-
ក្រុមប្រឹក្សាភិបាលស្ថាប័ន SIAAP តំណាងតំបន់ Val de Mame នឹងកែប្រែគុណភាពទឹកនៅរាជធានីភ្នំពេញឱ្យបានល្អប្រសើរ ការចែករំលែកចំណេះដឹង និងបទពិសោធន៍
ភ្នំពេញ៖ លោកស្រី គ្រីសស្ទែល នីយ៉ាសម (MS, KRISTELL NIASME) សមាជិកាក្រុមប្រឹក្សាភិបាលស្ថាប័ន SIAAP តំណាងតំបន់ Val de Mame បានលើកឡើងថា លោកស្រីគឺជាអ្នកទទួលគ្រប់គ្រងលំហធម្មជាតិនិងគម្រោងអនាម័យ។ លោកស្រី ចង់កែប្រែគុណភាពទឹកនៅរាជធានីភ្នំពេញឱ្យបានល្អប្រសើរ ជាមួយនិងការចែករំលែកចំណេះដឹងនិងបទពិសោធន៍ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅដោយមានក្តីសុខសប្បាយ ។ លោកស្រី បានលើកឡើង បែបនេះ កាលពីល្ងាចថ្ងៃទី១៨ ឧសភា ខណៈជួបសម្តែងការគួរសមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ លោកស្រី គ្រីសស្ទែល នីយ៉ាសម (MS, KRISTELL NIASME) បានមានប្រសាសន៍លើកឡើងថា៖ ស្ថាប័ន SIAAP ជាអ្នកទទួលគ្រប់គ្រងលំហធម្មជាតិនិងគម្រោងអនាម័យ។ ចំពោះគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ ដែលកំពុងអនុវត្ត ក្រុមការងាររបស់លោកស្រីនឹងទៅពិនិត្យមើលនៅថ្ងៃស្អែកនេះ ។ លោកស្រីបញ្ជាក់ថា (SIAAP)ជាអង្គការមួយ ធ្វើប្រតិកម្មទឹកស្អាត ដោយអង្គការ មានរោងចក្រ៦កន្លែង អង្កការជាដៃគូររបស់ទីប៉ារីស ក្នុងការការប្រែគុណភាពទឹកអោយល្អប្រសើរ ដើម្បីប្រជាពលរដ្ឋរស់នៅមានសុខភាពល្អ កុំអោយមានបញ្ហាទឹក ។ លោកស្រីពិតជារីករាយ…
-
អង្គការយូនីសេហេ្វសស្នើឲ្យពន្យារយៈពេលមាតុភាព កាត់បន្ថយការផ្សព្វផ្សាយ ការបំបៅកូនដោយម្ស៉ៅទឹកដោះគោ និងភេសជ្ជៈផ្អែម
ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួសម និងពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ នាទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ លោក វីល ផាកស៍ ប្រធានអង្គការយូនីសេហេ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា អង្គការយូនីសេហ្វ នឹងបន្តជួយដល់កម្ពុជាក្នុងការជម្រុញការកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសំដៅលើកកម្ពស់សុខុមាលភាពស្ត្រីមានផ្ទៃពោះ និងកុមារនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។ លោក វីល ផាកស៍ បន្តថា គិតត្រឹមឆ្នាំ២០២១ ភាពក្រិសក្រិនរបស់កុមារនៅកម្ពុជា មានភាពល្អប្រសើរ តែភាពស្គាំងស្គមរបស់កុមារនៅរក្សាអត្រា១០% ដដែល។ ដូចនេះ អង្គការយូនីសេហ្វ នឹងបន្តកៀរគរថវិកាដើម្បីបន្តសហការជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា។ ពាក់ព័ន្ឋនឹងសំណើរបស់លោកប្រធានអង្គការយូនីសេហ្វ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានធ្វើលិខិតរួចហើយទៅកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការពន្យារយៈពេលមាតុភាព និងបានធ្វើលិខិតទៅក្រសួងពាណិជ្ជកម្ម និងក្រសួងព័ត៌មាន ដើម្បីកាត់បន្ថយការផ្សព្វផ្សាយការបំបៅកូនដោយម្សៅទឹកដោះគោ និងភេសជ្ជៈផ្អែម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះកិច្ចសហការល្អជាយូរមកហើយរបស់អង្គការយូនីសេហ្វ ជាមួយរាជរដ្ឋភិបាលកម្ពុជា ក្នុងការគាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម ជាពិសេសការជួយដល់ជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី…
