Category: កិច្ចការបរទេសផ្សាភ្ជាប់កម្ពុជាទៅកាន់អន្តរជាតិ

  • ផ្លូវសូត្រសុខភាព និងការប្រកួតប្រជែងរវាងមហាអំណាចលើការទូតសុខាភិបាល

    កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមវេទិកាបូអាវសម្រាប់អាស៊ី (BOAO ASIA Forum) តាមប្រព័ន្ធវីដេអូ។ នៅក្នុងវេទិកានោះ សម្តេច ក៏បានគូសបញ្ជាក់ថា ផ្លូវសូត្រសុខភាព (Health Silk Road) បានដើរតួនាទីឈានមុខ និងសកម្មនៅក្នុងការចូលរួមប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតកូវីដ-១៩។ អ្វីទៅជាផ្លូវសូត្រសុខភាព? ហេតុអ្វីបានជាចិនបង្កើតនូវផ្លូវសូត្រសុខភាពនេះឡើង? នៅក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត ជឺនបូរាណ ច័ន្ទបូរី បានលើកឡើងថាផ្លូវសូត្រសុខភាពនេះ ក៏ជាផ្នែកមួយនៃការវាយបកទៅនឹងប្រទេសបច្ចឹមលោកមួយចំនួន ដែលតែងតែចោទប្រកាន់ប្រទេសចិនពាក់ព័ន្ធជាមួយនឹងប្រភពនៃវីរ៉ុសកូវីដ-១៩នេះ ហើយតែងតែព្យាយាមធ្វើនយោបាយ-តូបនីយកម្មជំងឺរាតត្បាតសាកលមួយនេះ ដែលចិនគិតថានេះជារឿងមួយដែលមិនសមហេតុផល។ លោកក៏បានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈនេះយើងគួរសង្កេតមើលថា តើប្រទេសណាខ្លះដែលនិយាយតិចធ្វើច្រើន? តើប្រទេសណាខ្លះនិយាយច្រើនតែធ្វើតិច? (ឬ Who Talk the Talk? Who Walk the Walk?)៕ វាគ្មិន៖ បណ្ឌិត​ ជឺនបូរាណ ច័ន្ទបូរី អ្នកជំនាញភូមិសាស្រ្តនយោបាយនៃវិទ្យាស្ថានចក្ខុវិស័យ​អាស៊ី (AVI)អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន

  • យើងត្រូវត្រៀមខ្លួនធ្វើដូចម្ដេច ដើម្បីបញ្ចៀសហានិភ័យផ្នែកសេដ្ឋកិច្ច នៅក្នុងអំឡុងពេលជួបវិបត្ដិកូវីដ-១៩នេះ

    យើងត្រូវត្រៀមខ្លួនធ្វើដូចម្ដេច ដើម្បីបញ្ចៀសហានិភ័យផ្នែកសេដ្ឋកិច្ច នៅក្នុងអំឡុងពេលជួបវិបត្ដិកូវីដ-១៩នេះ

