-
ចំនួនអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៧ ខែតុលា កើនឡើនដល់៩៥,៦៩ភាគរយ
(ភ្នំពេញ)៖ក្រសួងសុខាភិបាលបានបង្ហាញពីកំណេីនអត្រាចាក់វ៉ាក់ សាំង កូវីដ-១៩ នៅកម្ពុជា ដែលគិតមកដល់ត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣បានកើនឡើន៩៥,៦៩ភាគរយ។ នេះជាអត្រាចំនួនអ្នកចាក់វាក់សាំងនៅកម្ពុជាដែលបង្ហាញដោយក្រសួងសុខាភិបាលមានដូចជា៖-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៤,០២ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣៩ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៩៧ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤៣,៦៤ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨៤,១០ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៦៩ភាគរយ៕ ដោយ៖ម៉ាដេប៉ូ
-
ពលរដ្ឋ និងអ្នកជំនាញ៖ វត្តមានមន្ទីរពេទ្យ«តេជោសន្តិភាព» នឹងជួយលើកកម្ពស់សុខភាពសាធារណៈបន្ថែមទៀត
ភ្នំពេញ៖មន្ទីរពេទ្យ «តេជោសន្តិភាព» នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ក្រោមវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។ប្រជាពលរដ្ឋ និងអ្នកជំនាញដែលធ្វើការពាក់ព័ន្ធនឹងសុខភាព បានបង្ហាញក្តីរំពឹងថា តាមរយៈវត្តមានមន្ទីរពេទ្យនេះ នឹងជួយលើកកម្ពស់វិស័យសុខភាពសាធារណៈកម្ពុជាបន្ថែមទៀតផងដែរ។ ទាក់ទិននឹងវត្តមានមន្ទីពេទ្យថ្មីនេះ អ្នកស្រី រត្ន ណាវី ពលរដ្ឋរស់នៅខណ្ឌឬស្សីកែវ បានបង្ហាញក្តីរីករាយ ពេលឃើញសមិទ្ធផលថ្មីនេះ ។អ្នកស្រីដឹងថា មន្ទីរពេទ្យនេះ បានកសាងរួចរាល់នឹងបានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នមួយរយៈមកហើយ និងបានទទួលការព្យាបាលជូនពលរដ្ឋដោយឥតគិតថ្លៃថែមទៀត។ អ្នកស្រីបានប្រាប់ថា ៖ «ថ្វីត្បិតតែខ្ញុំមិនទាន់បានទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យថ្មីនេះក្តី ក៏ខ្ញុំសូមសាទរចំពោះវត្តមានមន្ទីរពេទ្យនេះ កាលណាភ្នំពេញយើងមានមន្ទីរពេទ្យរដ្ឋកាន់តែច្រើន ពិសេសមិនគិតថ្លៃព្យាបាលទៀត គឺរឿងល្អដែលធ្វើឱ្យប្រជាពលរដ្ឋយើងមានអារម្មណ៍កក់ក្តៅ អាចជួយសម្រួលការធ្វើដំណើររបស់ពលរដ្ឋ និងជួយកាត់បន្ថយចំណាយមិនបាច់ទៅព្យាបាលនៅក្រៅប្រទេសទៀតផង»។ ចំណែក លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៣ ខែតុលា បានថ្លែងឱ្យដឹងដែរថា មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះ គឺជាសមិទ្ធផលមោទនភាពមួយរបស់ប្រជាពលរដ្ឋកម្ពុជា ។លោកបន្តថា មន្ទីរពេទ្យនេះ ក៏នឹងជួយលើកកម្ពស់វិស័យសុខភាពសារធារណៈកម្ពុជាឱ្យកាន់តែរីកចំរើនថែមទៀត។ លោកបានថ្លែងថា ៖ «នេះគឺជារឿងល្អមួយសម្រាប់វិស័យសុខាភិបាល ពិសេសសុខភាពសារធារណៈកម្ពុជា ព្រោះថា កន្លងមកការចំណាយទៅលើសុខភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើងមានកម្រិតខ្ពស់ ហើយសុខភាពជាកត្តាចាំបាច់…
-
