-
ឯកឧត្តម វង្សី វិស្សុត ៖ ការប្រែប្រួលអាកាសធាតុបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ និងកំណើនសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត មានប្រសាសន៍ថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុបំផុត ក្នុងតំបន់ប្រឈមនឹងគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ជាបន្តបន្ទាប់ ហើយការប្រែប្រួលអាកាសធាតុនេះ ក៏បានជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពកសិករខ្មែរ និងកំណើតសេដ្ឋកិច្ចកម្ពុជា ដែលជាប្រទេសពឹងផ្អែកលើវិស័យកសិកម្ម ។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងពិធីបើកកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោមប្រធានបទ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ថ្លែងបន្ថែមថា ដោយសារវិស័យកសិកម្មនៅតែជាចំណុចស្នូលនៃសេដ្ឋកិច្ចរបស់យើង ការប្រែប្រួលអាកាសធាតុបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់កសិករ និងកំណើនសេដ្ឋកិច្ចជាតិ។ ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត គូសបញ្ជាក់ថា ដើម្បីប្រឈមមុខនឹងបញ្ហានេះ ភាគីពាក់ព័ន្ធត្រូវជំរុញពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ការអនុវត្តអាជីវកម្មបៃតង និងគោលនយោបាយឆ្លាតវៃខាងអាកាសធាតុ ដើម្បីការពារបេតិកភណ្ឌធម្មជាតិ និងធានាបាននូវអនាគតដ៏រឹងមាំ។ នៅជុំវិញបញ្ហានេះ ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជៀសវាង «ការការពារអាកាសធាតុនិយម» ព្រោះគោលនយោបាយអាកាសធាតុគួរតែលើកកម្ពស់កិច្ចសហប្រតិបត្តិការ មិនមែនរឹតត្បិតពាណិជ្ជកម្ម ឬការអភិវឌ្ឍនោះទេ។…
-
រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈ ការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវា សាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ ។ នេះបើតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ក្នុងសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាថ្ងៃចូលរៀនដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចអាយុពី៣ឆ្នាំ ទៅ៥ឆ្នាំ នៅមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ ឬ៧០ខែ នៅបឋមសិក្សា ព្រមទាំងជាថ្ងៃឡើងថ្នាក់ថ្មីរបស់ក្មួយៗ ដែលបានខិតខំរៀនសូត្រក្នុងឆ្នាំសិក្សាកន្លងមក ដើម្បីបន្តក្រេបជញ្ជក់នូវ ចំណេះវិជ្ជាបន្ថែមទៀតពីសាលារៀនសាធារណៈទាំងអស់នៅទូទាំងប្រទេស ។ សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈ ការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវា សាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន…
-
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំប្រចាំខែ ជាមួយរបាយការណ៍វឌ្ឍនភាពករណីស៊ើបអង្កេត លើឯកឧត្តម ស៊ាន បូរ៉ាត ករណីឆបោកប្រាក់រាប់លានដុល្លារ

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចប្រជុំ លើកទី៣ អាណត្តិទី៤ ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅអង្គភាពប្រឆាំងអំពើពុករលួយ ជាមួយនឹងរបាយការណ៍វឌ្ឍនភាពករណីស៊ើបអង្កេតលើលោក ស៊ាន បូរ៉ាត ពាក់ព័ន្ធនឹងអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកប្រាក់រាប់លានដុល្លារ ។សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានសម្តែងនូវការអបអរសាទរប្រកបដោយមោទនភាព ចំពោះជោគជ័យ ជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចបាននូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ រវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាសាក្សី ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី អ.ប.ព.…
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួនបី នៅខេត្តបាត់ដំបង

