-
អ្នកវិនិយោគរបស់អូទ្រីស នឹងមកទស្សនកិច្ចស្វែងរកឱកាសវិនិយោគនៅកម្ពុជា នាខែក្រោយ

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអូទ្រីស បានគូសបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងអូទ្រីស និងកម្ពុជា នឹងមានការកើនឡើង ខណៈអ្នកវិនិយោគរបស់អូទ្រីស នឹងមកទស្សនកិច្ចដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា នាខែក្រោយនេះ ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មាននៅក្រោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអូទ្រីសប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងពេលបំពេញបេសកកម្មការងារ ថ្វីត្បិតតែពេលនេះ ឯកឧត្តមបានផុតអាណត្តិក៏ពិតមែន ប៉ុន្តែ បេសកកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត បានចូលរួមចំណាយយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងកម្ពុជា និងអូទ្រីស ។ ឯកឧត្តមឯកអគ្គរដ្ឋទូតអូទ្រីស បានបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងអូទ្រីស នាពេលកន្លងមក ហើយបច្ចុប្បន្នកំពុងតែពង្រីកបន្ថែមទៀត ក្នុងនោះ ឯកឧត្តម…
-
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ផ្ញើសារលិខិតជូនពរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក្នុងឱកាសខួបចម្រើនជន្មាយុ

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ និងទេវតាឆ្នាំថ្មី តាមបីបាច់ថែរក្សា ប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ សូម សម្តេចមហារដ្ឋសភាធិការធិបតី ទទួលបាននូវសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការកាយពលមាំមួន ជន្មាយុយឺនយូរ និងជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
-
ក្រុមការងារក្រសួងបរិស្ថាន បានចាត់វិធាន ការពារ បរិស្ថានបន្ទាន់ ករណីទូររថភ្លើងដឹកប្រេងធ្លាក់ផ្លូវបង្កឱ្យលេចធ្លាយប្រេងម៉ាស៊ូតប្រមាណ ៣០០០០ លីត្រ នៅខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ ក្រុមការងារក្រសួងបរិស្ថាន នៅរសៀលថ្ងទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះពិនិត្យនិងចាត់វិធានការទប់ស្កាត់កុំឱ្យសំណល់ប្រេង ម៉ាស៊ូត ដែលលេចធ្លាយចេញពីទូររថភ្លើង ក្រឡាប់ចេញពីផ្លូវរត់ នៅចំណុចភូមិច្រេស ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីរដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរបរិស្ថានខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកបាកាន ។ ក្រុមការងារបានស្នើឱ្យសមត្ថកិច្ចនិងក្រុមហ៊ុនដឹកជញ្ជូនធ្វើការទប់ស្កាត់ក្នុងជំហានដំបូងគឺ៖ ១) មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទៅប្រមូលសំណល់ប្រេងហូរចេញពីស៊ីទែនរថភ្លើង ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់សុខភាព និងកាត់បន្ថយវិសាលភាព នៃការសាយភាយសំណល់ប្រេងទៅទីតាំងផ្សេង ២) ពិនិត្យតាមដានសុខភាពប្រជាពលរដ្ឋរស់នៅក្បែរទីតាំងឧប្បទ្ទហេតុ ដែលអាចទទួលរងផលប៉ះពាល់ដល់សុខភាព ៣) លើកទំនប់បន្ថែមនៅទីតាំងឧប្បទ្ទហេតុដើម្បីការពារនិងទប់ស្កាត់ការសាយភាយសំណល់ប្រេង ចូលទៅក្នុងដីស្រែ និងស្រះទឹកប្រជាពលរដ្ឋ ៤) ក្រុមហ៊ុនត្រូវធ្វើការសម្អាតសំណល់ប្រេងនៅលើដីចំណីផ្លូវរថភ្លើងឱ្យអស់ ប្រមូលនិងទុកដាក់សម្ភារៈដែលប្រឡាក់សំណល់អោយបានត្រឹមត្រូវដោយអនុលោមតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាពបរិស្ថាន ៥) ក្រុមការងារជំនាញត្រូវបន្តសហការជាមួយមន្ទីរពាក់ពន្ធ័ និងអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យការងារសម្អាតសំណល់ប្រេង ដោយបន្តយកសំណាកទឹកនៅទីតាំងដែលអាចទទួលរងផលប៉ះពាល់មកវិភាគ ។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ករណីលេចធ្លាយប្រេងចេញពីទូររថភ្លើង បានកើតឡើងនេះ ជាលើកទី២ ក្នុងរយៈពេលត្រឹមតែ ៤ខែ ចុងក្រោយនៃឆ្នាំ២០២៥។ ករណីទី១ បានកើតឡើងនៅក្នុងសង្កាត់រុនតាឯក ក្រុងបាត់ដំបង នាខេត្តបាត់ដំបង…
-
កម្ពុជាទៅចូលរួមប្រជុំស្តីពីការគំរាមកំហែងជីវសាស្រ្តក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅសិង្ហបុរី

ភ្នំពេញ៖ឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងវរសេនីយ៍ទោ ឆឺត ពលរិទ្ធ នាយការិយាល័យស្តីទីបានអញ្ជើញចូលរួមប្រជុំពិភាក្សាចែករំលែកព័ត៌មាន ស្តីពីការគំរាមកំហែងជីវសាស្រ្ត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសសិង្ហបុរី ដែលបានប្រព្រឹត្តចាប់ពីថ្ងៃទី១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានប្រទេសចំនួន៩ចូលរួម (កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ថៃ វៀតណាម សិង្ហបុរី ចិន ឥណ្ឌា និងកូរ៉េខាងត្បូង)។ កិច្ចប្រជុំប្រព្រឹត្តទៅនៅទីបញ្ជាការនគរបាលអន្តរជាតិប្រទេសសិង្ហបុរី។កិច្ចប្រជុំបានលើកឡើងនូវគម្រោង BioTracker ។គម្រោងនេះមានគោលបំណងកសាង និងបង្កើនសមត្ថភាពវិភាគ និងស៊ើបអង្កេត ដើម្បីអនុវត្តច្បាប់ជាសកលលើការគំរាមកំហែង និងឧប្បត្តិហេតុដែលបង្កឡើងដោយជីវសាស្រ្ត។ គម្រោងនេះ នឹងជួយគាំទ្រដល់ប្រទេសជាសមាជិក INTERPOL ដើម្បីបង្កើនការចែករំលែកទិន្នន័យតាមរយៈទិន្នន័យដែលបានផ្តល់ សម្រាប់ការគំរាមកំហែង និងឧប្បត្តិហេតុជីវសាស្រ្ត រួមទាំងទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលដែលពាក់ព័ន្ធនឹងការគំរាមកំហែង ឧប្បត្តិហេតុដោយចេតនា និងការរត់ពន្ធសម្ភារៈ និងឧបករណ៍ជីវសាស្រ្ត។ កិច្ចប្រជុំក៏បានផ្តោតដល់ផ្តល់ការជូនដំណឹងជាមុនអំពីព្រឹត្តិការណ៍ ជំងឺ សូចនាករ ឬការគំរាមកំហែងជីវសាស្រ្ត និងវាយតម្លៃ ឆ្លើយតបការគំរាមកំហែងជីវសាស្រ្ត ផ្តល់ការវិភាគព័ត៌មានចារកម្ម និងការស៊ើបអង្កេត ជាយុទ្ធសាស្ត្រ និងប្រតិបត្តិការ៕ ដោយ៖ វណ្ណលុក
-
មន្ទីរពេទ្យបង្អែកខេត្តកោះកុង ទទួលបានជ័យលាភីលេខ១ ចំនួន ២ដង ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល

(ភ្នំពេញ)៖ មន្ទីរពេទ្យបង្អែកខេត្តកោះកុង ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៦៣ ក្នុងសម័យសង្គមរាស្ត្រនិយម ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បច្ចុប្បន្នមន្ទីរពេទ្យស្ថិតក្រោមការគ្រប់គ្រងរបស់លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ជាប្រធានមន្ទីរពេទ្យ ដោយមានបុគ្គលិកសរុបចំនួន ៩៨នាក់។ មន្ទីរពេទ្យបង្អែកខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាលវាយតម្លៃ និង ទទួលស្គាល់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ ជាប់ចំណាត់ថ្នាក់លេខ១ (សំណុំសកម្មភាពបង្រ្គប់កម្រិត២)។ កត្តាដែលជំរុញឱ្យមន្ទីរពេទ្យបង្អែកខេត្តកោះកុងទទួលបានចំណាត់ថ្នាក់លេខ១ ចំនួន២ដង កន្លងមកនេះ ដោយសារហេតុផលសំខាន់ៗចំនួន ៩រួមមាន៖ ទី១ មានចក្ខុវិស័យ គោលដៅ និងបេសកកម្មច្បាស់លាស់ ,ទី២ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព, ទី៣ ការគ្រប់គ្រងហិរញ្ញវត្ថុប្រកប ដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព, ទី៤ មានហេដ្ឋារចនាសម្ព័ន្ធល្អ និងបរិស្ថាន អនាម័យ ស្អាត, ទី៥ មានការអប់រំ និងលើកកម្ពស់សុខភាពដល់ប្រជាពលរដ្ឋ, ទី៦ សុខភាពសហគមន៍, ទី៧ ការទំនាក់ទំនងល្អជាមួយអាជ្ញាធម៌គ្រប់ជាន់ថ្នាក់, ទី៨ ការចូលរួមកៀគរដែគូ អភិវឌ្ឍន៍, ទី៩ ការចូលរួម និងគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់(ថ្នាក់ជាតិ…
-
កម្ពុជាស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)នៅថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះបានចេញសេចក្តី ថ្លែងការណ៍ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែល មានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌ អន្តរជាតិ។គណៈកម្មាធិការនេះក៏ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃចាត់វិធានការជាបន្ទាន់ដើម្បីនាំយកឧក្រិដ្ឋជនមក ផ្តន្ទាទោសតាមច្បាប់ ។ អាន៖សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃនេះគឺបន្ទាប់ពីមានករណីប្រើអំពើហិង្សានិងរំលោភសេពសន្ថវៈ(រំលោភបូក) ដោយទាហានឈុតខ្មៅថៃចំនួន ៧នាក់ ទៅលើពលករខ្មែរជាស្ត្រីមួយនាក់នៅក្នុងខេត្តចាន់បុរី នៃប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៃប្រទេសកម្ពុជាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្កោលទោសអំពើគួរឱ្យស្អប់ខ្ពើមនេះ និងចាត់ទុកការរំលោភផ្លូវភេទ គឺជា បទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង។ តាមរយៈសេចក្តីថ្លែងការណ៍ដដែល គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមក ផ្តន្ទាទោសតាមច្បាប់ ព្រមទាំងផ្តល់យុត្តិធម៌ និងសំណងផ្សេងៗដល់ជនរងគ្រោះ។កម្ពុជាក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិជំរុញដល់ភាគីថៃឱ្យទទួលខុសត្រូវចំពោះករណីទាំងនេះ និងធានាថា ភាគីថៃ គោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិជាធរមាន។ គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជាបានសង្កត់ធ្ងន់ថា ប្រសិនបើ ប្រទេសថៃមិនដោះស្រាយ ករណីទាំងនេះឱ្យទាន់ពេលវេលា និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះនោះទេ ឆ្លុះបញ្ចាំងថា ប្រទេសថៃមិន ត្រឹមតែជាប្រទេសគ្មានច្បាប់ទម្លាប់ប៉ុណ្ណោះទេ តែក៏ជាប្រទេសដែលការពារឧក្រិដ្ឋជនផងដែរ។ សូមជម្រាបថា បន្ទាប់ពីកើតឡើងនូវសកម្មភាពដ៏យង់ឃ្នងបង្កដោយយោធាថៃលើយុវតីខ្មែររួចមក រលកនៃការថ្កោលទោសទាមទារយុត្តិធម៌ជូនជនរងគ្រោះបានទាំងក្នុងនិងក្រៅប្រទេសបានផ្ទុះឡើងជាបន្តបន្ទាប់៕ ដោយ៖ម៉ាដេប៉ូ
-
សម្តេច ហ៊ុន សែន ៖ ករណីភូមិព្រៃចាន់ ប្រសិនបើកម្ពុជា ផ្ទុះអាវុធភ្លាម តើលទ្ធផលចេញមកបែបណា

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន ថ្លែងថា ករណីភូមិព្រៃចាន់ ប្រសិនបើកម្ពុជា ផ្ទុះអាវុធភ្លាម តើលទ្ធផលចេញមកបែបណា ខណៈថៃ ចង់ញុះឱ្យកម្ពុជា ផ្ទុះអាវុធមុន គេបាញ់ចំពាមកៅស៊ូមកយើងស្ទើររាល់ថ្ងៃ ប៉ុន្តែយើងមិនតបតនោះទេ ព្រោះថា វាបានដើរដល់ដំណើរការនៃបទឈប់បាញ់ ដែលយើងត្រូវគោរព! បានដើរដល់សេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលមានទាំងម៉ាឡេស៊ី និងអាម៉េរិក ចុះហត្ថលេខាដឹងលឺ ហើយក៏មានទាំងចិនផងដែរ រួមជាមួយមិត្តភក្តិនៅលើពិភពលោកបានដឹងលឺរឿងនេះ ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើកឡើងដូច្នេះក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ ។ សម្តេចតេជោ បានពន្យល់អំពីមូលហេតុ ដែលកម្ពុជា ប្រកាន់ខ្ជាប់នូវការអត់ធ្មត់មិនតបត ដោយសារតែប្រទេសទាំងពីរ បានឈានដល់ការអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ដែលមានទាំងម៉ាឡេស៊ី សហរដ្ឋអាមេរិកជាសាក្សី និងមានចិន និងមិត្តភក្តិបរទេសនានា បានដឹងឮផងដែរ។ បើកម្ពុជា ឆ្លងឆ្លើយហួសហេតុ វានឹងបង្កជាជម្លោះពាក្យសម្តី ។…
-
សកម្មជន គណបក្សផ្សេង មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

(សៀមរាប)៖ មន្ត្រីគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍សកម្មជនគណបក្សផ្សេង ចំនួន ៦៣នាក់ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមវត្តមាន ឯកឧត្ដម ហេង ធូ សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបន្ទាយស្រី នាថ្ងៃទី ១៥វិច្ឆិកា ។ ឯកឧត្ដម ហេង ធូ បានស្វាគមន៍បងប្អូនសកម្មជន នៃគណបក្សផ្សេងៗ ដែលបានយល់ច្បាស់នូវតម្លៃសន្តិភាព ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកំពូល របស់គណបក្សប្រជាជនកម្ពុជា និងបានស្ម័គ្រចិត្តចូលរូមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកើតឡើងពីការបោះឆ្នោតគាំទ្រពីសំណាក បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បោះឆ្នោតជាលក្ខណៈសកល ប្រកបដោយ សេរីភាព តម្លាភាព និងប្រជាធិបតេយ្យភាព គណបក្សប្រជាជនកម្ពុជា បានដឹកនាំតាមគោលនយោបាយច្បាស់លាស់របស់គណបក្សប្រកបដោយ សេចក្ដីថ្លៃថ្នូរ កិត្តិយស យកអស់កម្លាំងកាយចិត្ត ដឹងសុខទុក្ខ របស់ប្រជាពលរដ្ឋ ថែរក្សាបាននូវសុខសន្តិភាពយូរអង្វែង ។ ជាមួយគ្នានេះ ឯកឧត្ដម ក៏បានឧបត្ថម្ភដល់សមាជិកគណបក្សថ្មី ចំនួន២៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០,០០០រៀល អង្ករ១០គីឡូក្រាម ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០២យួរ និងបានឧបត្ថម្ភដល់ក្រុមការងារភូមិ…
-
សង្កាត់ចំនួនពីរ ក្នុងខណ្ឌចំការមន បើកការដ្ឋានជួសជុលផ្លូវអ៊ុតកៅស៊ូ និងដាក់លូរំដោះទឹក

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមន បើកការដ្ឋានជួសជុលផ្លូវអ៊ុតកៅស៊ូ និងដាក់លូរំដោះទឹក ក្នុងសង្កាត់ចំនួនពីរ មានសង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមវត្តមានលោក ហ៊ត វ៉ាន់ធី អភិបាលរងខណ្ឌ តំណាងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ។ លោក ហ៊ត វ៉ាន់ធី បានធ្វើការណែនាំទៅដល់អ្នកម៉ៅការ ទទួលជួសជុលផ្លូវអ៊ុតដៅស៊ូ និងដាក់ប្រព័ន្ធលូ ធ្វើយ៉ាងណាឱ្យពន្លឿនរួចរាល់តាមគម្រោង និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ធានាពីគុណភាពប្រើប្រាស់បានយូរអង្វែង ។ លោកអភិបាលរងខណ្ឌ បានលើកឡើងថា រាជរដ្ឋាភិបាល បានផ្តល់ថវិកាវិភាជន៍ដល់ឃុំសង្កាត់ទូទាំងប្រទេសមានការកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ ដើម្បីរៀបចំ អភិវឌ្ឍន៍មូលដ្ឋាន ស្របតាមស្ថានភាពដែលតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ដោយឡែកចំពោះសង្កាត់ នៅក្នុងរាជធានីភ្នំពេញ បានរៀបចំផែនការអភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតជាសំខាន់ទៅលើគម្រោងជាអាទិភាព គឺ៖ ការជួសជុលផ្លូវ ដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដាក់លូ ស្តារលូ និងការរៀបចំការ៉ូឡា ឱ្យមានលក្ខណៈ ល្អប្រសើរ និងមានគុណភាពខ្ពស់។ លោកអភិបាលរង ក៏បានធ្វើការណែនាំដល់ចៅសង្កាត់ ដែលជាម្ចាស់គម្រោង ត្រូវតាមដានឱ្យបានជាប់ជាប្រចាំ ចំពោះក្រុមហ៊ុនទទួលការ ក្នុងការអនុវត្តគម្រោង…
-
កម្ពុជា មិនអង្វរថៃ ឱ្យមានការបើកច្រកព្រំដែនឡើងវិញទេ ព្រោះថៃ ជាអ្នកបិទមុន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅភាគីថៃ ថា កម្ពុជា មិនអង្វរថៃ ឱ្យមានការបើកច្រកព្រំដែន ឡើងវិញទេ ព្រោះថៃ ជាអ្នកបិទមុន ដូច្នេះថៃ ត្រូវទទួលខុសត្រូវចំពោះការបើកព្រំដែនឡើងវិញ ។ ការបញ្ជាក់ជាថ្មីរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍ថ្មីៗពីមន្ត្រីថៃ រួមទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលតែងតែលើកឡើងនៃការបើកច្រកព្រំដែនឡើងវិញ។ មន្ត្រីថៃមួយចំនួនថែមទាំងបានបំផ្លើសថា កម្ពុជាបានស្នើសុំបើកព្រំដែន។ ជាពិសេស រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានប្រកាសថា ក្នុងមួយជីវិតនេះមិនចរចាដាច់ខាតលើរឿងបើកព្រំដែន ។ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ សម្ដេចតេជោ បានបញ្ជាក់ថា បញ្ហាច្រកព្រំដែនរវាងកម្ពុជា និងថៃ គឺថៃ ជាអ្នកផ្តើមបិទមុន ដូច្នេះថៃ ត្រូវតែបើកមុន ។ សម្តេច ថា រឿងព្រំដែននេះ យើងបានដឹងទាំងអស់គ្នាហើយ យើងមិនមែនអ្នកបិទទេ គេអ្នកបិទ កូនសោរនៅលើគេ ហេតុអ្វីយើងទៅអង្វរសុំគេ? សូមជូនសារទៅថ្នាក់ដឹកនាំថៃ…