-
ក្រសួងសុខាភិបាលកម្ពុជា ៖ រៀបចំផែនការដេីម្បីការពារសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជ្រាបថា ក្នុងព្រឹត្តិការណ៍នៃការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៣ នឹងមានបងប្អូន ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករចូលរួមទស្សនាការប្រកួតកីឡា នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ និងទីកន្លែងប្រកួតសំខាន់ៗមួយចំនួនទៀតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ដើម្បីត្រៀមផ្តល់សេវាការពារសុខភាព និងសង្គ្រោះបន្ទាន់ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) នាពេលខាងមុខ ក្រសួងសុខាភិបាលបានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់គ្រប់អង្គភាពក្រោមឱវាទពាក់ព័ន្ធ និងមានការចូលរួមពីមូលដ្ឋានសុខាភិបាលឯកជនមួយចំនួន ដើម្បីរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់…
-
ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ.! គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មាន អ្នកជំងឺស្លាប់
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នាព្រឹក ថ្ងៃ ទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់ គ្មាន។ គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៣ គ្មានអ្នកឆ្លង ថ្មី , គ្មានអ្នកជាសះស្បើយ និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
ក្រសួងសុខាភិបាល៖ កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ឡើយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឡើយ
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានជូនដំណឹងថា ក្នុងរយៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃកន្លងមកនេះ នៅទូទាំងប្រទេសមិនមានទិន្នន័យអ្នកឆ្លងជំងឺកូវីដ១៩ឡើយ ខណៈដែលមានការជួបជុំគ្នាទ្រង់ទ្រាយធំនៅស្ទើរគ្រប់រាជធានីខេត្ត។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាលចុះថ្ងៃទី១៧ ខែមេសានេះបានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៤ រហូតមកដល់ ថ្ងៃទី១៦ ខែមេសា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររយៈពេលបីថ្ងៃកន្លងមកនេះ កម្ពុជាមិនមានអ្នកឆ្លងថ្មីនៃជំងឺកូវីដ១៩នោះឡើយ។ ជាមួយគ្នានេះដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបានបង្ហោះសារលើបណ្ដាញធ្វីតធើ (Twitter) របស់លោកស្រីនាថ្ងៃទី១៥ ខែមេសាកន្លងមកដោយលើកឡើងថា លោកជំទាវមានការភ្ញាក់ផ្អើល និងមិនគួរឲ្យជឿថា មានមហាជនទៅដើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ នៅខេត្តព្រៃវែងយ៉ាងច្រើនដូចនេះឡើយ។ លោកជំទាវបានបញ្ជាក់ថា កាលដែលអាចជួបជុំគ្នាបានដោយទ្រង់ទ្រាយធំបែបនេះ ក៏ដោយសារតែកត្តាសន្តិភាព និងបុគ្គលិកសុខាភិបាល ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។ លោកជំទាវ ឱ វណ្ណឌីន បានបន្តថា បើគ្មានសន្តិភាព និងការគ្រប់គ្រងដោយជោគជ័យនៃកូវីដ១៩ យើងមិនអាចឃើញប្រជាពលរដ្ឋយ៉ាងច្រើនចូលរួមកម្សាន្ត សប្បាយរីករាយបែបនេះទេ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តិភាព និងបុគ្គលិកសុខាភិបាល ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ដើម្បីសង្គ្រោះជីវិត។ ទាក់ទិនរឿងនេះ លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិតសភាកម្ពុជា បានប្រាប់នៅថ្ងៃទី១៧ ខែមេសាថា ទាំងនេះបង្ហាញថា…
-
ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ.! គ្មានអ្នកឆ្លងថ្មី , គ្មាន ជាសះស្បើយ និងគ្មាន អ្នកជំងឺស្លាប់
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក ថ្ងៃ ទី១៧ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៣ គ្មានអ្នកឆ្លង ថ្មី , គ្មា នអ្នកជាសះស្បើយ និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕ ដោយ ៖…
-
កន្ធំថេត ជារុក្ខជាតិពលរដ្ឋខ្មែរ ចូលចិត្តប្រើធ្វើជារបោយនំបញ្ចុក និងគ្រាប់ប្រើលេបទម្លាក់ព្រូន
ភ្នំពេញ ៖ កន្ធំថេត ឬគេហៅថា ក្ទម្ពទេស ជារុក្ខជាតិម្យ៉ាងដែលផ្តល់អត្ថប្រយោជន៍ច្រើន ហើយពលរដ្ឋខ្មែរ បានបេះយកមកប្រើប្រាស់ធ្វើជាបន្លែ ពិសេសប្រើជារបោយនំបញ្ចុក និងអ្នកខ្លះប្រើគ្រាប់របស់វាជាឱសថសម្រាប់ទម្លាក់ព្រូនទៀតផង។ យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ថា ៖ កន្ធំថេត មានឈ្មោះវិទ្យាសាស្ត្រថា ( Leucaena leucocephala (Lam.) de Wit ) មានប្រភពដើមដុះក្នុងទ្វីបអាមេរិកផ្នែកកណ្ដាល ដូចជាប្រទេសម៉ិចស៊ីកជាដើម ។ វាជាប្រភេទដើមឈើមានកម្ពស់ដល់ ១០-១២ម ។ មែកមានក្រពេញ មូលសំប៉ែត ស្លឹករួមស្និត (pinnatly compound)។ រុក្ខជាតិប្រភេទនេះមានកញ្ចុំផ្កាជាដុំមូល (capitate) ផ្កាទ្វេភេទ (bisexual) គ្មានទង មានត្របកផ្កា ៥ជាប់គ្នា (gamosepalous) ស្រទាប់ផ្កា ៥ដាច់គ្នា កេសរឈ្មោល១០ កេសរញីមានតែ១ ហើយមានទង (stipitate)។ ផ្លែជា គ្លូស្ស (gousse, pod) វែងសំប៉ែតមានប្រវែង…
-
លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់នៅកម្ពុជា មាន ៩៥,៥២%ហេីយ
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣មាន ៖-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៧៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,៤០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥២%។ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែមេសាឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន…
-
ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ប្រគល់លិខិតថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង ចុះពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ កម្ពុជា
ព្រះសីហនុ ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកម្មមនុស្សធម៌នៅកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង ចុះពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ។ បន្ទាប់ពីបំពេញភារៈកិច្ចក្នុងការព្យាបាលជម្ងឺជូនប្រជាពរដ្ឋចប់ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ឯកឧត្តម សុឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រគល់លិខិតថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យទាំងអស់ និងពិសារអាហារសាមគ្គីរួមគ្នា នារាត្រីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ។ ក្នុងឱកាសនោះ ឯកឧត្តម សុឹម យ៉ារ៉ែន ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងនូវអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកម្មមនុស្សធម៌នៅកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង ដែលបានសហការគ្នាចុះពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ពិសេសចំណាយពេលវេលា កម្លាំងកាយ-ចិត្ត ក្នុងការគិតគូរពីសុខុមាលភាពរបស់ប្រជាជនកម្ពុជា ។ ឯកឧត្តម សុឹម យ៉ារ៉ែន សង្ឃឹមជឿជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង និងបន្តសហការជាមួយពេទ្យកម្ពុជា ក្នុងការចុះព្យាបាលជម្ងឺនៅតំបន់ផ្សេងៗទៀត និងចែករំលែកនៅបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីភាពរីកចម្រើនក្នុងវិស័យសុខាភិបាល និងការងារមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ៕ ដោយ / គ្រី សម្បត្តិ
-
អាត្រាមរណភាពទារក និងកុមារក្រោម ៥ឆ្នាំ នៅកម្ពុជាបានធ្លាក់មកជាង ១០នាក់ ក្នុងចំណោម ១០០០នាក់
