-
អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងតួប៉ A នៃប្រាសាទគោកពោធិ៍ ដែលសាងសង់ពីឥដ្ឋ លាយជាមួយថ្មភក់

(ភ្នំពេញ)៖ បើទោះបីជាក្រុមប្រាសាទខ្លះមានទីតាំងនៅតំបន់ឆ្ងាយៗយ៉ាងណា ក៏អាជ្ញាធរជាតិ អប្សរា តែងតែយកចិត្តទុកដាក់ថែទាំ និង ជួសជុលប្រាសាទបុរាណទាំងនោះ ។ ជាក់ស្តែង ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងតួប៉ A នៃប្រាសាទគោកពោធិ៍ ដែលសាងសង់ពីឥដ្ឋ លាយជាមួយថ្មភក់ ធ្វើជាគ្រឿងលម្អ មានអាយុកាលជាង ១ពាន់ឆ្នាំ ដើម្បីបន្តភាពរឹងមាំ នៃ ប្រាសាទនេះឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា បានរងការខូចខាតខ្លាំង ទាមទារឱ្យជួសជុលសង្គ្រោះជាបន្ទាន់ ។ ទាក់ទិនក្នុងរឿងនេះ លោក ហួរ សុធន បុរាណវិទូ នាយកដ្ឋាន អភិរក្ស ប្រាសាទ នៃ អាជ្ញាធរជាតិ អប្សរា និង ជាអ្នកទទួលខុសត្រូវនៅការដ្ឋានជួសជុលប្រាសាទគោកពោធិ៍ ឱ្យដឹងថា ក្រុមប្រាសាទគោកពោធិ៍ មានតួប៉មចំនួន៤ កំណត់ជាតួប៉មA B C និងD តែមិនស្ថិតនៅក្នុងខ្សែបន្ទាត់តែមួយឡើយ ព្រោះសាងសង់ក្នុងសម័យកាលខុសគ្នា និងក្នុងរាជ្យនៃព្រះមហាក្សត្រផ្សេងៗគ្នា។ កត្តាអាយុកាល ធម្មជាតិ និងកង្វះការថែទាំយូរអង្វែង ជាពិសេសដើមឈើ ធ្វើឱ្យរចនាសម្ពន្ធប្រាសាទរងការបំផ្លាញ ហើយតួប្រាង្គចំនួន២…
-
ឯកឧត្ដម សុខ សូកេន បានអញ្ជើញបើកសិក្ខាសាលាស្តីពី ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ, ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ – ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) បានអញ្ជើញបើកសិក្ខាសាលាស្តីពី ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ដែលជាសិក្ខាសាលាលើកដំបូងរបស់ក.ផ.ផ. ក្នុងការប្រមូលនូវធាតុចូលសំខាន់ៗពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈម និងរួមគ្នាស្ដារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីនាយកប្រតិបត្តិក.ផ.ផ. ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីដែលជាសមាជិកនៃក្រុមប្រឹក្សាភិបាល ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្រមាណ២៥០រូប នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ ចាន់ វិចិត្រ
-
ចំណេះដឹងខ្លះៗអំពីកីឡាអូឡាំពិកប៉ារីស Olympic Education«ពីធីបើក opening ceremony »

១.កាលពី១០០ឆ្នាំមុន ទីក្រុងប៉ារីសធ្លាប់ជាម្ចាស់ផ្ទះការប្រកួតកីឡាអូពិកម្តង គឺនៅឆ្នាំ 1924 គឺជាការប្រកួតកីឡាអូឡាំពិកលើកទី៨ ហើយរយះពេល 100 ឆ្នាំក្រោយ ទីក្រុងប៉ារីសក៏ក្លាយជាម្ចាស់ផ្ទះអូឡាំពិកលើកទី៣៣។ ២- ពិធីបើកការប្រកួតកីឡាអូឡាំពិកលើកនេះ គឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែល នឹងប្រព្រិត្តឡើងក្រៅពហុកីឡាដ្ឋាន ដោយពិធីបើកកីឡាអូឡាំពិកប៉ារីស 2024 ត្រូវធ្វើឡើងតាមដងទន្លេសែន ដោយតំរូវអោយអត្តពលិកនិងប្រតិភូទាំង ២០៦ NOCs ជិះទូកចំនួន ៨៥ គ្រឿង ហែរក្បួន Parade ៣- អ្នកកាន់ជាតិប្រទេសនីមួយត្រូវពីរ គឺកីឡាករ១រូប កីឡាការិនី១រូប ដើម្បីអោយមានសមភាពយែនឌឺ។ សំរាប់កម្ពុជា កីឡាករអត្តពលកម្ម ឈុន ប៊ុនថន និង កីឡាការិនី ហែលទឹក សាក់ប៊ុន អប្សរា កាតារីណា ត្រូវបានជ្រើសអោយកាន់ទង់ជាតិ 🇰🇭 ៕ credit ញ៉ាន សូខវិសាលកែសម្រួល ចាន់ វិចិត្រ
-
ក្រុមអ្នកជំនាញ៖ការជួសជុលប្រាសាទបុរាណគឺចង់ឱ្យស្នាដៃដូនតានៅគង់វង្ស គ្រប់ជំនាន់