-
ក្រសួងសុខាភិបាល អំពាវនាវឱ្យបញ្ឈប់ការចែកចាយព័ត៌មានមិនពិតទាក់ទងនឹងមនុស្សពេញវ័យមិនចាំបាច់ត្រូវចាក់វ៉ាក់សាំងបន្ថែមនោះទេ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានអំពាវនាវឱ្យបញ្ឈប់ការចែកចាយព័ត៌មានមិនពិតដែលទាក់ទងនឹងការលើកឡើងថា អង្គការសុខភាពពិភពលោក(WHO)ថា មនុស្សពេញវ័យមិនចាំបាច់ត្រូវចាក់វ៉ាក់សាំងបន្ថែមនោះទេ ស្របពេលអ្នកជំនាញថា ការចាក់វ៉ាក់សាំងគ្រប់ដូស មិនថាមនុស្សពេញវ័យ ឬមនុស្សចាស់នោះទេ នឹងជួយការពារខ្លួនពីការឆ្លងជំងឺ។ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនៅថ្ងៃទី៩ ខែឧសភា បានឱ្យដឹងថា មានបណ្ដាញតេលេក្រាមមួយឈ្មោះថា«តំបន់សុខភាព»បានផ្សព្វផ្សាយសារសម្លេងរបស់ស្ថាប័នសារព័ត៌មានមួយដែលមានរយៈពេលជិតបីនាទីទាក់ទងនឹងអង្គការសុខភាពពិភពលោក(WHO)ថា មនុស្សពេញវ័យមានសុខភាពល្អ មិនចាំបាច់ត្រូវចាក់វ៉ាក់សាំងបន្ថែមនោះឡើយ។ បណ្តាញផ្សព្វផ្សាយនេះបានបញ្ជាក់ទៀតថា វ៉ាក់សាំងបន្ថែមនោះគឺសំដៅលើដូសទី៤ ដូសទី៥ ដូសទី៦ នោះទេ ពីព្រោះវ៉ាក់សាំងពីរដូសដំបូង និងដូសជំរុញទីមួយ អាចការពារគ្រប់គ្រាន់ហើយ។ លើសពីនេះវ៉ាក់សាំង ក៏បានផ្តល់គុណប្រយោជន៍សម្រាប់សុខភាពតិចតួចបំផុតផងដែរ។ ទាក់ទងនឹងការផ្សព្វផ្សាយនេះ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា ៖ «ហេតុដូច្នេះហើយ សូមសាធារណជន មេត្តាបញ្ឈប់ការចែកចាយការផ្សាយព័ត៌មានដែលបកស្រាយខុសពីបច្ចេកទេសទាំងនេះ ពីព្រោះអង្គការសុខភាពពិភពលោកមិននិយាយថា មនុស្សពេញវ័យ មានសុខភាពល្អ មិនចាំបាច់ត្រូវចាក់វ៉ាក់ស៊ាំងបន្ថែមបែបនេះទេ ហើយអ្នកដែលធ្វើការបកស្រាយបែបនេះ គឹមានបំណងមិនល្អសម្រាប់ប្រទេសកម្ពុជា»។ ជុំវិញរឿងនេះ លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជា ដោយសារតែប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស…
-
ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣ ក្រសួងការងារបានផ្សព្វផ្សាយវិធានការបង្ការគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣ ក្រោមប្រធានបទ «បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពការងារ គឺជាសិទ្ធិ និងគោលការណ៍ជាមូលដ្ឋាននៅកន្លែងធ្វើការ» និងភ្ជាប់ជាមួយការផ្សព្វផ្សាយណែនាំពីវិធានការបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។ ទិវានេះធ្វើឡើងនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដែលឆ្នាំនេះគឺជាលើកទី១៨ ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារនេះឡើង ក្រោមកិច្ចសហការជាមួយអង្គការ APHEDA និងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ។ ឯកឧត្តម ផេង សុខាំ បានថ្លែងបញ្ជាក់ថា ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ គឺជាយុទ្ធនាការអន្តរជាតិដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយរដ្ឋាភិបាល សមាគមនិយោជក