-
Cambodia2050 Ep19៖ នយោបាយការទូតរបស់កម្ពុជាក្នុងវិបត្តិកូវីដ-១៩
ជាការពិតណាស់ មហាអំណាចធំៗ សហរដ្ឋអាមេរិកនិងចិនកាន់តែបង្កើនការប្រកួតប្រជែងខាងផ្នែកយុទ្ធសាស្ត្រ និងភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងនេះទៀតសោតវាបានពង្រីកទីផ្សារ និងវិស័យមួយទៅវិស័យមួយ ចាប់ផ្ដើមខ្លាំងដោយសង្គ្រាមពាណិជ្ជកម្មក្នុងរដ្ឋបាលលោក ដូណាត្រាំ។ ការប្រកួតប្រជែងនៅខាងផ្នែកបច្ចេកវិទ្យាក៏ដូចជា ការលូកដៃកកាយសំណុំរឿងក្តៅនៅក្នុងតំបន់ជាច្រើន ជាពិសេសតំបន់របស់យើង ដូចជាសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត បញ្ហាតៃវ៉ាន់។ល។ រដ្ឋបាល Joe Biden ហាក់បីដូចជាបន្តនូវគោលនយោបាយប្រឆាំងចិនរបស់ខ្លួន។ ខ្ញុំគិតថា ជាទ្រឹស្ដីការប្រកួតប្រជែងរវាងមហាអំណាចធំៗ វាបង្កើតនូវកាលានុវត្តភាពផង និងបញ្ហាប្រឈមផង ដល់ប្រទេសតូចដូចជាកម្ពុជា។ កាលានុវត្តភាពគឺ ប្រទេសធំៗត្រូវការការគាំទ្រពីប្រទេសតូច តាមរយៈការផ្ដល់នូវជំនួយឧបត្ថម្ភខាងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម។ល។ ប៉ុន្តែបញ្ហាប្រឈមគឺថា ប្រទេសតូចៗអាច នឹងត្រូវបានគេបង្ខំឲ្យជ្រើសរើសខាងណា ហើយនេះគឺជាបញ្ហាប្រឈម។ បញ្ហាប្រឈមនេះ ពីមួយថ្ងៃទៅមួយថ្ងៃហាក់បីដូចជា កាន់តែកើនឡើង រីឯឱកាសកាន់តែខើចខ្លីខើចខ្លី ដោយសារតែការប្រកួតប្រជែងកាន់តែស្រួចស្រាល និងគ្រោះថ្នាក់រវាងមហាអំណាចទាំងពីរ។ យើងឃើញថា មហាអំណាចធំៗ បានប្រើប្រាស់នូវឧបករណ៍សេដ្ឋកិច្ច ដើម្បីដាក់គំនាបទៅលើរដ្ឋតូចៗ ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួន។ ពាក់ព័ន្ធជាមួយ នឹងសម្ពាធសេដ្ឋកិច្ច យើងឃើញស្រាប់ហើយចំពោះប្រទេសតូចដូចជាកម្ពុជាយើង កំពុងតែទទួលរងនូវសម្ពាធពី ការញែកពីគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសចិន ពាក់ព័ន្ធជាមួយនឹងពាណិជ្ជកម្ម Supply change ចង្វាក់ផលិតកម្ម ចង្វាក់ផ្គត់ផ្គង់ ក៏ដូចជាខាងផ្នែកបច្ទេកវិទ្យា…
-
Cambodia2050 Ep18: ទំហំនៃផលប៉ះពាល់សេដ្ឋកិច្ច ភាពគ្មានការងារធ្វើដោយសារវិបត្តិកូវីដ នៅកម្ពុជានិងផែនការយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញ
លោក ចាន់ សុផល អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានអោយដឹងថា កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ 2021 នេះប្រហែលជាមិនដល់ 4% ដូចដែលការព្យាករណ៍របស់ក្រុមធនាគារអភិវឌ្ឍន៍អាស៊ីទេ។ សកម្មភាពសេដ្ឋកិច្ចនៅឆ្នាំ 2021 នេះមានការថមថយជាងឆ្នាំ 2020 ទៅទៀត។ កាលពីឆ្នាំទៅ ប្រហែលមួយឆ្នាំមុន ខែ5 ខែ6 ឆ្នាំមុនហ្នឹង មានការព្យួរការងារ រោងចក្រខ្លះសុំបិទប៉ុន្តែរដ្ឋាភិបាលផ្ដល់អនុសាសន៍ថាឲ្យព្យួរសិន ពីព្រោះខ្វះការបញ្ជាទិញ ខ្វះតម្រូវការពីប្រទេសផ្សេងៗ ពីព្រោះតែមានស្ថានការណ៍បិទខ្ទប់ ការចរាចរផ្នែកទេសចរណ៍បានថយចុះយ៉ាងខ្លាំង តម្រូវការទិញសំលៀកបំពាក់ដើរលេងហ្នឹង ក៏ថយចុះទៅតាមហ្នឹង ធ្វើឲ្យអ្នកបញ្ជាទិញធំៗក៏គេបន្ថយទៅ។ កាលនោះមានព័ត៌មានថាជាង 230 រោងចក្រដែលបានដាក់ពាក្យស្នើសុំព្យួរ សរុបទាំងវិស័យកាត់ដេរ វិស័យទេសចរណ៍មានឈ្មោះដល់ទៅ 26 ម៉ឺននាក់ដែលគេបានព្យួរការងារ ដូចជា អ្នករត់តុកៗ អ្នកលក់វត្ថុអនុស្សាវរីយ៍ អ្នកលក់ចំណីអាហារនៅតាមផ្លូវសៀមរាបសម្រាប់ទេសចរណ៍ហ្នឹង យើងបានធ្វើការអង្កេតទូទាំងប្រទេស នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ ជាអកុសលមកដល់ពេលឆ្នាំនេះដើមឆ្នាំ 2021ហ្នឹង គឺចាប់ពីខែពីរ ព្រឹត្តិការណ៍ 20 កុម្ភៈហ្នឹង ហើយក៏មានការឆ្លងរាលដាលកើនឡើងរហូតដល់មានការបិទខ្ទប់នៅតំបន់មួយចំនួន ជាពិសេសនៅភ្នំពេញ និង ខេត្តកណ្ដាលនេះដែលធ្វើឲ្យមានការប៉ះពាល់ទៅដល់រោងចក្រមួយចំនួន ហើយក៏មានការឆ្លង ជាពិសេសនោះឆ្លងទៅដល់កម្មករកម្មការិនីរោងចក្រ…
-
AVI Voice Ep 25: ការប្រកួតប្រជែងរវាងមហាអំណាច G7 ចិន និងរុស្ស៊ី និងសម្ពាធនៃរដ្ឋតូចៗនៅតំបន់អាស៊ីអាគ្នេយ៍
កាលពីសប្តាហ៍មុន យើងឃើញថា មានព្រឹត្តការណ៍សំខាន់ចំនួន០២ដែរគួរឲ្យកត់សម្គាល់គឺ៖ កិច្ចប្រជុំកំពូល G7 នៅចក្រភពអង់គ្លេស ពីថ្ងៃទី១១-១៣ ខែមិថុនា និងជំនួបកំពូលទ្វេភាគីរវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីរុស្ស៊ី នៅប្រទេសស្វីស កាលពីថ្ងៃទី១៦ ខែមិថុនានេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត ឈាង វណ្ណារិទ្ធ បានបញ្ហាចម្រូងចម្រាសនានារវាងអាមេរិក-ចិន (បញ្ហាស៊ីងជាំង និងហុងកុង) និង បញ្ហារវាងអាមេរិក-រុស្ស៊ី (បញ្ហានៃការចោទប្រកាន់ថារុស្ស៊ីបានបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក ការបណ្តេញនូវអង្គទូតរវាងប្រទេសទាំងពីរ បញ្ហានៅគ្រីមៀរនិងអឺរ៉ុបខាងកើត និងការសម្លាប់អ្នកដឹកនាំនៃគណៈបក្សប្រឆាំងនៅរុស្ស៊ី)។ លោកបណ្ឌិត ក៏បានលើកឡើងថា ចរន្តស្ថានការណ៍ពិភពលោកបច្ចុប្បន្ននេះ បានដាក់សម្ពាធខ្លាំងទៅដល់បណ្តាប្រទេសតូចៗ នៅក្នុងតំបន់ រួមទាំងកម្ពុជា។ ដូចនេះ វាគ្រោះថ្នាក់ណាស់ បើយើងដើរខុសមួយជំហាន អាចនាំឲ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិ។ ចំពោះកម្ពុជាយើងដែលជាប្រធាន ASEM ឆ្នាំនេះ និង ASEAN ឆ្នាំក្រោយនេះ កម្ពុជាគួរបន្តមានការជឿទុកចិត្តទៅលើប្រព័ន្ធពហុភាគីនិយមដែលមានភាពបើកចំហ បរិយាប័ន្ន និងគោរពនូវច្បាប់អន្តរជាតិ ដោយប្រកាន់ភ្ជាប់នូវធម្មនុញ្ញឬតួអង្គនៃអង្គការសហប្រជាជាតិជាស្នូល មិនមែនយកតួអង្គអាមេរិក ឬក៏លោកខាងលិចជាស្នូលនោះទេ។ សូមប្រិយមិត្តជាទីគោរពតាមដានសណ្តាប់កិច្ចសម្ភាសន៍ទាំងស្រុង ដូចតទៅ៖ សំណួរទី១៖ កាលពីថ្ងៃទី១១-១៣ ខែមិថុនា កន្លងទៅថ្មីៗនេះ យើងទាំងអស់គ្នាបានដឹងហើយថា…
-
AVI Voice Ep 24: យុទ្ធសាស្រ្តនយោបាយអាមេរិក-ចិន៖ ទស្សនកិច្ចលោកស្រី Wendy R. Sherman និង កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន
ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Wendy R. Sherman រយៈពេល ១១ថ្ងៃ មកបណ្តាប្រទេសមួយចំនួននៅលើពិភពលោក សហរដ្ឋអាមេរិកបានជ្រើសយកប្រទេសអាស៊ានចំនួន ០៣ ដែលក្នុងនោះមានកម្ពុជា ឥណ្ឌូនេស៊ី និងថៃ។ ដំណើរទស្សនកិច្ចទៅកាន់ ០៣ ប្រទេសនេះ ជាទស្សនកិច្ចប្រកបដោយបែបយុទ្ធសាស្រ្តក្នុងតំបន់ ដោយអាមេរិកបានផ្តោតលើប្រធានបទសំខាន់ធំៗ០ ២ គឺ រឿងបញ្ហាអាស៊ាន និងបញ្ហាឥទ្ធិពលចិនមកលើតំបន់អាស៊ានទាំងមូល ក៏ដូចជាបណ្ដាប្រទេសក្នុងអាស៊ានដែលធ្វើឱ្យសហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង។ សហរដ្ឋអាមេរិកបានបន្តប្រើប្រាស់នយោបាយយុទ្ធសាស្រ្តហ៊ុមព័ទ្ធ និងបន្សាបឥទ្ធិពលចិនមកលើតំបន់ទាំងមូល និងបណ្ដាប្រទេសផ្សេងៗទៀត រួមទាំងកម្ពុជាផងដែរ។ ចំពោះកម្ពុជា បើទោះបីជាកម្ពុជាជាប្រទេសតូចមែន តែមានបញ្ហាជាច្រើនត្រូវនិយាយ ដូចជា (១) កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយគឺឆ្នាំ ២០២២ (២) បញ្ហាក្តៅនៅក្នុងតំបន់នោះរួមមាន បញ្ហានៅភូមាពីរឿងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស និងបញ្ហាសមុទ្រចិនខាងត្បូង និង (៣) សហរដ្ឋអាមេរិកកំពុងគិតថា កម្ពុជាជាកូនអុកមួយរបស់ចិន ហើយបានដាក់ការសង្ស័យថាកម្ពុជាមានកងទ័ពចិននៅតំបន់រាម ខេត្តព្រះសីហនុ។ បើតាមការពិភាក្សា ការសិក្សា និងការស្រាវជ្រាវរបស់លោក ពុយ គា លោកយល់ថា កម្ពុជាគ្មានបំណងថានឹងត្រូវជ្រើសរើសខាងណាម្ខាងទេ គឺចង់ត្រូវជាមួយទាំងចិន និងអាមេរិក តែក៏មិនចង់ជួបប្រទះនឹងការប្រើប្រាស់ពាក្យពេចន៍ដាក់សម្ពាធក្នុងការឱ្យរែកឥទ្ធិពលប្រទេសទាំងពីរឱ្យបានស្មើគ្នា ដែលធ្វើឱ្យកម្ពុជាពិបាកនឹងទទួលយកនោះទេ។ សំណួរទី១៖…
