Category: ព័ត៌មានជាតិ

  • បរិមាណស្រូវសើមជិតមួយម៉ឺនតោន ត្រូវបានរោងម៉ាស៊ីនដៃគូជាមួយក្រសួងកសិកម្មប្រមូលទិញ​ពីកសិករ​នៅទូទាំងប្រទេស

    បរិមាណស្រូវសើមជិតមួយម៉ឺនតោន ត្រូវបានរោងម៉ាស៊ីនដៃគូជាមួយក្រសួងកសិកម្មប្រមូលទិញ​ពីកសិករ​នៅទូទាំងប្រទេស

    ភ្នំពេញ៖បរិមាណស្រូវសើមចំនួនជិតមួយម៉ឺនតោនត្រូវបានរោងម៉ាស៊ីន ដៃគូជាមួយក្រសួងកសិកម្ម សម្រុកប្រមូលទិញ​ពីប្រជា​កសិករ​នៅទូទាំងប្រទេសក្នុងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។នេះបើយោងតាមការ​បញ្ជាក់​លើ​បណ្ដាញសង្គមហ្វេសប៊ុក​ផ្លូវការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ។ ប្រភពដដែលបន្តថា ចំនួននេះត្រូវបានរំពឹងទុកថានឹងហក់ឡើងខ្ពស់ខ្លាំងនៅក្នុងខែវិច្ឆិកានេះ ដែលជាខែប្រមូល​ផលធំ​ក្នុងរដូវកាលនេះ លើផ្ទៃដីដាំដុះប្រហែល១,៥លានហិកតា ជាមួយនឹងបរិមាណផលចន្លោះពី៤-៥លានតោនស្រូវសើម។ប៉ុន្មានខែកន្លងមកនេះ តាមរយៈមន្ត្រីកសិកម្មឃុំនិងរោងម៉ាស៊ីនដៃគូទាំងអស់ ក្រសួងកសិកម្ម​និងសហព័ន្ធស្រូវអង្ករបាន​ធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធស្ទើរតែរៀងរាល់ថ្ងៃជាមួយនឹងវិសាលភាពដ៏ធំធេង ដើម្បីធានាឱ្យបានថាការប្រមូល​ទិញស្រូវពីបងប្អូនកសិករយើងនៅតាមទីវាលនៅតែមានលំហូរជាប់ជាប្រចាំ និងជួយមិនឱ្យកសិករកកស្ទះរហូត​ដល់ខូចស្រូវនោះឡើយ៕ ដោយ៖ម៉ាដេប៉ូ

