Category: សុខភាព

  • TYDA រៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំលើកដំបូងផ្ដោតលើការអនុវត្តវេជ្ជសាស្រ្តឱ្យបានល្អប្រសើរ

    TYDA រៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំលើកដំបូងផ្ដោតលើការអនុវត្តវេជ្ជសាស្រ្តឱ្យបានល្អប្រសើរ

    (ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលហៅកាត់ថា TYDA បានរៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់ខ្លួនលើកដំបូង ក្រោមប្រធានបទ «ការអនុវត្តវេជ្ជសាស្រ្តឱ្យបានល្អប្រសើរ» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ។ សន្និសីទវេជ្ជសាស្រ្តដែលរៀបចំធ្វើឡើងនាពេលនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២ – ៣ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានមានប្រសាសន៍ថា សន្និសីទដែលបានធ្វើឡើងនាពេលនេះពិតជាមានសារៈសំខាន់ ដែលបានលើកឡើងនូវសកម្មភាពការងាររបស់សមាគមដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជា រួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។ លោកជំទាវបណ្ឌិតបានមានប្រសាសន៍បន្ថែមថា គិតត្រឹមឆ្នាំ ២០២៣ នេះ TYDA មានអាយុ ១១ ឆ្នាំហើយ ដែលកន្លងមកនេះ បានអនុវត្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនស្របទៅតាមគោលដៅ និងចក្ខុវិស័យរបស់សមាគម ដោយក្នុងនោះ បានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័នជាតិក្នុងការពង្រីក និងបង្ខិតសេវាព្យាបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ និងជាពិសេសបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងគោលដៅជួយកាត់បន្ថយភាពក្រីក្រ។ លោកជំទាវបន្តថា ជាមួយគ្នានេះ TYDA…

  • មន្រ្តីសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋគោរពនូវវិធានការសុខាភិបាល និង ទទួលសេវាព្យាបាលដោយឥតគិតថ្លៃ ក្នុង ពិធីបុណ្យអុំទូក

    មន្រ្តីសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋគោរពនូវវិធានការសុខាភិបាល និង ទទួលសេវាព្យាបាលដោយឥតគិតថ្លៃ ក្នុង ពិធីបុណ្យអុំទូក

    (ភ្នំពេញ)៖ មន្រ្តី ជាន់ខ្ពស់នៃក្រសួង សុខាភិបាល បានអំពាវនាវ ឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកដែលមក កម្សាន្តក្នុងព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក គោរពនូវ វិធានការសុខាភិបាលឱ្យបាន ត្រឹមត្រូវ និង ត្រូវ ស្វែងរក មន្រ្តីសុខាភិបាល ដែល ប្រចាំការ ២៤ម៉ោង សម្រាប់ជួយ សង្រ្គោះដោយ ឥត គិតថ្លៃ ។ នេះជាការអំពាវនាវរបស់ ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួង សុខាភិបាល នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ឯកឧត្តម បានថ្លែងថា ៖ «យើងនៅតែធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមកកម្សាន្តនៅ ក្នុង ពិធីបុណ្យអុំទូកនេះ ឱ្យ ទទួលយកនូវ ការណែនាំ ក៏ដូចជាការអប់រំសុខភាព របស់ក្រសួង សុខាភិបាល ដែលបានធ្វើការ ផ្សព្វផ្សាយ តាមបណ្តាញសង្គមនានា…

  • កាកបាទក្រហមកម្ពុជា សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ បើកកិច្ចពិភាក្សារិះរកមធ្យបាយ ដើម្បីសម្រេចគោលដៅឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅត្រឹមឆ្នាំ២០២៥

    កាកបាទក្រហមកម្ពុជា សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ បើកកិច្ចពិភាក្សារិះរកមធ្យបាយ ដើម្បីសម្រេចគោលដៅឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅត្រឹមឆ្នាំ២០២៥

