Category: ជីវិតគ្រួសារ

  • បណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញជំហរផ្ទាល់ខ្លួន មិនគាំទ្រការដាំដំណាំកញ្ឆានៅកម្ពុជា ដាច់ខាត

    បណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញជំហរផ្ទាល់ខ្លួន មិនគាំទ្រការដាំដំណាំកញ្ឆានៅកម្ពុជា ដាច់ខាត

    (ភ្នំពេញ)៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីចាត់តាំងរបស់កម្ពុជា បានប្រកាសជំហរមិនគាំទ្រចំពោះការដាំដំណាំកញ្ឆា នៅក្នុងប្រទេសកម្ពុជា ដាច់ខាត ។ តាមរយៈការសម្រង់សម្ដីដែលបង្ហោះនៅលើបណ្តាញសង្គមតេឡេក្រាមផ្លូវការ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ កន្លងទៅ មានអ្នកលុបប៊ី ចង់ដាំកញ្ឆា នៅស្រុកខ្មែរ ខ្ញុំមិនដឹងថា ស្រុកណាធ្វើទេ ប៉ុន្ដែសម្រាប់ខ្ញុំ ទស្សនៈខ្ញុំ គឺខ្ញុំប្រឆាំងដាច់ខាត ទោះបីវាចូលចំណូលយ៉ាងមិចក៏ដោយ តែមិនចំណេញសម្រាប់កូនចៅខ្មែរ។ គេថា ដាំដើម្បីផ្គត់ផ្គង់ទៅឱ្យផ្នែកសុខាភិបាល, ប្រទេសថៃ គេចង់ធ្វើមានអ្នកលុបប៊ី ។ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ខ្ញុំសូមនិយាយជាចំហរតែម្តង អត់មានថយក្រោយទេ, សំខានយើងគ្រប់គ្រងបានឬអត់? គ្រាន់តែយើងមិនអនុញ្ញាតផងហ្នឹង ចាប់ប៉ុន្មានដងនៅតាកែវហ្នឹង ទម្រាំតែយើងបើកទៀត តើទៅណា ? ស្របច្បាប់ យើងគ្រប់គ្រងយ៉ាងម៉េច ហើយខ្ញុំថា ដំណាំមានរាប់ម៉ឺនមុខទៅដាំស្អីអាហ្នឹង (កញ្ឆា) និយាយឲ្យច្បាស់តែម្តង ពីណាគាំទ្រ…

  • មន្រ្តីនាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លងអំពាវ​នាវសារជាថ្មី​​ឱ្យ​ប្រជា​ពល​រដ្ឋ​ប្រុង​ប្រយ័ត្ន​ក្នុង​កំលុង​ទឹក​ឡើង ​​

    មន្រ្តីនាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លងអំពាវ​នាវសារជាថ្មី​​ឱ្យ​ប្រជា​ពល​រដ្ឋ​ប្រុង​ប្រយ័ត្ន​ក្នុង​កំលុង​ទឹក​ឡើង ​​