  • ឆ្នាំនេះខេត្តបន្ទាយមានជ័យមានប្រទីបចំនួន៤១ បណ្ដែតលើដងស្ទឺងក្រុងសិរីសោភ័ណ

    ឆ្នាំនេះខេត្តបន្ទាយមានជ័យមានប្រទីបចំនួន៤១ បណ្ដែតលើដងស្ទឺងក្រុងសិរីសោភ័ណ

    បន្ទាយមានជ័យ៖ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ បានប្រារព្ធតាំងពី​រសៀល​ថ្ងៃទី ៤ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណបរិវេណសួនតេជោសន្តិភាព សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលស្ថិតនៅជាប់ដងស្ទឺងក្រុងសិរីសោភ័ណ។ឆ្នាំនេះដែរមានប្រទីបចម្រុះចំនួន៤១ បានចូលរួមបណ្ដែតបង្អួតរាងគួរជាទីគយគន់ក្រៃលែង។ លោក បៀវ ថាន ប្រធានមន្ទីធម្មការនិងកិច្ចការសាសនាខេត្តបានលើកឡើងពីប្រវត្តិសង្ខេបនៃការបណ្ដែតប្រទីប ។លោកថា ពិធីនេះបានកើតឡើងនៅសម័យអង្គរនាសតវត្សទី១២ ។ជាបុណ្យប្រពៃណី​ក្នុងបំណងសម្ដែងការ​ “ដឹង​គុណ​ដល់ ព្រះគង្គា និងព្រះធរណី”ដែលបានផ្តល់ជីវភាពរស់នៅនឹងសុខុមាលភាព ។ពិធីបណ្ដែតប្រទីបនេះទៀត​ស្របនឹងទំនៀមទំលាប់នៃព្រហ្មញសាសនាផងដែរ។ លោកបន្តថា ដល់រដូវទឹកស្រកបុរាណខ្មែរយើងកំណត់យកថ្ងៃពេញបូណ៌មី ខែកត្តិក ជារៀង រាល់ឆ្នាំ រៀបចំបណ្តែត​ប្រទីបភ្ជាប់ជាមួយពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ដើម្បីសម្តែងការដឹងគុណទន្លេមេគង្គ និងទន្លេសាប ដែលបានផ្តល់ជីជាតិ យ៉ាងសំខាន់ បម្រើវិស័យកសិកម្ម និងមច្ឆាជាតិរួមទាំងផ្ដល់ទឹកប្រើប្រាស់សម្រាប់មនុស្ស រុក្ខជាតិ សត្វនិងធម្មជាតិ។មួយវិញទៀតពិធីបុណ្យនេះគេតែងតែប្រារព្ធធ្វើអស់ថេរវេលា ៣ថ្ងៃ គឺ ថ្ងៃ ១៤ កើត ១៥កើត និងថ្ងៃ១រោជ ខែកត្តិករៀងរាល់ឆ្នាំ។ ចំណែក លោក យង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានបញ្ជាក់ថា ឆ្នាំនេះប្រទីបបានដាក់​បណ្ដែត​តាម​​បណ្ដោយដងស្ទឹងសិរីសោភ័ណ នៃ​សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ…

  • ក្រសួងបរិស្ថាន បានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា ចំនួនជិត ១៦លានម៉ែត្រគូប

    ក្រសួងបរិស្ថាន បានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា ចំនួនជិត ១៦លានម៉ែត្រគូប

    (ភ្នំពេញ)៖ ក្នុងរយៈពេល ១០ខែក្នុងឆ្នាំ២០២៥ គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានធ្វើការទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលបរិស្ថានពីរោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា ស្របតាមវិធានការច្បាប់ បានចំនួន១៥ ៨៩៤ ៤៥០ ម៉ែត្រគូប។ ដោយឡែកគ្រាន់តែក្នុងខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញសំណល់រាវមិនឱ្យមានការបំពុលបរិស្ថាន បានចំនួនប្រមាណ ២លានម៉ែត្រគូប។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា លទ្ធផលសម្រេចបាននេះ គឺស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់សខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់និងកាត់បន្ថយការបំពុលទឹកសាធារណៈ។ ជាមួយគ្នានេះ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ដោយអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញសសរស្តម្ភចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងដែរថា ចំពោះភាពស្អាត គឺក្រសួងបរិស្ថាន បានធ្វើការផ្សព្វផ្សាយ ដាក់ចេញជាយុទ្ធនាការ និងអនុវត្តសកម្មភាព ដើម្បឱ្យកម្ពុជាមានភាពស្អាតទាំងនៅលើផ្ទៃដី ភាពស្អាតក្នុងទឹក និងភាពស្អាតលើមេឃ។ ចំពោះភាពស្អាតក្នុងទឹកនេះ ក្រសួងបរិស្ថានបានរួមបញ្ចូលយុទ្ធនាការទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលតំបន់ទឹកសាធារណៈ…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖ មន្រ្តី និងអ្នកពាក់ព័ន្ធថៃកំពុងចេញធ្វើអត្ថាធិប្បាយបង្កឱ្យមានភាពតានតឹង និងមិនគោរព សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖ មន្រ្តី និងអ្នកពាក់ព័ន្ធថៃកំពុងចេញធ្វើអត្ថាធិប្បាយបង្កឱ្យមានភាពតានតឹង និងមិនគោរព សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ

    (ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅយប់ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២៥បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា មន្រ្តី និងអ្នកពាក់ព័ន្ធថៃកំពុងចេញធ្វើអត្ថាធិប្បាយបង្កឱ្យមានភាពតានតឹង និងមិនគោរព សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ នៅប្រទេសម៉ាឡេស៊ី ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ចាប់តាំងពីមាន ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានជាសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋ អាម៉េរិក និង ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានរួចមក រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគោរព និង អនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់ចំណុចដែលបានព្រមព្រៀងគ្នា។ ប្រភពនេះបានបញ្ជាក់ឱ្យដឹងដែរថាជាក់ស្តែង ភ្លាមៗបន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ភាគីកម្ពុជានិងថៃបាននិងកំពុងអនុវត្តតាមកិច្ចព្រមព្រៀងក្នុងការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញ ធុនធ្ងន់មួយផ្នែកចេញពីតំបន់ព្រំដែនជានិមិត្តរូប ក្រោមការសង្កេតរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។ បន្ទាប់មក ភាគីទាំងពីរក៏បានឯកភាពគ្នាដកអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់នេះ ក្នុងដំណាក់កាល ជាក់លាក់ដោយរាប់ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា…

  • កម្ពុជា និងអូស្ត្រាលី ពង្រីកកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីហាត់ការ

    កម្ពុជា និងអូស្ត្រាលី ពង្រីកកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីហាត់ការ

    (អូស្ត្រាលី)៖ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Cameron Baker ប្រធានស្នងការជំនាញ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australian Skills Commission) បានរួមគ្នាចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងកម្មវិធីហាត់ការ ដែលអាចនឹងអនុញ្ញាតឱ្យសិស្សនិស្សិតកម្ពុជា ដែលកំពុងរៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១-៣ ដែលចុះបញ្ជិកានៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលស្គាល់ដោយស្នងការជំនាញអូស្ត្រាលី អាចទៅបន្តការសិក្សានៅគ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងចុះហាត់ការផ្ទាល់រយៈពេល ២ឆ្នាំ នៅតាមរោងជាង ការដ្ឋាន និងកសិដ្ឋាននានា ក្នុងរដ្ឋអូស្ត្រាលីខាងត្បូង នៃប្រទេសអូស្ត្រាលី។ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ និងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកជំរុញឱ្យមានការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា និងជួយដល់វិស័យឯកជន នៅរដ្ឋអូស្ត្រាលីខាងត្បូង។ កិច្ចសហការនេះក៏រួមបញ្ចូលការបណ្តុះបណ្តាលសមត្ថភាពគ្រូ ការអភិវឌ្ឍកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន ដែលស្របតាមស្តង់ដារអូស្ត្រាលីផងដែរ។ លោក Cameron Baker បានបញ្ជាក់ថា លោកនឹងរៀបចំឱ្យមានក្រុមការងារចំពោះកិច្ចសម្រាប់អនុវត្តកិច្ចការនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដែលនឹងអាចចាប់ផ្តើមទទួលសិស្សនិស្សិតកម្ពុជា…

  • សិប្បកម្មផលិតទឹកកនៅក្រុងដូនកែវត្រូវបានរកឃើញមិនបានអនុត្តតាមច្បាប់បរិស្ថានត្រឹមត្រូវ

    សិប្បកម្មផលិតទឹកកនៅក្រុងដូនកែវត្រូវបានរកឃើញមិនបានអនុត្តតាមច្បាប់បរិស្ថានត្រឹមត្រូវ

