-
គុណភាពខ្យល់នៅកម្ពុជាក្នុងថ្ងៃទី៣ ខែកុម្ភៈសន្ទស្សន៍គុណភាពខ្យល់ “ល្អ”

ភ្នំពេញ៖ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពគុណភាព ខ្យល់នៅក្នុងប្រទេសកម្ពុជាសម្រាប់ថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤៧.៤៥ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍ គុណភាព ខ្យល់ (Air Quality Index) គឺ “ល្អ”។ *ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មាន៖ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ*ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ចាម រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តព្រះវិហារ*ពណ៌លឿងៈ ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តពោធិ័សាត់ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តកោះកុង ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ៕ដោយ៖ម៉ាដេប៉ូ
-
សិស្សជាង ៦០នាក់ ទទួលការបណ្ដុះបណ្ដាលជំនាញអគ្គិសនីនៅវិទ្យាល័យជប់វ៉ារី

បន្ទាយមានជ័យ៖ប្អូនៗកូនក្មួយ សិស្សានុសិស្សទាំងអស់ ត្រូវមានចំណង់ផ្ទាល់ខ្លួន ទើបការជ្រើសរើសយកជំនាញបានចំគោលដៅនិងត្រឹមត្រូវ។នេះជាប្រសាសន៍របស់លោក យឹម សំណាង អភិបាលរងខេត្តតំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ខណៈចុះពិនិត្យការបង្រៀនជំនាញអគ្គិសនី នៅវិទ្យាល័យជប់វ៉ារី នៅភូមិជប់វ៉ារី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។ សិក្ខាកាមដែលចូលរួមរៀនវគ្គបណ្ដុះបណ្ដាលនាពេលនេះមានជាង ៦០នាក់ ដោយសិក្សាលើមេរៀនចំនួន៤។ទី ១.សុវត្ថិភាពការងារ ,២.ការសង្គ្រោះបឋម ,៣.សិក្សាអំពីឧបករណ៍ និងសម្ភារៈអគ្គិសនី និងទី៤.ការប្រមូលផ្ដុំមេរៀនទាំងអស់។ ទាក់ទងនឹងការចាប់យកជំនាញផ្នែកអគ្គិសនី លោក អភិបាលរងខេត្តបានលើកទឹកចិត្តថា នេះពិតជាមានអត្ថប្រយោជន៍ច្រើនសម្រាប់ប្អូនៗក្មួយៗសិស្សានុសិស្ស ។ដូច្នេះសូមព្យាយាមយកចិត្តទុកដាក់ស្ដាប់ និងខិតខំរៀនសូត្រចាប់យកនូវមុខជំនាញឱ្យបានច្បាស់លាស់។ ជាពិសេស ត្រូវស្គាល់ឱ្យច្បាស់ពីសម្ភារៈប្រើប្រាស់ផ្នែកអគ្គិសនី និងដើម្បីពង្រីកចំណេះដឹងរបស់ខ្លួន។ សូមជម្រាបថា ការបណ្ដុះបណ្ដាលជំនាញអគ្គិសនីនេះ មានការផ្ដួចផ្ដើមគាំទ្រឧបត្ថម្ភពីឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ទើបអគារពហុបច្ចេកទេសបានចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលជំនាញអគ្គិសនីដល់យុវជនក្រៅសាលា និងសិស្សក្នុងសាលារយៈពេលសិក្សា ៣ខែ លើផ្នែកជំនាញអគ្គិសនីនេះ។ ដោយ៖ឃិន គន្ធា
-
ប្រាសាទឥដ្ឋជ្រុងខាងជើងប្រាសាទភ្នំក្រោម ខេត្តសៀមរាបជួសជុលរួចរាល់

