-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អបអរសាទរដល់ Bamnang Academy, BookMeBus, Salatech និង Finluy ដែលត្រូវបានជ្រើសរើសតំណាងកម្ពុជាទៅចូលរួមកិច្ចកម្មវិធី Plug and Play Silicon Valley Summit 2025 នៅសហរដ្ឋអាមេរិក

(សិង្ហបុរី)៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមអបអរសាទរដល់ Bamnang Academy, BookMeBus, Salatech និង Finluy ដែលត្រូវបានជ្រើសរើសដោយ មជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ជាតំណាងឱ្យប្រទេសកម្ពុជា ចូលរួមក្នុងកម្មវិធី Silicon Valley Summit 2025 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាល Plug and Play ទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ការជ្រើសរើសនេះ ប្រព្រឹត្តទៅបន្ទាប់ពីការធ្វើបទបង្ហាញគម្រោងទាក់ទាញការវិនិយោគ (Pitching) ដោយ Plug and Play ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសសិង្ហបុរី។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបង្ហាញចំណាប់អារម្មណ៍ទាំងមោទនភាពថា “ការចូលរួមរបស់ Bamnang Academy, BookMeBus, Salatech…
-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្វាយ ព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តមសិរីជយាភិរម្យនៃព្រះរាជពិធីខួបលើកទី២១ នៃការយាងគ្រងព្រះបរមសិរី រាជសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់ និងភរិយា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ និងតារវភក្តិដ៏ខ្ពង់ខ្ពស់បំផុត់ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចកាល ក្នុងព្រះបរមសិរី រាជសម្បត្តិរយៈពេល២១ឆ្នាំនេះ ព្រះអង្គទ្រង់តែងបំពេញនូវព្រះរាជកិច្ចក្នុងវិស័យការទូត អប់រំ សង្គមកិច្ច សុខាភិបាល វប្បធម៌ និងសាសនា ប្រកបដោយទសពិធរាជធម៌ ព្រះគតិបណ្ឌិតវាងវៃ ព្រះរាជហឫទ័យសណ្តោសប្រណីដ៏ថ្លៃថ្លា នាំមកនូវភាពសុខដុមរមនាក្នុងសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រកបដោយមោទនភាព និងកិត្យានុភាព ដោយឈរលើស្មារតីពូនជ្រំនូវមរតកដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ។ ឆ្លើយតបទៅនឹងការលះបង់ព្រះកាយពល និងការចូលរួមតស៊ូរបស់ ព្រះករុណាថ្លៃវិសេស ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្តេជ្ញាបន្តជំរុញនិងពន្លឿនការចុះបញ្ជីដីធ្លីនិងការចេញបណ្ណកម្មសិទ្ធិដីធ្លីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសមិនមានវិវាទ ព្រមទាំងការងាររៀបចំដែនដី នគរូបនីយកម្ម…
-
រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាត និងការគ្រប់គ្រងធនធានធម្មជាតិ

(ភ្នំពេញ)៖ «ការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយបញ្ហាបរិស្ថាននៅតាមមូលដ្ឋាន ជាពិសេសការចូលរួមជំរុញសកម្មភាពនៃយុទ្ធនាការនានារបស់ក្រសួងបរិស្ថាន គឺជាសក្ខីភាពមួយ នៃការអនុវត្តគោលនយោបាយវិមជ្ឈកា និងវិសហមជ្ឈកា ដែលក្រសួងបរិស្ថានគាំទ្រការជំរុញប្រសិទ្ធភាព នៃការបំពេញតួនាទី និងភារកិច្ច ប្រកបដោយការទទួលខុសត្រូវ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ»។ នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តមុខងារវិស័យបរិស្ថាន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបានថ្លែងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីភាពស្អាត ដោយធ្វើការទប់ស្កាត់ការបំពុលបរិស្ថាន នៅលើដី ក្នុងទឹក និងលើមេឃ ពិសេសសម្រេចឱ្យបានជោគជ័យដ៏ឧត្តុង្គឧត្តម បង្កើនគម្របបៃតង ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សេដ្ឋកិច្ចបៃតង និងការសម្រេចគោលដៅ កម្ពុជាគឺ «ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០»។ លើសពីនេះ ចលនាស្អាតរបស់ប្រជាពលរដ្ឋជាង ១៣លាននាក់ បានបង្ហាញនូវឥរិយាបថវិជ្ជមាន ឈានទៅភាពជោគជ័យប្រយុទ្ធប្រឆាំងនឹងសំណល់ប្លាស្ទិក ដើម្បីធានាការរស់នៅរបស់ប្រជាពលរដ្ឋ មានបរិស្ថានស្អាត មានការអភិវឌ្ឍប្របដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែម។ ឯកឧត្តមបណ្ឌិត អ៊ាង…
-
កម្ពុជា និង ធនាគារពិភពលោក ពិភាក្សាលើការគាំទ្រ នៃការផ្តល់ជំនាញ និងការងារដល់ពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃវិញ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយប្រតិភូធនាគារពិភពលោកដឹកនាំដោយ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់និងចែករំលែកព័ត៌មានអំពីការជួយគាំទ្ររបស់ធនាគារពិភពលោកចំពោះពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ស្តីពីការស្វែងរកការងារធ្វើ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈតាមរយៈយន្តការគាំទ្របឋមភ្លាមៗ និងរយៈពេលមធ្យម។ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោក លើការងារការកសាងមូលធនមនុស្ស ការងារ និងជំនាញនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា ការពិភាក្សានៅថ្ងៃនេះ គឺស្របទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបង្កើតការងារ ទីផ្សារការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តម ហេង សួរ ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងយូរអង្វែងរបស់ធនាគារពិភពលោកជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើគម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ (Skills for Better Jobs Project)។ ជាការឆ្លើយតប លោកស្រី Tania Meyer បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ចំពោះជំនួបដែលបានផ្តល់ឱកាសដល់ភាគីទាំងពីរអាចផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មានអំពីការជួយគាំទ្ររបស់ធនាគារពិភពលោកចំពោះពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃស្តីពីការស្វែងរកការងារ…
-
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិភាក្សាលើការស្នើសុំនាំចូលគ្រឿងអេឡិចត្រូនិក និង បរិក្ខារអគ្គិសនី ដែលប្រើប្រាស់រួច ដើម្បីបំពេញបន្ថែមដល់គម្រោងរោងចក្រកែច្នៃឡើងវិញ

(ភ្នំពេ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, បានដឹកនាំកិច្ចប្រជុំពិនិត្យលើការស្នើបង្កើតរោងចក្រកែច្នៃឡើងវិញ នូវបរិក្ខារអេឡិចត្រូនិក និង អគ្គិសនី ដែលប្រើប្រាស់រួច ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌានស៊ីណូ មេធលលីក មេធៀរៀល នៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។ គម្រោងរោងចក្រកែច្នៃឡើងវិញនេះ មានផែនការប្រមូលវត្ថុធាតុដើម ជាសម្ភារៈអេឡិចត្រូនិក និង បរិក្ខារអគ្គិសនី ដែលប្រើប្រាស់រួច ដើម្បីធ្វើការកែច្នៃឡើងវិញ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការបំបែក ញែក និង ធ្វើប្រព្រឹត្តកម្ម ដើម្បីអាចទាញយកលោហៈ និង វត្ថុនានា ដូចជា មាស…
-
មន្រី្តជាន់ខ្ពស់ ៖ នៅកម្ពុជា ជំងឺមហារីកមាត់ស្បូន ស្ថិតនៅលំដាប់លេខរៀងទី២ បន្ទាប់ពីជំងឺមហារីកសុដន់

