-
AVIVoice Ep97 : ចក្ខុវិស័យរបស់ប្រទេសជប៉ុនស្ដីពីការរីកលូតលាស់នៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក
ពាក្យ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» កាន់តែមានភាពលេចធ្លោនៅក្នុងសទ្ទានុក្រមអន្តរជាតិ និងតំបន់ ហើយទស្សនទាននៃតំបន់នេះ ត្រូវបានជម្រុញជាចម្បងដោយប្រទេសមហាអំណាចទាំងសកលនិងក្នុងតំបន់ ក៏ដូចជាការរៀបចំឡើងវិញនូវយុទ្ធសាស្រ្តនៃរដ្ឋផ្សេងទៀតទៅកាន់តំបន់ដ៏មានសក្តានុពលមួយនេះ។ ប្រទេសជប៉ុនគឺជាប្រទេសនាំមុខគេ ក្នុងន័យការអភិវឌ្ឍន៍យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន។ ក្នុងកិច្ចសម្ភាសន៍នេះ លោក TANINAI Ichitomo បានឱ្យនិយមន័យនៃឥណ្ឌូ-ប៉ាស៊ីហ្វិក និងបកស្រាយអំពីការអភិវឌ្ឍន៍យុទ្ធសាស្រ្តរបស់ជប៉ុន ជាពិសេសផលប្រយោជន៍សម្រាប់ប្រទេសនានានៅក្នុងតំបន់ដូចជាកម្ពុជា ជាដើម។ កម្រងសំណួរ – ចម្លើយលើប្រធានបទ«ចក្ខុវិស័យរបស់ប្រទេសជប៉ុនស្ដីពីការរីកលូតលាស់នៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក»សំណួរទី១៖ ជាបឋម តាមទស្សនៈរបស់ (វាគ្មិន) តើ (វាគ្មិន) កំណត់អត្ថន័យយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកក្នុងពិភពលោកបច្ចុប្បន្នដោយរបៀបណា? ហេតុអ្វីបានជាតំបន់មានសក្ដានុពល និងឥទ្ធិពលខ្លាំងដូចនេះ? ថ្មីៗនេះ ប្រទេសកាន់តែច្រើន បានបង្កើតចក្ខុវិស័យរៀងៗខ្លួននៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទាំងនេះរួមមានចក្ខុវិស័យរបស់ជប៉ុនក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP) ព្រមទាំងទស្សនវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាស៊ាន (AOIP) និងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក។ ចំនួននៃយុទ្ធសាស្ត្រផ្សេងៗគ្នា ដែលបានកើតឡើងនេះ បង្ហាញពីការយកចិត្តទុកដាក់កាន់តែខ្លាំងខាងផ្នែកពិភាក្សាការទូតលើតំបន់នេះ។ តាមទីតាំងភូមិសាស្ត្រ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គ្របដណ្តប់តំបន់ធំទូលាយជុំវិញមហាសមុទ្រទាំងពីរ ដូចនៅក្នុងឈ្មោះ។ វាលាតសន្ធឹងពីមហាសមុទ្រប៉ាស៊ីហ្វិក ឆ្លងកាត់ទ្វីបអាស៊ី និងមហាសមុទ្រឥណ្ឌា រហូតដល់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិក។ នៅក្នុងតំបន់ដ៏ធំនេះ មានប្រជាជាតិ និងកោះរាប់រយ ហើយជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោករស់នៅក្នុងនោះ។ ជាការពិតណាស់ បណ្តាប្រទេសអាស៊ានមានទីតាំងនៅចំកណ្តាល…
-
AVD Ep19: Cambodia-Australia Partnership in the Educational Sector: Perspectives from Cambodian Alumni
Host: CHHOUN Sreynou Australia has always been one of the most key development partners of Cambodia since the establishment of diplomatic relations in 1952. Australia was also a keen supporter of the Cambodia’s peace building process during the 1980s-and 1990s. Both countries have worked together on a wide range of cooperation areas, including education, people-to-people…
-
AVIVoice Ep96 : ការបាញ់មីស៊ីល Intermediate-Range Ballistic Missile (IRBM) ពីកូរ៉េខាងជើង ឆ្លងកាត់តំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសជប៉ុន
កាលពីដើមខែតុលាកន្លងទៅនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរបស់ខ្លួន ដែលបានឆ្លងកាត់នូវតំបន់សេដ្ឋកិច្ចពិសេសរបស់ជប៉ុន (EEZ) ដែលនេះបង្ហាញអំពីការបំភ័យដល់សន្តិសុខនិងសុវត្តិភាពរបស់ជប៉ុន និងតំបន់ទាំងមូលផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត Chanthima បានពន្យល់ពីមូលហេតុនិងចេតនាដែលកូរ៉េខាងជើងបាញ់មីស៊ីលរំលងប្រទេសជប៉ុនបែបនេះ និងផលបច្ច័យដល់សន្តិសុខតំបន់ចំពោះសកម្មភាពរបស់កូរ៉េខាងជើង ក៏ដូចជាការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិចំពោះទង្វើមួយនេះផងដែរ។ សំណួរទី១៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ កូរ៉េខាងជើងទើបតែបានបាញ់បង្ហោះកាំជ្រួចផ្លោងចម្ងាយមធ្យម (IRBM) ឆ្លងកាត់តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុនជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ ដែលជាការព្រួយបារម្ភយ៉ាងខ្លាំង និងជាទង្វើដែលមិនយកចិត្តទុកដាក់ចំពោះសន្តិសុខ ក៏ដូចជាសន្តិភាពសម្រាប់តំបន់អាស៊ីបូព៌ា។ ការបាញ់ប្រហារឆ្លងកាត់ប្រទេសជប៉ុន ហាក់ដូចជាមិនមែនជាការបាញ់ប្រហារដោយអចេតនា ដូចដែលអ្នកវិភាគភាគច្រើនសង្កេតឃើញនោះទេ។ តើ (វាគ្មិន) យល់ឃើញថាវាជាអំពើចេតនារបស់កូរ៉េខាងជើងឬយ៉ាងណា? ហើយបើដូច្នេះ តើអ្វីជាហេតុផលយុទ្ធសាស្ត្រសម្រាប់កូរ៉េខាងជើងក្នុងការធ្វើដូច្នេះ? តាមគំនិតខ្ញុំ វាជាចេតនាមួយរបស់កូរ៉េខាងជើង។ តាមគំនិតខ្ញុំ វាអាចមានហេតុផលយុទ្ធសាស្ត្របីនៅពីក្រោយការធ្វើតេស្តមីស៊ីលថ្មីៗនេះ។ ទីមួយ៖ កូរ៉េខាងជើងច្បាស់ជាចង់បង្ហាញពីភាពជឿនលឿននៃឃ្លាំងអាវុធនេះ និងការត្រៀមខ្លួនប្រយុទ្ធរបស់ខ្លួន ខណៈដែលមីស៊ីលផ្លោងរយៈចម្ងាយមធ្យមមានសមត្ថភាពបាញ់ដល់ចម្ងាយឆ្ងាយបំផុត បើប្រៀបធៀបទៅនឹងកាំជ្រួចផ្សេងទៀតរបស់គេ។ ក្នុងអំឡុងពេលនៃការសាកល្បងនេះ កាំជ្រួចនេះអាចហោះបានចម្ងាយជាង ៤៥០០ គីឡូម៉ែត្រ ទៅភាគខាងកើតប្រទេសជប៉ុន និងបានបង្ហាញពីសមត្ថភាពទៅដល់កោះ Guam របស់សហរដ្ឋអាមេរិក។ ទីពីរ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន…
-
AVIVoice Ep95:លទ្ធភាពនៃការប្រើប្រាស់ Tactical Nuclear Weapons របស់រុស្ស៊ី ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន
ការអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែនរហូតដល់ខែទី៧ បានធ្វើឱ្យ Putin ឈានទៅដល់ការសម្រេចចិត្តក្នុងការអាចនឹងប្រើប្រាស់អាវុធតាក់តិចនុយក្លេអ៊ែរ (Tactical Nuclear Weapons) ដែលនេះបានបង្កជាការគំរៀមកំហែងដល់ស្ថានភាពសន្តិសុខតំបន់ និងពិភពលោកទាំងមូល។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត Desmond MOLLOY ដែលជាអ្នកជំនាញវិភាគខាងជម្លោះ បានពន្យល់អំពីលទ្ធភាពដែលរុស្ស៊ីអាចនឹងសម្រេចក្នុងការប្រើប្រាស់អាវុធប្រល័យលោកបែបនេះ និងផលប៉ះពាល់ដល់សន្តិសុខតំបន់និងពិភពលោក ក៏ដូចជាអភិក្រមបន្តបន្ទាប់របស់អ៊ុយក្រែននិងសម្ព័ន្ធមិត្តក្នុងតំបន់អឺរ៉ុបក្នុងការឆ្លើយតបទៅនឹងវិធានការរុស្ស៊ីមួយនេះ។ សំណួរទី១៖ កាលពីខែកញ្ញា ក្នុងសុន្ទរកថារបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៃប្រទេសរុស្ស៊ីបានលើកឡើងថា លោកនឹងពិចារណាគ្រប់មធ្យោបាយដែលមានដើម្បីការពារទឹកដីរុស្ស៊ី និងបានសំដៅដល់សហរដ្ឋអាមេរិកក្នុងការកំណត់គំរូនៃការប្រើប្រាស់គ្រាប់បែកបរមាណូ។ ដូច្នេះ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន តើ (វាគ្មិន) គិតយ៉ាងណាដែរ ដែលនាំឱ្យលោកប្រធានាធិបតី ពូទីន ពិចារណាពីជំហរបែបនេះ? ហើយតើរុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរក្នុងសង្រ្គាមជាមួយអ៊ុយក្រែនដែរឬទេ? ការដែលលោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងពីលទ្ធភាពនៃការប្រើប្រាស់ឧបករណ៍នុយក្លេអ៊ែរ បង្ហាញពីការផ្លាស់ប្ថូរនៃជំហរដើមរបស់គាត់ ដោយថានេះគឺជា”ប្រតិបត្តិការយោធាពិសេស”។ បើយើងមើលទៅលើការលើកឡើងអំពីគ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិកនៅណាហ្គាសាគី និងហ៊ីរ៉ូស៊ីម៉ា វាគឺជាការហួសចិត្តខ្លាំង នៅពេលដែលយើងដឹងថា ហេតុផលនៃការប្រើប្រាស់គ្រាប់បែកទាំងនោះនៅក្នុងប្រទេសជប៉ុន គឺជាការប្រឆាំងនឹងការមកដល់នៃកងទ័ពរុស្ស៊ីដែលចុះពីភាគខាងជើងនៃប្រទេសជប៉ុន ពីSakhalinប្រទេសរុស្ស៊ី អញ្ចឹងការប្រើប្រាស់អាវុធនោះ គឺជាការពារកងទ័ពរុស្ស៊ីពីការផ្លាស់ទីទៅហុកកៃដូរបស់ជប៉ុន។ ប៉ុន្តែតាមពិតទៅ អ្វីៗមិនបានដើរតាមគន្លងរបស់លោក វ្ល៉ាឌីមៀ ពូទីននោះទេ ដែលជាអ្វីដែលបង្ហាញពីការអស់សង្ឃឹមរបស់លោក ដែលនាំឱ្យលោកយកការគម្រាមកំហែងនុយក្លេអ៊ែមកមុខ…
-
AVD Ep18: From a Legal Perspective: Understanding the Real Estate and Construction Sectors in Cambodia
Speaker: Dr. CHHAK Limchheang, Senior Legal Advisor at Sithisak Law Office Host: CHHOUN Sreynou In the last few years, we have seen an increasable number of new constructions and significant growth of the real estate sector in Cambodia. Compare to the past, not only in Phnom Penh city but most of the population density areas…
-
AVIVoice Ep94:ការបោះឆ្នោតប្រជាមតិលើតំបន់៤របស់អ៊ុយក្រែន និងការបញ្ចូលទឹកដីនោះជាឧបសម្ព័ន្ធរបស់រុស្ស៊ី
កាលពីចុងខែកញ្ញាកន្លងទៅ រុស្ស៊ីបានបើកការបោះឆ្នោតប្រជាមតិទៅលើតំបន់ចំនួន៤របស់អ៊ុយក្រែនក្នុងការរួមរស់ជាទឹកដីរបស់ខ្លួនវិញ។ លទ្ធផលនៃការផ្ដាច់តំបន់ទាំងបួននេះ គឺជាការខាតបង់មួយផ្នែកធំសម្រាប់អ៊ុយក្រែននៅក្នុងសង្រ្គាមដែលកំពុងតែបន្ត ហើយក៏ជាទង្វើដែលខុសទៅនឹងច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក អំ សុជាតិ បានពន្យល់អំពីមូលហេតុដែលរុស្ស៊ីធ្វើប្រជាមតិទៅលើតំបន់ទាំងបួនរបស់រុស្ស៊ី និងប្រតិកម្មរបស់អ៊ុយក្រែនក៏ដូចជាសហគមន៍អន្តរជាតិទៅលើទង្វើរបស់រុស្ស៊ីមួយនេះ។ សំណួរទី១៖ ជាដំបូង សូម (វាគ្មិន) ជួយរៀបរាប់បន្តិចអំពីបច្ចុប្បន្នភាព ពាក់ព័ន្ធទៅនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាក់ស្តែងសង្គ្រាមនេះបានអូសបន្លាយរយៈពេល៧ខែមកហើយ។ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ហើយការវាយប្រហារដោយកងកម្លាំងរុស្ស៊ីនេះត្រូវបានគេរាយការណ៍ថាធ្វើទៅលើទីក្រុងធំៗរបស់អ៊ុយក្រែនរួមមាន ទីក្រុងBerdyansk ទីក្រុងChernihiv ទីក្រុងKharkiv ទីក្រុងOdesa ទីក្រុងSumy ហើយនឹងទីក្រុងKyivតែម្តង។ ខាងមន្ត្រីលោកខាងលិច គាត់បានអះអាងថាតាមទំហំនៃសង្គ្រាមនេះ គឺជាសង្គ្រាមមួយដែលធំជាងគេនៅអឺរ៉ុប រាប់ចាប់តាំងពីឆ្នាំ១៩៤៥មក ហើយចំណែកការិយាល័យ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិមនុស្ស បានសរុបចំនួនប្រជាជនស៊ីវិលដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមនេះ គឺបានកើនឡើងរហូតដល់៦១១៤នាក់ហើយ។ ប្រជាជនទាំងនោះ គឺជាប្រជាជនស្លូតត្រង់របស់អ៊ុយក្រែន ដែលតួលេខនេះ គឺគិតត្រឹមខែតុលាឆ្នាំ២០២២នេះ។ សង្គ្រាមនេះបានបណ្ដាលឱ្យមានវិបត្តិមនុស្សធម៌ ខណៈដែលប្រជាជនអ៊ុយក្រែនរាប់ម៉ឺននាក់ បានភៀសខ្លួនទៅកាន់ភាគខាងលិចនៃប្រទេសរបស់ខ្លួន ហើយមួយចំនួនធំទៀត បានភៀសខ្លួនទៅរស់នៅក្រៅប្រទេស។ ជាការកត់សម្គាល់យើងឃើញមានប្រជាជនអ៊ុយក្រែនដែលបានគេចទៅរស់នៅប្រទេសប៉ូឡូញដោយសារតែសង្គ្រាមនេះ គឺមានរហូតដល់៦លាន១សែននាក់ទៅហើយ គិតត្រឹមខែកញ្ញាឆ្នាំ២០២២នេះ ហើយចំនួនបន្តបន្ទាប់មកទៀតនេះ គឺមានខ្លះបានភៀសខ្លួនទៅនៅក្នុងប្រទេសរុស្ស៊ី ខ្លះទៅនៅប្រទេសហុងគ្រី ហើយមានខ្លះក៏ទៅប្រទេសរូម៉ានីផងណា។ ចំណែកឯផលិតផលក្នុងស្រុកសរុបរបស់អ៊ុយក្រែនបានធ្លាក់ចុះរហូតដល់…
-
Cambodia2050 Ep45: គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា
រដ្ឋាភិបាលកម្ពុជាឌីជីថលគឺការរៀបចំអភិបាលកិច្ចមួយទៅលើការកែលំអរ ទៅលើការលើកកម្ពស់ប្រសិទ្ធភាពនៅក្នុងការផ្តល់សេវាសាធារណៈតាមរយៈការធ្វើបដិវត្តកម្មឌីជីថលនៅក្នុងក្រសួងស្ថាប័ន។ ហើយការធ្វើបដិរត្តកម្មឌីជីថលនេះគឺទាំងជួរមុខនិងជួរក្រោយ។ ពេលដែលយើងនិយាយដល់ការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ គឺប្រជាពលរដ្ឋគាត់មកសូមសេវានៅជួរមុខប៉ុន្តែនៅពីក្រោយខ្នង ការផ្តល់សេវាហ្នឹងក៏មានដំណើការដើម្បីជំរុញសេវាសាធារណៈដំណើរការតាមប្រព័ន្ធឌីជីថលដែរ។ នៅក្នុងប្រព័ន្ធឌីជីថលនេះ មានទាំងការផ្ដល់សេវាជាសាធារណៈ ទាំងការផ្សារភ្ជាប់ប្រជាជនទៅនឹងការធ្វើការសម្រេចចិត្តនានារបស់រដ្ឋាភិបាល។ ១. អ្វីទៅជារដ្ឋាភិបាលឌីជីថល ហើយតើមូលហេតុអ្វី បានជារាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឡើងនូវគោលនយោបាយរដ្ឋាភិបាលកម្ពុជាឌីជីថល ២០២២-២០៣៥ នេះឡើង ? ពាក់ព័ន្ធទៅដល់សំនួរលោកស្រី ថាតើអ្វីទៅជារដ្ឋាភិបាលឌីជីថល? ខ្ញុំសូមជម្រាបជូន រដ្ឋាភិបាលកម្ពុជាឌីជីថលគឺការរៀបចំអភិបាលកិច្ចមួយទៅលើការកែលំអរ ទៅលើការលើកកម្ពស់ប្រសិទ្ធភាពនៅក្នុងការផ្តល់សេវាសាធារណៈតាមរយៈការធ្វើបដិវត្តកម្មឌីជីថលនៅក្នុងក្រសួងស្ថាប័ន។ ហើយការធ្វើបដិរត្តកម្មឌីជីថលនេះគឺទាំងជួរមុខនិងជួរក្រោយ។ ពេលដែលយើងនិយាយដល់ការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ គឺប្រជាពលរដ្ឋគាត់មកសូមសេវានៅជួរមុខប៉ុន្តែនៅពីក្រោយខ្នង ការផ្តល់សេវាហ្នឹងក៏មានដំណើការដើម្បីជំរុញសេវាសាធារណៈដំណើរការតាមប្រព័ន្ធឌីជីថលដែរ។ នៅក្នុងប្រព័ន្ធឌីជីថលនេះ មានទាំងការផ្ដល់សេវាជាសាធារណៈ ទាំងការផ្សារភ្ជាប់ប្រជាជនទៅនឹងការធ្វើការសម្រេចចិត្តនានារបស់រដ្ឋាភិបាល។ ជួនកាលទៀត យើងទទួលមតិរបស់ប្រជាពលរដ្ឋទៅលើរឿងអ្វីមួយ ដែលយើងមានការបើកចំហឬ ពេលខ្លះទៀតយើងនិយាយពីការប្រើប្រាស់ទិន្នន័យដើម្បីធ្វើការសម្រេចចិត្តឬក៏ធ្វើគោលនយោបាយដើម្បីបម្រើពលរដ្ឋ ព្រោះពេលណាយើងមានការផ្ដល់សេវាជាសាធារណៈឬក៏អី្វផ្សេងៗទៅជាប្រព័ន្ធ វាធ្វើមានទិន្នន័យ។ តាមរយៈទិន្នន័យហ្នឹង រដ្ឋាភិបាលអាចធ្វើការវិភាគ ដឹងទុកបាននូវតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋដើម្បីផ្ដល់ជាសេវាជូនប្រជាពលរដ្ឋ។ ការជំរុញការអភិវឌ្ឍឌីជីថលនឹងនាំឲ្យមានការចូលរួមច្រើនពីប្រជាពលរដ្ឋក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាល លើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ តម្លាភាព ក៏ដូចជាកាត់បន្ថយពេលវេលា ការចំណាយផ្សេងៗរបស់ប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ហើយមួយទៀតគឺនៅលើពិភពលោក មិនត្រឹមតែកម្ពុជាយើងទេ ក៏ដូចជាក្នុងតំបន់រដ្ឋាភិបាកជាច្រើនបានដាក់របៀបវារៈកំណែទម្រង់នៅក្នុងរដ្ឋាភិបាលតាមការអភិវឌ្ឍឬក៏ការកសាងសង់រដ្ឋាភិបាលឌីជីថល។ ដូចនេះ ផលបច្ច័យវិជ្ជមាននៃការចាប់យកវិស័យឌីជីថល ឬក៏រដ្ឋាភិបាលឌីជីថល នឹងបានផ្តល់ដល់សេដ្ឋកិច្ច ប្រជាពលរដ្ឋ សិស្ស និស្សិត និងមនុស្សគ្រប់រូប។ បើយើងមើលមក ថាតើហេតុអ្វីបានជាយើងមានតម្រូវការក្នុងការដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលនេះ?…