(ខេត្តបាត់ដំបង)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិក នៃសហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្ត្រកង្ហត នៅស្រុកសង្កែ ខេត្តបាត់ដំបង ត្រៀមចាប់ផ្ដើមផលិតកម្មស្រូវស្រងែតាមកិច្ចសន្យាក្នុងតម្លៃ ៩៥០៛ ក្នុងមួយគីឡូក្រាម។ ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តដល់ពុកម៉ែបងប្អូនមិនទាន់ចូលជាសហគមន៍កសិកម្មទំនើប ពិចារណាចូលរួមចងក្រងដើម្បីធ្វើការស្ដារមកវិញ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសការធានាទីផ្សារតម្លៃសមរម្យតាមការចុះកិច្ចសន្យាទុកមុន ការកាត់បន្ថយថ្លៃដើមផលិតកម្ម ការទទួលគុណកម្ចីការប្រាក់ទាប និងការផ្ដល់ជំនួយបច្ចេកទេស ។ តមក ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្រូវ-អង្ករសុវត្ថិភាពនៅស្រុកឯកភ្នំ ដែលចាប់ផ្ដើមផលិតកម្មស្រូវស្រងែស្រាល តាមការចុះកិច្ចសន្យាទុកមុន និងកំពុងត្រៀមខ្លួនដើម្បីធ្វើពិពិធកម្មមួយផ្នែកទៅរកការធ្វើដំណាំបន្លែផ្ទះសំណាញ់ ដើម្បីបង្កើនចំណូលឱ្យមានភាពចម្រុះជូនសមាជិកសហគមន៍។ក្នុងថ្ងៃដដែលពេលរសៀល ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ។ គួរបញ្ជាក់ថា គោលដៅសហគមន៍ចុងក្រោយនៃដំណើរបេសកកម្មថ្ងៃនេះ គឺក្នុងចំណោមសហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួន៥ ដែលក្រសួងបានប្រឹងប្រែងជ្រោមជ្រែងចងក្រងនៅខេត្តបាត់ដំបង ហើយក្នុងចំណោមសហគមន៍ចំនួន៦ ដែលបានចុះកិច្ចសន្យាផលិតកម្មស្រូវស្រងែស្រាលជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ ក្នុងតម្លៃ ៩៥០៛ ក្នុង ១គីឡូក្រាម លើផ្ទៃដីដាំដុះជិត ៦៥០០ហិកតា ។ ក្រសួងកសិកម្ម នឹងបន្តគាំទ្រការចងក្រងសហគមន៍កសិកម្មទំនើបដើម្បីសម្រួលឱ្យពុកម៉ែបងប្អូនប្រជាកសិករធ្វើការស្ដារមកវិញ…
-
កម្ពុជា បើកកិច្ចប្រជុំកំពូលបៃតង និង ចីរភាពសកល ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព”

(ភ្នំពេញ)៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកល ឆ្នាំ២០២៥ 2025 World Green & Sustainability Summit) ក្រោមប្រធានបទ “ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព” ។ ពិធីបើកកិច្ចប្រជុំជាផ្លូវការប្រារព្ធធ្វើឡើងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ។ កិច្ចប្រជុំកំពូលបៃតង និង ចីរភាពសកលឆ្នាំ២០២៥ រៀបចំដោយ គណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ( គ.ផ.គ.ព ) និងចូលរួមរៀបចំដោយ Economic Society Of Cambodia, KSI Strategic Institute For Asia Pacific , World…
-
ក្រសួងវប្បធម៌ និង វិចិត្រសីល្បៈ រៀបចំកម្មវិធីបិទកម្មវិធីបណ្តុះបណ្តាលជំនាញភាពយន្តខ្លីកម្ពុជាជំនាន់ទី៨ ក្រោយបានដំណើរការរយៈពេលជាង ៣ខែ

