Category: សុខភាព

  • កម្មវិធីម៉ូបាលអេប «សុខភាពយុវជន» មានអ្នកប្រើប្រាស់កើនដល់ប្រមាណជិតប្រាំម៉ឺននាក់

    កម្មវិធីម៉ូបាលអេប «សុខភាពយុវជន» មានអ្នកប្រើប្រាស់កើនដល់ប្រមាណជិតប្រាំម៉ឺននាក់

    ភ្នំពេញ៖ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញឱ្យដឹងថា​ គិត​មក​ដល់​ពេល​នេះ អ្នក​ប្រើ​ប្រាស់​កម្ម​វិធី​ម៉ូបាល​អេប «សុខភាព​យុវជន» បាន​កើនឡើងរហូតដល់​​ជិត ៥០ ០០០នាក់ ខណៈ​ដែល​អត្រា​អ្នក​ប្រើ​ប្រាស់​អ៊ែប​នេះ ភាគ​ច្រើន​មក​ពី​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ចាម។ ឯកឧត្តម រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹងនៅ​ថ្ងៃទី​២៣ ខែកក្កដា​ថា គិត​មក​ដល់​ពេល​នេះ អ្នក​ប្រើ​ប្រាស់​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​កម្ម​វិធី​ម៉ូបាល​អេប «សុខភាព​យុវជន (Youth Health Mobile App)» មាន​ចំនួន​សរុប ៤៦ ០០០​នាក់ ដែល​មក​ពី ២៥​រាជ​ធានី/ខេត្ត។ ​​ក្នុង​នោះ​មាន​អ្នកប្រើប្រាស់​ចំនួន ២៧ ២១៧នាក់ ដែល​មក​ពី​វិទ្យាល័យ​គោល​ដៅ​នៃ​ការ​ផ្សព្វ​ផ្សាយ​កម្មវិធី​អេបនេះ ដែល​មាន​ចំនួន ១១៧​វិទ្យាល័យ​ ​ស្ថិត​នៅ​រាជធានី/ខេត្ត​គោល​ដៅ​ចំនួន​៩​ក្នុងនោះ​រួម​មាន៖ ភ្នំពេញ ខេត្ត​សៀមរាប កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង ឧត្តរមានជ័យ មណ្ឌលគីរី និងខេត្ត​រតនគិរី។ ឯកឧត្តម រស់ សុវាចា បាន​បញ្ជាក់​ថា ៖…

  • សាខាកាកបាទក្រហមកម្ពុជាតាមខេត្ត បានធ្វើយុទ្ធនាការផ្សព្វផ្សាយជំងឺគ្រុនឈាមទៅប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

    សាខាកាកបាទក្រហមកម្ពុជាតាមខេត្ត បានធ្វើយុទ្ធនាការផ្សព្វផ្សាយជំងឺគ្រុនឈាមទៅប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

    ភ្នំពេញ៖​ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងខេត្តកណ្ដាល បានធ្វើយុទ្ធនាការផ្សព្វផ្សាយជំងឺគ្រុនឈា​មទៅប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ ​​​ដើម្បី​​ធ្វើឱ្យប្រជាព​លរ​​ដ្ឋបានយល់ដឹង និងចេះអនាម័យនៅជុំវិញបរិវេណផ្ទះសំបែងរបស់ខ្លួន។ ​កាកបាទក្រហមកម្ពុជាបានឱ្យដឹងកាលពី​ថ្ងៃទី១១ ខែកក្កដា​ថា ​សាខាកាកបាទកម្ពុជាខេត្តព្រះសីហនុ ដោយ​មាន​លោក គាំ សុខុម នាយកសាខាកាបាទក្រហមខេត្ត និងមន្រ្តីសាខា បាន​ដឹកនាំអ្នកស្មគ្រ័ចិត្ត អា​ជ្ញាធរដែនដី សហការជាមួយមន្ទីរសុខាភិបាលខេត្ត បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយជំងឺគ្រុនឈាម និងជំងឺគ្រុនឈិកនៅក្នុងក្រុងព្រះសីហនុ។ ​ក្នុងយុទ្ធនាការនេះ មានគោលបំណងដើម្បីការពារបង្ការជំងឺគ្រុនឈាម និងជំងឺគ្រុនឈិក ដែលអាចឆ្លងតាមរយៈមូសខ្លាញីខាំ ខណៈ​ក្នុងយុទ្ធនាការ​បានប្រើប្រាស់នូវផ្ទាំងរូបភាព (Poster) បិទ បដាចង និងប្រើឧគ្ឃោសនាសព្ទ ក្នុងការផ្សព្វផ្សាយទៅតាមក្រុមនីមួយៗគ្រប់ភូមិ ​ដើម្បីឱ្យប្រជាពលរដ្ឋ​ចូលរួមកំចាត់ដង្កូវទឹក មូសខ្លា នៅក្នុងបរិវេណផ្ទះសំបែងជាដើម។​ កាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា ៖ «​បច្ចុប្បន្ន ករណីជំងឺគ្រុនឈាម និងជំងឺគ្រុនឈិក ចម្លង​ប្រជាពលរដ្ឋមិនថាក្មេង ឬចាស់នោះទេ ត្រូវរូសរាន់ស្វែងរកសេវាថែទាំសុខភាព ដែលនៅជិតអ្នកបំផុត ​ក្នុងក​រណីក្រុមគ្រួសារណាម្នាក់របស់ពួកគាត់មានសញ្ញា ក្ដៅខ្លួន ​និងសញ្ញាបន្ទាប់បន្សំផ្សេងទៀតដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម»។ ​ប្រភពដដេល​បញ្ជាក់ថា ៖ «គ្រប់ករណីសង្ស័យជំងឺគ្រុនឈាម…

