-
ក្រសួងសុខាភិបាល និងក្រុមហ៊ុនវេជ្ជសាស្រ្តសិង្ហបុរី គ្រោងធ្វើកិច្ចសហការរួមគ្នាដើម្បីគាំទ្រវិស័យសុខុមាលភាពនៅកម្ពុជា
ភ្នំពេញ៖ ក្រសួងសុខាភិបាល និងក្រុមហ៊ុនវេជ្ជសាស្ត្រសិង្ហបុរី ដែលមានបទពិសោធន៍នៅក្នុងវិស័យនេះជិត៤០ ឆ្នាំ កំពុងពិភាក្សាស្វែងរកឱកាសបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នា ដើមី្បលើកកម្ពស់ និងជួយគាំទ្រការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ជាពិសេសផ្តោតលើការផ្តល់សេវាសង្គ្រោះបន្ទាន់ និងគ្រោះអាសន្នធម្មជាតិ។ គម្រោងកិច្ចសហការនេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តម ឈាង រ៉ា និងលោក Sune Svenningsen ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន International SOS ប្រចាំប្រទេសសិង្ហបុរី និងសហការី កាលពីថ្ងៃទី១៩ខែកញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។ យោងតាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅលើបណ្តាញសង្គមតេឡេក្រាមបានឱ្យដឹងថា កិច្ចពិភាក្សា ដើមី្បពិនិត្យលទ្ធភាពក្នុងការស្នើសុំកិច្ចសហការក្នុងការចូលរួមអភិវឌ្ឍន៍សេវាថែទាំសុខភាពនៅកម្ពុជា ពីភាគីសិង្ហបុរី តាមរយៈគម្រោង និងបេសកកម្មទាំងឡាយរបស់ក្រុមហ៊ុន International SOS។ លោក Sune Svenningsen បានលើកឡើងថា International SOS គឺជាក្រុមហ៊ុនវេជ្ជសាស្ត្រដែលមានបទពិសោធន៍ជាង ៣៦ឆ្នាំ ក្នុងការគាំទ្រ និងបានផ្តល់សេវាកម្មជាច្រើនរួមមាន ព័ត៌មានសុខភាព និងហានិភ័យ (Health and Risk information) ការគាំទ្រផ្នែកថែទាំសុខភាព ជំនួយផ្នែកវេជ្ជសាស្រ្ដ ការជម្លៀសក្នុងគ្រាមានអាសន្ន និងមានលទ្ធភាពទូលំទូលាយក្នុងការធ្វើលទ្ធកម្មក្នុងការផ្គត់ផ្គង់ឱសថ និងសម្ភារបរិក្ខារវេជ្ជសាស្រ្តផ្សេងៗ។…
-
មន្ទីរសុខាភិបាលតាមបណ្តាខេត្តនានា ចាប់ផ្ដើមយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពីវិធីបង្ការជំងឺគ្រុនឈាម
ភ្នំពេញ៖មន្ទីរសុខាភិបាលតាមបណ្តាខេត្តនានា បានចាប់ផ្ដើមយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស និងចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីទប់ស្កាត់ និងបង្ការជម្ងឺគ្រុនឈាមកំពុងតែមានការផ្ទុះឡើងគួរឱ្យព្រួយបារម្ភនារយៈពេលចុងក្រោយនេះ។ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានប្រាប់ឱ្យដឹងថា ការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ពួកគាត់នេះ ដើម្បីធានាសុវត្ថិភាពសុខភាពពីការកើតជំងឺគ្រុនឈាម ហើយលោកក៏ជំរុញតាមមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែកបន្តចុះបាញ់ថ្នាំសម្លាប់សត្វមូស និងដាក់ថ្នាំអាល់ប៊ែត ដើម្បីលុបបំបាត់ជម្រកមូសខ្លាក្នុងសហគមន៍ ជាការរួមចំណែក និងទប់ស្កាត់ការចម្លងជំងឺគ្រុនឈាមជាប្រចាំផងដែរ។ លោកបាននិយាយថា ៖ «សម្រាប់ករណីគ្រុនឈាមនៅខេត្តកំពង់ឆ្នាំង គិតត្រឹមសប្តាហ៍ទី៣៧ នៃខែកញ្ញានេះ មានករណីគ្រុនឈាមចំនួន ៤០៥ នាក់ និងមានស្លាប់ចំនួន១នាក់ គឺកើនឡើងជាងឆ្នាំមុន។ ហេតុនេះ ខ្ញុំសូមអំពាវឱ្យប្រជាពលរដ្ឋ ត្រូវកម្ចាត់ទឹកដក់ក្នុងថង់ប្លាស្ទិក ចានស្នោរ សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹក ដែលជាជម្រកមូសខ្លាដ៏ចម្បង»។ ទន្ទឹមគ្នាដែរ លោក ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានឱ្យដឹងដែរថា មន្ទីរសុខាភិបាល បានចុះអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យយល់ដឹងពីស្ថានភាពជំងឺគ្រុនឈាម និងពន្យល់ពីវិធានការបង្ការ និងសហការជាមួយអាជ្ញាធរចុះបាញ់ថ្នាំសម្លាប់មូស លុបបំបាត់ជម្រកមូសដាក់ថ្នាំអាបែត និងអប់រំពីការគ្រប់គ្រងសំណល់សំបកកង់រថយន្ដចាស់ៗ នៅតាមសហគមន៍ និងសំអាតបរិស្ថាន នៅជុំវិញផ្ទះ។…
