-
កម្មករពីរនាក់ក្នុងកសិដ្ឋានចិញ្ចឹមមាន់ ដែលផ្ទុះជំងឺផ្តាសាយបក្សី ត្រូវបានពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ
បាត់ដំបង៖ កម្មករពីរនាក់ដែលមើលថែមាន់ក្នុងកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង ដែលសង្ស័យមានផ្ទុះជំងឺផ្តាសាយបក្សី H5N1 ត្រូវបានយកសំណាក់ទៅពិនិត្យនៅវិទ្យាស្ថានបាស្ទ័រ រាជធានីភ្នំពេញ ហើយមន្ត្រីជំនាញបានដាក់ពួកគេឱ្យនៅមួយកន្លែងសិន ពោលគឺមិនទាន់អនុញ្ញាតឱ្យចេញទៅជួបអ្នកដទៃឡើយ។ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឱ្យដឹងថា លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង នៅថ្ងៃម្សិលមិញ ចុះមកយកសំណាកកម្មកររពីរនាក់ ដែលមើលថែមាន់ក្នុងកសិដ្ឋានដែលមានផ្ទុះជំងឺផ្តាសាយបក្សី H5N1 នៅភូមព្រែកកញ្ច្រែង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ផ្ញើទៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ។ លោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ឱ្យដឹងថា សុខភាពកម្មករទាំងពីរនាក់នេះល្អធម្មតា ពុំមានរោគសញ្ញាបង្ហាញគួរឱ្យសម្គាល់នោះទេ។ លោកបញ្ជាក់ថា លោកមិនអនុញ្ញាតឱ្យកម្មករទាំងពីរនេះដើរទៅណានោះទេ គឺនៅឆ្ងាយពីគេសិន រង់ចាំលទ្ធផលធ្វើតេស្តលើសំណាកសិនថាមានឆ្លងជំងឺផ្តាសាយបក្សី H5N1 ឬអត់ ពីព្រោះជំងឺផ្តាសាយ H5N1 ជាប្រភេទជំងឺឆ្លងពីមាន់ទៅមនុស្ស ប៉ុន្តែមិនទាន់មានការរកឃើញថាមានការឆ្លងពីមនុស្សទៅមនុស្សនោះទេ។ កម្មករមើលថែផ្ទាល់ បញ្ជាក់ថា មាន់ចាប់ផ្តើមឈឺងាប់ចាប់់ពីថ្ងៃទី៣១-០៥ ខែមករា គឺងាប់ទាំងអស់តែម្តង ហើយមាន់ដែលងាប់ទាំងនេះត្រូវបានមន្រ្តីជំនាញបានចុះមកណែនាំឱ្យកប់ចោល និងបានបាញ់ថាំសម្លាប់មេរោគជុំវិញកសិដ្ឋាន ។
-
មាស សុខសោភា បង្ហោះ Status មួយនៅលើបណ្ដាញសង្គមហ្វេសបុក ដើម្បីក្រើនរំលឹកដល់ស្រ្តីទាំងអស់ អោយប្រុងប្រយ័ត្ន ចំពោះជំងឺ មហារីកសុសន់
កញ្ញា មាស សុខសោភា បានលើកឡើងថា ៖ ក្នុងនាមជាស្រ្តីម្នាក់ ការយកចិត្តទុកដាក់ចំពោះសុខភាព បានក្លាយទៅជាកត្តាចំបងសំរាប់នារីយើងនាពេលបច្ចុប្បន្ននេះ។ភាគច្រើនបញ្ហាជាទូទៅរបស់ស្រ្តីខ្មែរនៅក្នុងប្រទេសកម្ពុជា គឺជំងឺមហារីកសុដន់ ដែលស្រ្តីមួយចំនួនធំបានមើលរំលង ព្រមទាំងមិនយកចិត្តទុកដាក់ចំពោះជំងឺមហារីកមួយនេះ។
-
នៅថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី និងមិនមានអ្នកជាសះស្បើយថ្មីទេ
ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាលនៅថ្ងៃ២៣តុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា គេពុំបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មីនេាះទេ។ ជាមួយគ្នានោះដែរ នៅថ្ងៃនេះក៏មិនមានអ្នកជាសះស្បើយថ្មីនោះដែរ។ កម្ពុជាគិតរហូតមកដល់ថ្ងៃ២៣តុលានេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៨៦នាក់ហើយ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៨០នាក់ និងនៅសល់៦នាក់កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ៕
-
នៅថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី និងមិនមានអ្នកជាសះស្បើយថ្មីទេ
ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាលនៅថ្ងៃ២២តុលាឆ្នាំ២០២០នេះ បានឲ្យដឹងថា គេពុំបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មីនៅទេ។ ជាមួយគ្នានោះដែរ នៅថ្ងៃនេះក៏មិនមានអ្នកជាសះស្បើយថ្មីនោះដែរ។ កម្ពុជាគិតរហូតមកដល់ថ្ងៃ២២តុលានេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៨៦នាក់ហើយ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៨០នាក់ និងនៅសល់៦នាក់កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ៕
-
សុខភាពជាសំខាន់