និងសហជីព នៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិខាងការងារ (ILO) នៅលើសកលលោក ដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត និងរងគ្រោះដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការងារសមរម្យ ប្រកបដោយសុវត្ថិភាព និងសុខភាពការងារ។ គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញឱ្យឃើញថា ក្នុង១ឆ្នាំនៅទូទាំងពិភពលោកមានអ្នកស្លាប់ប្រមាណ ២.៣លាននាក់ ដោយសារគ្រោះថ្នាក់ការងារ និងប្រមាណ ៦ពាន់នាក់ ដោយសារជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។ ដោយឡែក នៅប្រទេសកម្ពុជា ចំនួនអ្នករងគ្រោះដោយសារគ្រោះថ្នាក់ការងារក្នុងឆ្នាំ២០២២…
-
ស្ថាប័នជំនាញ កំពុងធ្វើទំនើបកម្មមន្ទីរពេទ្យតេជោ សែន កោះធំ ឱ្យមានស្តង់ដាខ្ពស់ខ្នាតអន្តរជាតិ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មន្ទីពេទ្យតេជោ សែន កោះធំ នឹងក្លាយជាមន្ទីពេទ្យដែលមានកម្រិតស្តង់ដាខ្ពស់ខ្នាតអន្តរជាតិខ្ពស់មួយរបស់កម្ពុជា ខណៈបច្ចុប្បន្នក្រសួង និងអ្នកជំនាញបច្ចេកទេសមកពីមន្ទីរពេទ្យកាល់ម៉ែត កំពុងពន្លឿនការងាររៀបចំបំពាក់បរិក្ខាពេទ្យទំនើបៗ នៅមន្ទីរពេទ្យនេះ សម្រាប់បម្រើជូនប្រជាពលរដ្ឋ។ នេះបើយោងតាមកិច្ចប្រជុំ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំបានពិភាក្សាអំពីការរិះរកមធ្យោបាយធ្វើឱ្យប្រសើរឡើងដល់គ្រប់គ្រងមន្ទីរពេទ្យ តេជោ សែន កោះធំ ការធ្វើទំនើបកម្មផ្នែកវេជ្ជសាស្ត្រដល់មន្ទីរពេទ្យនេះ ឱ្យមានស្តង់ដាខ្ពស់ខ្នាតអន្តរជាតិ ដើម្បីផ្តល់ទំនុកចិត្ត ជូនប្រជាពលរដ្ឋ។ លោកបន្តថា៖« ក្រសួងសារធារណការ បានជួបពិភាក្សាជាមួយប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកកោះធំ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត សប្បុរសជនក្រៅប្រទេស អ្នកផ្គត់ផ្គង់បរិក្ខារ និងសម្ភារមន្ទីរពេទ្យ ព្រមទាំងមន្ត្រីជំនាញបច្ចេកទេសជាច្រើនរូប ដើម្បីការរិះរកមធ្យោបាយធ្វើឱ្យប្រសើរឡើងដល់គ្រប់គ្រងមន្ទីពេទ្យនេះ តេជោ សែន កោះធំ ដែលមានទីតាំងស្ថិតនៅ ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល»។ លោកបញ្ជាក់ថា ការរិះរកមធ្យោបាយនេះ ដើម្បីប្រែក្លាយជាមន្ទីរពេទ្យទំនើបមួយ ស្របតាមស្តង់ដារថ្នាក់ជាតិ ដោយមានបំពាក់សម្ភារបរិក្ខារសំបូរបែបគ្រប់គ្រាន់ សម្រាប់បម្រើជូនបងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់ជុំវិញស្រុក និងខេត្ត។…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម រួមនឹងមន្ត្រីក្រោមឱវាទ ចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងមន្ដ្រីក្រោមឱវាទនៃក្រសួងជិត៤០០នាក់ បានចូលរួមពិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» ដែលរៀបចំឡើង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្ត្រីរាជការ និងជាពិសេសបងប្អូនយុវជនដែលមានសុខភាពល្អ ចូលរួមបរិច្ចាគឈាមដល់អ្នកត្រូវការឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សជាតិ។ បន្ថែមពីនេះ ឯកឧត្តម ឌិត ទីណា