    ភ្នំពេញ៖​កាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ,អង្គការយូអិនអេដស៍ប្រចាំប្រទេសកម្ពុជា រួមនឹង​អង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ (KHANA) និងតំណាងរប​ស់យុវជន បានបើកកិច្ចពិភាក្សាជាមួយ ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រជាតិឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីឈានឆ្ពោះ​ទៅបញ្ចប់បញ្ហាអេដស៍នៅត្រឹមឆ្នាំ២០២៥។ កិច្ចពិភាក្សាស្តីពី «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣  បានរៀបចំឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រា​ជធា​នីភ្នំពេញ។ នេះបើយោងតាមការ​ផ្សព្វផ្សាយ​របស់​កាកបាទក្រហមកម្ពុជាតាមរយៈប្រព័ន្ធហ្វេសប៊ុក។ នៅក្នុងកិច្ចពិភាក្សានេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិ ន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានថ្លែងថា កិច្ចពិភាក្សានេះ ក៏ដើម្បីចូលរួមអបអរសមិទ្ធផល ដែលរាជរដ្ឋាភិបាល សម្រេចបានក្នុងការអនុវត្តន៍​ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍ ឈានឆ្ពោះទៅការបញ្ចប់អេដស៍ ដែលជាការគំរាមកំហែងសុខភាពសាធារណៈនៅឆ្នាំ ២០២៥។ លោកជំទាវបានមានប្រសាសន៍​ថា ៖ «វេទិកានេះ ក៏ដើម្បីទាញការយកចិត្តទុកដាក់របស់បងប្អូនរួមជាតិ ជាពិសេសយុវជន និ​ងសហគមន៍ងាយរងគ្រោះឱ្យបន្តការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងចូលរួមក្នុងកិច្ចខិតខំប្រឹ​ងប្រែងអភិវឌ្ឍន៍ប្រទេស និងកសាងសង្គមជាតិមួយ ដែលពុំមានការគំរាមកំហែងពីមេរោគអេដស៍/ជំងឺអេដស៍»។ ជាមួយគ្នានោះដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ…

  • ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញពិនិត្យទីតាំងជម្រកតង់សុខភាព នៅតាមបណ្តាគោលដៅ ដើម្បីត្រៀមលក្ខណៈក្នុងការផ្តល់សេវាសុខាភិបាល នាឱកាសព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣នេះ

    ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញពិនិត្យទីតាំងជម្រកតង់សុខភាព នៅតាមបណ្តាគោលដៅ ដើម្បីត្រៀមលក្ខណៈក្នុងការផ្តល់សេវាសុខាភិបាល នាឱកាសព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣នេះ

    (ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងអភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យទីតាំងជម្រកតង់សុខភាព ចំនួន ១០ទីតាំង នៅតាមបណ្តាគោលដៅនានា ដើម្បីត្រៀមលក្ខណៈក្នុងការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋដែលចូលរួមក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ នៅរាជធានីភ្នំពេញ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យជម្រកតង់សុខភាពនៅទីតាំងដូចជា ១) អគារ L កោះពេជ្រ ២) ស្តុបមិត្តភាពកម្ពុជា វៀតណាម ៣) មុខនាយកដ្ឋានអង្គរក្ស ៤) មុខគណៈកម្មាធិការបុណ្យជាតិ៥) នៅក្បែររបងសាលចតុមុខ ៦) នៅមុខវាលមេរុ ៧) ព្រះគម្លង់ ៨)មុខកប៉ាល់ទីតានិក ៩) ទីលានប្រជាធិបតេយ្យ…

  • មន្ត្រី អំពាវនាវដល់អ្នកឯកទេសវះកាត់ សហការគ្នាលើកកម្ពស់គុណភាពវិស័យសុខាភិបាលនៅកម្ពុជា

    មន្ត្រី អំពាវនាវដល់អ្នកឯកទេសវះកាត់ សហការគ្នាលើកកម្ពស់គុណភាពវិស័យសុខាភិបាលនៅកម្ពុជា

