Category: ព័ត៌មានជាតិ

  • កម្ពុជាសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

    កម្ពុជាសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

    (ភ្នំពេញ)៖ គ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ សហជីព និងប្រជាពលរដ្ឋកម្ពុជា បង្ហាញការសាទរចំពោះកិច្ចព្រមព្រៀងកម្ពុជា-ថៃ ដែលបង្ហាញពីជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលតាមរយៈយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម បាននាំយកសន្តិភាពពិតប្រាកដជូនជាតិមាតុភូមិ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានគិតគូយ៉ាងហ្មត់ចត់ ដែលយកជម្រើសមិនបង្កសង្គ្រាមតាមរយៈយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមដែលទទួលបានជោគជ័យក្នុងការបញ្ចប់សង្គ្រាមរវាងប្រទេសកម្ពុជា និងថៃ ហើយនាំមកនូវព្រំដែនសន្តិភាពជូនប្រទេសទាំងពីរបានយ៉ាងល្អប្រសើរបំផុត។ លោកថ្លែងថា៖«ជម្រើសដ៏ល្អបំផុតដែលរដ្ឋាភិបាលបានសម្រេចធ្វើ ហើយនិងទទួលបានជោគជ័យនៅក្នុងថ្ងៃនេះ គឺជាការសាទរមួយដ៏ធំធេង ជាការនាំមកនូវជោគជ័យដ៏ធំធេង ហើយក្នុងនាមសហជីព ខ្ញុំសូមសាទរ គាំទ្រ និងបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបន្តនូវបញ្ហាដែលនៅសេសសល់»។ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានបង្ហាញក្តីសោមនស្សរីករាយនៅពេលទទួលដំណឹងថា កម្ពុជា-ថៃ បានចុះកិច្ចព្រមព្រៀងនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ នៅប្រទេសម៉ាឡេស៊ី ដែលនេះបានបង្ហាញពីការដឹកនាំដ៏ជោគជ័យរបស់សម្តេចធិបតីទាក់ទងនិងយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម ដែលបាននាំយកសន្តិភាពជូនកម្ពុជាទាំងមូល ដោយបានដោះស្រាយបញ្ហានៅព្រំដែន និងធ្វើឱ្យការវិនិយោគមានភាពល្អប្រសើរឡើងវិញ។ លោកថ្លែងថា៖«ការចុះកិច្ចព្រមព្រៀងកម្ពុជាជាមួយថៃ ដែលមានចូលរួមពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដេ្ឋអាមេរិក គឺខ្ញុំសប្បាយចិត្តជាខ្លាំង ជាពិសេស បង្ហាញពីជោគជ័យក្នុងការដឹកនាំរបស់សម្តេចធិបតីដែល យកសន្តិភាព ការចរចារ ការធ្វើការងារការទូតល្អ ដែលធ្វើឱ្យបងប្អូនរួមជាតិកាត់តែទទួលស្គាល់ និងអបរសម្តេចធិបតីដែលជាថ្នាក់ដឹកនាំកំពូលមានទស្សនវិស័យខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ»។ លោកស្រី អ៊ូ ព្រំសុធារី…

  • រដ្ឋសភាកម្ពុជា-ហុងគ្រី ពង្រឹងទំនាក់ទំនងការទូតដើម្បី លើកកម្ពស់ផលប្រយោជន៍ពលរដ្ឋ និងសុខសន្តិភាព

    រដ្ឋសភាកម្ពុជា-ហុងគ្រី ពង្រឹងទំនាក់ទំនងការទូតដើម្បី លើកកម្ពស់ផលប្រយោជន៍ពលរដ្ឋ និងសុខសន្តិភាព

