-
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ អូមីក្រុងថ្មី ៤៨៨នាក់ ខណៈជាសះស្បើយ ៣០៥នាក់ និងមានអ្នកស្លាប់ ០៣នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២១ ខែកុម្ភៈ នេះបាន ចេញសេចក្តីជូនព័ត៌មាន បញ្ជាក់ពីរកឃើញ អ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៤៨៨នាក់ ក្នុងនោះករណីនាំចូល ១៥ នាក់ និងឆ្លងក្នុងសហគមន៍ ៤៧៣នាក់។ ចំណែក អ្នកជំងឺ ជាសះស្បើយ ៣០៥នាក់ និងមានអ្នកស្លាប់ ០៣នាក់។
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិត ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២២
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាក បាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃ ផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ផ្ញើសារលិខិតជូនបងប្អូន ជន រួមជាតិ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ «ពង្រឹងការ ផ្តល់សេវា សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតា កំពុង បំបៅកូនដោយទឹកដោះម្តាយ »។
-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៣៩៤,៤៣០នាក់ (គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២)
ភ្នំពេញ ៖ គិតត្រឹមយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៣៩៤,៤៣០នាក់។ ក្នុងនោះរួមមាន៖
-
ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋដូសទី១ចំនួន ២,៧៥៩,៨៤៤នាក់, ដូសទី២ចំនួន ២,៧៣២,៣៨០នាក់, ដូសទី៣ចំនួន ១,៩៣៩,៤៦០នាក់ និងដូសទី៤ ចំនួន១៨១,៤១៩នាក់
ភ្នំពេញ ៖ របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួន ២,៧៥៩,៨៤៤នាក់, ចាក់ដូសទី២ បានចំនួន ២,៧៣២,៣៨០នាក់, ដូសទី៣ចំនួន ១,៩៣៩,៤៦០នាក់ និងដូសទី៤ ចំនួន១៨១,៤១៩នាក់ ។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិ ដែលបណ្តាញអប្សរាព័ត៌មាន
-
រដ្ឋមន្ត្រី វង សូត ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសុខមាលភាពរបស់ប្រជាជន
ត្បូងឃ្មុំ ៖នៅប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសជាតិយើង បានរងផល ប៉ះពាល់ ពីជំងឺកូវីដ-១៩ តែទោះជាយ៉ាងណាក្រោមការដឹកនាំ រាជរដ្ឋា ភិបាល របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើជីវភាពរស់នៅ របស់ ប្រជាជនដែលងាយរងផលប៉ះពាល់ ពិសេសលើសុខមាលភាពទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬជំនឿសាសនា ។
-
អតីតយុទ្ធជនស្រុកសណ្តាន់ចំនួន ៣.១០០នាក់ បាន និងកំពុង អញ្ជើញចាក់វ៉ាក់សាំងដូសទី៤ប្រភេទPfizerនៅគិលានដ្ឋានសឹករងកំពង់ធំ
ខេត្តកំពង់ធំ ៖ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាស្រុកសណ្តាន់ ចំនួន ៣.១០០នាក់ បានអញ្ជើញមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី៤ ប្រភេទPfizer ដែលមកដល់ពេលនេះចាក់បានជាង ១.០០០ នាក់ហើយ ។ ដោយឡែកមួយចំនួនទៀត បានចាក់នៅតាមមណ្ឌលសុខភាព រីឯអ្នកខ្លះបានចេញទៅប្រកបរបរចំណាកស្រុក ។
-
ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋដូសទី១ចំនួន ២,៧៥៩,៨៤៤នាក់, ដូសទី២ចំនួន ២,៧៣២,៣៨០នាក់, ដូសទី៣ចំនួន ១,៩៣៨,២៦៨នាក់ និងដូសទី៤ ចំនួន ១៧៩,៥១១នាក់
ភ្នំពេញ ៖ របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួន ២,៧៥៩,៨៤៤នាក់, ចាក់ដូសទី២ បានចំនួន ២,៧៣២,៣៨០នាក់, ដូសទី៣ចំនួន ១,៩៣៨,២៦៨នាក់ និងដូសទី៤ ចំនួន១៧៩,៥១១នាក់ ។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិ ដែលបណ្តាញអប្សរាព័ត៌មាន (AMS) ទទួលបាននៅយប់នេះ។
-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៣៩៣,១៤៤នាក់ (គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២)
ភ្នំពេញ ៖ គិតត្រឹមយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៣៩៣,១៤៤នាក់។ ក្នុងនោះរួមមាន៖
-
សិក្ខាកាមជាង ៨០០នាក់ បានចូលរួមសិក្ខាសាលានៃទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១០ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប តាមប្រព័ន្ធ online
ខេត្តកំពត ៖ នៅមន្ទីរសុខាភិបាលខេត្តកំពតព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ មានរៀបចំសិក្ខាសាលា នៃពិធីទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ បន្តលើកទី១០ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប ក្រោមធិបតីភាពបើកតាមប្រព័ន្ធ(Zoom) ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ។
-
ក្រសួងអប់រំ ណែនាំវិធានការសម្រាប់មន្ត្រីអប់រំទាំងអស់ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ប្រភេទអូមីក្រុង
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសេចក្ដីណែនាំ ស្តីពីវិធានការសម្រាប់មន្ត្រីអប់រំបម្រើការ នៅតាមអង្គភាពថ្នាក់ជាតិ និងរាជធានី ខេត្ត ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង។ ក្រសួង បានបញ្ជាក់ថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ រាជធានី ខេត្ត ទាំងអស់ដូចខាងក្រោម៖