-
សាធារណជនជាង ១០លាននាក់បានចូលរួមប្រយុទ្ធនឹងសំរាម និង សំណល់ប្លាស្ទិកនៅតាមមូលដ្ឋាន

(ភ្នំពេញ)៖ក្រសួងបរិស្ថានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលនេះ មានអ្នកចូលរួម ៩,៧០៦,២៦៨អង្គ/នាក់ក្នុងមានសាលាចូលរួមសរុបចំនួន ១២ ១៩៩ សាលា អនុវត្តបាន ១០០%,លោកគ្រូ អ្នកគ្រូ ចូលរួម សរុប ចំនួន ១៥១ ១៨៧នាក់ អនុវត្តបាន ១០០%,សិស្សានុសិស្សចំនួន ៣ ៧៦២ ៨១៩ នាក់ អនុវត្តបាន ១០០%, ព្រះសង្ឃចំនួន ៣១ ៦៤៩អង្គ នៅតាមវត្តអារាមចំនួន ១ ៤៨៥កន្លែង, មន្រ្តីរាជការ ចំនួន ៨៥ ៣៧១ នាក់, កម្មករ កម្មការិនី និយោជិត និងប្រជាពលរដ្ឋ ចំនួន ៥,៦៧៥,៧៤៨នាក់។ សូំបញ្ជាក់ថាយុទ្ធនាការនេះ បានចាប់ផ្តើមពីសាលារៀន ដែលជាថ្នាលបណ្តុះកោសិកាសង្គម និងបានចូលរួម កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុង ១ថ្ងៃ ប្រមាណជាង ៣០លានថង់។…
-
រយៈពេល ១២ខែ ឆ្នាំ២០២៤ ច្រកទ្វាព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀង ទទួលភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ឆ្លងកាត់ជាង ១លាន ៥សែននាក់ មាន ១៧២សញ្ជាតិ

(ស្វាយរៀង)៖ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៤កន្លងទៅនេះ បានទទួលភ្ញៀវជាតិ និងអន្តរជាតធ្វើដំណើរឆ្លងកាត់ចេញ ចូលមកកម្ពុជា សរុប ១,៥៧៨៦៩៩នាក់ មាន ១៧២សញ្ជាតិ បើប្រៀបធៀបទៅ និងរយៈ ពេល ១២ខែឆ្នាំ២០២៣ មានការកើនឡើង ចំនួន ២៦៣១៦០នាក់ ស្មើនិង១៩.០១ % ក្នុងនោះមានភ្ញៀវបរទេសចូលមកកម្ពុជាកើនឡើងចំនួន ១៨៧ ៦៨៧នាក់ មាន ១៧២សញ្ជាតិ ស្មើនិង ១៦.០៦% ។ បើតាម លោក ពុធ សុភាកែវ មន្ត្រីជំនួយការប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នេះថា ទន្ទឹមនិងភ្ញៀវបរទេស និងភ្ញៀវខ្មែរវិលត្រឡប់ចូលមកកម្ពុជា បន្ទាប់ពីបំពេញកិច្ចការអន្តរជាតិ ពិភាក្សាផ្លាស់ប្តូរ ទំនិញ និងសម្រាក់លំហែកាយ ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៤នេះដែរ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានធ្វើការសម្របសម្រួលជូនភ្ញៀវចេញ សរុប ១,៥២៥១៤៣នាក់ មាន ១៦៨សញ្ជាត្តិ បើប្រៀបធៀបទៅនិងរយះពេល១២ខែ…
-
“ខួប៥ឆ្នាំ” វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ដើរតួយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស នៅភូមិភាគពាយ័ព្យ

(ខេត្តបាត់ដំបង)៖ វិទ្យាស្ថានខុងជឺ (NUBB) បាននិងកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្ស”ផ្នែកភាសាចិន” និងឱកាសសម្រាប់ស្វែងរកការងារដល់សិស្ស-និស្សិត ដែលទទួលជោគជ័យលើផ្នែកភាសាចិន នៅភូមិភាគពាយ័ព្យ ពិសេសក្នុងខេត្តបាត់ដំបង ។ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃ សាកលវិទ្យាល័យជាតិបាត់ដំបង និងជា សហប្រធានក្រុមប្រឹក្សាភិបាល វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង(ភាគីកម្ពុជា)បានលើកឡើងបែបនេះ ក្នុងពិធីអបអរសាទរខួប ៥ឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង កន្លងទៅនេះ។ ឯកឧត្តម សុខ ឃន បានលើកឡើងថា៖ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកជំនាញភាសាចិន នៅក្នុងភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា រួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ដល់សិស្សានុសិស្ស និងនិស្សិត សរុបចំនួន ជាង ១ម៉ឺននាក់ ។ ថែមទាំងបានពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាពរវាង កម្ពុជា និង ចិន ដែលធ្លាប់មានទំនាក់ទំនងល្អ និងជាប្រវត្តិសាស្ត្រដ៏យូរអង្វែង ។ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានបង្ហាញពីមោទនភាព…
-
ពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់

