Category: កិច្ចការបរទេសផ្សាភ្ជាប់កម្ពុជាទៅកាន់អន្តរជាតិ

  • Cambodia2050 Ep25: យុទ្ធសាស្ត្រស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩

    Cambodia2050 Ep25: យុទ្ធសាស្ត្រស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩

    ផ្នែកដែលប៉ះពាល់ធំហើយធ្ងន់ធ្ងរជាងគេបំផុត យើងឃើញហើយថាគឺជាវិស័យទេសចរណ៍ វិស័យទេសចរណ៍នេះគឺបានសឹងតែដេកស្ដូកស្ដឹងរហូតមកដល់ពេលនេះ ហើយពុំទាន់មានសភាពងើបឈរឡើងវិញបាននោះទេ។

  • AVI Voice Ep38: ទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី មកកាន់តំបន់អាស៊ី

    AVI Voice Ep38: ទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី មកកាន់តំបន់អាស៊ី

    ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នៅក្នុងតំបន់អាស៊ីដែលរួមមាន វៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង ត្រូវបានធ្វើឡើង ដើម្បីពង្រឹងនូវទំនាក់ទំនងល្អរវាងប្រទេសចិនជាមួយនឹងបណ្ដាប្រទេសនៅក្នុងតំបន់ ហើយឆ្នាំនេះគឺជាខួបលើកទី៣០ នៃទំនាក់ទំនងរវាងចិននិងអាស៊ាន។

  • AVI Voice Ep37: តួនាទីរបស់អាស៊ានក្នុងដំណើរការនៃការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

    AVI Voice Ep37: តួនាទីរបស់អាស៊ានក្នុងដំណើរការនៃការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

    វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជាបញ្ហាស្មុគស្មាញសម្រាប់សហគមន៍អាស៊ានរបស់យើង និងសម្រាប់កម្ពុជា ដែលនឹងក្លាយទៅជាប្រធានប្ដូរវេនរបស់អាស៊ាននៅឆ្នាំក្រោយនេះ។ ការវិវឌ្ឍនស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ានេះ កាន់តែមានភាពគ្រោះថ្នាក់ដោយសារតែ ទីមួយការបង្កើតនូវកងកម្លាំងចលនាប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា កំពុងតែកើតឡើង ជាពិសេសនៅតាមតំបន់ដែលជនជាតិភាគតិចធំៗរបស់ប្រទេសនេះមានមូលដ្ឋាន ទីពីររដ្ឋាភិបាលដែលជាសមាជិករបស់គណបក្សលោកស្រី អោង សានស៊ូជី ដែលត្រូវបានរំលាយចោល បានបង្កើត Government in Exile ឬរដ្ឋាភិបាលនិរទេសដើម្បីធ្វើការតស៊ូមតិខាងផ្នែកនយោបាយ តតាំងជាមួយនឹងរបបសឹក ជាពិសេសទៅនឹង State Administration Council ឬក្រុមប្រឹក្សារដ្ឋបាលរបស់រដ្ឋដែលគ្រប់គ្រងដោយរបបសឹក។ អ្វីដែលកាន់តែគ្រោះថ្នាក់ទៅទៀត គឺថាមហាអំណាចមួយចំនួនចាប់ផ្ដើមលូកដៃចូលក្នុងបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ជាពិសេសតាមរយៈសញ្ញាមួយចំនួនដែលបង្ហាញថាមហាអំណាចមួយចំនួននោះកំពុងតែធ្វើការជាមួយនឹងរដ្ឋាភិបាលនិរទេសគឺ National Unity Government (NUG) ឬរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់មីយ៉ាន់ម៉ា។ សំណួរទី១៖  ពាក់ព័ន្ធទៅនឹងវិបត្តិនយោបាយ និងវិបត្តិមនុស្សធម៌នៅប្រទេសមីយ៉ាន់ម៉ា គឺជាប្រធានបទក្ដៅនៅក្នុងកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដ៏ទៃទៀត។ តើបច្ចុប្បន្នស្ថានភាពនៃវិបត្តិទាំងពីរនេះនៅមីយ៉ាន់ម៉ាបានដើរដល់កម្រិតណា? ជាការពិតវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជាបញ្ហាស្មុគស្មាញសម្រាប់សហគមន៍អាស៊ានរបស់យើង និងសម្រាប់កម្ពុជា ដែលនឹងក្លាយទៅជាប្រធានប្ដូរវេនរបស់អាស៊ាននៅឆ្នាំក្រោយនេះ។ វិបត្តិនេះបានវិវឌ្ឍនទៅរកស្ថានភាពកាន់តែស្មុគស្មាញ និងស៊ីជម្រៅ ដោយសារតែប្រទេស និងប្រជាជាតិមីយ៉ាន់ម៉ាកំពុងតែប្រឈមនូវវិបត្តិពីរ៖ ទីមួយ គឺវិបត្តិនយោបាយ ដែលក្រោយពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ ប្រទេសមីយ៉ាន់ម៉ាកំពុងតែធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ជ្រាលជ្រៅ និងការធ្វើបាតុកម្មកំពុងកើតឡើងធ្ងន់ធ្ងរដើម្បីប្រឆាំងនឹងរបបសឹក។ ទីពីរ របបសឹកក៏មានវិធានការឆ្លើយតបទៅនឹងក្រុមបាតុករកាន់តែខ្លាំងក្លាដែលពេលខ្លះមានអំពើហិង្សា ដែលឈានទៅរកការសម្លាប់បាតុករជាង ១.០០០នាក់ ហើយបាតុករជាង ៣.០០០នាក់ ទៀតត្រូវបានចាប់ឃុំខ្លួន។ ទង្វើនេះបានធ្វើឲ្យសហគមន៍អន្តរជាតិធ្វើការដាក់សម្ពាធកាន់តែខ្លាំងទៅលើរបបសឹក ក៏ដូចជាដាក់សម្ពាធកាន់តែខ្លាំងមកលើអាស៊ាន ដើម្បីជំរុញឲ្យអាស៊ានមានដំណោះស្រាយឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះអំពើហិង្សា នៅមីយ៉ាន់ម៉ា។ ចំពោះការវិវឌ្ឍនស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ានេះ ក៏កាន់តែមានភាពគ្រោះថ្នាក់ដោយសារតែ ទីមួយ ការបង្កើតនូវកងកម្លាំងចលនាប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា កំពុងតែកើតឡើង ជាពិសេសនៅតាមតំបន់ដែលជនជាតិភាគតិចធំៗរបស់ប្រទេសនេះមានមូលដ្ឋាន ទីពីរ រដ្ឋាភិបាល ដែលជាសមាជិករបស់គណបក្សលោកស្រី អោង សានស៊ូជី ដែលត្រូវបានរំលាយចោល…