    (ប្រទេសហុងគ្រី)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី បានឯកភាពរួមគ្នាលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ ក៏ដូចជាដើម្បីការពារ និងលើកកម្ពស់សុខសន្តិភាព នៅក្នុងពិភពលោក ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាសកល។ ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាហុងគ្រី ក្នុងឱកាសដែលសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសហុងគ្រី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្ដម ឡាស្លូ កូវឺរ បានវាយតម្តៃខ្ពស់ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅក្នុងឱកាសនេះ។ សម្តេចរដ្ឋសភាធិបតី ជាប្រធានរដ្ឋសភាកម្ពុជាដំបូងគេ ដែលបានបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅហុងគ្រី ខណៈកាលពីឆ្នាំ២០១៥ ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានថ្លែងអំណរគុណយ៉ាងជា្រលជ្រៅជូនឯកឧត្តម…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើសុំអ្នកលេងបណ្តាញសង្គមបញ្ឈប់នូវការកាត់តរូបភាពដែលមានលក្ខណៈជេរប្រមាថ ឬការប្រើប្រាស់ភាសាមួយចំនួនដែលមិនសមគួរ

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើសុំអ្នកលេងបណ្តាញសង្គមបញ្ឈប់នូវការកាត់តរូបភាពដែលមានលក្ខណៈជេរប្រមាថ ឬការប្រើប្រាស់ភាសាមួយចំនួនដែលមិនសមគួរ

    តាមរយៈគណនីបណ្តាញទំនាក់ទំនងសង្គមផ្លូវការ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ៖ ចំណុចមួយនៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០២៥ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី ចែងអំពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជានិងថៃ ក្នុងការបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ឯកឧត្តមបន្តថា ​ដើម្បីសម្រេចបាន និងពង្រឹងគោលបំណងទាំងនេះ កម្ពុជាថៃបានឯកភាពចំពោះជំហានដូចខាងក្រោម ដើម្បីធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព និងស្តារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតំបន់ព្រំដែន ដើម្បីកាត់បន្ថយភាពតានតឹង… ដោយភាគីទាំងពីរ «ជៀសវាងការចែកចាយ ឬផ្សព្វផ្សាយព័ត៌មានមិនពិត ការចោទប្រកាន់ការអះអាងដោយគ្មានភស្តុតាង និងវោហាសាស្ត្រដែលបង្កគ្រោះថ្នាក់ ទាំងតាមបណ្តាញផ្លូវការរបស់រដ្ឋាភិបាល ឬវេទិកាក្រៅផ្លូវការ ដើម្បីបន្ថយភាពតានតឹង កាត់បន្ថយសតិអារម្មណ៍អវិជ្ជមានរបស់សាធារណជន និងលើកកម្ពស់បរិយាកាសអំណោយផលដល់ការសន្ទនាដោយសន្តិវិធី»។ ក្នុងនាមក្រសួងព័ត៌មាន, ខ្ញុំសូមស្នើសាធារណជនចូលរួមក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយទាំងអស់គ្នា។ ក្រសួងព័ត៌មានបាននិងកំពុងដឹកនាំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនៅទូទាំងប្រទេសចាប់តាំងពីខែមេសា ឆ្នាំ២០២៥ មក។ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ យើងទាំងអស់គ្នា មិនត្រូវបង្កើតព័ត៌មានក្លែងក្លាយ…

  • អាមេរិក ស្វាគមន៍លទ្ធផលកិច្ចប្រជុំ GBC ដែលជាជំហានដំបូងដ៏ល្អក្នុងការរៀបចំបទឈប់បាញ់ និងជាផ្លូវទៅរកសន្តិភាពសាឡើងវិញ

    អាមេរិក ស្វាគមន៍លទ្ធផលកិច្ចប្រជុំ GBC ដែលជាជំហានដំបូងដ៏ល្អក្នុងការរៀបចំបទឈប់បាញ់ និងជាផ្លូវទៅរកសន្តិភាពសាឡើងវិញ