(ភ្នំពេញ)៖ កម្មវិធីបណ្តុះបណ្តាលជំនាញភាពយន្តខ្លីកម្ពុជាជំនាន់ទី៨ ឆ្នាំ២០២៥ (Cambodia Film Lab) បានបិទបញ្ចប់ដោយជោគជ័យ ក្រោយពីបានដំណើរការរយៈពេលជាង ៣ខែ រួមមក ។ ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ បានបើកវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ជារៀងរាល់ឆ្នាំ និងនៅឆ្នាំ២០២៥នេះ គឺជាឆ្នាំទី៨ ហើយ ក្នុងគោលបំណង ដើម្បីបង្កើន និងលើកកំពស់ធនធានមនុស្សក្នុងវិស័យភាពយន្តកម្ពុជា ឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត ក្នុងការផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ ប្រពៃណី ដ៏ល្អផូរផង់របស់កម្ពុជា តាមរយៈខ្សែភាពយន្ត សម្រាប់ជាតិ និងអន្តរជាតិ ឲ្យបានស្គាល់ និងជ្រួតជ្រាបអំពីកម្ពុជា ។ កម្មវិធីបិទវគ្គបណ្តុះបណ្តាលជំនាញភាពយន្តខ្លីនេះ ត្រូវក្រសួងវប្បធម៌ និងវិចិត្រសីល្បៈរៀបចំធ្វើឡើង នៅពីរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដែលអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួង និងអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ដៃគូសហការឧបត្ថម្ភ លោកគ្រូអ្នកគ្រូឧទ្ទេស សិក្ខាកាម និងយុវជនដែលស្រលាញ់វិស័យសីល្បៈយ៉ាងច្រើនកុះករ នៅរោងភាពយន្តលេជេន សាខា Exchange Square ក្នុងរាជធានីភ្នំពេញ…
-
អ្នកនាំពាក្យ ៖ ព្រឹទ្ធសភាកម្ពុជា សម្តែងការខកចិត្តចំពោះការបន្តចុះផ្សាយនូវព័ត៌មានប្រឌិត និងបំភាន់ដោយកាសែត The Nation ថៃ

(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះការបន្តចុះផ្សាយនូវព័ត៌មានដែលប្រឌិត និងបំភាន់ដោយកាសែត The Nation របស់ប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិតរបស់កាសែត The Nation ប្រទេសថៃ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៩ តុលា ឆ្នាំ២០២៥ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា សូមសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះការបន្តចុះផ្សាយនូវព័ត៌មានដែលប្រឌិត និងបំភាន់ដោយកាសែត The Nation របស់ប្រទេសថៃ ពាក់ព័ន្ធ សកម្មភាពរបស់គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥១ ជាពិសេស នៅក្នុងអត្ថបទរបស់ខ្លួនចុះថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ ដែលមានចំណងជើងថា «លោកជំទាវ ឃួន សុដារី នាំមុខ លោក វ៉ាន់មូហាម៉ាត់ន័រ ម៉ាក់ថា នៅប្រទេសហុងគ្រី សម្រាប់ការពិភាក្សាលើកិច្ចព្រមព្រៀងសន្តិភាព»។ ប្រភពបញ្ជាក់ថា អត្ថបទនេះ មិនត្រឹមតែបំភ្លៃការពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីកង្វះការយល់ដឹង ឬការបកស្រាយខុសដោយចេតនា អំពីនីតិវិធីផ្លូវការ និងឯកសារនានារបស់សន្និបាត IPU ផងដែរ។ ជាការគួរឱ្យសោកស្តាយណាស់ដែលកាសែត The Nation…
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម បន្តជួបសំណេះសំណាលជាមួយសមាជិក សហគមន៍កសិកម្មទំនើបដំណាំស្រូវ-អង្ករសុវត្ថិភាព