ភ្នំពេញ៖អាជ្ញាធរជាតិអប្សរានៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងខាងជើងប្រាសាទភ្នំក្រោម ដែលស្ថិតនៅខេត្តសៀមរាប បានលេចចេញជារូបរាងដ៏ស្រស់ស្អាត ឡើងវិញ ក្រោយអ្នកជំនាញការរបស់អាជ្ញាធរជាតិអប្សរាបានអភិរក្ស និងជួសជុលយ៉ាងយកចិត្តទុកដាក់។ បើតាម លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សប្រាសាទនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ប្រាសាទឥដ្ឋជ្រុងខាងជើងនៃក្រុមប្រាសាទភ្នំក្រោមនេះ បានចាប់ផ្តើមជួសជុលនៅអំឡុងខែ មិថុនា និងបញ្ចប់ទាំងស្រុងនៅចុងខែ ធ្នូ ឆ្នាំ២០២៤។ លោកបន្តថា ប្រាសាទនេះមានទំហំប្រមាណ៦ម៉ែត្រ និងកម្ពស់ជាង៧ម៉ែត្រ។ចំពោះស្ថានភាពមុនជួសជុល អ្នកជំនាញបានពន្យល់ថា ដំបូល និងតួជញ្ជាំងរបស់ប្រាសាទមានសភាពពុកផុយ ហើយរដូវវស្សាមានទឹកភ្លៀងហូរច្រោះតាមថ្នេរឥដ្ឋ ដែលមូលហេតុបណ្ដាលមកពីអាយុកាល អាកាសធាតុ និងរុក្ខជាតិដុះចាក់ហែកឥដ្ឋជាដើម។ល។ ចំពោះបច្ចេកទេសជួសជុលវិញ លោក រស់ វិសុទ្ធ ពន្យល់ថា ក្រុមការងារបានព្យាយាមរក្សាឥដ្ឋចាស់ ដោយក្នុងនោះប្រមូលឥដ្ឋដែលនៅសេសសល់ បន្ទាប់មកកាត់ឥដ្ឋថ្មីបិទភ្ជាប់នៅទីតាំងដែលបាត់ឥដ្ឋ និងរៀបជញ្ជាំងយកលំនាំតាមរចនាសម្ព័ន្ធចាស់។ ក្រោយជួសជុលបានស្អាតវិញហើយ ប្រាសាទនេះមានភាពទាក់ទាញខ្លាំង និងគួរជាទីទស្សនា។ សូមជម្រាបថា ប្រាសាទភ្នំក្រោមមានជម្រើសច្រើនឱ្យភ្ញៀវទស្សនា ក្នុងនោះអាចទស្សនាផ្ទៃទឹកបឹងទន្លេសាប បរិស្ថានដ៏ស្រស់បំព្រង សម្រស់វាលស្រែខៀវ និងពណ៌មាស ទស្សនាថ្ងៃរះ ថ្ងៃលិច…
-
អភិបាលខេត្តកំពង់ឆ្នាំងស្នើដល់មន្ទីរពាក់ព័ន្ធ សិក្សានិងវាយតម្លៃផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកកំពង់លែង

កំពង់ឆ្នាំង៖ នៅក្នុងកិច្ចប្រជុំ ត្រួតពិនិត្យនិងវាយតម្លៃផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកកំពង់លែងកាលពីព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានណែនាំដល់អភិបាលរងខេត្ត មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុក និងភូមិឃុំ ត្រូវសិក្សាស្វែងយល់ និងវាយតម្លៃ ផលប៉ះពាល់ឱ្យបានច្បាស់លាស់ ដើម្បីស្នើសុំទៅក្រសួងពិនិត្យសម្រេច។ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងប្រាប់ដល់អាជ្ញាធរមូលដ្ឋាន ផ្អាកចុះហត្ថលេខាលើការ ស្នើសុំសាងសង់សំណង់រឹង ដែលប៉ះពាល់លើដីចំណីផ្លូវ ជាបណ្ដោះអាសន្ន ព្រោះនៅពេលដែលក្រសួងសម្រេច នឹងងាយស្រួលមិនប៉ះពាល់ដល់សំណង់រឹងរបស់ពួកគាត់។ នៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យរដ្ឋបាលស្រុកជួសជុលកែលម្អអគារសាលាស្រុកឡើងវិញ ។ឯកឧត្តម ក៏បានអនុញ្ញាតឱ្យមានការកសាង អគារការិយាល័យច្រកចេញចូលមួយមួយខ្នងដល់សាលាស្រុកផងដែរ៕ ដោយ៖សុខ គឹមសៀន
-
ប្រជាពលរដ្ឋជាងមួយពាន់គ្រួសារ នៅស្រុកស្ទឹងត្រង់ទទួលបានចង្ក្រានសន្សំសំចៃថាមពលពីឯកឧត្តម ហួត ហាក់ និងឯកឧត្តមអភិបាលខេត្តកំពង់ចាម

