Category: ព័ត៌មានជាតិ

  • សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនក្រុម​គ្រួសារនៃសព របស់លោក ឌី ណៃ ដែលបានទទួល​មរណភាព ដោយការបាញ់ប្រហាររបស់យោធាថៃ

    សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនក្រុម​គ្រួសារនៃសព របស់លោក ឌី ណៃ ដែលបានទទួល​មរណភាព ដោយការបាញ់ប្រហាររបស់យោធាថៃ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនក្រុម​គ្រួ​សារ​នៃសព របស់ លោក ឌី ណៃ ដែលបានទទួល​មរណ​ភាព នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៦ឆ្នាំ ដោយការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅ និងអមនុស្សធម៌ របស់យោធាថៃមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ក្នុងសារលិខិតរំលែកមរណទុក្ខផ្ញើជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលទទួលបាននាថ្ងៃទី១៣ វិច្ឆិកា សម្ដេច​​​ធិប​តី និងភរិយា មានក្ដីក្ដុកក្ដួលរំជួលចិត្តឥត​ឧបមា ដោយ​បានទទួលដំណឹងថាលោក ឌី ណៃ ហៅ (សល់) បានទទួលមរណភាព នៅថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៦ឆ្នាំ ដោយការ​បាញ់ប្រហារយ៉ាងសាហាវឃោរឃៅ និងអមនុស្សធម៌ របស់យោធាថៃមកលើប្រជាពលរដ្ឋខ្មែរ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ការភ្ជាប់ជើង​ហោះ​ហើរត្រង់ពីឥណ្ឌា មកខេត្តសៀមរាប

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ការភ្ជាប់ជើង​ហោះ​ហើរត្រង់ពីឥណ្ឌា មកខេត្តសៀមរាប

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាម​រយៈ​បណ្ដាញសង្គមនារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចូលរួមអបអរសាទរដល់ ជើងហោះ​ហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងហោះ​ហើរ​ត្រង់ពី Kolkata សាធារណរដ្ឋឥណ្ឌា មកកាន់ខេត្ត​សៀម​រាប នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមកិច្ចសហការ​ដ៏រីករាយរវាង រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines របស់ឥណ្ឌា នឹងតភ្ជាប់ជើងហោះហើរត្រង់​លើក​ដំបូងរបស់ខ្លួនពីទីក្រុង Kolkata មកខេត្ត​សៀម​រាប ចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលធ្វើ​ការ​ហោះហើរចំនួន ៣ ជើងក្នុងមួយសប្តាហ៍។ ការហោះ​ហើរត្រង់មកកម្ពុជាដំណើរការដោយយន្តហោះ Airbus A320neo ដែលនឹងចូលរួម ពង្រឹងវិស័យទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា។ ឥណ្ឌា ជាទីផ្សារទេសចរណ៍ ដែលមានកំណើន​លឿន​បំផុត​មួយរបស់កម្ពុជា។ ក្នុងឆ្នាំ២០២៤ ភ្ញៀវទេសចរ​ឥណ្ឌា​ជាង ៧៥.០០០ នាក់បានមកទស្សនា ប្រទេស​កម្ពុជា ដែលទាក់ទាញដោយតំបន់បេតិកភណ្ឌ និងការ​ពង្រីកវិស័យបដិសណ្ឋារកិច្ច។ ផ្លូវហោះហើរថ្មីនេះ…

  • ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ៖ កម្ពុជា បានប្តេជ្ញា​ចិត្ត​មុតស្រួច ក្នុងការបោសសម្អាតការឆបោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា

    ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ៖ កម្ពុជា បានប្តេជ្ញា​ចិត្ត​មុតស្រួច ក្នុងការបោសសម្អាតការឆបោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តមុតស្រួច ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបង្កើតយន្តការ គណៈកម្មការចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បន្ថែម​លើយន្តការដែលមានស្រាប់ សំដៅធ្វើយ៉ាងណាសម្រប​សម្រួលអាជ្ញាធរថ្នាក់ក្រោមជាតិយកចិត្តទុកដាក់បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីមូលដ្ឋានរបស់ខ្លួន។ នេះជាប្រសាសន៍របស់ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ខណៈបានអនុញ្ញាតឱ្យ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេស៍ប្រចាំ​កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសង្កត់ធ្ងន់​ពីសារៈ​សំខាន់ នៃកិច្ចសហប្រតិបត្តិការជាមួយដៃគូ​អន្តរជាតិ តាមរយៈការចូលរួមស៊ើបអង្កេត ចែករំលែក​ព័ត៌មាន និងបទពិសោធន៍ ដើម្បីបង្កាទប់ស្កាត់ និងស្រាវ​ជ្រា​វរកមេក្លោងនិងបណ្តាញអង្គការចាត់តាំងឱ្យបាន​ម៉ឺងម៉ាត់ ។ ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត បានកោត​សរសើ​​ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើត​គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឡើង។ ឯកឧត្តម ឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីការពេញចិត្តចំពោះទំនាក់ទំនងកាន់តែជិតស្និទជាមួយកម្ពុជា និងបង្ហាញពីបំណងបង្កើន​កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដើម្បីជួយឱ្យកម្ពុជា​កាន់តែមានការអភិវឌ្ឍ និងរឹងមាំ។ ទន្ទឹមនេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏មានបំណងភ្ជាប់ទំនាក់ទំនងជាមួយ​គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ភាគីទាំងពីរបានពិភាក្សាអំពីជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាព…

