-
ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ មានភ្ញៀវទេសចរអន្តរជាតិ និងប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តជាង ១លាន ១សែននាក់

(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានឲ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១ មានភ្ញៀវទេសចរអន្តរជាតិ និងប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តប្រមាណជាង១លាន១សែននាក់ ប្រកបដោយទឹកមុខសប្បាយរីករាយ ក្រោមម្លប់នៃសន្តិភាព ។ លោកស្រី បានបន្តថា ចំពោះការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយសាធារណៈ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ជាតិ និងកងកម្លាំង គ្រប់ផ្នែកពាក់ព័ន្ធ គឺមានសន្តិសុខ សណ្តាប់ល្អ ពុំមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ។ សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរ…
-
ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងជាព្រះរាជាអធិតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងថ្ងៃទីមួយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក

(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើង នៅរាជធានី ភ្នំពេញ ក្រោមបរិយាកាសសប្បាយរីករាយ និងទឹកចិត្តត្រេកអររបស់ប្រជាពលរដ្ឋ ដែលមកពីបណ្ដាខេត្តនានា រួមទាំងទេសចរណ៍បរទេស ដែលមកចូលរួមយ៉ាងច្រើនកុះករផងដែរ។ នៅឯព្រះពន្លាជ័យ ខាងមុខព្រះបរមរាជវាំង នៅរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាទីកន្លែង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនោះ ព្រះរាជពិធីនេះ បានធ្វើឡើងក្រោមព្រះរាជាអធិតីភាពដ៏ខ្ពង់ខ្ពស់ របស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំង សម្ដេច ឯកឧត្ដម លោកជំទាវ…
-
ទិដ្ឋភាព នៅរាជធានីភ្នំពេញ ដ៏ស្រស់បំព្រង និងមានការរៀបចំយ៉ាងស្អាតមានសោភ័ណភាពសម្រាប់ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក

(ភ្នំពេញ)៖ ទិដ្ឋភាពនៅរាជធានីភ្នំពេញដ៏ស្រស់បំព្រង និងមានការរៀបចំយ៉ាងស្អាត មានសោភ័ណភាពគួរឱ្យគយគន់សម្រាប់អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងប្រព្រឹត្តទៅនា ថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់អស់ហើយ ដើម្បីទទួលអំណរព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ១៥ ១៦វិច្ឆិកានេះ។ ការរៀបចំកែលម្អសោភណ្ឌភាព បរិស្ថានទីក្រុង ក៏ដូចការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយក្នុងឱកាសព្រះរាជពិធីបុណ្យ ត្រូវបានពង្រឹងនិងរៀបចំយ៉ាងស្រស់ស្អាតរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុទូកខាងមុខនេះ ។ ការរៀបចំកែលម្អសោភណ្ឌភាពទីក្រុងនាពេលនេះ គឺជាការរួមចំណែករក្សាប្រពៃណីទំនៀមទំលាប់ជាតិដែលមានយូលុងមកហើយ។ ម៉្យាងទៀតក៏ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្តនៅរាជធានីភ្នំពេញ ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានឈ្មោះបោះសំឡេងលើឆាកជាតិ និងអន្តរជាតិដោយចាត់ទុកជាទីក្រុងស៊ីវិល័យមួយនៅអាស៊ីអាគ្នេយ៍ក្នុងសុខសន្តិភាពដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ ក្រោមការដឹកនាំអនុវត្តផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងបុព្វហេតុអភិវឌ្ឍន៍រាជធានីភ្នំពេញ និងសុខមាលភាពប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ។ កន្លងមក ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យមន្ត្រីជំនាញ ធ្វើការជួសជុលតុបតែង កែលម្អ ជួសជុលក្រានីត ការ៉ូឡា…
-
ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទូកងនិងទូកកមួងចូលរួមប្រកួត៣៤៨ទូក

(ភ្នំពេញ)៖តាមរបាយការណ៍របស់គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលបណ្ដាញព័ត៌មានទទួលបាននាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្ហាញថា ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទូកងនិងទូកមួងដែលចុះឈ្មោះចូលរួមប្រកួតមានចំនួនសរុប៣៤៨ទូក ខណៈកីឡាករ-កីឡាការិនីចំណុះទូក និងបម្រុងមានចំនួនសរុប២២,០៤២នាក់ មកពី១៩រាជធានី-ខេត្ត ព្រមទាំងក្រសួង ស្ថាប័ន អង្គភាព សមាគម វត្តអារាមមួយចំនួនទៀត។ក្នុងចំណោមទូកសរុបទាំង៣៤៨ទូកនោះ រួមមាន៖ * ទូកអុំបុរសចំនួន ១៧១ទូក *ទូកចែវបុរសចំនួន ៤៤ទូក *ទូកចែវនារីចំនួន ១ទូក * ទូកខ្នាតអន្តរជាតិបុរសចំនួន ១២៩ទូក * ទូកខ្នាតអន្តរជាតិនារីចំនួន ៣ទូក។ចំពោះចំណុះទូកទាំង២២,០៤២នាក់នោះ រួមមាន៖ * កម្លាំងអុំបុរសមានចំនួន ១៧,៥៤០នាក់ * កម្លាំងនារីមានចំនួន ១០៦នាក់ * កម្លាំងត្រៀមបុរស ៤,២៩៤នាក់ ដោយ ៖ សុខ ណេត
-
ក្រសួងអប់រំនឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅរសៀលថ្ងៃនេះសម្រាប់នៅភ្នំពេញ និងខេត្តកណ្តាល ចំណែកខេត្តដទៃទៀតនឹងប្រកាសនៅថ្ងៃស្អែក

(ភ្នំពេញ) ៖ ក្រសួងអប់រំយុវជន និងកីឡានឹងធ្វើការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបនៅរសៀលថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤សម្រាប់ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយចំណែកបណ្តាខេត្តដទៃទៀតនឹងធ្វើការប្រកាសនៅថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២៤ ថ្ងៃស្អែកនេះ។ យោងតាមក្រសួងអប់រំបានឱ្យដឹងថាការប្រកាសលទ្ធផលសញ្ញាបត្របាក់ឌុបមិនមានអ្វីប្រែប្រួលទេពោលគឺលទ្ធផលនឹងប្រកាសនៅ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀលនេះ សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនដែរថា ការប្រកាសលទ្ធផលប្រឡងបាក់ឌុបនឹងប្រព្រឹត្តិទៅតាមការបរិច្ឆេទដែលបានគ្រោងទុកមិនមានការផ្លាស់ប្តូរទេ។ គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យ ប្រឡងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤។ដោយឡែកចំពោះដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។សម្រាប់ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់…
-