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង រួមនឹងអង្គការដៃគូមួយចំនួន កំពុងធ្វើការអង្កេតប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទី៣
ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង រួមនឹងអង្គការដៃគូមួយចំនួនកំពុងធ្វើការអង្កេតប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទី៣ឆ្នាំ២០២៣ ខណៈដែលការអង្កេតលើកទី៣នេះ នឹងធ្វើឱ្យកម្ពុជាកាន់តែប្រសើរឡើងក្នុងការគ្រប់គ្រងជំងឺរបេង និងឆ្ពោះទៅរកការបញ្ចប់ជំងឺរបេងរបស់ខ្លួន។ សេចក្ដីប្រកាសរបស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច បានឱ្យដឹងនៅថ្ងៃទី១៩ ខែតុលាថា ដោយមានការគាំទ្រថវិកាពីរដ្ឋាភិបាលអូស្ត្រាលី និងមូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងគ្រុនចាញ់ និងជំនួយបច្ចេកទេសពីអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេង និងសមាគមប្រឆាំងជំងឺរបេងជប៉ុន ( RIT/JATA) វិទ្យាស្ថានប៉ាស្ទ័រ និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) កំពុងធ្វើការអង្កេតប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៣ ជាមួយនឹងលទ្ធផលរំពឹងទុកនៅពាក់កណ្តាលឆ្នាំ២០២៤។ សេចក្ដីប្រកាសដដែលបានបន្តថា លទ្ធផលនៃការអង្កេតលើកទី៣នេះ នឹងធ្វើឱ្យប្រទេសកម្ពុជាយល់អំពីបច្ចុប្បន្នភាពនៃជំងឺរបេង និងការគ្រប់គ្រងជំងឺរបេងរបស់ខ្លួនកាន់តែប្រសើរឡើង ដើម្បីឆ្ពោះទៅរកការបញ្ចប់ជំងឺមួយនេះ និងជួយបញ្ចប់ជំងឺរបេងដែលបានឆក់យកជីវិតមនុស្ស ១.៦លាននាក់នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២១។ លោក ប៉ាស្កាល់ រីងវដ (Pascal Ring Wald) តំណាងស្តីទីនៃអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងតាមរយៈសេចក្តីប្រកាសថា ទោះបីជាមានភស្តុតាងជាច្រើនបានបង្ហាញថា ស្ថានភាពជំងឺរបេងនៅប្រទេសកម្ពុជាកំពុងធ្លាក់ចុះក៏ដោយ ប៉ុន្តែវាមានភាពមិនទាន់ច្បាស់លាស់នោះទេ ខណៈដែលការអង្កេតចុងក្រោយត្រូវបានធ្វើឡើងកាលពីជាងមួយទសវត្សរ៍មុន ហើយបានរកឃើញថា ការព្យាបាលជំងឺរបេង ត្រូវបានប៉ះពាល់ដោយការរាតត្បាតនៃជំងឺកូវីដ១៩។ លោកបញ្ជាក់ថា ៖ «ការអង្កេតលើកទី៣នេះ នឹងរួមចំណែកដល់ការធ្វើបច្ចុប្បន្នភាព យុទ្ធសាស្រ្តផ្អែកលើភស្តុតាង…
-
មន្ត្រីសុខាភិបាល៖ គិតពីខែមករា រហូតដល់ខែតុលានេះ រកឃើញករណីគ្រុនឈាមជាងពីរម៉ឺនករណី
ភ្នំពេញ៖ ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាលលោក លាង ឬទ្ធា បានឱ្យដឹងថា គិតពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២៣នេះ រកឃើញករណីជំងឺគ្រុនឈាមជាង ២ម៉ឺនករណី ខណៈដែលចំនួនករណីទាំងនេះស្ថិតក្រោមការគ្រប់គ្រងបាន ក៏ប៉ុន្តែលោកអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការរក្សាអនាម័យជុំវិញលំនៅឋានរបស់ខ្លួន។ លោក លាង ឬទ្ធា បានថ្លែងប្រាប់ឱ្យដឹងថា