-
AVI Voice វគ្គ២៣៖ ទស្សនាទានបៃតងរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូល P4G លើកទី២
នៅក្នុងកិច្ចប្រជុំកំពូល P4G មេដឹកនាំបានឯកភាពលើសកម្មភាពសម្រាប់ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្ន រួមមាន៖ (១) ស្បៀង និងកសិកម្ម (២) ធនធានទឹក (៣) ថាមពល (៤) ទីក្រុង និងទីប្រជុំជន និង (៥) សេដ្ឋកិច្ចវិលជុំ។ ចំពោះសហរដ្ឋអាមេរិក នយោបាយការទូតលើការងារបរិស្ថាន និងការប្រែប្រួលអាកាសធាតុនេះ ហាក់ដូចជាមិនមានភាពប្រាកដប្រជានោះទេ។ ភាគច្រើន គឺអាស្រ័យទៅលើប្រធានាធិបតីជាប់ឆ្នោត។ នៅក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្តម វ៉ាន់ មុនីនាថ រំពឹងទុកថា ការវិលត្រលប់របស់សហរដ្ឋអាមេរិក នឹងជំរុញឲ្យពិភពលោកឯកភាពនៅចំណុចសេសសល់ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។ ឧទាហរណ៍ដូចជា មាត្រា៦ពាក់ព័ន្ធទៅនឹងតម្លាភាពកាបូន ឥណទានកាបូន និងវិធីសាស្រ្តគណនាកាបូន ការបង្កើនហិរញ្ញប្បទាន ការបង្កើនការបន្ស៊ាំ។ល។ ហើយសហរដ្ឋអាមេរិកក៏បានទទួលស្គាល់ និងចូលរួមអនុវត្តការស្ដារបៃតងដើម្បីកសាងសេដ្ឋកិច្ចឡើងវិញពីការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។ នេះហៅថាជាចំណុចរបត់មួយក្នុងការឆ្ពោះទៅសម្រេច បានគោលដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សំនួរទី១៖ តើកិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ជាអ្វី? ហើយត្រូវបានបង្កើតឡើងក្នុងក្របខណ្ឌអ្វី និងមានគោលបំណងចម្បងៗអ្វីខ្លះ? កិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) គឺជាយន្តការសកលមួយដែលត្រូវបានរៀបចំឡើងដើម្បីគៀងគរ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន៖ រដ្ឋាភិបាល វិស័យអាជីវកម្ម…
-
AVI Voice វគ្គ២២៖ បច្ចុប្បន្នភាពនៃវិស័យថាមពលនៅកម្ពុជា
ព្រះរាជាណាចក្រកម្ពុជា ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថា ជាប្រទេសមួយនៅក្នុងតំបន់អាស៊ាន ដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់។ នៅមុនវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ហើយវិស័យថាមពល ក៏ជាវិស័យមួយដ៏សំខាន់ដែលបានចូលរួមចំណែកនៅក្នុងកំណើននេះផងដែរ។ អគ្គិសនីបានផ្គត់ផ្គង់ទៅដល់អតិថិជនតាមរយៈបណ្តាញអគ្គិសនីថ្នាក់ជាតិសម្រាប់ទ្រទ្រង់នូវតម្រូវការអាជីវកម្មក្នុងស្រុកប្រចាំឆ្នាំ ដែលមានកំណើនរវាង ១៤,៧៨% និង ២៧,៧៩% នៅចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៩។ បណ្តាញអគ្គិសនីជាតិរបស់កម្ពុជា ត្រូវបានគេមើលឃើញថា មានលក្ខណៈដែលអាចទុកចិត្តបាននិងមានតំលៃសមរម្យ ព្រមទាំងអាចធានាបាននូវលទ្ធភាពក្នុងការផ្គត់ផ្គង់បានគ្រប់គ្រាន់ទៅដល់អតិថិជនទៅតាមពេលវេលាដែលត្រូវការ។ សូមប្រិយមិត្តអ្នកស្តាប់មេត្តាសណា្តប់នូវកិច្ចសម្ភាសន៍ពាក់ព័ន្ធនឹងវិស័យថាមពលនៅកម្ពុជា ដូចតទៅនេះ។ សំនួរទី១៖ ជាក់ស្តែង ស្ថានីយផលិតអគ្គិសនីរបស់កម្ពុជាយើង ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។ តើបច្ចុប្បន្ន កម្ពុជាយើងមានស្ថានីយផលិតអគ្គិសនីចំនួនប៉ុន្មានហើយ? គិតមកដល់ត្រឹមឆ្នាំ២០២០ កម្ពុជាមាន៖ (១) រោងចក្រអគ្គិសនីប្រភេទដើរដោយប្រេងខ្មៅចំនួន២០ ជាស្ថានីយតូចៗនៅតាមបណ្តាខេត្តសម្រាប់ Backup មានអានុភាពសរុប ២៣៦មេហ្គាវ៉ាត់ (២)ស្ថានីយដើរដោយជីវម៉ាស់មានអានុភាព ១១១មេហ្គាវ៉ាត់ (៣) ស្ថានីយដើរដោយពន្លឺព្រះអាទិត្យមានចំនួន ១០ មានអានុភាព ៣៦០ម៉េហ្គាវ៉ាត់ (៤) ស្ថានីយដើរដោយធ្យូងថ្មមានចំនួន ០៣ មានអានុភាពសរុបចំនួន ៦៧៥មេហ្គាវ៉ាត់ និង (៥) ស្ថានីយវារីអគ្គីសនីចំនួន ៩ អានុភាពសរុប…
-
វគ្គ២១៖ ជម្លោះរ៉ាំរ៉ៃរវាងអុីស្រាអ៊ែល និងប៉ាឡេស្ទីន
ជាប្រវត្តិសាស្រ្ត ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីនបានកើតឡើងចាប់តាំងពីពេលដែលអ៊ីស្រាអែលបានបង្កើតឡើងជារដ្ឋមួយ នៅឆ្នាំ១៩៤៨ មកម្លេះ។ កាលពីពេលថ្មីៗនេះ ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន ក៏បានចាប់ផ្ដើមឡើងសារជាថ្មីម្តងទៀត ក្រោយពីមានការវាយប្រហារដោយគ្រាប់រ៉ុកកែត ពីក្រុមឧទ្ទាមហាម៉ាសរបស់ប៉ាឡេស្ទីនទៅលើអ៊ីស្រាអែល តាមរយៈការបាញ់បោះគ្រាប់រ៉ុកកែតដាក់ឲ្យគ្នាទៅវិញទៅមក ដែលបណ្ដាលឲ្យមាននូវការបាក់អាគារ និងបានធ្វើឲ្យបាត់បង់នូវជីវិតប្រជាជនស្លូតត្រង់ជាង ២០០នាក់ ដែលក្នុងនោះក៏មានកុមារ និងស្រ្តីដែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោក លឹម ម៉េងហួរ បានលើកឡើងថា ជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល មិនត្រឹមតែជាជម្លោះរវាងភាគីទាំងពីរនោះទេ ប៉ុន្តែក៏មានពាក់ព័ន្ធជាមួយបណ្ដាប្រទេសអារ៉ាប់ផ្សេងៗដែលរស់នៅជុំវិញអុីស្រាអ៊ែល និងមហាអំណាចផ្សេងៗទៀត។ លោកយល់ឃើញថា ស្ថានភាព ក៏ដូចជាភាពតានតឹងរបស់ភាគីទាំងពីរ មិនអាចដោះស្រាយបានដោយងាយក្នុងពេលឆាប់ៗនេះទេ។ រាល់ចំណាត់ការ ឬកិច្ចព្រមព្រៀងណាមួយ ត្រូវតែធ្វើឡើងដោយមានការឯកភាពពីភាគីទាំងពីរ គឺភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយត្រូវតែមានការចូលរួមពីប្រទេសផ្សេងៗនៅជុំវិញអុីស្រាអ៊ែល ក៏ដូចជាមហាអំណាចនានា ជាពិសេសគឺសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់អុីស្រាអ៊ែលស្រាប់តែម្ដង។ សំនួរទី១៖ ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន មិនមែនទើបតែនឹងចាប់ផ្តើមនោះទេ។ ជាក់ស្តែង ជម្លោះនេះ បានកើតឡើងតាំងពី ៧៣ឆ្នាំមុនមកម្ល៉េះ។ តើលោកអាចជួយរៀបរាប់បន្តិចបានទេ អំពីឫសគល់នៃជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន តាំងពីដើមរហូតមកដល់បច្ចុប្បន្ន? បច្ចុប្បន្នពិភពលោកកំពុងតែតាមដានរឿងរ៉ាវជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន មែនទែនទៅជម្លោះនេះមិនមែនជាជម្លោះថ្មីទេ។…
-
កម្ពុជា-ជប៉ុន ក្នុងភាពជាដៃគូរក្នុងកំឡុងពេលជួបវិបត្ដិកូវីដ-១៩
កម្ពុជា និង ជប៉ុន មានទំនាក់ទំនងជាផ្លូវការតាំងពីឆ្នាំ១៩៥៣ មករហូតដល់ បច្ចុប្បន្ននេះ អាចនិយាយបានថាជាទំនាក់ទំនងយូរអង្វែងមកហើយ អាចចាត់ទុកថាជា ប្រទេសដំបូងគេក្រោយពីសង្គ្រាមលោកលើកទី២ដែលកម្ពុជាមានទំនាក់ទំនងការទូតជាមួយ។ ទោះជានៅក្នុងកាលៈទេសៈកូវីរាតត្បាតក៏ដោយ ក្រុមហ៊ុនជប៉ុននៅតែកំពុងសម្លឹងមកប្រទេសកម្ពុជាដើម្បីបង្កើតមូលដ្ឋានផលិតកម្ម និងគម្រោងវិនិយោគនានាផងដែរ។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ជាឯអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា បានថ្លែងអំណរគុណ និងសម្តែងនូវការគោរពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធដទៃទៀតដែលបានចូលរួមទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ចាប់តាំងពីឆ្នាំមុន។ ព្រឹត្តិការណ៍ថ្ងៃទី២០ ខែកុម្ភៈ ដែលបណ្តាលអោយមានការរីករាលដាលនៃការឆ្លងយ៉ាងច្រើននេះ គឺពិតជាមានការសោកស្តាយ ប៉ុន្តែពេលនេះគឺជាពេលវេលាដ៏សំខាន់ ហើយបើទោះបីជាប្រទេសជប៉ុនក៏កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដដែលស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ ក៏យើងនៅតែសហការយ៉ាងរឹងមាំជាមួយប្រទេសកម្ពុជា។ យើងគិតថាការពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ គឺជាបញ្ហាធំបំផុតនៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយប្រទេសជប៉ុនក៏បាននិងកំពុងផ្តល់ការគាំទ្រលើកិច្ចការនេះផងដែរ។ ចាប់តាំងពីដើមឆ្នាំមុន ជប៉ុនបានផ្តល់ជំនួយឥតសំណងប្រមាណ ៦០លានដុល្លារអាមេរិក ដោយផ្តោតទៅលើការផ្គត់ផ្គង់ជំនួយសង្គ្រោះបន្ទាន់ ចាប់ផ្តើមពីការផ្តល់នូវសម្ភារៈការពារការឆ្លង ដូចជាម៉ាស់ របាំងមុខ និងសម្លៀកបំពាក់ការពារខ្លួន ការធ្វើឲ្យប្រសើរឡើងនូវមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រ ដូចជារថយន្តសង្គ្រោះបន្ទាន់ និងឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិចជាដើម។ លើសពីនេះទៀត ប្រទេសជប៉ុនបានបរិច្ចាគថវិកាប្រមាណ២០០លានដុល្លារសហរដ្ឋអាមេរិកដល់ COVAX Facility ដើម្បីគាំទ្រដល់ការចែកចាយវ៉ាក់សាំងនៅក្នុងប្រទេសដែលមានតម្រូវការរួមទាំងប្រទេសកម្ពុជាផងដែរ។ យើងដឹងហើយថាវ៉ាក់សាំង AstraZeneca ប្រហែល៣២ម៉ឺនដូស បានមកដល់ប្រទេសកម្ពុជារួចទៅហើយ តាមរយៈCOVAX…
-
កិច្ចសន្ទនាសន្តិសុខចតុភាគី (QUAD) និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច
កិច្ចសន្ទនាចតុភាគី (The QUAD) នេះ គឺជាសម្ព័ន្ធភាពយុទ្ធសាស្ត្រដែលមានប្រទេសចំនួន 0៤ ជាសមាជិក ក្នុងនោះរួមមាន សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី។ The QUAD ១.០ និង The QUAD ២.០ នេះ គោលបំណងរបស់គាត់គឺមានភាពស្រដៀងគ្នាច្រើន តែខុសត្រង់ថា The QUAD ២.០ គឺផ្តោតសំខាន់ចម្បងទៅលើថា តើប្រទេសទាំង ០៤ នេះ ត្រូវធ្វើយ៉ាងណាដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលរបស់ចិន។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោក បោង ច័ន្ទសម្បត្តិ បានលើកឡើងថា The QUAD Vaccine Partnership គឺមានមហិច្ឆតាក្នុងផលិត ចែកចាយ និងបរិច្ចាក វ៉ាក់សាំងកូវីដ-១៩ យ៉ាងហោចណាស់ ១ពាន់លានដូស ទៅដល់បណ្តាលប្រទេសទាំងអស់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហិ្វក រួមទាំងកម្ពុជាផងដែរ។ លោកក៏បានធ្វើការគូសបញ្ជាក់អំពីវិស័យមិនមែនសន្តិសុខ ០៤ ដែលជាបញ្ហាប្រឈមថ្មីរវាងការប្រកួតប្រជែងរវាងមហាអំណាចចិន និងមហាអំណាចសហរដ្ឋអាមេរិក រួមមានវិស័យបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធ បម្រែបម្រួលអាកាសធាតុ និង ខ្សែសង្វាក់ផ្គត់ផ្គង់សាកល…
-
នីតិវិធីពិសេសក្រុមប្រឹក្សាសិទ្ធិមនុស្ស និងកម្ពុជា (Special Procedure of the Human Rights Council and Cambodia)