  • សមាគមជប៉ុន-កម្ពុជា បន្តអនុវត្តផែនការធុរកិច្ចក្នុង វិស័យ​សំខាន់ៗ ដើម្បីរួមចំណែកក្នុងការជំរុញកា ររីកចម្រើន ផ្នែកធុរកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា

    សមាគមជប៉ុន-កម្ពុជា បន្តអនុវត្តផែនការធុរកិច្ចក្នុង វិស័យ​សំខាន់ៗ ដើម្បីរួមចំណែកក្នុងការជំរុញកា ររីកចម្រើន ផ្នែកធុរកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុ​ញ្ញាត​ឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូ ធុរជន ចូលជួបសម្ដែងការគួរ​សម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានថ្លែងអំណ​រ​គុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចបវរធិបតី ដែល​បាន​ចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូប ឯកឧត្តម និងគណៈប្រតិភូធុរជន ចូលជួបសម្ដែងការ​គួសម និងពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមប្រធានសមាគម បានគោរពជម្រាបជូន​សម្តេច​បវរធិបតី ថា ក្នុងដំណើរទស្សនកិច្ចលើកទី៥នេះ មាន​ការចូលរួមពីសមាជិកសមាគមទាំងថ្មី ទាំងចាស់ចំនួន ៣០ ក្រុមហ៊ុន។ ឯកឧត្តមប្រធានក៏បានគោរពរាយការណ៍អំពីវឌ្ឍនភាពល្អប្រសើរនៃការអនុវត្តផែនការរបស់សមាគម បន្ទាប់ពី​សមាគមបានបង្កើតការិយាល័យផ្លូវការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៤។ ឆ្លៀតក្នុងឱកាសនោះ, ឯកឧត្តម​ប្រធាន​សមាគមក៏បានជម្រាបជូនសម្តេច​បវរធិបតី​អំពី​ចំណាប់អារម្មណ៍ និងផែនការធុរកិច្ចសំខាន់ៗមួយចំនួន​របស់សមាគម ដែលបានរៀបចំ និងកំពុងអនុវត្ត ដោយ​ផ្តោតជាពិសេសលើវិស័យសំខាន់ៗ ចំនួន ៣ រួមមាន៖ ១) ការបណ្ដុះបណ្ដាលធនធានមនុស្ស សំដៅលើក​កម្ពស់ជំនាញរបស់ពលករកម្ពុជា ដោយយកស្ដង់​ដារ​ជប៉ុនជាគោល;…

  • កម្ពុជា បង្ហាញឆន្ទៈមុតមាំ ក្នុងការលើកកម្ពស់ និងធ្វើឱ្យ​កិច្ច​ប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្លាយជាព្រឹត្តិការ​ណ៍​ដ៏លេចធ្លោ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

    កម្ពុជា បង្ហាញឆន្ទៈមុតមាំ ក្នុងការលើកកម្ពស់ និងធ្វើឱ្យ​កិច្ច​ប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្លាយជាព្រឹត្តិការ​ណ៍​ដ៏លេចធ្លោ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

    រាជរដ្ឋាភិបាលកម្ពុជាកំពុងបង្ហាញឆន្ទៈដ៏មុតមាំក្នុងការធ្វើឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ឲ្យក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោ ដើម្បីលើកកម្ពស់​អង្គការ​ហ្វ្រង់កូហ្វូនី នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ ការបង្ហាញឆន្ទៈនេះ បានលើកឡើងដោយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និងជាប្រធានគណៈកម្មការជាតិរៀប​ចំកិច្ច​ប្រជុំ​កំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងឱកាសដឹកនាំ​កិច្ចប្រជុំ​លើកទី៣ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ ដើម្បីធ្វើ​បច្ចុប្បន្នភាព​ការងារ​ត្រៀមរៀបចំកិច្ចប្រជុំកំពូល​ហ្វ្រង់​កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ជាដំណាក់កាលដ៏សំខាន់មួយនៅក្នុង​ដំ​ណើរ​​ការរៀបចំ និងបង្ហាញឆន្ទៈដ៏មុតមាំរបស់​រាជ​រដ្ឋា​ភិបាល ក្នុងការធ្វើឱ្យកិច្ចប្រជុំកំពូលនៅកម្ពុជា ក្លាយ​ជាព្រឹត្តិការណ៍ដ៏លេចធ្លោ ដើម្បីលើកកម្ពស់​អង្គការហ្វ្រង់​កូហ្វូនី នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងបញ្ជាក់ពី​ការ​តាំង​ចិត្តរបស់កម្ពុជាចំពោះគុណតម្លៃ និងភាព​រស់រវើក នៃសហគមន៍ហ្រ្វង់កូហ្វូនី ។ កម្ពុជានៅឆ្នាំ២០២៦ ខាងមុខនេះ នឹងធ្វើជាម្ចាស់ផ្ទះ​ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅខេត្តសៀមរាប ដែលជាលើកទីមួយក្នុងរយៈពេលជិត ៣០ឆ្នាំ ចុងក្រោយនេះ ដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំឡើងនៅតំបន់អាស៊ីអាគ្នេយ៍ ។ កិច្ចប្រជុំ​កំពូលនេះ មានសារៈសំខាន់ណាស់​សម្រាប់កម្ពុជា ដោយ​នឹងបង្ហាញពីជំហររីកចម្រើនរបស់កម្ពុជា ក្នុងឆាក​អន្តរជាតិ និងការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចសហ​ប្រ​តិបត្តិការពហុភាគី ។ ការប្រកាសថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនេះ ត្រូវបានធ្វើ​ឡើង​អំឡុងពេលព្រះបាទសម្តេច…

  • រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាអញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនដែលបានពលីក្នុងសម័យសង្គ្រាម​លោកលើកទី១ នៅស្ថានទូតបារាំង

    រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាអញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនដែលបានពលីក្នុងសម័យសង្គ្រាម​លោកលើកទី១ នៅស្ថានទូតបារាំង

    ភ្នំពេញ៖ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធដល់យុទ្ធជន ដែលបានពលីក្នុងសម័យសង្គ្រាម​លោកលើកទី១ នៅស្ថានទូតបារាំង។ សូមជម្រាបថា នេះជាឆ្នាំទី៣ដែលស្ថានទូតបារាំង រៀបចំពិធីរម្លឹកខួបនៃការបញ្ចប់សង្គ្រាមលោកលើកទី១ នៅខាងមុខ​វិមានរម្លឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ឬហៅថាវិមាន«រូបពីរ » ដែលជានិមិត្តរូបដ៏​មានអត្ថន័យ​នៃ​ប្រវត្តិសាស្ត្រ​រួមបារាំង និងកម្ពុជា។ វិមាន«រូបពីរ»នេះត្រូវធ្លាប់បានសម្ពោធម្តងអំឡុងឆ្នាំ១៩២៥ ប៉ុន្តែត្រូវបាន​កម្ទេច​ដោយខ្មែរក្រហម។ ក្រោយមករាជរដ្ឋាភិបាលកម្ពុជា ក៏បានសាងសង់ឡើងវិញ និងដាក់សម្ពោធ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅផងដែរ៕ ដោយ៖ង៉ាន ទិត្យ

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កម្ពុជា ពិតជា ត្រូវការប្រភេទថាមពលកកើតឡើងវិញដែល មានតម្លៃទាបសម្រាប់កំណើនសេដ្ឋកិច្ចជាតិ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កម្ពុជា ពិតជា ត្រូវការប្រភេទថាមពលកកើតឡើងវិញដែល មានតម្លៃទាបសម្រាប់កំណើនសេដ្ឋកិច្ចជាតិ

