-
រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងលើវិស័យសុខាភិបាល ពិសេសសុខមាលភាពប្រជាពលរដ្ឋ
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងលើវិស័យសុខាភិបាល ពិសេសសុខមាលភាពប្រជាពលរដ្ឋ ។ នៅឆ្នាំ២០៣០ខាងមុខ រាជរដ្ឋាភិបាលបានកំណត់គោលដៅ តម្រង់ទិស រយៈពេលមធ្យមនិងរយៈពេលវែង ក្នុងគ្រប់គ្រងធនធានមនុស្ស ស្ថេរភាពនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍរីកចម្រើន ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តថា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការដាក់ចេញនូវវិធានការឆ្លើយតប ពិសេសយុទ្ធសាស្ត្រ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ និងបានបើកអោយដំណើរការ សេដ្ឋកិច្ចប្រទេសជាប្រក្រតីឡើងវិញនៅឆ្នាំ ២០២១ ។ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើឡើងបែបនេះ នាព្រឹកថ្ងៃទី២៩ មីនា ២០២៣ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ ២០២២និងលើកទិសដៅការងារឆ្នាំ២០២៣របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានជម្រុញឲ្យក្រុមគ្រូពេទ្យប្រកាន់ភ្ជាប់ក្រោមសីលធម៌ វិជ្ជាជីវៈ ដើម្បីធ្វើយ៉ាងណាអោយប្រជាពលរដ្ឋពេញចិត្ត នឹងសេវាកម្មរបស់វិស័យសុខាភិបាលរបស់យើង ។ លោក ងី មានហេង…
-
វ៉ាក់សាំងប្រមាណជិត ៥សែនដូស ប្រភេទ Pfizer នឹងបែងចែកទៅតាមគោលដៅនៃកម្មវិធីចាក់វ៉ាក់សាំងរបស់ក្រសួង
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានឱ្យដឹងថា វ៉ាក់សាំងវ៉ាក់សាំងប្រមាណជិត ៥សែនដូស ប្រភេទ Pfizer ដែលបានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅយប់ថ្ងៃទី២៧ ខែមីនា នឹងធ្វើការបែងចែកទៅតាមគោលដៅនៃកម្មវិធីចាក់វ៉ាក់សាំងរបស់ក្រសួង។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាពេលចុះទទួលវ៉ាក់សាំង ថា ក្រុមការងាររបស់ក្រសួងសុខាភិបាល ដែលមានកម្មវិធីចាក់ថ្នាំ និងគណៈកម្មការចំពោះកិច្ច នឹងមិនទុកវ៉ាក់សាំងនេះយូរទេ។ លោកជំទាវបានប្រាប់ថា ៖ «ក្រសួងនឹងធ្វើការបែងចែកវ៉ាក់សាំងទាំងអស់នេះទៅដល់គ្រប់ខេត្ត និងទុកបែងចែកនៅថ្នាក់កណ្តាលដើម្បីចាក់ដូសជំរុញ ដែលយើងនៅតែបន្តចាក់ជារៀងរាល់ថ្ងៃមិនដែលខាននោះទេ»។ វ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ដែលកម្ពុជាទទួលបានកាលពីយប់ថ្ងៃទី២៧ខែមីនានេះ សម្រាប់ចាក់ដល់មនុស្សអាយុចាប់ពី ១២ឆ្នាំ ទ្បើង របស់យន្តការកូវ៉ាក់ ដែលឧបត្ថម្ភដោយរដ្ឋាភិបាលស្លូវ៉ាគី (Slovakia) និងហ្វាំងទ្បង់ (Finland)។ លោកជំទាវ យក់ សម្បត្តិ បានលើកឡើងថា វ៉ាក់សាំងជិត ៥០ ម៉ឺនដូស ក្នុងចំណោមចំនួន៥លានដូសដែលខាងយន្តការកូវ៉ាក់បានសន្យាថានឹងផ្តល់មកកម្ពុជាបន្ថែមទៀត ប៉ុន្តែចំពោះមុខនេះ តាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺលោកឱ្យទទួលយកបណ្តើរៗនូវវ៉ាក់សាំងទាំងនេះ។ មកដល់បច្ចុប្បន្ននេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបទាំងវ៉ាក់សាំងបញ្ជាទិញ និងវ៉ាក់សាំងជាជំនួយពីប្រទេសជាមិត្តចំនួនជាង៥៤លានដូស។ ជាមួយគ្នានោះដែរ លោកជំទាវក៏បានរំឭកផងដែរថា…
-
រដ្ឋមន្រ្តីក្រសួងអប់រំ ៖ ការលើកកម្ពស់សុខភាព និងការអភិវឌ្ឍយុវជន គឺជាកត្តាដ៏សំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពល
កំពង់ចាម៖ អគ្គនាយកដ្ឋានយុវជនសហការជាមួយនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “បន្ទប់សុខភាពនៅតាមគ្រឹះស្ថានសិក្សា” និង “ម៉ូបាលអ៊ែបសម្រាប់យុវជន” នៅវិទ្យាល័យហ៊ុន សែន ខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៨ ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការលើកកម្ពស់សុខភាព និងការអភិវឌ្ឍយុវជនគឺជាកត្តាដ៏សំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែកដល់ការធានាបាននូវការអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពល និងវិបុលភាព ។ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមថា បន្ទប់សុខភាពនៅតាមគ្រឹះស្ថានសិក្សាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អ្នកសិក្សា និងបុគ្គលិកអប់រំមកទទួលសេវាថែទាំសុខភាពបឋម