-
AVIVoice Ep92: ការចែករំលែកការកសាងសមត្ថភាពរបស់យុវជនដែលមានសក្តានុពល ក្នុងសតវត្សរ៍ទី២១

យុវជននាពេលបច្ចុប្បន្នសុទ្ធតែមានសក្តានុពល និងមានការប្រកួតប្រជែងខ្លាំងនៅក្នុងការធ្វើការងារដកបទពិសោធន៍ និងការកសាងសមត្ថភាពសម្រាប់មាគ៌ាអនាគតរបស់ខ្លួន។ វាពិតជាមានសារៈសំខាន់សម្រាប់យុវជនក្នុងសតវត្សទី២១នេះ ក្នុងការស្វះស្វែងរកបទពិសោធន៍និងឱកាសអំឡុងពេលដែលកំពុងសិក្សានៅសាកលវិទ្យាល័យ។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា អ៊ុង សៀវវិន ក្នុងនាមជាអ្នកដែលធ្លាប់មានបទពិសោធន៍ច្រើនក្នុងការធ្វើការងារ បានរៀបរាប់យុទ្ធសាស្រ្តនិងវិធីសាស្រ្តក្នុងការគ្រប់គ្រងពេលវេលា ក៏ដូចជាធ្វើយ៉ាងណាដើម្បីឱ្យទទួលបានលទ្ធផលល្អ និងលើកឡើងពីផលប្រយោជន៍នានាសម្រាប់យុវជនក្នុងការចាប់យកឱកាសនានាសម្រាប់កសាងអនាគតរបស់ពួកគេ។ សំណួរទី១៖ ជាបឋម សូមកញ្ញារៀបរាប់បន្តិច លម្អិតអំពីបទពិសោធន៍ នៅក្នុងការចូលរួមរបស់កញ្ញា ក្នុងកិច្ចការងារផ្សេងៗកន្លងមកបន្តិចបានដែរឬទេ? ការងារស្ម័គ្រចិត្តរបស់ខ្ញុំ កាលពីរៀននៅវិទ្យាល័យមានដូចជា ការធ្វើការនៅមន្ទីរចាស់ជរា ដោយខ្ញុំបានជួយមើលថែមនុស្សចាស់ ដែលគាត់អត់មានសាច់ញាតិ។ បន្ថែមពីនោះ ខ្ញុំបានជួយចម្អិនម្ហូប ដើម្បីចែកទៅដល់អ្នកដែលមានជីវភាពលំបាក ក៏ដូចជាបង្រៀនក្មេងៗតូចៗទៅលើមុខវិជ្ជាភាសាអង់គ្លេស និងវិទ្យាសាស្ត្រផងដែរ។ ហើយនៅក្នុងឆ្នាំនេះផ្ទាល់ខ្ញុំ ក៏បានធ្វើការជាមួយក្រុមគ្រូពេទ្យ នៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍យើង ដើម្បីបង្កើតជាសៀវភៅមួយទាក់ទងទៅនឹង ការបង្កើនការយល់ដឹងពីតំហែទាំសុខភាពសម្រាប់ប្រជាជនយើងនៅក្នុងតំបន់។ ក្រៅពីនេះ ខ្ញុំក៏ធ្លាប់បានធ្វើគម្រោងមួយចំនួនទៀត ទាក់ទងទៅនឹងការពង្រឹងជំនាញសម្រាប់ក្មេងៗនៅតាមខេត្ត គម្រោងទាក់ទងទៅនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងការអប់រំផ្សេងៗទៀតជាដើម។ សំណួរទី២៖ យើងឃើញថា នៅក្នុងសតវត្សរ៍ទី២១នេះ យុវជន គឺសុទ្ធតែមានសក្ដានុពល ហើយបច្ចុប្បន្ននេះ គឺមានភាពប្រកួតប្រជែងខ្លាំងមែនទែន នៅក្នុងការកសាងសមត្ថភាពរៀងៗខ្លួន ហើយកញ្ញាក៏ជាយុវជនម្នាក់ ដែលបានឆ្លងកាត់នូវបទពិសោធន៍ការងារជាច្រើន បើទោះបីជាកញ្ញាកំពុងតែសិក្សាថ្នាក់បរិញ្ញាបត្រ។ ជាសំណួរថា តើអ្វីទៅដែលជាឧបសគ្គចំពោះមុខ នៅក្នុងការស្វែងរកបទពិសោធន៍ផ្ទាល់ខ្លួន ក៏ដូចជាឱកាសកសាងសមត្ថភាពបន្ថែមក្រៅពេលសិក្សា ហើយតើអ្វីដែលជាដំណោះស្រាយកញ្ញាបានប្រើប្រាស់…
-
Cambodia2050 Ep44: វិស័យលំហរអ៊ីនធើណិតនៅកម្ពុជា