    ព្រឹត្តិការណ៍នៃការឆ្លងរីករាលដាលជំងឺកូវី២០កុម្ភៈ មានផលប៉ះពាល់ដល់វិស័យ៣សំខាន់ៗ៖ ប៉ះពាល់ទៅដល់ដំណើរការ និងការអនុវត្តកម្មវិធីជំរុញផលិតកម្ម ដើម្បីនាំចេញទៅទីផ្សារនៅខាងក្រៅ វិស័យសំណង់ វិស័យអចលនវត្ថុ ដោយសារតែមានការឆ្លងរីករាលដាលដល់សហគមន៍នេះ ទាក់ទងទៅនឹងផ្នែកមុខរបរតូចៗ មុខរបរអាជីវកម្មខ្នាតមធ្យមនិងផ្នែកផលិតកម្ម នៅក្នុងផ្នែកវាយនភ័ណ្ឌ ឬ ផ្នែកផលិតកម្មផ្សេងៗទៀតដែលបម្រើទីផ្សារនាំចេញ។ ផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកដោយការរីករាលដាល កូដវីដ ១៩ នៅពេលនេះ មានភាពខុសគ្នាផង និង ដូចគ្នាផង ទៅនឹងវិបត្តិសេដ្ឋកិច្ចសកលកាលពីឆ្នាំ២០០៨។ ការបិទប្រទេសជាជំរើសចុងក្រោយ ក្នុងការទប់ស្កាត់ការរីករាលដាល កូវីដ ១៩ ព្រោះការដាក់ប្រទេសក្នុងអាសន្ននាំអោយ មានភាពអវិជ្ជមានខ្លាំងខាងផ្នែកសេដ្ឋកិច្ច​ និងវិនិយោគ។ លោកបណ្ឌិត ឆេង គីមឡុង ប្រធានមជ្ឈមណ្ឌលនវានុវត្ដន៍ប្រជាធិបតេយ្យ  និង អភិបាលកិច្ចនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)៖ បើយើងនិយាយអោយខ្លីនិងជារួមឃើញថា ព្រឹត្តិការណ៍នៃការឆ្លងរីករាលដាលនិងផលប៉ះពាល់នៃជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ២០០៨ មានលក្ខណៈដូចគ្នាផងនិងខុសគ្នាផង លក្ខណៈខុសគ្នាត្រង់ថាកាលពីវិបត្តិសេដ្ឋកិច្ចពិភពលោកដែលរុញច្រានដោយវិបត្តិនៅក្នុងផ្នែកហិរញ្ញវត្ថុ ហើយក្រោយមកគឺទាក់ទងទៅនឹងវិបត្តិនៃផ្នែកអចលនវត្ថុ ហើយនិងក្រោយមកទៀតគឺ រុញច្រានដោយសេដ្ឋកិច្ចពិភពលោកតែម្ដងធ្វើអោយមានផលប៉ះពាល់ជាដំណំស្ទើរតែដួលរលំ កាលពីព្រឹត្តិការណ៍នៃវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០០៨ រហូតដល់ ២០១០ ទើបងើបឡើងវិញ។ បើយើងប្រៀបព្រឹត្តិការណ៍នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ យើងឃើញថាវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ឬ វិស័យហិរញ្ញវត្ថុរបស់ប្រទេសនៅក្នុងតំបន់និងពិភពលោក ពុំទាន់រងផលប៉ះពាល់ ឬក៏ពុំមានបង្ហាញជាសញ្ញាថាវាប្រេះស្រាំនិងដួលរលំដែលអាចរុញច្រានវិស័យអចលនវត្ថុឲ្យដួលរលំនោះទេ ក៏ប៉ុន្តែចំណុចដែលដូចគ្នានោះគឺថា…

  • តើអាស៊ានអាចដោះស្រាយបញ្ហានយោបាយនៅមីយ៉ាន់ម៉ាបានក្នុងកម្រិតណា?

    តើអាស៊ានអាចដោះស្រាយបញ្ហានយោបាយនៅមីយ៉ាន់ម៉ាបានក្នុងកម្រិតណា?

