-
អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបថ្មី បំពាក់គ្រឿងបរិក្ខារទំនើបៗបម្រើដល់ពលរដ្ឋ
(ភ្នំពេញ)៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបក្រោមគម្រោងកែលម្អមន្ទីរពេទ្យបង្អែក ដែលជាការផ្តល់ជំនួយឥណសំណង ពីរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ដែលមានតំលៃប្រមាណជាង ១៩លានដុល្លារ ទៅលើការសាងសង់អគារ១នេះមាន ៤ជាន់ និងបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗសម្រាប់បម្រើដល់ប្រជាពលរដ្ឋ។ គម្រោងនេះ មានគោលបំណងរួម ពង្រឹងប្រព័ន្ធសុខាភិបាលនៅក្នុងខេត្តសៀមរាប តាមការចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពទូទៅក្នុងតំបន់ រួមទាំងខេត្តជិតខាង ។ អគារជំនួយរបស់ជប៉ុននេះ ចាប់ផ្តើមសាងសង់ឆ្នាំ២០២១ ហើយនៅពេលនេះបានបញ្ចប់ការសាងសង់រួចរាល់ហើយ នៅតែរង់ចាំបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការប៉ុណ្ណោះ។ ផ្ទៃដីសរុបក្នុងការសាងសង់អគារសង្គ្រោះបន្ទាន់មាន ៨៤៥៨.៦៣ម៉ែត្រការ៉េ មានកម្ពស់៤ជាន់ និងមានគ្រែចំនួន ២២៦ ជាមួយនិងមបន្ទប់សម្រាកថ្មីជាច្រើន ។ អគារមួយត្រូវបានបែងចែកជាច្រើនផ្នែក្នុងនោះ មានទាំងផ្នែកសង្គ្រោះបន្ទាន់ ផ្នែករូបភាពរោគវិនិច្ឆ័យ ផ្នែកជំងឺទូទៅ ផ្នែកវះកា ជាមួយនិងការបំពាក់ឧបករណ៍ទំនើបៗជាច្រើនដូចជា ម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ូនីទ័រអ្នកជំងឺ បរិក្ខារសម្រាប់ប្រតិបត្តិការក្នុងការថត និងគ្រឿងបរិក្ខារទំនើបៗជាច្រើន។ នេះបើតាមការថ្លែងប្រាប់អ្នកសារព័ត៌មានពីលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ក្នុងដំណើរទស្សនកិច្ចអ្នកសារព័ត៌មានស្តីពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីពេលកន្លងទៅនេះ។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ខាងមន្ទីរពេទ្យមានវេជ្ជបណ្ឌិតឯកទេសចំនួន ៣៩រូប ដែលបានបញ្ចប់ការសិក្សាពីប្រទេសបារាំង និងប្រទេសកូរ៉េខាងត្បូង ដែល៩០ភាគរយ…
-
ក្រសួងសុខាភិបាល អំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានរាជធានី-ខេត្ត ចូលរួមទប់ស្កាត់ការផ្តល់សេវាសុខាភិបាលដែលគ្មានការអនុញ្ញាតត្រឹមត្រូវ
ភ្នំពេញ៖ក្រសួងសុខាភិបាលបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានរាជធានី-ខេត្ត ចូលរួមទប់ស្កាត់រាល់ការផ្តល់សេវាសុខាភិបាលដែលគ្មានការអនុញ្ញាតពីក្រសួង និងបានអំពាវនាវដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជនទាំងឡាយត្រូវគោរពឱ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងការផ្សព្វផ្សាយហួសបំភ្លៃការពិត។ ការអំពាវនាវនេះបន្ទាប់ពីក្រសួងសុខាភិបាល បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយ ក្នុងក្របខ័ណ្ឌវិជ្ជាជីវៈសុខាភិបាលរបស់បុគ្គលមួយចំនួន ដែលពុំមានមូលដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងការទទួលស្គាល់ពីក្រសួងសុខាភិបាល ឬគណៈវិជ្ជាជីវៈសុខាភិបាល បាននិងកំពុងធ្វើឱ្យមានការប៉ះពាល់ដល់ក្រុមសីលធម៌វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប៉ះពាល់ដល់សុខភាពសាធារណៈ។ សេចក្តីអំពាវនាវរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ បានគូសបញ្ជាក់ថា៖« ដើម្បីឈានទៅលុបបំបាត់នូវសេវាសុខាភិបាលខុសច្បាប់ ក្រសួងអំពាវដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជនទាំងឡាយ ដែលបើកបន្ទប់ពិគ្រោះព្យាបាល មន្ទីរពហុព្យាបាល ត្រូវគោរពឱ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលឱ្យបានត្រឹមត្រូវ ព្រមទាំងចៀសវាងការផ្សព្វផ្សាយហួសពីការពិត ឬបំភ្លៃការពិត»។ ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់គណៈវិជ្ជាជីវៈសុខាភិបាលនិមួយៗ ត្រូវពង្រឹងការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលពាក់ព័ន្ធស្របតាមសមត្ថកិច្ចររបស់ខ្លួនដែលមានចែងក្នុងច្បាប់ ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ឱ្យបានច្បាស់លាស់ ដើម្បីកិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។ ជុំវិញរឿងនេះ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា នៅថ្ងៃទី១២ ខែតុលាបានថ្លែងគាំទ្រទាំងស្រុងចំពោះការណែនាំរបស់ក្រសួង ដែលជាការក្រើនរំឭកដល់អ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាលឱ្យមានការប្រុងប្រយ័ត្ន ចៀសវាងផលប៉ះពាល់នានាដល់សុខភាពប្រជាពលរដ្ឋ និងវិស័យសុខាភិបាលទាំងមូល។ លោកបន្តថា៖«ការប្រកាសនេះ គឺត្រឹមត្រូវ ដើម្បីជំរុញវិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើង ខ្ញុំក៏សូមអំពាវនាដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នលើការផ្សព្វផ្សាយពីផលិតផលសុខភាពនានា និងសូមឱ្យអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល អ្នកដែលលក់ដូរ…
-
ក្រសួងសុខាភិបាល ជំរុញឱ្យមន្រ្តីបង្កើនការយកចិត្តទុកដាក់លើការថែទាំសុខភាពបឋមនៅតាមមូលដ្ឋាន
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តម ឈាង រ៉ា បានជំរុញឱ្យមន្រ្តីសុខាភិបាលបង្កើនការយកចិត្តទុកដាក់លើការថែទាំសុខភាពបឋមនៅតាមមូលដ្ឋានឱ្យកាន់តែមានគុណភាពបន្ថែមទៀត ។ ការជំរុញរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលធ្វើឡើងក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញនូវការប្រើប្រាស់សេវាសុខាភិបាលក្រោមមូលនិធិសមធម៌ និងសេវាសុខាភិបាលសារវន្ត» កាលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ សិក្ខាសាលានេះ មានការចូលរួមពី ថ្នាក់ដឹកនាំអង្គភាពថ្នាក់កណ្តាលក្រសួងសុខាភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក អង្គការដៃគូសុខាភិបាល និងតំណាងអន្តរក្រសួងមកពីក្រសួងសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រសួងការងារ ក្រសួងផែនការ និងដៃគូអភិវឌ្ឍន៍សុខាភិបាលសរុបចំនួន ១៧៣រូប នេះបើតាមក្រសួងសុខាភិបាល។ នាឱកាសនោះឯកឧត្តម ឈាង រ៉ា បានលើកឡើងថា សិក្ខាសាលានេះ មានគោលបំណងដើម្បី ពិភាក្សាលើកិច្ចការនៃការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល និងសេវាសុខភាពសារវន្ដនៅកម្ពុជាប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងពិភាក្សាពីបញ្ហាប្រឈម និងកំណត់រកដំណោះស្រាយសម្រាប់រៀបចំអន្ដរាគមន៍ ដើម្បីកែលម្អការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ប្រចាំឆមាសបន្តបន្ទាប់។ ជាមួយគ្នានេះ ឯកឧត្តមបានស្នើឱ្យសមាជិក សមាជិកាទាំងអស់យកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសុខភាពផ្តោតលើការថែទាំសុខភាពបឋមនៅតាមមូលដ្ឋានសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។ លោកបន្តថា៖« ការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាពគឺជារឿងចាំបាច់ ហេតុនេះសូមឱ្យបង្កើនសកម្មភាពអប់រំ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ឱ្យប្រតិបត្តិរបៀបរបបរស់នៅប្រកបដោយសុខភាពល្អ និងស្វែងរកការថែទាំសុខភាពទាន់ពេល»។…
-
មន្រ្តីសុខាភិបាលជិតពីពាន់នាក់ ទទួលបានបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍
ភ្នំពេញ:ក្រសួងសុខាភិបាល បានបើកវគ្គបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាលទាំងថ្នា ក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រមាណជិតពីរពាន់នាក់ ដើម្បីពង្រឹងសមត្ថភាពអ្នកដឹកនាំមន្ត្រី សំដៅឈានទៅ លើកកម្ពស់វិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែរីកចំរើនបន្ថែមទៀត។វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្រោ មការដឹកនាំ ដោយឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខា ភិបាល។ នេះ បើយោង តាមហ្វេសប៊ុកក្រសួងសុខាភិបាល កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២៣។ នាឱកាសនោះ ឯកឧត្តម ឈាង រ៉ា បាន ថ្លែងថា វគ្គបណ្តុះបណ្តាល នេះ មានសារៈសំខាន់ណាស់ ដើម្បីជំរុញដ ល់ការអនុវត្តយុទ្ធសាស្រ្តគន្លឹះចំនួន ប្រាំបួនចំណុចនិងអាទិភាព ចម្បងៗចំនួន បីរបស់ក្រសួង ដែលបានដាក់ចេញនានាពេលកន្លងមកផងដែរ។លោកបន្ត ថា ៖ «វគ្គនេះ បានឆ្លើយតបនឹងយុទ្ធសាស្រ្តគន្លឹះ និងអាទិភាព ដែលក្រសួងបានកំណត់ រួមមាន : ១ .ការពង្រឹងមណ្ឌលសុខភាពលើហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារ និងសមត្ថភាពបុគ្គ លិក, ២. ការពង្រឹងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ…
-
ក្រសួងសុខាភិបាល បង្ហាញយុទ្ធសាស្រ្តអាទិភាព ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា
ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា បានលើកឡើងថា ការពង្រឹងសេវាសុខភាពជូនប្រជាជនគឺជារឿ ងសំខាន់ ខណៈលោកក៏បានបង្ហាញនូវយុទ្ធសាស្រ្តអាទិភាពចម្បងៗរបស់ក្រសួង ដើម្បីលើកកម្ពស់សុ ខុមាលភាពប្រជាជនកម្ពុជា ពិសេសដើម្បីអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ។យោងតាមហ្វេសប៊ុករបស់ក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា បាន លើកឡើងបែបនេះក្នុងពេល លោក ទទួលជួបលោកស្រី Soleine Scotney នាយិកាប្រចាំប្រទេសអង្គការ Clinton Health Access Initiative (CHAI) កាលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។នាឱកាសនោះ លោក ឈាង រ៉ា បានថ្លែងអំណរគុណដល់អង្គការ CHAI ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ក្នុងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺអេដស៍ និងជំងឺរលាកថ្លើមនាពេលកន្លងមក។លោកថា ការគាំទ្រ តាមរយៈការអភិវឌ្ឍន៍ធនធានមនុស្សរបស់អង្គការនេះ គឺបានសបញ្ជាក់ពីការចូលរួមចំ ណែកលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា។លោករដ្ឋមន្រ្តី ក៏បាន បង្ហាញនូវយុទ្ធសាស្រ្តអាទិភាពគន្លឹះចំនួន៣របស់ក្រសួងសុខាភិបាល ដើម្បីអភិវឌ្ឍន៍វិស័ យសុខាភិបាលកម្ពុជា តាមរយៈក្រសួង នឹងខំកែលម្អរបន្ថែម លើសេវាសាធារណៈឱ្យបានប្រសើរ។លោកអះអាងថា យុទ្ធសាស្រ្តអាទិភាពគន្លឹះ រួមមាន៖ « ការពង្រឹងមណ្ឌលសុខភាពលើហេដ្ឋារចនាសម្ព័ន្ធ…
-
ក្រសួងសុខាភិបាល និងភ្នាក់ងារចៃកាពិភាក្សាគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យថ្នាក់តំបន់