ស្នើទៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម គួរផ្តល់មេដាយសម្រាប់អ្នកផ្តល់ឈាមចាប់ពី៥ដងឡើងទៅ និងត្រូវមានការយកចិត្តទុកដាក់ពីវិស័យ ឯកជនផងដែរ។ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានថ្លែងនៅក្នុងពិធីបរិច្ចាគឈាមដែរថា ការលះបង់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិស្សិត ដែលបានចូលរួមបរិច្ចាគឈាម មានសារៈសំខាន់ណាស់សម្រាប់សង្គ្រោះអាយុជីវិតមនុស្សជាតិដែលត្រូវការឈាម។ ករណីនេះ លោក អំពាវនាវ ឱ្យមានការចូលរួមនូវយុទ្ធនាការផ្សេងៗនៅថ្ងៃខាងមុខ។ លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ការបរិច្ចាគឈាមដោយមិនគិតកម្រៃ គឺជាវប្បធម៌មនុស្សជាតិ និងមនុស្សធម៌នៅក្នុងសង្គមជាតិ ដោយផ្សារភ្ជាប់នឹងការមិនរើសអើងពូជសាសន៍ និងសាសនា។ បន្ថែមពីនេះ ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពនោះទេ…
-
អូស្រ្តាលី បន្តជួយប្រទេសកម្ពុជា ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់
ភ្នំពេញ៖ ប្រទេសអូស្រ្តាលីបានលើកឡើងថា អូស្ត្រាលីជាដៃគូដែលមិនអាចខ្វះបាន ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នៅទូទាំងតំបន់មេគង្គ រួមទាំងប្រទេសកម្ពុជាផង។ ទន្ទឹមគ្នានេះ អូស្រ្តាលី ក៏បានបង្ហាញថានឹងបន្តជួយដល់ប្រទេសកម្ពុជាក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការផ្តល់ជំនួយដល់មូលនិធិសកល ដើម្បីធ្វើសកម្មភាពប្រយុទ្ធជំងឺនេះ។ នេះបើតាមការប្រកាសឱ្យដឹងពីស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ខណៈកម្ពុជា កំពុងប្រារព្ធទិវាប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ពិភពលោកឆ្នាំ ២០២៣ ក្រោមប្រធានបទ «នេះជាពេលដែលគ្រុនចាញ់ត្រូវសូន្យ តាមរយៈការវិនិយោគ កែច្នៃ និងអនុវត្ត»។ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា ៖ «អូស្ត្រាលីគឺជាដៃគូដែលមិនអាចខ្វះបាន ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នៅទូទាំងតំបន់មេគង្គ។ ទីនេះនៅឯស្ថានទូតអូស្ត្រាលី យើងមានឱកាសបានឃើញដោយផ្ទាល់ពីកិច្ចខិតខំប្រឹងប្រែងដ៏គួរឱ្យកត់សម្គាល់ ដែលត្រូវបានអនុវត្តដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងដៃគូសុខាភិបាលនានានៅក្នុងខេត្តរតនគិរី»។ ប្រភពដដែលបន្តថា បុគ្គលិកកម្ចាត់ជំងឺគ្រុនចាញ់តាមភូមិមួយចំនួននៅតំបន់ដាច់ស្រយាលជាគន្លឹះនៃភាពជោគជ័យរបស់ប្រទេសកម្ពុជា ដោយសារឥឡូវនេះ ជំងឺគ្រុនចាញ់ស្ទើរតែទាំងស្រុងត្រូវបានរកឃើញក្នុងចំណោមប្រជាជនរស់នៅ និងធ្វើការនៅក្នុងព្រៃដាច់ស្រយាល ហើយអ្នកស្ម័គ្រចិត្តទាំងនេះធានាថាអ្នកធ្វើដំណើរតាមព្រៃ និងអ្នកភូមិក្នុងខេត្តរតនគិរី ត្រូវបានគេពិនិត្យ ធ្វើតេស្ត និងព្យាបាលជំងឺគ្រុនចាញ់ជាប្រចាំបើចាំបាច់។ ក្រៅពីលើកឡើងពីសកម្មភាពប្រយុទ្ធជំងឺគ្រុនចាញ់ នៅខេត្តរតនគីរីហើយនោះ ស្ថានទូតអូស្រ្តាលីបានកត់សម្គាល់ឃើញដែរថា គិតមកដល់ពេលនេះ ករណីជំងឺគ្រុនចាញ់នៅតែបន្តធ្លាក់ចុះ នៅប្រទេសកម្ពុជាពុំមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់នោះទេ បើគិតចាប់តាំងពីឆ្នាំ ២០១៨ មក។ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានបន្តឱ្យដឹងដែរថា ករណីជំងឺគ្រុនចាញ់នៅតែបន្តធ្លាក់ចុះ នៅប្រទេសកម្ពុជាពុំមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់នោះទេ ចាប់តាំងពីឆ្នាំ…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ទីតាំងគម្រោងមន្ទីរពិសោធន៍ជាតិ ស្ថិតនៅឃុំសិត្បូ ខេត្តកណ្ដាល ជាទីតាំងល្អដែលអាចជួយបញ្ចៀសហានិភ័យក្នុងករណីមានជំងឺឆ្លងណាមួយដែលអាចប៉ះពាល់ដល់ទីប្រជុំជន
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាជាមួយក្រុមការងារ KOICA (កយកា)អំពីគម្រោងសាងសង់មន្ទីរពិសោធន៍ជាតិសម្រាប់ត្រួតពិនិត្យគុណភាពសត្វ និងផលិតផលបសុព្យាបាល នៅទីស្តីការក្រសួងកសិកម្ម នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ KOICA ដែលបាននិងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា រួមទាំងគម្រោងសាងសង់មន្ទីរពិសោធន៍ជាតិ។ ទាក់ទងនឹងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យ KOICA ធ្វើការសិក្សាឱ្យបានច្បាស់លាស់ទាំងលើសេវាកម្ម ឧបករណ៍/សម្ភារៈ និងធនធានមនុស្សសម្រាប់មន្ទីរពិសោធន៍ជាតិថ្មី ឱ្យមានកម្រិតស្តង់ដាអន្តរជាតិ។ ទីតាំងគម្រោងមន្ទីរពិសោធន៍ជាតិ ស្ថិតនៅឃុំសិត្បូ ខេត្តកណ្ដាល ជាទីតាំងល្អដែលអាចជួយបញ្ចៀសហានិភ័យក្នុងករណីមានបញ្ហាណាមួយដែលអាចប៉ះពាល់ដល់ទីប្រជុំជន។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី គឺមន្ទីរពិសោធន៍នៃអនុវិស័យទាំងអស់មានសត្វ ដំណាំ និងជលផល ត្រូវធ្វើឡើងនៅកន្លែងតែមួយ ដើម្បីភាពងាយស្រួល ដោយមិនចង់ឱ្យមានក្រុមការងារផ្សេងៗគ្នាឡើយ ហើយការងារនេះក៏ជាអាទិភាពរបស់ KOICA ផងដែរ។ វាជាការចាំបាច់ដែលត្រូវពិភាក្សាគ្នា សហការគ្នា ធ្វើការជាមួយគ្នា និងប្រើប្រាស់ថវិកាឱ្យត្រូវគោលដៅ ធ្វើទំនើបកម្ម មានប្រសិទ្ធភាព និរន្តរភាព តាមរយៈការបង្កើតមន្ទីរពិសោធន៍ស្តង់ដាដែលជាទិសដៅថ្មីរបស់ក្រសួង ដើម្បីផ្តល់សេវាសាធារណៈលើផ្នែកសុវត្ថិភាពចំណីអាហារ ដោយក្រសួងចង់ឱ្យមានអគារ៣ផ្នែក…
-
នៅថ្ងៃនេះ អ្នកឆ្លងថ្មី ចំនួន ០២នាក់, គ្មានអ្នកជាសះស្បើយ និងគ្មាន អ្នកជំងឺស្លាប់
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក ថ្ងៃ ទី២១ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី អ្នកឆ្លងថ្មី ចំនួន ០២នាក់, គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៣ អ្នកឆ្លង ថ្មី ចំនួន ០២នាក់, គ្មានអ្នកជាសះស្បើយ និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕…
-
គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មាន អ្នកជំងឺស្លាប់ ក្នុងករណីជំងឺកូវីដ-១៩នៅថ្ងៃទី១៩ មេសា ម្សិលមិញនេះ
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក ថ្ងៃ ទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៣ គ្មានអ្នកឆ្លង ថ្មី , គ្មានអ្នកជាសះស្បើយ និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕ ដោយ ៖ ភារ៉ា…