(ខេត្តបាត់ដំបង)៖ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយពុកម៉ែបងប្អូនជាសមាជិកសហគមន៍កសិកម្មទំនើបដំណាំស្រូវ-អង្ករសុវត្ថិភាព នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលទើបចាប់ផ្តើមធ្វើផលិតកម្មស្រូវស្រងែស្រាលតាមកិច្ចសន្យាក្នុងតម្លៃ ៩៥០៛ ក្នុងមួយគីឡូក្រាម។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តម្លៃនេះ គឺសម្រេចបានដោយសារការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលផ្តល់អានុភាពឱ្យក្រុមប្រជាកសិករជាសមាជិក ធ្វើការចរចាកិច្ចសន្យាផលិតកម្មទុកមុនជាមួយអ្នកទិញលើតម្លៃ គុណភាព និងបរិមាណ ហើយមិនមែនដោយសារការកំណត់តម្លៃដោយរដ្ឋទេ។ ក្រសួងកសិកម្មនឹងបន្តគាំទ្រការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យប្រជាកសិករធ្វើការស្ដារមកវិញតាមរយៈការធានាតម្លៃនិងទីផ្សារដោយចុះកិច្ចសន្យាទុកមុន ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងការផ្ដល់ជំនួយបច្ចេកទេស៕ ប្រភព ៖ ក្រសួងកសិកម្ម
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ សហគមន៍កសិកម្មទំនើប នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ពុកម៉ែបងប្អូនប្រជាកសិករយើង

(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការចងក្រងជាសហគមន៍កសិកម្មទំនើប នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ពុកម៉ែបងប្អូនប្រជាកសិករយើង ជាពិសេសការជួយកាត់បន្ថយថ្លៃដើមតាមការប្រមូលទិញដុំ ការធានាទីផ្សារនិងតម្លៃតាមរយៈការចុះកិច្ចសន្យាលក់ទុកមុន និងជួយសម្រួលដល់ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ជាក់ស្ដែងនៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង បានទទួលការអភិវឌ្ឍន៍រួមតាមរយៈយន្តការត្រី-វិស័យ (កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ)។ ការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយពុកម៉ែបងប្អូនជាសមាជិកសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង និងពិនិត្យវឌ្ឍនភាពនៃការរៀបចំអនុវត្តផែនការធ្វើពិពិធកម្មបង្វែរចេញពីដំឡូងមី ទៅរកផលិតកម្មម្ទេស បន្លែស្លឹក និងមាន់ស្រែ ដែលនឹងជួយលើកស្ទួយជីវភាព និងផ្តល់ប្រភពចំណូលចម្រុះជូនពុកម៉ែបងប្អូនជាសមាជិក ជាពិសេសអតីតយុទ្ធជន នៅខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងកសិកម្មនឹងបន្តជួយជ្រោមជែងប្រជាកសិករតាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីឱ្យទទួលបានផលប្រយោជន៍ជាច្រើនថែមទៀត និងលើកកម្ពស់ជីវភាពរស់នៅរបស់ពុកម៉ែបងប្អូន៕ ប្រភព ៖ ក្រសួងកសិកម្ម
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរខួបលើកទី៨ នៃការដាក់បញ្ចូល រឿង អ៊ីណាវ បុស្សិបា ក្នុងអង្គការយូណេស្កូ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូល រឿងអ៊ីណាវ បុស្សិបា ក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ នេះបើតាមបណ្ដាញសង្គមសម្ដេចធិបតី នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ – ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ។ សម្ដេចធិបតី បានបញ្ជាក់ថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ។ គួរបញ្ជាក់ថា រឿងអ៊ីណាវ ឬ រឿងអ៊ីណាវបុស្សិបា ជារឿងមួយ ដែលព្រះមហាក្សត្រខ្មែរ សព្វព្រះរាជហឫទ័យខ្លាំងណាស់ ជាពិសេសរវាងអំឡុងឆ្នាំ១៩០០ដល់ឆ្នាំ១៩៤០ ។ នាសម័យបច្ចុប្បន្ន គេពុំសូវឃើញមានសម្តែងរឿងនេះឡើយ ។ រឿងអ៊ីណាវ ត្រូវបានគេសម្រួលទៅជាច្រើនទម្រង់សិល្បៈ មានដូចជា ល្ខោនបាសាក់ របាំព្រះរាជទ្រព្យ (អ៊ីណាវ៖ យ៉ារ៉ាន់ដេញក្ងោក ផលិត ដោយ សំ សំអាង ក្នុងឆ្នាំ២០០២) និងភាពយន្ត (អ៊ីណាវបុស្សិបា ដឹកនាំរឿងដោយ…