    វាគ្មិន៖ បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស កាលពីថ្ងៃសៅរ៍ ទី២៤​ កន្លងទៅថ្មីៗនេះ បែរជាមានវត្តមានប្រមុខដឹកនាំកំពូលរបបសឹករបស់មីយ៉ាន់ម៉ា តែពុំមានវត្តមានប្រមុខដឹកនាំឡាវ ថៃនិងហ្វីលីពីននោះទេ។ វត្តមានរបស់មេដឹកនាំភូមានេះ មិនមែនជាតំណាងរបបស្របច្បាប់អ្វីនោះទេ ឬក៏មិនមានអត្ថន័យថាអាស៊ានឲ្យភាពស្របច្បាប់ទៅរដ្ឋាភិបាលយោធាភូមានោះដែរ។ នេះគ្រាន់តែជាវេទិកាមួយដើម្បីផ្ញើសារផ្ទាល់ និងត្រង់ៗទៅដល់មេដឹកនាំរបបសឹកយោធានេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានបកស្រាយនូវចម្ងល់មួយចំនួនទាក់ទងនឹង តើប្រទេសណាដែលអាចនឹងត្រូវបានគេចាត់ជាអ្នកប្រេសិតពិសេសអាស៊ាន ក្នុងការដោះស្រាយជម្លោះផ្ទៃក្នុងនៅមីយ៉ាន់ម៉ា? អ្វីទៅជា ASEAN Troika? តួនាទីរបស់ចិនអាមេរិក និង UN ក្នុងការស្វែងរកដំណោះស្រាយ និងផលប៉ះពាល់ទៅដល់មុខមាត់របស់កម្ពុជាក្នុងនាមជាប្រធានប្តូរវេន ក៏ដូចជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២។ សំនួរ៖      កាលពីថ្ងៃសៅរ៍ ទី២៤​ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅប្រទេសឥណ្ឌូនេស៊ី ដោយផ្ទាល់។ ហើយយើងទាំងអស់គ្នា ក៏បានដឹងហើយថា ក្នុងនោះបែរជាមានវត្តមានប្រមុខដឹកនាំកំពូលរបបសឹករបស់មីយ៉ាន់ម៉ា តែពុំមានវត្តមានប្រមុខដឹកនាំឡាវ ហ្វីលីពីន និងថៃទេ។ ចំពោះ…

  • ទំនាក់ទំនងកម្ពុជា-រុស្ស៊ីក្នុងបរិបទនៃបម្រែបម្រួលភូមិសាស្រ្តនយោបាយ

    ទំនាក់ទំនងកម្ពុជា-រុស្ស៊ីក្នុងបរិបទនៃបម្រែបម្រួលភូមិសាស្រ្តនយោបាយ

    ឆ្នាំនេះ គឺជាឆ្នាំដ៏ពិសេសមួយក្នុងការប្រារព្ធនូវខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរបស់កម្ពុជា និងរុស្ស៊ី ហើយទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ ក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ គឺមានលក្ខណៈល្អប្រសើរខ្លះ និងមានភាពបត់បែនខ្លះ។ នៅក្នុងកិច្ចសម្ភាសន៍ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានលើកឡើងថា បច្ចុប្បន្ន រុស្ស៊ីបានងាកចេញពីតំបន់អឺរ៉ុប និងមកចាប់អារម្មណ៍លើទ្វីបអាស៊ីវិញ ដោយតំបន់នេះជាមជ្ឈមណ្ឌលសេដ្ឋកិច្ចអន្តរជាតិមួយ និងជាភូមិសាស្រ្តនយោបាយមួយដ៏សំខាន់។ លោកក៏បានគូសបញ្ជាក់ថា ល្បឿននៃការសម្រេចចិត្ត និងសកម្មភាពជាក់ស្ដែងក្នុងការផ្តល់ជាជំនួយវ៉ាក់សាំងរបស់រុស្ស៊ីមកកម្ពុជានៅមានភាពយឺតយ៉ាវ នៅឡើយ។ សំនួរ៖ ថ្មីនេះ យើងសង្កេតឃើញថា ស្ថានភាពនយោបាយរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី កាន់តែមានភាពតានតឹងខ្លាំងឡើង ជាក់ស្ដែងកាលថ្ងៃទី១៦ ខែមេសា កន្លងទៅនេះ រុស្ស៊ីបានបណ្ដេញមន្រ្តីការទូតរបស់សហរដ្ឋអាមេរិកចំនួន១០រូប ចេញពីប្រទេសរុស្ស៊ី ដើម្បីជាការសងសឹកទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើប្រទេសរបស់ខ្លួន។ ពាក់ព័ន្ធនឹងបញ្ហានយោបាយ និងការទូតរវាងប្រទេសទាំងពីរនេះដែល តើលោកបណ្ឌិតយល់ឃើញយ៉ាងដូចម្ដេច? នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញថា ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី កាន់តែមានភាពតានតឹងយ៉ាងខ្លាំងឡើង ដោយសារតែប្រទេសទាំងពីរនេះបានដាក់ទណ្ឌកម្មបណ្ដេញអ្នកការទូតនៅក្នុងប្រទេសរៀងៗខ្លួនទៅវិញទៅមក។ ភាពតានតឹងរបស់ប្រទេសទាំងពីរនេះ ក៏មានរយៈពេលយូរឆ្នាំមកហើយ ប៉ុន្តែការបណ្ដេញនូវអ្នកការទូតចេញពីប្រទេសរៀងៗខ្លួននាពេលថ្មីនេះ អាចនិយាយបានថាជាសញ្ញាមួយដែលគួរឲ្យព្រួយបារម្មណ៍នៃការធ្លាក់ចុះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សំនួរ៖ ងាកមកមើលវត្តមាន និងគោលនយោបាយរបស់រុស្ស៊ីក្នុងអាស៊ាន និងតំបន់មេគង្គវិញម្តង យើងបានសង្កេតឃើញថា ភាគច្រើននៃអ្នកសិក្សាស្រាវជ្រាវ និងអ្នកវិភាគភូមិសាស្រ្តនយោបាយ មិនសូវបានលើកឡើងពីតួនាទី…