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃ​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លងបាន​អំពាវ​នាវសារជាថ្មី​ដល់​​ប្រជា​ពល​រដ្ឋ​ឱ្យ​​ប្រុង​ប្រយ័ត្ន​ក្នុង​កំលុង​ពេល​ទឹក​​ឡើង ​ព្រោះ​វា​អាច​បង្ក​ជា​ជំងឺ​ផ្សេងៗ​មក​ពី​ពពួក​មេ​រោគ និង​មក​ពី​ប្រភេទ​សត្វ​មាន​ពិស​នា​នា ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព និង​អាយុ​ជីវិត​។ លោក លី សូវ៉ាន់ ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លងនៃក្រសួង​សុខាភិបាល​ បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៥ ខែ​សីហា​​​ថា ដល់​រដូវ​ដែ​ល​មាន​ជំនន់​កើត​ឡើង ​​ប្រជា​ពល​រដ្ឋ​​អាច​ប្រឈម​នូវ​ជំងឺ​ជា​ច្រើន​ប្រភេទ​ក្នុង​អំឡុង​ពេល​នេះ​ ដែល​​ជំងឺ​ទាំ​ង​នោះអាច​​មាន​ ជំងឺ​គ្រុន​ឈាម គ្រុន​ចាញ់ គ្រុន​ផ្តាសាយ គ្រុន​ក្តៅ និង​ជំងឺ​ឆ្លង​ពី​ចំណី​អាហារ ជំងឺ​អាសន្ន​រោគ​ជា​ដើម​។  លោកបាន​​បន្ត​ថា ​​ក្នុង​ករណី​ដែល​ទី​តាំង ភូមិ ឃុំ និង​សហគមន៍​មូល​ដ្ឋាន​ដែល​កំពុង​មាន​ទឹក​ជំនន់ ក៏​តែង​តែ​ប្រឈម​នូវ​ប្រភេទ​សត្វ​មាន​ពិស​ផង​ដែរ។ ដូច្នេះ​សូម​ឱ្យ​ប្រជា​ពល​រដ្ឋ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ពីព្រោះ​ប្រភេទ​សត្វ​មាន​ពិស​ទាំង​នោះ វា​តែង​តែ​ឡើង​តាម​ទឹក ហើយ​អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​មក​ដល់​អាយុ​ជីវិត ប្រ​សិន​ជា​សត្វ​នោះ​បាន​ចឹក ឬខាំ​​។​ លោក លី សូវ៉ាន់ បញ្ជាក់​ថា​ ​ក្នុង​ករណី​ប្រជា​ពល​រដ្ឋ​ណា​​​ទទួល​រង​ដោយ​សារ​ពស់​ចឹក សូម​បញ្ជូន​គាត់​ទៅ​រក​មណ្ឌល​សុខ​ភាព ឬ​​មន្ទីរ​ខេត្ត ដែល​មាន​ឧបករណ៍​សង្គ្រោះ​បន្ទាន់ ដើម្បី​អាច​ឱ្យ​ក្រុម​គ្រូ​ពេទ្យ​ដែល​រៀ​ន​បាន​ត្រឹម​ត្រូវ ​និងមានជំនាញ​ធ្វើ​​ការ​ព្យាបាល​ពស់​ចឹក​នេះ។​ប្រសិន​មាន​បញ្ហា​សុខ​ភាព​ណា​មួយ​កើត​ឡើង ដើម្បី​ទទួល​បាន​ការ​ព្យាបាល​​​ទាន់​​ពេល​វេលា​។ម្យ៉ាង​វិញ​ទៀតនៅ​ពេល​មាន​ទឹក​ជំនន់​បែប​នេះ ប្រជា​ពល​រដ្ឋ​មិន​គួរ​យក​ទឹក​ដែល​ជន់​លិ​ច​នោះ យក​មក​បរិភោគនិង​ប្រើ​ប្រាស់​ដោយ​គ្មាន​ការ​បង្ការ សម្លាប់​មេរោគ សម្លាប់​គី​មី ឬ​​មួយ​ក៏​មិន​បាន​ដាំ​ទឹ​ក​ឱ្យ​ពុះ​នោះ​ទេ​។ មន្រ្តីនៃ​ក្រសួង​សុខាភិបាល​រូបនេះ បាន​​ស្នើ​ឱ្យ​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​ស្នាក់​នៅ​ទាំង​ទី​​ទួល​សុវត្ថិ​ភាព និង​ទាំង​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​ទឹក​លិច ត្រូវ​តែ​បង្កើន​ការ​ថែ​ទាំ​សុខ​ភាព​ផង​ដែរ ដោយ​ត្រូវ​​ឧស្សាហ៍​​លាង​ដៃ​ឱ្យ​បាន​ញឹក​ញាប់​ជា​មួយ​សាប៊ូ ឬ​ទឹក​ស្អាត។…

  • នាយ-ពលទាហាន តំបន់ប្រតិបត្តិការសឹករងកណ្តាលទទួលបានការផ្សព្វផ្សាយ អប់រំសុខភាពជំងឺឆ្លងផ្សេងៗ

    នាយ-ពលទាហាន តំបន់ប្រតិបត្តិការសឹករងកណ្តាលទទួលបានការផ្សព្វផ្សាយ អប់រំសុខភាពជំងឺឆ្លងផ្សេងៗ

    ខេត្តកណ្តាល៖ ដើម្បីចូលរួមទប់ស្កាត់ ការការពារពីជំងឺឆ្លងផ្សេង ដល់នាយ-ពលទាហាន កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ តំបន់ប្រតិបត្តិការសឹករងកណ្តាលបានរៀបចំការផ្សព្វផ្សាយអប់រំសុខភាពជំងឺឆ្លងផ្សេងៗ ឱ្យបានយល់ពីបញ្ហាប្រឈម ហានិភ័យ និងវិធានការនានាក្នុងការទប់ស្កាត់ និងព្យាបាលទាន់ពេលវេលា ។ ពិធីនេះធ្វើឡើងនៅអគារទីបញ្ជាការ ដោយមានការអញ្ជើញធ្វើជាវាគ្មិន ដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត យឹម សាវុធ នាយរងសេនាធិការយោធភូមិភាគពិសេស ទទួលបន្ទុក ផ្នែកសុខាភិបាល និងលោកឧត្តមសេនីយ៍ទោ គង់ សុវត្ថា មេបញ្ជាការរងតំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងមានការចូលរួមពីនាយទាហាន នាយទាហានរង ពលទាហាន សរុបចំនួន៧០នាក់។ នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត យឹម សាវុធ បានលើកឡើងពី ឭជំងឺឆ្លងដូចជា ជំងឺកូវីដ១៩ ជំងឺអេដសន៍ ជំងឺកាមរោគ ជំងឺស្វាយ ជំងឺប្រមេះ ជំងឺថ្លើម និងជំងឺដែលឆ្លងតានថនិកសត្វ មានជំងឺប៉េះ ជំងឺគ្រុនឈាម និងជំងឺគ្រុនឈិក…

  • ក្រសួង​ព័ត៌មាន និង​អង្គការពាក់ព័ន្ធ​ រួម​គ្នា​ផ្សព្វ​ផ្សាយ​សារ​ទាក់​ទង​នឹង​ជំងឺ​មិន​ឆ្លង​ដល់​ប្រជា​ពល​រដ្ឋ

    ក្រសួង​ព័ត៌មាន និង​អង្គការពាក់ព័ន្ធ​ រួម​គ្នា​ផ្សព្វ​ផ្សាយ​សារ​ទាក់​ទង​នឹង​ជំងឺ​មិន​ឆ្លង​ដល់​ប្រជា​ពល​រដ្ឋ

    ភ្នំពេញ៖ ក្រសួង​ព័ត៌​មានសហការជាមួយ​អង្គ​ការ​សុខ​ភាព​ពិភព​លោក(WHO) ប្រចាំកម្ពុជា បាន​រួម​​គ្នា​​ផ្សព្វ​ផ្សា​​យ​សារ​ទាក់​ទង​នឹង​ប្រភេទ​ជំងឺ​មិន​ឆ្លង​ដល់​ប្រជា​ពល​រដ្ឋ​ឱ្យ​កាន់​តែ​ទូ​លំ​ទូ​លាយដើម្បី​កាត់​បន្ថយ​អត្រា​អ្នក​កើត​ជំងឺ​មិន​ឆ្លង​នៅ​ប្រទេស​កម្ពុជា​។ ​យោងតាមគេហទំព័ររបស់​​​ក្រសួង​ព័ត៌​មានកាលពី​​ថ្ងៃ​ទី​១១ ខែ​សីហា​ចុងសប្ដាហ៍កន្លងទៅបាន​ឱ្យដឹង​ថា ក្រសួង​ព័ត៌​មាន និង​អង្គ​ការ​សុខ​ភាព​ពិភព​លោក (WHO) បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិនិត្យ​ខ្លឹម​សារ​ស្តី​ពី «​លើក​កម្ពស់ការ​យល់​ដឹង​ស្តី​ពី​ចំណីអា​ហារ​សុ​ខ​ភាព និង​កាត់​បន្ថយ​ជាតិ​ប្រៃ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​»​។ ​​ជំងឺ​មិន​ឆ្លង ជា​ជំងឺ​រ៉ាំ​រ៉ៃ​បណ្តាល​ឱ្យ​មាន​ពិការ​ភាព បាត់​បង់​ពល​កម្ម និង​កំពុង​តែ​គំរាម​កំហែង​ដល់​ភាព​ក្រី​ក្រ និ​ង​បង្ក​ឱ្យ​មាន​ការ​ចំណាយ​យ៉ាង​ច្រើន​ទៅ​លើ​ការ​ថែ​ទាំ​សុខ​ភាព​ ដែល​បណ្ដាល​មក​ពី​កត្តា​ប្រឈម​មួយ​ចំ​នួន​ដូច​ជា​៖ ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់ ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង របប​អាហារ​ដែល​គ្មាន​សុ​ខុ​មាល​ភាព និង​កង្វះ​កា​យ​វប្ប​កម្ម​ជា​ដើម​។ លោក ប៉ាង ណាត ទី​ប្រឹក្សា​ក្រសួង​ព័ត៌​មាន និង​ជា​អគ្គ​នាយក​រង​ទូរ​ទស្សន៍​ជាតិ​កម្ពុជា បាន​ថ្លែងនា​ឱកាសនោះ​ថា ​នេះ​​ជា​សកម្ម​ភាព​មួយ​នៃ​ការ​ចាប់​ផ្ដើម​លើក​ដំបូង​រវាង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​របស់​ទូរ​ទស្សន៍​ជាតិ​កម្ពុជា ជា​មួយ​នឹង​អង្គ​ការ​សុខ​ភាព​ពិភព​លោក ក៏​ដូច​ជា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ក្រសួង​សុខា​ភិ​​បាល ​ដើម្បី​​​ជំរុញ ​និង​លើក​កម្ពស់​សុខ​ភាព​​​​ប្រជា​ពល​រដ្ឋ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​។ លោក ប៉ាង ណាត មានប្រសាសន៍​​ថា​ ៖ «​សង្ឃឹម​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ ក្រសួង​ព័ត៌​មាន​តាម​រយៈ​ប្រព័ន្ធ​ផ្ស​ព្វ​ផ្សាយ​ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​ព័ត៌​មាននឹ​ង​ធ្វើ​ការ​បណ្ដុះ​ចំណេះ​ដឹង​នូវ​ជំនាញ​ផ្នែក​សុ​ខុ​មាល​ភាព​តា​​ម​រយៈ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មិន​ឆ្លង​នេះ ហើយ​ជួយ​បន្ត​ផ្សព្វ​ផ្សាយ​ទៅ​ដល់​ប្រជា​ពល​រដ្ឋ ដើម្បី​ឱ្យ​បាន​ចំ​ទិស​ដៅ និង​ងាយ​ស្រួល​ទៅ​ដល់​ផលិត​​ព័ត៌​មាន ​ជាការ​​រួម​ចំណែក​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ចូល​រួម​ទប់​ស្កាត់​ជំងឺ​មិន​ឆ្លងនេះ»​​។ ជា​​មួយគ្នា​​នេះ លោក ឃឹម សំអាត តំណាង​អង្គ​ការ​សុខ​ភាព​ពិភព ក៏​បាន​ថ្លែង​ដែរ​ថា ទាក់​ទង​នឹង​ប្រភេទ​ជំងឺ​មិន​​ឆ្លង​នេះ គឺ​ជា​រឿង​សំខាន់ ដោយ​សារ​ជំងឺ​ប្រភេទ​នេះ​មិន​​សូវ​មាន​ការ​ចាប់​អារម្មណ៍​ពី​ប្រជា​ពល​រដ្ឋ​ដែល​ជា​ក្ដី​កង្វល់​របស់​កម្ពុជា និង​ពិភព​លោក​។​…

  • នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖ពលរដ្ឋ៤នាក់បានស្លាប់ដោយសារបរិភោគសត្វកំភេមខ្មោចនិងសត្វស្រដៀងគ្នា

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖ពលរដ្ឋ៤នាក់បានស្លាប់ដោយសារបរិភោគសត្វកំភេមខ្មោចនិងសត្វស្រដៀងគ្នា

    ភ្នំពេញ៖នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) ក្រើនរំឮកជាថ្មីដល់ប្រជាពលរដ្ឋ កុំបរិភោគសត្វល្អិត​ ឬរុក្ខជាតិ​ដែលមិនស្គាល់​ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុវជីវិត ។ការណែនាំបន្ទាប់ពីមានពលរដ្ឋរស់នៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យចំនួនបួននាក់ បានបាត់បង់ជីវិតដោយសារបរិភោគសត្វកំភេមខ្មោច​និងសត្វស្រដៀងគ្នានេះ។ បន្ទាប់ពីមានពលរដ្ឋស្លាប់ជាបន្តបន្ទាប់ដោយសារបញ្ហាខាងលើនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី​១១ ខែសីហា ដោយក្រើនរំឮកពលរដ្ឋកុំឱ្យបរិភោគសត្វ ឬរុក្ខជាតិដែលមិនស្គាល់ ឬមិនបានដឹង។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឱ្យដឹងថា៖«ប្រជាពលរដ្ឋយើងបានស្លាប់ចំនួន៤នាក់ហើយនៅក្នុងខេត្តឧត្តមានជ័យ និងព្រះវិហារ​ ដោយសារបរិភោគសត្វកំភេមខ្មោចនិងសត្វស្រដៀងគ្នានេះ​ ដោយពុលនឹងជាតិ​ Cantharidin ដែលមាននៅក្នុងខ្លួនសត្វទាំងនេះ​ ។  ក្រោយបរិភោគសត្វកំភេមខ្មោចនឹងបង្កឱ្យ​ ពងមាត់​ ក្អួតឈាម​  បាត់បង់ស្មារតី​ នោមឈាម​ និងខូចតម្រងនោម​និងបង្កឱ្យស្លាប់បាន»​ ។ គួរជម្រាបថា នៅឯខេត្តព្រះវិហារវិញ ប្តីប្រពន្ធមួយគូរស់នៅក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត បានទទួលមរណភាពនាពេលថ្មីៗនេះ បន្ទាប់ពីពួកគាត់បានបរិភោគសត្វកំភេមខ្មោចចន្លោះពីបីទៅ​ប្រាំ ក្បាល។ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា៖«បន្ទាប់ពីពួកគាត់ទាំងពីរនាក់បានបរិភោគរួចប្រមាណ ១០ នាទី ពួកគាត់មានអាការៈ ក្អួតចង្អោរ និងមានពងបែកក្នុងមាត់ ។ ទោះបីពួកគាត់ត្រូវបានខិតខំព្យាបាលដោយក្រុមគ្រូពេទ្យយ៉ាងណាក៏ដោយក៏ពួកគាត់ទាំងពីរនាក់បានបាត់បង់អាយុជីវិតដែរ»។ក្នុងហេតុការណ៍នេះ ដោយស្ត្រីជាប្រពន្ធបានស្លាប់កាលពី ថ្ងៃទី ៥ ខែ សីហា និងបុរសជាប្ដីបានស្លាប់នៅថ្ងៃទី ៦ ខែ…

  • គ្រូពេទ្យទាំងអស់ត្រូវចាំថា ការប្រកបវិជ្ជាជីវៈសុខាភិបាល មិនមែនជាការរកស៊ីធម្មតានោះឡើយ បើអ្នកជំងឺមានទំនុកចិត្តលើសេវាព្យាបាល ប្រាកដណាស់ យើងនឹងទទួលបានផល និងស្នាដៃ

    គ្រូពេទ្យទាំងអស់ត្រូវចាំថា ការប្រកបវិជ្ជាជីវៈសុខាភិបាល មិនមែនជាការរកស៊ីធម្មតានោះឡើយ បើអ្នកជំងឺមានទំនុកចិត្តលើសេវាព្យាបាល ប្រាកដណាស់ យើងនឹងទទួលបានផល និងស្នាដៃ

    (ភ្នំពេញ)៖ គ្រូពេទ្យទាំងអស់ត្រូវចងចាំថា ការប្រកបវិជ្ជាជីវៈសុខាភិបាល មិនមែន ជាការរកស៊ីធម្មតានោះឡើយ ពោលគឺមិនមែនគិតតែប្រយោជន៍ខ្លួនឯងនោះទេ ដូច្នេះយើងត្រូវគោរពគោលការណ៍ និងគិតពីប្រយោជន៍អតិថិជន និងអ្នកជំងឺជាមុន ហើយក្នុងនោះប្រសិនបើអ្នកជំងឺមានទំនុកចិត្តលើការផ្តល់សេវាព្យាបាលបានល្អ ប្រាកដណាស់យើងនឹងទទួលបានផលប្រយោជន៍ពីកិច្ចការ និងស្នាដៃរបស់យើង ។ នេះជាការលើកឡើងរបស់ ឯកឧត្តម សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួលនៃគណៈវិជ្ជាជីវៈសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា ក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការនូវដែនកំណត់វិជ្ជាជីវៈឱសថការី និងនិយាមវិជ្ជាជីវៈឱសថការី នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ។ ឯកឧត្តម សាស្ត្រាចារ្យ ធា គ្រុយ បានលើកឡើងថា ភាពខ្វះខាតទាំងការយល់ដឹង ទាំងការអនុវត្តរបស់មន្រ្តីសុខាភិបាល ទាំងឡាយ រាប់ទាំងឱសថការី, វេជ្ជបណ្ឌិត, ពេទ្យឆ្មប, ពេទ្យគិលានុប្បដ្ឋាក ការផ្តល់វិជ្ជាជីវៈក្នុងវិស័យសុខាភិបាលជាទូទៅ គឺពាក់ព័ន្ធគុណភាពនៃការផ្តល់សេវាជំនាញរបស់ខ្លួន ក្នុងនោះផលវិបាកទាំងឡាយ អនុវត្តមិនបានត្រឹមត្រូវគឺប៉ះពាល់ទៅដល់អតិថិជន ឬអ្នកជំងឺ ឬអាចបង្ករគ្រោះថ្នាក់ដល់អ្នកជំងឺ ពិសេសដែនកំណត់វិជ្ជាជីវៈរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។ ក្នុងឱកាសនោះដែរ ឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិអាណត្តិទី២ បានថ្លែងយ៉ាងមុតមាំថា…

  • ពលរដ្ឋ ៥០០នាក់ និងកុមារមានពិការភាពធ្ងន់ធ្ងរ ១៦២នាក់ ទទួលបានការព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យធ្មេញ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

    ពលរដ្ឋ ៥០០នាក់ និងកុមារមានពិការភាពធ្ងន់ធ្ងរ ១៦២នាក់ ទទួលបានការព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យធ្មេញ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

    (ភ្នំពេញ)៖ រយៈពេលជាង ៣ថ្ងៃ អ្នកជួបការលំបាកចំនួន ៥០០នាក់ មានជម្ងឺមាត់ធ្មេញ និងកុមារដែលមានពិការភាពធ្ងន់ធ្ងរចំនួន ១៦២នាក់ បានទទួលការពិនិត្យ និងព្យាបាលឥតគិតថ្លៃក្រោមកម្មវិធីរបស់ អង្គការសប្បុរសធម៌មិនស្វែងរកប្រាក់ចំណេញរបស់អូស្ត្រាលី (Australian Health Humanitarian Aid (AHHA)។ នេះបើតាមការឱ្យដឹងពី លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងឱកាសអញ្ជើញពិនិត្យសកម្មភាពពិនិត្យព្យាបាល កាលថ្ងៃទី៦ សីហា ។ កម្មវិធីពិនិត្យព្យាបាលជម្ងឺមាត់ធ្មេញ និងកុមារពិការភាពធ្ងន់ធ្ងរនេះ មានការចូលរួមពីក្រុមគ្រូពេទ្យធ្មេញ របស់អង្គការសប្បុរសធម៌មិនស្វែងរកប្រាក់ចំណេញរបស់អូស្ត្រាលី, ក្រុមនិស្សិតមន្ទីរពេទ្យធ្មេញ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ,ការចូលរួមសហការពីក្រុមយុវជនស្ម័គ្រចិត្ត ធនាគារជាតិនៃកម្ពុជា និង អង្គការចំនួន ១៣ លើការដឹកជញ្ជូនអ្នកជំងឺ មកពីតំបន់ផ្សេងៗមកកាន់មន្ទីរពេទ្យធ្មេញ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ផងដែរ ។ លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងអំណរគុណដល់អង្គការសប្បុរសធម៌មិនស្វែងរកប្រាក់ចំណេញរបស់អូស្ត្រាលី ដែលតែងតែចុះមកជួយពិនិត្យព្យាបាលជម្ងឺឥតគិតថ្លៃ ជូនប្រជាជនខ្មែរ ដែលជួបការខ្វះខាតជាបន្តបន្ទាប់។ លោកជំទាវបណ្ឌិត ជា សិរី បានកោតសរសើរចំពោះក្រុមគ្រូពេទ្យអង្គការសប្បុរសធម៌មិនស្វែងរកប្រាក់ចំណេញរបស់អូស្ត្រាលី ដែលបានធ្វើកិច្ចសហការយ៉ាងជិតស្និតជាមួយក្រុមគ្រូពេទ្យកម្ពុជា និងក្រុមយុវជនស្ម័គ្រចិត្ត ធនាគារជាតិនៃកម្ពុជា…

  • មន្រ្តី៖ ការឈានទៅសម្រេចគោលដៅអភិវឌ្ឍជាតិ ទាមទារចាំបាច់​ការថែទាំសុខភាពធនធានមនុស្ស

    មន្រ្តី៖ ការឈានទៅសម្រេចគោលដៅអភិវឌ្ឍជាតិ ទាមទារចាំបាច់​ការថែទាំសុខភាពធនធានមនុស្ស

    ​​​ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា​ បានលើកឡើងថា​​ ការឈានទៅសម្រេចគោលដៅអភិវឌ្ឍជាតិ ​ទាមទារ​ចាំបាច់យកចិត្តទុកដាក់ទៅការថែទាំសុខភាព​​ធនធានមនុស្ស​ ដើម្បី​ទទួលបានឱកាសប្រែក្លាយខ្លួនទៅជាមូលធនមនុស្សក្នុងគ្រួសារ សហគមន៍ និងជាតិប្រកបដោយសក្តានុពលភាព។ នេះជាការថ្លែង​របស់លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ និងជាប្រធាននៃអគ្គលេខា​ធិការ​គណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា ក្នុង​សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីសុខភាពសិក្សា និងបន្ស៊ីផែនការសកម្មភាពរបស់គ្រប់ស្ថាប័នចំណុះរដ្ឋបាលរាជធានីខេត្ត ​​រយៈពេលពីរថ្ងៃ ពី​ថ្ងៃទី២ និង​ទី​៣ ខែសីហា នា​មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់។​ ​លោកជំទាវ សឿ សុជាតា ​បានថ្លែងនាពិធីនោះថា ៖ «ការឈានទៅសម្រេចគោលដៅអភិវឌ្ឍជាតិ២០៣០ ក្លា​យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសអភិវឌ្ឍនាឆ្នាំ២០៥០ ទាមទារឱ្យ​យើងចាំ​បាច់យកចិត្តទុកដាក់ លើ​ការថែទាំសុខភាពធនធានមនុស្ស ដោយ​ធ្វើយ៉ាងណាឱ្យ​ទទួលបានឱកាសប្រែក្លាយខ្លួនទៅជាមូលធនមនុស្សក្នុងគ្រួសារ សហគមន៍ និងជាតិប្រកបដោយសក្តានុពលភាព»។ លោកជំទាវ​បានបន្ថែមថា សុខភាពសិក្សា គឺមិនមែនសំដៅតែនៅក្នុងគ្រឹះស្ថានសិក្សាប៉ុណ្ណោះ តែគឺរួមទាំងកន្លែងធ្វើការ សហគមន៍ វត្តអារាម ផ្លូវថ្នល់ និងទីសាធារណៈផងដែរ។ សុខភាពរបស់ធនធានមនុស្សមានទំនាក់ទំនងឆ្លងឆ្លើយគ្នាទៅនឹងករណីផ្សេងៗ ដូចជា ចំណេះដឹងស្តីពីសុខភាពរបស់គ្រួសារសហគមន៍ សុវត្ថិភាពនិងសន្តិសុខក្នុងក្រុមគ្រួសារ សហគមន៍ សុវត្ថិភាពចំណីអាហារ ទឹក អាហារូបត្ថម្ភ និងសោភ័ណភាព បរិស្ថាន។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកជំទាវ សឿ…

  • អភិបាលខេត្តស្វាយរៀង ស្នើមន្ត្រីសុខាភិបាល គោរពក្រមសីលធម៌ និងខិតខំកែលម្អគុណភាពសេវា