ភ្នំពេញ៖ ក្រសួងសុខាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) កំពុងពិភាក្សាលើគម្រោងធ្វើ ឱ្យប្រសើរឡើងនូវមន្ទីរពេទ្យថ្នាក់តំបន់នៅកម្ពុជា ឱ្យក្លាយជាមន្ទីរពេទ្យដែលមានសមត្ថភាពបច្ចេកទេសប្រហាក់ប្រហែលមន្ទីរពេទ្យថ្នាក់ជាតិ ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ គម្រោងនេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី IBI Tompkins នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃ JICA និងគណៈប្រតិភូ កាលពីចុងខែកន្លងទៅថ្មីៗនេះ ។ យោងតាម ហ្វេសប៊ុក ក្រសួងសុខាភិបាល បានឱ្យដឹងថា គម្រោងនេះ ត្រូវបានបង្កើតឡើងដោយពិនិត្យឃើ ញ ពីស្ថានភាព និងតម្រូវការជាក់ស្តែង សម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់មន្ទីរពេទ្យបង្អែកខេត្ត ឱ្យក្លាយជាមន្ទីរពេទ្យ ដែលមានសមត្ថភាពបច្ចេកទេសគ្លីនិកខ្ពស់ប្រហាក់ប្រហែលនឹងមន្ទីរពេទ្យថ្នាក់ជាតិ។ ក្រសួង លើកឡើងថា ៖ « គម្រោងនេះ ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ លើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពនៃការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ថែទាំ កាត់បន្ថយពេលវេលា និងការចំណាយរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ថសៀមរាប និងកំពង់ចាម និងតំបន់ជុំវិញ ទទួលបានសេវាឯកទេសពិសសេសៗដូចនៅមន្ទីរពេទ្យថ្នាក់ជាតិ»។ តាមរយៈជំនួបនេះលោកជំទាវ ឱ វណ្ណឌីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ជាពិសេស JICA…
-
មន្ត្រីសុខាភិបាល៖ ជំងឺហ្ស៊ីកា ឆ្លងតែប្រភេទមូសខ្លាតែមួយគត់ វាមិនអាចឆ្លងតាមការរួមភេទនោះទេ
ភ្នំពេញ៖ ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម អះអាងថា ជំងឺហ្ស៊ីកា (Zika Virus) ឆ្លងតាមរយៈប្រភេទមូសខ្លាខាំតែមួយគត់ តែវាមិនអាចឆ្លងតាមរយៈការរួមភេទនោះទេ ។ប៉ុន្តែសម្រាប់ស្ដ្រីដែលមានផ្ទៃពោះ បើសិនឆ្លងជំងឺនេះ វាអាចប៉ះពាល់ដល់ជីវិតទារកបាន។ លោក លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃ២៥ ខែកញ្ញាថា ជំងឺហ្ស៊ីកា ជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក ឆ្លងមកមនុស្សបានតាមរយៈមូសខ្លាខាំតែមួយប្រភេទគត់ ដែលមានន័យថាមូសខ្លា ជាភ្នាក់ងារបង្កជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺហ្ស៊ីកា។ លោកអះអាងថា ៖ «ជំងឺហ្ស៊ីកា មិនអាចឆ្លងតាមការរួមភេទនោះទេ ។ដូច្នេះសូមប្រជាពលរដ្ឋ បន្តរក្សារស់នៅដោយមានអនាម័យ និងត្រូវប្រមូលសំរាមដែលអាចដក់ទឹកបាន ទៅកប់ ឬក៏ដុតចោល ហើយប្រសិនជាមាននរណាម្នាក់ មានអាការៈក្ដៅខ្លួន សូមប្រញាប់ទៅព្យាបាលនៅមន្ទីរពេទ្យ»។ លោក លាង ឫទ្ធា ក៏បានលើកឡើងដែរដោយកុំឱ្យប្រជាពលរដ្ឋមានការបារម្ភខ្លាំងពេក ដោយសារជំងឺនេះមិនបានធ្វើឱ្យមនុស្សស្លាប់នោះទេ ក៏ប៉ុន្តែបើសិនជំងឺនេះ កើតចំពោះស្ដ្រីមានផ្ទៃពោះនៅត្រីមាសទី៣ គឺវាអាចធ្វើឱ្យទារកនោះមានខួរក្បាលតូច និងអាចស្លាប់ទៅវិញបាន។ លោក លាង ឫទ្ធា ថ្លែងថា ៖ « អ្វីដែលបងប្អូនជនរួមជាតិអនុវត្តការពារមិនឱ្យកើតជំងឺគ្រុនឈាមនោះ គឺមានន័យថាបងប្អូនបានការពារពីជំងឺដទៃផ្សេងទៀតដែរ…
-
ក្រសួងសុខាភិបាល សម្រេចបិទក្រុមហ៊ុនលក់ផលិតផលដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់
