-
តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន បានផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់កម្ពុជា?
កម្ពុជា ២០៥០ ៖ តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន បានផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់កម្ពុជា? ពីវាគ្មិន: លោក បណ្ឌិត ឆេង គឹមឡុង ប្រធានមជ្ឈមណ្ឌលនវានុវត្តន៍និងប្រជាធិបតេយ្យនៃអភិបាលកិច្ចនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ប្រធានផលិតកម្មវិធី និង អ្នកសម្របសម្រួល អ្នកនាងលីលី Join: https://t.me/ApsaraMediaServices #AMS #AVI #Cambodia2050 #ApsaraMediaServices
-
ភាពចំរូងចំរ៉ាស់នៅក្នុងប្រទេសថៃ
កម្មវិធី: កម្ពុជា២០៥០ (Cambodia 2050) ប្រធានចបទ:«ភាពចំរូងចំរ៉ាស់នៅក្នុងប្រទេសថៃ》 វាគ្មិន: លោកបណ្ឌិត ងួន គឹមលី នាយកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) ប្រធានដឹកនាំផលិត និង សម្របសម្រួល ឡាក់ លីលី Join: https://t.me/ApsaraMediaServices #AVI #AMS #Cambodia2050
-
ស្ត្រីដើម្បីស្ត្រី
កម្មវិធី: កម្ពុជា២០៥០ ប្រធានបទ:《ស្ត្រីដើម្បីស្ត្រី》 វាគ្មិន: កញ្ញា ទូច សុជាតា អ្នកស្ថាបនិក WEMAL CAMBODIA ប្រធានផលិត និង សម្របសម្រួល ឡាក់ លីលី Join us on Telegram: https://t.me/ApsaraMediaServices
-
ប្រជាជាតិវៃឆ្លាត
កម្មវិធី: កម្ពុជា២០៥០ ប្រធានបទ:《ប្រជាជាតិវៃឆ្លាត》 វាគ្មិន: បណ្ឌិត ឆេង គីមឡុង អនុប្រធាននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ប្រធានផលិត និង សម្របសម្រួល ឡាក់ លីលី Join us on Telegram for more update.
-
ឱនភាពសេដ្ឋកិច្ចអាមេរិកក្នុងរជ្ជកាលលោក ដូណា ត្រាំ និង ភាពប្រែប្រួលនៃបរិបទសង្គមអាមេរិក
កម្មវិធី: កម្ពុជា២០៥០ ប្រធានបទ:ឱនភាពសេដ្ឋកិច្ចអាមេរិកក្នុងរជ្ជកាលលោក ដូណា ត្រាំ និង ភាពប្រែប្រួលនៃបរិបទសង្គមអាមេរិក វាគ្មិន: បណ្ឌិត ឆេង គីមឡុង អនុប្រធាននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ប្រធានផលិត និង សម្របសម្រួល ឡាក់ លីលី
-
ការទូតសេដ្ឋកិច្ចនិងមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ
វាគ្មិន៖ លោក សុវណ្ណ ពិសីរតនៈ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន ស្របពេលដែលក្រសួងការបរទេសកម្ពុជាបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅការទូតសេដ្ឋកិច្ច របស់កម្ពុជា លោក សុវណ្ណ ពិសីរតនៈ ក៏បានចេញផ្សាយនូវអត្ថបទជា Policy Brief ពាក់ព័ន្ធនឹងការទូតសេដ្ឋកិច្ចរបស់កម្ពុជា ដែលផ្ដោតទៅលើគោលដៅធំៗចំនួន ៤ រួមមាន ការជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ការលើកកម្ពស់វិស័យទេសចរណ៍ និងការជំរុញការផ្លាស់ប្ដូរវប្បធម៌ បូករួមទាំងការផ្សព្វផ្សាយពីមុខម្ហូបខ្មែរផងដែរ។ លោកក៏បានលើកឡើងពីកាលានុវត្តភាពចំនួន០៣ ដែលកម្ពុជានឹងទទួលបាន ក៏ដូចជាបញ្ហាប្រឈមខ្លះៗដែលកម្ពុជាអាចនឹងជួបប្រទះ នាពេលអនាគត។ បន្ថែមពីលើនេះ ដើម្បីសម្រេចបាននូវការអនុវត្តគោលនយោបាយការទូតសេដ្ឋកិច្ចមួយប្រកប ដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាព លោកក៏បានផ្តោតសំខាន់លើចំនុចសំខាន់ៗដែលកម្ពុជាគួរយកចិត្តទុកដាក់ចំនួន០៤ ដូចមាននៅក្នុងកិច្ចសម្ភាសន៍ ដូចតទៅនេះ។ តាមការសិក្សារបស់លោក តើអ្វីទៅជាការទូតសេដ្ឋកិច្ច? ហើយរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលការណ៍អ្វីខ្លះជាទិសដៅអាទិភាពនៅក្នុងការទូតសេដ្ឋកិច្ចនេះ? វាគ្មិន៖ ការទូតសេដ្ឋកិច្ច គឺជាឧបករណ៍គោលនយោបាយមួយដែលដាក់បញ្ចូលនូវទិដ្ឋភាពសេដ្ឋកិច្ចទៅក្នុងគោលនយោបាយការបរទេស និងប្រព័ន្ធការទូតរបស់រដ្ឋដោយប្រើប្រាស់នូវយន្តការការទូតក៏ដូចជាការធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ព្រមទាំងបណ្ដារដ្ឋនានា ដើម្បីសម្រេចបាននូវអត្ថប្រយោជន៍សេដ្ឋកិច្ចជាអតិបរមាសម្រាប់កម្ពុជា។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ កន្លងទៅ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានសម្ពោធការដាក់ឲ្យអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ ២០២១-២០២៣ ដែលផ្ដោតទៅលើគោលដៅធំៗចំនួន ៤ រួមមាន ការជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញការ វិនិយោគផ្ទាល់ពីបរទេស ការលើកកម្ពស់វិស័យទេសចរណ៍…
-
ស្ថានភាននយោបាយឃោសនាបោះឆ្នោតនៅអាមេរិក មានកត្តាអ្វីខ្លះដែលនឹងជះឥទ្ធពលលើកម្ពុជា
កម្មវិធី: កម្ពុជា២០៥០ប្រធានបទ:《ស្ថានភាននយោបាយឃោសនាបោះឆ្នោតនៅអាមេរិក មានកត្តាអ្វីខ្លះដែលនឹងជះឥទ្ធពលលើកម្ពុជា》វាគ្មិន: បណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ដែលជាអ្នកជំនាញភូមិសាស្ត្រនយោបាយ និងជាទីប្រឹក្សានៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី
-
តំណក់ប្រេងរបស់កម្ពុជា និងមេរៀនគួរយល់ដឹងពីប្រទេសវ៉េណេស៊ុយអេឡា និងន័រវែស (មានវីដេអូ)
វាគ្មិន៖ លោក រ៉ឹម សុខវី បុគ្គលិកស្ម័គ្រចិត្តនៃវេទិកាអប់រំកម្ពុជា (Cambodian Education Forum) អត្ថបទវិភាគរបស់លោក ពាក់ព័ន្ធនឹងតំណក់ប្រេងរបស់កម្ពុជា ដោយរួមមានការទាញយកជាមេរៀនពីប្រទេសវ៉េណេស៊ុយអេឡា និងន័រវែស នៅក្នុងគេហទំព័រ Eurasia Review បានទទួលនូវចំណាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់សិស្សនិស្សិត និងអ្នកសិក្សាស្រាវជ្រាវរបស់យើង តែវាហាក់ដូចជាមានបង្កប់នូវសាររំឮកមួយចំនួនពាក់ព័ន្ធនឹងការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់នូវតំណក់ប្រេងរបស់យើង ផងដែរ។ ដូចនេះ តើលោកអាចជួយបញ្ជាក់ពីអំណះអំណាងរបស់លោកបានទេ ថាតើហេតុអ្វីបានជាធ្វើឲ្យលោកមានការព្រួយបារម្ភយ៉ាងដូច្នេះ? វាគ្មិន៖ ប្រេងជាធនធានធម្មជាតិមួយសំខាន់ដែលអាចជួយអភិវឌ្ឍន៍ប្រទេសជាតិបាន។ ប៉ុន្ដែប្រទេសភាគច្រើននៅមជ្ឈិមបូព៌ា អាហ្រ្វិក និងនៅអាមេរិកឡាទីន ដែលជាប្រទេសសម្បូរប្រេងកាត ភាគច្រើនមិនមានការអភិវឌ្ឍរីកចម្រើននោះទេ។ បើយើងក្រឡេកមើលទៅប្រទេសទាំងអស់នោះភាគច្រើនគឺរងគ្រោះដោយសារ សង្រ្គាមរុំាំរ៉ៃ ភាពក្រីក្រ អំពើពុករលួយ និងរបបផ្ដាច់ការជាដើម ។ ឧទាហរណ៍ដូចជា ប្រទេសនីហ្សេរីយ៉ា ជាប្រទេសមួយដែលសម្បូរប្រេងច្រើនជាងគេបំផុតនៅក្នុងទ្វីបអាហ្រ្វិក ក៏ប៉ុន្តែប្រទេសនេះសព្វថ្ងៃគឺជាប្រទេសមួយដែលក្រីក្របំផុតនៅក្នុងទ្វីបអាហ្វ្រិកទៅវិញ។ តាមស្ថិតិកាលពីឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ឃើញថាប្រហែលជា ៨៣ លាននៃប្រជាជននីហ្សេរីយ៉ា រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ ម្យ៉ាងវិញទៀត យើងឃើញថា ប្រទេសនេះផលិតប្រេងបានច្រើន សរុបទៅ គឺក្នុងមួយថ្ងៃ អាចផលិតបានរហូតដល់ទៅ ២,៥ លានបារ៉ែល…
-
កម្ពុជា ២០៥០ ប្រធានបទ: ការរៀបចំផែនការយុទ្ធសាស្រ្ដ និងចរន្ដសេដ្ឋកិច្ចតំបន់ក៏ដូចជាប្រទេសកម្ពុជាឆ្នាំ2021
កម្ពុជា ២០៥០ ប្រធានបទ: ការរៀបចំផែនការយុទ្ធសាស្រ្ដ និងចរន្ដសេដ្ឋកិច្ចតំបន់ក៏ដូចជាប្រទេសកម្ពុជាឆ្នាំ2021 វាគ្មិន: លោក បណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថាន ចក្ខុ វិស័យ អាស៊ី (AVI)
-
ឥទ្ធិពលរបស់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative) លើតំបន់មេគង្គ (មានវីដេអូ)
វាគ្មិន៖ លោកបណ្ឌិត អ៊ុំ សុជាតិ សមាជិកមជ្ឍមណ្ឌលស្រាវជ្រាវហុងកុងដោយចីរភាព នៃសាកលវិទ្យាល័យទីក្រុងហុងកុង តើអ្វីទៅជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative – BRI)? ហើយតើវាបង្កើតឡើងក្នុងគោលបំណងអ្វី?វាគ្មិន៖ គំនិតផ្តួចផ្តើមផ្លូវខ្សែក្រវ៉ាត់ និងផ្លូវ (One Belt One Road Initiative ឬក៏ Belt and Road Initiative) ត្រូវបានលើកឡើងដំបូង ដោយលោកប្រធានាធិបតីចិន Xi Jinping ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់ប្រទេស Kazakhstan កាលពីខែកញ្ញា ឆ្នាំ២០១៣។ លោកបានស្នើឲ្យមានការបង្កើតនូវគំរូកិច្ចសហប្រតិបត្តិការថ្មីមួយប្រចាំតំបន់ ដែលជាដំបូងត្រូវបានគេស្គាល់ថា Silk Road Economic Belt។ មួយខែក្រោយមក ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកប្រធានាធិបតីចិនទៅកាន់ប្រទេសឥណ្ឌូនេស៊ី លោកបានប្រកាសជាថ្មីម្តងទៀត ឲ្យមានការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank) ក៏ដូចជាការចាប់ផ្តើមការកសាងផ្លូវសូត្រសមុទ្រប្រចាំសតវត្សរ៍ទី២១។ នៅខែកញ្ញា ឆ្នាំ២០១៣ គម្រោងនេះត្រូវបានសរសេររៀបរៀង ហើយត្រូវបានអនុម័តដោយសមាជិកគណៈកម្មាការមជ្ឈឹមបក្សកុម្មុយនិស្តចិន ដោយចាត់ទុកគម្រោងនេះគឺជា…