Category: សុខភាព

  • ក្រសួងសុខាភិបាលប្រកាសពីការរកឃើញជំងឺអុតស្វា ២ករណីបន្ថែម

    ក្រសួងសុខាភិបាលប្រកាសពីការរកឃើញជំងឺអុតស្វា ២ករណីបន្ថែម

    ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានរកឃើញករណីជំងឺអុតស្វា ២ករណីបន្ថែមទៀត សរុបចំនួន ៣ករណី។ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានវីរុសអុតស្វា អ្នកជំងឺបានដាក់ឱ្យនៅសម្រាកព្យាបាលដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យបានយ៉ាងត្រឹមត្រូវ។ ក្រសួងសុខាភិបាលបានអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាថ្មីទៀតថា សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការ នូវការចម្លងជំងឺអុតស្វាដោយស្វែងយល់របៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា ៕សូមសេចក្តីប្រកាស:

  • ក្រសួង​សុខាភិបាល ប្រកាស​រកឃើញវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង JN.1 ចំនួន​បួនករណី​

    ក្រសួង​សុខាភិបាល ប្រកាស​រកឃើញវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង JN.1 ចំនួន​បួនករណី​

    ភ្នំពេញ៖ក្រសួង​សុខាភិបាល បានប្រកាសរក​ឃើញ​វីរុសកូវីដ​១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង(Omicron) JN.1 ចំនួនបួនករណីដែលលទ្ធផលនេះ​ រកឃើញដោយ​វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ខណៈក្រសួងបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះសុខភាព និងទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ដូស។ យោងតាមសេចក្តីប្រកាស​របស់​ក្រសួង​​សុខាភិបាល​ ​​នៅថ្ងៃទី​២៩ ខែធ្នូ បាន​ឱ្យដឹងថា​ បច្ចុប្បន្ននេះ អ្នកជំងឺទាំងបួននាក់ បានទទួលការព្យាបាល ជាសះស្បើយទាំងអស់គ្នាហើយ ដោយបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ ក្រសួងសុខាភិបាលបានឱ្យដឹង​​ថា  «តាមចំណាត់ថ្នាក់របស់អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់អំពីវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 នេះ មិនសូវមានសភាពធ្ងន់ធ្ងរទ គឺជាវីរុសបំប្លែងថ្មីដែលជាប្រភេទចាប់អារម្មណ៍ VOI ( Variant of Interest) មិនមែនជាវីរុសបំប្លែ​ងថ្មីដែល ជាប្រភេទព្រួយបារម្មណ៍ VOC ( Variant of Concern) នោះទេ»។ ទន្ទឹមនឹងនេះ ប្រព័ន្ធតាមដានជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលបានកត់សម្គាល់ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ដោយតេស្ដរហ័សនៅក្នុងចំណោមអ្នកជំងឺដែលមកទទួ​លសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យនានាមានការកើនឡើង។ ​ដោយមើលឃើញពី​​ចំណុចនេះ ក្រសួងសុខាភិបាល បាន​​អំពាវនាវ និង​ក្រើនរំឭកដល់​ប្រជាពលរដ្ឋទាំងអស់ថា ​យកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លង វីរុសបំប្លែងថ្មីនៃជំងឺកូវីដ១៩។ ជាមួយគ្នានេះ…

  • ក្រសួងអប់រំ៖ការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ និងត្រូវជំរុញ កាត់បន្ថយការមាក់ងាយ និងការរើសអើង

    ក្រសួងអប់រំ៖ការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ និងត្រូវជំរុញ កាត់បន្ថយការមាក់ងាយ និងការរើសអើង

    ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំយុវជន និងកីឡាបានជំរុញឱ្យ មានការកាត់បន្ថយមាក់ងាយ និងការរើសអើងនៃអ្នកជំងឺ អេដស៍ នៅក្នុងសាលារៀន និងពង្រឹងភាពជាដៃគូជាមួយវិស័យសុខាភិបាល និងថ្នាក់ក្រោមជាតិ ក៏ដូចជាការត្រួតពិនិត្យជាប្រចាំលើអន្តរាគមន៍ ពាក់ព័ន្ធការមាក់ងាយ និងការរើសអើងនៅប្រទេសកម្ពុជា។ ការលើកឡើងបែបនេះធ្វើឡើងក្នុងសិក្ខាសាលាបង្កើនការយល់ដឹង ស្តីពីមេរោគអេដស៍ ជំងឺអេដស៍ និន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ (SOGIESC)ដល់បុគ្គលិកអប់រំ នៅតាម គ្រឹះស្ថានសិក្សាសាធារណៈនៅសណ្ឋាគារពូលូវៃ រាជធានី ភ្នំពេញកាលពីថ្ងៃទី ២៧ ខែធ្នូ ។ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ចូលរួមលើកទឹកចិត្ត និងបង្កើតបរិយាកាសឱ្យមានការយល់ចិត្ត ដើម្បី ជួយដល់សិស្សានុសិស្ស និងប្រជាជនពីគន្លឹះដែលកំពុងរស់នៅ ឬ ប្រឈមជាមួយការឆ្លងរីករាលដាលនៃមេរោគអេដស៍ ឱ្យមានសុខភាព ល្អ ក្នុងជីវិតរស់នៅប្រកបដោយបរិយាកាសដែលគ្មានការមាក់ងាយ និងការរើសអើង តាមរយៈការបង្កើនទំនុកចិត្តដល់លោកគ្រូ អ្នកគ្រូ ក្នុងការបង្រៀនមុខវិជ្ជា “អប់រំសុខភាព” លើប្រធានបទ ការអប់រំ សុខភាព ផ្លូវភេទ និងសុខភាពបន្តពូជគ្រប់ជ្រុងជ្រោយដល់សិស្សា នុ…

  • ក្រុមហ៊ុន Pfizer មាន​បំណង​ចង់​អនុវត្ត​គម្រោង​ជាមួ​យ​ក្រសួង​សុខាភិបាល តាម​រយៈ​ការ​លក់​វ៉ាក់​សាំង​របស់​ខ្លួន​ក្នុង​តម្លៃ​ទាប

    ក្រុមហ៊ុន Pfizer មាន​បំណង​ចង់​អនុវត្ត​គម្រោង​ជាមួ​យ​ក្រសួង​សុខាភិបាល តាម​រយៈ​ការ​លក់​វ៉ាក់​សាំង​របស់​ខ្លួន​ក្នុង​តម្លៃ​ទាប

    ភ្នំពេញ៖ នាយក​ក្រុមហ៊ុន Pfizer មានបំ​ណង​ចង់​អនុវត្ត​គម្រោង​ជា​មួយ​ក្រសួង​សុខាភិបាល តាម​រយៈ​ការ​លក់​នូវ​ឱសថ និង​វ៉ាក់សាំង​របស់​ខ្លួន​ក្នុង​តម្លៃ​ទាប ដោយ​មិន​គិត​ពី​ប្រាក់​ចំណេញ។ ការបង្ហាញបំណងអនុវត្ត​គម្រោង​បែប​នេះ តាម​រយៈជំ​នួប​ពិភាក្សា​ការ​ងារ​រវាង​ឯកឧត្តម ឈាង រ៉ា រដ្ឋម​ន្ត្រី​ក្រសួង​សុខាភិបាល ជា​មួយ​លោក Nirutti Pradubyati នាយក​ក្រុមហ៊ុន Pfizer ផ្នែក​កិច្ច​ការ​វេជ្ជសាស្ត្រ​ប្រចាំ​ប្រទេស​ថៃ និងតំ​បន់​ឥណ្ឌូ​ចិន កាល​ពី​ថ្ងៃ​ទី​១៣ ខែធ្នូ​ ឆ្នាំ​២០២៣​។ ប្រភពក្រសួង​សុខាភិបាល​បានឱ្យដឹងថា ក្នុង​ជំនួប​នេះ​ លោក​នាយកក្រុ​មហ៊ុន Pfizer បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រសួង​សុខាភិបាល ដែល​បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​ក្រុមហ៊ុន Pfizer បាន​ជួប​ពិភាក្សាកា​រ​ងារ​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សុខាភិបាល ពាក់​ព័ន្ធ​នឹង​ការ​ផ្ដួច​ផ្ដើម​​អនុវត្ត​គម្រោង Accord for a Healthier World ដែល​ជាគ​ម្រោង​ផ្តោត​លើកា​រ​កាត់ប​ន្ថយគ​ម្លាត​សមធម៌​សុខភាព​។ លោក​បញ្ជាក់​ថា​៖ «​គម្រោង Accord for a Healthier World ដែល​ជា​គម្រោង​ផ្តោត​លើ​ការ​កាត់​បន្ថយ​គម្លាត​សម​ធម៌​សុខភាព តាម​រយៈ​ការ​លក់​ជូន​នូវ​ឱសថ និង​វ៉ាក់​សាំង​របស់​ក្រុម​ហ៊ុន Pfizer ក្នុង​​តម្លៃ​ទាប និង​មិន​គិត​ពី​ប្រាក់​ចំណេញ​»​។ ជា​ការ​ឆ្លើយ​តបឯកឧត្តម ឈាង រ៉ា រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល បាន​ថ្លែង​ស្វាគមន៍​កិច្ច​សហ​ប្រតិបត្តិ​ការ​ពាក់​ព័ន្ធ​នឹង​គំនិត​ផ្តួច​ផ្តើម​របស់​ក្រុមហ៊ុន…

  • លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ យកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ

    លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ យកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ

    ភ្នំពេញ៖ លោកកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានមានប្រសាសន៍ ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានចេញដំណើ រ យ៉ាង ស្វាហាប់ និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់ កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ដូចគ្នានេះដែរ ការយកចិត្តទុកដាក់ចំពោះសុខុមាល ភាពប្រជាពលរដ្ឋ គឺជារឿងចាំបាច់ សំខាន់ និងមិនអាចខ្វះបានសម្រាប់ជីវិតប្រចាំថ្ងៃ។ លោកជំទាវក៏បានរំលឹកដល់ប្រជាពលរដ្ឋទូទៅ សូមមានការប្រុង ប្រយ័ត្ន ខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព។ កត្តាដែលសំខាន់នោះ គឺការរស់នៅ ដោយប្រកាន់យក ការរស់នៅស្អាត ហូបស្អាត សម្អាត បរិស្ថានជុំវិញខ្លួនឱ្បានស្អាតល្អ។លោកជំទាវបន្ថែមថា បញ្ហាសុខភាព គឺជា បញ្ហាប្រឈមមួយដែលត្រូវរួមគ្នាដោះ ស្រាយដើម្បីសុខដុមនីយកម្ម នៃសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងឆ្ពោះទៅអនាគត។ សូមជម្រាបថា ការលើកឡើងរបស់លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិង អភិវឌ្ឍន៍…

  • បុគ្គលិក និងថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈជិត ៣០០នាក់រួមគ្នាបរិច្ចាគឈាម

    បុគ្គលិក និងថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈជិត ៣០០នាក់រួមគ្នាបរិច្ចាគឈាម

    ភ្នំពេញ៖ បុគ្គលិក និងថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះកុសុមៈជិត ៣០០នាក់ រួមគ្នាបរិច្ចាគឈាម ក្រោមប្រធានបទ “ការសង្គ្រោះជីវិត គឺការបរិច្ចាគឈាមទាំងអស់គ្នា”។ កម្មវិធីនេះធ្វើឡើងពេញមួយថ្ងៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានទីតាំងតាមបណ្តោយមហាវិថីកងយុទ្ធពលខេមរភូមិន្ទ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងកោតសសើរកាយវិការសប្បុរសរបស់បុគ្គលិក និងថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលក្នុងនាមជាគ្រូពេទ្យ បានដឹកនាំការបរិច្ចាគឈាមជូនអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់។ ជាមួយគ្នានេះ ឯកឧត្តមវេជ្ជបណ្ឌិតឯកទេស តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានមានប្រសាសន៍ថា ការរៀបចំពិធីបរិច្ចាគនាថ្ងៃនេះ គឺជាការចូលរួមចំណែកមួយ ក្នុងការបំពេញស្តុកឈាមបន្ថែម សម្រាប់តម្រូវការចាំបាច់របស់អ្នកជំងឺ។ លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ច តំណាងលោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី (វីតាល់ និង មីជាតិ) បានបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនាពេលនេះ កើតឡើងបាន ក៏ដោយសារមានការគាំទ្រពីអតិថិជន និងអ្នកប្រើប្រាស់ផលិតផលវីតាល់ ដែលជានិច្ចកាលតែងតែបន្តរក្សាបេសកម្ម ក្នុងការកាត់ប្រាក់ចំណេញ២៥រៀល ពីវីតាល់១ដប…