    អភិបាលខេត្តស្វាយរៀង ស្នើមន្ត្រីសុខាភិបាល គោរពក្រមសីលធម៌ និងខិតខំកែលម្អគុណភាពសេវា

    ស្វាយរៀង៖អភិបាលខេត្តស្វាយរៀងឯកឧត្តម ម៉ែន វិបុល បានជំរុញដល់មន្ត្រីសុខាភិបាលទាំងអស់ គោរពក្រមសីលធម៌វិជ្ជាជីវៈនិងខិតខំកែលម្អគុណភាពសេវាសុខភាពជូនប្រជាពលរដ្ឋឱ្យបានល្អបន្ថែមទៀត និងចូលរួមលុបបំបាត់ឱសថក្លែងក្លាយដែលនឹងបង្កផលប៉ះពាល់ដល់សុខុមាលភាពសាធារណៈ។ ការជំរុញនិងស្នើនេះ បានធ្វើឡើងនៅក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលជូនថ្នាក់ដឹកនាំ និងមន្ដ្រីសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀងដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កាលព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ។ នាឱកាសនោះឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានធ្វើការណែនាំទៅកាន់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ឱ្យខិតខំបំពេញនូវកិច្ចការភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ដោយត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការងារ គោរពម៉ោងពេលបម្រើការងារនៅតាមបណ្ដាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ពិសេសយកចិត្តទុកដាក់ខ្ពស់ថែរក្សាបរិស្ថានអនាម័យឱ្យបានស្អាតល្អទាំងនៅក្នុង និងក្រៅបរិវេណមន្ទីរពេទ្យ។ ទន្ទឹមគ្នានេះ លោកក៏បានស្នើដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវតែគោរពក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំកែលម្អគុណភាពសេវា ដោយធ្វើយ៉ាងណាក្រុមគ្រូពេទ្យទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌គ្រូពេទ្យ ដោយត្រូវប្រើឥរិយាបទ និងពាក្យសម្តីឱ្យបានសមរម្យ និងមិនត្រូវរើសអើងជាមួយប្រជាពលរដ្ឋ និងអ្នកជំងឺ ដែលមកទទួលសេវានៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋជាដាច់ខាត។ ជុំវិញចំណុចនេះដែរ លោក អំ​ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ​នៅ​ថ្ងៃទី​ ២៨ ខែកក្កដា ថ្លែងថា ក្នុងនាម​ជា​អង្គ​ការសង្គមស៊ីវិលគាំទ្រចំពោះការជំរុញឱ្យគ្រូពេទ្យទាំងអស់ ទាំងនៅមន្ទីរពេទ្យរដ្ឋ និងឯកជន គោរពនូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យល្អ។ លោកថា៖« ត្រូវគិតពីតម្លៃជីវិតមនុស្សធំជាងលុយ ទោះបីប្រជាពលរដ្ឋដែលមកព្យាបាលជំងឺគ្មានប្រាក់ ត្រូវពិនិត្យព្យាបាលជូនពួកគាត់ ដោយយកចិត្តទុកដាក់ខ្ពស់ ជាមួយពាក្យសំដីសមរម្យ»៕…

  • អភិបាលខេត្តស្វាយរៀង ក្រើនរំលឹកមន្ត្រីសុខាភិបាល ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំកែលម្អគុណភាពសេវា ២៤ម៉ោង លើ២៤ម៉ោង

    អភិបាលខេត្តស្វាយរៀង ក្រើនរំលឹកមន្ត្រីសុខាភិបាល ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំកែលម្អគុណភាពសេវា ២៤ម៉ោង លើ២៤ម៉ោង

    (ស្វាយរៀង)៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងក្រើនរំលឹកដល់មន្ត្រីសុខាភិបាល ត្រូវតែគោរពក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំកែលម្អគុណភាពសេវា ដោយមានបែងចែកវេនប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងបែបនេះ នៅក្នុងពិធីប្រគល់ប័ណ្ណសរសើរ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួម ជាង ៥៦០នាក់ ។ ឯកឧត្តមអភិបាលខេត្ត បន្តថា ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ប័ណ្ណសរសើរជូនមន្ត្រីសុខាភិបាល នាឱកាសនេះ គឺពិតជាសរបញ្ជាក់ឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះ ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារប្រកបដោយគុណតម្លៃ និងស្នាដៃល្អប្រសើរជូនជាតិមាតុភូមិ ជាពិសេសនៅក្នុងកិច្ចការប្រតិបត្តិការប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ។ ឯកឧត្តម ម៉ែន វិបុល បានថ្លែងផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់នូវកិច្ចការសំខាន់ៗមួយចំនួន ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាលទូទាំងខេត្តស្វាយរៀង បានកាន់តែល្អប្រសើរថែមទៀត ៕ នុត នាង