Category: ព័ត៌មានជាតិ

  • សូមទស្សនាការផ្សាយផ្ទាល់ សិក្ខាសាលាស្ដីពី «កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា»

    សូមទស្សនាការផ្សាយផ្ទាល់ សិក្ខាសាលាស្ដីពី «កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា»

    រាជធានីភ្នំពេញ៖ដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃប្រព័ន្ធអនឡាញចំពោះកុមារ ជាពិសេសកុមារតូចៗ ឱ្យជៀសផុតពីការបៀតបៀន និងការរំលោភបំពានតាមអនឡាញ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលា ស្ដីពី “កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ ” តាមប្រធានបទប្រចាំថ្ងៃ រយៈពេល ៥ថ្ងៃ ។ – កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី២៣-២៧ ខែសីហា ឆ្នាំ២០២១ (ចាប់ពីម៉ោង ៩:០០ នាទីព្រឹក)

  • អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកដល់កងទ័ពជួរមុខទាំងអស់ បន្តពង្រឹងកិច្ចទំនាក់ទំនងជាមួយភាគីថៃ និងត្រូវបង្កើនការយកចិត្ត ទុកដាក់ទទួលខុសត្រូវ ចំពោះពលករដែលវិលចូលកម្ពុជាវិញ ឲ្យបានល្អប្រសើរ !

    អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកដល់កងទ័ពជួរមុខទាំងអស់ បន្តពង្រឹងកិច្ចទំនាក់ទំនងជាមួយភាគីថៃ និងត្រូវបង្កើនការយកចិត្ត ទុកដាក់ទទួលខុសត្រូវ ចំពោះពលករដែលវិលចូលកម្ពុជាវិញ ឲ្យបានល្អប្រសើរ !

    ដោយ ៖ ឡុង សំបូរ ខេត្តព្រះវិហារ ៖ ប្រសាសន៍ក្រើនរំលឹករបស់ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានធ្វើឡើងនៅល្ងាចថ្ងៃទី១៥ សីហា ឆ្នាំ២០២១ គ្រាដែលឯកឧត្តម បានអញ្ជើញចែកអំណោយ ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ដែលមានលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន ជាមេបញ្ជាការ ។ អំណោយដែល ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានផ្តល់ជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ រួមមាន មីខ្លាឃ្មុំ ២០កេស ,មីម៉ាម៉ា ២កេសធំ ,ត្រីខកំប៉ុង ២កេសធំ ,ទឹកបរិសុទ្ធ ២០កេស ,ទឹកក្រូកូកាកូឡា ១០កេស ,ស្ទីង ២០កេស ,ទឹកបរិសុទ្ធយួរ ៤០យួរ ,ម៉ាស់ ១០០ប្រអប់ ,អាល់កុល ២កាន់ ស្មើ ៦០លីត្រ និងប៉ៅអ៊ីចំនួន ៣០ ថែមទៀតផង ។ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់…

  • សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ យាងអញ្ជើញ ទៅពិនិត្យព្រះរាជសុខភាព

    សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ យាងអញ្ជើញ ទៅពិនិត្យព្រះរាជសុខភាព

    ព្រឹកនេះ ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ យាងអញ្ជើញទៅពិនិត្យព្រះរាជសុខភាព នៅប៉េកាំង ៕

  • អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យលទ្ធផលការងារអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី២ ឆ្នាំ២០២១ និងពិភាក្សាស្តីពីការរៀបចំផែនការសកម្មភាពការងារឆ្នាំ២០២២

    អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យលទ្ធផលការងារអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី២ ឆ្នាំ២០២១ និងពិភាក្សាស្តីពីការរៀបចំផែនការសកម្មភាពការងារឆ្នាំ២០២២

    ព្រឹកថ្ងៃអង្គារទី១០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ស្តីពីលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី២ ឆ្នាំ២០២១ និងពិភាក្សាស្តីពីការរៀបចំផែនការសកម្មភាពការងារឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន តាមរយៈប្រព័ន្ធវីដេអូសន្និសីទZoom ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងមន្ត្រីក្រុមការងារជំនាញ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម អគ្គាធិការ មានប្រសាសន៍ថា កិច្ចប្រជុំនេះដើម្បីពិនិត្យសកម្មភាពដែលមិនទាន់អនុវត្តសម្រេចបាន ឬអនុវត្តបានមួយចំនួនក្នុងផែនការសកម្មភាពការងារឆ្នាំ២០២១ក្នុងបរិបទជំងឺកូវីដ១៩ព្រឹត្តិការ២០កុម្ភៈ និងបានជូនឯកឧត្តម អ៉ឹង ឆែ អគ្គាធិការរង ជម្រាបរបាយការណ៍សង្ខេបជូនអង្គប្រជុំ។ ឯកឧត្តម អគ្គាធិការមានមតិដឹកនាំការងារមាន÷-ត្រូវរៀបចំវគ្គបណ្តុះបណ្តាលជូនមន្ត្រីតាមប្រព័ន្ធតេឡេក្រាមឬZoom ដើម្បីបំពេញតាមផែនការ២០២១ មិនអាចអូសបន្លាយតាមជំងឺកូវីដនោះទេ-ត្រូវពិនិត្យចុះធ្វើអធិការកិច្ច និងដោះស្រាយបណ្តឹង ក្នុងតំបន់ខ្លះ តែត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់-ពន្លឿនការកែសម្រួលពីនីតិវិធីធ្វើអធិការកិច្ច និងដោះស្រាយបណ្តឹង-នាយកដ្ឋានដ្ឋានទាំង៦ ត្រូវពិនិត្យចំពោះការលុបចោលសកម្មភាពណាមិនចាំបាច់ក្នុងបរិបទកូវីដ១៩ ដែលមិនប៉ះពាល់ដល់ប្រសិទ្ឋភាពការងាររបស់អគ្គាធិការដ្ឋាន តែត្រូវបញ្ជាក់មូលហេតុច្បាស់លាស់-ត្រួតពិនិត្យការវាយតម្លៃការអនុវត្តការងារត្រីមាសទី២ មិនបានអនុវត្ត អាចបញ្ចូលត្រីមាសទី៣ ឬទី៤ និងដើម្បីឈានទៅរៀបចំផែនការសកម្មភាពការងារឆ្នាំ២០២២។-ចំពោះសំណូមពរលើកឡើង ឯកឧត្តមអធិការបានឯកភាពទាំងអស់។ ចុងក្រោយ ឯកឧត្តម អគ្គាធិការ បានថ្លែងការអរគុណចំពោះឯកឧត្តម អស់លោក ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ…

  • សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំបើក កិច្ចប្រជុំគណៈកម្មការ អន្តរក្រសួង

    ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ ដែលកម្ពុជា ធ្វើជាប្រធានប្តូរវេន ពីប្រទេសប្រុយណេ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom) ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការ និងអង្គភាពចំណុះក្រសួងការពារជាតិមួយចំនួនផងដែរ។ ខ្លឹមសារកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជា ធ្វើជាប្រធានរួមមាន៖ មូលបទអាទិភាព ពិនិត្យមើលឯកសារ ទស្សនៈទាន, ឯកសារពិភាក្សា និងតារាងប្រតិទិន សម្រាប់ការប្រុងប្រៀប កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ដែលគ្រោងនឹងប្រារព្ធធ្វើទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធាននេះ នឹងជ្រើសរើសយកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន៕

  • រដ្ឋបាលខេត្តព្រះវិហារ ទទួលអំណោយមួយចំនួន ពីសមាជិកក្រុមប្រឹក្សាខេត្ត

    រដ្ឋបាលខេត្តព្រះវិហារ ទទួលអំណោយមួយចំនួន ពីសមាជិកក្រុមប្រឹក្សាខេត្ត

    ខេត្តព្រះវិហារ ៖ សមាជិកក្រុមប្រឹក្សាខេត្ត លោក កែ សេងគីម រួមទាំងភរិយា បានឧបត្ថម្ភអំណោយ ដល់រដ្ឋបាលខេត្តព្រះវិហារ រួមមាន ៖ អង្ករ ១ពាន់គីឡូក្រាម (១តោន) និង មីចំនួន ១០កេស ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត នៅក្នុងសកម្មភាពធ្វើយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងបន្តឆ្លងរាលដាលចូលក្នុងសហគមន៍ ខេត្តព្រះវិហារ ។ ពិធីប្រគល់ទទួលនេះធ្វើឡើង នាថ្ងៃទី២ សីហា ឆ្នាំ២០២១នេះ នៅសាលាខេត្តព្រះវិហារដោយមានការចូលរួមពី អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ,ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ, អភិបាលរងខេត្ត លោក ស្រី ប៉ាង រ៉ាវី និងនាយករដ្ឋបាលខេត្ត លោក យង់ គឹមហឿង ។ លោក ប្រាក់ សុវណ្ណ និងលោក ឡុង សុវណ្ណ បានថ្លែងថា ការជួយឧបត្ថម្ភអំណោយមកដល់រដ្ឋបាលខេត្ត របស់ លោក…

  • លោកជំទាវ ម៉ែន សំអន៖ ក្រោមយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ រប់ស សម្តេចតេជោ ប្រជាពលរដ្ឋនៅក្នុងខណ្ឌសែនសុខ បានទទួលផ្លូវមួយខ្សែប្រើប្រាស់ជាប្រយោជន៍សាធារណៈ

    លោកជំទាវ ម៉ែន សំអន៖ ក្រោមយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ រប់ស សម្តេចតេជោ ប្រជាពលរដ្ឋនៅក្នុងខណ្ឌសែនសុខ បានទទួលផ្លូវមួយខ្សែប្រើប្រាស់ជាប្រយោជន៍សាធារណៈ

    លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុជូន លោក សុខ អឿន លោក សុខ សាន្ត និង លោក សម វង បន្ទាប់ពីបានបញ្ចប់វិវាទដែលមានទីតាំងទំនាស់ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានរៀបចំពិធីនៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១។ គួររំលឹកផងដែរថា ករណីទំនាស់ដីធ្លីនេះ ជាទំនាស់រ៉ាំរៃដែលមានរយៈពេល ១២ឆ្នាំ គឹចាប់តាំងពីឆ្នាំ ២០០៩ រហូតមកដល់បច្ចុប្បន្ននេះ ។ ការដោះស្រាយទំនាស់ត្រូវបានបញ្ជប់ដោយបានការឯភាពគ្នាទៅវិញទៅមក និងមានការយោគយល់គ្នាខ្ពស់ក្រោមសមត្ថកិច្ច និងយន្តការសម្របសម្រួលដោះស្រាយទំនាស់របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយបានចាត់តាំងឲ្យគណៈប្រតិភូចុះអង្កេតស្រាវជ្រាវដល់ទីតាំងទំនាស់ និងបានចាត់ ឯកឧត្តម ហួត ហាក់ ដឹកនាំកិច្ចប្រជុំជាច្រើនលើក ច្រើនសារក្នុងក្របខណ្ឌជំនាញ និងក្របខណ្ឌអន្តរក្រសួងដោយសម្រេចបាននូវលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់…

  • វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ប្រជុំត្រួតពិនិត្យ តាមដានលទ្ធផលការងារប្រចាំខែកក្កដានិងលើកទិសដៅបន្តខែសីហា ឆ្នាំ២០២១

    វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ប្រជុំត្រួតពិនិត្យ តាមដានលទ្ធផលការងារប្រចាំខែកក្កដានិងលើកទិសដៅបន្តខែសីហា ឆ្នាំ២០២១

    ដីឥដ្ឋ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ អេង គឹមសាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ តាមដានលទ្ធផលការងារប្រចាំខែកក្កដានិងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២១ របស់វិទ្យាស្ថាន ដោយមានការចូលរួមពីលោកនាយក លោកនាយករង នាយការិយាល័យ និងមន្ត្រីនៃវិទ្យាស្ថានមួយចំនួន នៅថ្ងៃ ទី២៦ ខែ កក្កដា ឆ្នាំ២០២១ ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំ បានសម្តែងការស្វាគមន៍ដល់សមាជិកនៃអង្គប្រជុំ ព្រមទាំងអនុញ្ញាតឱ្យលោកនាយកវិទ្យាស្ថានរាយការណ៍សង្ខេបអំពីលទ្ធផលការងាររបស់អង្គភាពជូនដល់អង្គប្រជុំ ដើម្បីធ្វើការត្រួតពិនិត្យនិងវាយតម្លៃលើលទ្ធផលការងារដែលបានអនុវត្តក្នុងខែកក្កដា ឆ្នាំ២០២១ របស់វិទ្យាស្ថាន។ បន្ទាប់ពីបានត្រួតពិនិត្យនិងកែសម្រួលខ្លឹមសាររបាយការណ៍រួចមក អង្គប្រជុំបានសម្រេចឯកភាពទាំងស្រុង និងណែនាំដល់ការិយាល័យរដ្ឋបាល-សរុបយករបាយការណ៍ខាងលើទៅកែសម្រួលនិងបញ្ជូនទៅមន្ទីរចាត់ការឱ្យទាន់ពេលវេលា។ ជាចុងក្រោយ ឯកឧត្តមប្រធានអង្គប្រជុំ បានណែនាំនូវការងារមួយចំនួនដូចខាងក្រោម៖១- ថ្នាក់ដឹកនាំនិងមន្ត្រី ត្រូវពង្រឹងការគោរពវិន័យការងារ។២- ថ្នាក់ដឹកនាំវិទ្យាស្ថានត្រៀមរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ២០២២ របស់វិទ្យាស្ថាន។៣- ថ្នាក់ដឹកនាំនិងមន្ត្រី ត្រូវចូលរួមវេនប្រចាំការនីមួយៗ តាមការកំណត់របស់វិទ្យាស្ថាន។៤- ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ ត្រូវតាមដាននូវសុខភាពរបស់ខ្លួននិងអនុវត្តវិធានការណ៍៣កុំ ៣ការពារ៕ដោយ-រ៉ាវុធ

  • សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិត ថ្លែងអំណរគុណ នាយករដ្ឋមន្រ្តីជប៉ុន

    សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិត ថ្លែងអំណរគុណ នាយករដ្ឋមន្រ្តីជប៉ុន

    សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិត ថ្លែងអំណរគុណ នាយករដ្ឋមន្រ្តីជប៉ុន ដែលបានផ្តល់ជំនួយវ៉ាក់សាំង បង្ការកូវីដ១៩ ចំនួន១លានដូស ដល់កម្ពុជា ៕

  • ប្រធានាធិបតីរុស្ស៊ី ផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ជូនសម្តេចតេជោ ហ៊ុន សែន

    ប្រធានាធិបតីរុស្ស៊ី ផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ជូនសម្តេចតេជោ ហ៊ុន សែន

    ប្រធានាធិបតីរុស្ស៊ី ផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ជូនសម្តេចតេជោ ហ៊ុន សែន។