-
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូន កុមារ អាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា-អាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណជនទាំងអស់ឲ្យបានជ្រាបថា យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ យុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងកុមារដែលមានអាយុចាប់ពី ០៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ សម្រេចបាន ១០០% នៃផែនការកំណត់ ហើយកំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ “ដូសទី៣ ឬដូសជំរុញ” ជូន កុមារ-យុវវ័យ ដែលមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ។
-
សេចក្តីជូនព័ត៌មាន
ក្រសួងសុខាភិបាល ជូនព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី៣ ឬដូសជំរុញ ជូនដល់កុមារដែលមានអាយុ ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ និងកុមារដែលមានអាយុ ៥ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២
-
យុវជនកាកបាទក្រហមខេត្តរតនគិរីបន្តចុះអប់រំផ្សព្វផ្សាយ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជាសកល នៃជំងឺកូវីដ-១៩។
រតនគិរី ៖ នៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ឌឹម ណាត នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី រួមនិងមន្ត្រីក្រុមប្រតិបត្តិសាខា ដឹកនាំកម្លាំងយុវជន បន្តចុះអប់រំផ្សព្វផ្សាយ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជាសកល នៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅតាមបណ្តាលភូមិឃុំមួយចំនួនដូចជា ភូមិថារ៉ងស្វាយ ភូមិតងណងឡិៈ ភូមិតងកាម៉ាល់ ក្នុងឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី បានចំនួន ៨៤ខ្នងផ្ទះ មានអ្នកចូលរួម ៣៦២នាក់ ស្រី១៩៣នាក់ ។
-
តំបន់ប្រតិបត្តិការសឹករងកណ្តាល បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤
ខេត្តកណ្តាល ៖ យោធិន (ប្តី ឬ ប្រពន្ធ) អតីតយុទ្ធជន ជាសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងកណ្តាល រួមទាំងកងកម្លាំង នគនគរបាលវរៈព្រំដែនលេខ៦០៥ ទទួលបានការយកចិត្តទុកដាក់ និងគិតគូខ្ពស់លើសុខមាលភាព ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងដូសទី៤ ប្រភេទ (Pfizer) ដើម្បីការពារជំងឺកូវីដ-១៩ (អូមីក្រុង) ទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល ក្រសួងការពារជាតិ ក៏ដូចជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
-
គណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង បន្តរឹតបន្តឹង និងផ្សព្វផ្សាយពីវិធានការកូវីដ-១៩ ខណៈមេរោគបំប្លែងថ្មី អូនមីក្រុង ឆ្លងចូលសហគមន៍ច្រើនគួរឱ្យព្រួយបារម្មណ៍
ភ្នំពេញ ៖ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង លោក ឯក និមល បានបន្តដឹកនាំក្រុមការងារក្រោមឱវាត ចុះធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករ និងអតិថិជន ឱ្យអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ៣ការពារ និង ៣កុំ តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជាប្រភេទ មេរោគបំប្លែងថ្មី អូមីក្រុង (Omicron) នៅព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតនៅផ្សារបឹងកេងកង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
-
ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង ៤៤៤នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៤៤៤នាក់ ក្នុងនោះករណីនាំចូលចំនួន ១៤នាក់ និងឆ្លងក្នុងសហគមន៍ ៤៣០នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ២៨០នាក់ និងមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ទេ។
-
រដ្ឋបាលរាជធានីរំលឹក៖ ប្រជាពលរដ្ឋ និងអាជីវករផ្សារទាំងអស់ ក្នុងរាជធានីភ្នំពេញ បើមិនអនុវត្តន៍វិធានការរបស់ ក្រសួងសុខាភិបាលទេមិនអនុញ្ញាតឱ្យចេញ-ចូលក្នុងផ្សារឡើយ
ភ្នំពេញ៖ប្រជាពលរដ្ឋ និងអាជីវករផ្សារនានា ផ្សាររដ្ឋទាំង២៤ នៅរាជធានីភ្នំពេញ បើមិនអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ ក្រសួងសុខាភិបាលទេ អាជ្ញាធរផ្សារនីមួយៗ គឺមិនអនុញ្ញាតឱ្យចេញ-ចូលក្នុងផ្សារឡើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីមន្ដ្រីជំនាញ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
-
គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១៨.៣លាននាក់ និងស្លាប់ ៣១.៨ម៉ឺននាក់
កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ ១៨,៣លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុប ៣១,៨ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
-
មន្ទីរសុខាភិបាលរាជធានី អំពាវនាវដល់អ្នកពាក់ព័ន្ធ ត្រូវធ្វើ ចត្តាឡីស័កតាមវិធានការសុខាភិបាល ក្រោយរកឃើញ វិជ្ជមានកូវីដ១៩ លើក្រុមបាតុករ អតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុនណាហ្គាវើល ១៦បន្ថែមទៀត
ភ្នំពេញ៖ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ២០២២ បានធ្វើតេស្តយក សំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩លើក្រុមបាតុករអតីតបុគ្គលិក និង បុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៏ លើកទី២ ចំនួន១៦៣នាក់ ក្នុងចំណោមក្រុមបាតុករដែលបានមកយកសំណាកចាប់ពី ថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ (សរុបចំនួន៨៧៩នាក់)។
-
លោក ឌី រ័ត្នខេមរុណ នាំយកថ្នាំ និងទឹកសម្លាប់មេរោគ របស់ លោកជំទាវ អ៊ួន សុវណ្ណរិន្ទ ផ្តល់ជូនលោកចៅសង្កាត់ និងកម្លាំងប្រជាការពារ សង្កាត់ស្ទឹងមានជ័យទី២
ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បាននាំយកថ្នាំ LIANHUA QINGWEN JIAONANG (ថ្នាំផ្តាសាយ) និង ទឹកថ្នាំសំលាប់មេរោគ ជាកាឧបត្ថម្ភ របស់ លោកជំទាវ អ៊ួន សុវណ្ណរិន្ទ បានផ្តល់ជូនលោក ចៅសង្កាត់ និង កម្លាំងប្រជាការពារ សង្កាត់ស្ទឹងមានជ័យទី២ ចំនួន ៣០នាក់ នារសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។