-
AVIVoice Ep93:កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ និងការកំណត់សណ្តាប់ធ្នាប់ពិភពលោកថ្មីដោយប្រទេសចិន និងរុស្ស៊ី
កាលពីថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២២ ប្រទេសអ៊ូសបេគីស្ថានបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ។ អំឡុងពេលនៃកិច្ចប្រជុំនោះផងដែរ ប្រទេសចិន និងរុស្ស៊ីដែលជាសមាជិកធំជាងគេនៃអង្គការមួយនេះ បានប្រកាសអំពីជំហររួមក្នុងការកំណត់សណ្ដាប់ធ្នាប់ពិភពលោកថ្មី (New World Order) ដែលការណ៍នេះបានធ្វើឱ្យសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តជាច្រើនបង្ហាញពីការព្រួយបារម្មណ៍ទៅលើកិច្ចសហប្រតិបត្តិការមួយនេះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត តាំង សុខងី បានពន្យល់អំពីនិយមន័យនៃសណ្ដាប់ធ្នាប់ពិភពលោក និងបានលើកឡើងអំពីផលប៉ះពាល់នៃការកែប្រែសណ្ដាប់ធ្នាប់ពិភពលោកក្រោមការគ្រប់គ្រងរបស់ចិន និងរុស្ស៊ីចំពោះពិភពលោក។ សំណួរទី១៖កាលពីថ្ងៃទី១៥-១៦ ខែកញ្ញា នៅប្រទេសអ៊ូបេគីស្ថាន (Uzbekistan) បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (Shanghai Cooperation Organizations Summit)។ នៅក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនេះ យើងឃើញថាប្រទេសចិន និងប្រទេសរស្ស៊ីបានលើកឡើងនូវការរចនាឡើងវិញនូវសណ្តាប់ធ្នាប់ពិភពលោកថ្មី។ ជាដំបូង ថាតើអ្វីទៅជាសណ្តាប់ធ្នាប់ពិភពលោក ឬដែលហៅថាWorld Order? ហើយហេតុអ្វីបានជាប្រទេសចិន និងប្រទេសរស្ស៊ីកំពុងស្វែងរកនូវការកំណត់ឡើងវិញនូវសណ្តាប់ធ្នាប់ពិភពលោកថ្មីដូចនេះ? ជាបឋម មុននឹងឆ្លើយសំណួរ ខ្ញុំសូមលើកបន្តិច ថាតើអ្វីទៅ គឺជាអង្គការសហប្រតិបត្តិការសៀងហៃ (Shang-hai Cooperation Organizations-SCO)? អង្គការសហប្រតិបត្តិការសៀងហៃ SCO គឺជាអង្គការអន្តររដ្ឋាភិបាលតំបន់មួយដ៏ធំ បង្កើតឡើងនៅក្រុងសៀងហៃប្រទេសចិន ក្នុងឆ្នាំ២០០១។ បច្ចុប្បន្ន អង្គការនេះ មានសមាជិក៨ប្រទេស (ចិន រុស្ស៊ី…
-
AVD Ep17: On the Outcomes of SCO Summit and Implications for Cambodia
Guest Speaker: Dr. NETH Thida ChantimaHost: CHHOUN Sreynou The Shanghai Cooperation Organisation Summit (SCO Summit) is an annual meeting, which the member states and the dialogue partners states of the organisation convene to discuss about the issues and cooperation among themselves as well as in the region. This year on 15-16 September, the Summit was…