ភ្នំពេញ៖ ក្រសួងសុខាភិបាលសម្រេចបិទគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថគ្រួសារកក់ក្តៅ ដោយអះអាងថាក្រុមហ៊ុននេះបានលក់ផលិតផលដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែកញ្ញា បានឱ្យដឹងថា ដោយពិនិត្យឃើញគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ទាំងបីទីតាំង បានលក់ តាំងលក់ និងចែកចាយនូវផលិតផលបំប៉នសុខភាព GINSENG PRO ដែលមានផ្ទុកសារជាតិសកម្មមិនត្រឹមត្រូវតាមរូបមន្តដែលកំណត់លើផលិតផលដែលបានចុះបញ្ជិកានៅក្រសួងសុខាភិបាល។ ប្រភពដដែលបានឱ្យដឹងទៀតថា ផលិតផលដែលតាំងលក់ និងចែកចាយទាំងនោះ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូចជា ខ្សោយតម្រងនោម លើសឈាម ទឹកនោមផ្អែម ដំបៅ ឬឆ្លាយក្រពះ និងខ្សោយប្រព័ន្ធភាពស៊ាំងសារពាង្គកាយជាដើម។ ក្រសួង ណែនាំឱ្យម្ចាស់ឱសថស្ថាន តំណាងចែកចាយ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបញ្ឈប់ការលក់ និងចែកចាយផលិតផលបំប៉នសុខភាព GINSENG PRO ទាំងអស់នោះ។ សេចក្ដីប្រកាសបញ្ជាក់ថា ៖ «ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះម្ចាស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ ម្ចាស់ឱសថស្ថាន ឱសថស្ថានរង និងបុគ្គលទាំងឡាយណាដែលនៅតែបន្តតាំងលក់ និងចែកចាយផលិតផលបំប៉នសុខភាព GINSENG PRO«។ ទាក់ទងនឹងការសម្រេចរបស់ក្រសួងសុខាភិបាល លោក អ៊ុច សម្បត្តិ ដែលជាប្រធានក្រុមហ៊ុនគ្រួសារកក់ក្តៅ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៤…
-
ក្រសួងសុខាភិបាល ប្រកាសឱ្យប្រជាពលរដ្ឋការពារខ្លួនពីជំងឺហ្ស៊ីកា បន្ទាប់ពីបានរកឃើញករណីជំងឺនេះដំបូងនៅក្នុងឆ្នាំ២០២៣ លើកុមារី អាយុ ៧ឆ្នាំ ម្នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសក្រើនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវការពារខ្លួនពីជំងឺហ្ស៊ីកា (Zika Virus) បន្ទាប់ពីបានរកឃើញករណីជំងឺហ្ស៊ីកាដំបូងនៅក្នុងឆ្នាំ២០២៣ លើកុមារីអាយុ ៧ឆ្នាំ ម្នាក់ដែលបានឆ្លងជំងឺហ្ស៊ីកា ក្នុងខេត្តកំពង់ធំ ដែលលទ្ធផលបង្ហាញដោយវិទ្យាស្ថានប៉ាស្ទ័រកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែកញ្ញា បានឱ្យដឹងថា ក្រសួងបានរកមានករណីជំងឺហ្ស៊ីកាចំនួន១ករណី កើតលើកុមារីអាយុ៧ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ដែលបានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក កាលពីថ្ងៃទី១៨ ខែកញ្ញានៅផ្នែកសង្គ្រោះបន្ទាន់កុមារ ដោយមានរោគសញ្ញា ក្តៅខ្លួនខ្លាំង មានក្អួត និងរាក។បន្ទាប់ពីគ្រូពេទ្យបានព្យាបាល កុមារី បានធូរស្បើយលែងមានក្អួតទៀត គ្រូពេទ្យបានធ្វើតេស្តរហ័សរកជំងឺគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។ ក្រសួងបន្តថា នៅថ្ងៃទី១៩ ខែកញ្ញាគ្រូពេទ្យបានបន្តយកវត្ថុវិភាគ និងបានផ្ញើទៅវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២០ ខែកញ្ញាបន្ទាប់មក លទ្ធផលបង្ហាញនៅថ្ងៃទី២១ ខែកញ្ញា គឺវិជ្ជមានវីរុសហ្ស៊ីកា។ សេចក្តីប្រកាសបានបន្តថា ៖ «ក្រសួងសុខាភិបាល សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា វីរុសហ្ស៊ីកា ឆ្លងមកមនុស្ស តាមរយៈ មូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ។ ប្រភេទមូសខ្លានេះគឺដូចគ្នានិងមូសខ្លាដែលផ្ទុកវីរុសជំងឺគ្រុនឈាមនិងគ្រុនឈីក»។ ជំងឺហ្ស៊ីកា អាចឆ្លងតាមការរួមភេទជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកាពីព្រោះវីរុសនេះមាន នៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ…