-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៤,៣៨៥,១២៨នាក់ (គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២)

-
អង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ ជូនយោធិន គ្រួសារយោធិន និងសមាជិកអតីតយុទ្ធជនជិត ២ពាន់នាក់ ដើម្បីការពារជំងឺកូវីដ-១៩

ខេត្តស្ទឹងត្រែង ៖ យោធិន គ្រួសារយោធិន និងសមាជិកអតីតយុទ្ធជនជិត ២ពាន់នាក់ របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង រួមទាំងកងកម្លាំងនគរបាលការពារព្រំដែនគោកលេខ ៧០១ បាននិងកំពុងទទួលបានការយកចិត្តទុកដាក់ និងគិតគូខ្ពស់លើសុខមាលភាព ពីប្រមុខរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ កងទ័ពជើងគោក អគ្គបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ និងយោធភូមិភាគទី១ ក្នុងការចាក់វ៉ាក់សាំងដូសទី៤ ប្រភេទ (Pfizer) ដើម្បីការពារជំងឺកូវីដ-១៩ (អូមីក្រុង) ទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល ។
-
លោកជំទាវ ឱ វណ្ណឌីន បន្តអំពាវនាវឲ្យពលរដ្ឋគ្រប់រូប អនុវត្តបន្តនូវវិធានការ ៣ការពារ និង៣កុំ ជាពិសេសការចាក់វ៉ាក់សាំងបង្ការកូវីដ១៩

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានធ្វើការអំពាវនាវហើយអំពាវនាវទៀត វិធានការក៏បានដាក់ចេញជាហូរហែរច្រេីនរួចហេីយដែរ នៅឡើយតែការចូលរួមអនុវត្តពីបុគ្គលគ្រប់រូបនៅពេលនេះ ដោយសូមឱ្យចូលរួមអនុវត្តបន្តនូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយ និងការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ ឫដូសជំរុញនេះជាវិធានការល្អអាចជួយបុគ្គលគ្រប់រូបពីការវ៉ៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិតលោកអ្នកបាន។
-
ក្រុមការងារនៃគម្រោងភ្នាក់ងារបង្ការជំងឺលើដំណាំបន្លែ នៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន គ្រោងចុះយកសំណាកបន្លែចាប់ពីចំការដាំដុះ ដល់ទីផ្សារបោះដុំ និងទីផ្សារលក់រាយ

ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានបាស្ទ័រកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងមជ្ឈមណ្ឌលបន្លែពិភពលោក ក្រុមការងារនៃគម្រោងភ្នាក់ងារបង្ការជំងឺលើដំណាំបន្លែ នៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន បានរៀបចំសកម្មភាពដើម្បីចុះយកសំណាកបន្លែចាប់ពីចំការដាំដុះ ដល់ទីផ្សារបោះដុំ និងទីផ្សារលក់រាយ នៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប ក្នុងគោលបំណងដើម្បីសិក្សាអំពីវត្តមាន និងចំណុចហានិភ័យនៃមីក្រូសរីរាង្គពីគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្មបន្លែ។
-
អ្វីជាជំងឺអាល់ហ្សៃមឺរ?

-
ធ្វើយ៉ាងដូចម្តេចដើម្បីចៀសវាងជំងឺទឹកនោមផ្អែមប្រភេទទី២?

-
មូលហេតុបីយ៉ាងដែលលោកអ្នកគួរពិនិត្យសុខភាពប្រចាំឆ្នាំ

-
តើអំបិលអាក្រក់សម្រាប់អ្នកមែនទេ? ដូច្នេះសូមស្វែងយល់ពីផលប៉ះពាល់នៃការទទួលអំបិលច្រើន

-
អត្ថប្រយោជន៍ 5យ៉ាងរបស់រមៀត (វីដេអូ)

-
មន្ត្រីជំនាញរកឃើញសារធាតុគីមី ដាក់ក្នុងពពុះសណ្ដែក

ស្វាយរៀង៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ សាខាខេត្តស្វាយរៀង ដឹកនាំដោយលោក ផឹង និល ប្រធានសាខា ក ប ប ខេត្ត សហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី ថ្ងៃទី ១៩ខែមករា ឆ្នាំ២០២១ ចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារ និងទំនិញវ៉ិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំង លក់ក្នុងផ្សារ កំពង់ចក ស្រុករំដួល ខេត្ត ស្វាយរៀង ជាលទ្ធផលគឺរកឃើញពពុះសណ្ដែក មានដាក់សារធាតុគីមី ។ លោក ផឹង និល ដឹងថា សកម្មភាពការងារត្រួតពិនិត្យរបស់មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគ នៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន២៦ គំរូដើម្បី ស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាលទ្ធផលក្រោយពីការចុះអនុវត្តការងារ មន្ត្រីជំនាញយើងរកឃើញទំនិញមានសារធាតុគីមី និងខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ដូចជាពពុះសណ្តែកចំនួន ១៥ គីឡូក្រាម មានសារធាតុគីមីបូរ៉ាក់ (…