(ភ្នំពេញ)៖ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ចំនួន ៣៧រូប ដែលបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសនូវែលសេឡង់ សម្រាប់ឆ្នាំសិក្សា ២០២៥ដើម្បីផ្តល់អនុសាសន៍ណែនាំដល់និស្សិត មុននឹងចេញដំណើរទៅសិក្សា នាពេលខាងមុខនេះ ។ ឯកឧត្តមរដ្ឋលេខាធិការ បានជូនពរឱ្យនិស្សិតទាំងអស់ទទួលបានជោគជ័យក្នុងការបន្តសិក្សា និងមានសង្ឃឹមជឿជាក់ថា ការសិក្សារបស់ក្រុមនិស្សិត ពិតជាទទួលបានជោគជ័យ ដើម្បីយកចំណេះវិជ្ជាវិលត្រឡប់មកបម្រើការងារនៅមាតុប្រទេសវិញ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់អាហារូបករណ៍សិក្សានៅចិន៨០កន្លែង

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៨០ កន្លែង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៥:០០ នាទីល្ងាច ជាកំហិត។ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+16raByjLcqQ5N2Fl គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនជ្រាបថា ក្រោមបុព្វហេតុនៃការអភិវឌ្ឍធនធានមនុស្ស និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…
-
ក្រសួងវប្បធម៌នឹងប្រារព្ធ“ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា”រយៈពេលបីថ្ងៃក្នុងខែធ្នូនេះ

ភ្នំពេញ៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងរៀបចំ “ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា” រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ពីម៉ោង៩ ព្រឹក ដល់ម៉ោង៨:៣០យប់ នៅក្នុងបរិវេណសារមន្ទីរខ្លែងខ្មែរ ស្ថិតនៅវិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងផ្តល់ជូនសាធារណជន បានស្វែងយល់អំពីសិប្បកម្មប្រពៃណីតាមសហគមន៍នានាក្នុងប្រទេសកម្ពុជា។ ពិព័រណ៍នេះ ក៏មានបំណងរៀបចំបង្ហាញជូនសាធារណជនបានស្វែងយល់ពីស្នាដៃនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា និង អបអរសាទរ “ក្រមា” ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់កម្ពុជា ចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ តើមានអ្វីខ្លះនឹងបង្ហាញក្នុងព្រឹត្តិការណ៍វប្បធម៌ជាតិមួយនេះ? ។ក្រសួងវប្បធម៌បានប្រាប់ថា ពិព័រណ៍នេះ មានកម្មវិធីសំខាន់ៗដូចជា ការបង្ហាញជំនាញរបស់សិប្បករ, កម្មវិធីស្វែងយល់ពីសិប្បកម្មប្រពៃណី ,បទបង្ហាញអំពីសិល្បៈកាច់ផ្កា ចាក់ស្មុក ដេរប៉ាក់ លម្អក្រណាត់ សិល្បៈគំនូរ ចម្លាក់ ផាត់ពណ៌, ការស្វែងយល់អំពីមរតកខ្លែងខ្មែរ និងគំនិតច្នៃប្រតិដ្ឋ, បទបង្ហាញអំពីជំនាញវិជ្ជាជីវៈដូនតា, ការបង្ហាញទេពកោសល្យសិល្បៈកុមារ, ការស្វែងយល់អំពីតម្បាញក្រមា និងវប្បធម៌ខ្មែរ, ការបង្ហាញបច្ចេកទេសបុរាណក្នុងវិជ្ជាស្មូនក្អម-ឆ្នាំង, ការបង្ហាញម៉ូតសម្លៀកបំពាក់ច្នៃប្រតិដ្ឋពីក្រមា, ការសម្តែងឧបករណ៍តន្រ្តីទោល និងការប្រគំតន្ត្រី ចម្រៀង រាំកម្សាន្ត។ កម្មវិធីនេះសាធារណៈជនអាវចូលរួមទស្សនាដោយសេរី ពីថ្ងៃទី២០…
-
ក្រសួងអប់រំអះអាងពីការមិនធ្លាប់យល់ព្រមលើសំណើណាមួយ បញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ

(ភ្នំពេញ)៖ក្រសួងអប់រំយុវជន និងកីឡាបានចេញសេចក្តីប្រកាសមួយអំពីការមិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការនោះសោះឡើយ។ ក្នុងសេចក្តីប្រកាសចេញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយ ព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតបំពុលបរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ ព្រមទាំងស្នើសុំឱ្យប្រភពព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ ធ្វើការកែ តម្រូវជាបន្ទាន់។ គួរបញ្ជាក់ថាការចេញសេចក្តីប្រកាសរបស់ក្រសួងអប់រំ បែបនេះ ធ្វើឡើងក្រោយពីក្រុមប្រឆាំង និងក្រុមជ្រុលនិយមមួយចំនួនបានធ្វើការចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សារដ្ឋអស់រយៈពេលប៉ុន្មានថ្ងៃនេះបន្តបន្ទាប់រួចមក។ ជាមួយការចេញសេចក្តីប្រកាសនេះដែរក្រសួងអប់រមបានប្រាប់ដល់សាធារណជនទាំងអស់ឱ្យបានជ្រាបជាព័ត៌មាន និងមិនត្រូវជឿក្រុមជ្រុលនិយមបំពុលសង្គមទាំងនោះឡើយ៕ ដោយ ៖ ម៉ាដេប៉ូ
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញលើកទឹកចិត្តដល់សិស្សជ័យលាភីនិទ្ទេសAក្នុងខេត្តព្រះសីហនុ បន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យបានរឹងមាំដើម្បីទទួលបានជោគជ័យថ្មីៗក្នុងជីវិតបន្តទៀត

( ព្រះសីហនុ ) ៖ សិស្សដែលប្រឡងជាប់ជ័យលាភីនិទ្ទេសAនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៤ ចំនួន ៤៥ នាក់ ក្នុងខេត្តព្រះសីហនុ ទទួលបានរង្វាន់ និងការជំរុញលើកទឹកចិត្តបន្ថែមទៀតពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ។ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅក្នុងការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤កន្លងមកនេះ នៅទូទាំងខេត្តព្រះសីហនុ មានបេក្ខជនដាក់ពាក្យប្រលងសរុប ១៩០២នាក់ ស្រី៩៨៣នាក់ ក្នុងនោះបានប្រឡងជាប់ចំនួន ១៥៩៧ នាក់ស្មើនឹង៨៣,៩៦% ។ សិស្សដែលប្រឡងជាប់និទ្ទេស A មានចំនួន ៤៥ នាក់ ស្រី ២៤ នាក់, និទ្ទេសBមានចំនួន ១៨៦ នាក់ ស្រី ១១៥ នាក់,និទ្ទេសC មាន ៣២៩ នាក់ ស្រី ២១០…
-
ឯកឧត្តម ហេង សួរ ស្វាគមន៍មជ្ឈមណ្ឌលអាស៊ាន-ចិន ចំពោះកិច្ចសហប្រតិបត្តិការជាមួយ គ្រឹះស្ថាន TVET នៅកម្ពុជា ដើម្បីបណ្តុះបណ្តាលជំនាញបច្ចេកទេសរួមគ្នា