  • មន្ទីពេទ្យគន្ធបុប្ផាកម្ពុជា បន្តទទួលបានការឧបត្ថម្ភគាំទ្រថវិកា ពី សប្បុរសជន សម្រាប់ដំណើរការ ពិនិត្យព្យាបាល សង្គ្រោះ កុមារ

    មន្ទីពេទ្យគន្ធបុប្ផាកម្ពុជា បន្តទទួលបានការឧបត្ថម្ភគាំទ្រថវិកា ពី សប្បុរសជន សម្រាប់ដំណើរការ ពិនិត្យព្យាបាល សង្គ្រោះ កុមារ

    (ភ្នំពេញ)៖ លោក ទុំ រ៉ា តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា និង លោក មាស សារិទ្ធ តំណាងមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណ ដល់ ឯកឧត្តម ឈរ សុខ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩០ បានបរិច្ចាកថវិកា ជូន មូលនិធិគន្ធបុប្ផាកម្ពុជា នាពេលនេះ ពិតជាសកម្មភាពបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ បងប្អូន នាយទាហាន នាយទាហានរង និង ពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក បើទោះបីជាប់ភារកិច្ចក្នុងការ ចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ និងការពារអធិបតេយ្យ បូរណភាពទឹកដីយ៉ាងណាក្តីក៏យោធិន កងពលតូចដឹកជញ្ជូនលេខ៩០ បានចែករំលែកនូវថវិកាដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីឱ្យមន្ទីរពេទ្យ បានបន្តដំណើរការ ពិនិត្យព្យាបាល សង្គ្រោះ កុមារ បន្តទៀត ។ លោក ទុំ រ៉ា តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា និង លោក មាស សារិទ្ធ បានលើកឡើងបែបនេះ ខណៈ…

  • សាច់បង្កកជិត ៤០ម៉ឺនគីឡូក្រាម ដែល សមត្ថកិច្ច រកឃើញ ថាគ្មានច្បាប់ នឹងត្រូវកម្ទេចចោលបើ រក ឃើញថា ជាសាច់ខូចគុណភាព

    សាច់បង្កកជិត ៤០ម៉ឺនគីឡូក្រាម ដែល សមត្ថកិច្ច រកឃើញ ថាគ្មានច្បាប់ នឹងត្រូវកម្ទេចចោលបើ រក ឃើញថា ជាសាច់ខូចគុណភាព

    (ភ្នំពេញ)៖ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៣នេះ បានឱ្យដឹងថា សាច់បង្កកជិត ៤០ម៉ឺនគីឡូក្រាម ដែល ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិត កម្មសត្វរកឃើញ ថាគ្មានច្បាប់ ស្ថិតនៅទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងក្នុងភូមិសំរោងទាវ សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ ទី៤ ខែធ្នូនេះ នឹងត្រូវកម្ទេចចោលបើ រក ឃើញថា ជាសាច់ខូចគុណភាព។ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការនាំចូលសាច់ បង្កកចូលមកកម្ពុជា មានការសុំអនុញ្ញាតពីក្រុមហ៊ុនមានបំណងនាំចូលមកលក់ដែលមាននាំមកពីអាមេរិកដែលយើងឃើញដាក់លក់នៅតាមភោជនីយដ្ឋានល្បីៗហើយមានតម្លៃថ្លៃ ។ កញ្ញាបានបន្តថា ក្រុមហ៊ុនទាំងនោះ នៅពេលដែលទទួលបានលិខិតអនុញ្ញាត គឺគាត់នាំចូលទៅតាមបរិមាណ ស្របតាមគុណភាព និងធានាសុវត្ថិភាពសម្រាប់អ្នកបរិភោគ ប៉ុន្តែនៅតែមានសាច់បង្កកមួយចំនួន នៅតែមានការលួចលាក់នាំចូលខុសច្បាប់ដែលចំនួនខ្លះសាច់ខូចគុណភាព ខណៈបច្ចុប្បន្នសាច់ ខូចគុណភាពទាំងនោះ ជាមុខសញ្ញារបស់ក្រសួងកសិកម្មឈានទៅស្រាវជ្រាវបង្ក្រាប និងដុត កម្ទេច ចោល។…