  • រយៈពេល​ប្រាំមួយខែឆ្នាំនេះ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមជាង ៤ ៦០០ករណី និងស្លាប់១០ករណី

    រយៈពេល​ប្រាំមួយខែឆ្នាំនេះ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមជាង ៤ ៦០០ករណី និងស្លាប់១០ករណី

    ភ្នំពេញ៖ ក្នុងរយៈពេលប្រាំមួយខែនៃឆ្នាំ២០២៣នេះ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមជាង ៤ ៦០០ ករណី និងមានអ្នកស្លាប់ដោយសារជំងឺនេះ ១០ករណី ។ចំនួននេះមានការកើនឡើងជិតពីរដង បើធៀបរយៈពេលដូចគ្នា​កាលពីឆ្នាំ ២០២២។ ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​នៃ​ក្រសួងសុខាភិបាលលោក លាង ឬ​ទ្ធា បានប្រាប់ឱ្យដឹងថា គិ​តត្រឹមរយៈពេលប្រាំមួយខែចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមចំនួន ៤​ ៦៦៨ ករណី និងមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន ១០ ករណី ដែលចំនួននេះមានការកើនឡើងជិតពីរដង ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានឹង​ឆ្នាំមុន។ លោកបាន​ឱ្យដឹងថា ការរកឃើញថ្មីនេះមានការកើនឡើង ១ ៧៩៩ ករណី ខណៈឆ្នាំមុនមានត្រឹម ២ ៨៦៩ ករណី និងមានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមចំនួន ៧ ករណីប៉ុណ្ណោះ។ លោកបាន​ឱ្យដឹង​ថា រាជធានី-ខេត្ត ដែលមានករណីជំងឺគ្រុនឈាមច្រើនជាងគេរួមមាន៖ ​រាជធានីភ្នំពេញ ខេត្តកណ្តាល ត្បូងឃ្មុំ បន្ទាយមានជ័យ និងខេត្តសៀមរាប។ លោក លាង ឬ​ទ្ធា ​បាន​បញ្ជាក់ថា  ហេតុផលមួយក្នុងចំណោមហេតុផលនៃការកើនឡើងនេះដោ​យ​សា​រ ជំងឺនេះជាទូទៅកតនឡើងជារង្វង់រៀងរាល់ប្រាំទៅប្រាំមួយឆ្នាំម្តង នៃជំងឺគ្រុនឈាម។ គួបផ្សំជាមួយកត្តារួមចំ​ណែកសំខាន់មួយទៀត…

  • ក្រសួងសុខាភិបាល ប្រកាសឱ្យក្រសួងពាក់ព័ន្ធជួយទប់ស្កាត់ការផ្សាយផលិតផលជំនួយផ្លូវភេទបុរស និងនារី នៅតាមប្រព័ន្ធអនឡាញ

    ក្រសួងសុខាភិបាល ប្រកាសឱ្យក្រសួងពាក់ព័ន្ធជួយទប់ស្កាត់ការផ្សាយផលិតផលជំនួយផ្លូវភេទបុរស និងនារី នៅតាមប្រព័ន្ធអនឡាញ

    ភ្នំពេញ: ក្រសួងសុខាភិបាល បានប្រកាសស្នើឱ្យក្រសួងពាក់ព័ន្ធជួយទប់ស្កាត់ការផ្សព្វផ្សាយលក់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ ខណៈដែលផលិតផលទាំងនោះ មិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយជាសាធារណៈឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។យោងសេចក្ដីប្រកាសរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះថ្ងៃទី៥ ខែកក្កដានេះ បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងសង្កេតឃើញមានការផ្សព្វផ្សាយលក់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញជាអាទិ៍ នៅលើបណ្តាញសង្គម Facebook, TikTok, Telegram, Instagram, YouTube, Website…យ៉ាងអនាធិបតេយ្យ ខណៈក្រសួងសុខាភិបាលមានការលំបាកក្នុងការស្វែងរកជនល្មើសដើម្បីមកផ្តន្ទាទោសតាមច្បាប់។ប្រភពដដែលបានឱ្យដឹងទៀតថា អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ រាល់ការចរាចរឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ញិកាពីក្រសួងសុខាភិបាល ហើយការផ្សព្វផ្សាយផលិតផលទាំងនេះតាមគ្រប់រូបភាព ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។ ដោយឡែកគ្រប់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី ក្រសួងសុខាភិបាលមិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយជាសាធារណៈឡើយ។រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងសេចក្ដីប្រកាសថា៖ «ដូច្នេះ ក្រសួងសុខាភិបាល សូមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ មេត្តាជួយសហការទប់ស្កាត់បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលខាងលើ ដើម្បីបង្ការកុំឱ្យកើតមានគ្រោះថ្នាក់ពីការប្រើប្រាស់ផលិតផលទាំងនេះ ក៏ដូចជាការបង្ការមិនឱ្យមានបទល្មើសឧក្រិដ្ឋ ជាយថាហេតុផ្សេងៗទៀតផងដែរ»។ជុំវិញរឿងនេះ លោក នុត សម្បត្តិ ប្រធាន វិទ្យា ស្ថាន វេជ្ជសាស្ត្រ ជីវ សាស្ត្រ និង…

  • គ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសកូរ៉េ ប្រកាសព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ

    គ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសកូរ៉េ ប្រកាសព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ

    កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំសហការជាមួយគណៈប្រតិភូគ្រូពេទ្យស្ម័គ្រចិត្តមកពីសាធារណរដ្ឋកូរ៉េប្រកា​ស​ផ្ដល់កា​រព្យាបាលជំងឺ និងផ្តល់ឱសថរយៈពេល ៣ថ្ងៃ​ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅម​ន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។ ការផ្ដល់សេវាព្យាបាលជំងឺនិងផ្ដល់ឱសថដល់មន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ដោយឥតគិតថ្លៃនេះ នឹង​ចាប់ផ្ដើមធ្វើ​ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហាខាងមុខ​ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។ នេះបើយោងតាម​ការ​លើកឡើងរបស់​លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ លើបណ្តាញសង្គមហ្វេសប៊ុក។ លោកបានឱ្យដឹងថា​ ​​កិច្ចប្រជុំពិភាក្សាលើគម្រោងព្យាបាលជំងឺឥតគិតថ្លៃ ធ្វើឡើង​នា​ថ្ងៃទី២ ខែកក្កដា​ ជា​មួ​យ​លោក សួស យ៉ារ៉ា ប្រ​ធានគណៈកម្មការធិការកិច្ចការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ និងគណៈប្រ​តិភូ​វេជ្ជបណ្ឌិត គ្រូពេ​ទ្យ​ស្ម័គ្រចិត្តជនជាតិកូរ៉េជាច្រើនរូប​។ លោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលសាលាខេត្តកំពង់ធំ បានប្រាប់​ឱ្យដឹងនៅថ្ងៃទី​៣ ខែកក្កដាថា ​រដ្ឋបាលខេត្ត​បាន​​​​ប្រជុំពិភាក្សា​​​ជាមួយនឹង​គណៈប្រតិភូ គ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េ ដែលមានកិច្ចសហការគ្នាលើគម្រោងផ្ដល់ការព្យា​បាល និងផ្ដល់ឱសថដោយឥតគិតថ្លៃជូនមន្ត្រីរាជការ ប្រជាពលរដ្ឋនៅក្នុងខេត្តកំ​ពង់ធំ។ លោកបានបន្តថា ​ចំពោះ​លក្ខខណ្ឌតម្រូវការ​នៃការ​ព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺរដ្ឋបាលខេត្តមិនទាន់ទ​ទួលព័ត៌មានជាក់លាក់ពីភាគីខាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលមកពីកូរ៉េនោះទេ អាស្រ័យហេតុនេះលក្ខ​ខ​ណ្ឌនៃការព្យាបាលជំងឺឥតគិតថ្លៃនេះ រដ្ឋបាលខេត្តនឹងជូនដំណឹងនៅពេលក្រោយទៀត បន្ទាប់ពីអាជ្ញាធរទទួលព័ត៌មាន​ច្បាស់លាស់ ថានឹងត្រូវពិនិត្យជំងឺអ្វីខ្លះ និងព្យាបាលទៅលើជំងឺអ្វីខ្លះសម្រាប់ប្រជាពលរដ្ឋ។ លោក ម៉ាក់ ប៊ុនហុង បានប្រាប់ថា​ ៖ «គម្រោងព្យាបាលឥតគិតថ្លៃដែលផ្ដល់ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តម​កពីប្រទេសកូរ៉េនេះ វាជារឿងល្អណាស់សម្រាប់ជួយប្រជាពលរដ្ឋទូទាំងខេត្តយើង​…