(ភ្នំពេញ)៖ នៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន (ASEAN-China Center) នាល្ងាចថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិនមកកាន់កម្ពុជានាពេលនេះ ដោយឯកឧត្តមសង្ឃឹមថា គណៈប្រតិភូចិនដែលរួមមានទាំងតំណាងនៃស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេសជាច្រើនផ្សេងៗគ្នាមកពីប្រទេសចិនផងនោះ នឹងស្វែងយល់កាន់តែច្បាស់ពីឱកាសនៃកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថាន TVET នៅកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់មជ្ឈមណ្ឌលអាស៊ាន-ចិន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់ចិន ពិនិត្យមើលសក្តានុពលរបស់គ្រឹះស្ថាន TVET របស់កម្ពុជាដើម្បីសហការគ្នាក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសរួមគ្នាតាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សា ការផ្លាស់ប្តូរសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាលបន្ថែមដល់គ្រូបច្ចេកទេសកម្ពុជា និងការបញ្ជូនគ្រូបច្ចេកទេសពីចិនមកកម្ពុជាជាដើម។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្លឹងឃើញថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចិននៅតែមានសក្តានុពលខ្លាំងក្នុងការជួយអភិវឌ្ឍធនធានមនុស្សសម្រាប់កម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម Shi Zhongjun បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្ត្រីលើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ក៏ដូចជាកម្មវិធីសិក្សារួមគ្នា និងការបញ្ជូនគ្រូបច្ចេកទេសពីចិនមកកម្ពុជាផងដែរ។ ទន្ទឹមនេះ ក្នុងនាមមជ្ឈមណ្ឌលអាស៊ាន-ចិន ឯកឧត្តមសូមអញ្ជើញក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីស្វែងយល់ពីឱកាសរួមគ្នាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៕ ដោយ…
-
លោកបណ្ឌិត ឈត ប៊ុនថង៖ ការយល់ដឹងពីទស្សនវិជ្ជា គឺពិតជាមានសារៈសំខាន់សម្រាប់មនុស្សម្នាក់ៗ

ភ្នំពេញ៖ការយល់ដឹងពីទស្សនវិជ្ជា គឺពិតជាមានសារៈសំខាន់សម្រាប់មនុស្សម្នាក់ៗ ព្រោះទស្សនវិជ្ជាគឺជាមគ្គុទេ្ទសន៍ ជាប្រទីប និងជាការតម្រង់ទិសឱ្យមនុស្សម្នាក់ៗ អាចកំណត់ចក្ខុវិស័យ ទស្សនវិស័យ ក្ដីសុបិនក៏ដូចជាកំណត់វិធីនៃការធ្វើសកម្មភាពនានារបស់ពួកគេ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គម និងជាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។ ការលើកឡើងនេះ ស្របពេលដែលអ្នកជំនាញទស្សនវិជ្ជាឆ្នើមរូបនេះ បានបញ្ចេញវណ្ណកម្មសៀវភៅទស្សនវិជ្ជាលើកដំបូងរបស់ខ្លួន មានចំណងជើងថា «មគ្គុទេ្ទសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត»។ក្នុងពិធីសម្ពោធជាផ្លូវការសៀវភៅមគ្គុទេ្ទសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត នៅរសៀលថ្ងៃទី៦ ខែធ្នូលោកបណ្ឌិត ឈត ប៊ុនថង បានបញ្ជាក់ថា សៀវភៅមួយក្បាលនេះ អាចលេចចេញជារូបរាងឡើង គឺដោយសារតែលោកបានអានសៀវភៅជាច្រើនក្បាល, ឆ្លងកាត់ការបង្រៀនជាច្រើនឆ្នាំ និងឆ្លងកាត់បទពិសោធន៍ជីវិតច្រើនទិដ្ឋភាព។ ម្យ៉ាងទៀត ខ្លឹមសារមួយចំនួននៅក្នុងសៀវភៅនេះ ក៏បានកើតចេញឡើងតាមរយៈការសង្កេតនូវតថភាពសង្គមជាក់ស្ដែង ផងដែរ។ មូលហេតុអ្នកជំនាញទស្សនវិជ្ជា ដែលតែងតែបញ្ចេញទស្សនៈ គំនិត និងយោបល់ល្អៗ តាមប្រព័ន្ធផ្សព្វផ្សាយ និងតាមបណ្ដាញសង្គមនានាសរសេរសៀវភៅនេះឡើង ក៏ព្រោះតែចង់ចែករំលែកនូវចំណេះដឹងទស្សនវិជ្ជា។ លោកបណ្ឌិត ឈត ប៊ុនថង បានថ្លែងបែបនេះថា «គោលបំណងសំខាន់ ទី១. គឺចង់ចែករំលែកនូវចំណេះដឹងទស្សនវិជ្ជា បង្កើនការផ្សព្វផ្សាយ ក៏ដូចជាការអនុវត្តទស្សនវិជ្ជាដែរ ហេតុអ្វីយើងចង់បង្កើនអាហ្នឹង ?មិញនេះវាគ្មិនទាំង ៣…