Category: ព័ត៌មានជាតិ

  • កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី​ឱ្យកាន់តែស៊ីជម្រៅ

    កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី​ឱ្យកាន់តែស៊ីជម្រៅ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា និងឯកឧត្តម Cho Hyun រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានឯកភាព​គ្នា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ។ នេះបើ​តាម​លទ្ធផលនៃជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមាន​សន្តិភាព ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូល​ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ​ប្រសើររវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។ ជាការឆ្លើយតប, សម្ដេចបវរធិបតី បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកយ៉ាងសកម្មដល់ការស្ដារ និង អភិវឌ្ឍ សង្គម-សេដ្ឋកិច្ច របស់ប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើន។ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ នៅកម្ពុជា​នាឱកាសនេះ គឺជាកត្តាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាមួយគ្នានេះ, សម្ដេចបវរធិបតី ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ​រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅ​ដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការ នៅសាធារណរដ្ឋកូរ៉េ។…

  • ជប៉ុន ចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យា ផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកសិ-ឧស្សាហកម្ម នៅកម្ពុជា

    ជប៉ុន ចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យា ផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកសិ-ឧស្សាហកម្ម នៅកម្ពុជា

    (ភ្នំពេញ)៖ ប្រធានសមាគមជប៉ុន-កម្ពុជា បានគូសបញ្ជាក់ថា អ្នកវិនិយោគ​របស់​ជប៉ុន ចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យា ផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកសិ-ឧស្សាហកម្ម នៅកម្ពុជា ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មាននៅក្នុងពេលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ត ចំពោះសកម្មភាពដ៏សកម្ម របស់សមាគមជប៉ុន-កម្ពុជា ដែលបានចូលរួមចំណែក ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ទាំងនៅក្នុងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន ទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន ជាពិសេស គឺការទាក់ទាញអ្នកវិនិយោគឲ្យមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដែលនេះ គឺជាសកម្មភាពមួយយ៉ាងសកម្ម ក្នុងការគាំទ្រដល់ការវិនិយោគ និងការជំរុញសេដ្ឋកិច្ចកម្ពុជា ។ នៅក្នុងជំនួបនេះ ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា គឺទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង…

  • កម្ពុជា-ថៃ បើកកិច្ចប្រជុំ ដើម្បីបន្តពិភាក្សាលម្អិតអំពីការដោះមីនសាកល្បង ក្នុងតំបន់ អាទិភាពនៅតាមព្រំដែន

    កម្ពុជា-ថៃ បើកកិច្ចប្រជុំ ដើម្បីបន្តពិភាក្សាលម្អិតអំពីការដោះមីនសាកល្បង ក្នុងតំបន់ អាទិភាពនៅតាមព្រំដែន

    (ភ្នំពេញ)៖ ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុម ការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) បានបើកកិច្ចប្រជុំតាម​ប្រ​ព័ន្ធ VTC ដើម្បីបន្តពិភាក្សាលម្អិតអំពីតំបន់​សាកល្បងដោះមីនក្នុងតំបន់អាទិភាព​នៅព្រំដែន ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ១០:៣០នាទី ដែលស្របតាមការសម្រេចរបស់ក្រុមការងារ​សម្រប​សម្រួលចម្រុះ (JCTF) នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងដែរថា កិច្ចប្រជុំពិភាក្សា និងការអនុវត្ត​ការងារត្រូវគោរពតាមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែល ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៃប្រទេសទាំងពីរបានឯកភាពគ្នា។ គួរបញ្ជាក់ផងដែរថា ការងារដោះមីនមនុស្សធម៌នេះ ត្រូវគោរពតាមគោលការណ៍ ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតី​គោរពគ្នាទៅវិញទៅមក៕ ដោយ ៖ ម៉ាដេប៉ូ

  • កម្ពុជា និង ថៃ ជួបប្រជុំពិភាក្សាការងារបច្ចេកទេស ដើម្បីពិនិត្យតំបន់សាកល្បងលើការដោះមីនមនុស្សធម៌ ក្នុងតំបន់អាទិភាពនៅតាមព្រំដែន

