-
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការគាំទ្រឲ្យមានការលើកកម្ពស់ការងារសម្រាប់ជនមានពិការភាពក្នុងវិស័យទេសចរណ៍

ភ្នំពេញ៖អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ គាំទ្រឱ្យមាន ការវិនិយោគ ចំពោះជនមានពិការភាព ក្នុងវិស័យទេសចរណ៍ ដើម្បី បង្កើននូវឱកាសការងារសម្រាប់ជនមានពិការភាព និងចូលរួមអនុវត្ដ គោល នយោបាយ របស់រាជរដ្ឋាភិបាល។ ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនមាន ពិការភាព តាមរយៈការលើកកម្ពស់កំណើនការងារ នៅក្នុងវិស័យ ទេសចរណ៍»នៅថ្ងៃទី១៥ ខែកញ្ញា ក្នុងខេត្តក្រចេះ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើក ឡើងថា វិស័យទេសចរណ៍នៅកម្ពុជាកំពុងតែមានសក្តានុពល យ៉ាង ខ្លាំង ហើយក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង កម្ពុជា ឱ្យបានរីកចម្រើនផងដែរ។ លោកថ្លែងដូច្នេះថា៖ «ការធ្វើវិនិយោគទុនចំពោះជនមានពិការភាព ក្នុងវិស័យទេសចរណ៍ គឺជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់ អាជីព សមស្រប និងកំណើនការងារសម្រាប់ជនមានពិការភាពនៅកម្ពុជា មានដូចជា អាជីវករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ម្ចាស់កន្លែងកម្សាន្តជាដើម»។ ឯកឧត្តមបន្តថា កន្លងមករដ្ឋាភិបាលតែងតែជំរុញឱ្យផ្នែកឯកជន រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ ដែលបានផ្តល់ឱកាស ការងារដល់ជនដែលមានពិការភាព ត្រូវអនុវត្តដោយស្ម័គ្រចិត្ត និង ភ្ញាក់ រលឹកនូវកាតព្វកិច្ច…
-
សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថា ស្តីពី ការចែររំលែកកាលានុវត្តភាពថ្មី ដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ទម្រង៣.០

-
សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៖ ការលើកឡើងរបស់សង្គមស៊ីវិល មានភាពលំអៀងជុំវិញរបាយការណ៍របស់ BMZ

ភ្នំពេញ៖ សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាចាត់ទុក ការលើក ឡើងរបស់សង្គមស៊ីវិលជុំវិញរបាយការណ៍ស្រាវជ្រាវរបស់ក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) ថាមានភាពលំអៀង មិនគ្រប់ជ្រុងជ្រោយ ដែលច្បិចយកមក តែចំណុចអវិជ្ជមានមកវាយប្រហារបណ្តាគ្រឹះស្ថានភាពមីក្រូហិរញ្ញវត្ថុក្នុងស្រុក។
-
បណ្ឌិត្យសភានគរបាលកម្ពុជា នឹងរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់អគារហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លីទំនើប

-
ក្រសួងកំពុងតែស្នើសុំចុះព្រះរាជពិធីបុណ្យអុំទូក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

-
ក្រុមប្រឹក្សាគណៈឱសថការីជាតិ បើកប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ២០២១-២០២៥ ដល់សមាជិកក្រុមប្រឹក្សាគណៈឱសថការី ខេត្តក្រចេះ

-
សមាគមពុទ្ធសាសនិកកម្ពុជា-ចិនដង្ហែអង្គកឋិនទានសាមគ្គីទៅកាន់វត្តមង្គលមានលក្ខណ៍ស្ថិតនៅក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ

តាកែវ៖ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ សមាគមពុទ្ធសាសនិកកម្ពុជា-ចិនបានដង្ហែអង្គកឋិនទានសាមគ្គីទៅកាន់វត្តមង្គលមានលក្ខណ៍ស្ថិតនៅក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ ថ្លែងទៅកាន់ពុទ្ធសាសនិកដែលបានចូលរួមដោយប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ជាពិសេសគោរពយ៉ាងម៉ឹងម៉ាត់ទៅនឹងអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី «៣កុំ និង ៣ការពារ» ព្រះតេជគុណ Zhao Xin អនុប្រធានសមាគមពុទ្ធសាសនិកកម្ពុជា-ចិនបានមានសង្ឃដីការថា កម្ពុជានិងចិនគឺជាអ្នកជិតខាងល្អ បងប្អូនល្អ ដៃគូល្អ និងជាមិត្តភក្តិល្អ លើសពីនេះចំណងមិត្តភាពនៃប្រជាជាតិរបស់ប្រទេសយើងទាំងពីរបានឈានដល់ចំណុចកំពូលនៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះតេជគុណបន្ថែមទៀតថា នៅក្នុងវិស័យព្រះពុទ្ធសាសនា កម្ពុជានិងចិនបានផ្សារភ្ជាប់ទំនាក់ទំនងជាប្រពៃណីតាំងពីសម័យហ្វូណន ដោយមានព្រះសង្ឃកម្ពុជាបាននិមន្តទៅជួយបកប្រែគម្ពីរព្រះត្រៃបិដកជូនដល់ព្រះសង្ឃចិនទៀតផង។ ព្រះតេជគុណក៏បានរំលេចដោយយោងតាមឯកសារស្រាវជ្រាវរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលបានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ៥០៦ដល់ឆ្នាំ៥១៨ សៀវភៅធម៌ដែលព្រះសង្ឃនាម សង្ឃបាល បានបកប្រែដោយផ្ទាល់ក្នុងកំឡុងពេលសំណាក់នៅប្រទេសចិនមាន «ធម៌គាថាមហាមយូរីវិទ្យារាជនី» «ធម៌ស្តេចអសោក» «វិមោក្ខមគ្គ សាស្ត្រា» ជាដើម សរុប១១ច្បាប់ ៤៨សំណុំ។ ដោយឡែកក្នុងពេលស្នាក់នៅហ្វូណនព្រះសង្ឃឥណ្ឌាព្រះនាម គុណរតៈ និងមានងារថាព្រះគ្រូបរមាថ៌ត្រៃបិដក ដែលមានជាព្រះសង្ឃមានចំណេះវិជ្ជាជ្រៅជ្រះ បានមកផ្សព្វផ្សាយព្រះធម៌នៅហ្វូណន ហើយក៏ត្រូវបានក្សត្រនគរហ្វូណននិមន្តតាមទូកដោយនាំយកគម្ពីរធម៌ច្បាប់សំស្ក្រឹត២៤០ចំណង និងទៅចូលរួមបកប្រែព្រះធម៌នៅប្រទេសចិន។ ព្រះមង្គលបញ្ញា សៅរ៍ តារាវី ព្រះគ្រូធីរវង្សាចារ្យ…
-
អ្នកជំនាញខ្មែរអាចហ្វឹកហ្វឺនសុនខហិតដឹងអ្នកមានជំងឺកូវីដ១៩បានហើយ