  • Cambodia2050 Ep24: វិស័យចំនួន 4 ដែលទទួលបានផលប្រយោជន៍ច្រើនជាងគេ ពីបច្ចេកវិទ្យា និងនវានុវត្តន៍

    Cambodia2050 Ep24: វិស័យចំនួន 4 ដែលទទួលបានផលប្រយោជន៍ច្រើនជាងគេ ពីបច្ចេកវិទ្យា និងនវានុវត្តន៍

    បច្ចុប្បន្នកម្ពុជារបស់យើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ លោកបានគិតគូរណាស់ ទៅលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ចឹងហើយបានជាលោកបង្កើតឲ្យមានភារកិច្ចបន្ថែម ដែលពីមុនមកក្រសួងគឺជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមើលឃើញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះសំខាន់ ហើយត្រូវការចាំបាច់ណាស់ ដែលជួយឲ្យកម្ពុជាយើងសម្រេចបាននូវចក្ខុវិស័យឆ្នាំ 2030 …

  • AVI Voice Ep36: អាហ្វហ្គានីស្ថានបច្ចុប្បន្ន និងភាពមិនច្បាស់លាស់នៃសន្តិសុខសកល

    AVI Voice Ep36: អាហ្វហ្គានីស្ថានបច្ចុប្បន្ន និងភាពមិនច្បាស់លាស់នៃសន្តិសុខសកល

    នាពេលថ្មីៗនេះ ទាំងប្រទេសចិន និងរុស្ស៊ី គឺថាគាត់មានសមយុទ្ធដើម្បីប្រឆាំងជាមួយអំពើភារវកម្ម ហើយនេះសបញ្ជាក់ឲ្យឃើញថាពួកគាត់មានការបារម្ភចំពោះភាពដែលអាចកើតឡើង និងកើតចេញពីអំពើភេរវកម្មនិយមដោយសារបញ្ហាអាហ្វហ្គានីស្ថាន បើទោះបីជាក្រុមតាលីបង់គាត់សន្យាថានឹងមិនគាំទ្រនូវភេរវកម្មនិយមក៏ដោយ។

  • AVI Voice Ep35: ទស្សនកិច្ចផ្លូវការរបស់លោកស្រី Kamala Harris នៅសិង្ហបុរី និងវៀតណាម