កំពង់ចាម៖ចង្ក្រានសន្សំសំចៃថាមពល ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ១ ១៧៧គ្រួសារ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមកាលពីថ្ងៃទី២ ខែកុម្ភៈដោយមានការអញ្ជើញចូលរួមនិងចែកជូនដោយ ឯកឧត្ដម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្តកំពង់ចាម ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាននាំមកនូវការអភិវឌ្ឍ ការលើកស្ទួយកម្រិតជីវភាព បូករួមទាំងសមិទ្ធផលដែលបងប្អូន បានប្រើប្រាស់ជាក់ស្ដែងរួចហើយ ។យើងមានផ្លូវកៅស៊ូមួយខ្សែពីខ្ពបតាងួន មកដល់ទួលសំបួរ ដែលផ្សាភ្ជាប់ពីតំបន់នេះទៅទីប្រជុំជន នៅតាមមាត់ទន្លេ និងតភ្ជាប់ជាមួយផ្លូវបេតុងមួយចំនួនទៀត ហើយនឹងកសាងផ្លូវក្រួសក្រហម ពីអារក្សត្នោត តភ្ជាប់មកទួលសំបួរ បូករួមទាំងការកសាងស្ពានបេតុងមួយកន្លែងទៀតផង ។ ឯកឧត្ដម អ៊ុន ចាន់ដា បានបន្តថា គម្រោងយើងបានលើករួចហើយ នឹងមានការស្ថាបនាឆាប់ៗខាងមុខនេះ នូវផ្លូវកៅស៊ូ និងផ្លូវបេតុង តភ្ជាប់ពីតំបន់អារក្សត្នោត មកដល់ទីតាំងទួលសំបួរ ហើយនឹងការរៀបចំបន្ថែមនូវប្រព័ន្ធផ្លូវ ទាំងផ្លូវបេតុង និងផ្លូវកៅស៊ូ នៅក្នុងបរិវេណទីប្រជុំជន ដែលនៅសេសសល់ផងដែរ ។…
-
តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបប្រមាណជា ១៣២ប្រភេទ

(ភ្នំពេញ)៖ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបប្រមាណជា ១៣២ប្រភេទ កំពុងមានវត្តមាន និងរស់នៅប្រកបដោយភាពសុខក្សេមក្សាន្តទៅតាមរដូវកាល។ ស្ថិតក្នុងស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ តំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ ជាតំបន់ដីសើមមួយស្ថិតនៅតាមដីសណ្តរទន្លេមេគង្គក្រោមភាគអាគ្នេយ៍នៃប្រទេសកម្ពុជា មានផ្ទៃដីទំហំ ៨,៣០៥ ហិចតា។ ក្រសួងបរិស្ថានបានឧ្យដឹងថាតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានស្ថានភាព រយៈពេល ៦ខែទឹក និងមានរយៈពេល ៦ខែគោក។នៅតំបន់នេះមានវត្តមាន ប្រភេទសត្វកម្រនិងសំខាន់ៗជាច្រើនដូចជា៖ សត្វក្រៀល ចាបព្រៃវែង ទុងប្រផេះ ស្មោញ ត្រដក់ធំ ត្រយងខ្លួនស ត្រយងខ្លួនរលោង រនាលពណ៍ជាដើម។ លើសពីនេះតំបន់ដ៏មានសក្តានុពលមួយនេះ សំបូរដោយ សត្វស្លាបច្រើនជាងគេ ក្នុងនេះមានសត្វដូចជាចង្កៀលខ្យង ក្រសារប្រផេះ ក្រសារធ្នង់ កុកគ្រោងតូច គ្រោងធំ គ្រោងមធ្យម កុកក្រកក្បាលត្នោតខ្ចី ក្អែកទឹកតូច ទាកាបព្រៃ ទាព្រៃក្បាលឆ្នូតពណ៌សជាដើម៕ ដោយ ៖ ម៉ាដេប៉ូ
-
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបង្ហាញការគាំទ្រដល់រដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមផ្សព្វផ្សាយអប់រំដល់ពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ពីការបំពុលខ្យល់

(ភ្នំពេញ)៖ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថារដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមបង្កាទប់ស្កាត់ ក៏ដូចជាផ្សព្វផ្សាយអប់រំដល់ពលរដ្ឋតាមរយៈការមិនដុតព្រៃ ដុតជញ្រ្ជាំងស្រូវ ដុតសំណល់សំរាមគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុង ការចូលរួមទប់ស្កាត់ ការបំពុលខ្យល់នៅកម្ពុជា និងក៏ដូចជាកិច្ចការពារបរិស្ថានរបស់ពិភពលោកផងដែរ ។ ថ្លែងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥នេះ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា តាមរយៈខ្យល់ពុលនៅប្រទេសជិតខាង ក៏ដូចជា នៅកម្ពុជាកើតឡើងមួយចំនួនតូចដែរនោះគឺជារឿងមួយយ៉ាងសំខាន់ដែលគ្រប់ភាគីត្រូវចូលរួមទប់ស្កាត់ការបំពុលខ្យល់ពិសេសថ្នាក់ រដ្ឋបាលរាជធានី-ខេត្ត តែម្តង ។ ការចូលរួមពីថ្នាក់មូលដ្ឋានគឺជាផ្នែកមួយមិនអាចខ្វះបាន ក្នុងនោះមានទាំងការអប់រំផ្សព្វផ្សាយ និងក៏ដូចជាហាមប្រាណផងដែរ ។ ឯកឧត្តម ខ្វៃ អាទិត្យបានថ្លែងដែរថានាពេលបច្ចុប្បន្ន ក្រសួងបរិស្ថាន បាននិងកំពុងយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់ បញ្ហាបំពុលខ្យល់ តាមរយៈបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ណែនាំប្រជាពលរដ្ឋ កុំឱ្យដុតជញ្រ្ជាំង កុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម សំរាមសំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀត នៅទីចំហ ដែលជាហេតុបង្កឱ្យ មានការកើនឡើងការបំពុលបរិយាកាស ។ មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងបន្ថែមថា…
-
ពិធីប្រគល់-ទទួលគ្រឿងចក្រ និងរថយន្តដឹកសំរាមជូនដល់ទីលានទុកដាក់សំរាមក្រុងកំពង់ចាម

