-
មន្រ្តីសុខាភិបាល៖ពលរដ្ឋធ្វេីតេស្តរហ័សឃើញវិជ្ជមាន កូវីដ -១៩ សូមដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះ ទៅអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ឬ បញ្ជូនទៅមណ្ឌលសុខភាព

-
ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ និងលក់ថ្នាំ Molnupiravir ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ (Health)

-
ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ និងលក់ថ្នាំ Molnupiravir ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ

-
កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ អូមីក្រុងថ្មី ៥៩៨នាក់ ខណៈជាសះស្បើយ ៣៥៨នាក់ និងមានអ្នកស្លាប់ ០២នាក់

-
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងមិនបិទផ្សារ បិទរាជធានីភ្នំពេញ បិទប្រទេស ដូចឆ្នាំ២០២១ទៀតឡើយ តែក៏អំពាវនាវឱ្យពលរដ្ឋ បន្តការប្រយុទ្ធជាមួយនឹងកូវីដបំប្លែងថ្មី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នឹងមិនបិទផ្សារ បិទរាជធានីភ្នំពេញ បិទប្រទេស ដូចឆ្នាំ២០២១ទៀតឡើយ តែសម្ដេច ក៏បានអំពាវនាវប្រជាពលរដ្ឋនៅក្រុងភ្នំពេញ បន្តការប្រយុទ្ធជាមួយនឹងកូវីដបំប្លែងថ្មី អូមីក្រុង។ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដូច្នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បាន ៥.០០០ម៉ែត្រគូបក្នុង១ថ្ងៃ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តម មិតាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ផងដែរ ។
-
សេចក្តីជូនដំណឹង

-
ទូទាំងប្រទេស ៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៣៩៨,១៦៧នាក់ (គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២)

-
ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋដូសទី១ចំនួន ២,៧៥៩,៨៤៤នាក់, ដូសទី២ចំនួន ២,៧៣២,៣៨០នាក់, ដូសទី៣ចំនួន ១,៩៤០,២៣៣នាក់ និងដូសទី៤ ចំនួន ១៨៤,៥៦៨នាក់

ភ្នំពេញ ៖ របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួន ២,៧៥៩,៨៤៤នាក់, ចាក់ដូសទី២ បានចំនួន ២,៧៣២,៣៨០នាក់, ដូសទី៣ចំនួន ១,៩៤០,២៣៣នាក់ និងដូសទី៤ ចំនួន១៨៤,៥៦៨នាក់ ។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិ ដែលបណ្តាញអប្សរាព័ត៌មាន (AMS) ទទួលបាននៅយប់នេះ។
-
ក្រសួងសុខាភិបាល ក្រើនរំលឹក អំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសទី៣ ឬដូសជំរុញ សម្រាប់គ្រប់ក្រុមអាយុចាប់ពី ៣ឆ្នាំឡើង

