-
ក្រសួងសុខាភិបាលណែនាំឱ្យយកចិត្តទុកដាក់ និងទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងឆ្នាំ ២០២៣នេះ ដែលហាក់មានការកើនឡើងគួរឱ្យបារម្ភ
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេសពីវិធានការទប់ស្កាត់ជំងឺគ្រុនឈាមនៅកម្ពុជាក្នុងឆ្នាំ ២០២៣ ខណៈជំងឺគ្រុនឈាមក្នុងអំឡុង ២១សប្តាហ៍ ដើមឆ្នាំ២០២៣នេះ បានកើតមានឡើង រហូតដល់ ៣ ៤៣៩ ករណី។ យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកាលពីល្ងាចថ្ងៃទី១៣ខែមិថុនា បានលើកឡើងថា យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ ការចម្លងបានចាប់ផ្តើមកើនឡើងនៅតាម ភូមិ ឃុំ និងទីប្រជុំជននៃបណ្តាខេត្តមួយចំនួន ពិសេសខេត្តដែលមានការដ្ឋានសំណង់ច្រើន និងមានប្រជាជន រស់នៅច្រើនកុះករ។ ក្រសួងបានបន្តថា កំណើននៃករណីជំងឺគ្រុនឈាមនាពេលនេះ តម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ក្នុងការពង្រឹងអនុវត្តវិធានការការពារសុខភាពឱ្យបានល្អ ចៀសផុតពីការឆ្លងជំងឺគ្រុនឈាម ដោយសារសត្វមូសខ្លាញីខាំ ដែលបានកើតឡើងដោយសារពពួកដង្កូវទឹក។ ក្នុងន័យនេះ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមធំធេងក្នុងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព នោះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស។ ឯកឧត្តមបានលើកឡើងថា ៖ «ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវប្រកាន់ខ្ជាប់នូវគោលជំហរ ជាប្រជាជនគំរូមួយរូប ស្របនឹងពាក្យស្លោក៖ ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ…
-
ច្រេសប្រើធ្វើជាបន្លែកកូរ និង គេជឿថាផ្កា សម្បក និងស្លឹក អាចប្រើជាឱសថបុរាណព្យាបាលរោគជំងឺផង
ភ្នំពេញ៖ ច្រេស មានឈ្មោះវិទ្យាសាស្ត្រហៅថា Albizia lebbeck (L.) Benth ជារុក្ខជាតិដុះដោយឯកឯង និងត្រូវបានគេដាំនៅតាមភូមិធ្វើជាម្លប់ និងយកស្លឹកធ្វើជាបន្លែ។ វាមានប្រភពដើមមកពីប្រទេសឥណ្ឌា និងប្រទេសជិតខាង។ បើយោងតាមការចុះផ្សាយទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៣ បានបង្ហាញពីសារៈសំខាន់ៗ របស់ ច្រេស មានដូចជា៖*លក្ខណៈរូបសាស្ត្រ៖ ដើមមានកម្ពស់១៨-២៥ម។ សម្បកដើមប្រេះ គគ្រើមផ្នែកខាងគល់ មានពណ៌ត្នោត ផ្នែកខាងលើពណ៌ប្រផេះ។ ស្លឹករួមស្និត២ដង (bipennate) ស្លឹកនីមួយៗមានកូន ស្លឹក (leaflet) ៣ឬ៦គូ តម្រៀបឈមគ្នា (opposite) កូនស្លឹករាងពងក្រពើ។ កញ្ចុំផ្កា ជាកូរាំ (corymb) ដែលមានផ្កាតម្រៀបស្មើកម្ពស់គ្នា តែមិនស្មើប្រវែងគ្នាទេ ចេញ នៅគល់ស្លឹកចុងមែក។ ផ្កាមានត្របក ៥ជាប់គ្នាជាបំពង់ តែដាច់គ្នានៅចុងបំពង់។ កេសរឈ្មោលច្រើន ហើយមានទងជាប់គ្នានៅផ្នែកក្រោម។ កេសរញីតែ១ គ្មានទង។ ផ្លែជាគ្ហូស្ស (pod) មានប្រវែង២០-៣០ស.ម បែកតាមចំហៀងសងខាង។…
-
ឯកឧត្ដម ជា ចាន់តូ ចាត់ទុកអគារថ្មី នៃមណ្ឌលសុខភាពតាំងក្រសាំង ជាសមិទ្ធផលថ្មី សម្រាប់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព
កំពង់ធំ៖ មណ្ឌលសុខភាពតាំងក្រសាំង ទទួលបានអគារថ្មី ១ខ្នង កម្ពស់២ជាន់ ដែលជាចំណងដៃថ្មី របស់ឯកឧត្ដម ជា ចាន់តូ និងលោកជំទាវ ផ្ដល់ជូនដល់ស្រុកសន្ទុក បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់សុខាមាលភាពប្រជាជន ។ អគារថ្មីមណ្ឌលសុខភាពតាំងក្រសាំងនេះ បានបញ្ចុះបឋមសិលា កសាងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ដែលមានបណ្ដោយ៤៥ម៉ែត្រ ទទឹង១៦ម៉ែត្រ និងមានបន្ទប់សម្រាប់សម្រាក និងពិនិត្យព្យាបាលចំនួន២៨បន្ទប់ ក្រោមការជួយឧបត្ថម្ភពីឯកឧត្ដម ជា ចាន់តូ និងលោកជំទាវ និងធនាគារអ៊ូរី ។ ឯកឧត្ដម ជា ចាន់តូ បានចាត់ទុកអគារមណ្ឌលសុខភាពតាំងក្រសាំងថ្មីនេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ហើយក៏ជាការរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ផងដែរ។ ឯកឧត្ដម ជា ចាន់តូ បានកត់សម្គាល់ថា បច្ចុប្បន្ន ស្រុកសន្ទុក មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម…
-
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ ប្រជាពលរដ្ឋទាំងអស់កុំភ្លេចខ្លួន ចំពោះលទ្ធភាពនៃការបន្តចរាចរនូវពពួកវីរុសកូវីដ១៩បំប្លែងថ្មីៗ
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានធ្វើការពញ្ញាក់ស្មារតីប្រជាពលរដ្ឋជាថ្មីដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំភ្លេចខ្លួន ចំពោះលទ្ធភាពនៃការបន្តចរាចរនូវពពួកវីរុសកូវីដ១៩បំប្លែងថ្មីៗ ពីប្រទេសមួយទៅប្រទេសមួយ ដែលអាចបង្កលទ្ធភាពឱ្យមានការផ្ទុះឡើងសារជាថ្មីវិញ។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ផងនោះ បានលើកឡើងដូចនេះតាមរយៈសេចក្តីណែនាំមួយនៅថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៣ ស្តីពីវិធានការសុខាភិបាលបន្តសម្រាប់ការឆ្លើយតបវិបត្តិកូវីដ១៩ និងការត្រៀមលក្ខណៈសម្រាប់បង្ការការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗដែលអាចកើតមាននាពេលខាងមុខ។ សេចក្តីណែនាំបានផ្តោតលើប្រាំមួយចំណុចសំខាន់ក្នុងនោះរួមមាន៖ បន្តវិធានការ “៣ការពារ និង៣កុំ,បន្តចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ,ពង្រឹងសមត្ថភាពជាតិក្នុងការឆ្លើយតប,កម្មវិធីចាក់ថ្នាំបង្ការកូវីដ-១៩ នៅក្នុងជីវិតមនុស្សជាទូទៅ,បន្តតាមដានដោយយកចិត្តទុកដាក់នូវស្ថានភាពជំងឺដែលអាចបង្កការរាតត្បាតនាពេលខាងមុខ និងបន្តការធ្វើទំនាក់ទំនងហានិភ័យ (Risk Communication)។ ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ថា ៖ «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំភ្លេចខ្លួនឱ្យសោះ ពីលទ្ធភាពដែលអាចមានការបន្តចរាចរនូវពពួកវីរុសកូវីដ១៩បំប្លែងថ្មីៗ ពីប្រទេសមួយ ទៅប្រទេសមួយ ដែលអាចបង្កលទ្ធភាពឱ្យមានការផ្ទុះឡើងសារជាថ្មីវិញនូវការរាតត្បាតក្នុងសហគមន៍ ប្រសិនបើបុគ្គល គ្រួសារ និងសហគមន៍ មានការធ្វេសប្រហែស»។ ឯកឧត្តមបន្តថា វីរុសកូវីដ១៩ នៅមិនទាន់ទៅណាឆ្ងាយទេ មិនត្រឹមតែប៉ុណ្ណោះ ការបំប្លែងខ្លួនថ្មីៗរបស់វានៅមានជាបន្តបន្ទាប់ ពិសេស ពពួកបំប្លែងថ្មីៗដូចជា៖ BA.2, XBB, XBB.1.5, XBB.1.9.1, XBB.1.17.1 ជាដើម ដែលបានបង្ហាញច្បាស់ថា វីរុសកូវីដ១៩ នៅតែបន្តមានវត្តមាននៅឡើយ ក្នុងនោះកម្ពុជា ក៏ជាប្រទេសមួយដែលទទួលរងនូវផលប៉ះពាល់ពីការចម្លងនៃវីរុសកូវីដ១៩…
-
ការពិនិត្យ និងព្យាបាលជំងឺ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ
កំពង់ស្ពឺ៖ ក្រុមកាងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាង ៥០០ នាក់ បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋរស់នៅឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាង៥ ០០០នាក់ ដោយឥតគិតថ្លៃ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ។ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានឱ្យដឹងថា ការចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនេះ ក្រុមគ្រូពេទ្យបានអនុវត្តជូនពលរដ្ឋចំនួន៥ ៧១៨ នាក់ ដែលការពិនិត្យ និងព្យាបាលជំងឺនេះ ត្រូវបានធ្វើឡើង ក្នុងបរិវេណអនុវិទ្យាល័យ ហ៊ុន សែន ភ្នំជាល។ ឯកឧត្តមបានរំលេចពីលទ្ធផលសកម្មភាពមនុស្សធម៌នេះថា រយៈពេល១១ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី ២ ធ្នូ ឆ្នាំ២០១២ រហូតដល់ ថ្ងៃទី១១ មិថុនា ឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យចំនួន ១២០ ៦៩ នាក់ បានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២៥រាជធានី-ខេត្ត បានចំនួន១ ០៧៦លើក រួចមកហើយ»។ក្នុងនោះក្រុមគ្រូពេទ្យបានព្យាបាលជំងឺបានចំនួនជាង ១១.៧៧០.០០០នាក់ ដែលក្នុងចំណោមនោះ…
-
មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា
ភ្នំពេញ៖ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលមានទីតាំងលើមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មកដល់ពេលនេះបានបង្អួតរាងយ៉ាងល្អប្រណិតហើយ ដែលនេះជាសមិទ្ធផលដ៏ធំមួយទៀតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីសុខមាលភាពប្រជាពលរដ្ឋកម្ពុជា ដែលមានរហូតដល់ ១ម៉ឺនគ្រែ ។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ មិថុនានេះ បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះជាថ្មីម្តងទៀត ដើម្បីជំរុញការសាងសង់មន្ទីរពេទ្យនេះឲ្យបានលឿន ទៅតាមអ្វីដែលបានគ្រោងទុក ពិសេសសម្រិតសម្រាំងឱ្យបានស្អាតចំពោះកិច្ចការដែលនៅសេសសល់ ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា មកដល់ពេលនេះ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានចេញជារូបរាងយ៉ាងល្អប្រណិតហើយ ដែលនេះជាសមិទ្ធផលដ៏ធំមួយទៀតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានរហូតដល់ ១ម៉ឺនគ្រែ ។ គម្រោង មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នឹងត្រូវស្ថាបនាឱ្យបានរួចរាល់ក្នុងខែមិថុនានេះ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។…
-
មន្ត្រីសុខាភិបាលចំនួនបីខេត្ត បានទទួលបណ្ណសរសើរ ពីការរួមចំណែកក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ១៩
បាត់ដំបង ៖ក្រសួងសុខាភិបាលបានប្រគល់បណ្ណសរសើររបស់រាជររដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលចំនួន២០០នាក់ នៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ដែលបានរួមចំណែកក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ១៩។ ពិធីប្រគល់បណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ចំនួន ២០០ នាក់ បានរៀបចំឡើងនៅមន្ទីរសុខាភិបាលខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។ ពិធីនេះ មានការចូលរួមជាអធិបតីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមានការចូលរួមពីអភិបាលរង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ព្រមទាំងមន្រ្តីរាជការ បុគ្គលិកសុខាភិបាលជាច្រើនរូបផងដែរ។ ជ លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងនៅថ្ងៃទី៥ ខែមិថុនាថា លោកពិតជាសាទរជាខ្លាំងដែលក្រសួងសុខាភិបាល បានផ្ដល់បណ្ណសរសើររបស់រាជរដ្ឋាភិបាលដល់មន្ត្រីសុខាភិបាលក្នុងខេត្តបាត់ដំបង ពីព្រោះក្រសួងមើលឃើញថា មន្ត្រីសុខាភិបាលខេត្ត បានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ លោកបន្តថា ការចូលរួមនេះ មន្ត្រីសុខាភិបាល បានអនុវត្តទៅគោលការណ៍ណែនាំរបសរាជរដ្ឋាភិបាល ជាមួយនឹងវិធានការរបស់ក្រសុខាភិបាល ដែលរួមមាន ការជម្រុញការចាក់វ៉ាក់សាំងកូវីដ១៩ ការព្យាបាលជំងឺកូវីដ១៩ និងការបង្ការជាដើម លោក វឿង ប៊ុនរ៉េត បានថ្លែងថា ៖ «យើងពិតជាសប្បាយចិត្ត ហើយវាជាការលើកទឹកចិត្ត និងជម្រុញបន្ថែមទៀតទៅដល់មន្ត្រីសុខាភិបាលខេត្តយើង…
-
មន្ទីពេទ្យគន្ធបុប្ផាសៀមរាប ព្យាបាលកុមារីមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ បាត់ជីពចររហូតប្រាំពីរដង បានធូរស្បើយវិញ
សៀមរាប៖ មន្ទីពេទ្យគន្ធបុប្ផាសៀមរាបបានជួយសង្រ្គោះ និងព្យាបាលកុមារីអាយុប្រាំឆ្នាំម្នាក់ ពីជំងឺគ្រុនឈាម ដែលកុមារីនេះ មានអាការៈធ្ងន់ធ្ងរ រហូតបន្ទោបង់លាមកមានឈាម បាត់ជីពចររហូតដល់ប្រាំពីរដង គ្រុនក្តៅ ក្អួតចង្អោរ និងឈឺពោះផងដែរ។ តាមការប្រកាសឱ្យដឹងពីមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ មន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសពីការសង្រ្គោះជីវិតកុមារីម្នាក់អាយុប្រាំឆ្នាំ មកពីស្រុកវ៉ារិន ខេត្តសៀមរាប បន្ទាប់ពីកុមារីរូបនេះមានអាការៈគ្រុនក្តៅ ក្អួតចង្អោរ ឈឺពោះ រយៈពេលបួនថ្ងៃ និងបានព្យាបាលនៅមណ្ឌលសុខភាពដោយបានចាក់ថ្នាំ និងដាក់សេរ៉ូមអស់ប្រាំប្លោក។ មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា ដោយឃើញកូនកាន់តែសន្លឹម ម្តាយក៏សម្រេចចិត្តបញ្ជូនកូនមកព្យាបាលបន្តនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣។ ពេលមកដល់មន្ទីរពេទ្យគន្ធបុប្ផាសៀមរាបកុមារី មានសភាពធ្ងន់ធ្ងរសន្លឹម បត់ជើងធំមានឈាម បាត់ជីពចររហូតដល់ប្រាំពីរដង និងបានជួយសង្គ្រោះដោយប្រើសេរ៉ូម ដាក់អុកស៊ីសែន បញ្ចូលឈាមពីរប្លោក និងប្លាស្មា១០ប្លោកផងដែរ។ បន្ទាប់ពីធ្វើការពិនិត្យ តាមដានដោយយកចិត្តទុកដាក់រយៈពេល១០ថ្ងៃ កុមារីរូបនេះបានធូរសះស្បើយ និងបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ កាលថ្ងៃទី៣ ខែមិថុនា កន្លងមកនេះ។ នេះបើតាមការបញ្ជាក់បន្ថែម ពីមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។ យោងតាមរបាយការណ៍ពីមន្ទីរពេទ្យកុមារគន្ធបុប្ផា បានឱ្យដឹងដែរថា ក្នុងរយៈពេល ប្រាំខែ…
-
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្រុកកងមាស
កំពង់ចាម ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ធ្វើការដឹកនាំក្រុមការងារ ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាពខ្លួនឯងឲ្យល្អថែមទៀតដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់ បង្ការនូវជំងឺឆ្លងផ្សេងៗ ជាពិសេសគឺបង្ការសុខភាពពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ឯកឧត្ដម រដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានខិតខំកៀរគរថវិកា និងចាត់បញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចុះបំពេញបេសកកម្មមនុស្សធម៌ក្នុងការជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុកកងមាសនេះ ក៏ដូចជានៅក្នុងទូទាំងប្រទេស ដែលបានចាត់ទុកសកម្មភាពមនុស្សធម៌ ដ៏ឧត្តុងឧត្តមនេះពិតជាបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាអាជ្ញាធរដែនដីក្នុងស្រុកកងមាស ដែលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងគោលដៅអនុវត្តយុទ្ធសាស្ត្រនៃការលើកកម្ពស់សុខភាពប្រជាជន និងអាហារូបត្ថម្ភ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមប្រកបដោយចីរភាព ៕ ដោយ-រ៉ាវុធ
-
ផ្សព្វផ្សាយគោលការណ៍ប្រតិបត្តិថ្នាក់ជាតិ ស្តីពីកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ
ភ្នំពេញ ៖ កម្មវិធីផ្សព្វផ្សាយឯកសារគោលការណ៍ប្រតិបត្តិថ្នាក់ជាតិ ស្តីពីកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ ដែលត្រូវបានរៀបចំដោយអនុក្រុមការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ ត្រូវបានរៀបចំធ្វើនៅសណ្ឋាគារភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។ ឯកឧត្តម ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាសហប្រធានក្រុមការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ បានឲ្យដឹងថា ឯកសារគោលការណ៍ប្រតិបត្តិថ្នាក់ជាតិស្តីពីកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ មានគោលបំណងឱ្យភាគីពាក់ព័ន្ធធ្វើការលើការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងអាហា រូបត្ថម្ភ ដើម្បីគាំទ្របច្ចេកទេស និងផ្តល់ការណែនាំក្នុងការតាក់តែងរៀបចំផែនការ សម្របសម្រួល អនុវត្ត តាមដាន និងត្រួតពិនិត្យលើកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលគិតគូរដល់ អាហារូបត្ថម្ភ នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍ ដើម្បីរួមចំណែកពន្លឿនកិច្ចខិតខំប្រឹង ប្រែងកែលម្អអាហារូបត្ថម្ភនៅកម្ពុជា តាមរយៈការពង្រីកលទ្ធភាពទទួលយក និងស្រូបសារជាតិ ចិញ្ចឹមរាងកាយដើម្បីបង្កើនអាហារូបត្ថម្ភ កាត់បន្ថយហានិភ័យជំងឺ ការផ្លាស់ប្តូរឥរិយាបថ និងជំរុញការ ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត…