Category: ព័ត៌មានជាតិ

  • រដ្ឋបាលខេត្តបាត់ដំបងនឹងប្រារព្ធពិធីបុណ្យអុំទូក និងបណ្ដែត​ប្រទីបនៅថ្ងៃពុធនេះ

    រដ្ឋបាលខេត្តបាត់ដំបងនឹងប្រារព្ធពិធីបុណ្យអុំទូក និងបណ្ដែត​ប្រទីបនៅថ្ងៃពុធនេះ

    បាត់ដំបង៖ខណៈនេះ រដ្ឋបាលខេត្តបាត់ដំបង កំពុងមមាញឹកក្នុង​ការតុបតែងលម្អ ,ការរៀបចំប្រទីបចំនួន៧នៅតាមបណ្តោយ ដង​ស្ទឹងសង្កែ ដើម្បីត្រៀមនៅក្នុងពិធីបុណ្យអុំទូក និងបណ្តែត​ប្រទីប​ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃពុធទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ នេះ។ អាន៖មុនការប្រារព្ធពិធីមកដល់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់​ដំបងបានអញ្ជើញពិនិត្យវឌ្ឍនភាពការងារដោយផ្ទាល់ដើម្បីធានា​ទាំងសោភណភាពសណ្ដាប់ធ្នាប់សុខសុវត្ថិភាពនិងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋជិតឆ្ងាយ,ទេសចរជាតិ,អន្តរជាតិក្នុងឱកាស​នេះ។ជាការកត់សម្គាល់សម្រាប់ខេត្តបាត់ដំបងឆ្នាំនេះ ជាឆ្នាំសាកល្បង​លើក​ដំបូងក្នុងការ បណ្ដែតប្រទីបខ្នាតធំចំនួន៧ ។ ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង បានថ្លែងឱ្យដឹងថា ពិធីបុណ្យអុំទូកឆ្នាំនេះ រដ្ឋាករទឹកបាត់ដំបងទទួលបាន នូវការណែ​នាំពីរដ្ឋបាលខេត្តបានកំណត់ឱ្យមានរៀបចំប្រទីបមួយដើម្បីដាក់តាំងបង្ហាញក្នុងពិធីបុណ្យនេះផងដែរ។ មកដល់ថ្ងៃនេះប្រទីបរដ្ឋាករទឹក​បាត់ដំបង​បានរៀបចំតុបតែងលម្អរួចរាល់អស់ហើយនិងកំពុងតែដាក់តាមបណ្ដោយដងស្ទឹងសង្កែ ។ ចំណែក លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹក​ជញ្ជូនខេត្តបាត់ដំបង ក៏បានបញ្ជាក់ពីការរៀបចំប្រទីប របស់មន្ទីររួ​ច​រាល់ផងដែរ។ខណៈនិមិត្តសញ្ញាប្រទីបនៃមន្ទីរខ្លួន បានរំលេចអំពី​សមិទ្ធផលធំៗ ដែលមន្ទីរខិតខំនិងសម្រេចបាន ជារួមមាន៖ផ្លូវ ស្ពាន និងទីលានចាក់សំរាម…ជាដើម។ល។ សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំពិធីបុណ្យអុំទូក-បណ្ដែតប្រទីប នៅតាមបណ្តោយដងស្ទឹងសង្កែក្នុង ក្រុងបាត់ដំបងរ​យៈ​ពេល២ថ្ងៃចាប់ពីថ្ងៃទី១៦-១៧ ខែតុលាដើម្បីអបអរសាទរពិធី​បុណ្យ​ចេញព្រះវស្សា និងរួមចំណែកក្នុងការថែរក្សាទំនៀមទំលាប់ប្រពៃណី​ជាតិដ៏រុងរឿង។ពិសេសទំនៀមទម្លាប់របស់ខេត្តបាត់ដំបងក៏ដូចជា​ការបើកឱកាសជូនប្រជាពលរដ្ឋសប្បាយរីករាយ។នៅពេលរាត្រី​ក៏មានការរៀបចំបណ្ដែតប្រទីប,បង្ហោះគោមនិងបាញ់កាំជ្រួច។រដ្ឋបាលខេត្តបាត់ដំបង សង្ឃឹមថា ភ្ញៀវទេសចរជាតិ អន្តរជាតិ​និង​ប្រជាពលរដ្ឋជិតឆ្ងាយ មកចូលរួមទស្សនា និងកម្សាន្តឱ្យ​បានច្រើន​កុះករជាងបណ្តាឆ្នាំមុនៗ៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន…

  • ក្រសួងសុខាភិបាល រៀបចំពិធីអបអរសារទរទិវាសុខភាពផ្លូវចិត្តពិភពលោក ក្រោមប្រ​ធានបទ «សុខភាពផ្លូវចិត្តក្នុងកន្លែងធ្វើការ»

    ក្រសួងសុខាភិបាល រៀបចំពិធីអបអរសារទរទិវាសុខភាពផ្លូវចិត្តពិភពលោក ក្រោមប្រ​ធានបទ «សុខភាពផ្លូវចិត្តក្នុងកន្លែងធ្វើការ»

    (ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសារទរទិវាសុខភាពផ្លូវចិត្ត​ពិភពលោក ក្រោមប្រធានបទ «សុខភាពផ្លូវចិត្តក្នុងកន្លែងធ្វើការ» ដែលបានប្រព្រឹត្ត​ទៅនៅ មណ្ឌលសន្និបាតនិងពិពរណ៍អន្តរជាតិជ្រោយចង្វារ ។ សុខភា​ពផ្លូវចិត្ត គឺជាធាតុផ្សំដ៏សំខាន់នៃសុខុមាលភាពទូទៅ ហើយក៏មានសារៈ​សំខាន់ដូចសុខភាពផ្លូវកាយដែរ ហើយក៏ជាស្នូលមួយដ៏សំខាន់សម្រាប់​ធានា​គុណ​ភាព និងផលិតភាពក្នុងកន្លែងធ្វើការ ដោយសារសុខភាពផ្លូវចិត្ត និងការងារ តែង​តែមានអន្តរកម្មទៅវិញទៅមក។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់​ក្រសួង ស្ថាប័នទាំងអស់ និងអង្គការទាំងអស់ ចូលរួមលើកកម្ពស់​សុខភាពផ្លូវចិត្ត​នៅក្នុងកន្លែងធ្វើការ កម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ នៅតាមអង្គភាពក្រោម​ឱវាទរបស់ខ្លួន ដោយបានជូនអនុសាសន៍ដូចខាងក្រោម៖ ១ លើកកម្ពស់ភាពជាអ្នក​ដឹកនាំស្តីពីសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការដល់ថ្នាក់ដឹកនាំរបស់ អង្គភាពនីមួយៗ ដោយធ្វើការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង​ភាពតានតឹងផ្លូវចិត្ត (Stress management) នៅកន្លែងធ្វើការសម្រាប់អ្នកដឹកនាំ មន្រ្តីរាជការ និងនិយោជិត ។២ ត្រូវបង្កើតឧបករណ៍សម្រាប់វាយតម្លៃសុខភាពផ្លូវចិត្ត (Mental health screening tool) ដើម្បីឱ្យមន្រ្តីរាជការ និយោជិត និងប្រជាជនទូទៅ អាចប្រើ​ប្រាស់ដើម្បីវាយតម្លៃស្ថានភាពសុខភាព ផ្លូវចិត្តរបស់ខ្លួន (Self-assessment)…

  • ពិធីបុណ្យអុំទូកខេត្តកំពតឆ្នាំនេះ នឹងលើកទៅធ្វើក្នុងព្រឹត្តការណ៍​បុណ្យសមុទ្រលើកទី១១វិញ  

    ពិធីបុណ្យអុំទូកខេត្តកំពតឆ្នាំនេះ នឹងលើកទៅធ្វើក្នុងព្រឹត្តការណ៍​បុណ្យសមុទ្រលើកទី១១វិញ  

    កំពត៖ចាប់ពីពេលនេះទៅដល់ដំណាច់ឆ្នាំ២០២៤ ខេត្តកំពតមានការ​មមាញឹកច្រើនក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍​បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត។ ដូច្នេះរដ្ឋបាលខេត្ត​កំពតបានសម្រេចលើកពេលប្រារព្ធ ពិធីបុណ្យអុំទូក យកទៅធ្វើក្នុង​ព្រឹត្តិការណ៍បុណ្យសមុទ្ររួមគ្នាតែម្តង ។ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ឯកឧត្តម ម៉ៅ ធនិន បានលើក​ឡើងពី​ការលើកពេលនៃការប្រារព្ធបុណ្យអុំទូកប្រចាំឆ្នាំរបស់ខេត្ត។ដោយសម្ដៅ​ទៅរកពិធីបុណ្យសមុទ្រដែលនឹង ប្រារព្ធនៅពាក់កណ្ដាលខែធ្នូនោះ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្ត្រីថ្នាក់ដឹកនាំ ប្រធានមន្ទីរ​អង្គភាពដែលធ្លាប់ មានទូកចូលរួមក្នុងការប្រណាំងឱ្យប្រាប់ដល់​ក្រុមកីឡាករទូក ឱ្យត្រៀមខ្លួនប្រណាំងក្នុងពេលបុណ្យសមុទ្រនៅថ្ងៃទី ១៣,១៤ , ១៥ ខែធ្នូខាងមុខ។ ឯកឧត្តមបានណែនាំដល់មន្ទីរ អង្គភាព ត្រូវរៀបចំសោភណភាព អនាម័យ បរិស្ថានកន្លែងរបស់ខ្លួនឱ្យបានស្អាត ។អាជ្ញាធរក្រុង និងមន្ទីរបរិស្ថាន ត្រូវសហការរៀបចំទាំងសណ្តាប់ធ្នាប់  អនាម័យ បរិស្ថាន ការទុកដាក់និងគ្រប់គ្រងសំរាមនៅ​តាមទីប្រជុំជន និងសួនសាធារណៈផ្សេងៗ ឱ្យបានល្អប្រសើរជាប្រចាំ។ ដើម្បីបង្កើនការទាក់ទាញទេសចរជាតិ អន្តរជាតិរដ្ឋបាលខេត្តបាននិង​កំពុង​ពង្រីកផ្លូវពីរូបសំណាកត្រីផ្សោតរហូតដល់ឆ្នេរ កោះស្មៅ  និង​គ្រោងរៀបចំសួនទឹកសាធារណៈនៅទីតាំងដីខាងកើតសាលាខេត្ត (ដីចន្លោះសាលាខេត្តនិងរូបសំណាក ត្រីផ្សោត)ផងដែរ។ ខេត្តកំពតក៏មានគម្រោងច្រើនផងដែរ។ឯកឧត្តមអភិបាលខេត្តបន្តថា រដ្ឋបាលខេត្តនឹងធ្វើជាជំហានៗ ម្តងមួយគម្រោងៗ  ក្នុងមហិច្ឆតា​ចង់ឱ្យខេត្តកំពត ក្លាយជាខេត្តគោលដៅទេសចរណ៍ទី១ នៅក្នុងចំណោម ខេត្តជាប់តំបន់ឆ្នេរទាំងបួនរបស់កម្ពុជា នាពេលអនាគត៕ដោយ៖សិលា សារិន

  • ឯកឧត្តម លាង មុនីរិទ្ធ ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ ដាក់ចេញនូវគោល​នយោបាយអាទិភាព ចំនួន៥ “ផ្លូវ ទឹក ភ្លើង មនុស្ស និងបច្ចេកវិទ្យា”

    ឯកឧត្តម លាង មុនីរិទ្ធ ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ ដាក់ចេញនូវគោល​នយោបាយអាទិភាព ចំនួន៥ “ផ្លូវ ទឹក ភ្លើង មនុស្ស និងបច្ចេកវិទ្យា”