កំពង់ចាម៖លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី២៧ ខែមករា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រពីរគ្រឿង និងរថយន្តដឹកសំរាមមួយគ្រឿង ពីគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ីតាមរយៈ ក្រសួងសាធារណការ និងដឹកជញ្ជូន។ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន លោក នុប រ៉ូបឺត ប្រធានគ្រប់គ្រងគម្រោងប្រតិបត្តិការថែទាំនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ បានឱ្យដឹងថា គ្រឿងចក្រនិងរថយន្តទាំងបីគ្រឿងនេះ ស្ថិតក្នុងរង្វង់ប្រតិបត្តិការក្រុមហ៊ុនBM ដែលជាក្រុមហ៊ុនសាងសង់ទីលានទុកដាក់សំរាមក្រុងកំពង់ចាម ក្នុងរយៈពេលពេញ១ឆ្នាំ។ សូមជម្រាបថា ទីលានទុកដាក់សំរាមក្រុងកំពង់ចាម ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។ ទីលានទុកដាក់សំរាមក្រុងកំពង់ចាមស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានសាងសង់រយៈពេល១៧ខែ ដោយគិតចាប់ពី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ។ទីលានទុកដាក់សំរាមត្រូវបានសាងសង់លើផ្ទៃដីទំហំ ១៨,៦៨ហិកតា ស្ថិតនៅក្នុងភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀមដែលមានចម្ងាយប្រហែល២៥គីឡូម៉ែត្រ ពីក្រុងកំពង់ចាម៕ដោយ៖លី ពៅ
-
ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា រំពឹងថា នឹងបន្តងើបក្នុងអត្រាកំណើន ៦,៣%

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានកត់សំគាល់ថា ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងបន្តងើបក្នុងអត្រាកំណើន ៦,៣% ខណៈឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើងក្នុងអត្រាកំណើន ៦,០%, អតិផរណាមានអត្រាទាប ០,៨%, ឯទុនបម្រុង អន្តរជាតិបានកើនឡើងដល់ ២២ ៥១១អាម៉េរិក ។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ប្រព្រឹត្តទៅនៅថ្ងៃទី ២៥ និងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, អមដោយអនុប្រធានទាំង៥រូប គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្ស ព្រមទាំងអង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស ដែលមានចំនួនសរុប ៣៥៥៥រូប ។ អង្គសន្និបាតបានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែល បានឆ្លុះបញ្ចាំងនូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍…
-
សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំប្រតិភូសិល្បៈករ សិល្បៈការិនីកម្ពុជា ទៅចូលរួមសាជាថ្មី ក្នុងក្បួនដង្ហែរ «ឈីងហ្គេ» ២០២៥

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សមាគមន៍ប្រជាជនសិង្ហបុរី សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំប្រតិភូសិល្បៈករ សិល្បៈការិនីកម្ពុជា ទៅចូលរួមសាជាថ្មីក្នុងក្បួនដង្ហែរ «ឈីងហ្គេ» ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៥ ។ សូមជម្រាបថាក្បួនដង្ហែរ «ឈីងហ្គេ» គឺជាក្បួនដង្ហែរធំមួយលំដាប់អន្តរជាតិ ដែលបើកឱកាសឱ្យបណ្ដាប្រទេសផ្សេងៗបានចែករំលែកបទពិសោធន៍ និងបង្ហាញពីមរតកវប្បធម៌ ផ្សារភ្ជាប់បេតិកភណ្ឌ វប្បធម៌តំណាងប្រទេសនីមួយៗ ជាពិសេសបង្ហាញពីភាពចម្រុះនៃការចូលរួមរបស់សហគមន៍ក្នុងតំបន់នានាផងដែរ៕ ដោយ យុវជន