Category: ព័ត៌មានជាតិ

  • ក្រសួងអប់រំ កំពុងពង្រឹងការគិតរបស់កុមារតាំងពីនៅតូចៗ តាមរយៈការជំរុញ និងផ្ដល់ឱកាសដល់ពួកគេ បានចូលរួមប្រឡងនានា ទាំងនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ

    ក្រសួងអប់រំ កំពុងពង្រឹងការគិតរបស់កុមារតាំងពីនៅតូចៗ តាមរយៈការជំរុញ និងផ្ដល់ឱកាសដល់ពួកគេ បានចូលរួមប្រឡងនានា ទាំងនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួងអប់រំ កំពុងពង្រឹងការគិតរបស់កុមារតាំងតូចៗ តាមរយៈការជំរុញ និងផ្ដល់ឱកាសដល់ពួកគេ បានចូលរួមប្រឡងនានា ទាំងនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ ។ ក្នុងកម្មវិធីបើកការប្រឡងថ្នាក់ជាតិកម្មវិធីUCMAS លើកទី៦ មានកុមារចូលរួមប្រមាណជាង ១ពាន់នាក់ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ពឹង គិមឆេន មានប្រសាសន៍ថា ការបណ្ដុះការគិតរបស់កុមារតាំងពីនៅតូច គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ពិសេសលើមុខវិជ្ជាគណិតវិទ្យា ទន្ទឹងនឹងភាសាខ្មែរ ដូចនេះកុមារកម្ពុជា ត្រូវខិតខំព្យាយាមរៀនសូត្រ ។ ឯកឧត្តម បានបន្តថា ចំពោះកុមារ ឬយុវជន ដែលមានភាពឆ្លាតវៃ ក៏ត្រូវបានលើកទឹកចិត្តជាបន្តបន្ទាប់ គឺបានផ្ដល់ឱកាស ឲ្យមានការចូលរួមប្រកួតប្រជែងមុខវិជ្ជាផ្សេងៗ នៅថ្នាក់អន្តរជាតិ ហើយរហូតទទួលបាននូវលទ្ធផលល្អ និងបានឈ្នះពាន់រង្វាន់ផងដែរ ។ ជាមួយនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជំរុញបន្ថែមដល់សាលាឯកជន ដែលក្នុងនោះមានសាលា UCMAS ជាដើម បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្ដុះធនធានមនុស្សតាំងពីកុមារតូចនេះ…

  • សារព័ត៌មានអន្តរជាតិផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

    សារព័ត៌មានអន្តរជាតិផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

    ភ្នំពេញ៖ សារព័ត៌មានអន្តរជាតិជាច្រើន បានចុះផ្សាយព្រោងព្រាតអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងនោះរួមមាន៖ កាសែតបារាំង AFP, VNExpress, France24, kpvi និង Barronsជាដើម។ គម្រោង «ព្រែកជីកហ្វូណន-តេជោ» គឺជាផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុចចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ «ព្រែកជីកហ្វូណន-តេជោ» នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជាកាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ…

  • សិក្ខាកាមយោធិនសិក្សាវគ្គបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម នៅកងពលតូច​អន្តរាគមន៍លេខ១ បានបញ្ចប់វគ្គហ្វឹកហ្វឺនដោយជោគជ័យ

    សិក្ខាកាមយោធិនសិក្សាវគ្គបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម នៅកងពលតូច​អន្តរាគមន៍លេខ១ បានបញ្ចប់វគ្គហ្វឹកហ្វឺនដោយជោគជ័យ

    (ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្មជំនាន់ទី២៤ នៅកងពលតូចអន្តរាគមន៍លេខ១ កងទ័ពជើងគោក និងវត្តមានឯកឧត្តម បណ្ឌិត សួង ណយ អនុប្រធានគណៈ កម្មាធិការជាតិ ជម្រុញចលនាភូមិ១ ផលិតផល១ នៃទីស្តីការគណៈរដ្ឋមន្ត្រី។ ឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង បានសំដែងនូវការកោតសរសើរដល់គំនិតផ្តួចផ្តើម របស់ការិយាល័យអភិវឌ្ឍន៍ កងទ័ពជើងគោក ដែលបានរួមសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ នៃទីស្តីការគណៈរដ្ឋមន្ត្រី នាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ក្រុមហ៊ុនស៊ីភី និងរួមសហការជាមួយកងពលតូចអន្តរាគមន៍លេខ១ រៀបចំឱ្យមានវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្មនេះឡើង ក្នុងគោលបំណងពង្រីកសមត្ថភាពយល់ដឹងលើបច្ចេកទេសនានា សម្រាប់ជំនាញកសិកម្ម ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន របស់កងពលតូច អន្តរាគមន៍លេខ១ ហើយដំណើរការបញ្ចប់វគ្គនាពេលនេះទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ ឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង បានចាត់ទុកវគ្គហ្វឹកហ្វឺនបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្ម ដែលបានប្រារព្ធពិធីបិទនាឱកាសនេះថា ជាលទ្ធផល ប្រកបដោយផ្លែផ្កា និងផលវិជ្ជមាន ទៅតាមការរំពឹងទុក…

  • ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ចូលរួមអបអរសាទរខួបទី ៩ នៃការបង្កើតសមាគម​សហ​ព័ន្ធ សិស្ស និស្សិត អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (ក្រុម ១៨)

    ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ចូលរួមអបអរសាទរខួបទី ៩ នៃការបង្កើតសមាគម​សហ​ព័ន្ធ សិស្ស និស្សិត អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (ក្រុម ១៨)

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញចូលរួមអបអរសាទរខួបទី ៩ នៃការបង្កើតសមាគមសហព័ន្ធ សិស្ស និស្សិត អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (ក្រុម ១៨) នៅល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។ ឯកឧត្តម ហេង សួរ បានលើកឡើងថា ក្រុម ១៨ ត្រូវបានបង្កើតឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ រហូតមកដល់ថ្ងៃទី០១ សីហា ឆ្នាំ២០២៤នេះ មានអាយុ ៩ឆ្នាំ ហើយ។ បច្ចុប្បន្ន សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (ក្រុម១៨) មាន ឯកឧត្តម ហេង សួរ ជាប្រធានសមាគម និងមានសាខាសមាគមចំនួន ២៤ ក្នុងរាជធានី ខេត្តចំនួន ១៦ ព្រមទាំងមានសមាជិក សមាជិកាសុរបចំនួន ៨ ៧៩៦នាក់ (ស្រីចំនួន ២ ៤១២នាក់)។…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេខក្តីចម្រើន នៅទីតាំងសម្រាប់រៀបចំពីធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេខក្តីចម្រើន នៅទីតាំងសម្រាប់រៀបចំពីធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

    (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញបួងសួងម្ចាស់ទឹក ម្ចាស់ដី ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន នៅទីតាំងសម្រាប់រៀបចំពីធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងសូមដល់វត្ថុសក្តិសិទ្ធិក្នុក្នុងលោកជួយតាមបីបាច់ថែរក្សាដល់ក្រុមវិស្វករ ក្រុមជាង និងប្រតិបត្តិករដទៃទៀតឲ្យមានសុខភាពល្អ មានសុវត្ថិភាព ដើម្បីចូលរួមចំណែកឲ្យដំណើរការនៃការកសាងព្រែកជីប្រវត្តិសាស្រ្តរបស់កម្ពុជាមួយនេះ ដំណើរការទៅដោយរលូន និងសម្រេចតាមផែនការដែលបានកំណត់ ។ តាមរយ: ព្រែកជីកហ្វូណនតេជោ ប្រជាពលរដ្ឋគ្រប់រូប បានប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះ ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីក ប្រវត្តិសាស្រ្តរបស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើមប្រកប ដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា កម្ពុជា ហើយគម្រោងនេះ នឹង ត្រូវអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។ សូមបញ្ជាក់ថា ការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤។…

  • ប្រាង្គបណ្តាល័យសង់ពីឥដ្ឋនៅជ្រុងឦសាន ប្រាសាទភ្នំក្រោម ត្រូវបានជួសជុលឡើងវិញ

    ប្រាង្គបណ្តាល័យសង់ពីឥដ្ឋនៅជ្រុងឦសាន ប្រាសាទភ្នំក្រោម ត្រូវបានជួសជុលឡើងវិញ

    (ភ្នំពេញ)៖ប្រាង្គបណ្ណាល័យសង់ពីឥដ្ឋនៅជ្រុងឦសានរបស់ប្រាសាទភ្នំក្រោម​ត្រូវបានជួសជុលដើម្បីទប់ស្កាត់ការខូចខាត និងពង្រឹងភាព​រឹងមាំឱ្យគង់វង្សយូរ​អង្វែង​បន្តទៀត។នេះបើតាមការឱ្យដឹងពីសំណាក់អាជ្ញាធរជាតិអប្សរា។ ទាក់ទិនក្នុងរឿងនេះលោក រស់ វិសុទ្ធ មន្រ្តី អភិរក្ស ប្រាសាទ នៃ អាជ្ញាធរជាតិ​អប្សរា ឱ្យដឹងថា ដោយសាររចនាសម្ព័ន្ធសំណង់ប្រាសាទភ្នំក្រោម​រងនូវអាកាស​ធាតុក្តៅសើមសម្ពាធខ្យល់ពីបឹងទន្លេសាបជាប្រចាំ ក្នុងនោះសំណង់បណ្ណា​ល័យដែលសង់ពីឥដ្ឋស្ថិតនៅទិសឦសាន បាត់បង់អស់នូវកំបោរបាយអ សឹករិចរិលខឿនជើងជញ្ជាំង រួមទាំងគ្រឿងបង្គុំទ្វារថ្មភក់ជើងក្រោមផង។ ជញ្ជាំងជ្រុងពាយ័ព្យហែកក្រៀក កំពូលប្រាសាទខូចខាតជ្រាបទឹក​ពេលភ្លៀងជាដើម។ មន្រ្តីអភិរក្សរូបនេះបន្តថា អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់​ជួសជុល​ពង្រឹងខឿនជើងជញ្ជាំងជុំវិញ។ ជួសជុលជ្រុងនិរតី និងជ្រុងឦសានរហូតដល់​ក្បាំង​ជញ្ជាំងខាងលើ និងពង្រឹងរចនាសម្ពន្ធកំពូលប្រាសាទការពារជម្រាបទឹក និងសត្វល្អិត ដើម្បីឱ្យប្រាសាទនេះរឹងមាំដោយគោរពទៅតាមធម្មនុញ្ញអង្គរ។ គួរបញ្ជាក់ថា ប្រាសាទភ្នំក្រោម ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី៩ ដើមសតវត្សរ៍ទី១០ សង់ពីឥដ្ឋ ថ្មភក់ និងថ្មបាយកៀ្រម លើភ្នំកម្ពស់១៤០ម៉ែត្រ ជាភ្នំនៅទំនាបមាត់បឹងទន្លេសាបខាងត្បូងក្រុងសៀមរាប ក្នុងចម្ងាយ១២គីឡូម៉ែត្រ៕ ដោយ៖ម៉ាដេប៉ូ

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន អំពាវនាវឱ្យពលរដ្ឋចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេ

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន អំពាវនាវឱ្យពលរដ្ឋចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេ

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអំពាវនាវឱ្យពលរដ្ឋចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេរបស់យើង ដើម្បីភាពស្អាត និងបៃតងដោយចីរភាព ។ គួរបញ្ជាក់ថាការលើកឡើងពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបែបនេះនៅក្នុងពិធីបើកយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និង“កម្ពុជាស្អាត ខ្មែរធ្វើបាន” នៅខេត្តក្រចេះ នាថ្ងៃទី ៣០ ខែកក្កដាឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកសរសើរដល់អាជ្ញាធរគ្រប់ថ្នាក់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមរៀបចំអនាម័យបរិស្ថាន ទីប្រជុំជន និងទីក្រុងស្អាត គ្មានថង់សំរាមរាយប៉ាយតាមដងផ្លូវដូចពីពេលមុន។ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងដោយភាពជឿជាក់ផងថា នឹងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប និងជាពិសេសប្រជាពលរដ្ឋដែលស្រឡាញ់ភាពស្អាត ជាក់ស្តែងក្រសួងបានសម្រេចនូវជោគជ័យនៃភាពស្អាតនេះមួយជំហានរួចទៅហើយ ដោយសារមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានចំនួនជិត៨,៧លាននាក់ នៅលើប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” ។ ឯកឧត្តមរដ្ឋមន្រ្តីចាត់ទុកថា៖ ការសម្អាតសម្រាម សំណល់ប្លាស្ទិកគឺជាបេសកកម្មរួមគ្នាទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាបន្តទៀត ចំពោះការចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប នឹងនាំនូវភាពស្អាតរបស់ប្រទេសកម្ពុជា ដែលជាសម្រស់ដ៏ទាក់ទាញស្រូបទាញភ្ញៀវទេសចរណ៍ឱ្យចូលមកទស្សនាកម្ពុជាផងដែរ…