    (ភ្នំពេញ)៖ ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាននាពេលកន្លងទៅថ្មីៗ កន្លងមកនេះ ក្រុមការងារអធិការកិច្ច អគ្គនាយកដ្ឋានគាំពារបរិស្ថាន ដោយមានការសហការជាមួយមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្ត និងអាជ្ញាមូលដ្ឋាន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និងបានរកឃើញ ទីតាំងសិប្បកម្ម ផលិតទឹកកក សញ្ញានាគមាស ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានដំណើរដោយគ្មានកិច្ចសន្យាការពារបបរិស្ថាន និងមានការលេចជ្រាបក្លិនហ្គាស ចេញពីម៉ាស៊ីនផលិតទឹកកក ប៉ះពាល់ដល់ការរស់របស់ប្រជាពលរដ្ឋ នៅជុំវិញទីតាំងសិប្បកម្ម។ ក្នុងពេលជាមួយគ្នានេះ ក្រុមការងារបានចាត់វិធានការពិន័យអន្តរការណ៍ តាមមាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងតម្រូវឱ្យក្រុមហ៊ុនធ្វើការពង្រឹងបច្ចេកទេស និងសុវត្ថិភាពនៅក្នុងសិប្បកម្មឱ្យបានត្រឹមត្រូវ ដោយត្រូវផ្លាស់ប្តូរប្រព័ន្ធបិទបើកឧស្ម័នថ្មី និងទប់ស្កាត់កុំឱ្យមានសាយភាយក្លិនអាម៉ូញាក់ចេញមកក្រៅ។ ក្នុងករណីសិប្បកម្មមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ដោយមិនមានការលើកលែង និងបិទអាជីវកម្មជាស្ថាពរ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • សម្តេចតេជោ ចាត់ទុកភាពរីករាយ នៃពលរដ្ឋខ្មែរ ក្នុងកម្មវិធីអុំទូកនៅសៀមរាប ជាការបង្ហាញអំពីការថែរក្សាប្រពៃណីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ក្រោមម្លប់សន្តិភាព

    សម្តេចតេជោ ចាត់ទុកភាពរីករាយ នៃពលរដ្ឋខ្មែរ ក្នុងកម្មវិធីអុំទូកនៅសៀមរាប ជាការបង្ហាញអំពីការថែរក្សាប្រពៃណីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ក្រោមម្លប់សន្តិភាព

    សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងក្តីរីករាយជាមួយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាមួយនឹងភាពសប្បាយយ៉ាងគគ្រឹកគគ្រេងនៃពិធីបុណ្យអុំទូក នៅក្នុងខេត្តសៀមរាប ។ នៅក្នុងសំណេរនៅលើផេកហ្វេកប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចតេជោបានលើកឡើងថា «ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាប បាននាំមកនូវភាពសប្បាយរីករាយ និងបរិយាកាសអធិកអធមដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ នៅពេលថ្ងៃ នៅតាមដងស្ទឹងសៀមរាប មានប្រជាពលរដ្ឋកម្ពុជា ជាច្រើនកុះករបានមកជួបជុំគ្នា ដើម្បីទស្សនាការប្រណាំងទូកងដ៏ជក់ចិត្តរបស់ក្រុមចំណុះទូក ដែលតំណាងឲ្យសាមគ្គីភាព និងកម្លាំង។ នៅពេលរាត្រី ដងស្ទឹង ត្រូវបានបំភ្លឺដោយពន្លឺប្រទីបចម្រុះពណ៌ ដែលអណ្តែតតាមផ្ទៃទឹក ខណៈ ប្រជាពលរដ្ឋធ្វើពិធីសំពះព្រះខែ និងរីករាយនឹងការអកអំបុកតាមប្រពៃណី។» ។ សម្តេចតេជោ ហ៊ុន សែន នៅជាមួយនឹងភាពរីករាយរបស់ប្រជាពលរដ្ឋខ្មែរ សម្តេចបានចាត់ទុកភាពរីករាយនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ តែជាការបង្ហាញយ៉ាងច្បាស់អំពីការថែរក្សាប្រពៃណី វប្បធម៌ ដ៏សម្បូរបែបរបស់ខ្មែរ ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរតែមួយក្រោមម្លប់សន្តិភាព ។ សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក…

  • អំពូលសូឡា ៦១៤បង្គោល ជាអំណោយ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ត្រូវតម្លើងជូនប្រជាពលរដ្ឋនៅស្រុកអូររាំងឪ

    អំពូលសូឡា ៦១៤បង្គោល ជាអំណោយ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ត្រូវតម្លើងជូនប្រជាពលរដ្ឋនៅស្រុកអូររាំងឪ

    (ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ នឹងទទួលបានអំពូលសូឡា(អំពូលភ្លើងទេវតា) បន្ថែមទៀត ដើម្បីបំភ្លឺក្នុងមូលដ្ឋាន តាមដងផ្លូវជាតិលេខ ៣៧០ ចាប់ពីឃុំចក ឆ្ពោះមក ចំណុចកែងផ្លូវជាតិលេខ១១ ទីប្រជុំជនស្រុកអូររាំងឪ ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៥ខាងមុខ។ សូមបញ្ជាក់ថា អំពូលសូឡា ចំនួន ៦១៤បង្គោល ជាអំណោយរបស់សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ត្រូវផ្តល់និងតម្លើងជូនប្រជាពលរដ្ឋនៅស្រុកអូររាំងឪ តាមរយៈឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជួយលើកកម្ពស់ការថែទាំសុខភាព ពង្រឹងសុវត្ថិភាព និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានថ្លែងថា រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលបានកំណត់អាទិភាពគន្លឹះ៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ជាបាវចនា ដើម្បីកំណើនការងារ សមធម៌…

  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ឡើងវិញថា តាំងពីថៃ បិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជា មិនដែលសុំថៃ ឲ្យបើកច្រកឡើងវិញទេ

    សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ឡើងវិញថា តាំងពីថៃ បិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជា មិនដែលសុំថៃ ឲ្យបើកច្រកឡើងវិញទេ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន តាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានលើកឡើងថា តាំងពីក្រោយសេចក្តីថ្លែងការសន្កិភាពរវាងកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ក្រោមការជួយរៀបចំរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដែលជាប្រធានអាស៊ាន និងប្រធានាធិបតីសន្តិភាពរបស់អាមេរិក ដូណាល់ ត្រាំ។ យើងពិនិត្យឃើញថា មានការរីកចម្រើនគួរឲ្យកត់សំគាល់តាំងពីការប្រជុំ JBC.RBC រហូតដល់ការដកអាវុធធុនធ្ងន់ជំហានដំបូងចេញពីតំបន់ជម្លោះ ដោយមានការត្រួតពិនិត្យផ្ទៀងផ្ទាត់របស់ក្រុមសង្កេតការអាស៊ាន (AOT) ។ នេះជាដំណើរឆ្ពោះទៅរកការបញ្ចប់ ឬបន្ថយអរិយភាពរវាងប្រទេសទាំងពីរ ដែលយើងត្រូវចូលរួមអបអរសាទរ។ ជាមួយនិងការសម្តែងការរីករាយ ខ្ញុំមានការចាំបាច់ជំរាបជូនប្រជាជនកម្ពុជា កុំយល់ច្រឡំ រឿងបើកច្រកព្រំដែនកម្ពុជា ថៃឡើងវិញ ព្រោះមួយរយៈចុងក្រោយនេះ ថ្នាក់ដឹកនាំថៃមួយចំនួន បានយករឿងបើកច្រកព្រំដែនឡើងវិញនេះមកនិយាយយ៉ាងច្រើន ដែលប្រហែលក្លាយជាប្រធានបទសម្រាប់ឃោសនាបោះឆ្នោត នាពេលខាងមុខនៅថៃ ទៀតផង ។ ការដែលថ្នាក់ដឹកនាំថៃ រាប់ទាំងនាយករដ្ឋមន្ត្រីថៃផង និយាយរឿងបើកច្រកព្រំដែនច្រើនបែបនេះ បង្កឲ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនកម្ពុជា ឬប្រជាជនថៃ ថា ភាគីកម្ពុជា ជាអ្នកទៅសុំភាគីថៃ ឲ្យបើកច្រកឡើងវិញ។ ខ្ញុំពិតជាមិនចង់ឲ្យប្រជាជនកម្ពុជា ទទួលទានដំណេកជាមួយការយល់ច្រឡំនោះទេ។ សម្រាប់ប្រជាជនថៃ គឺជារឿងរបស់ថៃ ដែលអាចត្រូវបានបោកប្រាស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដែលការបើកច្រកព្រំដែនក្លាយជាប្រធានបទឃោសនាបោះឆ្នោតផងដែរ ។…

  • អន្តរក្រសួង ស្ថាប័ន ពិភាក្សាស្វែងរកការឯកភាពរួមគ្នា លើការរៀបចំប្លង់គោល​ប្រើប្រាស់ដី​ក្នុងតំបន់បឹងទន្លេសាប និងបង្កើតខឿនសេដ្ឋកិច្ច

    អន្តរក្រសួង ស្ថាប័ន ពិភាក្សាស្វែងរកការឯកភាពរួមគ្នា លើការរៀបចំប្លង់គោល​ប្រើប្រាស់ដី​ក្នុងតំបន់បឹងទន្លេសាប និងបង្កើតខឿនសេដ្ឋកិច្ច

    (ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹកនិង​ឧតុនិយម និងអាជ្ញាធរទន្លេសាប ព្រមទាំងក្រសួងពាក់ព័ន្ធ ប្រជុំពិភាក្សាស្វែងរកការ​ឯកភាពរួមគ្នា លើការរៀបចំប្លង់គោលប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប និងបង្កើត​ខឿនសេដ្ឋកិច្ចក្នុងតំបន់នេះ ។ ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំប្លង់គោលប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប ដើម្បីកំណត់នូវអ្វីដែលជាខឿនសេដ្ឋកិច្ចជាយុទ្ធសាស្ត្រ ដោយបង្កើតឱ្យបាននូវ​លំហូរ​ចំណូលសេដ្ឋកិច្ចនៅក្នុងតំបន់បឹងទន្លេសាប នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង​រៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះ គឺ​ដើម្បីកសាងការឯកភាពរួមគ្នាសម្រេចចិត្ត និងទទួលខុសត្រូវឱ្យបានច្បាស់លាស់ ក្នុងការកំណត់បែងចែកតំបន់នីមួយៗក្នុងតំបន់បឹងទន្លេសាប រៀបចំប្លង់គោល​នៃការ​ប្រើប្រាស់ដីក្នុងតំបន់នេះ ព្រមទាំងកសាងផែនការនៃការអនុវត្តប្លង់គោលផងដែរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថា តាមរយៈកិច្ចប្រជុំនាពេលនេះ យើងនឹង​មាន​មូលដ្ឋានដ៏សំខាន់មួយសម្រាប់យើងបោះជំហានទៅមុខ នោះគឺការឯកភាពគ្នា លើផែនការកសាងខឿនសេដ្ឋកិច្ចតំន់បឹងទន្លេសាបឱ្យក្លាយជា របៀងសេដ្ឋកិច្ច ដើម្បី​សន្តិសុខស្បៀង និងសុវត្តិភាពម្ហូបអាហារ សម្រាប់កម្ពុជានាពេលអនាគត ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់បន្ថែមថា អ្វីដែលបាន​ឯក​ភាព​គ្នា​ក្នុងកិច្ចប្រជុំនាពេលនេះគឺជាជំហានទី១ ដោយឡែកជំហានទី២ ក្រុមការ​ងារនឹងចុះទៅពិនិត្យមើលឱ្យបានច្បាស់លាស់នៅទីតាំងជាក់ស្តែង ហើយ​នឹងរៀបចំប្លង់គោលនៃការប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប និងត្រូវចង​ក្រងសៀវភៅ”ស” សំរាប់កំណត់គោលដៅអភិវឌ្ឍន៍នៅតាមភូមិឃុំ ក្នុងបណ្ដាខេត្តនីមួយៗជុំវិញបឹងទន្លេសាប ។…