  • ក្រសួងសុខាភិបាល នឹង​ផ្អាកចាក់វ៉ាក់សាំងកូវីដ១៩ រយៈពេលបីថ្ងៃ ក្នុងអំឡុងពេលបោះឆ្នោតថ្នាក់ជាតិ

    ក្រសួងសុខាភិបាល នឹង​ផ្អាកចាក់វ៉ាក់សាំងកូវីដ១៩ រយៈពេលបីថ្ងៃ ក្នុងអំឡុងពេលបោះឆ្នោតថ្នាក់ជាតិ

    ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល ​បាន​​​ចេញ​សេចក្តីជូនដំណឹង​ពី​​ការឈប់សម្រាកនូវការចាក់វ៉ាក់សាំងកូវីដ១៩ចំនួន​បីថ្ងៃ ក្នុងកំលុងពេលបោះឆ្នោតជ្រើសតាំងតំណាងរា​ស្ត្រសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ តាមរយៈ​សេចក្តីជូនដំណឹងនេះ លោកជំទាវ ឱ វណ្ណឌីន បាន​លើកឡើងថា ​រយៈពេលបីថ្ងៃក្នុងកំលុងពេលបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ ការចាក់វ៉ាក់សាំងកូវីដ១៩នឹងត្រូវផ្អាក ​ចាប់ពីថ្ងៃទី២២ ​ដល់ថ្ងៃទី២៤ ខែកក្កដា ​ដើម្បីជាការបង្កលក្ខណៈងាយស្រួល ក៏ដូចជាទុកពេលឱ្យមន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋបានត្រៀមខ្លួន ហើយមានពេលទៅចូលរួមបោះឆ្នោតឱ្យបានច្រើនកុះករនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។ ​លោកជំទាវ​បាន​បញ្ជាក់ថា ៖ «​ការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ នឹងត្រូវដំណើរការប្រក្រតីឡើងវិ​ញនៅថ្ងៃទី២៥ ខែកក្កដា ​ដែលមានក្រុមការងារត្រៀមរួចរាល់ ក្នុងការធានាដើម្បីឱ្យប្រជាពលរដ្ឋអាចចាក់វ៉ា​ក់ស៊ាំងបានឡើងវិញធម្មតានៅថ្ងៃនោះ»។ ​ ជុំវិញការចាក់វ៉ាក់សាំងកូវីដ១៩នេះដែរ ​លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានប្រាប់​ឱ្យដឹងនៅថ្ងៃទី​២ ខែកក្កដាថា ក្នុងនាមជាខេត្តជាប់ព្រំដែន ចំពោះការផ្អាកចាក់វ៉ាក់សាំងកូវីដ១៩ រយៈពេលបីថ្ងៃ ក្នុងអំឡុងការបោះឆ្នោត​នេះ ​​មិនមានផលប៉ះពាល់អ្វីឡើយសម្រាប់ប្រជាពលរដ្ឋទូទាំងខេត្ត ខណៈភាគច្រើនពលរដ្ឋទទួល​បាន​វ៉ាក់សាំងកូវីដ១៩ទាំងដូសមូលដ្ឋាន និង​ដូសជំរុញ​ផងដែរ​។ ​លោក​បញ្ជាក់ថា ដូច្នេះ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ បានទទួលវ៉ាក់សាំងទាំងដូសមូល ដ្ឋាន និងដូសជំរុញបានគ្រប់ៗគ្នាទាំងអស់…

  • បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចប្រើប្រាស់​របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល

    បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចប្រើប្រាស់​របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល

    ភ្នំពេញ៖ ក្រសួងធំៗ​ចំនួនបីបាន​ចេញ​ប្រកាស​​អន្តរក្រសួង​ស្តីពី​របបថែទាំសុខ​ភាព​តាមប្រព័ន្ធ​មូលនិធិ​សមធម៌​សុខាភិបាល​សម្រាប់​បុគ្គល​បម្រើ​ការ​ក្នុង​សេវាកម្សាន្ត​ទេសចរណ៍នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ហើយ​​ត្រូវ​បាន​សម្រេច​ឱ្យ​​អនុវត្ត​​ផងដែរ​​ចាប់​ពី​ដើមសប្តាហ៍​នេះ​។ យោងតាម​ប្រកាស​អន្តរក្រសួង ​ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០២៣ ដោយ​មានថ្នាក់ដឹកនាំ ​ក្រសួង​ចំនួន​បី​ បានចុះហត្ថលេខារួមមាន​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ,ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល និង​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប្រកាសនេះបានបញ្ជាក់ថា និយោជក ឬម្ចាស់​សហគ្រាស គ្រឹះស្ថាន​ ក្នុង​វិស័យ​សេវាកម្សាន្ត​​ទេស​ចរណ៍ នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​​ត្រូវ​រៀបចំ​បញ្ជីឈ្មោះ​បុគ្គល​បម្រើ​ក្នុង​សេវាកម្សាន្ត​ទេសចរណ៍របស់ខ្លួន​​ ហើយបញ្ជូន​ទៅរដ្ឋបាល​រាជធានី​ខេត្ត ឬក្រុង/​ស្រុក/ខណ្ឌសម្រាប់​ផ្ទៀងផ្ទាត់​ពីភាពត្រឹមត្រូវ​ មុននឹង​ស្នើទៅបេឡាជាតិ​របបសន្តិខសុខសង្គម (ប.ស.ស) ដើម្បីចុះបញ្ជី។ ជាមួយគ្នានេះដែរ ​ប្រកាសអន្តរក្រសួង​ក៏បាន​​លើកឡើងដែរថា ​បុគ្គល​បម្រើ​ការងារ​ដែល​មិនស្ថិត​ក្រោមកិច្ច​សន្យា​ការងារ​ក្នុងវិស័​យសេវាកម្សាន្ត​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ មានសិទ្ធិ​ដាក់ពាក្យ​ស្នើសុំ​បណ្ណមូលនិធិ​សមធម៌​​សុខាភិបាល​​ដោយ​ផ្ទាល់​ទៅរដ្ឋបាល​រាជធានី-ខេត្ត ឬក្រុង​/ស្រុក/ខណ្ឌ សម្រាប់​ផ្ទៀងផ្ទាល់​ពីភាពត្រឹមត្រូវ​ មុននឹង​ស្នើទៅ​ប.ស.ស ដើម្បីចុះបញ្ជី។ សូមបញ្ជាក់ថា ប.ស.ស​ ជាអ្នក​ទទួល​បន្ទុក​ចុះបញ្ជី​ និង​ចេញបណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល (បណ្ណ ម.ស.ស) ដល់​បុគ្គល​បម្រើ​ការ​ក្នុង​សេវា​កម្សាន្ត​​ទេសចរណ៍​នៃសេដ្ឋកិច្ច​​ក្រៅប្រព័ន្ធ ហើយ​បណ្ណ ម.ស.ស មាន​សុពល​ភាព​រយៈ​ពេល​១ឆ្នាំ​។ ប្រកាសអន្តរក្រសួង​បាន​លើកឡើងដែរថា ​រាល់​ការ​ចំណាយ​លើ​ការ​ផ្តល់​សេវាថែទាំ​សុខភាព​សម្រាប់​បុគ្គល​បម្រើ​​ការ​ក្នុង​សេវា​កម្សាន្តទេសចរណ៍​នៃសេដ្ឋកិច្ច​​ក្រៅ​​ប្រព័ន្ធ​តាម​ប្រព័ន្ធ​មូលនិធិ​សមធម៌​សុខាភិបាល​ត្រូវ​ហិរញ្ញ​ប្បទាន​ដោយ​ថវិការដ្ឋ​។ ប្រភពដដែល​បានបន្តថា ក្រុម​ប្រឹក្សា​ជាតិគាំពារ​សង្គមមាន​តួនាទី​ដឹកនាំការតាមដាន ត្រួតពិនិត្យប្រសិទ្ធភាព…

  • ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានីសាខាខេត្តស្វាយរៀង បន្តពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដោយគិតថ្លៃបានជិត ១០០០នាក់ នៅស្រុកស្វាយជ្រុំ

    ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានីសាខាខេត្តស្វាយរៀង បន្តពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដោយគិតថ្លៃបានជិត ១០០០នាក់ នៅស្រុកស្វាយជ្រុំ

    ស្វាយរៀង៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាល ខេត្តស្វាយរៀងចំនួន ១១៧នាក់ ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ឃុំក្រោលគោ ឃុំស្វាយអង្គ និងឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានចំនួន ៩៨៥នាក់ (ស្រី៦៨៧នាក់) ។ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង បានឱ្យដឹងថា ការពិនិត្យ និងព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង នាពេលនេះរួមមាន ជំងឺទូទៅមនុស្សចាស់បានចំនួន ៤២៦នាក់ ជំងឺទូទៅកុមារបានចំនួន ២៣៧នាក់,ជំងឺស្ត្រីចំនួន ៩៦នាក់ អេកូសាស្រ្តចំនួន ៣៧នាក់ វះកាត់តូចចំនួន ១៥នាក់ ជំងឺភ្នែកចំនួន ១៣៥នាក់ សុខភាពមាត់ធ្មេញចំនួន ៣៩នាក់។ ឯកឧត្តម អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តហ៊ុន…

  •  អគារថ្មីនៃមន្ទីរពេទ្យខេត្តសៀមរាបបំពាក់ដោយបរិក្ខាពេទ្យទំនើប នឹងសាងសង់រួចនាចុងខែកញ្ញាឆ្នាំនេះ

     អគារថ្មីនៃមន្ទីរពេទ្យខេត្តសៀមរាបបំពាក់ដោយបរិក្ខាពេទ្យទំនើប នឹងសាងសង់រួចនាចុងខែកញ្ញាឆ្នាំនេះ

    សៀមរាប៖​ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឯកឧត្តម​ ម៉ម ប៊ុនហេង បានឱ្យដឹងថា គិតមកដល់ពេលនេះ ដំណើរការសាងស​ង់អគារពេទ្យថ្មីនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបសម្រេចបាន៨០ភាគរយហើយ ខណៈមន្ទីពេទ្យដែលមា​នបំពាក់ដោយបរិក្ខាពេទ្យទំនើបៗនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែកញ្ញា​ផងដែរ។​ មានប្រសាសន៍ក្នុង​ឱកាសចុះ​ពិនិត្យមើលមន្ទីរពេទ្យ និង​ដំណើរការសាងសង់អគារពេទ្យមន្ទីរពេទ្យបង្អែកខេត្តសៀម​រាបកាលថ្ងៃទី​១៨ ខែមិថុនា​ ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងថា ដំណើរការសាងសង់អគារពេទ្យ​មន្ទីរពេទ្យបង្អែកខេត្តសៀ​មរាប ដែលជាជំនួយរបស់ជប៉ុន មកដល់ពេលនេះសាងសង់បាន៨០ភាគរយ ហើយគ្រោងបញ្ចប់នៅចុ​ងខែកញ្ញាខាងមុខ​។​ការពង្រីកអគារនេះឆ្លើយតបទៅនឹង​តម្រូវការប្រជាពលរដ្ឋ និងភ្ញៀវទេ​សចរជាតិនិងអន្តរជាតិជាច្រើន ហើយការសាងសង់អគារមន្ទីរពេទ្យ​ជាជំនួយរបស់ប្រទេសជប៉ុន​ និ​ងកា​របំពាក់បរិក្ខាពេទ្យទំនើបៗ និងមានសារៈសំខាន់ណាស់ ដើម្បីពង្រីកសេវាឱ្យកាន់តែល្អប្រសើរ។​ ​ឯកឧត្តមមានប្រសាសន៍ថាគោលដៅរបស់រាជរដ្ឋាភិបាល ការពង្រីកអគារនេះ គឺស្របទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យការផ្តល់សេវាសុខាភិបាលនៅក្នុងតំបន់កាន់​តែល្អប្រសើរ ។មានទំនើបកម្មនៃសេវា​សុខាភិបាល។នៅពេលអគារនេះសាងសង់ហើយ​នឹងបំពាក់បរិក្ខាពេទ្យទំនើបៗរួចរាល់នៅឆ្នាំ២០​២​៣ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ នឹងក្លាយជាមន្ទីរពេទ្យទំនើបមួយនៅក្នុងតំបន់។​ បើតាមក្រសួងសុខាភិបាល បានឱ្យដឹងថា ការសាងសង់អគារថ្មី នៃមន្ទីរពេទ្យខេត្តសៀមរាប ស្ថិតក្រោមគ​ម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រ​ជា​ជននៃប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជូនរាជរដ្ឋាភិបាល និងប្រជាជន​កម្ពុជា។ ក្រសួងបានបញ្ជាក់ថា គម្រោងសាងសង់មន្ទីរពេទ្យបង្អែកថ្មីខេត្តសៀមរាបនេះ ​មានតម្លៃប្រមាណ ១៩លាន​ដុល្លារអាមេរិក ដោយមាន​រួមមាន​ការសាងសង់អគារថ្មីមួយខ្នង​ ការបំពាក់ឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត និងការបណ្តុះបណ្តាលមន្រ្តី​ផងដែរ​។ ​ ​អគារថ្មីនេះត្រូវបានសាងសង់លើផ្ទៃដីសរុប ៣៧, ៣៨០ម៉ែត្រការ៉េ ដែលមានទំហំអគារសរុប ៨, ៣២០ម៉ែត្រការ៉េ មានកម្ពស់៤ជាន់ គិតទាំងជាន់ផ្ទាល់ដី…

  • ប្រជាជនមានបញ្ហាជម្ងឺភ្នែក និងត្រចៀក ក្នុងស្រុកស្ទោងជាង៣ពាន់នាក់ ទទួលបានការពិនិត្យ និងព្យាបាលឥតគិតថ្លៃ

    ប្រជាជនមានបញ្ហាជម្ងឺភ្នែក និងត្រចៀក ក្នុងស្រុកស្ទោងជាង៣ពាន់នាក់ ទទួលបានការពិនិត្យ និងព្យាបាលឥតគិតថ្លៃ

    កំពង់ធំ៖ ប្រជាជនមានបញ្ហាជម្ងឺភ្នែក និងត្រចៀកក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ជាង៣ពាន់នាក់ ទទួលបានការពិនិត្យ និងព្យាបាលភ្នែក-ត្រចៀក ឥតគិតថ្លៃ រយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ពីក្រុមការងារស្ម័គ្រចិត្តរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីមូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) មូលនិធិរក្សា កុមារ និងអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា (HOPE Cambodia)។ មានប្រសាសន៍នាឱកាសនោះ លោកជំទាវជា សិរី បានបញ្ជាក់ថា ប្រទេសជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមោះមុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រីកម្ពុជា ប្រទេសជាតិយើង ទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះផងដែរ។ហើយក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់នោះ បច្ចុប្បន្ននេះ វិស័យសុខាភិបាល មានការរីកចម្រើនជាលំដាប់ ហើយសុខភាព និងអាយុកាលនៃការរស់នៅ ជាមធ្យមរបស់បងប្អូនប្រជាពលរដ្ឋ គឺកាន់តែមានភាពល្អប្រសើរឡើងជាងមុនដែរ ។ លោកជំទាវបានបន្តទៀតថា រាល់ការអភិវឌ្ឍន៍នង រីកចម្រើនលើកគ្រប់វិស័យ ទាំងអស់នេះអស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ដែលឲ្បងប្អូនអាចចេញប្រកបរបររកស៊ីចិញ្ចឹមជីវិតបានដោយសេរី ធ្វើឱ្យសេដ្ឋកិច្ចសង្គម ក៏ដូចជាសេដ្ឋកិច្ចគ្រួសារមានកំណើនជាបន្តបន្ទាប់ ហើយក៏អាចធ្វើ ដំណើរកំសាន្តបានគ្រប់ទីកន្លែងដោយរីករាយថែមទៀត។ ក្នុងឱកាសនោះ លោកជំទាវ…