ចំពោះអ៊ឺនធឺណិតនេះប្រទេសឬរដ្ឋភិបាលឬក្រុមហ៊ុនឯកជនឲ្យនិយមន័យខុសៗគ្នាក៏ដោយ ខ្ញុំសុំឲ្យនិយមន័យខ្លីហើយងាយស្រួលយល់គឺអ៊ឺនធឺណិតគឺសំដៅទៅលើបណ្តាញកុំព្យូទ័រឬក៏ ឧបករណ៍អេឡិចត្រូនិកឌីជីថលទាំងឡាយណាដែលតភ្ជាប់គ្នា ជាបណ្តាញតាមរយៈប្រព័ន្ធអ៊ិនធឺណេតលើសកលលោកហើយបណ្តាញទៅតាមរយៈប្រព័ន្ធអ៊ិនធឺណេតនេះគឺវាដើរតួនាទីជាការបញ្ចូន និង ទទួលនូវសារ ក៏ដូចជាការទំនាក់ទំនគ្នាទៅវិញទៅមកនៅលើសកលលោក។ សូមស្វាគមន៍មកកាន់កម្មវិធីកម្ពុជា២០៥០ឬ Cambodia 2050 ថ្ងៃនេះផងដែរយើងខ្ញុំក៏ទទួលបាននូវប្រធានបទថ្មីមួយស្ដីអំពីវិស័យលំហអ៊ីនធឺណិតនៅកម្ពុជាហើយក៏យើងទទួលបានវាគ្មិនកិត្តិយសគឺលោកបោង ចាន់សំម្បត្តិ អនុប្រធានមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថល ដោយបរិយាប័ន្ននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និង ជាសាស្ត្រាចារ្យនៃវិទ្យាស្ថានភាសាបរទេស IFL សូមជម្រាបសួរលោកសំម្បត្តិ បាទសូមជំរាបសួរលោកស្រីវត្តីអរគុណសម្រាប់ឱកាសក្នុងការផ្តល់កិច្ចសម្ភាស។ តើអ្វីទៅជាលំហនៃអ៊ីនធឺណេត? បាទអរគុណចំពោះសំណួរ ជាកិច្ចចាប់ផ្ដើម ដើម្បីឲ្យយល់អំពីលំហអ៊ឺនធឺណេតនៅក្នុងប្រទេសកម្ពុជា។ យើងត្រូវឱ្យនិយមន័យថាអ្វីទៅជា លំហអ៊ីនធឺណេត? ចំពោះអ៊ឺនធឺណេតនេះ ប្រទេសឬរដ្ឋភិបាលឬក្រុមហ៊ុនឯកជនឲ្យនិយមន័យខុសៗគ្នាក៏ដោយ ខ្ញុំសុំឲ្យនិយមន័យខ្លីហើយងាយស្រួលយល់គឺអ៊ឺនធឺណេតគឺសំដៅទៅលើបណ្តាញកុំព្យូទ័រឬក៏ ឧបករណ៍អេឡិចត្រូនិកឌីជីថលទាំងឡាយណាដែលតភ្ជាប់គ្នា ជាបណ្តាញតាមរយៈប្រព័ន្ធអ៊ិនធឺណេតលើសកលលោកហើយបណ្តាញទៅតាមរយៈប្រព័ន្ធអ៊ិនធឺណេតនេះគឺវាដើរតួនាទីជាការបញ្ចូន និង ទទួលនូវសារ ក៏ដូចជាការទំនាក់ទំនគ្នាទៅវិញទៅមកនៅលើសកលលោក។ តើលំហអ៊ីនធឺណេតនេះដើរតួនាទីយ៉ាងដូចម្ដេចខ្លះនៅក្នុងសេដ្ឋកិច្ចបែបទំនើប ? ប្រសិនបើយើងមើលទៅលើ សេដ្ឋកិច្ចសម័យទំនើប យើងត្រូវមើលសិនថាតើបរិបទសកលលោករបស់យើងដើរដល់កន្លែងណា? ចំពោះការយល់ឃើញរបស់ខ្ញុំ ខ្ញុំឃើញថាសព្វថ្ងៃគឺយើងដើរដល់សម័យសេដ្ឋកិច្ចឌីជីថលដែលសេដ្ឋកិច្ចឌីជីថលនេះគឺមានធាតុផ្សំច្រើន មានដូចជាបញ្ហាពាណិជ្ជកម្មអនឡាញឬក៏យើងស្គាល់វាថា(e-commerce) ដែលយើងទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណេតដែលយើងប្រើប្រាស់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុឬក៏ធនាគារ ទាំងឡាយណាតាមប្រព័ន្ធអ៊ីនធឺណេតជា ជាងការទៅដោយផ្ទាល់។ ដោយសារតែសេដ្ឋកិច្ចឌីជីថលគឺជា ម៉ាស៊ីនឬជាកាតាលីករជំរុញឲ្យមានកំណើនសេដ្ឋកិច្ចថ្មីរបស់ពិភពលោក ខ្ញុំជឿថា លំហអ៊ីនធឺណេតគឺបាន ដើរតួនាទីសំខាន់ណាស់ក្នុងការជំរុញឲ្យសេដ្ឋកិច្ចឌីជីថលលូតលាស់ជាលទ្ធផលជំរុញឲ្យសកលោកក៏ដូចជាសេដ្ឋកិច្ចប្រទេសនីមួយៗនឹងបន្តលូតលាស់ទៅមុខទៀត។ ខណៈពេលដែលយើងកំពុងតែជួបប្រទះនូវវិបត្តិគ្រោះ ដូចជាការគំរាមកំហែងជាច្រើននៅលើសកលលោក មានបញ្ហាបម្រែបម្រួលអាកាសធាតុ បញ្ហាឆ្លងជំងឺកូវីដដប់ប្រាំបួនដែលនៅតែបន្តនៅក្នុងប្រទេសមួយចំនួន បញ្ហាវិបត្តិអសន្តិសុខស្បៀងអាហារក៏ដូចជាបញ្ហាការឡើងថ្លៃនៃទំនិញ បញ្ហាឡើងថ្លៃថាមពលនៅលើពិភពលោក។…
-
AVIVoice Ep91: ការពង្រឹងជំហររឹងត្អឹងនៃចលនានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងក្ដីបារម្ភចំពោះសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក

-
AVD Ep16:Perspectives on Cambodia-Vietnam Relations: Achievements and the Way Forward

Guest Speaker: Dr. PATH Kosal, Associate Professor of Political Science at the Brooklyn College, City University of New York Host: HIM Sothearoth Cambodia has placed importance on the foreign policy between the Kingdom and its neighbours. As Vietnam is Cambodia’s neighbour, having a prosperous connection with this country equal to ensuring peace and security of…
-
AVIVoice Ep90៖ យុទ្ធសាស្ត្រក្របខ័ណ្ឌឥណ្ឌូ-ប៉ាស៊ីហ្វិក IPEF និងផលប៉ះពាល់ទៅកាន់តំបន់ទាំងមូល

-
Cambodia2050 Ep43: ភាពតានតឹងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្រោមការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន

-
AVIVoice Ep89: ស្ថានភាពនយោបាយផ្ទៃក្នុងថៃ និងការព្យួរតំណែងរបស់លោក Prayuth Chan-o-cha

-
AVD Ep15:Analysis of Vietnam-China relations: Progress and Challenges

-
AVIVoice Ep88: ការកើនឡើងភាពតានតឹងបច្ចុប្បន្នជុំវិញបញ្ហាកោះតៃវ៉ាន់

ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់ស.រ.អ.គឺលោកស្រី Nancy Pelosi បានបង្កឱ្យមានកម្ដៅកាន់តែខ្លាំងបន្ថែមទៀតជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលបច្ចុប្បន្នរដ្ឋាភិបាលក្រុងប៉េកាំងកំពុងតែពង្រឹងសកម្មភាពយោធានៅជុំវិញដែនទឹកកោះតៃវ៉ាន់។ សកម្មភាពនេះបានបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំង និងបង្កជាក្ដីព្រួយបារម្មណ៍ដល់សន្តិសុខ និងស្ថិរភាពតំបន់ទាំងមូល។
-
Cambodia2050 Ep42: ស្ថានភាពនៃវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ឈានចូលទៅចុងឆ្នាំនៃអាណត្តិកម្ពុជាជាប្រធានអាស៊ាន

ក្រោយការបញ្ចប់ទៅដោយជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការប្រទេសអាស៊ាននាដើមខែកក្កដា យើងឃើញថាស្ថានភាពនៅមីយ៉ាន់ម៉ានៅតែមានភាពតានតឹង ដោយមិនរំពឹងថានឹងធូរស្បើយនាពេលឆាប់ៗនោះទេ។ ដោយការខិតខំប្រឹងប្រែងយ៉ាងសកម្ម ពីកម្ពុជាជាប្រធានអាស៊ានឆ្នាំនោះ ក្នុងការពន្លឿនការអនុវត្តឱ្យបាននូវចំណុចឯកច្ឆន្ទទាំង៥របស់អាស៊ាន ជាពិសេសក្រោយដំណើរទស្សនកិច្ចទាំងពីរលើក។