រាជធានី-ខេត្ត ២៥ បានបញ្ជូនបេក្ខភាពចូលរួមប្រកួតប្រជែងក្លាយជា អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្នុងដំណាក់កាលបូកសរុបការដាក់ពាក្យចូលរួមប្រកួតប្រជែង ក្នុងកម្មវិធី វាយតម្លៃ និងទទួលស្គាល់ អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤ សម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាល ក្រុមការងារទទួលបានបេក្ខភាពចូលរួមពីគ្រប់រាជធានី-ខេត្តទាំងអស់។ ក្នុងន័យនេះ ដើម្បីធ្វើវឌ្ឍនភាពបូកសរុបលទ្ធផលនៃការដាក់ពាក្យចូលរួមប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ និងដើម្បីកំណត់វិធានការបន្ត ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើរបៀបវារៈចំនួន៥ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកត់សម្គាល់ថា ការដាក់ពាក្យចូលរួមសម្រាប់ឆ្នាំនេះ មានចំនួនច្រើនជាងឆ្នាំកន្លងទៅ ដែលនេះរំលេចបាននូវភាពជោគជ័យនៃកម្មវិធី និងបង្ហាញពីឆន្ទៈនៃការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍអង្គភាពរបស់ខ្លួន តាមរយៈការប្រឡងប្រណាំង។ កន្លងមក អង្គភាពដែលធ្លាប់បានចូលរួមប្រកួត ទោះបីជាមិនទទួលបានចំណាត់ថ្នាក់ល្អក្តី ក៏បានបង្ហាញពីភាពរីចម្រើនរបស់ខ្លួនជាដំណាក់កាលៗ តាមរយៈការចូលរួមប្រកួតប្រជែងនេះ ម្យ៉ាងលើការខិតខំប្រឹងប្រែងដោយខ្លួនឯង ម្យ៉ាងការទទួលបានបទពិសោធ តាមរយៈការរៀនសូត្រពីអង្គភាពផ្សេងៗទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្ថែម។ សូមជម្រាបថា សម្រាប់ឆ្នាំ២០២៤ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) នឹងធ្វើការវាយតម្លៃ ដោយបែងចែកជា២ វិស័យ និងតាមកម្រិតផ្សេងៗគ្នារួមមាន៖ (១)មត្តេយ្យសិក្សា និងវិទ្យាល័យ សម្រាប់វិស័យអប់រំ…
-
ក្រសួងសុខាភិបាល បង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការសហការជាមួយក្រសួងមុខងារសាធារណៈ ដើម្បីអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ រៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសុខាភិបាល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. នៅទីស្តីការក្រសួងសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំក្នុងការចូលរួមអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ជាមួយក្រសួងមុខងារសាធារណៈ។ “ការផ្តួចផ្តើមរៀបចំសិក្ខាសាលានាពេលនេះ ជាការគិតគូរយ៉ាងសមស្របក្នុងការទទួលព័ត៌មាន ការពិភាក្សាផ្លាស់ប្តូរយោបល់ និងទទួលការណែនាំពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ដើម្បីពង្រឹងការសហការគ្នាលើការកែទម្រង់រដ្ឋបាលសាធារណៈ នៅក្រសួងសុខាភិបាល ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្តមសាស្តាចារ្យ បានបន្ថែមថា “ដើម្បីចូលរួមក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល តាមរយៈការសហការការងារយ៉ាងជិតស្និតជាមួយក្រសួងមុខងារសាធារណៈ ក្រសួងសុខាភិបាល បានបង្កើតក្រុមការងារចំនួន៣ រួមមាន៖ (១)ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ (២)ក្រុមការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងសុខាភិបាល និង (៣)ក្រុមការងារការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីសុខាភិបាល”។ សូមជម្រាបថាសិក្ខាសាលានេះ រៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈចំនួនពីរ រួមមាន៖ (១) ការបង្ហាញវឌ្ឍនភាពការងារបឋម នៃការពិនិត្យឡើងវិញ…
-
អ្នកជំនាញ បន្តការជួសជុលជណ្តើរប្រាសាទបាទជុំ ដោយសារទទួលរងការខូចខាតហែកចេញពីគ្នា

(ភ្នំពេញ)៖ ក្រោយបញ្ចប់ការជួសជុលពង្រឹងប្រាង្គកណ្តាលតួកណ្តាលរបស់ ប្រាសាទបាទជុំ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលជណ្តើរ នៅទិសខាងកើត ដែលមានស្ថានភាពខូចខាតដោយហែកចេញពីគ្នា និងផ្នែកខ្លះ នៃសំណង់របស់រចនាសម្ពន្ធជណ្តើរមិនមានស្ថិរភាពជាដើម។នេះបើតាមការឱ្យដឹងពីសំណាក់ អាជ្ញាធរជាតិអប្សរា។ ប្រាសាទបាទជុំកសាងឡើង ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ នាពាក់កណ្ដាលសតវត្សរ៍ទី១០។ ប្រាសាទនេះសាងអំពីឥដ្ឋមានតួប៉មចំនួនបីស្ថិតនៅ លើខឿនថ្មបាយក្រៀម ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ បច្ចុប្បន្នប្រាសាទនេះ កំពុងរងការខូចខាតច្រើនអន្លើដោយសារកត្តាធម្មជាតិ និងអាយុកាល ។ វិស្វករ និងអ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទបាទជុំ កញ្ញា ដយ ពេជ្រជឺរ៉ា ឱ្យដឹងទាក់ទិនក្នុងរឿងនេះថា ការខូចខាតរចនាសម្ពន្ធជណ្តើរនេះ គឺបណ្តាលមកពីអាយុសម្ភារសំណង់ ថ្មបាយក្រៀមពុកផុយ កង្វះការថែទាំយូរអង្វែងបណ្តាលឱ្យដើមឈើដុះចាក់ឬសញែកថ្ម។ ទីតាំងផ្នែកជណ្តើរនេះ ធ្លាប់បានជួសជុលនៅសម័យបារាំង។ ប៉ុន្តែ ដោយសារអាយុកាល និងវិវត្តជាច្រើនឆ្នាំកន្លងមក បានធ្វើឱ្យរចនាសម្ពន្ធជណ្តើរនេះបានរងការខូចខាតជាថ្មី។ អ្នកជំនាញដដែលបញ្ជាក់ថា ការជួសជុល គឺក្រុមការងារបានវិភាគទៅលើចំណុចខូចខាតមួយចំនួនដែលជាផ្នែកត្រូវរុះរើ និងជួសជុលឡើងវិញ។ បន្ទាប់មកចុះបញ្ជីថ្ម និងរុះរើថ្មដែលហែកចេញពីគ្នា សម្អាតកំណកដី ឬសឈើ ព្រមទាំងពង្រឹងថ្មដែលបែកបាក់ឬខូចខាត ហើយទើបរៀបផ្គុំទៅតាមទីតាំងដើមនៃរចនាសម្ពន្ធកាំជណ្តើរឡើងវិញ។ កិច្ចការនេះ គ្រោងនឹងបញ្ចប់នៅដំណាច់ខែតុលា ឆ្នាំ២០២៤ ខាងមុខ។ ក្រោយពីបញ្ចប់ការជួសជុល ទីតាំងនេះនឹងមានសុវត្ថិភាពទាំងរចនាសម្ពន្ធសំណង់ជណ្តើរ ស្ថិតនៅគង់វង្សយូរអង្វែងបន្តទៀត និងសម្រួលដល់ភ្ញៀវទេសចរដើរឡើង-ចុះ ដើម្បីទស្សនានៅប្រាសាទបាទជុំនេះផង៕…
-
ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផ្លែត៖ ភាពជាម្ចាស់រឹងមាំរបស់សហគមន៍អាចជួយបង្កើនជីវភាពមូលដ្ឋាននិងការពារធនធានធម្មជាតិឱ្យគង់វង្សបាន

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងកោតសរសើរដល់ការចូលរួមរបស់មន្រ្តីបរិស្ថានគ្រប់ថ្នាក់ ដល់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី និងអង្គការដៃគូនានា ដែលបានគាំទ្រ និងសម្របសម្រួល ដៃគូពាក់ព័ន្ធ និងជាពិសេសសហគមន៍តំបន់ការពារធម្មជាតិទាំងអស់ ដែលបានចូលរួមយុទ្ធនាការបណ្តុះគំនិត «ពន្លកបៃតង» ចូលរួមបណ្តុះ និងចែកកូនឈើជាង ១លាន៣សែនដើម នាពេលកន្លងមក ។ ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកថា ការចូលរួមនេះគឺជាការបង្ហាញពីផ្នត់គំនិតអ្នកបរិស្ថាន និងជាវិភាគទានមួយយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអនុវត្ដយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលសសរស្តមទី២ គឺ«បៃតង» មានគោលដៅពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការចូលរួមពីសហគមន៍តំបន់ការពារធម្មជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ក្រសួងបរិស្ថាន បាននិងកំពុងចូលរួមចំណែក និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង លើការចូលរួម របស់សហគមន៍មូលដ្ឋាន ក្នុងគោលដៅលើកកំពស់ជីវភាព ការអភិវឌ្ឍសហគមន៍ ក្នុងន័យកាត់បន្ថយ ដល់ការដាក់សម្ពាធ លើការប្រើប្រាស់ធនធានធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា « នៅឆ្នាំក្រោយ យើងនឹងមានកូនត្នោត ១លានដើម និងកូនឈើចម្រុះកើនឡើង ពី ២ ទៅ៣ លានដើម»ចែកជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ»។ ជាមួយគ្នានេះដែរ…
-
ផ្សោតពណ៌ផ្កាឈូក បានកំពុងទាក់ចិត្តភ្ញៀវទេសចរឱ្យទៅកម្សាន្ត សហគមន៍នេសាទព្រែកត្នោត ក្នុងខេត្តកំពត

(ភ្នំពេញ)៖តាមរយៈទស្សនវិស័យ និងការដឹកនាំពីសំណាក់ រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដោយមានការចូលរួមអនុវត្តផ្ទាល់ពីសំណាក់រដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងអង្គការដៃគូ ចំនួនសត្វផ្សោតពណ៌ផ្កាឈូកនៅតំបន់នេះ បានកើនឡើងដល់ ៧០ក្បាល ផ្សោតក្បាលត្រឡោកពុំទាន់អាចកំណត់ចំនួនបាន និងសត្វជ្រូកទឹកស្នាក់នៅអចិន្ត្រៃយ៍ចំនួន ១ក្បាល។ ក្រសួងកសិកម្មរុក្ចាប្រមាញ់និងនេសាទបានឱ្យដឹងនៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៤នេះថា តាមរយៈការផ្សព្វផ្សាយបានទូលំទូលាយពីសំណាក់ក្រសួង ស្ថាប័នសារព័ត៌មាន និងក្រុម Influencers ចំនួនភ្ញៀវទៅកម្សាន្ត ជិះទូកមើលផ្សោតពណ៌ផ្កាឈូក មានកំណើនគួរឲ្យកត់សម្គាល់។ ទាក់ទិនក្នុងរឿងនេះ លោក អ៊ុក សុវណ្ណារិទ្ធ ប្រធានសហគមន៍នេសាទព្រែកត្នោត បានគូសបញ្ជាក់ថា ភ្ញៀវទេសចរមួយចំនួនដែលមានបំណងទៅទស្សនាសត្វផ្សោតពណ៌ផ្កាឈូក និងសត្វផ្សោតក្បាលត្រឡោក ត្រូវកក់ទូកមុនយ៉ាងហោចណាស់ ២ថ្ងៃ ដោយសារទូករបស់សហគមន៍នៅមានកម្រិត ខណៈភ្ញៀវទេសចរដែលចង់ទស្សនាសត្វផ្សោតមានចំនួនច្រើន។ លោកប្រធានសហគមន៍បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ក្រសួង អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធដែលបានជួយការពារបង្ក្រាបបទល្មើសនេសាទ ព្រមទាំងអភិរក្សធនធានធម្មជាតិ រាប់ចាប់តាំងពីព្រៃកោងកាង ដែលក្លាយជាជម្រកនៃវារីសត្វដែលជាចំណីរបស់សត្វផ្សោត ការការពារនិងពង្រីកស្មៅសមុទ្រជាចំណីរបស់សត្វជ្រូកទឹក។ លោកថាសមិទ្ធផលទាំងនេះ បានជួយដល់ប្រជាសហគមន៍ ទាំងផ្នែកសេដ្ឋកិច្ច និងជាពិសេសនិរន្ដរភាពនៃធនធានធម្មជាតិ ស្របទៅតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលប្រឹងប្រែងធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជា…