម័យបច្ចេកវិទ្យា និង ទាញយកប្រយោជន៍ពីវា ?
កម្ពុជា ២០៥0៖ តើក្រោយពីអនុមត្ថច្បាប់ស្តីពី E-COMERCE កម្ពុជាត្រូវធ្វើអ្វីខ្លះដើម្បីដើរអោយទាន់យុគ្គសម័យបច្ចេកវិទ្យា និង ទាញយកប្រយោជន៍ពីវា ? វាគ្មិន៖ លោក បណ្ឌិត ឈាង វណ្ណារិទ្ធ នាយក នៃ វិទ្យាស្ថាន ចក្ខុ វិស័យ ប្រធានផលិតកម្មវិធី និង អ្នកសម្របសម្រួល អ្នកនាងលីលី Join: https://t.me/ApsaraMediaServices #AMS #AVI #Cambodia2050 #ApsaraMediaServices