គិតចាប់ពីដើមឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី១៩ ខែតុលានេះ គឺក្រសួងបានរកឃើញករណីគ្រុនឈាមសរុបចំនួន ២៣ ០០០ករណី ។ក្នុងនោះមានករណីស្លាប់មួយចំនួន តែវាមិនច្រើននោះទេ ខណៈដែលការរកឃើញចំនួនជំងឺគ្រុនឈាមឥឡូវនេះ ក៏មានការថយចុះផងដែរ។ លោកឱ្យបានឱ្យដឹងថា ករណីជំងឺគ្រុនឈាម ដែលរកឃើញមានច្រើនជាងគេគឺនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល សៀមរាប និងខេត្តបន្ទាយមានជ័យ ។លោកបន្តថា ស្ថានភាពបច្ចុប្បន្ននេះ ការរកឃើញករណីជំងឺគ្រុនឈាមបានថយចុះ ដោយសារតែមានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំ និងពង្រឹងវិធានការទៅដល់ខេត្តទាំងអស់។លោកបន្តថា ជំងឺគ្រុនឈាមដែលរកឃើញជាង ២ម៉ឺនករណីនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុនរយៈពេលដូចគ្នា គឺមានការកើនឡើងចំនួនពីរដង។ លោកថា៖« ដូច្នេះទោះបីឆ្នាំនេះ ករណីជំងឺគ្រុនឈាមមានការកើនឡើងក៏ដោយ ប៉ុន្តែស្ថានភាពនេះស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ហើយវាមិនមានអ្វីធ្វើឱ្យជាការគួរព្រួយបារម្ភហួសពីសមត្ថភាព ក៏ដូចជាការឆ្លើយតប និងការទទួលខុសត្រូវរបស់ក្រសួងនោះទេ»។ លោកបានបញ្ជាក់ថា៖ « ស្ថានភាពនៅពេលនេះ គឺស្ថិតក្នុងកម្រិតមួយដែលយើងអាចគ្រប់គ្រងបាន ប៉ុន្តែយើងនូវតែបន្តអំពាវនាវឱ្យប្រជាជនត្រូវរស់នៅរក្សាអនាម័យ…
-
ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «អាហារូបត្ថម្ភ សុខភាពបឋម និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក»
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល នាថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣ បានរៀបចំសំណេះសំណាល សួរសុខទុក្ខ និងអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «អាហារូបត្ថម្ភ សុខភាពបឋម និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ដល់កុមាររងគ្រោះដោយសារមេរោគអេដស៍ចំនួន ៣០នាក់ នៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។ លោកបណ្ឌិត វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លងនៃកាកបាទក្រហមកម្ពុជា និងជាលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានឱ្យដឹងថា បច្ចុប្បន្នភាពនៃស្ថានភាពមេរោគអេដស៍ ជំងឺអេដស៍ ដែលអត្រាឆ្លងមេរោគអេដស៍នៅកម្ពុជាយើង មាន ៨៧% គឺស្ថិតក្នុងចំណោមយុវវ័យដែលមានអាយុចន្លោះពី ១៥ ទៅ ២៤ឆ្នាំ។ លោកបណ្ឌិត ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់កុមាររងគ្រោះទាំងអស់ ត្រូវបន្តលេបឱសថប្រឆាំងមេរោគអេដស៍ឱ្យបានទៀងទាត់ ជាប់លាប់ និងត្រឹមត្រូវ ដើម្បីឱ្យបរិមាណមេរោគអេដស៍ក្នុងខ្លួនធ្លាក់ចុះរហូតដល់មិនអាចចម្លងមេរោគអេដស៍ទៅកាន់អ្នកដទៃបាន។ លោកស្រី ហង្ស ណាវី នាយិកាអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម នៃសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ…
-
កម្ពុជា ស្នើចិនជួយលើគម្រោងអាទិភាព ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលទ្វេភាគី
ភ្នំពេញ៖ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានស្នើទៅកាន់គណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិនឱ្យជួយពិនិត្យ និងជម្រុញលើគម្រោងអាទិភាពមួយចំនួន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលទ្វេភាគីឱ្យកាន់តែរីកចំរើនថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលស្នើដូច្នេះ នៅក្នុងពេលជួបពិភាក្សាការងារជាមួយឯកឧត្តម Xuetao CAO រដ្ឋមន្ត្រីស្ដីទីនៃគណៈកម្មាធិការសុខាភិបាលជាតិនៃសាធារណរដ្ឋប្រជាមានិតចិននៅទីស្តីការគណៈកម្មាធិការសុខាភិបាលជាតិនាទីក្រុងប៉េងកាំងកាលថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៣។ នេះបើយោងតាមហ្វេសប៊ុកក្រសួងសុខាភិបាល។ នាឱកាសនោះឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា បន្ទាប់ពីមានទំនាក់ទំនងការទូតពីឆ្នាំ១៩៥៨ ចំណងមិត្តភាពរវាងប្រទេសទាំងពីមានការរីកចំរើនគួរឱ្យកត់សម្គាល់ ។ឯកឧត្តមក៏បានថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយគាំទ្រដល់ប្រជាជនកម្ពុជាយ៉ាងខ្លាំងក្លា ជាពិសេសក្នុងវិស័យសុខាភិបាល តាមរយៈគម្រោងជំនួយរបស់មិត្តចិនជាច្រើន។ ឯកឧត្តមបានលើកឡើងថា កន្លងមកភាគីចិន បានជួយលើគម្រោងជាច្រើនមកកម្ពុជាដូចជា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ, ការផ្តល់រថយន្តសង្គ្រោះគិលានសង្គ្រោះ ការផ្តល់គ្លីនិកចល័ត និងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រជាច្រើន ជាពិសេសបានបញ្ជូនអ្នកជំនាញឯកទេសក្នុងការជួយលើផ្នែកបច្ចេកទេស ក្នុងអំឡុងពេលដែលពិភពលោកទាំងមូលរងនូវការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជាជាដើម ។ ឆ្លៀតឱកាសនោះដែរឯកឧត្តម ឈាង រ៉ា ក៏បានស្នើភាគីមិត្តចិនឱ្យជួយពិនិត្យ និងជំរុញគម្រោងរបស់ក្រសួងសុខាភិបាលកម្ពុជាផងដែរ ក្នុងនោះរួមមាន គម្រោងផ្គត់ផ្គង់សម្ភារបរិក្ខារវេជ្ជសាស្ត្រ ដើម្បីបង្កើតបន្ទប់វះកាត់ជំងឺបេះដូង និងសរសៃរឈាមនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, គម្រោងកែប្រែមន្ទីរពេទ្យហ្លួងម៉ែទៅជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក, គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, គម្រោងអភិវឌ្ឍន៍មណ្ឌលសុខភាពនៅតាមបណ្តាខេត្ត,គម្រោងការសាងសង់ និងជួសជុលមណ្ឌលសុខភាព ជាគម្រោងអាទិភាពក្នុងគ្រាអាសន្ន។ ក្រៅពីនេះ…
-
ក្រសួងប្រៃសណីយ៍ ប្តេជ្ញាក្នុងការចូលរួមបញ្ចប់ជំងឺអេដស៍ នៅកម្ពុជាឆ្នាំ២០២៥ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ ចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍
(ភ្នំពេញ)៖ដើម្បីចូលរួមជាមួយនឹងក្រសួង-ស្ថាប័នទាំងអស់ ក្នុងសកម្មភាពពហុវិស័យរបស់រាជរដ្ឋាភិបាលចំពោះការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ ចរាចរណ៍គ្រឿងញៀន កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការចូលរួមបញ្ចប់ជំងឺអេដស៍នៅកម្ពុជាឆ្នាំ២០២៥ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ ចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍” ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង គណៈអភិបាលខេត្តស្ទឹងត្រែង មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តចំនួន៥ រួមមាន ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តក្រចេះ ព្រមទាំងសាខាប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ សរុបប្រមាណ ៥០រូប។ ឯកឧត្តម ខាយ ឃុនហេង បានមានប្រសាសន៍ថា សិក្ខាកាមដែលបានចូលរួមនៅថ្ងៃនេះ គឺជាសកម្មជន ជាចលករ ចូលរួមបញ្ចប់ជំងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ និងចរាចរណ៍គ្រឿងញៀន ក្នុងការត្រួតពិនិត្យនិងរិតបន្តឹងការទទួលកញ្ចប់បញ្ញើ ដែលក្រុមហ៊ុនរបស់ខ្លួនកំពុងតែបម្រើសេវាលើបញ្ញើប្រៃសណីយ៍ ព្រមទាំងបានស្នើដល់ លោក លោកស្រី ជាតំណាងប្រតិបត្តិករប្រៃសណីយ៍ ត្រូវយកចំណេះដឹងនេះ ដើម្បីបន្តគាំទ្រសកម្មភាពជួយសង្គម តាមការផ្សព្វផ្សាយចែករំលែកបន្ត។ ឯកឧត្តម បានថ្លែងអំណរគុណដល់វាគ្មិនដែលបានចំណាយពេល ក្នុងការចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ថ្មីៗពាក់ពន្ធ័នឹងជំងឺអេដស៍និងគ្រឿងញៀន ជូនសិក្ខាកាម ជាមន្ត្រីរាជការមកពីមន្ទីរ ប.ទ.ខេត្ត…
-
ក្រសួងសុខាភិបាល ៖ បិទមន្ទីរសម្រាលព្យាបាល សែនមានជ័យ ក្រោយមិនស្តាប់ការណែនាំ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេចស្តីពី ការបិទមន្ទីរសម្រាកព្យាបាល សែនមានជ័យ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 7B3-8B3 ផ្លូវលេខ107K ភូមិក្បាលដំរី២ សង្កាត់កកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីមិនស្តាប់ការណែនាំផ្គេីនទៅនិងការហាមឃាត់។ តាមប្រជាពលរដ្ឋបានឱ្យដឹងថា កន្លងមកគ្លីនិក សែនមានជ័យ ខាងលើ ទោះជាក្រសួងសុខាភិបាល មន្ទីរសុខាភិបាល អាជ្ញាធរ រួមទាំងសមត្ថកិច្ចផង ចាត់វិធានការ ដែលគ្លីនិកមួយនេះប្រព្រឹត្តល្មើសទៅនឹង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល មិនអនុញ្ញាតិ ដឹកជនរងគ្រោះ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ផ្សេងៗ ផ្ទុយទៅវិញ គ្លីនិកប្រើប្រាស់រថយន្ត ចេញដឹកទាំងយប់ ទាំងថ្ងៃ មិនតែប៉ុណ្ណោះ បង្កជម្លោះ រឿងដណ្តើមគ្នាយកជនរងគ្រោះ ដណ្តើមគ្នាដេកសព ដែលមានបុរសម្នាក់ឈ្មោះ ងួន ប្រាក់ធី ហៅឌី ជាអ្នកកាងឡានគ្លីនិក កាងឡានដឹកសព ។ កន្លងមកក្រសួងសុខាភិបាល អាជ្ញាធរ ខណ្ឌ ក្រុង ចាប់ទាំងរថយន្ត ច្រើនលើកច្រើនសាររាប់លែងអស់ នៅតែមិនរាងចាល លើកនេះបិទគ្លីនិក…
-
អគារសម្ភព និងជំងឺទូទៅ នៃមណ្ឌលសុខភាពវ៉ារិន សៀមរាប តម្លៃជាង ១០ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ខេត្តសៀមរាប៖ សមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងអង្គការ A.G.M សប្បុរសជននៃសាធារណរដ្ឋកូរ៉េ ជាមួយក្រុមការងារចុះមូលដ្ឋានឃុំវ៉ារិន បានកសាងរួចរាល់នូវអគារសម្ភព និងព្យាបាលជំងឺទូទៅ ថ្មី១ខ្នង របស់មណ្ឌលសុខភាពវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប តម្លៃជាង ១០ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ភោធដាក់ឱ្យប្រប្រាស់ជាផ្លូវការនាព្រឹកថ្ងៃអង្គារទី១៧ ខែតុលា ។ លោក ង៉ែត ចាន់ស៊ី ប្រធានមណ្ឌលសុខភាពវ៉ារិន បានឱ្យដឹងថា ក្រោមអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត សៅ សារឿន និងលោកជំទាវ ហង្ស ម៉ាក់លី ព្រមទាំង សមាជិកក្រុមការងារ រួមជាមួយសប្បុរសជន អង្គការ A.G.M នៃសាធារណរដ្ឋកូរ៉េ អគារសម្ភព និងជំងឺទូទៅ នៅមណ្ឌល សុខភាពឃុំរ៉ាវិន បានដំណើរការ សាងសង់រហូតរួចរាល់ មានចំនួន ៤ បន្ទប់ គឺ បន្ទប់បុគ្គលិកពេទ្យប្រចាំការ, បន្ទប់សម្រាលកូន, បន្ទប់ថែទាំស្ត្រី ក្រោយសម្រាលកូន និងបន្ទប់សម្រាកព្យាបាលជំងឺទូទៅ ។ លោក លី អ៊ីនឆុង…
-
ក្រសួងសុខាភិបាលចេញសេចក្តីសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជន២កន្លែងនៅក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះបានចេញសេចក្តីសម្រេចធ្វើការ ប្រកាសបិទមន្ទីរសម្រាកព្យាបាលឯកជន២កន្លែងនៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមិនបានគោរពតាមកិច្ចសន្យាជាមួយក្រសួងសុខាភិបាល និងកំហុសមួយចំនួនទៀតដែលមិនអាចអនុគ្រោះបានរួចមក ។ ក្នុងសេចក្តីសម្រេច២ ចេញផ្សេងៗគ្នាគេឃើញក្រសួងសុខាភិបាលបានបិទទីតាំងទី១ មន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ សែនមានជ័យ ដែលមានទីតាំងនៅផ្ទះលេខ៧B3-៨B3 ផ្លូវលេខ១០៧ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមូលហេតុ ប្រព្រឹត្តកំហុសដដែលៗដោយបានយករថយន្ត សង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវសាធារណៈ មិនគោរពតាមកិច្ចសន្យាជាមួយ ក្រសួងសុខាភិបាល និងមិនមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការផ្តល់សេវា ដូចមានក្នុងរចនាសម្ព័ន្ធដែលបានស្នើសុំ ។ ក្រសួងបានបន្តឱ្យដឹងថា ៖ ត្រូវទុកជានិរាករណ៍នូវសេចក្តីសម្រេចលេខ ០៩៩/២៣ អបស/មពចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣. របស់ ក្រសួងសុខាភិបាល ។ ជាមួយគ្នានេះក្រសួងសុខាភិបាលបានបញ្ជាក់ក្នុងសេចក្តីសម្រេចរបស់ខ្លួនដែរថា៖ អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និង លោកវេជ្ជបណ្ឌិត អ៊ុក ពុធរតន៍ មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ ដោយឡែកមន្ទីរពហុព្យាបាលឯកជនមួយទៀតឈ្មោះ មេត្រូ អអិលវី ដែលមានទីតាំងនៅផ្ទះលេខ៦៨ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ…