-
បុណ្យមាឃបូជានៅក្រុងសៀមរាប មានអ្នកចូលរួមកន្លះម៉ឺននាក់

សៀមរាប៖នៅរសៀលថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៥នេះ មន្ត្រីសង្ឃ ព្រះសង្ឃ និង អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គរភាព កងកម្លាំងបី និង សីលវ័ន្ត សីលវន្តី គរុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធកម្ពុជា សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ពុទ្ធបរិស័ទ ប្រមាណប្រាំពាន់អង្គ និងនាក់ នៅក្រុងសៀមរាប បានចូលរួមដង្ហែក្បួនប្រារព្ធបុណ្យមាឃបូជា ។ ការដង្ហែក្បួនដោយថ្មើរជើងរៀបចំឡើងដោយព្រះចៅអធិការវត្ដដំណាក់ ដែលចូលរួមដោយរដ្ឋបាលខេត្ត បានដង្ហែចេញពីវត្តដំណាក់ ក្នុងសង្កាត់សាលាកំរើក ឆ្ពោះទៅកាន់ផ្លូវតាមដងស្ទឹងសៀមរាប និងតាមបណ្ដាផ្លូវសំខាន់ៗមួយចំនួនទៀតនៅក្នុងក្រុងសៀមរាប ។សូមជម្រាបថា បុណ្យ មាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ពិធីនេះ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។ការប្រារព្ធពិធីបុណ្យ មាឃបូជា នេះឡើងគឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៏ធំៗ៣គឺ៖១- ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន,២- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខនិង៣- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ៕ ដោយ៖ប៊ុនរដ្ឋា
-
មន្ត្រីជាន់ខ្ពស់សុខាភិបាលអំពាវនាវឱ្យមន្ទីពេទ្យឯកជនផ្តល់សេវាប្រកបដោយគុណភាព និងសុវត្ថិភាព ជាមួយតម្លៃសមរម្យដល់អ្នកជំងឺ

ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ក្រសួងសុខាភិបាលចង់ឃើញការផ្តល់សេវាសុខាភិបាលរបស់មន្ទីពេទ្យឯកជន ប្រកបដោយវិជ្ជាជីវៈ ដែលមានទាំងគុណភាពខ្ពស់ និងសុវត្ថិភាព ជាមួយតម្លៃសមរម្យ និងអាចទទួលបានការជឿទុកចិត្តពីអ្នកជំងឺមកកាន់មន្ទីពេទ្យ ព្រោះវាគឺជាការអំពាវនាវ ជាកិត្តិយស និងជាសេចក្តីថ្លៃថ្នូរបស់វិស័យសុខាភិបាលទាំងមូល។ នេះជាប្រសាសន៍របស់ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងមន្ទីពេទ្យអ៉ីនធឺឃ៊ែរ របស់កម្ពុជា និងមន្ទីរពេទ្យបំរ៉ុងរ៉ាត់ របស់ថៃ ដើម្បីពង្រឹងបន្ថែមលើសេវាសុខាភិបាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តមវេជ្ជបណ្ឌិត បានបន្ថែមថា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងមន្ទីពេទ្យអ៉ីនធឺឃ៊ែររបស់កម្ពុជា និងមន្ទីរពេទ្យបំរ៉ុងរ៉ាត់របស់ថៃ ដើម្បីពង្រឹងបន្ថែមលើសេវាសុខាភិបាលនាពេលនេះ មន្ទីពេទ្យក្នុងវិស័យឯកជន និងកាន់មានលទ្ធផលក្នុងការផ្តល់សេវាសុខភាពបានកាន់យតែល្អប្រសើរ និងកាន់តែទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋផងដែរ។ បន្ថែមពីនេះដែរ ក្នុងនាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង បានណែនាំឱ្យមន្ទីពេទ្យឯកជនទាំងអស់ បន្តអនុវត្តន៍នូវអ្វីដែលបានអនុវត្តបានល្អកន្លងមក ជាពិសេសក្រមសីលធម៍វិជ្ជាជីវៈរបស់ខ្លួនទៅកាន់អ្នកជំងឺឱ្យបានកាន់តែល្អបន្ថែមទៀត និងបន្តអភិវឌ្ឍនូវជំនាញវេជ្ជសាស្ត្ររបស់ខ្លួនឱ្យបានកាន់តែខ្ពស់បន្ថែមទៀត និងបានស្នើឱ្យបុគ្គលិក គ្រូពេទ្យ គិលានុបដ្ឋយិកា នៅតាមជំនាញទាំងអស់ មេត្តាចុះឈ្មោះ និងបំពេញកាតព្វកិច្ចក្នុងគណៈវិជ្ជាជីវៈឱ្យបានគ្រប់ៗគ្នាផងដែរ។ លោកស្រីវេជ្ជបណ្ឌិត លឹម លីណា ស្ថាបនិក…
-
មូលដ្ឋានចាំបាច់បំផុតសម្រាប់សហគមន៍កសិកម្មទំនើប គឺការផលិតបានទាន់ពេលវេលា

បន្ទាយមានជ័យ៖មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ជាអនុសាសន៍ថា ការផលិតកសិផល បានទាន់ពេលវេលាតាមតម្រូវការទីផ្សារ ជាមូលដ្ឋានចាំបាច់បំផុតសម្រាប់សហគមន៍កសិកម្មទំនើប។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យឆ្នាំ២០២៤នាទីស្នាក់ការគណបក្សខេត្តកាលពីថ្ងៃទី៧ ខែកុម្ភៈឯកឧត្តម មាស ពិសិទ្ធ រដ្ឋលេខាធិការក្រសួងកសិកម្មបានបញ្ជាក់ថា ឆ្លើយតបទៅនឹងសេដ្ឋកិច្ចទីផ្សារ ប្រជាកសិករ ឬសហគមន៍កសិកម្មទំនើប ត្រូវធ្វើការដាំដុះដំណាំកសិកម្មនីមួយៗដែលធានាបានទាំងបរិមាណ គុណភាព ពេលវេលា និងតម្រូវការទីផ្សារ។នេះជាមូលដ្ឋានចាំបាច់បំផុតសម្រាប់កសិកម្មទំនើប ។ ឯកឧត្តម មាស ពិសិទ្ធ បន្តថា ទន្ទឹមនឹងការផលិតបានឆ្លើយតបទីផ្សារ អ្នកដឹកនាំសហគមន៍កសិកម្មទំនើបក៏ត្រូវមានភាពឈ្លាសវៃផងដែរ។ឯកឧត្តមនិយាយបន្ថែមថា ក្រសួងកសិកម្មបាននិងកំពុងរកដៃគូពាក់ព័ន្ធវិស័យកសិកម្មនិងគាំទ្រទុនដល់ការផលិតកម្មរបស់សហគមន៍កសិកម្មទំនើបតាមរយៈ រដ្ឋឬឯកជនដោយភ្ជាប់ទំនាក់ទំនងរវាងគ្នា។ ចូលរួមផ្តល់អនុសាសន៍ក្នុងឱកាសនេះឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងប្រធានក្រុមការងាគណបក្ស ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានជំរុញដល់ រដ្ឋបាលខេត្ត ក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន ខិតខំលើកទឹកចិត្តកសិករចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ប្រយោជន៍ធានានូវការផលិតសម្រាប់ទីផ្សារកសិផល និងធានានូវប្រាក់ចំណូលដែលជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។ឯកឧត្តមបន្តដោយយកចិត្តទុកដាក់ កែលំអសហគមន៍កសិកម្មដែលមានស្រាប់ជាង១ ២០០សហគមន៍ទូទាំងប្រទេសនិងចងក្រងថ្មីឱ្យទៅជាសហគមន៍កសិកម្មទំនើប ៕ដោយ ៖គៀន ច័ន្ទហ៊ីន
-
រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ កិច្ចការអភិរក្ស ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ ជាការងារគ្មានទីបញ្ចប់

ភ្នំពេញ៖ កិច្ចការអភិរក្ស ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ ជាការងារគ្មានទីបញ្ចប់ និងទាមទារឱ្យមានកិច្ចខិតខំ ប្រឹង ប្រែងជាប់មិនដាច់ ព្រមទាំងកសាងឱ្យបាននូវយុវជនបន្តវេនប្រកបដោយជំនាញវិជ្ជាជីវៈ និងមនសិការខ្ពស់ ។ នេះជា ប្រសាសន៍របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុង ពិធីបិទ សន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅសាលសន្និសីទចតុមុខ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ លោកជំទាវបណ្ឌិតសភាចារ្យ បានរំលឹកពីការកកើតប្រទេសកម្ពុជាជាមួយប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏យូរលង់ និងច្បាស់លាស់ ដែលមកទល់បច្ចុប្បន្ន សិល្បៈ វប្បធម៌ បេតិកភណ្ឌទាំងរូបី និងអរូបីដ៏សម្បូរបែប ដែលត្រូវបានបង្កើត បន្សល់ទុក និងថែរក្សាការពារ ដោយបុព្វបុរសគ្រប់ជំនាន់ គឺជាសក្ខីភាព និងបានក្លាយជាអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិនិងប្រជាជន ។ លោកជំទាវបន្តថា កិច្ចការបន្តវេនថែរក្សា ការពារ និងអភិវឌ្ឍន៍ បានក្លាយជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ហើយបច្ចុប្បន្ន ភារកិច្ចនេះ មិនត្រឹមតែផ្តោតគោលដៅការការពារអត្តសញ្ញាណជាតិមួយមុខនោះទេ ប៉ុន្តែថែមទាំងជាកិច្ចខិតខំបង្វែរទិសបន្ថែម ដល់វិស័យសិល្បៈវប្បធម៌…
-
អ្នកជំនាញសេដ្ឋកិច្ច និងសមាគម TAFTAC ថា កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការរក្សាកំណើននាំចេញទៅទីផ្សារអន្តរជាតិ

(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ច និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានលើកឡើងថា កម្ពុជានៅតែអាចរក្សាកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបបាន បើទោះបីការអនុគ្រោះពន្ធមួយចំនួនត្រូវបានកាត់ផ្តាច់ និងមិនទាន់ត្រូវបានកាត់ផ្តាច់ទាំងស្រុងយ៉ាងណាក៏ដោយ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ការរក្សាបាននូវកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺមានកត្តាជាច្រើន ក្នុងនោះតំណែងនៅក្នុងការប្រកួតប្រជែងទីផ្សាររបស់កម្ពុជានៅលើឆាកអន្តរជាតិនៅតែរក្សាបាន, ផលិតភាពរបស់កម្ពុជានៅតែខ្ពស់ដដែល។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានក្លាយជាប្រទេសទទួលបានការបញ្ជាទិញខ្ពស់ដដែល បន្ទាប់ពីបណ្តាប្រទេសមួយចំនួនមានវិបត្តិនយោបាយ និងសេដ្ឋកិច្ច ដោយសារភាពចលាចលក្នុងប្រទេស។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានគូសបញ្ជាក់បន្ថែមថា កម្ពុជានៅតែអាចរក្សាកំណើននៃការនាំចេញរបស់ខ្លួនបានល្អ បើទោះបីការកាត់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបមួយចំនួន (EBA) និងទាំងស្រុងរបស់សហរដ្ឋអាមេរិក (GSP) យ៉ាងណាក៏ដោយ។ ពិតណាស់វាមិនធ្វើឱ្យប៉ះពាល់ការនាំចេញរបស់កម្ពុជាទាំងស្រុងនោះទេ។ លោកបានសង្កត់ធ្ងន់ថា បើទោះបីជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជាត្រូវតែត្រៀមខ្លួនដើម្បីរក្សាបាននូវផលិតភាព និងកំណើននៃការនាំចេញរបស់ខ្លួន តាមរយៈការបង្កើនសមត្ថភាពជំនាញរបស់ពលរដ្ឋ ដើម្បីត្រៀមទទួលយកការវិនិយោគបែបថ្មី និងមានទ្រង់ទ្រាយធំជាមុន។ ចំណែក អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា ក៏បានមើលឃើញដែរថា កម្ពុជាបានត្រៀមខ្លួន…
-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចេញសេចក្តីជូនដំណឹង ស្តីពី វិធីសាស្ត្រការពារខ្លួនពីឧបាយកលឆបោកដោយការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ស្របពេលដែលបច្ចេកវិទ្យាកំពុងអភិវឌ្ឍឥតឈប់ឈរ ការឆបោកកាន់តែមានច្រើនដែលជាបញ្ហាសកលកំពុងកើនឡើងគួរឱ្យកត់សម្គាល់។ ថ្មីៗនេះ ក្រុមឆបោកបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបោកប្រាស់ តាមប្រព័ន្ធទូរសព្ទ ក៏ដូចជាប្រព័ន្ធទូរគមនាគមន៍ផ្សេងៗ ដើម្បីឱ្យអ្នកផ្ទេរប្រាក់ឬចែករំលែកទិន្នន័យសំខាន់ៗមួយចំនួន ដោយក្លែងបន្លំជាការសន្ទនាសំឡេង រូបភាព ឬវីដេអូដែលមានមុខមាត់ពិតរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា ដែលធ្វើឱ្យមានការពិបាកក្នុងការកំណត់អត្តសញ្ញាណថាពិត ឬក្លែងក្លាយ ។ ក. ឧបាយកលឆបោក ឧបាយកលឆបោកតាមរយៈការក្លែងបន្លំជាសំឡេង រូបភាព ឬវីដេអូរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា មានទម្រង់ ដូចខាងក្រោម៖ ខ. វិធីសាស្រ្តការពារខ្លួនពីការឆបោក ដើម្បីការពារខ្លួនពីការឆបោកខាងលើ រាល់ពេលទទួលបានការហៅទូរសព្ទ សារ សំឡេង រូបភាព ឬវីដេអូ ដែលមានលក្ខណៈគួរឱ្យសង្ស័យ សូមអនុវត្តវិធីសាស្រ្ត ដូចខាងក្រោម៖ សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” របស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃ ក.ប.ទ. ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយបច្ចេកទេសបន្ថែម តាមរយៈអ៊ីមែល incident@camcert.gov.kh ឬទូរសព្ទលេខ 023…
-
ពិធីឡើងមាឃ ឬឡើងអ្នកតា ជាប្រពៃណីដ៏យូរលង់របស់អ្នកស្រុកអង្គរ

(ភ្នំពេញ)៖ ពិធីឡើងមាឃ ឬ ឡើងអ្នកតា គឺជាប្រពៃណីទំនៀមទម្លាប់ដ៏យូរលង់មកហើយ របស់អ្នករស់នៅជុំវិញតំបន់អង្គរក្នុង ខេត្ត សៀមរាបក្នុងប្រទេសកម្ពុជា។ បើយោងតាមអាជ្ញាធរជាតិអប្សរាដែលបានចុះផ្សាយតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនបានឱ្យដឹងថា៖អ្នកស្រុកតែងនាំគ្នាប្រារព្ធពិធីនេះក្នុងគោលបំណងសុំសេចក្តីសុខសប្បាយ សុំឱ្យមានទឹកភ្លៀងគ្រប់គ្រាន់ ក្នុងការធ្វើកសិកម្មឆ្នាំក្រោយ សុំឱ្យដីមានជីវជាតិទទួលបានភោគផលច្រើន ឱ្យសត្វចៀសផុតពីជំងឺ ជាពិសេសគឺបង្ហាញពីការបិទបញ្ចប់រដូវធ្វើកសិកម្មកាលពីឆ្នាំមុន។ ជាទម្លាប់រៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃ៣កើតខែមាឃ រហូតដល់ខែផល្គុន(ខែកុម្ភៈ-មីនា)អ្នកស្រុកក្នុងតំបន់អង្គរតែងនាំគ្នាប្រារព្ធពិធីឡើងមាឃយ៉ាងគគ្រឹកគគ្រេង ទៅតាមលទ្ធភាពដែលពួកគេមាន មិនដែលខកខានឆ្នាំណាឡើយ។ បច្ចុប្បន្ននៅជុំវិញតំបន់អង្គរ គឺភូមិជាច្រើននៅតែប្រារព្ធពិធីនេះ ដូចជា៖ ភូមិរលួស និងភូមិដូននំ(ឃុំបាគង)ភូមិបង្កោង, ភូមិគីរីមានន្ទ និងភូមិត្នោត(ឃុំអំពិល)ស្រុកប្រាសាទបាគង ភូមិនគរក្រៅ ភូមិគោកត្នោត ភូមិគោកបេង (សង្កាត់គោកចក) ភូមិក្រវ៉ាន់(សង្កាត់នគរធំ) ភូមិសាលាក្រវ៉ាន់(ឃុំរំចេក) ភូមិក្រសាំងរលើង(សង្កាត់សៀមរាប) ភូមិភ្នំក្រោម(សង្កាត់ចុងឃ្នៀស)ក្រុងសៀមរាប ភូមិប្រដាកនិងភូមិថ្នល់ត្រង់(ឃុំព្រះដាក់) ភូមិស្រែចង្កូត(ឃុំរុនតាឯក)ស្រុកបន្ទាយស្រី និងភូមិដូនឪ ភូមិតាប្រុក ព្រមទាំងភូមិលាងដៃ(ឃុំលាងដៃ)ស្រុកអង្គរធំជាដើម។ពិធីនេះ ធ្វើឡើងនៅកន្លែងផ្សេងៗគ្នា ដូចជា៖ នៅខ្ទមអ្នកតា នៅសាលាឆទានក្នុងភូមិ នៅកន្លែងទីទួលបុរាណដែលពួកគាត់គោរពបូជា នៅប្រាង្គប្រាសាទ ឬវត្តអារាមជាដើម។ សម្រាប់ទំនៀមបុរាណមួយនេះ មានលក្ខណៈខុសគ្នាខ្លះទៅលើកិច្ចពិធីនិងរៀបចំគ្រឿងរណ្តាប់បូជាសំណែន ដូចជា៖កន្លែងខ្លះធ្វើម្ហូបអាហារចំណីចម្រុះ ខ្លះធ្វើនំបញ្ចុក ខ្លះពូនភ្នំស្រូវ កន្លែងខ្លះមានលៀងមេមត់ កន្លែងខ្លះក៏មានពិធីចាប់ត្រីរួមគ្នានៅត្រពាំងបុរាណ។ ឯកន្លែងខ្លះទៀត ទោះស្ថានភាពជីវភាពមិនប្រសើ ប៉ុន្តែអ្នកស្រុកនៅតែអនុវត្តប្រពៃណី…
-
រដ្ឋាករទឹកបាត់ដំបង បើកការដ្ឋានតភ្ជាប់ និងពង្រីកបណ្តាញទឹកស្អាតបំពង់ទុយោមេខ្នាតធំប្រវែងពីរគីឡូម៉ែត្រ

បាត់ដំបង៖រដ្ឋាករទឹកបាត់ដំបងបានចាប់ផ្តើមបើកការដ្ឋានថ្មី ដើម្បីពង្រីកបណ្តាញចែកចាយទឹកស្អាតបន្ថែមទៀត ដើម្បីតភ្ជាប់ទុយោបំពង់ដែកមេ និងជាបណ្តាញមេ ចេញពីស្ថានីយក្នុងក្រុងបាត់ដំបង និងចែកចាយផ្គត់ផ្គង់ទឹកស្អាតដោយឆ្លងកាត់សង្កាត់ចំនួន២ក្នុងក្រុងបាត់ដំបង និងឃុំចំនួនមួយ របស់ស្រុកថ្មគោល។ ទន្ទឹមនឹងសកម្មភាពបើកការដ្ឋានថ្មីចាប់ផ្តើមកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុត ក្លឹង អគ្គ នាយករដ្ឋាករទឹកបាត់ដំបងនិងក្រុមការងារបានអញ្ជើញពិនិត្យមើលការដ្ឋានសាងសង់ភ្ជាប់បណ្តាញទុយោមេថ្មីនេះ ស្ថិតនៅភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ តាមការបញ្ជាក់របស់ឯកឧត្តម អ៊ុត ក្លឹង បានឱ្យដឹងថា នៅដើមឆ្នាំ២០២៥នេះ រដ្ឋាករទឹកបាត់ដំបង បាននិងកំពុងតែរៀបចំប្រព័ន្ធទុយោមេបណ្តាញទឹកស្អាតទៅកាន់មូលដ្ឋានគោលដៅ ស្រុក-ក្រុង មួយចំនួនបន្ថែមទៀតជំរុញការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបានប្រើប្រាស់ឆាប់ៗខាងមុខ។ជាក់ស្តែងការបើកការដ្ឋានថ្ងៃនេះយើងបានពង្រីកវិសាលភាពក្នុងការចែកចាយ និងផ្គត់ផ្គង់ទឹកស្អាត ដោយបានភ្ជាប់បណ្តាញបំពង់ទុយោមេខ្នាតមុខកាត់០,៦០ម៉ែត្រ និងមានប្រវែងពីរពាន់ម៉ែត្រនៅទីនេះ ដោយឆ្លងកាត់ក្នុងសង្កាត់វត្តគរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង និងឆ្លងកាត់ឃុំជ្រៃ ស្រុកថ្មគោល ។ការងារនេះគ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយខែគិតចាប់ពីការចាប់ផ្តើម បើកការដ្ឋានថ្ងៃនេះ។ ឯកឧត្តមអគ្គនាយករដ្ឋាករទឹកបាត់ដំបង ក៏បានបន្ថែមឱ្យដឹងទៀតថា បន្ទាប់ពីស្ថានីយផលិតទឹកស្អាតទី៣ ស្ថិតនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបងដែលកំពុងតែពន្លឿន ហើយនឹងត្រូវបិទបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥នេះដែរ រដ្ឋាករទឹកបាត់ដំបងនឹងបន្តជំរុញការពង្រីកតភ្ជាប់បណ្តាញបំពង់ទុយោទឹកមេខ្នាតធំបែបនេះ ឆ្ពោះទៅកាន់បណ្តាឃុំនៅជិតគោលដៅដូចជា ឃុំភ្នំសំពៅ នៃ ស្រុកបាណន់ ជាដើម។ សូមជម្រាបថា ស្ថានីយផលិតទឹកស្អាតទី៣ ដែលកំពុងសាងសង់បានប្រមាណពី៨៥ទៅ៩០…
-
ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ អំពាវនាវឱ្យពលរដ្ឋចូលរួមអភិរក្សសត្វផ្សោត និងគាំទ្រទេសចរណ៍ធម្មជាតិនៅមូលដ្ឋាន

ក្រចេះ៖ក្នុងឱកាសចុះពិនិត្យកិច្ចការងារនៅមូលដ្ឋានខេត្តក្រចេះ កាលពីចុងសបា្តហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរមូលដ្ឋាន ឱ្យចូលរួមការពារ និងអភិរក្សសត្វផ្សោតនៅតាមដងទន្លេមេគង្គ ដើម្បីអភិរក្សជីវៈចម្រុះដ៏សម្បូរបែប នៃទន្លេមេគង្គឱ្យបានគង់វង្ស និងផ្តល់ផលប្រយោជន៍ជូនសហគមន៍មូលដ្ឋាន តាមរយៈការលើកកម្ពស់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនចំណូលជូនដល់ប្រជាពលរដ្ឋ នៅថ្នាក់មូលដ្ឋាន ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា សត្វផ្សោតជាសម្បត្តិធម្មជាតិដ៏មានតម្លៃសម្រាប់កម្ពុជា និងសម្រាប់ជីវៈចម្រុះពិភពលោក ហើយបច្ចុប្បន្ន សត្វផ្សោតនៅកម្ពុជាមានចំនួនប្រមាណ ១០៥ ក្បាលដែលរស់នៅទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ជាពិសេសនៅតំបន់អភិរក្សព្រែកកាំពី ក្នុងស្រុកចិត្របុរី ជាកន្លែងទេសចរណ៍សត្វផ្សោតដ៏សំខាន់ ហើយមួយថ្ងៃៗ មានទេសចរជាតិ និងអន្តរជាតិ បានអញ្ជើញទៅទស្សនាកម្សាន្ត ដែលផ្តល់នូវការងារ និងចំណូលជូនដល់សហគមន៍មូលដ្ឋាន។ ខេត្តក្រចេះមានទីតាំងទេសចរណ៍ ប្រកបដោយសក្តានុពលជាច្រើន ដូចជា អន្លង់សត្វផ្សោតព្រែកកាំពី ស្ថិតក្នុងស្រុកចិត្របុរី, រមណីយដ្ឋានឆ្នេរខ្សាច់វត្ដសសរ១០០ ស្ថិតនៅក្នុងស្រុកសំបូរ, តំបន់សហគមន៍ទេសចរណ៍សហគមន៍កោះទ្រង់ ស្ថិតក្នុងក្រុងក្រចេះ និងរមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី។ ជាមួយគ្នានេះ ខេត្តក្រចេះក៏មាននូវផលិតផលសំខាន់ៗទាក់ទាញភ្ញៀវទេសចរជាច្រើន ដូចជា ក្រឡានថ្មគ្រែ, ក្រូចថ្លុងកោះទ្រង់ ប៉ិកួៈនៅស្រុកឆ្លូង…
-
ភ្នំពេញ៖ការបើកសាកល្បងផ្លូវថ្មើរជើងប្របដងទន្លេសាប រយៈពេលពីរថ្ងៃនៃចុងសប្ដាហ៍ទាក់ទាញចំណាប់អារម្មណ៍ខ្លាំង

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញកាលពីចុងសប្ដាហ៍កន្លងទៅនេះ បានដាក់ឱ្យដំណើរការសាកល្បងជាលើកដំបូងរយៈពេល២ថ្ងៃ នូវផ្លូវថ្មើរជើង ឬ walk street គឺនៅថ្ងៃសៅរ៍ទី១ ខែកុម្ភៈ និងថ្ងៃអាទិត្យទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច រហូតដល់ម៉ោង១១ យប់ នៅតាមបណ្តោយតិរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ក្នុងខណ្ឌដូនពេញ ។បន្ទាប់ពីដាក់ដំណើរការសាកល្បងរួច ជាលទ្ធផល គឺទទួលបានគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិ ។ការគាំទ្រតាមរយៈការបង្ហាញនូវវត្តមានអ្នកធ្វើដំណើរកម្សាន្តចម្រុះជាសាសន៍ មានចំនួនយ៉ាងច្រើនកុះករ ខុសពីពេលធម្មតា ។ លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ផ្លូវថ្មើរជើង (walk street)ដែលបានបើកឱ្យដំណើរការសាកល្បងក្នុងរយៈពេល២ថ្ងៃនេះ ឃើញថា មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិមកដើរកំសាន្តច្រើន។ ទោះជាមិនបានបង្ហាញពីចំនួនតួលេខក៏ដោយ លោកស្រីអ្នកនាំពាក្យដដែលបានបង្ហាញនូវការប្រៀបធៀបថា ថ្ងៃទី២នៃការបើកឱ្យដំណើរការសាកល្បង គឺមានបងប្អូនប្រជាពលរដ្ឋ, ភ្ញៀវជាតិនិងអន្តរជាតិដើរលេងកំសាន្តច្រើនជាងថ្ងៃទី១។នេះបង្ហាញឱ្យឃើញពីសន្ទស្សន៍នៃកើនឡើង។ ការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស ពិតជាសមស្រប ខណៈដែលនៅលើបណ្ដាញសង្គមនានា ជាលក្ខណៈឯកជនបានបង្ហាញឱ្យឃើញនូវការចាប់ចំពោះផលិតផលទេសចរណ៍ថ្មីនេះ ជាមួយរូបភាពអ្នកដើរកម្សាន្តទស្សនាដងទន្លេសាបប្រកបដោយជំនោរខ្យល់ត្រជាក់ស្រេង, ទស្សនាការតុបតែងតាមដងតិរវិថី និងវិថី ។ពិសេសគយគន់សម្រស់ និងភាពអស្ចារ្យនៃព្រះបរមរាជវាំង…