    AVI Voice Ep35: ទស្សនកិច្ចផ្លូវការរបស់លោកស្រី Kamala Harris នៅសិង្ហបុរី និងវៀតណាម

    ពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ចផ្លូវការរបស់អនុប្រធានាធីបតីអាមេរិក លោកស្រី Kamala Harris នៅប្រទេស២របស់អាស៊ានគឺ សិង្ហបុរី និងវៀតណាមកាលពីថ្ងៃទី២២-២៤ ខែសីហា កន្លងទៅនេះ យើងឃើញថា មានចំណុចគួរឲ្យចាប់អារម្មណ៍មួយចំនួន ពិសេសគឺសម្រាប់ប្រទេសដែលជាសមាជិកអាស៊ានតែម្តង

  • AVI Voice Ep34: ក្រុមសកម្មប្រយុទ្ធតាលីបង់នៅអាហ្វហ្កានីស្ថាន និងផលបច្ច័យសន្តិសុខនៅអាស៊ីអាគ្នេយ៍

    AVI Voice Ep34: ក្រុមសកម្មប្រយុទ្ធតាលីបង់នៅអាហ្វហ្កានីស្ថាន និងផលបច្ច័យសន្តិសុខនៅអាស៊ីអាគ្នេយ៍

    នាពេលថ្មីៗនេះ ពិភពលោកទាំងមូលកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់លើវឌ្ឍនភាពនៅប្រទេសអាហ្វហ្កានីស្ថាន ដោយក្រុមតាលីបង់បានទទួលជ័យជំនះ និងធ្វើការគ្រប់គ្រងរដ្ឋធានីកាប៊ុលបានសម្រេចក្នុងរយៈពេលខ្លី។ បើទោះបីជាអាហ្វហ្គានីស្ថានស្ថិតក្រោមការទ្រទ្រង់ និងផ្គត់ផ្កង់ពីសហរដ្ឋអាមេរិក ទាំងផ្នែកយោធា សង្គម និងសេដ្ឋកិច្ចអស់រយៈពេលជាង២០ឆ្នាំក្ដី ក៏ប្រទេសមួយនេះនៅតែបន្តភាពស្ទក់ក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួនឲ្យមានការរីកចម្រើនរហូតដល់បច្ចុប្បន្ន។ ទាំងនេះជាផលបច្ច័យដែលធ្វើឲ្យក្រុមសកម្មប្រយុទ្ធតាលីបង់ ឆក់បានឱកាសវាយបាក់រនាំងយោធារដ្ឋាភិបាលអាហ្វហ្គានីស្ថានចូលកាន់កាប់ទីក្រុងកាប៊ុលទាំងស្រុង ស្របពេលដែលរដ្ឋាភិបាលអសមត្ថភាពក្នុងការទប់ស្កាត់ និងហោះចេញពីប្រទេសទុកឲ្យប្រជាជនទូទាំងប្រទេសរងទុក្ខក្រោមការក្ដោមក្ដាប់អំណាចរបស់ក្រុមតាលីបង់។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឡេង ធារិទ្ធ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានបង្កជាភាពព្រួយបារម្មណ៍យ៉ាងខ្លាំងអំពីអនាគតរបស់ប្រទេស និងប្រជាជនអាហ្វហ្កានីស្ថាន ក៏ដូចជាអាចជះឥទ្ធិពលអវិជ្ជមានដល់សណ្តាប់ធ្នាប់ក្នុងតំបន់ និងអន្តរជាតិ នាពេលអនាគតផងដែរ។ សំណួរទី១៖ តើលោកបណ្ឌិតអាចរៀបរាប់អំពីសាវតាសង្ខេបរបស់ក្រុមតាលីបង់ ក៏ដូចជាសង្រ្គាមនៅអាហ្វហ្កានីស្ថានបានដែរឬទេ? ហើយហេតុអ្វីបានជាមានវត្តមានរបស់ក្រុមតាលីបង់នៅអាហ្វហ្កានីស្ថាន? តើក្រុមនេះមានទំនាក់ទំនងអ្វីជាមួយក្រុមភេរវកម្ម Al Qaeda ដែរ? ទាក់ទងនឹងប្រវត្តិនៃការកកើតរបស់ក្រុមតាលីបង់នេះ តាមពិតទៅ វាមានប្រវត្តិវែងឆ្ងាយបន្តិច។ ការកកើតនេះ ចាប់ផ្ដើមអំពីការដកចេញរបស់កងទ័ពសហភាពសូវៀតពីអាហ្វហ្កានីស្ថាននៅឆ្នាំ១៩៨៩។ នាពេលនោះ មានក្រុមមួយដែលគេហៅថា ក្រុម Mujahid /Mujahadeen ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានវាយឈ្នះកងទ័ពរបស់សហភាពសូវៀត ដែលនាំឲ្យសហភាពសូវៀតដកកងទ័ពចេញពីអាហ្វហ្កានីស្ថាននៅឆ្នាំ១៩៨៩។ ក៏ប៉ុន្តែក្រុម Mujahid នេះ ក៏ចាប់ផ្ដើមឈ្លោះគ្នា ហើយបំបែកចេញជាក្រុមតូចៗ ក្លាយជាសង្គ្រាមស៊ីវិលផ្ទៃក្នុង ដែលនាំឲ្យកើតមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ យើងឃើញថា នៅក្នុងសង្រ្គាមស៊ីវិលនេះ មានក្រុមមួយគឺក្រុមតាលីបង់នៅក្នុងនោះដែរ ដែលក្រុមតាលីបង់នេះដើមកំណើតពីប្រទេសប៉ាគីស្ថាន និងប្រកាន់យកនូវការតម្លៃរបស់សាសនាឥស្លាមជាធំ ហើយប្រកាន់យកនូវគោលការណ៍មួយទៀតគឺ ប្រយុទ្ធប្រឆាំងមួយអំពើរពុករលួយ និងផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋ។ ហេតុនេះហើយបានជាក្រុមនេះក្លាយជាក្រុមមួយខ្លាំងជាងគេ ហើយក៏បានវាយរំលំនូវក្រុមដទៃទៀត និងបានដណ្តើមអំណាចគ្រប់គ្រងអាហ្វហ្កានីស្ថានសឹងតែបានទាំងមូលតែម្តងនៅឆ្នាំ១៩៩៤។ ក្រោយមក…