-
រដ្ឋមន្រ្តីសុខាភិបាល ផ្តល់អនុសាសន៍ឱ្យបន្តកែលម្អគុណភាពបង្រៀន និងពង្រឹងក្រមសីលធម៌និស្សិតពេទ្យ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឯកឧត្តម ឈាង រ៉ា បានផ្តល់អនុសាសន៍ដល់មន្រ្តីនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឱ្យបន្តកែលម្អកម្មវិធីបណ្តុះបណ្តាល គុណភាពបង្រៀន និងបន្តពង្រឹងលើការបណ្តុះបណ្តាល ចំណេះវិជ្ជា ក្រមសីលធម៌ដល់និស្សិត ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនាពេលអនាគត ដើម្បីចូលរួមលើកកម្ពស់វិស័យនេះឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំបែបេនេះ ក្នុងពេលអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ពិនិត្យ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៣។ នេះបើតាមក្រសួងសុខាភិបាលដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ។ ឯកឧត្តម ឈាង រ៉ា មានប្រសាសន៍ថា ការចុះពិនិត្យនេះក្នុងគោលបំណងស្វែងយល់ និងផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលជាអ្នកចង្អុលបង្ហាញផ្លូវដល់សិស្ស-និស្សិត ដែលកំពុងសិក្សាផ្នែកវិទ្យាសាស្ត្រសុខាភិបាល ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាពបន្ថែមទៀត។ឯកឧត្តមបន្តថា៖« ព្រោះនិស្សិត នឹងក្លាយជាធនធានដ៏ល្អសម្រាប់ប្រទេសជាតិ ក្នុងវិស័យសុខាភិបាល ផ្នែកថែទាំ និងផ្តល់សេវាសុខភាពជូនប្រជាជន ដោយស្របតាមផែនការយុទ្ធសាស្រ្តគន្លឹះ៩ចំណុច និងអាទិភាព ៣ចំណុច របស់ក្រសួងសុខាភិបា ដើម្បីធានាការផ្តល់សេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល»។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបានផ្តល់ជាអនុសាសន៍សំខាន់ៗមួយចំនួនរួមមាន ការបន្តកែលម្អកម្មវិធីបណ្តុះបណ្តាល ដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀត ស្របតាមការវិវត្តន៍នៃវិទ្យាសាស្រ្តសុខាភិបាល។ ការបន្តកែលម្អគុណភាពបង្រៀន (គរុកោសល្យ) ដល់គ្រូបណ្តុះបណ្តាល…
-
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ប្តេជ្ញាផ្តល់ការថែទាំពិសេសដល់អ្នកជំងឺមកទទួលយកសេវាផ្នែកសម្ភព
ភ្នំពេញ៖ មន្ទីរពេទ្យ អ៊ីនធ័រឃែរ បានប្រកាសអំពីអ្នកម្តាយដំបូង ដែលផ្តល់កំណើតនៅផ្នែកសម្ភពដែលទើបបង្កើតថ្មីរបស់ខ្លួន។ អ្នកឯកទេសផ្នែកសម្ភព គឺវេជ្ជបណ្ឌិត ម៉ៃ ខៃឡូ ឌូឌីក និង វេជ្ជបណ្ឌិត សាខន លក្ខិណា ដែលបានផ្តល់ការណែនាំប្រកបដោយជំនាញ ដើម្បីធានាបាននូវការផ្តល់កំណើតតាមបែបធម្មជាតិ ហើយទាំងអ្នកម្តាយ និងកូនសុទ្ធតែមានសុខភាពល្អក្រោយសម្រាល។ លោកស្រីវេជ្ជបណ្ឌិត Caroline Zabiegaj-Zwick ដែលជាប្រធានផ្នែកទទួលបន្ទុកផ្នែកអ្នកជំងឺស្នាក់នៅព្យាបាលរបស់មន្ទីរពេទ្យ អ៊ីនធ័រឃែរ បានមានប្រសាសន៍ថា យើងសូមអបអរសាទរដល់ទារកដែលទើបនឹងកើតដំបូងនៅក្នុងផ្នែកសម្ភពរបស់យើង ដែលនេះជាសក្ខីភាពចំពោះជំនាញ និងការប្តេជ្ញាចិត្តដ៏គួរឱ្យគោរពរបស់វេជ្ជបណ្ឌិតផ្នែកសម្ភពរបស់យើង។ លោកស្រីវេជ្ជបណ្ឌិតបន្តថា នៅមន្ទីរពេទ្យ អ៊ីនធ័រឃែរ ជាមួយជំនាញប្រកបដោយភាពមេត្តា និងការគាំទ្រជានិច្ច គឺជាឧបករណ៍ដ៏សំខាន់ក្នុងការផ្តល់ការថែទាំមុនពេលសម្រាលដ៏ពិសេស និងគាំទ្រដល់ការសម្រាលទារកដែលមានសុខភាពល្អមកកាន់ពិភពលោកនេះ។ លោកស្រីវេជ្ជបណ្ឌិតបន្ថែមថា សេវាកម្មសម្ភពដ៏ទូលំទូលាយនៅមន្ទីរពេទ្យ អ៊ីនធ័រឃែរ រួមមានការប្រឹក្សាលើការបំបៅកូន ការប្រឹក្សាមុនពេលមានគភ៌ ការធ្វើរោគវិនិច្ឆ័យរូបភាពវេជ្ជសាស្រ្ត ការថែទាំមុនពេលសម្រាល ថ្នាក់សម្រាលកូន ផែនការកំណើតផ្ទាល់ខ្លួន ការអប់រំថែទាំទារកទើបនឹងកើត រួមទាំងការគាំទ្រ និងលើកទឹកចិត្តសម្រាប់ឪពុកម្តាយ។ លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា គោលបំណងរបស់អ៊ីនធ័រឃែរ គឺផ្តល់ការណែនាំដល់អ្នកជំងឺឱ្យឆ្លងកាត់ដំណាក់កាលសម្រាលបុត្រប្រកបដោយជំនឿទុកចិត្ត និងសុវត្ថិភាព ដើម្បីត្រៀមខ្លួនធ្វើជាអ្នកម្តាយ និងលោកឪពុកដ៏ល្អ។ ក្រុមការងារទាំងមូលនៅអ៊ីនធ័រឃែរ សូមចូលរួមអបអរសាទរ ចំពោះក្រុមគ្រួសារដែលមកទទួលយកសេវាសម្ភពដំបូង…
-
រដ្ឋមន្ត្រីសុខាភិបាល ជំរុញការលើកកម្ពស់គុណភាពថែទាំសុខភាពទាំងសេវាសាធារណៈ និងឯកជន
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា បានជំរុញឱ្យមានការលើកកម្ពស់គុណភាពថែទាំសុខភាពទាំងសេវាសាធារណៈនិងឯកជនជាមួយនឹងការពង្រឹងនិយ័តកម្មសេវាសុខាភិបាល ។លោកសង្កត់ធ្ងន់ថា ទាំងនេះ គឺជាការងារបន្ទាន់ ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋក្នុងការស្វែងរកសេវាសុខាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយមន្រ្តី ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងគណៈគ្រូពេទ្យកម្ពុជាកាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពិនិត្យមើល«ប្រកាសស្តីពីការផ្សព្វផ្សាយលក្ខណៈវិជ្ជាជីវៈសុខាភិបាល»ក្នុងគោលបំណង ធ្វើឱ្យសាធារណជនបានទទួលនូវព័ត៌មានដែលអាចជឿជាក់បានយកទៅពិចារណា ក្នុងការស្វែងរកសេវាសុខាភិបាលសមស្របណាមួយទៅតាមសេចក្តីត្រូវការ ។ ប្រកាសនេះ ក៏ដើម្បីធ្វើឱ្យអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់មានសេចក្តីថ្លៃថ្នូរ គោរពអនុវត្តតាមលិខិតបទដ្ឋានគតិយុទ្ធដែលចូលជាធរមាន។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក ហ៊ុន ចំរើន ទីប្រឹក្សានាយករដ្ឋមន្រ្តី និងជាអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត លោក ស៊ិក ប៊ុណ្ណា និងលោក ង៉ូវ កាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល និងលោក រស់ ប្រាជ្ញ ពន្លឺ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាតំណាងគណៈគ្រូពេទ្យកម្ពុជា។ សូមជម្រាបថាក្នុងពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវអនុវត្តបទដ្ឋានបច្ចេកទេស គោរពក្រមសីលធម៌វិជ្ជាជីវៈនិងលិខិតបទដ្ឋានគតិយុទ្ធជាធរមានក្នុងការផ្តល់សេវាសុខាភិបាលជូនអ្នកជំងឺក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព…
-
ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំថឺអេដស៍ ដឹកនាំកិច្ចប្រជុំពិនិត្យដំណើរការ នៃការរៀបចំគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍
(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានដឹកនាំអង្គប្រជុំថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលមានអនុប្រធាន ទីប្រឹក្សា និងអគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ចូលរួមផងកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នៅទីស្នាក់ការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។ កម្មវិធីនៃកិច្ចប្រជុំ បានផ្ដោតលើការពិនិត្យវឌ្ឍនភាពនៃការរៀបចំគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍ ក្រោយពីបានទទួលធាតុចូលថ្មីៗពីវេទិកាពិភាក្សាទូលាយលើការរៀបចំគោលនយោបាយនេះ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីក្រសួង មន្ទីរ និងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិព្រមទាំងភាគីពាក់ព័ន្ធទាំងអស់។ ក្រោយពីបានផ្លាស់ប្ដូរមតិគ្នាមក ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ឱ្យក្រុមការងារបច្ចេកទេស ធ្វើការផ្ទៀងផ្ទាត់សេចក្ដីព្រាងគោលនយោបាយឡើងវិញ ដោយឱ្យញែកចេញរវាងគោលនយោបាយ និងចំណុចទាំងឡាយណាដែលមានលក្ខណៈជាផែនការយុទ្ធសាស្រ្ដ ឬ ផែនការសកម្មភាព។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឱ្យបែងចែកការងារតាមគោលនយោបាយនីមួយៗ ដែលក្នុងនោះមានការទទួលខុសត្រូវក្នុងការរៀបចំឡើងវិញដោយថ្នាក់ដឹកនាំម្នាក់ៗ។ អង្គប្រជុំនឹងជួបគ្នាជាថ្មីម្ដងទៀតនៅសប្ដាហ៍ក្រោយដើម្បីពិនិត្យនូវវឌ្ឍនភាពនៃការតាក់តែងគោលនយោបាយនេះ ៕ ដោយ-រ៉ាវុធ
-
កម្ពុជា កំពុងតែយកចិត្តទុកដាក់ខ្លាំង សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់របស់ អង្គការសហប្រជាជាតិ ស្តីពីជំងឺរបេង
(ភ្នំពេញ)៖ ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា បានឱ្យដឹងថា ប្រទេសកម្ពុជា បាននឹងកំពុងតែយកចិត្តទុកដាក់ជាខ្លាំង សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ជាមួយនឹងផែនទីចង្អុលផ្លូវ និងពេលវេលាជាក់លាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងឈានទៅសម្រេចបាននៅគោលដៅ និងការប្តេជ្ញាចិត្តឈានទៅបញ្ចប់ជំងឺរបេងនាឆ្នាំ២០៣០។ ថ្លែងបើកក្នុងកិច្ចសន្ទនាកម្រិតប្រទេសស្តីពីកិច្ចប្រជុំ កម្រិត ខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ២០២៣ នាថ្ងៃទី២៩ ខែសីហា ដោយមានការអញ្ចើញចូលរួមពី លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា អះអាងថា កិច្ចសន្ទនាកម្រិតប្រទេសស្តីពីកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ឆ្នាំ២០២៣ នឹងធ្វើការពិភាក្សា និងចែករំលែកនូវបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗ ជាមួយស្ថាប័នរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ សង្គមស៊ីវិល និងបណ្តាញអ្នករងផលប៉ះពាល់ដោយសារជំងឺរបេង (TBpeople Cambodia) ដើម្បីចូលរួមជាយុទ្ធសាស្ត្រក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ ការពិភាក្សាក៏ផ្តោតបង្កើតនូវការប្តេជ្ញាចិត្តកម្រិតប្រទេសយើង ក្នុងការរួមបញ្ចូលយន្តការ ឬអភិក្រមសហគមន៍ សិទ្ធិ និងយេនឌ័រ (CRG) ទៅក្នុងអន្តរាគមន៍អាទិភាពសម្រាប់ឆ្លើយតបជំងឺរបេងជាតិ ជាមួយនឹងការបញ្ជាក់ឡើងវិញនូវតម្រូវការនានា ក្នុងការអំពាវនាវឱ្យបង្កើនការវិនិយោគ និងធនធាន ដើម្បីលើកកម្ពស់ និងបង្កើនការទទួលបានឱសថ ការធ្វើរោគវិនិច្ឆ័យ និងវ៉ាក់សាំងជំងឺរបេង។ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល…