(ភ្នំពេញ)៖ ក្រុមអ្នកជំនាញជួសជុលប្រាសាទបុរាណនៅជំនាន់ថ្មីនេះ បានខិតខំអស់ពីកម្លាំងកាយចិត្ត និងដោយក្តីស្រឡាញ់មរតកដូនតាដែលមានអាយុកាលរាប់រយឆ្នាំ រួចផុតពីការខូចខាតទៅតាមអាយុកាល និងធម្មជាតិឡើយ នៅគង់វង្សយូរអង្វែងសម្រាប់កូនខ្មែរគ្រប់ជំនាន់។ លោក ឃឹម សុផល អាយុ៤៥ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ហើយក៏ជាកម្មករជំនាញជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរជាង២០ឆ្នាំ ជាមួយស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលបច្ចុប្បន្ន រូបលោកកំពុងបន្តការងារជួសជុលខឿនជណ្តើរ និងបង្កាន់នាគផ្នែកខាងលិច នៃជណ្តើរកណ្តាលភាគខាងត្បូងនៃប្រាសាទអង្គរវត្ត។ ទាក់ទិនក្នុងរឿងនេះ លោក សុផល បានបញ្ជាក់ប្រាប់ថា ការងារជួសជុល អភិរក្សប្រាសាទបុរាណ គឺមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន។ ក្នុងចិត្តស្រឡាញ់ប្រាសាទបុរាណ លោក សុផល ចង់ឱ្យកេរដំណែលដូនតាខ្មែរគង់វង្សយូរអង្វែង ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយឃើញ និងថែរក្សាបន្តទៀត។ លោក ធ្លក សុខ អាយុ ៤៩ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង បានបង្ហាញការសប្បាយចិត្ត ដែលរូបគាត់ចូលបម្រើការងារជួសជុលប្រាសាទបុរាណប្រមាណជិត ១០ឆ្នាំមកនេះ ព្រោះដ្បិតក្តីប្រាថ្នាចង់ឃើញប្រាសាទបុរាណមានភាពរឹងមាំជារៀងរហូត ហើយក្រុមការងារតែងតែខិតខំរួមគ្នាអស់ពីកម្លាំងកាយចិត្ត ដើម្បីឱ្យការងារនេះបានជោគជ័យ។ គួរបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមអ្នកជំនាញបានធ្វើការជួសជុលប្រាសាទជាច្រើននៅក្រុងសៀមរាប ក៏ដូចជាតំបន់ដទៃទៀតក្នុងប្រទេសកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យប្រាសាទបុរាណខ្មែរដែលទទួលរងការបាក់បែកផ្លាស់ប្តូរមកឈរត្រដែត និងរស់រវើកឡើងវិញដើម្បីជាទីទាក់ទាញដល់ភ្ញៀវទេសចរទាំងក្នុងប្រទេសក៏ដូចជាបរទេស៕ ដោយ ៖ ម៉ាដេប៉ូ
-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹងស្តីពី វិធានការបង្ការឧបាយកលបោកបញ្ឆោតដោយប្រើប្រាស់ ព្រឹត្តិការណ៍ពាក់ព័ន្ធនឹងភាពជាប់គាំងនៃប្រព័ន្ធប្រតិបត្តិការ Microsoft Windows

