-
ក្រសួងសុខាភិបាលកម្ពុជា អរគុណជប៉ុន ដែលជួយផ្ដល់ជំនួយបន្ទាន់ក្នុងកាលៈទេសៈនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានថ្លែងអំណរគុណទៅដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះកិច្ចសហការលើវិស័យសុខាភិបាល ការផ្ដល់ជំនួយបន្ទាន់ ជាពិសេសក្នុងកាលៈទេសៈនៃការប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ១៩ ខណៈខាងភាគីជប៉ុនស្នើការគាំទ្រទៅលើកិច្ចសហប្រតិបត្តិការជាបន្តទៀត។ នេះជាការលើកឡើងរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងជំនួបជាមួយនឹងលោក Ueno Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៣ ខែមីនា នៅទីស្ដីការក្រសួងសុខាភិបាល។ ក្នុងជំនួបជាដំបូង ឯកឧត្តម ម៉ម ប៊ុនហេង បានសម្ដែងនូវការអបអរសាទរចំពោះ លោក Ueno Atsushi ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានថ្លែងអំណរគុណដល់ភាគីជប៉ុន ចំពោះកិច្ចសហការលើវិស័យ សុខាភិបាលរវាងប្រទេសទាំងពីរ ជាពិសេសក្នុងកាលៈទេសៈនៃការប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ១៩។ ឯកឧត្តមបានថ្លែងថា ៖ «យើងសូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយបន្ទាន់សម្រាប់ ឆ្លើយតបនឹងការរីករាលដាលជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ ឆ្លើយតបនឹងការរាលដាលជំងឺកូវីដ១៩ ដែលមានទាំងសម្ភារៈ ថវិកា និងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ»។ នាឱកាសនោះដែរ លោក Ueno Atsushi ក៏បានស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ទៅលើកិច្ចសហប្រតិបត្តិការជាបន្តទៀតទាំងគម្រោងជំនួយឥតសំណង និងគម្រោងហិរញ្ញប្បទានសម្បទាន។ លោកបានលើកឡើងដោយបានសម្ដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការ…
-
ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ.! គ្មានអ្នកឆ្លង , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី១០ ខែមិនា ឆ្នាំ២០២៣នេះយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់ គ្មាន។ គួរបញ្ជាក់ថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៣ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងអ្នកជំងឺស្លាប់ គ្មាន៖ គិតត្រឹមព្រឹក ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
គណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ទាំង ២៥រាជធានី-ខេត្ត បានចូលរួម សិក្ខាសាលា ស្តីពី «ជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់» របស់កាកបាទក្រហមកម្ពុជា
ភ្នំពេញ ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានអញ្ជើញក្នុងសិក្ខាសាលាស្តីពី «ជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់» ដែលបានធ្វើឡើងដោយផ្ទាល់សម្រាប់មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងតាមរយៈអនឡាញ (Zoom) សម្រាប់គណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ទាំង ២៥រាជធានី-ខេត្ត នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៣ ។ លោកជំទាវ ពុំ ចន្ទីនី បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកចំពោះមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តនៃកាកបាទក្រហមកម្ពុជា និងតាមបណ្តាសាខាទាំងអស់។ លោកជំទាវ បានគូសបញ្ជាក់ពីគោលបំណងនៃការរៀបចំសិក្ខាសាលា ៤ចំណុច ជូនអង្គសិក្ខាសាលាដូចជា៖១. បង្កើនសមត្ថភាព និងការយល់ដឹងរបស់មន្ត្រី អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អំពីជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ និងផលប៉ះពាល់ដែលបណ្តាលមកពីជំងឺនេះ ដើម្បីបន្តអប់រំផ្សព្វផ្សាយដល់ស្រ្តីដែលមានអាយុចន្លោះពី ៣០-៤៩ឆ្នាំ ទៅពិនិត្យនិងព្យាបាលជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់។២. ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល…
-
ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ.! គ្មានអ្នកឆ្លងថ្មី , គ្មានអ្នក ជាសះស្បើយ និងគ្មាន អ្នកជំងឺស្លាប់
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក ថ្ងៃ សុក្រ ទី ០៣ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២៣ គ្មានអ្នកឆ្លង ថ្មី , គ្មានអ្នកជាសះស្បើយ និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕ ដោយ…
-
ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសច្រានចោលនូវព័ត៌មានមិនពិតទាក់ទងនឹងករណីឆ្លងវិរុសផ្តាសាយបក្សី H5N1 នៅកម្ពុជា
ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ អ្នកសារព័ត៌មាន ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស កាលពីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២៣ ឱ្យបានជ្រាបថា ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុង នូវការចេញ ផ្សាយព័ត៌មានមិនត្រឹមត្រូវ និងមិនពិត បែបប្រឌិត ស្ដីពីករណីជំងឺផ្តាសាយបក្សី H5N1 ដែលបានរកឃើញនៅ ខេត្តព្រៃវែងនាពេលកន្លងទៅនេះ ថាជាករណីឆ្លងពីមនុស្សទៅមនុស្ស។ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ក្រសួងបានរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 ចំនួន ២ ករណីតែប៉ុណ្ណោះ នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលក្នុងនេះ មានកុមារីអាយុ ១១ឆ្នាំ ៦ខែម្នាក់បានស្លាប់ និងឪពុករបស់កុមារីរូបនេះ បានជា សះស្បើយ និងបានចេញពីមន្ទីរពេទ្យបង្អែកស្រុករួចទៅហើយ។ ករណីវិជ្ជមានវីរុសផ្តាសាយបក្សី H5N1ទាំង ២នាក់ នេះ ត្រូវបានសន្និដ្ឋានថា ជា “ការចម្លងវីរុសផ្ដាសាយបក្សី H5N1 ពីសត្វបក្សីមកមនុស្ស ដែលមិនមែនជាការចម្លងពី…
-
ក្រសួងសុខាភិបាល ចា្រនចោលនូវព័ត៌មានមិនពិត ទាក់ទង ករណីឆ្លងវីរុស ផ្តាសាយបក្សី H5N1នៅកម្ពុជា
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុង នូវការចេញផ្សាយ ព័ត៌មានមិនត្រឹមត្រូវ និងមិនពិតបែបប្រឌិត ស្តីពីករណីជំងឺផ្តាសាយបក្សី H5N1 ដែលបានរកឃើញនៅខេត្តព្រៃវែងនាពេលកន្លងទៅនេះ ថាជាករណី ឆ្លងពីមនុស្សទៅមនុស្ស ។ក្រសួងបញ្ជាក់ថាគឺជាករណីឆ្លង ពីសត្វបក្សី មក មនុស្ស។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹម ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ក្រសួងបានរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 ចំនួនពីរករណីតែប៉ុណ្ណោះ នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរ កណ្តាល ខេត្តព្រៃវែង ដែលក្នុងនេះ មានកុមារីអាយុ ១១ឆ្នាំ ៦ខែម្នាក់ បានស្លាប់ និងឪពុករបស់កុមារីរូបនេះ បានជាសះស្បើយ និងបានចេញ ពីមន្ទីរពេទ្យបង្អែកស្រុករួចទៅហើយ។ ក្រសួងបញ្ជាក់ថា៖«ករណីវិជ្ជមានវីរុសផ្តាសាយបក្សី H5N1ទាំងពីរនាក់នេះ ត្រូវបានសន្និដ្ឋានថា ជា ការចម្លងវីរុសផ្តាសាយបក្សី H5N1 ពីសត្វបក្សីមក មនុស្ស ដែលមិនមែនជាការចម្លងពីមនុស្សទៅមនុស្ស នោះទេ»។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុង នូវរាល់ព័ត៌មានមិនត្រឹមត្រូវ ឬ ព័ត៌មានមិនពិត ដែលត្រូវបានផ្សព្វផ្សាយ…
-
ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នក ជាសះស្បើយ និងគ្មាន អ្នកជំងឺស្លាប់
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៃកម្ពុជា នៅព្រឹក ថ្ងៃ ពុធ ទី ០១ ខែមិនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ គ្មា នអ្នកឆ្លង ថ្មី , គ្មានអ្នកជាសះស្បើយ និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕…
-
លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់នៅកម្ពុជា មាន ៩៥,៤៧%ហេីយ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ ៖-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៧៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨១,៩៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៤៧%។សូមជម្រាបជូនថា, កម្ពុជាជាប្រទេសដែលបានចាក់វ៉ាក់សាំង…
-
អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ជំងឺផ្តាសាយបក្សី H5N1 មានអត្រាមរណភាព ខ្ពស់ជាងការឆ្លងមេរោគកូវីដ១៩
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទាំងអស់ឱ្យធ្វើការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺផ្តាសាយបក្សី H5N1 ដែលអត្រាមរណភាពរបស់បុគ្គលដែលបាន ឆ្លង ជំងឺនេះពីបសុបក្សី គឺខ្ពស់ជាងការឆ្លងមេរោគកូវីដ១៩។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាល បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៧ ខែកុម្ភៈថា ក្រសួងសុខាភិបាលតែងតែធ្វើការណែនាំជារឿយៗ ជាពិសេសនៅមុនចូលឆ្នាំប្រពៃណីចិននាពេលកន្លងទៅនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង ក៏បានចេញ នូវសេចក្តីជូនព័ត៌មាន ណែនាំ និងរំឮកផងដែរពីការការពារពីជំងឺ ផ្តាសាយបក្សីនេះ។ លោកជំទាវបន្តថា ៖ «ឆ្លៀតឱកាសនេះ ខ្ញុំសុំធ្វើការក្រើនរំឮក ជាថ្មី ម្តងទៀតថា សុំបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះជំងឺផ្តាសាយបក្សីH5N1នេះ បើយើងឆ្លងពីសត្វ បសុបក្សី មកខ្លួនយើង អត្រាមរណភាពគឺខ្ពស់ណាស់ខ្ពស់ជាងកូវីដ១៩»។នៅពេលដែលយើងឆ្លងជំងឺផ្តាសាយបក្សីនេះហើយគឺអត្រាស្លាប់ច្រើនមែនទែន។ យើងគិតមើលនៅលើសកលលោក គេនិយាយមានពី ៥០ទៅ៦០ភាគរយហើយដែលអត្រាដោយសារជំងឺផ្តាសាយបក្សីនេះ។ ដូចនេះ សុំឱ្យបងប្អូនមេត្តាប្រុងប្រយ័ត្ន ដោយកុំប៉ះជាមួយ នឹងសត្វបសុបក្សី ដែលមានស្ថានភាពឈឺ ឬងាប់»។ ជាមួយគ្នានេះលោកជំទាវ ឱ វណ្ណឌីន ក៏បានលើកឡើងផងដែរទៅ ដល់ប្រជាពលរដ្ឋមួយចំនួនដែលមានការស្តាយនូវសត្វមាន់ ឬទា ដែលឈឺហើយយកមកធ្វើជាអាហារបរិភោគ…
-
ការកសាងស្ថាប័ន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព គឺជាសរសរស្តម្ភនៃក្រសួងបរិស្ថាន
ខេត្តស្ទឹងត្រែង៖ ការកសាងស្ថាប័ន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព គឺជាសរសរស្តម្ភនៃក្រសួងបរិស្ថាន ។ នេះជាប្រសាសន៍លើកឡើង របស់លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងវគ្គបណ្តុះបណ្តាល ស្ដីពីវិធានការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺគ្រុនឈីក និងការថែទាំ ដល់ក្រុមមន្ត្រីឧទ្យានុរក្ស និងសហគមន៍ការពាធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងដែលរៀបចំឡើងដោយក្រសួងបរិស្ថាន ក្រោមការចូលរួមពីតំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ នាពីព្រឹកថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ។ លោកជំទាវរដ្ឋលេខាធិការ បន្តថា វគ្គបណ្តុះបណ្តាលស្តីពីស្ដីពីវិធានការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺគ្រុនឈីកនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាផែនការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញផែការយុទ្ធសាស្ត្រលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់នៅក្នុងឆ្នាំ២០២៥ខាងមុខ ។ លោកជំទាវ បន្តទៀតថា នេះជាផែនការយុទ្ធសាស្ត្រជាតិ ដែលគ្រប់ក្រសួងស្ថាប័ន ត្រូវតែចូលរួមក្នុងការងារលុបបំបាត់ជំងឺគ្រុនចាញ់ទាំងអស់គ្នា ព្រោះជំងឺគ្រុនចាញ់នេះ ជាជំងឺដែលបានកើតឡើងនៅទូទាំងពិភពលោក និងមានលក្ខណៈធ្ងន់ធ្ងរផងដែរ ដែលក្នុងមួយឆ្នាំៗមានមនុស្សរហូតដល់៣០០លាននាក់និងមានអ្នកស្លាប់១លាននាក់ផងដែដោយសារជំងឺនេះ ។ ដោយឡែកក្នុងមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអត្រានៃការឆ្លងជំងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជា មានការថយចុះច្រើន ប៉ុន្តែមិនទាន់ដល់កម្រិតសូន្យនៅឡើយទេ ដូចនេះយើងខិតខំប្រឹងប្រែងក្នុងការចូលរួមផ្សព្វផ្សាយដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលអនុវត្តផែនការលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងឆ្នាំ២០២៥ឲ្យបាន។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងជំរុញ និងលើកទឹកចិត្តដល់សហគមន៍…