    (ភ្នំពេញ)៖ ឯកឧត្តម លាង មុនីរិទ្ធ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន “ផ្លូវ ទឹក ភ្លើង មនុស្ស និងបច្ចេកវិទ្យា” ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសិក្ខាសាលា ស្តីពី “បដិវត្តកម្មបញ្ញាសិប្បនិមិត្ត និងយុទ្ធសាស្ត្រត្រៀមខ្លួនសម្រាប់អនាគតកម្ពុជា” នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។ ឯកឧត្តម លាង មុនីរិទ្ធ មានប្រសាសន៍បន្ថែមថា សិក្ខាសាលានេះរៀបចំឡើង​ស្របពេលដែល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងតែជំរុញការអនុវត្តគោលនយោបាយផែនការ និងយុទ្ធសាស្រ្តគន្លឹះ​នៃការកសាង ផែនការប្រើប្រាស់ដី…

  • សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក នឹងចូលរួមការផ្សព្វផ្សាយពីគោលដៅ ទេសចរ​ណ៍ ដែលមានសក្តានុពល ក្នុងប្រទេសកម្ពុជា ទៅកាន់សកលលោក​បន្ថែមទៀត

    សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក នឹងចូលរួមការផ្សព្វផ្សាយពីគោលដៅ ទេសចរ​ណ៍ ដែលមានសក្តានុពល ក្នុងប្រទេសកម្ពុជា ទៅកាន់សកលលោក​បន្ថែមទៀត

    (ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (ហៅកាត់ថា PATA) ដែលដឹកនាំដោយ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគម និងសហការី ចូលជួបពិភាក្សាការងារ នៅទីស្តីការក្រសួង ។ កិច្ចពិភាក្សាបានផ្តើតលើផែនការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ បន្ថែមពីលើផលិតផលទេចរណ៍ដែលមានស្រាប់ ការពង្រឹងទីផ្សារ និងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ដែលមានសក្តានុពលក្នុងប្រទេសកម្ពុជាទាំងនៅក្នុងអំឡុងពេល High Season និងនៅ Green Season ទៅកាន់សកលលោកបន្ថែមទៀត ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មូលដ្ឋានផងដែរ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា សុខសន្តិភាព បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងរួមចំណែកប្រមាណជិត ១៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារយ៉ាងច្រើន រួមទាំងដោយផ្ទាល់…

  • ក្រសួងរៀបចំដែនដី គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យលំនៅឋាន ដើម្បីវិភាគ និងរៀបចំផែនការផ្គត់ផ្គង់លំនៅឋានជូនប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម និងទាប

    ក្រសួងរៀបចំដែនដី គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យលំនៅឋាន ដើម្បីវិភាគ និងរៀបចំផែនការផ្គត់ផ្គង់លំនៅឋានជូនប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម និងទាប

    (សៀមរាប)៖ ថ្លែងទៅកាន់អាជ្ញាធរខេត្តសៀមរាប តំណាងដោយ លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប និង អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា (Habitat for Humanity International-Cambodia) អង្គការរក្រុមការងារពង្រឹង និងអភិវឌ្ឍសហគមន៍ (Community Empowerment and Development Team (CEDT) ) ព្រមទាំងក្រុមហ៊ុន Agent21 Global ដែលជាអង្គការ និងក្រុមហ៊ុនដៃគូ ឯកឧត្ដម សេង ថានី បញ្ជាក់ថា ក្រសួងរៀបចំដែនដី គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យលំនៅឋាន ដើម្បីវិភាគ និងរៀបចំផែនការផ្គត់ផ្គង់លំនៅឋានជូនប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម និងទាប។ ការលើកឡើងរបស់ ឯកឧត្ដម សេង ថានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងបើកសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្ដីពី “វឌ្ឍនភាពនៃការអនុវត្ដការងារលំនៅឋាន” ជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី មកពីខេត្តចំនួន១២ ដែលផ្តួចផ្តើមរៀបចំដោយនាយកដ្ឋានបទប្បញ្ញត្តិ…

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥

    (ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០២១ មក។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំសិក្សាថ្មីនេះ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បន្តផ្តល់អាហារូបករណ៍ ៥០០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦៕ ដោយ ៖ ង៉ាន់ ទិត្យ

  • និស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បំពេញកម្មសិក្សានៅសហគមន៍កសិកម្ម​ចំនួន ២សហគមន៍ ក្នុងខេត្តតាកែវ និង ខេត្តបាត់ដំបង

    និស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បំពេញកម្មសិក្សានៅសហគមន៍កសិកម្ម​ចំនួន ២សហគមន៍ ក្នុងខេត្តតាកែវ និង ខេត្តបាត់ដំបង

    (ភ្នំពេញ)៖ មជ្ឈមណ្ឌល KOPIA បានធ្វើការរៀបចំ និងជួយឧបត្ថម្ភគាំទ្រដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងការបំពេញកម្មសិក្សានៅសហគមន៍កសិកម្ម​ចំនួន ២សហគមន៍ កាលពីថ្ងៃទី០៨ និងទី០៩ ខែតុលា ឆ្នាំ២០២៤ ដែលស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ និងស្រុកថ្មគោល ខេត្តបាត់ដំបង ដែលមាននិស្សិត ៥០នាក់ ដឹកនាំដោយលោកបណ្ឌិត ជាង ហុង សាស្រ្តាចារ្យ នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម។ ដោយមានការជួយជ្រោមជ្រែងពីមជ្ឈមណ្ឌល KOPIA សិស្សនិសិត្សចំនួន៥០នាក់ និងបានធ្វើការចុះផ្ទាល់ ដល់សហគមន៍ដាំដុះបន្លែក្នុងផ្ទះសំណាញ់ ដោយមានការពន្យល់បង្ហាញដោយផ្ទាល់ ពីលោកប្រធានសហគមន៍នីមួយៗក្នុងខេត្តទាំងពីរ ព្រមទាំងធ្វើការពន្យល់ និងបកស្រាយចម្ងល់ សំណួរ-ចម្លើយ ដែលបានសាកសួរព័ត៌មានផ្សេងៗ ពីសំណាក់សិស្សនិស្សិតផងដែរ។ សិស្សនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបរាប់ថា កន្លងមកពួកគាត់ បានសិក្សា ការប្រើប្រាស់ពូជ ការប្រើប្រាស់ដី និងការថែទាំ ពួកគាត់បានទទួលត្រឹមតែទ្រឹស្តីនៅក្នុងសាលាតែប៉ុណ្ណោះ ប៉ុន្តែតាមរយៈកម្មសិក្សានៅក្នុងថ្ងៃនេះ ពួកគាត់បានមើលផ្ទាល់ដល់កន្លែងដាំដុះ ដែលពិតជាមានសារៈសំខាន់យ៉ាងច្រើន ឆ្លើយតបដល់ការសិក្សាជាក់ស្តែង។ លោកបណ្ឌិត ជាង ហុង បានធ្វើការថ្លែងអំណរគុណ ដល់ KOPIA ដែលបានជួយឧបត្ថម្ភគាំទ្រ…

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រៀបចំពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ក្រោមប្រធានបទ “150 ឆ្នាំនៃការធ្វើឱ្យមានទំនាក់ទំនងគ្នា និងការផ្តល់ អំណាចដល់ប្រជាជនទូទាំងពិភពលោក

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រៀបចំពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ក្រោមប្រធានបទ “150 ឆ្នាំនៃការធ្វើឱ្យមានទំនាក់ទំនងគ្នា និងការផ្តល់ អំណាចដល់ប្រជាជនទូទាំងពិភពលោក