    (ភ្នំពេញ)៖ កម្ពុជាពិតជាត្រូវការលើផ្នែកថាមពល​អគ្គិសនី ក្នុងកម្រិតឧស្សាហកម្ម ដោយប្រើប្រាស់​ថាមពល​​​កកើតឡើងវិញ និងមានតម្លៃទាប សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ ។ នេះជាប្រសាសន៍លើកឡើង​របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសអនុញ្ញាតឱ្យក្រុមហ៊ុន Huang New Energy Co Ltd Yunnan Branch និងក្រុមហ៊ុន Xinteyuan ( Shanghai) New Energy Co Ltd ចូលជួបពិភាក្សាការងារ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។ តាមតំណាងក្រុមហ៊ុនHuang New Energy Co Ltd Yunnan Branch បានឱ្យដឹងថាការជួបពិភាក្សា​នា​ពេល​នេះ គឺដើម្បីបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុន Huang New Energy Co Ltd Yunnan Branch និងក្រុមហ៊ុន Xinteyuan ( Shanghai)…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ដំណើរការ នៃ​ការ​ធ្វើជំរឿន មិនមែនជាដំណើរការអនុវត្ត​ការវះកាត់ រកកំហុសរបស់មន្ត្រីនោះឡើយ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ដំណើរការ នៃ​ការ​ធ្វើជំរឿន មិនមែនជាដំណើរការអនុវត្ត​ការវះកាត់ រកកំហុសរបស់មន្ត្រីនោះឡើយ

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី មាន​ប្រសាសន៍​ថា ដំណើរការនៃការធ្វើជំរឿននេះ មិនមែន​ជា​ដំណើរការនៃការអនុវត្តការវះកាត់ រកកំហុសរបស់​មន្ត្រីដែលអាចឈានទៅដល់ការដាក់វិន័យ ឬវះកាត់​នោះទេ។ អ្វីដែលយើងអនុវត្តធ្វើនៅពេលបច្ចុប្បន្ន គឺធ្វើយ៉ាងណាឱ្យទិន្នន័យដែលយើងមាននៅក្នុងប្រព័ន្ធ ផ្ទៀងផ្ទាត់ជាក់ស្តែងទៅលើរចនាសម្ព័ន្ធ និងមន្ត្រី​ដែល​កំពុងបំពេញការងារជាក់ស្តែងតែម្តង ដោយពុំមានការ​ប្រែប្រួលនូវទិន្នន័យណមួយនោះទេ។ ទិន្នន័យដែល​មាន​ភាពច្បាស់លាស់ ដែលមានការឯកភាព និងប្រើ​ប្រាស់​បាន គឺជាមូលដ្ឋានគ្រឹះ នៃការធ្វើទំនើបកម្ម​ប្រព័ន្ធ​រដ្ឋបាលសាធារណៈ។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង​មុខងារ​សាធារណ មានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញផ្តល់​បទសម្ភាស​ជូនអ្នកសារព័ត៌មាន មុនចាប់ផ្តើមយុទ្ធនា​ជំរឿនមន្ត្រី នៅក្រសួងមុខងារសាធារណៈ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បញ្ជាក់ថា ការរៀប​ចំ​ធ្វើជំរឿននេះ មិនមែនជាលើកទី១ ទេនៅ​ក្នុងប្រវត្តិរបស់ព្រះរាជាណាចក្រកម្ពុជា លើកទី១ នៅឆ្នាំ១៩៩៥ លើកទី២ នៅចន្លោះឆ្នាំ១៩៩៩​-២០០១ និងលើកទី៣ នៅឆ្នាំ២០១០។ នៅឆ្នាំ​២០២៥នេះ គឺជាដំណើរការនៃការដឹកនាំ និង​ចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ផ្អែកទៅ​លើអភិក្រម «រៀបចំផ្ទះឱ្យបានរៀបរយ»។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការរំពឹង​ទុក​នៃការអនុវត្តការធ្វើជំរឿនរចនាសម្ព័ន្ធ…

  • បាឋកថាឈ្វេងយល់ពី «ផែនការ ៥ឆ្នាំ លើកទី១៥ ៖ ប្រទេសចិនក្នុងយុគសម័យថ្មី បង្កើតឱកាសថ្មីដល់ប្រទេសកម្ពុជា»

    បាឋកថាឈ្វេងយល់ពី «ផែនការ ៥ឆ្នាំ លើកទី១៥ ៖ ប្រទេសចិនក្នុងយុគសម័យថ្មី បង្កើតឱកាសថ្មីដល់ប្រទេសកម្ពុជា»