ហើយជាកន្លែងផ្តល់ប្រឹក្សាសុខភាពផ្លូវកាយ ផ្លូវចិត្ត សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ និងជាកន្លែងផ្តល់ព័ត៌មានពីការអប់រំសុខភាព។ ដោយឡែក ម៉ូបាលអ៊ែបសុខភាពយុវជន ជាគំនិតផ្តួចផ្តើមថ្មីមួយដែលជានវានុវត្តន៍ក្នុងការលើកកម្ពស់ការសិក្សាតាមប្រព័ន្ធឌីជីថល និងជាជំនួយស្មារតីដល់យុវជនទាំងក្នុង និងក្រៅសាលារៀនមានឱកាសទទួលបានព័ត៌មានពិតបែបវិទ្យាសាស្រ្តឆ្លើយតបទៅនឹងសេចក្តីចង់ចេះចង់ដឹងរបស់យុវជននាសតវត្សរ៍ទី២១។ សូមជម្រាបថា បន្ទប់សុខភាពនៅវិទ្យាល័យខ្ចៅ ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម ជាផ្នែកមួយនៃការអនុវត្តគម្រោង “លើកកម្ពស់សិទ្ធិអំណាច និងការចូលរួមរបស់យុវវ័យ (Young People’s Empowerment and Engagement)” ដែលជាជំនួយឧបត្ថម្ភពីអង្គការ UNFPA…
-
ក្រសួងសុខាភិបាលនិងអង្គការយូនីសេហ្វ ប្តេជ្ញារួមគ្នាសម្រេច ឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាស្តីពីសុខភាពកុមារ និងស្ត្រី
ភ្នំពេញ: ក្រសួងសុខាភិបាល និងអង្គការយូនីសេហ្វ(UNICEF)ប្រចាំកម្ពុជា ប្តេជ្ញារួមគ្នាក្នុងការជំរុញឱ្យសម្រេច បាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ស្តីពីសុខភាពកុមារ និងស្ត្រីទៅតាមគោល ដៅដែលបានគ្រោងទុក។ការបង្ហាញជំហរនេះ ត្រូវបានលើកឡើងក្នុងឱកាស រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង បានអនុញ្ញាតឱ្យលោក Will Parks តំណាងអង្គការយូនីសេហ្វ (UNICEF) ថ្មីប្រចាំកម្ពុជា ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីឈានទៅសម្រេចបាន គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ស្តីពីសុខភាពកុមារ និងស្ត្រី នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីជំនួបនោះ បានឱ្យដឹងថា ឯកឧត្តម ម៉ម ប៊ុនហេង បានគូសរំលេច អំពីអង្គការយូនីសេហ្វ ថាគឺជាទីភ្នាក់ងារអង្គការសហប្រជាជាតិដំបូងគេ ដែលបានវិលត្រឡប់មកកម្ពុជា វិញបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមនាឆ្នាំ១៩៧៩។ឯកឧត្តមក៏បានថ្លែងអំណរគុណដល់អង្គការយូនីសេហ្វ ដែលបានឧបត្ថម្ភគាំទ្រវិស័យសុខាភិបាលទាំងបច្ចេកទេស ថវិកា និងការអភិវឌ្ឍធនធានមនុស្ស តាមរយៈគម្រោងសុខភាពមាតានិងកុមារ និងអាហារូបត្ថម្ភ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺ កូវីដ១៩»។លើសពីនេះទៀត លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណអង្គការយូនីសេហ្វ ដែលតែងតែគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ដែលអាចឱ្យកម្ពុជាសម្រេចបានគោលអភិវឌ្ឍសហសវត្សរ៍មុនកាលបរិច្ឆេទកំណត់ និងសូចនាករសុខភាពផ្សេងៗទៀត។…
-
ការចាក់វ៉ាក់សាំងកូវីដ១៩ សរុបទូទាំងប្រទេស បានចំនួន ១៥,២៨០,១៩៥នាក់ហេីយ គិតត្រឹមថ្ងៃទី២៣ មីនា ២០២៣ម្សិលមិញនេះ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៨០,១៩៥នាក់។ ក្នុងនោះរួមមាន៖១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៩,៦២៤នាក់ ២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៣៧៥នាក់ ៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០២,៥៦៣នាក់ ៤៖ អាយុ៥ឆ្នាំ ៤៣៤,២៥៥នាក់ ៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០២,៣៧៦នាក់ ។ ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៦១២,៤១១នាក់, ដូសទី៤ចំនួន ៥,១៤៧,២២២នាក់, ដូសទី៥ចំនួន ១,៧៨០,៩១៨នាក់ និងដូសទី៦ចំនួន ៣២៦,២៧៦នាក់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
កម្ពុជារៀបចំទិវាពិភពលោកកំចាត់រោគរបេង ឆ្នាំ២០២៣ ក្រោមប្រធានបទ«មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន»
ខេត្តកណ្តាល ៖ ទិវាពិភពលោកកំចាត់រោគរបេង ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើង នៅវត្ដសាលាអណ្ដែត ឃុំក្រាំយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន» សហការរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងអង្គការសម្ព័ន្ធភាពខ្មែរ ប្រយុទ្ធនឹងជំងឺអេដស៍ ហៅកាត់ថា ខាណា (Khana) ដោយបានប្រព្រឹត្តទៅ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។ លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនបានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩៩ មក កម្ពុជាតែងតែបានរៀបចំ «ទិវាពិភពលោកកំចាត់រោគរបេង ២៤ មិនា» ជារៀងរាល់ឆ្នាំ តាមការណែនាំពីអង្គការសុខភាពពិភពលោក ក្នុងគោលបំណង ផ្សព្វផ្សាយពីស្ថានភាព និងទំហំបញ្ហានៃជំងឺរបេង នៅកម្ពុជា និងអន្តរជាតិ ហើយក៏ដើម្បីជំរុញការលើកកម្ពស់ ចលនាទាក់ទាញការគាំទ្រ ផ្នែកនយោបាយ និងថវិកា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង នៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាដែរ។ ក្រៅពីនេះ…
-
លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៤៩%ហេីយ គិតត្រឹមថ្ងៃទី២០ ខែមីនា ម្សិលមិញ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងនៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ៖-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៦៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,២០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៤៩%។ ក្រសួងសុខាភិបាល…
-
ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ.! គ្មានអ្នកឆ្លងថ្មី , គ្មានអ្នក ជាសះស្បើយ និងគ្មាន អ្នកជំងឺស្លាប់
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសុក្រទី ១៧ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៣ គ្មានអ្នកឆ្លង ថ្មី , គ្មានអ្នកជាសះស្បើយ និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
ទិវាពិភពលោកកំចាត់រោគរបេង ឆ្នាំ២០២៣នេះ ប្រារព្វឡើងក្រោមប្រធានបទ «មែនហើយ យើងអាចបញ្ចប់ជំងឺរបេងបាន»
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា កម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុងអត្រាខ្ពស់នៅឡើយបើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត និងនៅមានមនុស្សជាច្រើនដែលនៅពុំទាន់បានទទួលសេវាព្យាបាលជំងឺរបេង។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងដូចនេះតាមរយៈសារលិខិតចុះថ្ងៃទី៩ ខែមីនា និងបានចេញផ្សាយកាលពីថ្ងៃទី១៥ ខែមីនា ស្ដីពីការប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងថ្ងៃទី២៤ មីនា ២០២៣ ក្រោមប្រធានបទ «មែនហើយ យើងអាចបញ្ចប់ជំងឺរបេងបាន»។ កម្ពុជាបានធ្វើការស្រាវជ្រាវ និងព្យាបាលជំងឺរបេងទៅដល់ប្រជាជនដោយឥតបង់ថ្លៃ ដែលកិច្ចការនេះរីកចម្រើនដ៏គួរឲ្យកត់សម្គាល់ ជាហេតុធ្វើឲ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះជាច្រើនជាងប្រទេសដទៃ។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ៖ «ប្រទេសកម្ពុជាក៏នៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត និងនៅមានមនុស្សច្រើននៅឡើយ ដែលនៅពុំទាន់បានទទួលសេវា»។ បញ្ហានេះតម្រូវឱ្យកម្ពុជា ត្រូវបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយឲ្យបានកាន់តែច្រើនថែម ទៀតនូវអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជា និងសកលលោក។ យោងតាមសារលិខិតដដែលនេះបានបញ្ជាក់ថា ជាក់ស្តែងអត្រាស្លាប់បានថយចុះពី៤២ករណី ក្នុងចំណោមប្រជាជន ១សែននាក់ នៅឆ្នាំ២០០០ មកត្រឹម ២១ករណី ក្នុងចំណោមប្រជាជន ១សែននាក់ ក្នុងឆ្នាំ២០២១ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥០ភាគរយ។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះ…
-
ជំងឺកូវីដ-១៩នៅថ្ងៃនេះ៖ អ្នកឆ្លងថ្មី គ្មាន, អ្នកជាសះស្បើយមួយនាក់
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៃកម្ពុជានៅថ្ងៃ ចន្ទ ទី ១៤ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា នៅថ្ងៃទី១៣ខែមីនាករណីវិជ្ជមានវីរុសកូវីដ-១៩មិនមានអ្នកឆ្លងថ្មី , ឣ្នកជាសះស្បើយមួយនាក់ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែមីនានេះអ្នកឆ្លងសរុបចំនួន ១៣៨ ៧២០នាក់, អ្នកជាសះស្បើយចំនួន១៣៥ ៦៦១នាក់និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕ ដោយ ៖ ភារ៉ា និងប៊ុនធី