    ភ្នំពេញ៖រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ឡឹម តារា បានអំពាវនាវដល់សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងនិស្សិតឯកទេសវះកាត់ សហការគ្នាបន្តលើកកម្ពស់គុណភាព នៃការបម្រើសេវាសុខាភិបាលជូនពលរដ្ឋ ជាពិសេសការពិនិត្យព្យាបាលដោយការវះកាត់ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ។ ការអំពាវនាវ របស់ឯកឧត្តម ឡឹម តារា ធ្វើឡើងក្នុពិធីបើកទិវាសល្យសាស្ត្រកម្ពុជា លើកទី២៨ ក្រោមប្រធានបទ «បច្ចុប្បន្នភាពនៃការរីកចម្រើនក្នុងការវះកាត់» ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ កាលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។  ប្រភពក្រសួងសុខាភិបាលបានឱ្យដឹងថា នាឱកាសនោះឯកឧត្តម ឡឹម តារា ថ្លែងថា៖ «ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមផ្តាំផ្ញើរដល់សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស និងនិស្សិតឯកទេសវះកាត់ជំនាន់ថ្មី ត្រូវយកចិត្តទុកដាក់រួមសហការគ្នា ធ្វើយ៉ាងណាឱ្យការផ្តល់សេវាវះកាត់ កាន់តែមានប្រសិទ្ធភាព និងមានសុវត្ថិភាពបំផុត ជូនដល់ប្រជាជនកម្ពុជាឱ្យបានជាទីគាប់ចិត្ត»។ ជាមួយគ្នានោះ លោកក៏បានបង្ហាញភាពរីករាយ ចំពោះភាពរីកលូតលាស់ នៃសមាគមសល្យសាស្ត្រកម្ពុជា ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩៥ ព្រមទាំងមានសង្ឃឹមថា នៅពេលអនាគត នឹងមានសមាគមឯកទេសនានាថែមទៀត នឹងលេចរូបរាងឡើង ដើម្បីពង្រីកវិសាលភាព និងសមតហថភាពនៃការបម្រើសេវាជូនដល់ប្រជាជនកម្ពុជាឱ្យបានទូលាយ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ នាឱកាសនោះដែរ លោក ព្រាប ឡី…

  • ក្រសួងសុខាភិបាល ចេញវិធានការណែនាំសម្រាប់ការពារសុខភាព អំឡុងពេលដើរកម្សាន្តពិធីបុណ្យអុំទូក

    ក្រសួងសុខាភិបាល ចេញវិធានការណែនាំសម្រាប់ការពារសុខភាព អំឡុងពេលដើរកម្សាន្តពិធីបុណ្យអុំទូក

    ភ្នំពេញ៖នៅក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានក្រើនរំឭកដល់សាធារណជនទាំងអស់ឱ្យចូលរួមការពារសុខភាពបុគ្គល គ្រួសារ និងសហគមន៍ពីជំងឺឆ្លងនានា ដូចជាជំងឺរាករូស ផ្តាសាយ ជំងឺកូវីដ១៩ ជំងឺភ្នែកក្រហម ពុលចំណីអាហារ និងការពុលស្រាសជាដើម។ តាមរយៈសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានណែនាំ និងក្រើនរំឭកដល់សាធារណជន រួមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងមន្ត្រី បុគ្គលិកសុខាភិបាល នូវវិធានការមួយចំនួន។ វិធានការចំពោះសាធារណជន បើលោកអ្នកមានរោគសញ្ញាជំងឺភ្នែកក្រហម សូមសម្រាកនៅផ្ទះ ដើម្បីចៀសវាងទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សផ្សេងទៀត សូមកុំច្រាន ឬប្រជ្រៀតគ្នាដើម្បីទប់ស្កាត់នូវការដួលសន្លប់ដែលអាចកើតមានជាយថាហេតុ បើលោក អ្នក វិលមុខ ឬស្រវាំងភ្នែក សុំអង្គុយចុះដើម្បីចៀសវាងការដួល និងត្រូវហៅរកអ្នកជួយសង្គ្រោះ។ ត្រូវប្រកាន់អនាម័យ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល ឬដែលឱ្យបាន ញឹកញាប់ និងទទួលទានចំណីអាហារដែលមានអនាម័យ និងសុវត្ថិភាពល្អ និង ចំពោះចុងភៅត្រូវទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់សម្រាប់ ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។ ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និង អាហារសមុទ្រ។…

  • អង្គការ GAVI នឹង​បញ្ចូល​វ៉ាក់​សាំង​ថ្មីៗ​បន្ថែម​ទៀត ទៅ​ក្នុង​កម្មវិធីជាតិផ្តល់ថ្នាំបង្ការ​នៅ​កម្ពុជា​

    អង្គការ GAVI នឹង​បញ្ចូល​វ៉ាក់​សាំង​ថ្មីៗ​បន្ថែម​ទៀត ទៅ​ក្នុង​កម្មវិធីជាតិផ្តល់ថ្នាំបង្ការ​នៅ​កម្ពុជា​

    ភ្នំពេញ៖តាម​រយៈ​ជំនួប​រវាង​រដ្ឋ​​មន្ត្រី​ក្រសួង​សុខាភិបាល និង​ប្រធាន​អង្គការ GAVI ភាគីទាំងពីរបានពិ​ភាក្សា​គ្នាលើ​​ការ​ងារ​លើក​កម្ពស់​សុខុមាលភាព​របស់​ប្រជាជនក​ម្ពុជាឱ្យកាន់តែប្រសើរ ខណៈ​អង្គការ​នេះ នឹង​បញ្ចូល​វ៉ាក់​សាំង​ថ្មីៗ​បន្ថែម​ទៀត ​ទៅ​ក្នុង​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​នៅកម្ពុជា។ កិច្ចពិភាក្សានេះ​ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣រវាងឯកឧត្តម ឈាង រ៉ា រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល និង​​លោក Samuel Muller ប្រធាន​អង្គការ GAVI ប្រចាំ​តំបន់​អឺរ៉ុប អាស៊ី និង​តំបន់​ប៉ាស៊ីហ្វិក ប្រភពក្រសួងសុខាភិបាលបានឱ្យដឹងថា នៅក្នុងជំនួបនោះឯកឧត្តម ឈាង រ៉ា បាន​ថ្លែង​អំណរ​គុណ​ដល់ អង្គការ GAVI ដែល​បាន​សហ​ការ​ចូលរួ​ម​គាំ​ទ្រ​ក្រសួង​សុខាភិបាល ក្នុង​ការ​ងារ​លើក​កម្ពស់​សុខុមាល​ភាព​របស់​ប្រជាជនក​ម្ពុជា តាម​រយៈ​ការ​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា លើកា​រ​ងារ និង​សកម្មភាព​ផ្តល់​ថ្នាំ​បង្ការ ដើម្បី​បង្កើន​អត្រា​គ្រប​ដណ្តប់​វ៉ាក់សាំង ព្រម​ទាំង​គាំ​ទ្រ​សកម្មភាព​បញ្ចូល​វ៉ាក់​សាំង​ថ្មីៗ​ជា​បន្ត​បន្ទាប់​ស្រប​តាម​ផែ​ន​ការ​យុទ្ធ​សាស្រ្ត​រយៈ​ពេល​វែង​របស់​ក្រសួង​សុខាភិបាល។ បើ​តាម​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល ក្រៅ​ពី​ការ​ផ្ដល់​វ៉ាក់​សាំង​ថ្មី​បន្ថែម​ហើយ កន្លង​មក​អង្គការ GAVI បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ ជា​ប្រចាំ​ជា​មួយ​ក្រសួង តាម​រយៈក​ម្មវិធីជា​តិចាក់​ថ្នាំ​បង្ការ ជា​ពិសេស ក្នុង​អំឡុង​ពេល​មាន​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩ ដោយ​បាន​ជួយ​គាំ​ទ្រ​ក្នុង​ការ​រៀប​ចំ និង​អនុវត្ត​ផែន​ការ​មេ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​។ លោក​បន្ថែម​ថា ជាពិសេស​បាន​ជួយ​ក្រសួង​ក្នុង​ការ​ស្វែង​រក​វ៉ាក់សាំង​កូវីដ​១៩ ព្រម​ទាំង​ផ្គត់​ផ្គង់ និងបំ​ពាក់​បរិក្ខារ​ប្រព័ន្ធ​ត្រជាក់​មួយ​ចំនួន ដែល​សំដៅប​ង្កើត​ឱ្យ​បាន​នូវ​ភាព​ស៊ាំ​សង្គម និង​សេដ្ឋកិច្ច ដែល​ជា​គោល​ដៅ​ប្រកប​ដោយ​មហិច្ឆិតា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា…

  • និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ១៣០នាក់ ទទួលបានការស្វែងយល់ពីជម្ងឺអេដស៍

    និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ១៣០នាក់ ទទួលបានការស្វែងយល់ពីជម្ងឺអេដស៍

    (ភ្នំពេញ)៖ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចប្រមាណ ១៣០នាក់ ទទួលបានចំណេះដឹងបន្ថែមស្តីពី «ជំងឺអេដស៍, កាមរោគ, សុខភាពផ្លូវភេទ, ការថែទាំសុខភាពបឋម, និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ពី កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយវគ្គអប់រំផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោក ប៊ុន រស្មី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកជំទាវ ម៉ែន នារីសោភ័គ បញ្ជាក់ថា វគ្គផ្សព្វផ្សាយនេះគឺជាដំណើរឈានឆ្ពោះការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៣ ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ដែលកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បាននិងកំពុងចុះអនុវត្តនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះ គោលបំណងដែលជ្រើសរើសយុវជនក្នុងវគ្គផ្សព្វផ្សាយដោយហេតុផលថា «យុវជនជាទំពាំងស្នងឬស្សី យុវជនគឺជាអ្នកបន្តវេន ហើយដែលបញ្ហានៃការឆ្លងមេរោគអេដស៍នេះ ភាគច្រើនកើតឡើងក្នុងចំណោមយុវជន ដូច្នេះយុវជនត្រូវលើកកម្ពស់ការយល់ដឹងដើម្បីបង្ការខ្លួនពីមេរោគអេដស៍»។ លោកជំទាវ បានផ្តល់នូវខ្លឹមសារគន្លឹះមួយចំនួនពាក់ព័ន្ធទៅនឹង ជំងឺអេដស៍, កាមរោគ,…

  • មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ចុះត្រួតពិនិត្យគុណភាពសេវា មន្ទីរពេទ្យបង្អែក ចំនួន ០៣កន្លែង នៅខេត្តត្បូងឃ្មុំ

    មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ចុះត្រួតពិនិត្យគុណភាពសេវា មន្ទីរពេទ្យបង្អែក ចំនួន ០៣កន្លែង នៅខេត្តត្បូងឃ្មុំ