  • ទំនាក់ទំនងកម្ពុជា-រុស្ស៊ីក្នុងបរិបទនៃបម្រែបម្រួលភូមិសាស្រ្តនយោបាយ

    ទំនាក់ទំនងកម្ពុជា-រុស្ស៊ីក្នុងបរិបទនៃបម្រែបម្រួលភូមិសាស្រ្តនយោបាយ

    ទំនាក់ទំនងកម្ពុជា-រុស្ស៊ីក្នុងបរិបទនៃបម្រែបម្រួលភូមិសាស្រ្តនយោបាយ ឆ្នាំនេះ គឺជាឆ្នាំដ៏ពិសេសមួយក្នុងការប្រារព្ធនូវខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរបស់កម្ពុជា និងរុស្ស៊ី ហើយទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ ក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ គឺមានលក្ខណៈល្អប្រសើរខ្លះ និងមានភាពបត់បែនខ្លះ។ នៅក្នុងកិច្ចសម្ភាសន៍ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានលើកឡើងថា បច្ចុប្បន្ន រុស្ស៊ីបានងាកចេញពីតំបន់អឺរ៉ុប និងមកចាប់អារម្មណ៍លើទ្វីបអាស៊ីវិញ ដោយតំបន់នេះជាមជ្ឈមណ្ឌលសេដ្ឋកិច្ចអន្តរជាតិមួយ និងជាភូមិសាស្រ្តនយោបាយមួយដ៏សំខាន់។ លោកក៏បានគូសបញ្ជាក់ថា ល្បឿននៃការសម្រេចចិត្ត និងសកម្មភាពជាក់ស្ដែងក្នុងការផ្តល់ជាជំនួយវ៉ាក់សាំងរបស់រុស្ស៊ីមកកម្ពុជានៅមានភាពយឺតយ៉ាវ នៅឡើយ៕ វាគ្មិន៖ បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន

  • ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ទៅលើវិស័យអចលនទ្រព្យប្រទេសកម្ពុជា

    ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ទៅលើវិស័យអចលនទ្រព្យប្រទេសកម្ពុជា