(ភ្នពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថា បន្ទាប់ពីមានព្រឹត្តិការណ៍ពាក់ព័ន្ធនឹងភាពជាប់គាំងនៃប្រព័ន្ធប្រតិបត្តិការ Microsoft Windows នៅជុំវិញពិភពលោកដោយសារការធ្វើបច្ចុប្បន្នភាពសុសវែររបស់ក្រុមហ៊ុន CrowdStrike រួចមក ការឆ្លៀតឱកាសវាយប្រហារពីជនឆបោកព័ត៌មានវិទ្យាបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្រុមជនឆបោកបានប្រើប្រាស់វិធីសាស្ត្រផ្សេងៗក្នុងការវាយប្រហារ ដូចជា ការហៅទូរសព្ទ ផ្ញើអ៊ីមែល ឬផ្ញើសារដែលមានតំណភ្ជាប់ (Link) ទៅកាន់វេបសាយក្លែងក្លាយណែនាំឱ្យទាញសុសវែរ ឬស្នើចូលប្រើប្រាស់ពីចម្ងាយ (Remote Access) ដើម្បីស្ដារកុំព្យូទ័រឡើងវិញពីភាពជាប់គាំងនៃប្រព័ន្ធប្រតិបត្តិការ Microsoft Windows។ ដើម្បីការពារសុវត្ថិភាពពីក្រុមជនឆបោកទាំងនោះ អ្នកប្រើប្រាស់គួរពិនិត្យដោយប្រុងប្រយ័ត្ននូវតំណភ្ជាប់ នៅក្នុងអ៊ីមែលឬសារ និងត្រូវផ្ទៀងផ្ទាត់ភាពពិតប្រាកដនៃប្រភពរបស់អ៊ីមែលឬសារទាំងនោះ ដោយជៀសវាងការចុច លើតំណភ្ជាប់ដែលសង្ស័យ ទាញយកកម្មវិធី ឬផ្តល់សិទ្ធិចូលប្រើប្រាស់ពីចម្ងាយចំពោះប្រភពមិនស្គាល់ច្បាស់។ សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងវេបសាយរបស់ “ការិយាល័យ ឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” របស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃ ក.ប.ទ. ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយបច្ចេកទេសបន្ថែមលើករណីនេះ តាមរយៈអ៊ីមែល incident@camcert.gov.kh ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១/០១៦ ៨៥១ ៦៧៨៕…
-
បារំាងផ្តល់អាហារូបកណ៍ដល់និស្សិតឆ្នើមកម្ពុជា ទៅសិក្សាថ្នាក់បណ្ឌិតជំនាញបច្ចេកវិទ្យាឌីជីថលនៅសាកលវិទ្យាប្រទេសបារាំង

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍ កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលបារាំង រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តំណាងដោយ ឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងស្ថានទូតបារាំងប្រចាំកម្ពុជា តំណាងដោយឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងដើម្បីបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានរួមគ្នាក្នុងការ ផ្តល់អាហារូបកណ៍ដល់និស្សិតឆ្នើមកម្ពុជា ទៅសិក្សាថ្នាក់បណ្ឌិតជំនាញបច្ចេកវិទ្យាឌីជីថលនៅសាកលវិទ្យាប្រទេសបារាំង។ កិច្ចសហប្រតិបត្តិការនេះ ជាកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនមូលធនមនុស្សជំនាញឌីជីថល និងការលើកកម្ពស់សមត្ថភាពស្រាវជ្រាវនិងនវានុវត្តន៍ គាំទ្រដល់ការសម្រេចបាននូវផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥៕ ដោយ ៖ ង៉ាន់ ទិត្យ
-
លោកជំទាវ សេង សុមេត្តា ៖ ពិព័រណ៍ផ្ទាំងគំនូរមាស ឆ្លុះបញ្ចាំងពីការអភិរក្ស លើកកម្ពស់ភាពចម្រុះនៃសិល្បៈវប្បធម៌ និងបែបទំនើប

(ភ្នំពេញ)៖ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ពិព័រណ៍ផ្ទាំងគំនូរមាស បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ក្នុងការអភិរក្ស និងលើកកម្ពស់ភាពចម្រុះនៃសិល្បៈវប្បធម៌ ហើយក៏ទទួលយកនូវការការបង្ហាញសិល្បៈសម័យទំនើបផងដែរ ។ តាមរយៈស្នាដៃសិល្បៈដែលដាក់តាំងបង្ហាញនេះ ធ្វើឱ្យយើងបានឃើញពីភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តរបស់សិល្បករខ្មែរ និងកូរ៉េ ហើយស្នាដៃសិល្បៈទាំងនេះបានបំផុសគំនិត និងក្រើនរំឭកយើងអំពីភាពស្រស់ស្អាតដែលស្ថិតនៅក្នុងភាពចម្រុះរបស់យើងផងដែរ ។ នេះជាការលើកឡើងរបស់លោកជំទាវ ក្នុងឱកាសអញ្ជើញក្នុងពិធីបើកពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ “The Gold Art Exhibition Exchange Cultural Event” នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ។ សូមបញ្ជាក់ថា ៖ ពិធីបើកពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ ដែលជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ ។ លោកជំទាវ សេង សុមេត្តា មានប្រសាសន៍បន្ថែមថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងការទូតជាមួយគ្នាជាយូរអង្វែងណាស់មកហើយ ហើយក៏បានបង្កើតទំនាក់ទំនងការទូតផ្លូវការឡើងវិញ តាំងពីថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ពោលគឺជាង ២៦ឆ្នាំហើយ។ ក្នុងរយៈពេលជាង…
-
ក្រុមស្រាវជ្រាវបុរាណវិទ្យា ធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្លដែកបុរាណភ្នំបូក

(ភ្នំពេញ)៖ ក្រុមអ្នកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវ នៅស្ថានីយស្លដែកបុរាណមួយកន្លែង នៅក្នុង ភូមិ ស្រែចង្ហូត សង្កាត់ រុនតាឯក ក្រុងរុនតាឯកតេជោសែន ជិតជើងភ្នំបូក។ នេះបើតាមការឱ្យដឹងពីសំណាក់ អាជ្ញាធរជាតិអប្សរា ។ ទាក់ទិនក្នុងរឿងនេះ លោក សួម សុភា អ្នកបុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវ នៅស្ថានីយស្លដែកសម័យបុរាណក្នុងតំបន់អតីតរាជធានីអង្គរនេះ គឺបំណង ដើម្បសិក្សាឱ្យស៊ីជម្រៅពីឧស្សាហកម្មស្លដែក ការផលិតដែក ព្រមទាំងចង់ដឹងពីរចនាសម្ពន្ធនៃចង្រ្កានស្លដែករបស់ខ្មែរបុរាណកាលពីសម័យអង្គរផង ព្រមទាំងជួយបណ្ដុះបណ្ដាលយុវជនខ្មែរជំនាន់ក្រោយ ឱ្យយល់ដឹងពីជំនាញទាំងនោះផង។ ក្នុងការធ្វើកំណាយ នៅស្ថានីយស្លដែកសម័យបុរាណនោះ គឺមានយុវជនមកពីវិទ្យាល័យស្រុកប្រាសាទបាគងចំនួនជាង២០នាក់ ចូលរួមទស្សនាស្វែងយល់ និងសិស្សមកពីសាលាអន្តរជាតិ JPA ចំនួន៤នាក់ទៀត បានចូលរួមហ្វឹកហាត់ផងដែរ ។ លោក សួម សុភា បញ្ជាក់ទៀតថា ក្នុងការធ្វើកំណាយស្រាវជ្រាវស្ថានីយស្លដែកបុរាណនោះ ក្រុមការងារបានជីករណ្ដៅទំហំ៣ម៉ែត្រ គុណនិង៤ម៉ែត្រ។ នៅក្នុងរណ្ដៅកំណាយគេបានប្រទះឃើញរ៉ែដែកតូចៗ បំណែកអាចម៍ដែក បំណែកចង្ក្រាន្ត និងបំណែកកុលាលភាជន៍ផ្សេងៗជាដើម ។ ជាលទ្ធផល ក្រុមអ្នកបុរាណវិទ្យាបានសន្និដ្ឋានថា ស្ថានីយស្លដែកបុរាណ នៅក្នុងអតីតរាជធានីអង្គរ ដែលគេបានធ្វើកំណាយស្រាវជ្រាវនេះ…
-
នាយករដ្ឋមន្ត្រី ៖ ទោះបីប្រឈមការលំបាក ឬត្រូវប្រើពេលវេលាច្រើន ក៏ត្រូវរករហូតដល់ឃើញអាកាសយានិក ពីររូប ដែលបានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៣ កក្កដា ថា អស់រយៈពេល ១២ ថ្ងៃ មកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។ ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណាដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ។ ការស្វែងរកឧទ្ធម្ភាគចក្រនោះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះ កងកម្លាំងរុករករបស់យើងបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំង ឬភ្លៀង និងមិនថាក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេ ក៏ការស្វែងរកអាកាសយានិកទាំងពីររូបនៅតែបន្តជានិច្ច ។ សម្ដេចធិបតី សូមយកឱកាសនេះ ធ្វើការកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រីអនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ, ឯកឧត្តម អភិបាល នៃគណ:អភិបាលខេត្តពោធិ៍សាត់, ថ្នាក់ដឹកនាំគ្រប់បណ្តាអង្គភាពពាក់ព័ន្ធ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់បងប្អូនក្រុមរុករកទាំងអស់ ដែលបានចូលរួមក្នុងបេសកកម្មនេះដ៏សំខាន់មួយនេះ។…
-
ឯកឧត្ដម សុខ សូកេន បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គលើកទី១ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ភ្នំពេញ, ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ – ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គលើកទី១ នៃក.ផ.ផ. ដែលមានការអញ្ជើញចូលរួមពីនាយកប្រតិបត្តិក.ផ.ផ. ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីដែលជាសមាជិកនៃក្រុមប្រឹក្សាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ នៅសណ្ឋាគារ Rosewood។ ចាន់ វិចិត្រ