    កម្ពុជា និង ថៃ ជួបប្រជុំពិភាក្សាការងារបច្ចេកទេស ដើម្បីពិនិត្យតំបន់សាកល្បងលើការដោះមីនមនុស្សធម៌ ក្នុងតំបន់អាទិភាពនៅតាមព្រំដែន

    (ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថាក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌បានប្រគល់ភារកិច្ចជូន ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ឱ្យជួបប្រជុំពិភាក្សាការងារបច្ចេកទេស ដើម្បីពិនិត្យតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ។ បញ្ជាក់នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា នៅវេលាម៉ោង ១២:០៥នាទីថ្ងៃត្រង់នេះ កិច្ចប្រជុំពិភាក្សារវាងកម្ពុជា-ថៃបានរៀបចំឡើង ស្របតាមការសម្រេចរបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥កន្លងទៅ ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា”កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីតាមដាន និងផ្ទៀងផ្ទាត់” ។ គួរបញ្ជាក់ថា ការជួបប្រជុំពិភាក្សា និងការអនុវត្តការងារត្រូវតែគោរពតាមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៃប្រទេសទាំងពីរបានឯកភាពគ្នា។…

  • ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញប្រគល់ផ្ទះ១ខ្នងជូនដល់ក្រុមគ្រួសារវីរ:កងទ័ព ដែលបានពលី ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

    ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញប្រគល់ផ្ទះ១ខ្នងជូនដល់ក្រុមគ្រួសារវីរ:កងទ័ព ដែលបានពលី ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

    (ខេត្តកណ្តាល)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អញ្ជើញប្រគល់ផ្ទះ១ខ្នង ជូនដល់ក្រុមគ្រួសារវីរ:កងទ័ព ដែលបានពលី ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ រយៈពេល៥ថ្ងៃ។ ពិធីប្រគល់ និងទទួលផ្ទះនេះ ប្រព្រឹត្តទៅនៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះគំរូវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធ ដែលបានពុះពារឆ្លងកាត់គ្រប់ឧបសគ្គ បូជាទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបានលះបង់ពលីជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន ។ ការពង្រឹងផែនសាមគ្គីជាតិ ឯកភាពជាតិ ការពួតដៃគ្នាជាធ្លុងមួយ ក្នុងស្មារតីរួមចំណែកបន្តលើកកម្ពស់ដល់ការថែរក្សាឱ្យបានគង់វង្ស នូវកត្តាសុខសន្តិភាព ភាពសុខដុមរមនា និងសុខុមាលភាពប្រជាជាតិយើង គឺជាកិច្ចការដ៍សំខាន់សម្រាប់រដ្ឋាភិបាល និងប្រជាជនយើង ។កត្តាសុខសន្តិភាព ពិតជាមានសារៈសំខាន់ មិនអាចខ្វះបាននៃកិច្ចអភិវឌ្ឍ និងភាពរីកចម្រើននៃប្រជាជាតិ នីមួយៗ ។ តាមរយៈនេះ យើងមើលឃើញអំពីគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់កងទ័ព កងកម្លាំងប្រដាប់អាវុធយើង ដែលតែងបានបូជាទស្រស់ ឈាមស្រស់…

  • ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តចែកជូនមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម នៅទូទាំង ខេត្តកោះកុង

    ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តចែកជូនមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម នៅទូទាំង ខេត្តកោះកុង