    (ភ្នំពេញ)៖ សហរដ្ឋអាមេរិចស្វាគមន៍លទ្ធផលសម្រេចបានក្នុងកិច្ចប្រជុំ (GBC) និងរក្សាជំហរនៅតែបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងកម្ពុជា-ថៃ ។យោងតាម អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Tommy Pigott នៅលើ Page Facebook ផ្លូវការក្រសួងការបរទេសអាមេរិក U.S. Department of State នៅថ្ងៃទី០៨ សីហា ២០២៥នេះ លោកបានលើកឡើងថា៖ “សហរដ្ឋអាមេរិកស្វាគមន៍លទ្ធផលសម្រេចបានក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងគូឡាឡាំពួ ដែលនេះជាជំហានដំបូងប្រកបដោយភាពស្ថាបនាក្នុងការរៀបចំបទឈប់បាញ់កម្ពុជា-ថៃ។ នៅជាមួយគ្នានោះ លោកប្រធានាធិបតី Donald Trump និងរដ្ឋមន្រ្តីការបរទេសហរដ្ឋអាមេរិក លោក Marco Rubio ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលទាំងពីរឲ្យគោរពការប្តេជ្ញាចិត្ត និងបន្តសន្តិភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ” និងដោយរំពឹងថា រដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ។ លោក Donald Trump និងលោក Marco Rubio បានថ្លែងថា« យើងទន្ទឹងរង់ចាំការគាំទ្រដល់ប្រទេសម៉ាឡេស៊ី អាស៊ាន និងប្រទេសទាំងពីរ នៅពេលដែលដំណើរការនេះឈានទៅមុខ។»សូមជម្រាបថា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥…

  • ព្រះមហាក្សត្រកម្ពុជា៖ការចុះតំបន់ប្រាសាទសំបូរព្រៃគុកទៅក្នុងបញ្ជីបេតិកភណ្ឌពិភព​លោក បាន​ធ្វើឱ្យព្រះរាជាណា​ចក្រកម្ពុជាបើក​នូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត

    ព្រះមហាក្សត្រកម្ពុជា៖ការចុះតំបន់ប្រាសាទសំបូរព្រៃគុកទៅក្នុងបញ្ជីបេតិកភណ្ឌពិភព​លោក បាន​ធ្វើឱ្យព្រះរាជាណា​ចក្រកម្ពុជាបើក​នូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត

    ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា​មានព្រះរាជ​បន្ទូលថា ការចុះតំបន់ប្រាសាទសំបូរទៅ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបាន​ធ្វើឱ្យព្រះរាជាណា​ចក្រកម្ពុជា បើក​នូវទំព័រ ប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់សម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ជាកេរដំណែលដ៏​អស្ចារ្យរបស់បុព្វបុរសខ្មែរ បន្សល់ទុកសម្រាប់ មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សា​បន្ត ។ ព្រះរាជសារ អបអរសាទរខួបជាប្រវត្តិសាស្ត្រ៨ឆ្នាំនៃការចុះបញ្ជីតំបន់ប្រាសាទ សំបូរព្រៃគុកជាសម្បត្តិបេតិ​កភណ្ឌ​ពិភព​លោក៨កក្កដាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ បានគូសរំលេចថា ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរដ៏ស្មោះចំពោះការ​ចុះបញ្ជីតំបន់​ប្រាសាទសំបូរ ព្រៃគុកជាសម្បត្តិ​បេតិកភណ្ឌពិភពលោក ។ ជាសម្បត្តិវប្បធម៌ជាតិ ផងនិងជាបេតិកភណ្ឌ​ពិភពលោក​ផង ។ការចុះ​បញ្ជីនេះជួយ​ថែរក្សានិងអភិរក្ស ប្រាសាទសំបូរព្រៃគុក ឱ្យបានស្ថិតស្ថេរគង់វង្សនិងប្រកបដោយចីរភាព នៅលើទឹក ដីនៃព្រះរាជាណា​ចក្រកម្ពុជា ។ការចុះបញ្ជីនេះបាន​ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បើកនូវទំព័រប្រវត្តិសាស្ត្រ​ថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់សម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ជាកេរដំណែលដ៏អស្ចារ្យរបស់​បុព្វបុរស​ខ្មែរ បន្សល់ទុក​សម្រាប់ មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សា​បន្ត ។ ព្រះករុណាព្រះមហាក្សត្របានបន្តថា “ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែង នូវកតញ្ញូតា​ធម៌ដ៏ខ្ពង់​ខ្ពស់បំផុត ចំពោះ ព្រះរាជតម្រិះ ព្រះករុណា ” ព្រះបរមរតនកោដ្ឋ ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានយក​ព្រះទ័យ ទុកដាក់ជានិច្ច…

  • ក្នុងរយៈពេល ៦ខែនៃឆ្នាំ២០២៥ កម្ពុជា ទទួលបានចំណូល ២៨៣.៤១លានដុល្លារ ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

    ក្នុងរយៈពេល ៦ខែនៃឆ្នាំ២០២៥ កម្ពុជា ទទួលបានចំណូល ២៨៣.៤១លានដុល្លារ ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេល ៦ខែនៃឆ្នាំ២០២៥កន្លងមកនេះប្រទេសកម្ពុជា បាននាំចេញអង្ករចំនួន ៣៨៧ ០៧០តោន ទៅកាន់ទីផ្សារអន្តរជាតិតាមរយៈក្រុមហ៊ុនចេញអង្ករចំនួន ៥០ក្រុមហ៊ុន សម្រេចបានទឹកប្រាក់ប្រមាណ ២៨៣.៤១លានដុល្លារ ។ បើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករ (CRF) នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥បានឱ្យដឹងថា ក្នុងរយៈពេល៦ខែនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៨៧ ០៧០តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥០ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៣។ ប្រភពខាងលើនេះបានបញ្ជាក់ឱ្យដឹងថា សម្រាប់ការនាំចេញអង្ករទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦បានបរិមាណអង្ករចំនួន ១៨២ ៨៨៥តោន គិតជាទឹកប្រាក់ចំនួន ១៤៣.៦៤លានដុល្លារ។ការនាំទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១០២ ៥០៩តោន គិតជាទឹកប្រាក់ចំនួន ៦០.២៥លានដុល្លារ និងទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៧ប្រទេសបានបរិមាណចំនួន ៥២ ៨៩០តោន គិតជាទឹកប្រាក់ចំនួន ៣៧.០៩លានដុល្លារ។ លើសពីនេះប្រទេស កម្ពុជាក៏បាននាំទៅកាន់គោលដៅ ៣២ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៤៨…

  • សម្ដេចតេជោ ហ៊ុន សែន បញ្ចេញសម្លេងសន្ទនាទាំងស្រុងជាមួយនាយករដ្ឋមន្រ្តីថៃ ដែលមានរយៈពេល ១៧:០៦នាទី

    សម្ដេចតេជោ ហ៊ុន សែន បញ្ចេញសម្លេងសន្ទនាទាំងស្រុងជាមួយនាយករដ្ឋមន្រ្តីថៃ ដែលមានរយៈពេល ១៧:០៦នាទី

    ភ្នំពេញ៖ នៅលើបណ្ដាញសង្គមនារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ចេញវិដេអូសំឡេងសន្ទនាទាំងស្រុងរវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃ ដែលមានរយៈពេល ១៧៖០៦នាទី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ។ សូមជម្រាបថា នៅមុនសម្ដេចតេជោ បញ្ចេញសំឡេងសន្ទនាទាំងស្រុងនេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ថា កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយ មិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុង របស់កម្ពុជាផងដែរ ។ សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប ៨០នាក់។…

  • គោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល បន្តសម្រួលការរីកចម្រើន តាមរយៈការអភិវឌ្ឍផ្លូវគោកនៅខេត្តកំពង់ធំ

    គោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល បន្តសម្រួលការរីកចម្រើន តាមរយៈការអភិវឌ្ឍផ្លូវគោកនៅខេត្តកំពង់ធំ

    (កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជនបទមួយខ្សែ បំពេញការកែប្រែដោយគ្រួសក្រហម មានប្រវែងសរុប ៦ គីឡូម៉ែត្រ ពីភូមិក្រយាជើង ទៅភូមិសង្វាត ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក។ ឯកឧត្តមបានអំពាវនាវដល់ពលរដ្ឋ ឲ្យចូលរួមថែទាំផ្លូវនេះឲ្យបានគង់វង្ស និងប្រើប្រាស់ដោយមានវិសោធនកម្ម ដោយជៀសវាងការដឹកជញ្ជូនទំនិញធុនធ្ងន់លើសស្ដង់ដារ។ រួមទាំងស្នើសុំឲ្យប្រជាពលរដ្ឋដែលចិញ្ចឹមសត្វពាហនៈ មានការប្រុងប្រយ័ត្នពេលឆ្លងកាត់ផ្លូវ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។អភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើសារពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលមានការព្រួយបារម្ភ និងផ្តោតលើសុខុមាលភាពរបស់ប្រជាជនជានិច្ច។ ឯកឧត្តម បន្តថា ផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវ។ នេះជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតលើ៥គន្លឹះសំខាន់៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ គោលបំណងគឺដើម្បីអភិវឌ្ឍប្រទេសឲ្យរីកចម្រើន ឈានទៅដល់ចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕ ដោយ​…

  • ព្រឹកនេះ ព្រះមហាក្សត្រកម្ពុជា យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ឆ្នាំង នាព្រឹកស្អែក

    ព្រឹកនេះ ព្រះមហាក្សត្រកម្ពុជា យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ឆ្នាំង នាព្រឹកស្អែក

    (កំពង់ឆ្នាំង)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នាទីព្រះស្រែ ក្នុងបរិវេណកីឡដ្ឋានខេត្ត ស្ថិតនៅក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ។ ជារៀងរាលឆ្នាំ ព្រះរាជពិធីនេះ នឹងមានការអញ្ជើញចូលរួមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីអង្គទូត អគ្គរាជទូតនៃបណ្តាប្រទេសជាមិត្ត មន្ត្រីជុំវិញរដ្ឋបាលខេត្តកំពង់ឆ្នាំង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋជាច្រើនរូបទៀត ។ សូមជម្រាបថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសែន​ ក្រុងពលី ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ពុទ្ធិជ័យមង្គល សិរីសួរស្តី នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាជំហានដ៏សំខាន់មួយ ដែលត្រូវយកចិត្តទុកដាក់ ឆ្ពោះទៅរកការកសាងវិស័យសាធារណៈ

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាជំហានដ៏សំខាន់មួយ ដែលត្រូវយកចិត្តទុកដាក់ ឆ្ពោះទៅរកការកសាងវិស័យសាធារណៈ

    (ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍លើកឡើងថា ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាជំហានដ៏សំខាន់មួយ ដែលត្រូវយកចិត្តទុកដាក់ ឆ្ពោះទៅរកការកសាងវិស័យសាធារណៈ ប្រកបដោយវិជ្ជាជីវៈ ប្រសិទ្ធភាព និងគួរឱ្យទុកចិត្តបាន និងមានសារៈសំខាន់សម្រាប់ ការជំរុញអភិបាលកិច្ចល្អ គណនេយ្យភាព តម្លាភាព និងការអភិវឌ្ឍស្ថាប័ន ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល» នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ សម្តេច មានប្រសាសន៍បន្តថា ខណៈពេលដែលយើងទាំងអស់គ្នាពេញចិត្តនឹងវឌ្ឍនភាព និង សមិទ្ធផលនានា ដែលយើងសម្រេចបានក្នុងវិស័យសាធារណៈ យើងចាំបាច់ ត្រូវបន្តកែលម្អ និងធ្វើទំនើបកម្មសេវាសាធារណៈ សំដៅធ្វើយ៉ាងណាបំពេញ តម្រូវការ និងការរំពឹងទុករបស់ប្រជាជន ដែលកំពុងកើនឡើងជារៀងរាល់ថ្ងៃ។ ក្នុងន័យនេះ យើងអាចបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ នៅក្នុងបណ្តាក្រសួង-ស្ថាប័ននីមួយៗថែមទៀត តាមរយៈការប្រមូល និងវិភាគទិន្នន័យ ប្រកបដោយវិជ្ជាជីវៈ ដោយធានាឱ្យបានថា ការដាក់ចេញនូវគោលនយោបាយ របស់យើង គឺផ្អែកលើទិន្នន័យ និងការវិភាគដែលមានភាពត្រឹមត្រូវ និងអាចទុកចិត្តបាន។…