  • ឯកឧត្តម គីម រិទ្ធី ៖ ការផ្តល់ឈាមជាប្រភពឈាមតែមួយ ប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យ ក្នុងការ យកទៅជួយ សង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ ដែលមានតម្រូវការឈាម

    ឯកឧត្តម គីម រិទ្ធី ៖ ការផ្តល់ឈាមជាប្រភពឈាមតែមួយ ប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យ ក្នុងការ យកទៅជួយ សង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ ដែលមានតម្រូវការឈាម

    (ព្រះវិហារ)៖ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានលើកឡើងថា ការផ្តល់ឈាមដោយស្ម័គ្រចិត្ត គឺជាប្រភពឈាមតែមួយគត់ ដែលអាចផ្តល់ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តព្រះវិហារ ក្នុងការយកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ ដែលបណ្តាលមកពីកត្តាផ្សេងៗ ជាច្រើនដែលពួកគាត់មានតម្រូវការឈាម ។ ឯកឧត្តម គីម រិទ្ធី លើកឡើងបែបនេះ ក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់ ដែលពិធីនេះបានប្រារព្ធធ្វើឡើង ក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។ ក្រោមការចូលរួមពីសំណាក់ អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ រួមនិងយុវជនសហភាព សហព័ន្ធយុវជនកម្ពុជា ព្រមទាំងកងកម្លាំងជាច្រើនរូបទៀត ។ ឯកឧត្តម បានបញ្ជាក់បន្តថា ការផ្ដល់ឈាម ជាប្រធានបទមួយក្នុងយុទ្ធនាការ បរិច្ចាកឈាមវិលជុំ នៅតាមបណ្ដាក្រុង-ស្រុកទូទាំងខេត្តព្រះវិហារ។ ក្នុងគោលបំណងដើម្បីរួមចំណែក ក្នុងការបំពេញតម្រូវការ ឈាមទៅដល់មន្ទីរពេទ្យបង្អែក ១៦មករា ដែលបាននិងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយ សង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមចាំបាច់ជារៀងរាល់ថ្ងៃ…

  • មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ៖ អាហារូបត្ថម្ភ គឺជាបេះដូងនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពរបស់គ្រួសារ សហគមន៍ និងប្រទេសជាតិ

    មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ៖ អាហារូបត្ថម្ភ គឺជាបេះដូងនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពរបស់គ្រួសារ សហគមន៍ និងប្រទេសជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម កៅ មួយថង អគ្គលេខាធិការរងក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទ បានលើកឡើថា អាហារូបត្ថម្ភ គឺជាបេះដូងនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់គ្រួសារ សហគមន៍ និងប្រទេសជាតិ។ អាហារូបត្ថម្ភ គឺជាស្នូលនៃគោល ដៅអភិវឌ្ឍប្រកបដោយចីរភាព និងផែនការសកម្មភាពមួយ ទស្សវត្សរ៍រ បស់អង្គការសហប្រជាជាតិ ដើម្បីសម្រេចបាន នូវគោលដៅខាងលើ ប្រទេសនីមួយៗត្រូវការពង្រឹង កិច្ច សហប្រតិបត្តិការ បង្កើតគំនិតច្នៃប្រឌិត ដោយផ្អែកលើលទ្ធផល សិក្សាស្រាវជ្រាវ និងការអន្តរាគមន៍នានាសម្រាប់ការកាត់បន្ថយ បញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់។ ការលើកឡើង របស់ ឯកឧត្តម កៅ មួយថង អគ្គលេខាធិការរង ក្រុម ប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសបើកសិក្ខាសាលាស្តីពី ប្រព័ន្ធស្បៀងដែល គិតគូរដល់អាហារូបត្ថម្ភ ។ ឯកឧត្តម បន្ថែមថា ផ្អែកតាមការស្រាវជ្រាវនៃអ្នកជំនាញអាហារូបត្ថម្ភ បញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ និងបញ្ហាលើសទំងន់ វាមានការ ទំនាក់ទំនងគ្នាទៅវិញទៅមក ហើយវាអាចកើតមានជា លក្ខណៈ បុគ្គល វាអាចកើតមានក្នុងគ្រួសារ ក្នុងសហគមន៍…