  • Cambodia2050 Ep23: បច្ចេកវិទ្យា និងនវានុវត្តន៍ (Technology and Innovation)

    Cambodia2050 Ep23: បច្ចេកវិទ្យា និងនវានុវត្តន៍ (Technology and Innovation)

    ប្រព័ន្ធបច្ចេកវិទ្យា គឺសំខាន់ណាស់ សម្រាប់ជីវភាពរស់នៅ សម្រាប់វិស័យឯកជន ក៏ដូចជាវិស័យរដ្ឋ ឬ រាជរដ្ឋាភិបាលរបស់យើង ហើយបច្ចេកវិទ្យាទាំងអស់សំខាន់ទាំងអស់ ប៉ុន្តែអ្វីដែលយើងបានដឹង ជាពិសេសគឺក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២១ នេះបានធ្វើការអនុម័តទៅលើប្រព័ន្ធបច្ចេកវិទ្យាជាចំនួន ៣ ដែលជាប្រព័ន្ធបច្ចេកវិទ្យាចាំបាច់បំផុត សម្រាប់កម្ពុជារបស់យើង រហូតដល់ឆ្នាំ 2030។ ទីមួយគឺ បច្ចេកវិទ្យាអប់រំ បច្ចេកវិទ្យាសុខាភិបាល និងបច្ចេកវិទ្យាកសិកម្ម។

  • AVI Voice Ep33: នយោបាយូបនីយកម្មនៃការគ្រប់គ្រងធនធានទឹកនៅតំបន់មេគង្គ

    AVI Voice Ep33: នយោបាយូបនីយកម្មនៃការគ្រប់គ្រងធនធានទឹកនៅតំបន់មេគង្គ

    ​តំបន់​ទន្លេមេគង្គ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​គឺជា​តំបន់​សក្ដានុពល​អភិវឌ្ឍន៍​មួយ​យ៉ាង​ឆាប់រហ័ស​នៅ​ក្រោម​ការ​គ្របដណ្ដប់​ដោយ​សហគមន៍​អា​ស៊ាន​ ​ជាពិសេស​ការ​រីក​លូតលាស់​ខ្លាំង​ខាង​ផ្នែក​សេដ្ឋកិច្ច​។​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ប្រទេស​ក្នុង​ ​និង​ក្រៅ​តំបន់​ជាច្រើន​ជាពិសេស​ ​អាមេរិក​ ​ចិន

  • AVIVoice Ep 32: តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជា

    AVIVoice Ep 32: តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជា

    អាស៊ានទើបតែទទួលស្វាគមន៍ការមកដល់របស់ចក្រភពអង់គ្លេស ក្នុងនាមជាដៃគូសន្ទនាទី១១ របស់ខ្លួន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាជិកអាស៊ាន និងចក្រភពអង់គ្លេស។ ការទទួលស្វាគមន៍នូវតួនាទីថ្មីរបស់ចក្រភពអង់គ្លេសនៅក្នុងតំបន់អាស៊ាននេះ គឺជាសញ្ញាណវិជ្ជមានមួយដែលអាស៊ានអាចនឹងទទួលបានផលប្រយោជន៍ជាច្រើនលើគ្រប់វិស័យពីដៃគូសន្ទនាមួយនេះ ជាពិសេសវិស័យសេដ្ឋកិច្ច វប្បធម៌ ក៏ដូចជានយោបាយក្នុងតំបន់ ផងដែរ។ លើសពីនេះ ក្នុងនាមជាសមាជិកអាស៊ានមួយរូបកម្ពុជាក៏កំពុងតែត្រៀមខ្លួនជាពិសេស ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយនឹងចក្រភពអង់គ្លេស ហើយក៏បាននឹងកំពុងត្រៀមខ្លួនឲ្យមានកិច្ចចរចារលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការស្វែងយល់បន្ថែមទៅលើភាពជាដៃគូសន្ទនាថ្មីរវាងអាស៊ាន និងចក្រភពអង់គ្លេស ក៏ដូចជាផលប្រយោជន៍ចម្បងសម្រាប់អាស៊ាន និងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេសទៅលើវិស័យសេដ្ឋកិច្ច នាពេលអនាគត ផងដែរ។ សំណួរទី១៖ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានស្វាគមន៍ចក្រភពអង់គ្លេសក្នុងនាមជាដៃគូសន្ទនាទី១១។ តើអាស៊ានបានមើលឃើញនូវគុណសម្បត្តិ ក៏ដូចជាផលប្រយោជន៍អ្វីខ្លះពីចក្រភពអង់គ្លេស ទើបសម្រេចទទួលចក្រភពអង់គ្លេសចូលជាដៃគូសន្ទនាថ្មីរបស់ខ្លួន? ថ្មីៗនេះចក្រភពអង់គ្លេសបានក្លាយជាដៃគូសន្ទនាទី១១ របស់អាស៊ាន ដែលយើងឃើញហើយថាការចូលជាដៃគូសន្ទនាថ្មីរបស់ចក្រភពអង់គ្លេសនេះ វាគឺជាសញ្ញាមួយបង្ហាញពីដំណើរវិជ្ជមាននៃទំនាក់ទំនងរវាងអាស៊ាន និងចក្រភពអង់គ្លេសផ្ទាល់តែម្ដង។ ដោយឡែក បើយើងនិយាយអំពីគុណសម្បត្តិដែលអាស៊ានអាចទទួលបានពីភាពជាដៃគូថ្មីនេះគឺ យើងឃើញថាច្បាស់ណាស់អាស៊ាននឹងទទួលបានផលប្រយោជន៍ផ្នែកនយោបាយ ព្រោះថាចក្រភពអង់គ្លេសគឺជាមហាអំណាចមួយរូបនៅលើឆាកអន្តរជាតិ ហើយអង់គ្លេសក៏ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ ដូចនេះ ពាក់ព័ន្ធជាមួយនឹងវិស័យនយោបាយ អាស៊ានអាចចាប់យកផលប្រយោជន៍ផ្សេងៗពីចក្រភពអង់គ្លេស។ មួយវិញទៀត ផលប្រយោជន៍សេដ្ឋកិច្ច គឺជាអ្វីចម្បងដែលភាគីទាំងពីរព្យាយាមជំរុញ។ យើងឃើញថាអង់គ្លេសគឺជាមហាអំណាចសេដ្ឋកិច្ចមួយរូប ហើយអាស៊ានក៏ជាទីផ្សារធំមួយ មិនថាសម្រាប់ចក្រភពអង់គ្លេសទេ ក៏ដូចជាសម្រាប់ប្រទេសផ្សេងៗនៅលើសកលលោក ជាពិសេសគឺមហាអំណាចតែម្ដង។ ការជំរុញភាពជាដៃគូសន្ទនានេះ អាចនឹងជំរុញសកម្មភាពសេដ្ឋកិច្ចបន្ថែមទៀតរវាងអាស៊ាន ក៏ដូចជាចក្រភពអង់គ្លេស។  សូមបញ្ជាក់ថា ចក្រភពអង់គ្លេសចាំបាច់ត្រូវតែជំរុញសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងដៃគូផ្សេងៗ…