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានប្រគល់ធុងសំរាមជូនដល់មូលដ្ឋានសុខាភិបាល សាលារៀន និង វត្តអារាមនៅទូទាំងខេត្តកោះកុង ចំនួន ៩៣៩ធុង ។ ក្រសួងបរិស្ថានបានឱ្យដឹងថា ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតី ក្នុងការប្រគល់ធុងសំរាមទាំងនេះ។ ក្នុងពិធីនេះដែរ ឯកឧត្តម សាបូ អូហ្សាណូ បានថ្លែងថា ក្រសួងបរិស្ថានបានចែកជូនធុងសំរាម ចំនួន ៣ធុងសំរាមដល់គ្រប់សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ហើយការផ្តល់ធុងសំរាមនេះ គឺជាកិច្ចការសំខាន់ដែលអាចអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម ក៏ដូចជាជួយផ្តល់លទ្ធភាពឱ្យគ្រួសារដែលពុំមានលទ្ធភាពរកធុងសំរាមបាន អាចកាន់នាំយកសំរាមមកដាក់ក្នុងធុងតាមសាលារៀន មណ្ឌលសុខភាព និងវត្តអារាមបាន ដោយពុំចាំបាច់ចំណាយលើការប្រមូលសំរាមឡើយ និងម្យ៉ាងទៀត ក៏ជាការប្រមូលផ្តុំសំរាមដែលមានតម្លៃសេដ្ឋកិច្ចអាចលក់បាន ហើយជួយកាត់បន្ថយបរិមាណសំរាមយកទៅទុកដាក់នៅទីលាន និងផលប៉ះពាល់ដល់សោភ័ណភាព អនាម័យ បរិស្ថាន ព្រមទាំងសមុទ្រដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរណ៍មកកម្សាន្តផងដែរ។ លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាតំណាងលោកជំទាវ ឈី វ៉ា…

  • សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អរគុណក្រុមការងារ និងកងកម្លាំងគ្រប់ប្រភេទ បានការពារសុខសុវត្ថិភាព ជូនពលរដ្ឋ ក្នុងឱកាសបុណ្យអុំទូក

    សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អរគុណក្រុមការងារ និងកងកម្លាំងគ្រប់ប្រភេទ បានការពារសុខសុវត្ថិភាព ជូនពលរដ្ឋ ក្នុងឱកាសបុណ្យអុំទូក

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានបំពេញភារកិច្ច និងការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សូមថ្លែងអំណរគុណចំពោះ ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ច ការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងថែរក្សាអនាម័យបរិស្ថានបានល្អប្រសើរ នៅទូទាំងប្រទេស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ពីថ្ងៃទី៤-៦ វិច្ឆិកា ២០២៥ ។ សូមរំលឹកថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ វិច្ឆិកា ២០២៥ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស ខណៈ រាជធានី-ខេត្តមួយចំនួន ក៏រៀបចំពីធីប្រណាំងទូកផងដែរ ៕ ដោយ ៖ វណ្ណលុក

  • សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ៖ ការលើកកម្ពស់អនាម័យជនបទ នៅតែជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល

    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ៖ ការលើកកម្ពស់អនាម័យជនបទ នៅតែជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការលើកកម្ពស់អនាម័យជនបទ នៅតែជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល ។ នេះបើតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៦ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ សម្តេចបវរធិបតី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទក្នុង គោលបំណងដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការលើកកម្ពស់អនាម័យជនបទនិងរួម គ្នាធ្វើឱ្យស្ថានភាពអនាម័យនៅកម្ពុជាកាន់តែប្រសើរឡើង ដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់ ក្នុងគោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។ ការលើកកម្ពស់អនាម័យជនបទនៅតជាការងារ អាទិភាពរបស់រាជរដ្ឋាភិបាល។ ជាក់ស្ដែង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ បានបញ្ជាក់ យ៉ាងច្បាស់អំពីការបន្តជំរុញការអភិវឌ្ឍជនបទ តាមរយៈការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទដោយផ្តោតជាសំខាន់លើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០%នៅឆ្នាំ២០៣០ ។ សម្ដេច ហ៊ុន ម៉ាណែត បន្តថា អត្រានៃការទទួលបានសេវាអនាម័យជនបទមានការកើនឡើងគួរជាទីមោទនៈ។ គិតមកដល់ពេលបច្ចុប្បន្ននេះ រាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេសសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ដែល ក្នុងនោះមានភូមិចំនួន១៤…

  • កម្ពុជា-ថៃ នឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១នៅថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥

    កម្ពុជា-ថៃ នឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១នៅថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥

    (ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ កម្ពុជា និង ថៃនឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងនៅយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១នេះដែរធ្វើឡើងស្របតាមផែនការសកម្មភាពដែលត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៉ីង មេបញ្ជាការកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ លោក ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានគូសបញ្ជាក់ថាភាគីទាំងពីរបានអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី១ នៃដំណាក់កាលទី១ ដោយជោគជ័យនៅក្រោមការសង្កេត និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃដើម្បីធានាថា ផែនការសកម្មភាពនេះនឹងត្រូវបានអនុវត្តឱ្យបានពេញលេញ…

  • ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូណ៌ សាស្ត្រាចារ្យខ្មែរដំបូងបង្អស់ ដែលបានធ្វើបទបង្ហាញពី “ដំណើរជាតិកម្ពុជា ១៥ សម័យកាល” ដល់និសិ្សតបរទេស នៅសាកលវិទ្យាល័យសូហ្វៀ ប្រទេសប៊ុលហ្គារី

    ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូណ៌ សាស្ត្រាចារ្យខ្មែរដំបូងបង្អស់ ដែលបានធ្វើបទបង្ហាញពី “ដំណើរជាតិកម្ពុជា ១៥ សម័យកាល” ដល់និសិ្សតបរទេស នៅសាកលវិទ្យាល័យសូហ្វៀ ប្រទេសប៊ុលហ្គារី

    (ប៊ុលហ្គារី)៖ ឯកអគ្គរាជទូតខ្មែរ ប្រចាំនៅសាធារណរដ្ឋប៊ុលហ្គារី ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូណ៌ បានក្លាយជាសាស្ត្រាចារ្យកម្ពុជាដំបូងគេបង្អស់ ដែលបានធ្វើបទឧទ្ទេសនាម ដល់និស្សិតបរទេសពីប្រវត្តិនៃប្រទេសខ្មែរ នៅសាកលវិទ្យាល័យ សូហ្វៀ (Sofia University) ដែលជាស្ថាប័នអប់រំល្បីបំផុតមួយ នៅប្រទេសប៊ុលហ្គារី ។ ការធ្វើបទបង្ហាញ បានធ្វើឡើង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលនៅបន្ទាប់ពីថ្នាក់ដឹកនាំសាកលវិទ្យាល័យ បានអញ្ជើញ ឯកឧត្តមឯកអគ្គរាជទូត ជាផ្លូវការ ដើម្បីធ្វើបទបង្ហាញដល់និស្សិតនៃមហាវិទ្យាល័យប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ អំពីប្រវត្តិសាស្ត្រ និងដំណើរវិវត្តន៍នយោបាយរបស់កម្ពុជា ។ ប្រធានបទដែលបានបង្ហាញរួមមាន ទី១ តើអ្នកស្គាល់ព្រះរាជាណាចក្រកម្ពុជាដែរឬទេ? និងទី២ ដំណើរជាតិកម្ពុជា ១៥សម័យកាល ដែលតាមរយៈប្រធានបទទាំងពីរនេះ បាននាំឲ្យនិស្សិតបរទេស បានចាប់អារម្មណ៍អារម្មណ៍យ៉ាងខ្លាំងអំពីប្រវត្តិសាសន៍ដ៏ជូរចត់ ដែលគ្របដណ្តប់ដោយសង្គ្រាម នៃប្រទេសកម្ពុជា ទម្រាំមានការអភិវឌ្ឍដូចសព្វថ្ងៃ ។ សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូណ៌ គឺជាអតីតបេក្ខបណ្ឌិតខ្មែរមួយរូប ដ៏ល្បីល្បាញ ដែលបានបញ្ចប់ថ្នាក់បណ្ឌិត សេដ្ឋកិច្ចនយោបាយ នៅសាកលវិទ្យាល័យ សូហ្វៀ ដោយការសរសេរនិក្ខេបបទ មានកម្រាស់ច្រើនដល់…