សំនួរទី១៖ តើអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សជាអ្នកណា? តើគាត់មានតួនាទី និងភារកិច្ចអ្វីខ្លះ? បើគិតមកដល់បច្ចុប្បន្ន តើកម្ពុជាធ្លាប់មានអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប៉ុន្មាននាក់ហើយ? យន្តការសិទ្ធិមនុស្សមានច្រើនប្រភេទ និងច្រើនទម្រង់។ ឧទាហរណ៍មួយនៃយន្តការសិទ្ធិមនុស្ស គឺនីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលជាធម្មតាយើងតែងតែបានលឺគេហៅថា «អ្នករាយការណ៍ពិសេស»។ សូមបញ្ជាក់ថា នីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស មានដូចជា អ្នករាយការណ៍ពិសេស អ្នកជំនាញឯករាជ្យ និងក្រុមការងារ ឬ Working Group (ដែលមានចំនួនសមាជិក ០៥រូប)។ នីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្សមាន ០២ប្រភេទគឺ៖ ទី១ គឺនីតិវិធីពិសេសដែលទទួលបន្ទុកប្រទេសជាក់លាក់ (Country-Specific Mandate-Holders) ដូចជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស និង ទី២ គឺនីតិវិធីពិសេសទទួលបន្ទុកប្រធានបទ ដែលមានដូចជាអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិជនពិការ អ្នករាយការណ៍ពិសេសទទួលបន្ទុកសេរីភាពសាសនា និងអ្នករាយការណ៍ពិសេសទទួលបន្ទុកផលប៉ះពាល់អវិជ្ជមាននៃវិធានការបង្ខំឯកតោភាគី។ បើយើងគិតត្រឹមខែកញ្ញា ឆ្នាំ២០២០ មានអ្នកកាន់អាណត្តិពិសេសតាមប្រធានបទចំនួន៤៤ និងអ្នកកាន់អាណត្តិនីតិវិធីប្រទេសជាក់លាក់ចំនួន១១។ អ្នករាយការណ៍ពិសេសបំពេញការងារក្នុងសមត្ថភាពផ្ទាល់ខ្លួន។ ពួកគាត់មិនមែនជាបុគ្គលិករបស់អង្គការសហប្រជាជាតិទេ មានន័យថាពួកគាត់មិនមានការិយាល័យនៅក្នុងទីស្នាក់ការរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវឡើយ។ រីឯទស្សនៈរបស់ពួកគាត់ គឺជាទស្សនៈផ្ទាល់ខ្លួនដែលមិនតំណាងឲ្យទស្សនៈរបស់អង្គការសហប្រជាជាតិឡើយ។ សូមជម្រាបជូនថា ប្រព័ន្ធនីតិវិធីពិសេសមិនមែនជានីតិវិធីតុលាការទេ ដែលមានន័យថា ពួកគាត់មិនមានអំណាចបង្ខំឲ្យរដ្ឋនីមួយៗអនុវត្តតាមទស្សនៈ និងអនុសាសន៍របស់ខ្លួនទេ ហើយតួនាទីរបស់អ្នករាយការណ៍ពិសេសមានចំនួនច្រើន ដូចជាគាត់ត្រូវធ្វើទស្សនកិច្ចទៅកាន់ប្រទេសដែលខ្លួនទទួលបន្ទុក និងរាយការណ៍ជាប្រចាំដល់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ពួកគាត់ត្រូវចុះទៅប្រមូលព័ត៌មាន និងវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស។…