  • អាជ្ញាធរជាតិ អប្សរា កំពុងជួសជុលប្រាសាទត្រពាំងផុង ផ្នែកខាងកើត ខាងត្បូង និង ខាងជើង

    អាជ្ញាធរជាតិ អប្សរា កំពុងជួសជុលប្រាសាទត្រពាំងផុង ផ្នែកខាងកើត ខាងត្បូង និង ខាងជើង

    (ភ្នំពេញ)៖ ប្រាសាទត្រពាំងផុង គឺជាប្រាសាទទោល ដែលកសាងឡើងអំពីឥដ្ឋ ស្ថិតនៅ ក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ត្រូវបានសាងសង់ឡើង នៅពាក់កណ្តាលសតវត្សទី៩ ដោយព្រះបាទជ័យវរ្ម័នទី៣ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ អាជ្ញាធរជាតិ អប្សរាបានឱ្យដឹងថា ៖ ដោយសារកត្តា អាកាសធាតុ អាយុកាល និង កត្តាមនុស្ស ធ្វើឱ្យប្រាសាទបុរាណមួយនេះ មានសភាពទ្រុឌទ្រោមជាខ្លាំង ជាហេតុធ្វើឱ្យក្រុមអ្នកជំនាញ នៃ អាជ្ញាធរជាតិ អប្សរា ត្រូវរៀបចំជួសជុលក្នុងដំណាក់កាលទី២ នៅផ្នែកខាងកើត ខាងត្បូង និងខាងជើង ។ ទាក់ទិនក្នុងរឿងនេះ លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស នៃ អាជ្ញាធរជាតិ អប្សរា បានឱ្យដឹងថា ក្រុមការងារត្រូវតែជួយសង្រ្គោះប្រាសាទត្រពាំងផុងជាបន្ទាន់ ដោយចាប់ផ្ដើម ជួសជុល តាំងពីគ្រឹះរហូតដល់កំពូលប្រាសាទ។ លោក សារាយ គឹមហួល មានប្រសាសន៍ទៀតថា ការជួសជុលមាន២ដំណាក់កាល គឺដំណាក់កាលទី១ ជួសជុល ផ្នែក ខាងលិច ហើយដំណាក់កាលទី២ គឺ…

  • ប្រជាពលរដ្ឋខេត្តកំពង់ធំជាង ៤ ០០០នាក់ បានទទួលការ​ពិនិត្យព្យាបាលពី​គ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ

    ប្រជាពលរដ្ឋខេត្តកំពង់ធំជាង ៤ ០០០នាក់ បានទទួលការ​ពិនិត្យព្យាបាលពី​គ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ

    កំពង់ធំ៖ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៤នៅខេត្ត​កំពង់ធំតាមរយៈ«កម្មវិធីអ្នកតំណាងរាស្ត្រដើម្បី​សុខភាព​ប្រជាជន» គ្រូពេទ្យកូរ៉េនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងប៊ុកដូ (GBMV) នៃសាធារណរដ្ឋកូរ៉េមួយក្រុមចំនួន ៩២នាក់ ដឹកនាំ​ដោយលោក​វេជ្ជបណ្ឌិត លី ហ្គីហូ (Lee Gilho) ប្រធានសមាគម GBMV សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ធំ និងសមាគមប្រឹក្សាសុខភាពប្រជាជន ពិនិត្យនិងព្យាបាលជំងឺ​ដោយឥតគិតថ្លៃលើជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះក្រពះ ពោះវៀន រោគស្រ្តី ជំងឺកុមារ ចក្ខុរោគ ចាក់ម្ជុលវិទ្យាសាស្រ្ត ព្រមទាំងពិនិត្យ​ឈាម។ រយៈពេលបីថ្ងៃក្រុមគ្រូពេទ្យកូរ៉េបានពិនិត្យ​ជូនប្រជាពលរដ្ឋចំនួន ៤ ៤៥៥នាក់ ដែលមានករណីជំងឺសរុបចំនួន ១២ ៧៨៩ករណី ។សកម្មភាពពិនិត្យព្យាបាលជំងឺនេះក៏មានការរួមពីក្រុមការងារនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ក្រុមយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធ​យុវជន​កម្ពុជាខេត្តកំពង់ធំ និងអ្នកបកប្រែស្ម័គ្រចិត្តភាសាកូរ៉េ-ខ្មែរជាច្រើន​នាក់ទៀត។ សូមជម្រាបថា ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម សួស យ៉ារ៉ា «កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន» បានដំណើរការ​ចាប់​ផ្តើមតាំង​ពីឆ្នាំ២០១៣។សកម្មភាពនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការមនុស្សធម៌ និងការលើកកម្ពស់​សុខភាព​ប្រជា​ជន​នៅកម្ពុជា។គិតចាប់តាំងពីឆ្នាំ២០១៣មក កម្មវិធីនេះបាននាំក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្តកូរ៉េ មកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូន​ប្រជាពលរដ្ឋ​សរុបជាង ៣៤ ០០០នាក់ ។ក្រុមគ្រូពេទ្យកូរ៉េ​ក៏បាននាំយកនូវជំនួយ​ជាសម្ភារៈបរិក្ខារវេជ្ជសាស្រ្តនិងឱសថជាច្រើនទៀត ផ្តល់ជូនមន្ទីរពេទ្យ​បង្អែកខេត្តមួយចំនួនទៀត។ដោយឡែកការព្យាបាលជំងឺដោយឥតគិតថ្លៃនៅឆ្នាំ២០២៤នេះ រួមទាំងការបរិច្ចាគឱសថនិងសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងការបំពាក់​ម៉ាស៊ីនត្រជាក់នៅបន្ទប់ព្យាបាលជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ រួមទាំងថ្លៃធ្វើដំណើរ ស្នាក់នៅ ហូបចុករបស់ក្រុមគ្រូពេទ្យ បានចំណាយ​ថវិកាប្រមាណ ៥០ម៉ឺនដុល្លារ។ ឯកឧត្តម លី…

  • រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្រដំឡើងម៉ូតូ កង់ និងរ៉ឺម៉កអគ្គិសនីស្តង់ដាកូរ៉េ

    រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្រដំឡើងម៉ូតូ កង់ និងរ៉ឺម៉កអគ្គិសនីស្តង់ដាកូរ៉េ

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្រផ្គុំដំឡើង ម៉ូតូ កង់ រ៉ឺម៉ក ដែលដើរដោយថាមពលអគ្គិសនី និងឧបករណ៍បញ្ចូល ឬសាកថ្ម ជាការវិនិយោគរបស់វិនិយោគិនកូរ៉េខាងត្បូង ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ក្នុងនោះថ្នាក់ដឹកនាំទាំងពីរ បានស្តាប់បទបង្ហាញរបស់អ្នកជំនាញលើដំណើរការផលិត និងការផ្គុំដំឡើង ម៉ូតូ កង់ រ៉ឺម៉កដែលដើរដោយថាមពលអគ្គិសនី និងការដើរពិនិត្យមើលជាក់ស្តែងនូវសង្វាក់ផលិតកម្មជាកញ្ចប់របស់រោងចក្រ។ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានវាយតម្លៃខ្ពស់ទៅលើអ្នកវិនិយោគកូរ៉េ ដែលបានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជាដែលបាននិងកំពុងបង្កើតឱ្យមានឱកាសការងារដល់យុវជន និងពលរដ្ឋកម្ពុជាឱ្យបានធ្វើការក្នុងរោងចក្រដែលមានលក្ខណៈស្តង់ដារបស់កូរ៉េមួយនេះ។ ក្រៅពីស្តាប់បទបង្ហាញ និងទស្សនកិច្ចសង្វាក់ផលិតកម្មក្នុងរោងចក្រ ឯកឧត្តម ហេង សួរ បានឆ្លៀតសួរសុខទុក្ខដល់និយោជិតដែលជាអតីតសិស្សបានបញ្ចប់ការសិក្សាចេញពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដែលកំពុងបម្រើការនៅក្នុងរោងចក្រផងដែរ។រោងចក្រវីដាប់ប៊ែលយូ&ស៊ី ឯ.ក (VW&C CO., LTD)ត្រូវបានដាក់ឱ្យដំណើរការដំឡើងនៅឆ្នាំ២០២៣ ហើយអាចមានសមត្ថភាពផ្គុំបានចំនួន ១០០ទៅ ២០០គ្រឿងក្នុងមួយថ្ងៃនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥។ គួររំលឹកថានៅក្នុងតំបន់អាស៊ាន ក្រុមហ៊ុននេះ…