    (ភ្នំពេញ)៖ រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសមាគមមិត្តភាពកម្ពុជា-ចិន ក្រុមបញ្ញវន្តជាន់ខ្ពស់និងក្រុមអ្នកសារព័ត៌មាន កម្ពុជា-ចិន ៦រូប បានរួមគ្នារៀបចំបាឋកថាឈ្វេងយល់ពី «ផែនការ ៥ឆ្នាំលើកទី១៥ ៖ ប្រទេសចិនក្នុងយុគសម័យថ្មី បង្កើតឱកាសថ្មីដល់ប្រទេសកម្ពុជា»។ វេទិកានេះ សហការរៀបចំឡើងដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មជ្ឈមណ្ឌលកម្ពុជាដើម្បីសិក្សារស្រាវជ្រាវផ្លូវសូត្រសមុទ្រ និងវិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ លោក ហ្វុង ហ៊ុយ ប្រធានវិទ្យុមិត្តភាពកម្ពុជា-ចិន បានរំលេចថា«ផែនការ៥ឆ្នាំលើកទី១៥» ទំនើបកម្មសង្គមនិយមតាមបែបចិន ដោយបានទាញភ្ជាប់ជាមួយនិងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងគំនិតផ្តួចផ្តើមសកលទាំង៤របស់ចិន ហើយលោកបានបញ្ជាក់ថា ការអភិវឌ្ឍរបស់ប្រទេសចិនមិនត្រឹមតែជាវឌ្ឍនភាពរបស់ខ្លួនប៉ុណ្ណោះទេ វាថែមទាំងជាកាលានុវត្តភាពប្រវត្តិសាស្ត្រមួយដើម្បីបង្កើត      ឱកាសសហប្រតិបត្តិការបន្ថែមទៀត និងផ្តល់ទីផ្សារកាន់តែទូលំទូលាយសម្រាប់ពិភពលោក ជាពិសេសសម្រាប់ប្រទេសជិតខាងដ៏ជិតស្និទ្ធ និងរួសរាយរាក់ទាក់ដូចជាប្រទេសកម្ពុជា។ លោកស្រី Liang Wei ប្រធានមជ្ឈមណ្ឌលសិក្សាកម្ពុជានៃបណ្ឌិត្យសភាសង្គមនៃភូមិភាគស្វយ័តក្វាងស៊ី ប្រទេសចិន ដោយថ្លែងតាមវីដេអូ លោកស្រីបានរំលេចថា «ផែនការ៥ឆ្នាំលើកទី១៥» នឹងផ្តល់កាលានុវត្តភាពដល់កម្ពុជារួមមាន៖ ១-ពង្រីកការបើកចំហយ៉ាងសកម្ម ២-ជំរុញពាណិជ្ជកម្មដោយការច្នៃប្រឌិត ៣-បង្កើនការវិនិយោគិនចិននៅកម្ពុជា និង៤-ពន្លាតកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន។ លោកបណ្ឌិត នាក់ ចន្តារិទ្ធ ប្រធានមជ្ឈមណ្ឌលកម្ពុជាស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ បានរំលេចថា «ផែនការ៥ឆ្នាំលើកទី១៥» នឹងរួមចំណែកបង្កើនលទ្ធភាពកាន់តែខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នារវាងប្រទេសយើងទាំងពីរលើទម្រនៃយន្តការដែលមានស្រាប់ក្នុងនាមជាមិត្តដែកថែប។ ឯកឧត្តមបណ្ឌិត សន…

  • ក្រសួងការពារជាតិ ប្រាប់ដល់អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា អំពីបច្ចុប្បន្នភាព នៃការ​អនុវត្ត​សេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា-ថៃ និងការអនុវត្តដោយស្មោះត្រង់​របស់កម្ពុជា

    ក្រសួងការពារជាតិ ប្រាប់ដល់អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា អំពីបច្ចុប្បន្នភាព នៃការ​អនុវត្ត​សេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា-ថៃ និងការអនុវត្តដោយស្មោះត្រង់​របស់កម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារ​ជាតិ​នៅព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ធ្វើបទបង្ហាញជូនអនុព័ន្ធយោធា​បរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា(MACPP) សរុបចំនួន ១២ប្រទេស នៅទីស្តី​ការក្រសួងការពារជាតិ។ ឯកឧត្តម រដ្ឋលេខាធិការ បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តី​ថ្លែង​ការណ៍​រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលជាមូលដ្ឋានគ្រឹះ​ក្នុងការកសាងឡើងវិញនូវទំនុកចិត្ត សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានគូសបញ្ជាក់អំពីវិស័យអាទិភាព​មួយ​ចំនួន ដែលបានព្រមព្រៀងគ្នាក្រោមសេចក្តីថ្លែងការណ៍រួម ព្រមទាំងបានសង្កត់ធ្ងន់​អំពីការអនុវត្តដោយស្មោះត្រង់របស់កម្ពុជាចំពោះការប្តេជ្ញាចិត្ត និងការត្រៀមខ្លួន​ដើម្បីធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ដើម្បីផលប្រយោជន៍​រួមនៃប្រទេស និងប្រជាជនទាំងពីរ ឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាព​ឡើងវិញបានឆាប់រហ័ស៕ ម៉ាដេប៉ូ