Category: ជីវិតគ្រួសារ

  • ក្រសួងសុខាភិបាល ប្រកាសប្រឡងជ្រើសរើសបុគ្គលិក ២០០នាក់ ឱ្យចូលបម្រើការងារនៅ “មន្ទីរពេទ្យជាតិតេជោសន្តិភាព” សម្រាប់ឆ្នាំ២០២៣

    ក្រសួងសុខាភិបាល ប្រកាសប្រឡងជ្រើសរើសបុគ្គលិក ២០០នាក់ ឱ្យចូលបម្រើការងារនៅ “មន្ទីរពេទ្យជាតិតេជោសន្តិភាព” សម្រាប់ឆ្នាំ២០២៣

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ សូមជម្រាបជូនដំណឹងជាសាធារណៈដល់បេក្ខជន បេក្ខនារី ជាសិស្ស និស្សិត និងមន្ត្រីរាជការ ទូទៅឱ្យបានជ្រាបថា ក្រសួងសុខាភិបាលត្រូវការជ្រើសរើសមន្ត្រីរាជការ ចំនួន ២០០នាក់ តាមរយៈការប្រឡងប្រជែង ឱ្យចូលបម្រើការងារនៅ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” សម្រាប់ឆ្នាំ២០២៣នេះ តាមលក្ខខណ្ឌដូចខាងក្រោម៖ ក / លក្ខខណ្ឌនៃការជ្រើសរើស ៖ ១- បេក្ខជនត្រូវមានសញ្ញាតិខ្មែរ មានអាយុយ៉ាងតិច ១៨ឆ្នាំ មានសញ្ញាបត្រ ឬវិញ្ញាបនបត្រមានតម្លៃស្មើស្របតាមជំនាញ ដែលត្រូវជ្រើសរើស និងមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងសុខាភិបាល។ ២- បេក្ខជនជាមន្ត្រីរាជការ ដែលបានតាំងស៊ប់ក្នុងក្របខណ្ឌរួចហើយ និងមានលិខិតអនុញ្ញាតពីប្រធានក្រសួង-ស្ថាប័ន/ អង្គភាពសាមី ទើបមានសិទ្ធិចូលរួមក្នុងការប្រឡងប្រជែងនេះ។ ក្នុងករណីរកឃើញថា បេក្ខជនជាមន្ត្រីរាជការដែល គ្មានការអនុញ្ញាតពីប្រធាន ក្រសួង-ស្ថាប័ន/អង្គភាពសាមី បានមកដាក់ពាក្យសុំប្រឡង នឹងមិនត្រូវបានអនុញ្ញាតឱ្យ ចូលរួមប្រឡងប្រជែង ឬឱ្យចូលបម្រើការងារក្នុងក្របខណ្ឌថ្មីនេះទេ។ ៣- ចំពោះបេក្ខជនដែលបានប្រឡងជាប់ក្របខណ្ឌសុខាភិបាល ឆ្នាំ២០២២ ពុំមានសិទ្ធិដាក់ពាក្យសុំប្រឡងប្រជែងចូល ក្របខណ្ឌសុខាភិបាលបម្រើការងារនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព…

  • ប្រទេសឥណ្ឌា សម្រេចលុបចោលលក្ខខណ្ឌការធ្វើតេស្តកូវីដ១៩ មុនចេញ ដំណើរសម្រាប់អ្នកធ្វើដំណើរមកពី ឬឆ្លងកាត់ប្រទេសចំនួនប្រាំមួយ

    ប្រទេសឥណ្ឌា សម្រេចលុបចោលលក្ខខណ្ឌការធ្វើតេស្តកូវីដ១៩ មុនចេញ ដំណើរសម្រាប់អ្នកធ្វើដំណើរមកពី ឬឆ្លងកាត់ប្រទេសចំនួនប្រាំមួយ

    ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា បានជូន ដំណឹងស្តីពី សម្រេច លុបចោលលក្ខខណ្ឌនៃការធ្វើតេស្តកូវីដ១៩ មុនចេញ ដំណើរសម្រាប់អ្នក ធ្វើដំណើរមកពី ឬឆ្លងកាត់ ប្រទេសចិន សិង្ហបុរី ហុងកុង សាធារណរដ្ឋកូរ៉េ ថៃ និងជប៉ុន។ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា បានលើកឡើងដូចនេះ តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១៤ ខែកុម្ភៈ ស្តីពីវិធានការសម្រាប់អ្នក ធ្វើដំណើរចូលប្រទេសឥណ្ឌា ដោយបានបញ្ជាក់ថា ក្រសួងសុខាភិបាល និងសុខមាលភាពគ្រួសារឥណ្ឌា បានចេញលិខិតជូនដំណឹងអំពី ស្ថានភាព ជំងឺកូវីដ១៩ និងលក្ខខណ្ឌសម្រាប់អ្នកធ្វើដំណើរបរទេសមកកាន់ ប្រទេសឥណ្ឌា។ ប្រភពដដែលបានបញ្ជាក់ថាក្រសួងសុខាភិបាល និងសុខមាលភាពគ្រួសារ ឥណ្ឌា បានសម្រេចលុបចោលលក្ខខណ្ឌនៃការធ្វើតេស្តកូវីដ១៩ មុនចេញ ដំណើរសម្រាប់អ្នកធ្វើដំណើរមកពី ឬឆ្លងកាត់ ប្រទេសចិន សិង្ហបុរី ហុងកុង សាធារណរដ្ឋកូរ៉េ ថៃ និងជប៉ុន។ ក្រសួងសុខាភិបាល និងសុខមាលភាព គ្រួសារ ឥណ្ឌានៅបន្តអនុវត្តនៃការធ្វើតេស្តមិនឱ្យដឹងជាមុន (random testing) នៃអ្នកដំណើរ ២ភាគរយ (ដោយមិនគិតពីប្រទេសដើម) នៅអាកាសយានដ្ឋានដែលពួកគាត់មកដល់។ សូមបញ្ជាក់ផងដែរថា…

  • ប្រធានអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ បន្តអំពាវនាវដល់យុវវ័យទាំងអស់ កុំបណ្ដែតបណ្ដោយខ្លួន ក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់ រហូតឆ្លងមេរោគអេដស៍

    ប្រធានអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ បន្តអំពាវនាវដល់យុវវ័យទាំងអស់ កុំបណ្ដែតបណ្ដោយខ្លួន ក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់ រហូតឆ្លងមេរោគអេដស៍

    ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបន្តអំពាវនាវជាថ្មីបន្ថែមទៀត ដល់យុវវ័យទាំងអស់ កុំបណ្ដែតបណ្ដោយ ជ្រុលខ្លួន ព្រោះតែក្ដីស្រឡាញ់ ក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់ បណ្ដាលឲ្យភ្លេចខ្លួន ឈានដល់ការរួមរ័ក រហូតឆ្លងមេរោគអេដស៍ នាំឲ្យមានវិប្បដិសារីទៅថ្ងៃក្រោយ ពោលគឺ ប្រយ័ត្នការស្រឡាញ់ ក្លាយជាការចម្លងមេរោគអេដស៍ ដោយយុវវ័យទាំងអស់ ត្រូវតែចេះការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ជាពិសេស គឺកុំឆាប់ប្រឡូកក្នុងការរួមភេទ ទាំងនៅក្មេងវ័យ។ ការថ្លែងបែបនេះ របស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើឡើងក្នុងកម្មវិធីផ្សព្វផ្សាយពីមេរោគអេដស៍-ជំងឺអេដស៍ ដល់សាធារណជនទូទៅ នាឱកាស ទិវានៃក្ដីស្រឡាញ់ ថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២៣ដោយអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើការផ្សព្វផ្សាយ នៅទីតាំងរបស់ខ្លួនផ្ទាល់ ព្រមទាំងបានសហការជាមួយអង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី បានថ្លែងបន្តឲ្យដឹងទៀតថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយនេះឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង តាស់តឿនក្រើនរំឭកដល់យុវវ័យ កុំឲ្យភ្លើតភ្លើនភ្លេចខ្លួន ដោយ សារតែការស្រឡាញ់មួយពេលខ្លី អូសទាញបណ្ដាលឲ្យឆ្លងមេរោគអេដស៍។ ជាពិសេសនៅថ្ងៃទី១៤កុម្ភៈ ដែលខិតជិតមកដល់នេះ…

  • ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ ៖ អ្នកឆ្លងថ្មី ០១នាក់, គ្មានអ្នក ជាសះស្បើយ និងគ្មាន អ្នកជំងឺស្លាប់

    ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ ៖ អ្នកឆ្លងថ្មី ០១នាក់, គ្មានអ្នក ជាសះស្បើយ និងគ្មាន អ្នកជំងឺស្លាប់

    ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក ថ្ងៃ ចន្ទ ទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី អ្នកឆ្លងថ្មី ០១នាក់, គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៣ អ្នកឆ្លង ថ្មី ០១នាក់, គ្មានអ្នកជាសះស្បើយ និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕ ដោយ…

  • នៅខេត្តកែប អត្រាមរណភាពស្រ្តី និងកុមារ ត្រូវបានកាត់បន្ថយដល់កម្រិតសូន្យ ខណៈការសម្រាលកូនដោយឆ្មបបុរាណត្រូវបានលុបបំបាត់

    នៅខេត្តកែប អត្រាមរណភាពស្រ្តី និងកុមារ ត្រូវបានកាត់បន្ថយដល់កម្រិតសូន្យ ខណៈការសម្រាលកូនដោយឆ្មបបុរាណត្រូវបានលុបបំបាត់

    កែប៖ ក្នុងឆ្នាំ២០២២កន្លងទៅនេះ ក្នុងសូចនាករនៃកម្មវិធីសុខភាពបន្តពូជ មាតា និងទារក និងកុមារ នៅតែបន្តស្ថិតក្នុងវឌ្ឍនភាព គួរឱ្យមោទនៈ ជាក់ស្ដែងលទ្ធផលបានបង្ហាញថា ពុំមានករណីស្លាប់របស់មាតា និងទារកនោះទេ។ ប្រការនេះ បានធ្វើឱ្យសមាមាត្រ នៃការសម្រាលកូននៅមូលដ្ឋានសុខាភិបាល ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២២ ស្ថិតក្នុង អត្រា៥៥% ក្នុងនោះការសំរាលកូនដោយឆ្មបបុរាណ គឺពុំមានឡើយ។ នេះបើយោងរបាយការណ៍ របស់ លោក ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្តកែប ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣ របស់មន្រ្តីសុខាភិបាលនារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានសំដែងនូវការកោតសរសើរ និងវាយតម្លៃ ខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃមន្ទីរសុខាភិបាល ដោយផ្អែកតាមលទ្ធផលឆ្នាំ២០២២នេះ អត្រាមរណភាពស្រ្តី និងកុមារ ត្រូវបានកាត់បន្ថយដល់កម្រិតសូន្យ នេះសបញ្ជាក់ ឱ្យឃើញថា ស្ថានភាពសុខភាពរបស់ស្ត្រីកុមារ និងប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរបន្តិចម្តងៗ ជារៀងរាល់ឆ្នាំនៅទូទាំងប្រទេស ជាពិសេសនៅខេត្តកែបយើង។ ឯកឧត្តម បន្តថា រាជរដ្ឋាភិបាល…

  • ករណីជំងឺកូវីដ-១៩ នៅថ្ងៃនេះ ៖ អ្នកឆ្លងថ្មី ០៣នាក់, អ្នក ជាសះស្បើយ ០១នាក់ និងគ្មាន អ្នកជំងឺស្លាប់

    ករណីជំងឺកូវីដ-១៩ នៅថ្ងៃនេះ ៖ អ្នកឆ្លងថ្មី ០៣នាក់, អ្នក ជាសះស្បើយ ០១នាក់ និងគ្មាន អ្នកជំងឺស្លាប់

    ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក ថ្ងៃ សុក្រ ទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី អ្នកឆ្លងថ្មី ០៣នាក់, ឣ្នកជាសះស្បើយ ០១នាក់ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២៣ អ្នកឆ្លង ថ្មី ០៣នាក់, អ្នកជាសះស្បើយ ០១នាក់ និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន…

  • ក្រសួង សុខាភិបាល នឹង មិនមានការរៀបចំ ទីតាំងសម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឡើយ

    ក្រសួង សុខាភិបាល នឹង មិនមានការរៀបចំ ទីតាំងសម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឡើយ

    ភ្នំពេញ: មន្រ្តីជាន់ខ្ពស់នៃក្រសួង សុខាភិបាល បានលើកឡើង ឱ្យ ដឹងថា ក្រសួង នឹង មិនមាន ការរៀបចំ ឱ្យ មានទីតាំងសម្រាប់ចាក់វ៉ាក់សាំង កូវីដ១៩ ក្នុង ពិធី បុណ្យចូលឆ្នាំ ថ្មីប្រពៃណីខ្មែរ ដែលនឹងចូលមកដល់ នៅ ក្នុង ខែ មេសា ខាងមុខដូច ឆ្នាំមុនៗឡើយ ហើយ ក៏ អំពាវនាវ ឱ្យ ប្រជាពលរដ្ឋ ដែលដល់វេនចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ ត្រូវមក ទទួល យកការចាក់នេះ ផងដែរ។ នេះជាការ លើកឡើង របស់ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង សុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាន ថ្លែងដូចនេះ ក្នុង ពេល លោកស្រីចុះពិនិត្យ ការចាក់វ៉ាក់សាំងដូសជំរុញ ដល់សិស្ស…

  • ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ គ្មានអ្នកឆ្លងថ្មី , អ្នក ជាសះស្បើយ ០១នាក់ និងគ្មាន អ្នកជំងឺស្លាប់

    ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ គ្មានអ្នកឆ្លងថ្មី , អ្នក ជាសះស្បើយ ០១នាក់ និងគ្មាន អ្នកជំងឺស្លាប់

    ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក ថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , ឣ្នកជាសះស្បើយ ០១នាក់ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៣ គ្មានអ្នកឆ្លង ថ្មី , អ្នកជាសះស្បើយ ០១នាក់ និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន…

  • ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ អ្នកឆ្លងថ្មី ០២នាក់, អ្នក ជាសះស្បើយ ០១នាក់ និងគ្មាន អ្នកជំងឺស្លាប់

    ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ អ្នកឆ្លងថ្មី ០២នាក់, អ្នក ជាសះស្បើយ ០១នាក់ និងគ្មាន អ្នកជំងឺស្លាប់

    ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក ថ្ងៃ ពុធទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី អ្នកឆ្លងថ្មី ០២នាក់, ឣ្នកជាសះស្បើយ ០១នាក់ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២៣ អ្នកឆ្លង ថ្មី ០២នាក់, អ្នកជាសះស្បើយ ០១នាក់ និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕ ដោយ…

  • មន្រ្តីសុខាភិបាលថា ឥទ្ធិពលនៃការឆ្លងមេរោគកូវីដ ១៩ក្នុង ប្រទេស កម្ពុជា មិនអាចសំដៅទៅលើតែប្រទេសចិនតែមួយនោះទេ

    មន្រ្តីសុខាភិបាលថា ឥទ្ធិពលនៃការឆ្លងមេរោគកូវីដ ១៩ក្នុង ប្រទេស កម្ពុជា មិនអាចសំដៅទៅលើតែប្រទេសចិនតែមួយនោះទេ

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា ឥទ្ធិពលនៃការឆ្លងមេរោគកូវីដ១៩នៅក្នុងប្រទេសកម្ពុជា មិនអាច ផ្តោតសំដៅតែទៅលើសាធារណរដ្ឋប្រជាមានិតចិនតែមួយនោះទេ ប៉ុន្តែត្រូវមើលជារួមនូវការធ្វើចរាចរណ៍របស់មនុស្សដែលបានធ្វើដំណើរចូលក្នុងប្រទេសកម្ពុជា ដែលមានស្ទើរតែគ្រប់ជាតិសាសន៍ ទាំងអស់ នាពេលបច្ចុប្បន្ននេះ។ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានលើក ឡើងឱ្យដឹងដូចនេះ កាលពីថ្ងៃទី៦ ខែកុម្ភៈ បន្ទាប់ ពី មានការលើកឡើងថាបន្ទាប់ពីចិនបើកប្រទេសឡើងវិញ និងបើក របាំងសូន្យកូវីដ (Zero Covid) តើឥទ្ធិពលនៃការឆ្លងកូវីដ១៩ ដោយ សារចិននេះបានមកដល់កម្ពុជាទេ ឬក៏មិនមានអ្វីគួរឱ្យកត់ សម្គាល់ ដែរនោះទេ?។ លោកជំទាវបានបញ្ជាក់ថា ៖ «បច្ចុប្បន្នេះ យើងមិនអាចសំដៅតែ ទៅលើសាធារណរដ្ឋប្រជាមានិតចិននោះទេ តែយើងត្រូវមើលជារួមថា ការដែលធ្វើចរាចរណ៍នៃមនុស្សដែលធ្វើដំណើរនៅលើសកលលោកនេះ មិនមានតែចិននោះទេ គឺមានគ្រប់ពូជសាសន៍ទាំងអស់ ដូចជា មានមកពីអាមេរិក ប្រទេសខាងអឺរ៉ុប អូស្រ្តាលី និងបណ្តាប្រទេស អាស៊ី រួមនឹងប្រទេសជិតខាងយើងផងដែរ»។លោកជំទាវ ឱ វណ្ណឌីន បានសង្កត់ធ្ងន់បន្ថែមថា ៖ «យើងមិនគួរណា ផ្តោតអារម្មណ៍តែទៅលើបញ្ហាអ្នកទេសចរចិនដែលចូលមកកម្ពុជានោះទេ ហើយបញ្ហាកូវីដនេះយើងទាំងអស់គ្នាដឹងហើយ ថាការឆ្លង…