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានចុះត្រួតពិនិត្យ គុណភាព សេវាមន្ទីរពេទ្យបង្អែកចំនួន ០៣កន្លែង រួមមាន មន្ទីរពេទ្យ បង្អែកតំបែរ មន្ទីរពេទ្យបង្អែកក្រូចឆ្មារ និងមន្ទីរពេទ្យបង្អែកព្រះ នរោត្តម សីហនុត្បូងឃ្មុំ (សួង) ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ។ បើតាមក្រសួងសុខាភិបាលបានឱ្យដឹងថាការចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យបង្អែកទាំង៣នេះដែរធ្វើឡើងពីសំណាក់ ឯកឧត្តម ទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការ និង ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលបានឱ្យដឹងដែរថាការចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យ ពីសំណាក់មន្រ្តីជាន់ខ្ពស់ ដែលជារដ្ឋលេខាធិការ ក្រសួងសុខាភិបាលនេះដែរ បានផ្តល់អនុសាសន៍មួយចំនួនដូចជា៖ គួរបញ្ជាក់ថា៖ការចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែក ក្នុងគោល បំណងជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តគន្លឹះ ៩ចំនុច និងអាទិភាព ៣ចំនុច ហើយក្នុងនោះក៏មានការអមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល និងមន្ត្រីក្រោមឱវាទមន្ទីរ សុខា ភិបាល ៕ ដោយ ៖ ម៉ាដេប៉ូ

  • មន្រ្តីសុខាភិបាល៖ ជំងឺមិនឆ្លងអាចបង្ការបានរហូតទៅដល់៨០ភាគរយ

    មន្រ្តីសុខាភិបាល៖ ជំងឺមិនឆ្លងអាចបង្ការបានរហូតទៅដល់៨០ភាគរយ

    ភ្នំពេញ៖ប្រធាននាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល លោក កុល ហេរ៉ូ បាន​ថ្លែង​ឱ្យដឹងថា ជំងឺមិនឆ្លងអាចបង្ការបានរហូតទៅដល់៨០ភាគរយតាមរយៈការបង្ការ និងការពារ ដោយគ្រាន់តែ​រួមគ្នាដោះស្រាយកត្តាហានិភ័យមួយចំនួន​ប៉ុណ្ណោះ។ លោកបាន​​លើកឡើងដូចនេះ នាពិធី​បើកយុទ្ធនាការទិវាទឹកនោមផ្អែមពិភពលោកឆ្នាំ២០២៣ កាលពីថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដែលរៀបចំដោយ​ក្រសួង​សុខាភិបាល, សមាគមលើកកម្ពស់សុខភាពកូរ៉េ និងភ្នាក់ងារកយកា( KOICA) ប្រចាំនៅប្រទេសកម្ពុជា។ លោក កុល ហេរ៉ូ បាន​ឱ្យដឹងថា ជំងឺមិនឆ្លង អាចបង្ការបានរហូតទៅដល់៨០ភាគរយ តាមរយៈការបង្ការ និងកា​រពារ ដោយគ្រាន់តែយើងរួមគ្នាដោះស្រាយកត្តាហានិភ័យ រួមចំនួនបួនធំៗគឺ ឈប់ប្រើប្រាស់ថ្នាំជក់ ,ឈប់ទទួលទានគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ,របបអាហារដែលមិនមានផាសុខភាព ​និងការអនុវត្តន៍​កា​យ​វប្បកម្មឱ្យបានត្រឹមត្រូវជាប្រចាំ។ ការបង្ការ និងការពារជំងឺមិនឆ្លង ​មិនអាចអនុវត្ត​ប្រកបដោយជោគជ័យតាមរយៈ ក្រសួងសុខាភិបាលតែឯងបានទេ គឺចាំបាច់មានការចូលរួមពីគ្រប់ភាគីទាំងអស់រួមមាន គ្រប់ក្រសួងស្ថាប័ន អង្គការដៃគូ សង្គមស៊ីវិល សប្បុរសជន វិស័យឯកជន ជាពិសេសគឺចេញពី បុគ្គលម្នាក់ៗ។ សូមបញ្ជាក់ដែរថា ផែនការពហុវិស័យជាតិស្តីពីការការពារ និងប្រយុទ្ធទៅនឹងជំងឺមិនឆ្លង ២០១៨-២០​២​៧ ដែល​​ត្រូវបានអនុមតិឱ្យប្រើប្រាស់ ដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​កម្ពុជាបាននិងកំពុងយកមកជាយន្ត​ការសម្រាប់ក្រសួងស្ថាប័ន អង្គការដៃគូ…