-
គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ ជាច្រើន មិនរត់ចោលប្រជាជនឡើយ

(កំពង់ធំ)៖ រយៈពេល ៧៥ឆ្នាំមកនេះ គណបក្សប្រជា ជនកម្ពុជា បានដឹកនាំប្រទេសជាតិ ឆ្លងកាត់ឧបសគ្គ និងការលំបាកជាច្រើនរាប់មិនអស់ ព្រមទាំងថ្មីៗនេះ ការខិតខំប្រឹងប្រែង ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថែមទៀតផង ដោយគណបក្សប្រជាជនកម្ពុជា មិនរត់ចោលប្រជាជនឡើយ យើងនឹងនៅរួមសុខរួមទុក្ខ និងយកប្រជាជនជាធំ ។ ក្នុងឱកាសម្ពោធស្នាក់ការគណបក្សឃុំតាំងក្រសៅ ដែលចំណាយទឹកប្រាក់ជិត ៩ម៉ឺនដុល្លារ និងដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ១ខ្សែ ប្រវែង ១៦០ម៉ែត្រ ទទឹង ៤,៦ម៉ែត្រ នៅអនុវិទ្យាល័យ ហ៊ុន សែន ព្រៃក្តី ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មានភាពរឹងមាំមកដល់សព្វថ្ងៃ គឺមានកត្តាចូលរួមជាច្រើន ខណៈពិធីសម្ពោធអគារទីស្នាក់ការបក្សថ្មីពេលនេះ បានបង្ហាញពីភាពរឹងមាំនៃគណបក្ស ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងបក្ស ។ ជាមួយគ្នានេះ លោកជំទាវ ជា សិរី…
-
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ចុះជួបរដ្ឋបាលខេត្តអំពីការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ

(ភ្នំពេញ)៖ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បានចុះទៅខេត្តទាំង ៤ នៅភូមិភាគឦសាន ដើម្បីជួបសំណេះសំណាល ពិភាក្សាអំពីទិសដៅ និង យន្តការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨ ជាមួយរដ្ឋបាលខេត្តរតនគិរី ខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ បន្ទាប់ពីបានជួបផ្ទាល់ជាមួយអភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២០ ខែ វិច្ឆិកា កន្លងទៅ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានរំលេចថា ការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨ ផ្តោតសំខាន់លើ ១). វិស័យកសិកកម្ម ដែលរួមបញ្ចូលទាំងការជំរុញការប្រើប្រាស់ដីធ្លី ឱ្យអស់សក្តានុពល, ២). វិស័យកសិ-ឧស្សាហកម្ម ដែលផ្តោតលើការលើកកម្ពស់ការកែច្នៃកសិផលក្នុងស្រុក ឱ្យមានតម្លៃបន្ថែមខ្ពស់ និង ៣). វិស័យ ទេសចរណ៍…
-
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរយៈពេលបីថ្ងៃ

ភ្នំពេញ៖ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងឡាវ ក្នុងសប្ដាហ៍នេះ។ ក្រសួងការបរទេសបានប្រកាសឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថាតបតាមការអញ្ជើញរបស់ឯកឧត្តម ថងសាវណ្ណ ភុមវិហាន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងឡាវ នៅទីក្រុងវៀងចន្ទន៍ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះឯកឧត្តម ប្រាក់ សុខុន ក៏នឹងអញ្ជើញជួបសម្តែងការគួរសមចំពោះឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានាធិបតី និងឯកឧត្តមបណ្ឌិត សនស ស៊ីផាន់ដននាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្រសួងការបរទេសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនេះ បញ្ជាក់ជាថ្មីនូវទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរដែលបង្ហាញពីការប្តេជ្ញាចិត្តរួមនៃប្រជាជាតិទាំងពីរ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការពហុវិស័យ៕ ដោយ៖មុនី
-
រដ្ឋមន្ត្រី អ៊ាង សុផល្លែត ៖ គម្រោងសំខាន់ៗចំនួន ៦របស់កម្ពុជា ត្រូវបានទទួលការគាំទ្រពីអង្គការសហប្រជាជាតិនិងដៃគូអភិវឌ្ឍ

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត មានប្រសាសន៍លើកឡើងថា គម្រោងសំខាន់ៗចំនួន៦ ត្រូវបានទទួលការគាំទ្រពីអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍធ្វើឱ្យប្រសើរឡើងនូវភាពស្អាត ភាពបៃតង កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការរស់នៅប្រកបដោយចិរភាព។ គម្រោងទាំង៦ ដែលទទួលបានការគាំទ្រនោះរួមមាន ៖១. កម្មវិធីចីរភាពបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល ២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០ ដោយផ្តោតលើសុខភាពនៃបឹងសាប ការការពារបរិស្ថានទប់ស្កាត់ការបំពុល ការបង្កើននូវជីវចម្រុះ និងមច្ឆាជាតិ និងការបង្កើនជីវភាពសហគមន៍មូលដ្ឋានដែលធន់ការប្រែប្រួលអាកាសធាតុ។ ២. គម្រោងរៀបចំកោះស្រឡៅ ក្នុងភូមិសាស្ត្រខេត្តកោះកុង ឱ្យក្លាយជាកោះអព្យាក្រិតកាបូន និងជាកោះដែលល្អជាងគេបំផុតនៅអាស៊ី ។ ៣. គម្រោងអភិរក្សពូជក្តាមតំបន់ឆ្នេរក្នុងភូមិសាស្រ្តស្រុកស្រែអំបិល ខេត្តកោះកុង ។ ៤. គម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារ ខេត្តកំពង់ស្ពឺ ស្របតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ជូនសហគមន៍មានការអភិវឌ្ឍជីវភាពឱ្យកាន់តែប្រសើរ និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព ។ ៥. គម្រោងអភិវឌ្ឍន៍តំបន់ទេទឹកពុះ នៅខេត្តកំពង់ស្ពឺ ដើម្បីប្រែក្លាយឱ្យទៅជាសហគមន៍អព្យាក្រឹតកាបូន និងផ្តល់ប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពីគម្រោងសម្រាប់ការបង្កើនជីវភាពកាន់តែប្រសើរ។ ៦. កម្ពុជាទទួលបានគម្រោងអភិវឌ្ឍន៍ក្នុងទឹកប្រាក់ប្រមាណ ៤លានដុល្លារ សម្រាប់ការកាត់បន្ថយការសាយភាយកាបូនខ្មៅ ចូលរួមក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល។ ប្រសាសន៍ ឯកឧត្តមបណ្ឌិត…
-
ឯកឧត្តម ហេង សួរ ចូលរួមសន្និសីទស្តីពី « គំនិផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់ វិស័យវាយនភណ្ឌ» លើកទី៧ នៅសិង្ហបុរី

(សិង្ហបុរី)៖ សន្និសីទស្តីពី «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់វិស័យវាយនភណ្ឌ» លើកទី៧ ក្រោមប្រធានបទ «ការជំរុញឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសកលសម្រាប់អនាគតប្រកបដោយកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍» បានរៀបចំប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ដែលមានអ្នកចូលរួមប្រមាណជាង ៣០០នាក់ ជាតំណាងរដ្ឋាភិបាល អង្គទូត អ្នកបញ្ជាទិញ អ្នកផលិតវត្ថុធាតុដើម អ្នកផ្គត់ផ្គង់ អ្នកគាំទ្រផ្នែកបច្ចេកទេស អ្នកសិក្សាស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល នៃឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ។ សន្និសីទនេះ ផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់ពិភាក្សាលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវាយនភណ្ឌ ក្រោមក្របខណ្ឌគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ តាមរយៈកិច្ចសហប្រតិបត្តិការចិន-អាស៊ាន, សមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់សកល, ឱកាសភាពជាដៃគូ, និងទស្សនវិស័យនៃការវិនិយោគក្នុងតំបន់ ។ នៅក្នុងវេទិកាដ៏មានសារ:សំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានផ្តល់បទអន្តរាគមន៍ចែករំលែកអំពី «គំរូកំណើន ឈ្នះ-ឈ្នះ សម្រាប់ចិន និងអាស៊ាន ក្នុងវិស័យវាយនភណ្ឌ ក្រោមក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» ដោយបានបង្ហាញពីការផ្លាស់ប្តូររបស់កម្ពុជាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដោយសង្កត់ធ្ងន់លើការធ្វើឱ្យប្រសើរឡើងនូវ ហេដ្ឋារចនាសម្ព័ន្ធ កម្លាំងពលកម្ម ដែលមានភាពប្រកួតប្រជែង…
-
សម្ដេច ហ៊ុន ម៉ាណែត ស្វាគមន៍រតនវត្ថុសិល្បៈខ្មែរ មាតុភូមិនិវត្តន៍មកកម្ពុជាវិញ

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអបអរសាទរ និងស្វាគមន៍រតនវត្ថុសិល្បៈខ្មែរ មាតុភូមិនិវត្តន៍មកកម្ពុជាវិញ ពីប្រទេសហុងគ្រី ។ នេះបើតាមបណ្ដាញសង្គមសម្ដេចធិបតី ដែលបានបង្ហោះនាព្រឹកថ្ងៃសុក្រ ទី២១ វិច្ឆិកា ឆ្នាំ២០២៥ ។ សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អនុវត្តតាមគោលការណ៍ដ៏ហ្មត់ចត់របស់រាជរដ្ឋាភិបាល ក្នុងនាមជាសេនាធិការផ្ទាល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំប្រឹងប្រែងចរចាជាមួយលោក István Zelnik ជនជាតិហុងគ្រី និងរដ្ឋាភិបាលហុងគ្រី ដើម្បីនាំយករតនវត្ថុសិល្ប:ខ្មែរត្រឡប់មកកាន់មាតុភូមិវិញ ។ រតនវត្ថុសិល្បៈខ្មែរ រួមមាន៖ វាយនភណ្ឌសូត្រខ្មែរ ចំនួន ១៨៣ផ្ទាំង និងវត្ថុសម័យបុរេប្រវត្តិសាស្ត្រ ដូចជា៖ កាក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ធ្វើពីលោហធាតុមានតម្លៃ សំរិទ្ធ ថ្ម និងដីដុត ព្រមទាំងសមុច្ច័យសំខាន់ៗ ដូចជា៖ វត្ថុធ្វើអំពីថ្ម និងសំរិទ្ធ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ គឺសុទ្ធសឹងជាកេរតំណែលពីបុព្វបុរសខ្មែរសម្រាប់កូនចៅជំនាន់ក្រោយ ដោយប្រៀបបាននឹងការវិលត្រឡប់នូវព្រលឹងដូនតាខ្មែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលទទួលបាននាថ្ងៃទី ២០វិច្ឆិកា បានឱ្យដឹងថា…
-
អ្នកនាំពាក្យក្រសួងព័ត៌មានបរិយាយអំពីសារៈសំខាន់នៃទិវាស្ថិតិពិភពលោក

ភ្នំពេញ៖ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា កម្ពុជាលើកកម្ពស់សារៈសំខាន់នៃព័ត៌មានស្ថិតិសម្រាប់ការគ្រប់គ្រងលើគ្រប់វិស័យ។ ប្រារព្ធប្រាំឆ្នាំម្តង ទិវាស្ថិតិពិភពលោកឆ្នាំ២០២៥ បានផ្តល់ឱកាសសម្រាប់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន តួអង្គទាំងអស់ដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃទិន្នន័យ និងព័ត៌មានស្ថិតិ ដោយបរិយាបន្ន គ្រប់ជ្រុងជ្រោយ រាប់បញ្ចូលទាំងព័ត៌មានបានមកពីការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ សម្រាប់ការអភិវឌ្ឍ។ ក្នុងបរិបទនេះ របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន ឆ្នាំ២០២៤ និង ២០២៥ ជាមូលដ្ឋានគ្រឹះមួយដ៏ចាំបាច់ សម្រាប់ការអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា។ ការអធិប្បាយរបស់ឯកឧត្តម ទេព អស្នារិទ្ធ ស្របគ្នាជាមួយនឹងឆ្នាំដែលពិភពលោកប្រារព្ធទិវាស្ថិតិពិភពលោកដែលត្រូវបានប្រារព្ធប្រាំឆ្នាំម្តង។ ឯកឧត្តមបានពន្យល់ថា របាយការណ៍នេះបានផ្តល់ព័ត៌មានស្ថិតិបែបវិទ្យាសាស្ត្រ ដែលមានសារៈសំខាន់ចាំបាច់ សម្រាប់គាំទ្រដល់ការធ្វើការសម្រេចចិត្ត ការរៀបចំគោលនយោបាយនិងយន្តការការងារ ជាមួយការកំណត់គោលដៅត្រឹមត្រូវ និងមានប្រសិទ្ធភាពឆ្លើយតបនឹងតម្រូវការជាក់ស្តែង ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងភាពជឿជាក់មកលើការដឹកនាំ។ សំដៅលើរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មានឆ្នាំ២០២៤និង២០២៥វិញអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា សុទ្ធសឹងជាលទ្ធផលស្តែងចេញពីការសិក្សាដែលមានលក្ខណៈបរិយាប័ន្ន គ្រប់ជ្រុងជ្រោយនិងផ្តល់ទំនុកចិត្តខ្ពស់។«ការសិក្សានេះបានប្រើវិធីសាស្ត្របែបវិទ្យាសាស្ត្រដែលពិភពលោកទទួលស្គាល់ ក្នុងនោះវិធីសាស្ត្រស្រាវជ្រាវឯកសារ(Desk Review), ការស្ទង់មតិឯករាជ្យ ដោយវិធីស្ទង់មតិចៃដន្យ(Random Sampling) ក្នុងចំណោមប្រតិបត្តិករនៃវិស័យសារព័ត៌មាននៅក្នុង ២៥រាជធានី-ខេត្ត និងការដាក់បញ្ចូលទស្សនៈ មតិយោបល់ចម្រុះរបស់ឥស្សរជនក្នុងវិស័យព័ត៌មានរួមមាន៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ប្រធានសមាគមអ្នកសារព័ត៌មាន ភ្នាក់ងារសារព័ត៌មានជាតិនិងបរទេស សារព័ត៌មានសហគមន៍…
-
កម្ពុជា នឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ឱ្យដឹងថា៖រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួងបរិស្ថានរៀបចំកម្មវិធីចីរភាពនៃបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០ ដោយផ្តោតលើសុខភាព នៃបឹងសាប ការការពារបរិស្ថានទប់ស្កាត់ការបំពុល ការបង្កើននូវជីវចម្រុះ និងបច្ឆាជាតិ និងការបង្កើនជីវភាពសហគមន៍មូលដ្ឋានដែលធន នឹងការប្រែប្រួលអាកាសធាតុ។ គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ ធ្វើឡើងនៅក្នុងពេលចូលរួមសន្និសីទបណ្តាភាគីលើកទី៣០ នៅទីក្រុង ប៊ែឡឹម ប្រទេសប្រេស៊ីល នាដើមសប្តាហ៍នេះបាន ទទួលជួបជាមួយលោកស្រី Mathilde Laurans នាយករងប្រតិបត្តមូលនិធិសម្រាប់ការឆ្លើយតបការបាត់បង់ និងការខូចខាត (Fund for Responding to Loss and Damage-FRLD)និងសហការី និងតំណាង GGGI ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
តំបន់ឆ្នេរសមុទ្រកម្ពុជា នឹងក្លាយទៅជារបៀងសេដ្ឋកិច្ចមួយដ៏រឹងមាំ

(កែប)៖ ខ្មែរមានតំបន់ឆ្នេរសមុទ្រស្អាតៗជាច្រើន ក្នុងការទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ ចំណុចសក្តានុពលទាំងអស់នេះហើយធ្វើឱ្យមានការចាប់អារម្មណ៍ពីអ្នកទេសចរណ៍។ បើតាម ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានប្រើប្រាស់តួនាទីរបស់ខ្លួន ដើម្បីប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយទៅជារបៀងសេដ្ឋកិច្ចមួយដ៏រឹងមាំ។ រឹងមាំក៏ព្រោះ លក្ខណៈអំណោយផលពីទីតាំងភូមិសាស្ត្រ ពីធម្មជាតិ និងជាចំណុចទាក់ទាញ់ដ៏មានប្រជាប្រិយភាព។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ សង្កត់ធ្ងន់ថា កិច្ចការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ សំខាន់គឺឆ្នេរស្អាត ហើយត្រូវយកចិត្តទុកដាក់លើការបង្កើតចរន្តសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យប្រសើរឡើង ដោយបំផុសគំនិតឲ្យមានការឯកភាពគ្នា ផ្ដល់មតិយោបល់ដើម្បីកែលម្អរ។ ឯកឧត្តមថា ឆ្នេរសមុទ្រកម្ពុជា គួរក្លាយជារបៀងសេដ្ឋកិច្ច ដែលទ្រទ្រង់ជីវភាពពលរដ្ឋ ត គ្រប់ជំនាន់ ដោយបង្កើតការងារធ្វើ ព្រោះពេលវេលានេះ សមស្រប សម្រាប់រៀបចំសមុទ្រឱ្យមានដំណើរការល្អប្រសើរ។ ជាយុទ្ធសាស្ត្រ ក្នុងនាមតំណាងដ៏ខ្ពស់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម ស្នើឱ្យមានការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ គឺត្រូវខិតខំថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាកត្តាគន្លឹះមិនអាចខ្វះបាន អាជ្ញាធរមូលដ្ឋានស្រុកឃុំ និងមន្ទីរជំនាញត្រូវរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ដោយដាំដើមឈើលំអ រៀបចំប្លង់គោលនៃការប្រើប្រាស់ដី…
-
មន្ត្រីកាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ ជូនប្រជាជនងាយរងគ្រោះបំផុត ជិត ១ពាន់គ្រួសារ នៅខេត្តក្រចេះ

(ក្រចេះ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និង ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៩១០គ្រួសារ រស់នៅស្រុកអូរគ្រៀងសែនជ័យ និងស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងនោះទីតាំងទី១ នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ចំនួន ៤៥០គ្រួសារ មកពីឃុំចំនួន៥ នៃស្រុកអូរគ្រៀងសែនជ័យ និងទីតាំងទី២ នៅភូមិសំបូរ ឃុំសំបូរចំនួន ៤៦០គ្រួសារ មកពីឃុំចំនួន៦ នៃស្រុកសំបូរ ។ ឯកឧត្តមអគ្គលេខាធិការរងទី២ បាននាំនូវព្រះរាជសវនីយ៍របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងការផ្តាំផ្ញេីពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាជនទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវមានអានាម័យជាប់ជានិច្ច ពិសាទឹកដាំពុះ ដើម្បីជៀសផុតពីជំងឺមិនឆ្លង…