(ភ្នំពេញ)៖ នៅប្រទេសកម្ពុជា ក្នុងចំណោមជំងឺមហារីកទាំងអស់ គឺរកឃើញថា ជំងឺមហារីកមាត់ស្បូន ស្ថិតនៅលំដាប់លេខរៀងទី២ បន្ទាប់ពីជំងឺមហារីកសុដន់។ ជំងឺមហារីកមាត់ស្បូន ត្រូវបានទទួលស្គាល់ថា ជាបញ្ហាសុខភាពសាធារណៈដែលគួរកត់សម្គាល់។ នៅទូទាំងពិភពលោក ជំងឺមហារីកមាត់ស្បូនស្ថិតនៅលំដាប់លេខរៀងទី៤ នៃជំងឺមហារីកដែលកើតមានឡើងច្រើនបំផុតលើស្ដ្រី ។ នេះបើតាមការបញ្ជាក់ឱ្យដឹង របស់លោកជំទាវសាស្ដ្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថាក្នុងឱកាសសិក្ខាសាលា បង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ លើការរកឃើញមហារីកមាត់ស្បូនតាមរយៈការធ្វើតេស្ដ អេច ភី វី នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈនេះ ក្រសួងសុខាភិបាល ដែលមាននាយកដ្ឋានការពារសុខភាព ជាលេខាធិការដ្ឋាន បានខិតខំរៀបចំបង្កើតឡើងនូវផែនការយុទ្ធសាស្ដ្រជាតិ សម្រាប់ការពារជំងឺមិនឆ្លង ២០២២-២០៣០ ដែលផែនការសកម្មភាពសម្រាប់បង្ការ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន និង និយាមប្រតិបត្ដិស្ដង់ដាជាតិ សម្រាប់ពិនិត្យស្រាវជ្រាវរកមហារីកមាត់ស្បួន ដែលបានធ្វើបច្ចុប្បន្នភាព ឆ្នាំ២០២៥ ។ បើតាមតួលេខនៅឆ្នាំ២០២២ លោកជំទាវសាស្ដ្រាចារ្យបានបញ្ជាក់ថា ស្ដ្រីប្រមាណ ៦៦២,៣០១នាក់ ត្រូវបានរកឃើញថា មានជំងឺមហារីកមាត់ស្បូន ហើយស្ដ្រីប្រមាណ ៣៤៨,៨៧៤នាក់ បានស្លាប់ដោយសារជំងឺនេះ។ លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងទៀតថា ទោះបីជាយ៉ាងណាក៏ដោយ…
-
ឯកឧត្តម កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័រ រវាងសហរដ្ឋអាម៉េរិក-អាស៊ាន លើកទី6 – 6th ASEAN-U.S. Cyber Policy Dialogue”

(ប្រទេសសិង្ហបុរី)៖ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័រ រវាងសហរដ្ឋអាម៉េរិក-អាស៊ាន លើកទី6 – 6th ASEAN-U.S. Cyber Policy Dialogue” ជាមួយ ឯកឧត្តម Andrew R. Herrup ទីប្រឹក្សាជាន់ខ្ពស់ នៃការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក ដែលប្រព្រឹត្តទៅក្នុងទម្រង់ជាកម្មវិធីស្រប (sideline event) និងមានទីតាំងតែមួយជាមួយកម្មវិធី 10th Singapore International Cyber Week (10th SICW) និងកម្មវិធី The 10th ASEAN Ministeral Conference on Cybersecurity (10th AMCC)។ កិច្ចសន្ទនានេះមានការចូលរួមពីគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិការ តំណាងប្រតិភូនៃប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងគោលបំណងពិភាក្សាអំពីបញ្ហាប្រឈមនៃការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងតំបន់និងអន្តរជាតិ ជំរុញការកសាងសមត្ថភាពលើជំនាញសាយប័រ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាពាក់ព័ន្ធនឹងសន្តិសុខសាយប័រចែករំលែកពីការធ្វើបច្ចុប្បន្នភាពគោលនយោបាយសន្តិសុខសាយប័ររបស់រដ្ឋសមាជិកអាស៊ាន…
-
កាកបាទក្រហមកម្ពុជា ទទួលបានការឧបត្ថម្ភ ៥០.០០០ ដុល្លារ ពីក្រុមហ៊ុន CAMBODIAN TRANSMISSION LIMITED

(ភ្នំពេញ)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអញ្ជើញទទួលជួបសវនាការ និងទទួលអំណោយថវិកាចំនួន ៥០.០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាម៉េរិក) ពីក្រុមហ៊ុន CAMBODIAN TRANSMISSION LIMITED ដឹកនាំដោយ Ms. EzrailaMohamd Isa, Chief Operating Officer Renewable Energy និងសហការី ដែលជំនួបនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារទី២៨ ខែតុលា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ បើតាមការឱ្យដឹងពីលោកជំទាវ ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង នៅក្នុងជំនួបនេះ តំណាងក្រុមហ៊ុន CAMBODIAN TRANSMISSION LIMITED ដែលមាន Ms. EzrailaMohamd Isa បានជម្រាបជូនអំពីប្រតិបត្តិការរបស់ក្រុមហ៊ុន គឺជាប្រតិបត្តិករចែកចាយបណ្តាញអគ្គិសនីកកើតឡើងវិញ ដែលមានទីតាំងនៅខេត្តកំពង់ចាម ព្រះសីហនុ ក្រចេះ ។ ហើយឆ្នាំនេះ កម្ពុជាមានបញ្ហាជម្លោះនៅតាមព្រំដែន ដែលធ្វើឱ្យមានប្រជាជនភៀសសឹកជាច្រើនពាន់នាក់ ជាពិសេសនៅខេត្តព្រះវិហារ សព្វថ្ងៃនេះនៅមានច្រើននៅឡើយ នៅតាមមណ្ឌលភៀសសឹក ដែលមិនទាន់បានវិលត្រឡប់ទៅលំនៅដ្ឋានវិញ…
-
ផ្សារផលិតផលខ្មែរ ដាំដុះដោយកសិករខេត្តកំពង់ធំ បង្ហាញវត្តមានបីថ្ងៃក្នុងមួយសប្ដាហ៍

កំពង់ធំ៖ការចាប់ផ្តើមមួយបានចេញដំណើរហើយកាលពីពេលថ្មីនៅទីរួមខេត្តកំពង់ធំ។នោះគឺផ្សារផលិតផលខ្មែរ ដែលដំណើរការបីថ្ងៃក្នុងមួយសប្ដាហ៍ គឺរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច នៅសួនស្ទឹងសែន ខេត្តកំពង់ធំ។ រដ្ឋបាលខេត្ត ដែលមានមន្ទីរពាណិជ្ជកម្មជាសេនាធិការ និងការគាំទ្រពីក្រសួងពាណិជ្ជកម្ម បានបន្តដំណើរការលក់ផលិតផលខ្មែរនិងកសិផលក្នុងស្រុក ដោយមានការចូលរួមសកម្មពីកសិករដែលជាអ្នកផលិត។ តាមពិតទៅសកម្មភាពលក់ផលិតផលខ្មែរ ត្រូវបានរៀបចំក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្មដែលបានចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ ២០១៩មកម៉្លេះ ដោយមានការសម្របសម្រួលជិតស្និទ្ធពីមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ។ គម្រោងនេះមានគោលបំណងជំរុញឱ្យកសិករ និងអាជីវករខ្នាតតូចមានឱកាសចូលរួមលក់ផលិតផលដាំដុះ កែច្នៃ និងផលិតដោយខ្លួនឯង ទៅកាន់ទីផ្សារដែលមានសុវត្ថិភាព និងទំនុកចិត្តពីអ្នកប្រើប្រាស់។ បច្ចុប្បន្នផ្សារផលិតផលខ្មែរ នៅសួនស្ទឹងសែនក្លាយជាកន្លែងសម្រាប់លក់ផលិតផលសុវត្ថិភាព ផលិតផលសិរីរាង្គ ដែលមិនប៉ះពាល់ដល់សុខភាព និងជួយបង្កើនប្រាក់ចំណូលកសិករ។ មន្រ្តីរដ្ឋបាលខេត្តបានអំពាវនាវសូមចូលរួមគាំទ្រផលិតផលខ្មែរ ។ការគាំទ្រគឺជាការរួមចំណែកសំខាន់ក្នុងការបង្កើនផលិតភាពក្នុងស្រុក លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចសង្គមឱ្យរីកចម្រើនកាន់តែប្រសើរ។ពិសេស លើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕ដោយ៖ប៊ុនរដ្ឋា
-
ប្រធានាធិបតីប្រទេសហុងគ្រី អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជា និង ថៃ

(ភ្នំពេញ)៖ ឯកឧត្ដម តាម៉ាស ស៊ូលយ៉ូក (Tamás Sulyok) ប្រធានាធិបតីហុងគ្រី បានចូលរួមអបអរសាទរកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និង ថៃ ដែលបានចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្រ្តីប្រទេសថៃ កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៥នេះ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ឯកឧត្តមប្រធានាធិបតី មានក្តីសង្ឃឹមថា បន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជា និង ថៃ នឹងវិលទៅប្រក្រតីភាព ហើយប្រជាពលរដ្ឋទាំងសងខាងនឹងរស់នៅដោយសុខសន្តិភាព ឡើងវិញក្នុងពេលឆាប់ៗ ។ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម តាម៉ាស ស៊ូលយ៉ូក (Tamás Sulyok) ប្រធានាធិបតីហុងគ្រី។ ឯកឧត្តមប្រធានាធិបតី ប្រទេសហុងគ្រី បញ្ជាក់ថា ជាទូទៅពលរដ្ឋ ត្រូវការសន្តិភាព ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះ ប្រជាពលរដ្ឋងាយនឹងរងគ្រោះដោយសារសង្រ្គាមណាស់។ សង្រ្គាមងាយនឹងផ្ទុះឡើង ប៉ុន្តែវាជាការលំបាកបំផុតក្នុងការបញ្ចប់សង្រ្គាម។ ឆ្លៀតនៅក្នុងឱកាសនោះ…