-
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៃផលិតផលឱសថ និងវ៉ាក់សាំង គឺមានសារៈសំខាន់ណាស់

(ភ្នំពេញ)៖ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៃផលិតផលឱសថ និងវ៉ាក់សាំង គឺមានសារៈសំខាន់ណាស់ ដើម្បីចូលរួមការ អភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង សំដៅជំរុញការអនុវត្តគោលនយោបាយ អាទិភាពទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដោយផ្តោតលើការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឱ្យទទួលបានលទ្ធផលល្អប្រសើរ ស្របតាមសេចក្តីត្រូវការរបស់ប្រជាជនក្នុងការទទួលបាននូវ សេវាថែទាំសុខភាព ដែលមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាពប្រកបដោយសមធម៌ ចាប់ពីមណ្ឌល សុខភាព រហូតដល់មន្ទីរពេទ្យគ្រប់កម្រិត ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់បែបនេះ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការវាយតម្លៃខ្លួនឯង នៃប្រព័ន្ធនិយ័តកម្មឱសថ និងវ៉ាក់សាំង នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។ សិក្ខាសាលានេះ រៀបចំឡើងដើម្បីវាយតម្លៃ នៃប្រព័ន្ធនិយ័តកម្មឱសថ និងវ៉ាក់សាំង ជាសូចនាករមួយសម្រាប់វាស់វែង នូវសមត្ថភាពរបស់អង្គភាពពាក់ព័ន្ធ ដែលបំពេញមុខងារទាក់ទងនឹងការងារគ្រប់គ្រងផលិតផលឱសថ និងវ៉ាក់សាំង ដោយប្រើប្រាស់ឧបករណ៍វាយតម្លៃ របស់អង្គការសុខភាពពិភពលោក (Global…
-
ក្រុមប្រឹក្សាជាតិភាសាខ្មែរ និងអ្នកជំនាញរួមគ្នាចែករំលែកបទពិសោធពីការៀបចំ”សុសវែរ”ដើម្បីពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ មុនឈានដល់ការផលិតប្រើប្រាស់

(ភ្នំពេញ)៖ ក្រុមមន្រ្តី និង អ្នកជំនាញបានរួមគ្នាធ្វើការចែករំលែកនូវបទពិសោធន៍ក៏ដូចជារួមគ្នារកដំណោះស្រាយក្នុង ការរៀបចំ សុសវែរ ពិនិត្យ អក្ខរាវិរុទ្ធភាសាខ្មែរ សំដៅយ៉ាងណារក្សាអត្តសញ្ញាណជាតិរបស់ខ្មែរ ក៏ដូចជាឈានដល់ការផលិតសុសវែរ ពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ សម្រាប់ប្រើប្រាស់ទូទៅ។ ថ្លែងក្នុងសិក្ខាសាលា ស្តីពី “បទពិសោធនៃការរៀបចំសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ” នៅរាជបណ្ឌិត្យសភាកម្ពុជានាថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៥ គេឃើញមានការចូលរួមពីសំណាក់វាគ្មិនមានបទពិសោធន៍ខ្ពស់ ចំនួន ៤រូប ដូចជា លោក កែ ជាប៉ូ ប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន ខូតាហ្វឺ ឯ.ក បានធ្វើបទបង្ហាញពី បទពិសោធនៃការរៀបចំសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ។ លោក ដាញ់ ហុង អ្នកបង្កើតកម្មវិធីអក្ខរាវិរុទ្ធខ្មែរនៃសមាគមអ្នកនិពន្ធខ្មែរ ដែលធ្វើបទបង្ហាញលើប្រធានបទ NextSpell : A Machine Learning Model for Khmer Spellchecking។លោកបណ្ឌិត ប៊ួយ រីណា អ្នកស្រាវជ្រាវបញ្ញាសិប្បនិម្មិតនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ធ្វើបទបង្ហាញពី ការពិនិត្យអក្ខរាវិរុទ្ធខ្មែរ៖ បទពិសោធ បញ្ហាប្រឈម និងជំហានបន្ទាប់។ លោក…
-
សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី

(កំពង់ចាម)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លើកឡើងថា ដោយបានទទួលបន្តនូវមរតកនៃអរិយធម៌អេកូឡូស៊ី តាមរយៈការអប់រំ ផ្សព្វផ្សាយ បង្កើតកម្មវិធីចែករំលែកពីទ្រឹស្តីនិងអនុវត្តដោយផ្ទាល់លើការការពារបរិស្ថាន ជីវចម្រុះ សុវត្ថិភាពចំណីអាហារ សន្តិសុខស្បៀង និង អនាម័យសាធារណ:។ ដោយឡែកឆ្នាំនេះ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មានរៀបចំកម្មវិធីនៃការយល់ដឹងពីអរិយធម៌អេកូឡូស៊ី នៅវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្ថិតនៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ លោក ង៉ូវរីន ហាប៉ូនីកា អភិបាលរងស្រុកជើងព្រៃ និងជាអតីតនាយកវិទ្យាល័យ ហ៊ុន សែន ស្គន់ បានឱ្យដឹងថា តាមរយៈបទបង្ហាញនាថ្ងៃនេះ គណៈគ្រប់គ្រង សិស្សានុសិស្ស និងអាណាព្យាបាលបានយល់កាន់តែច្រើនពីកិច្ចការពារបរិស្ថាន និងសមិទ្ធផលជាច្រើនដែលប្រទេសចិនសម្រេចបានក្រោមស្លាក នៃទិវាជាតិអរិយធម៌អេកូឡូស៊ី ។ លោកក៏បានសាទរនឹងផលិតផលរថយន្តអគ្គិសនីBYDដែលបានលក់ក្នុងបរិមាណដ៏ច្រើនលើសលុប ជួយយ៉ាងច្រើនដល់ចំណែកនៃកិច្ចបង្កើនសម្រស់បៃតងភាពដល់ផែនដីដែលជាផ្ទះរួមរបស់យើងទាំងអស់គ្នា។ លោកក៏បានថ្លែងអំណរគុណដល់លោក Liu Wenzhi ប្រធានការិយាល័យមូលនិធិចិនPEACELANDប្រចាំកម្ពុជាដែលបានផ្តល់ដបទឹកអ៊ីណុកចំនួន២០រួមចំណែកដល់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងវិទ្យាល័យ ។លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា បានថ្លែងថា…
-
តំណែងប្រធានការិយាស្រុកកងមាសត្រូវបានដក

កំពង់ចាម៖ វិធានការចំពោះលោក ហែម គីមសាធ ប្រធានការិយាល័យរដ្ឋបាល និងហិរិញ្ញវត្ថុ និងការពង្រឹងតួនាទីភារកិច្ចរបស់រដ្ឋបាលស្រុកកងមាស ត្រូវបានអភិបាលខេត្តកំពង់ចាម ខណៈមហាជនប្តឹងលើមន្ត្រីរូបនេះ ថាបានយកលុយលើសេវាសាធារណៈខុសគោលការណ៍។ បន្ទាប់ពីអាជ្ញាធរទទួលបានពាក្យបណ្តឹងតាមបណ្តាញសង្គមហ្វេសប៊ុកពីគណនីឈ្មោះ Chheng Sokly ដែលចុះផ្សាយពីឈ្មោះ ហែម គឹមសាធ ទទួលប្រាក់ចំនួន៣៦០ ដុល្លារ ដើម្បីកែតម្រូវសំបុត្រកំណើតរបស់ពលរដ្ឋឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម និងក្រុមការងារចុះ ស្រាវជ្រាវ បានរកឃើញថា គឺពិតជាមានរឿងខាងលើប្រាកដមែន។ រដ្ឋបាលខេត្តកំពង់ចាមបានសម្រេចរៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធពីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុឲ្យមកនៅត្រឹមជាមន្ត្រីសាលាស្រុកកងមាសធម្មតា។ ករណីខាងលើនេះ មន្ត្រី ACU ប្រាប់ថា មន្រ្តីរដ្ឋបាលស្រុកកងមាសឈ្មោះ ហែម គឹមសាធ បានទទួលរងទណ្ឌកម្មខាងវិន័យរួចរាល់ហើយ ដោយមានការផ្លាស់ប្តូរតំណែងភារកិច្ច ហើយវាជាកិច្ចការផ្ទៃក្នុងដែលត្រូវរក្សាការសម្ងាត់របស់អង្គភាព។ ចំណាត់ការរដ្ឋបាលខេត្តកំពង់ចាម ចាត់ទុកថាជាការពិន័យ និងបង្ហាញចំពោះមន្ត្រីផ្សេងទៀតកុំអោយប្រព្រឹត្តខុស៕
-
អ្នកទេសចរប្រមាណជាង ២ម៉ឺននាក់ទស្សនា ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី នាំគ្នាមក ដើម្បីរង់ចាំទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី២១ ខែ មីនា ឆ្នាំ ២០២៥នេះថាក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃ ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នេះគេឃើញបណ្តាភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានស្កាត់មកពីទីជិតឆ្ងាយ ដោយ រូតរះក្រោកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំទស្សនាទិដ្ឋភាពដ៏កម្រ នៃថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរ និងឆ្លៀតចូលទស្សនាសម្រស់ប្រាសាទអង្គរវត្ត នាពេលព្រឹកផងដែរ។ ប្រភពខាងលើនេះបានឱ្យដឹងដែរថាសម្រាប់នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ចាប់តាំងពីម៉ោង៥ព្រឹកមកម្ល៉េះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណជាង២០,០០០នាក់ បានមករង់ចាំទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនេះ នៅខាងមុខប្រាសាទអង្គរវត្ត៕ ដោយ ៖ ម៉ាដេប៉ូ
-
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សេចក្ដីជូនដំណឹង ស្ដីពី ការរៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤៥នេះ បានចេញសេចក្តីជូន ដំណឹងឱ្យដឹងថា កន្លងមកក្រសួងប្រៃសណីយ៍និងទូរគមនា គមន៍ បានដាក់ឱ្យប្រើប្រាស់ ថ្នាលសហគមន៍ឌីជីថលកម្ពុជា – ស.ឌ.ក. (Digital Community of Cambodia – DCC) ជាថ្នាលសម្រាប់ប្រមូលផ្តុំធនធានមនុស្សឌីជីថលនៅកម្ពុជា ជាអាទិ៍ អ្នកអភិវឌ្ឍន៍សុសវែរ សហគ្រិនឌីជីថល បុគ្គលពាក់ព័ន្ធ ដែលមានគុណវុឌ្ឍបច្ចេកវិទ្យាឌីជីថល និងនិស្សិត ក្នុងទម្រង់ជា ការចូលរួមដោយស្ម័គ្រចិត្ត ដែលបច្ចុប្បន្ន មានអ្នកចុះឈ្មោះ ប្រមាណ ៥ ០០០ នាក់ ដើម្បី៖ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក.ប.ទ. និងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ សមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល (Digital Professionals Association) ដោយបែង ចែក ជាសហគមន៍ (Community) ទៅតាមជំនាញ…
-
គណៈប្រតិភូឥណ្ឌា ទស្សនកិច្ចវឌ្ឍនភាពការងារ អភិរក្ស និងជួសជុលប្រាសាទព្រះវិហារ

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា គណៈប្រតិភូក្រសួងការបរទេសឥណ្ឌាបានចុះមកទស្សនកិច្ចប្រាសាទព្រៈវិហារ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសឥណ្ឌា និងកម្ពុជា ដែលបានចុះអនុស្សារណៈ តាំងពីឆ្នាំ២០១៨។ គួរបញ្ជាក់ថា គម្រោងនេះសម្រេចបានការងារមួយចំនួនដូចជា បានរៀបចំការដ្ឋានរួចរាល់ តម្លើងជើងគ្រែន សាងសង់ផ្លូវវាង ការដ្ឋាន សិក្សាប្រព័ន្ធផ្លូវទឹក ភូគព្ភសាស្ត្រ បរិស្ថាន និងផែនការ ជួសជុលជណ្តើរខាងជើងថ្នាក់ទី១ ជាប់ក្បាលស្ពាននាគ។ក្នុងដំណើរទស្សនកិច្ចដែលធ្វើឡើងកាលពីថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៥ គណៈប្រតិភូមួយនេះបានវាយតម្លៃខ្ពស់អំពី លទ្ធផលការងារដែលសម្រេចបានរួមគ្នា និងលើកទឹក អោយបន្តកិច្ចសហប្រតិបត្តិការបន្តទៀត៕ ដោយ ៖ ម៉ាដេប៉ូ
-
ឯកឧត្តម ពូ សាប៊ុតឌី អញ្ជើញពិនិត្យការងារចុះឈ្មោះ និងចែកពាក្យជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យយោធភូមិភាគពិសេសកងទ័ពជើងគោក

(ខេត្តកណ្តាល)៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស និងជាប្រធានអនុគណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ក្នុងភូមិសាស្ត្រយោធភូមិភាគពិសេស បានអញ្ជើញចុះត្រួតពិនិត្យការងារចុះឈ្មោះ និងចែកពាក្យជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យយោធភូមិភាគពិសេសកងទ័ពជើងគោក ។ ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានថ្លែងការកោតសរសើរដល់ក្រុមការងារអនុគណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យយោធភូមិភាគពិសេសកងទ័ពជើងគោក បានរៀបចំ និងបែងចែកកម្លាំងអនុវត្តន៍ភារកិច្ចតាមតួនាទីភារកិច្ចប្រគល់ជូន ។ ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានផ្តាំផ្ញើដល់អនុគណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យយោធភូមិភាគពិសេសកងទ័ពជើងគោក ត្រូវជួយសម្រួលដល់យុវជនទាំងអស់ ចូលរួមចុះឈ្មោះ និងដាក់ពាក្យឲ្យដំណើរការដោយរលូនតាមការរំពឹងទុក ។ សូមបញ្ជាក់ថា៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នាពេលថ្មីៗកន្លងទៅនេះ បានប្រកាសជូនដំណឹងដល់សាធារណជនមានបំណងចូលបម្រើការងារកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក ដែលមានទីកន្លែងចុះឈ្មោះ ចែកពាក្យ និងទទួលពាក្យស្នើសុំរួមមាន៖ ១. យោធភូមិភាគទី១ចំនួន ១១៨នាក់-តំបន់ប្រតិបត្តិការសឹករងរតនគិរី-តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី-តំបន់ប្រតិបត្តិ ការសឹករងស្ទឹងត្រែង ។ ២. យោធភូមិភាគទី២ ចំនួន ៥៣នាក់-តំបន់ប្រតិបត្តិការសឹករងស្វាយរៀង-តំបន់ប្រតិបត្តិការសឹករងព្រៃវែង-តំបន់ប្រតិបត្តិ ការសឹករងត្បូងឃ្មុំ-តំបន់ប្រតិបត្តិការសឹករងក្រចេះ ៣. យោធភូមិភាគទី៣ ចំនួន…
-
ឯកឧត្តម ហេង សួរ ៖ គណៈកម្មាធិការជាតិបណ្តុះបណ្តាល បានដាក់ចេញនូវទិសដៅការងារឆ្នាំ២០២៥ ចំនួន ៤ចំណុច

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិបណ្តុះបណ្តាលបានដាក់ចេញនូវទិសដៅការងារឆ្នាំ២០២៥ ដោយទី១. បន្តកែសម្រួលសមាសភាពគណៈកម្មការចំណុះ និងលេខាធិការដ្ឋាន, ទី២. ជំរុញឱ្យមានផែនការប្រតិបត្តិ និងផែនការថវិកាសម្រាប់ដំណើរការ និងរបបប្រជុំជាក់លាក់ទាំងគណៈកម្មាធិការជាតិ គណៈកម្មការចំណុះ និងលេខាធិការដ្ឋាន និងមានការគាំទ្រថវិកាសម្រាប់ដំណើរការ, ទី៣. បន្តរៀបចំប្រជុំពិនិត្យ និងអនុម័តឯកសារគតិយុត្តតាមការស្នើសុំរបស់គណៈកម្មការចំណុះ, និងទី៤. បន្តចូលរួមផ្តល់ធាតុចូល និងពិនិត្យសម្រេចលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត គោលនយោបាយជាតិ អ.ប.វ. ឆ្នាំ២០២៥-២០២៧។ ប្រសាសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងកាលពីថ្ងៃ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាល ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការតំណាងក្រសួងស្ថាប័ននានា, តំណាងវិស័យឯកជន, នាយកនៃវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស, និងបណ្តាថ្នាក់ដឹកនាំសហជីព ផងដែរ។ កិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាល ធ្វើឡើងក្នុងគោលបំណង ក្នុងគោលបំណងណែនាំសមាសភាពថ្មី, បង្ហាញពីតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល, រៀបចំកែសម្រួលគណៈកម្មការប្រតិបត្តិ, បង្ហាញពីយន្តការអនុវត្តការវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សាដែលមានពីមុន និងការទទួលស្គាល់សមត្ថភាពបច្ចុប្បន្ន (RPL/RCC) និងពិភាក្សាពីយន្តការពង្រឹងគណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB)។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមទៀតថា នៅក្នុងអាណត្តិទី៧នេះ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ…
-
បង្រ្កាបបទល្មើសនេសាទនៅតំបន់ឃុំផាត់សណ្តាយ ដោយបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់យ៉ាងច្រើន

កំពង់ធំ៖លោកវរសេនីយ៍ទោ សេង សំអុល នាយសេនាធិការរង និងជាប្រធានក្រុមទីបញ្ជាការស្រាលប្រចាំការ បង្រ្កាបបទល្មើសនេសាទនៅតំបន់ឃុំផាត់សណ្តាយ កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈបានដឹកនាំកម្លាំងចម្រុះចុះល្បាតនៅតំបន់ព្រែកតាសោម ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ លោក សេង សំអុល បានបញ្ជាក់ថា ក្នុងសកម្មភាពល្បាតកងកម្លាំងចម្រុះបានប្រទះឃើញឧបករណ៍ល្មើសច្បាប់ជាច្រើន។ សមត្ថិកច្ចបានបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់នៅនឹងកន្លែងរួមមាន របាំងសាច់អួនចំនួន១១ ជាប់ៗគ្នាប្រវែង ៣ ៣០០ម៉ែត្រ,ឡុកចំនួន២២ឡុក ,លបចំនួន២២លប និងបង្គោលចំនួន៤ ៥០០ដើម ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់សឹករងកំពង់ធំបានកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ និងបានណែនាំ ប្រគល់ភារកិច្ចបន្ថែមដល់កងកម្លាំងចម្រុះ ទាំងអស់ ពិសេសកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវសហការឱ្យបានល្អ ក្នុងការបន្តធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់៕ដោយ៖ប៊ុន រដ្ឋា