ភ្នំពេញ៖ អ្នកជំនាញ អាចស្រាវជ្រាវ ហ្វឹកហ្វឺនសុនខខ្មែរ ហិតអ្នកជំងឺកូវីដបានដោយជោគជ័យហើយ ដែលនេះគឺជាជំហានមួយដ៏សំខាន់ និងឃើញថាសុនខកម្ពុជាមានសម្ថភាពក្នុងការចូលរួមប្រយុទ្ធប្រឆាំងទៅនិងជំងឺកូវដី១៩បាន។ នេះបើតាមការបញ្ជាក់ឡើងនៅលើទំព័រហ្វេសបុកផ្លូវការ របស់ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមហ្វេសបុក បន្ទាប់ពីឯកឧត្តម បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំងកាពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ ឯកឧត្តម បានបន្ថែមថា ការចុះពិនិត្យវឌ្ឍនភាពការស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខហិតអ្នកជម្ងឺវីរុសកូវីដ១៩ ដែលយើងខ្ញុំអាចវាយតំលៃប្រកបដោយក្តីរំភើបរីករាយដែលអ្នកជំនាញសុនខខែ្មរ អាចស្រាវជ្រាវ អាចហ្វឹកហ្វឺនសុនខហិតអ្នកជម្ងឺកូវីដ១៩បានដោយជោគជ័យក្នុងជំហានដ៍សំខាន់នេះ និងឃើញថាសុនខកម្ពុជាមានសមត្ថភាពនិងអាចចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ១៩បាន។ ការហ្វឹកហ្វឺនបន្តនឹងអនុវត្តក្នុងសប្តាហ៍ខាងមុខនេះនៅពេលបានទទួលសំណាកបន្ថែមទៀតពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា សុនខខែ្មរអាចហិតអ្នកជម្ងឺកូវីដ១៩បាន និងអាចហិតក្នុងចំងាយសុវត្ថិភាពផងដែរ! សុនខអាចមានអត្ថប្រយោជន៍ហិតរហ័ស (១០-១៥វិនាទី) អាចហិតស្វែងរកមុខសញ្ញាអ្នកមានជម្ងឺកូវីដ១៩ក្នុងចំណោមមនុស្សច្រើ (ហ្វូងមនុស្ស) ដែលជាឧបករណ៍អាចប្រើជាជំនួយក្នុងការស្វែងរកអ្នកជម្ងឺកូវីដ១៩ នៅតាមកន្លែងមួយចំនួនដូចជា តាមច្រកទ្វារអន្តរជាតិ ព្រលានយន្តហោះ ព្រឹតិ្តការណ៍ធំៗ ដូចជាការប្រកួតកីឡា កម្មវិធីមហាជនជាដើម។ ល។ នេះជាយុទ្ធសាស្ត្ររើសគ្រួសចេញពីអង្ករ! ចំពោះមុខសញ្ញាសង្ស័យអាចចាត់វិធានការសុខាភិបាល! នេះគឺពិតជាមានមោទនភាពជាមួយមន្ត្រីជំនាញសុនខដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវ ចងក្រងឯកសារ និងផ្តល់ការហ្វឹកហ្វឹនសុនខយ៉ាងសកម្មបំផុត! អរគុណមន្ត្រីជំនាញសុខាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលបានសហការគាំទ្រយ៉ាងពេញទំហឹង!។
-
មន្ត្រី ការពារអ្នកប្រើប្រាស កិច្ចការប្រកួតប្រជែង និងបង្ក្រាការក្លែងបន្លំ (ក.ប.ប.ឬ CCF) ណែនាំនិងព្រមានថា អាជីវករលក់ដូរទាំងឡាយត្រូវតែប្រយ័ត្ន ខ្ពស់ចំពោះអាជីវកម្មរបស់ខ្លួន