    វាគ្មិន៖ លោក ឃាង ពុទ្ធី ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា អ្នកជំនាញនិយាយថា៖នៅខណៈដែលកម្ពុជាកំពុងមានវិបត្តិ កូវីដ វាក៏ជាឱកាសល្អសំរាប់អ្នកវិនិយោគ ពិនិត្យផែនការ និង រៀបចំយុទ្ធសស្ត្រថ្មីក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុនរបស់ខ្លួន។ វិស័យអចលនទ្រព្យកម្ពុជាមិនទាន់មានភាពច្បាស់លាស់នៅឡើយនៅខណៈដែលកំពុងរង់នូវវិបត្តិ កូវីដធ្ងន់ធ្ងរជាលើកដំបូង។ សំនួរដែលសួរថា តើវានឹងមានការរីកចំរើន​ឬ អាចធាក់ថយក្រោយ? នោះអាស្រ័យលើ វិធានការទប់ស្កាត់ កូវីដរបស់កម្ពុជាថាតើមានប្រសិទ្ធិភាពប៉ុណ្ណា។ តែទោះយ៉ាងណា យើងត្រូវបន្តចរន្តវិនោយោគ ដោយមានគម្រោងផែនការអោយបានត្រឹមត្រូវ។ សំរាប់អ្នកមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ទេគឺត្រូវរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនជាលក្ខណៈក្រុមហ៊ុនឲ្យបានរឹងមាំ ដើម្បីថាពេលយើងវិនិយោគទៅដោយមិនមានផែនការច្បាស់លាស់ ហើយទីផ្សារយើងត្រូវផ្ដល់ចំណេះដឹងដល់ពួកគាត់មិនមែនចេះតែវិនិយោគតាមគេតាមឯងនោះទេ ទោះបីក្នុងតម្លៃថោក ឬ កម្រិតណាមួយក៏ដោយ ដូចនេះគាត់ត្រូវមានផែនការហិរញ្ញវត្ថុឲ្យបានច្បាស់លាស់ ពីព្រោះថាប្រសិនបើវិនិយោគដោយមិនបានវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ នៅពេលដែលជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុគឺត្រូវទាញឲ្យវិស័យទាំងមូលជួបបញ្ហា។ ដូចនេះហើយនៅពេលឥឡូវនេះអ្នកដែលមានទុននៅក្នុងដៃហើយអាចធ្វើការវិនិយោគដែលជាឱកាសល្អសម្រាប់ពួកគាត់ ហើយអ្នកដែលកំពុងជួបប្រទះបញ្ហាខ្វះខាតគឺកុំទាន់ធ្វើការវិនោយោគនិងត្រូវរៀបចំផែនការហិរញ្ញវត្ថុ និងដោះស្រាយបញ្ហាផ្ទាល់ខ្លួនឲ្យបានចប់សព្វគ្រប់សិន៕

  • វ៉ាក់សាំងពហុភាគីនិយម Vs. វ៉ាក់សាំងជាតិនិយម

    វ៉ាក់សាំងពហុភាគីនិយម Vs. វ៉ាក់សាំងជាតិនិយម

    នៅមុនពេលដែលវ៉ាក់សាំងនៃជំងឺរាតត្បាតកូវីដ-១៩ត្រូវបានរកឃើញ យើងសង្កេតឃើញថា ប្រទេសទាំងអស់មិនថាតូច មិនថាធំ គឺតែងតែប្រកាសនូវសំណើរបស់ខ្លួនក្នុងការដាក់វ៉ាក់សាំងនៃជំងឺកូវីដ-១៩នេះ ឲ្យក្លាយជាទំនិញសាធារណៈសាកល (Global Public Goods) ដោយឈរលើគោលការណ៍ «វ៉ាក់សាំងពុហភាគីនិយម»។ ផ្ទុយទៅវិញ បច្ចុប្បន្ន ប្រទេសមហាអំណាច និងអំណាចកណ្តាលមួយចំនួន កំពុងធ្វើការស្តុកទុកនូវវ៉ាក់សាំងក្នុងចំនួនច្រើន សម្រាប់ជាការប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួនផ្ទាល់ ដែលទង្វើនេះគេអាចចាត់ទុកថា គឹជាទង្វើនៃការជំរុញនូវ «វ៉ាក់សាំងជាតិនិយម»។ សំនួរ៖ នៅមុនពេលដែលវ៉ាក់សាំងនៃជំងឺរាតត្បាតកូវីដ-១៩ត្រូវបានរកឃើញ យើងសង្កេតឃើញថា ប្រទេសទាំងអស់មិនថាតូច មិនថាធំ គឺតែងតែប្រកាសនូវសំណើរបស់ខ្លួនក្នុងការដាក់វ៉ាក់សាំងនៃជំងឺកូវីដ-១៩នេះ ឲ្យក្លាយជាទំនិញសាធារណៈសាកល (Global Public Goods) ដោយឈរលើគោលការណ៍ «វ៉ាក់សាំងពុហភាគីនិយម»។ តើអ្វីទៅជា «វ៉ាក់សាំងពហុភាគីនិយម»? «វ៉ាក់សាំងពហុភាគីនិយម» គឺជារូបមន្តមួយនៃការរួបរួមគ្នារវាងបណ្តាប្រទេសមិនថាមាន មិនថាក្រ មិនថាតូច មិនថាធំ ជាមួយនឹងដៃគូផ្សេងៗទៀត ដើម្បីចងក្រងទៅជាយន្តការមួយដែលគេហៅថា «យន្តការពហុភាគីនិយម» ដែលសំដៅធ្វើយ៉ាងឲ្យមានការបែងចែក ការផលិត និងការផ្គត់ផ្គង់វ៉ាក់សាំង អាចផ្តល់ទៅដល់ប្រទេសដែលត្រូវការវ៉ាក់សាំង តាមពេលវេលាសមស្របណាមួយ ស្របតាមសមត្ថភាពនៃការផលិតនិងការផ្គត់ផ្គង់ផង និងតម្រូវការជាក់ស្តែងរបស់ប្រទេស និងសង្គមនិមួយៗផង។ វ៉ាក់សាំងពហុភាគីនិយមនេះ គឺជារូបមន្តមួយដែលគេយល់ឃើញថា អាចមានប្រសិទ្ធិភាពជាងគេបំផុតនៅក្នុងចំណោមការផ្គត់ផ្គង់ និងយន្តការនៃការបែងចែកវ៉ាក់សាំងផ្សេងៗទៀត។ ឧទាហរណ៍ដូចជា…