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោកនៅឆ្នាំនេះ ប្រព្រឹត្តចំពេលខួបទី១៥០ឆ្នាំ នៃការបង្កើតសហភាពប្រៃសណីយ៍សកល ក្រោមប្រធានបទ “150 ឆ្នាំនៃការធ្វើឱ្យមានទំនាក់ទំនងគ្នា និងការផ្តល់ អំណាចដល់ប្រជាជនទូទាំងពិភពលោក ។ពិធីនេះធ្វើឡើងនៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដោយមានការអញ្ជើញចូលរួម ពីអគ្គនាយកដ្ឋានប្រៃសណីយ៍ ថ្នាក់ដឹក មន្ទីរគ្រប់ខេត្ត មន្ត្រីរាជាការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រៃសណីយ៍កម្ពុជា តំណាងសមាគមភស្តុភារកម្មកម្ពុជា សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ប្រតិបត្តិករបម្រើសេវាបញ្ញើឆាប់រហ័ស សរុបប្រមាណ ២៥០នាក់។ ឯកឧត្តម ឯក វណ្ណឌី មានប្រសាសន៍ថា ទិវាប្រៃសណីយ៍ពិភពលោកឆ្នាំ២០២៤ ជាខួបលើកទី១៥០ នៃថ្ងៃបង្កើតសហភាពប្រៃសណីយ៍សកល (UPU) នាថ្ងៃទី៩ ខែតុលា ឆ្នាំ១៨៧៤ នៅទីក្រុងប៊ន ប្រទេសស្វីស។ ឯកសារប្រៃសណីយ៍ដែលគេស្គាល់ដំបូង ត្រូវបានរកឃើញនៅប្រទេសអេហ្ស៊ីបមានអាយុកាលតាំងពីឆ្នាំ 255 មុន គ.ស.។ ឯកឧត្តម បញ្ជាក់បន្តថា ការប្រារព្វទិវានេះ ពិតជាបានឆ្លុះបញ្ចាំង…

  • ព្រឹកថ្ងៃទី២នៃការប្រឡងបាក់ឌុបបេក្ខជនអវត្តមានជាង២ពាន់នាក់ មានបញ្ហាសុខភាព ៤៤នាក់ និងបោះបង់ការប្រឡង៤នាក់

    ព្រឹកថ្ងៃទី២នៃការប្រឡងបាក់ឌុបបេក្ខជនអវត្តមានជាង២ពាន់នាក់ មានបញ្ហាសុខភាព ៤៤នាក់ និងបោះបង់ការប្រឡង៤នាក់

    (ភ្នំពេញ)៖ក្រសួងអប់រំបានឱ្យដឹងថាក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង៖ ០៨ តុលា ២០២៤នេះបេក្ខជនអវត្តមានសរុបជាង២ នាក់ មានបញ្ហាសុខភាព ៤៤នាក់ ក្នុងនោះ ៤នាក់បោះបង់ការប្រឡង។ គួរបញ្ជាក់ថានាព្រឹកថ្ងៃទីនៃការប្រឡងបាក់ឌុបនេះមានពីរមុខវិជ្ជាគឺ អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ) និងគណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា (វិទ្យាសាស្ត្រសង្គម)។ បើតាមក្រសួងអប់រំបានឱ្យដឹងថាសម្រាប់បេក្ខជនដែលអវត្តនាព្រឹកថ្ងៃទី២នៃការប្រឡងនេះ សរុប ២.៣៦៤ នាក់ ស្រី៩០៧ នាក់ (កើនលើសថ្ងៃទី៨ ខែតុលា ចំនួន៤៦នាក់) ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន១.៩៥៥នាក់។ បេក្ខជនមានបញ្ហាសុខភាពចំនួន ៤៤នាក់ ក្នុងនោះ ៤នាក់បោះបង់ការប្រឡង ៧នាក់ត្រូវបានបញ្ជូនទៅប្រឡងក្នុងបន្ទប់ដាច់ដោយឡែក និងរងគ្រោះថ្នាក់ចរាចរណ៍ ៤នាក់ ។ អនុរក្ស អប្បមាទ និងគណៈកម្មការ ដែលមានបញ្ហាសុខភាព មានចំនួន១០នាក់ (ករណីគ្រុនពោះវៀន និងលើសឈាម)។ អនុរក្សអនុវត្តខុសបទបញ្ជាមាន ២ ករណី (អនុរក្ស ១នាក់ប្រើទូរសព្ទថតវិញ្ញាសា នៅមណ្ឌល វិទ្យាល័យវឌ្ឍនៈឈូងលាភ ខេត្តកណ្តាល និងអនុរក្ស ១នាក់ យកទូរសព្ទចូលបន្ទប់ប្រឡង…