-
រដ្ឋមន្ដ្រីសុខាភិបាលថ្មីចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាល នៅតាមបណ្ដាខេត្ដជុំវិញទន្លេសាប
ភ្នំពេញ៖បន្ទាប់ពីបានចូលកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងសុខាភិបាលក្នុងអាណត្ដិទី៧ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាល នៅតាមបណ្ដាខេត្ដនៅជុំវិញបឹងទន្លេសាប ដើម្បីពិនិត្យលទ្ធភាព ជំរុញសេវាថែទាំសុខភាពឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។។ នៅថ្ងៃដំបូងនៃបេសកកម្មឯកឧត្តមរដ្ឋមន្ដ្រី បានចុះពិនិត្យមូលដ្ឋានសុខាភិបាលនៅក្នុងខេត្ដកំពង់ឆ្នាំង ដោយមានមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច មណ្ឌលសុខភាពសាលាលេខ៥ មណ្ឌលសុខភាពតាជេស និងមន្ទីរពេទ្យខេត្ដកំពង់ឆ្នាំង។ ក្នុងដំណើរបេសកកម្មរបស់លោក បានពិនិត្យមើលការរីកចម្រើន និងវឌ្ឍនភាពផ្សេងទៀត រួមទាំងបញ្ហាប្រឈមនានា ដែលមាននៅក្នុងខេត្ដកំពង់ឆ្នាំង ដើម្បីពិនិត្យលទ្ធភាពក្នុងការជំរុញសេវាថែទាំសុខភាពនៅក្នុងខេត្ដនេះ កាន់តែធានាបាននូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ប្រកបដោយសមធម៌។ ជាពិសេសការបង្ខិតសេវាថែទាំសុខភាព ឱ្យបានកាន់តែកៀកប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានភាពងាយស្រួលក្នុងទទួលសេវាថែទាំសុខភាព កាន់តែល្អប្រសើរ។ ឯកឧត្តមបានបញ្ជាក់ថា៖«កិច្ចសហការរបស់អាជ្ញាធរ ជាមួយវិស័យសុខាភិបាល ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាបានក្នុងការផ្ដល់សេវាសុខាភិបាលប្រកបដោយ គុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ ជូនប្រជាពលរដ្ឋ»។ លោករដ្ឋមន្រ្តីសុខាភិបាល ក៏បានជំរុញ និងលើកទឹកចិត្ត ថា្នក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ក្នុងការធានាឱ្យការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយជំរុញលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាព…
-
មន្ទីរពេទ្យអន្តរជាតិ អរៀនដា និងនិយ័តករមូលបត្រកម្ពុជា ចុះMOUក្នុងការផ្តល់សេវាសុខាភិបាលឯកជន
ភ្នំពេញ៖ មន្ទីរពេទ្យអន្តរជាតិ អរៀនដា និងនិយ័តករមូលបត្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្តល់ជូនពិសេសលើសេវាកម្មសុខាភិបាលឯកជនដល់និយ័តករមូលបត្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និង ឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃនិយ័តករមូលបត្រកម្ពុជា ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា មន្ត្រីនិយ័តករមូលបត្រកម្ពុជា និងបុគ្គលិកមន្ទីរពេទ្យអន្តរជាតិ អរៀនដា នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ។ ឧកញ៉ា គួន ធីតា បានឱ្យដឹងថា “ មន្ទីរពេទ្យអន្តរជាតិអរៀនដា ផ្តល់ការពិគ្រោះ និងព្យាបាលទៅលើផ្នែកជាច្រើនដូចជា ៖ ផ្នែកជំងឺលំបាកមានកូន សម្ភព រោគស្ត្រី កុមារ ជំងឺទូទៅ ជំងឺទឹកនោមផ្អែម ជំងឺសើស្បែក ជំងឺធ្ងន់ទារក ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ ផ្នែកមន្ទីរពិសោធន៌ ផ្នែកជំងឺធ្ងន់ធ្ងរ សង្គ្រោះបន្ទាន់ ២៤ម៉ោង និងសេវាសង្គ្រោះបន្ទាន់តាមយន្តហោះពិសេស និងផ្នែក មួយទៀតដែលជាផ្នែកថ្មី និងដំបូងបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា គឺផ្នែកប្រឆាំងភាពចាស់…