  • ការស្វែងយល់ពីតថភាពនៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា

    ការស្វែងយល់ពីតថភាពនៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា

    ប្រទេសលោកខាងលិចមួយចំនួនតែងតែធ្វើការបកស្រាយចំពោះការអនុវត្តច្បាប់នៅក្នុងប្រទេស កម្ពុជា ដែលសំដៅការពារពលរដ្ឋគោរពច្បាប់ ថាជាការបង្ក្រាបលើក្រុមណាមួយនោះទៅវិញ។ ផ្ទុយទៅវិញ  បើវិធានការនេះត្រូវបានអនុវត្តនៅក្នុងប្រទេសខ្លួនឯងវិញ បែរជាគេចាត់ទុកថា នេះជាវិធានការចាំបាច់ និងស្របច្បាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម និងការពារអធិបតេយ្យ ទៅវិញ។ ឯកឧត្តម អាន សុខខឿន បានលើកឡើងថា ពុំមានប្រទេសណាមួយហ៊ានអះអាងថា ខ្លួនមានកំណត់ត្រាសិទ្ធិមនុស្សល្អឥតខ្ចោះឡើយ ហើយនៅស្ទើរគ្រប់ជំនួបរបស់ឯកឧត្តមជាមួយតំណាងអចិន្ត្រៃយ៍នៃប្រទេសលោកខាងលិច ពួកគេក៏តែងតែទទួលស្គាល់ថា ប្រទេសរបស់ខ្លួន (ផ្ទាល់)​ ក៏ជួបប្រទះ នឹងបញ្ហាសិទ្ធិមនុស្សដែរ។ ឯកឧត្តមបានបន្តទៀតថា ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនបានក្លាយជាគោលដៅនៃវិធានបង្ខំឯកតោភាគី (Unilateral Coercive Measures) ចំពោះភាពមិនល្អឥតខ្ចោះនៃដំណើរការកសាងប្រទេស ដែលពុំបានបំពេញតាមបទដ្ឋានល្អឥតខ្ចោះ (Ideal Standards) របស់ប្រទេសអភិវឌ្ឍន៍ ដែលសូម្បីតែប្រទេសដែលកំពុងបង្រៀន និងទិតៀនប្រទេសផ្សេងទៀតលើបញ្ហាសិទ្ធិមនុស្សនេះ ក៏មិនអាចសម្រេចបាននូវបទដ្ឋានទាំងនោះដែរ។  សំនួរ៖ ប៉ុន្មានឆ្នាំកន្លងមកនេះ យើងឃើញថាមានការចោទប្រកាន់មកប្រទេសកម្ពុជាទៅលើបញ្ហាសិទ្ធិមនុស្ស ពី​សំណាក់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសនៅតំបន់អឺរ៉ុប។ តើកម្ពុជាបានឆ្លើយតបដូចម្ដេចខ្លះចំពោះការ​ចោទប្រកាន់ទាំងអស់នេះ? ខ្ញុំសូមគូសបញ្ជាក់ថា ពុំមានប្រទេសណាមួយអះអាងខ្លួនមានកំណត់ត្រាសិទ្ធិមនុស្សល្អឥតខ្ចោះឡើយ។ ស្ទើរតែគ្រប់ជំនួបរបស់ខ្ញុំជាមួយតំណាងអចិន្ត្រៃយ៍នៃប្រទេសលោកខាងលិច នៅហ្សឺណែវ ពួកគាត់តែងតែទទួលស្គាល់ថា ប្រទេសខ្លួន (ផ្ទាល់)​ ក៏ជួបប្រទះ នឹងបញ្ហាសិទ្ធិមនុស្សដែរ។ ប៉ុន្តែនៅក្នុងកិច្ចពិភាក្សានានាស្តីពីសិទ្ធិមនុស្ស កម្ពុជាតែងតែប្រកាន់យកនូវអភិក្រម…

  • កិច្ចពិភាក្សាអំពីកិច្ចប្រជុំអង្គមហាសន្និបាតលើកទី ១១ និងគោលនយោបាយឡាវ

    កិច្ចពិភាក្សាអំពីកិច្ចប្រជុំអង្គមហាសន្និបាតលើកទី ១១ និងគោលនយោបាយឡាវ

    ជុំវិញកិច្ចប្រជុំអង្គមហាសន្និបាតលើកទី ១១ និងគោលនយោបាយឡាវ លោក ថុង ម៉េងដេវិត បានធ្វើការបកស្រាយ និងលើកឡើងពីប្រវត្តិគណបក្សប្រជាជនបដិវត្តន៍ឡាវដែលប្រកាន់យករបបកុម្មុយនីស្តមានចក្ខុវិស័យស្រដៀងគ្នាទៅនឹងគណបក្សកុម្មុយនីស្តវៀតណាម និងមានលក្ខណៈគ្រប់គ្រងជា Political Bureau (Poliburo)។  លោកបានបន្តថា កាលពីពេលថ្មីៗនេះ មហាសន្និបាតលើកទី១១ បានបោះឆ្នោតសម្រេចដោយសភាឡាវ ឱ្យលោក ថោងលួន ស៊ីស៊ូលីត ជាប្រធានាធិបតី។ ក្នុងកំឡុងពេលសន្យាចំពោះមុខរដ្ឋសភាជាតិ និងសមាជិកក្រុមប្រឹក្សាប្រជាជន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លោកនឹងបន្តគាំទ្រ និងប្រកាន់ខ្ជាប់រដ្ឋធម្មនុញ្ញជាតិ បង្កើតឱ្យមានស្ថិរភាពសង្គម កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដែលសុខមាលភាព និងជីវភាពប្រជាជន គឺជាវិស័យអាទិភាព ក្នុងការស្តារនិងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិ។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺការរឹតចំណងមិត្តភាពរវាងឡាវនិងចិន ពី “ភាពជាដៃគូយុទ្ធសាស្រ្ត” ទៅជា “ភាពជាដៃគូមានវាសនារួមគ្នា”។ ឆ្លើយតបទៅនឹងសំបុត្រអបអរសារទរ របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ដែលបានសង្កត់ធ្ងន់ពីទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងការធ្វើការរួមគ្នា ជម្រុញសុខមាលភាព និងមិត្តភាព របស់ប្រជាជនទាំងពីរ ក្នុងបរិបទផ្លាស់ប្តូរនៃពិភពលោកបច្ចុប្បន្ន។ សូមបញ្ជាក់ដែរថា ចិនបានក្លាយជាម្ចាស់បំណុលជាតិ ដែលមានចំនួន៧៥ភាគរយនៃបំណុលជាតិ ពោលគឺ ៥,៩ប៊ីលានដុល្លារ…

  • តួនាទីរបស់ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកកក្នុងការជំរុញការទូតសេដ្ឋកិច្ចរបស់កម្ពុជា

    តួនាទីរបស់ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកកក្នុងការជំរុញការទូតសេដ្ឋកិច្ចរបស់កម្ពុជា

    សំនួរ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងបាងកក បានដើរតួនាទីយ៉ាងសកម្ម និងពេញទំហឹងនៅក្នុងការជំរុញការទូតសេដ្ឋកិច្ច តាមរយៈការលើកស្ទួយផលិតផលកម្ពុជានៅក្នុងប្រទេសថៃ និងការជំរុញវិនិយោគទុនថៃទៅប្រទេសកម្ពុជា ពោលគឺតាំងពីមុនការដាក់ចេញនូវយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេសកម្ពុជា។ ពាក់ព័ន្ធនឹងសកម្មភាពទាំងនេះ តើសមិទ្ធផលធំៗអ្វីខ្លះដែលស្ថានទូតសម្រេចបាន ពិសេសក្នុងអាណត្តិការទូតរបស់ ឯកឧត្តម? គិតមកដល់ពេលនេះ ខ្ញុំបានមកដល់ប្រទេសថៃរយៈពេល ០២ឆ្នាំហើយ។ នៅក្នុងឆ្នាំទី១ ស្ថានទូត បានធ្វើការទៅលើសកម្មភាពជាង៩០០សកម្មភាព ដែលភាគច្រើនគឺជាសកម្មភាពទាក់ទងនឹងសេដ្ឋកិច្ចការទូត។ ខ្ញុំសូមគូសបញ្ជាក់ទៅលើតែសកម្មភាពធំៗក្នុងឆ្នាំ២០១៩ ដែលរួមមាន៖ នៅខែកក្កដា យើងបានដឹកនាំស្ថានទូតចំនួន១៩ ទៅធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាប និងបន្ទាយមានជ័យ ហើយក៏មានការចូលរួមពីតំណាងក្រសួងការបរទេសថៃ ដោយធ្វើដំណើរតាមឡានក្រុង ក្នុងគោលបំណងបង្ហាញពីការតភ្ជាប់ដ៏ល្អរវាងកម្ពុជា-ថៃ ជាពិសេសផ្លូវគោក។ ហើយនៅក្នុងទស្សនកិច្ចនោះដែរ យើងមានរៀបចំសិក្ខាសាលាមួយ ដែលមានការអញ្ជើញចូលរួមពីតំណាងនៃក្រសួងការបរទេស ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ ដើម្បីជម្រាបជូនអំពីកិច្ចការងារការបរទេស ទេសចរណ៍​ និងវប្បធម៌របស់កម្ពុជា ដែលជាលទ្ធផលគឺមានការអបអរសាទរពីស្ថានទូតជាច្រើន។ យើងក៏បានរៀបចំទស្សនកិច្ចលើកទី២ បន្តទៀត ដោយមានការជួបប្រជុំនៅក្រសួងការបរទេសកម្ពុជា ដែលក្នុងនោះមានតំណាងអង្គទូតមកពីថៃ ជប៉ុន ចិន និងអាល្លឺមង់។​ បន្ទាប់មក យើងបានរៀបចំផ្នែកវប្បធម៌-សាសនា ដោយរៀបចំកម្មវិធីបុណ្យកឋិនទានដែលមានប្រទេសថៃ បង់ក្លាដេស និងភូមា ចូលរួម ហើយក៏មានការចូលរួមពីវិនិយោគិន និងក្រុមហ៊ុនធំៗមកពីប្រទេសថៃ ដូចជាក្រុមហ៊ុន CP…