ភ្នំពេញ ៖ លទ្ធផលអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២ បានចេញផ្សាយនៅថ្ងៃនេះ ដោយបង្ហាញថា អាត្រាមរណភាពទារក និងកុមារអាយុក្រោម ៥ឆ្នាំ នៅកម្ពុជា បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង មរណភាពទារក ធ្លាក់មកត្រឹម ១២នាក់ រីឯអាត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំ ធ្លាក់មកត្រឹម ១៦នាក់ ក្នុងចំណោម ១០០០នាក់ ។ អង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២ បង្ហាញថា អាត្រាមរណភាពទារក និងកុមារអាយុក្រោម ៥ឆ្នាំ នៅកម្ពុជា បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ អង្កេតដែលជាការធ្វើរួមគ្នា រវាងក្រសួងផែនការ និងក្រសួងសុខាភិបាលនេះបង្ហាញថា អាត្រាមរណភាពរបស់ទារក គឺបានថយចុះពី ២៨នាក់ ក្នុងឆ្នាំ ២០១៤ក្នុងចំណោម ១០០០នាក់ មកត្រឹម ១២នាក់ក្នុងចំណោម ១០០០នាក់ នៅឆ្នាំ ២០២១-២០២២។រីឯអាត្រាមរណភាពរបស់កុមារអាយុក្រោម ៥ឆ្នាំវិញ ក៏មាននិន្នាការថយចុះផងដែរ ជាក់ស្ដែងគឺថយចុះពី ៣៥នាក់នៅឆ្នាំ ២០១៤ មកត្រឹម ១៦នាក់ ក្នុងចំណោម ១០០០នាក់…
-
ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ.! គ្មានអ្នកឆ្លងថ្មី , គ្មានអ្នក ជាសះស្បើយ និងគ្មាន អ្នកជំងឺស្លាប់
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក ថ្ងៃ ចន្ទ ទី ០៣ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ ២០២៣ គ្មានអ្នកឆ្លង ថ្មី , គ្មានអ្នកជាសះស្បើយ និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕…
-
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង ចុះពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ
ព្រះសីហនុ ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកម្មមនុស្សធម៌នៅកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង ចុះពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ។ ការចុះមកពិនិត្យនិងព្យាបាលជម្ងឺរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង ជូនប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ នាពេលនេះ បានបង្ហាញឲ្យឃើញពីទំនាក់ទំនងនិងការផ្សារភ្ជាប់គ្នាដ៏ល្អប្រទេសនិងប្រជាជននៃប្រទេសទាំង២ កម្ពុជា-បារាំង ។ នេះគឺជាគោលនយោបាយថ្នាក់ជាតិ និងជាគោលគំនិតដ៏សប្បុរសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែលើកទឹកចិត្តជានិច្ចដល់អង្គការក្រៅរដ្ឋាភិបាល និងសមាគមនានា ឱ្យចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋតាមគ្រប់រូបភាពដែលអាចធ្វើបាន ក្នុងនោះវិស័យសុខាភិបាលក៏ជាវិស័យអាទិភាពមួយផងដែរ។ លោកស្រី សាត ធារី អ្នកដឹកនាំក្រុមគ្រូពេទ្យបានឲ្យដឹងថា សកម្មភាពនេះបានបង្ហាញឲ្យឃើញពីការខិតខំយកចិត្តទុកបង្ខិតសេវាសុខាភិបាលដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមានក្រុមគ្រូពេទ្យចុះទៅពិនិត្យដោយផ្ទាល់ដល់ទីកន្លែង ពិសេសចាស់ៗដែលពិបាកក្នុងការធ្វើដំណើរ ជាដើម ។ លោកស្រី សាត ធារី បន្តថា នេះស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ពោល គឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដល់ទីកន្លែង ព្រោះថាបញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ ហើយសកម្មភាពនេះនឹងនៅតែមានជាបន្តបន្ទាប់ទៀត ។ សូមបញ្ជាក់ថា ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកម្មមនុស្សធម៌នៅកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង ចុះពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋរយះពេល៣ថ្ងៃ គឺពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែមេសា…