-
សម្ដេច ហ៊ុន សែន ថា ថៃ ចាប់កងទ័ពខ្មែរ ១៨នាក់ ធ្វើជាគោលដៅដាក់លក្ខខណ្ឌជាមួយកម្ពុជា

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយ ចាត់ទុកបញ្ហាកងទ័ពកម្ពុជា ១៨រូប ដែលត្រូវបានថៃ លេងល្បិចចាប់ខ្លួន ក្រោយបទឈប់បាញ់ប៉ុន្មានម៉ោង គឺពួកគាត់ពលីកម្ម ដើម្បីជាតិស្រាប់ទៅហើយ ។ សម្ដេច ក៏បានបង្ហើបដែរថា តាំងពីម៉ោងដំបូងដែលគេចាប់ខ្លួនកងទ័ពកម្ពុជា ១៨រូប គឺច្បាស់ណាស់ដើម្បីដោះដូរអ្វីមួយជាមួយកម្ពុជា ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ ។ សម្ដេច ហ៊ុន សែន បានលើកឡើងពីមូលហេតុដែលថៃ មិនព្រមដោះលែងកងទ័ពខ្មែរ១៨នាក់នេះ ដោយសារពួកគេមានបំណងទុកធ្វើជាថ្នូរដោះដូរជាមួយកម្ពុជា ។ សម្ដេច ថ្លែងទាំងហួសចិត្តថា នៅលើពិភពលោក គេតែងតែដោះដូរឈ្លើយសឹក ក្រោយពេលបញ្ចប់សង្គ្រាម។ ប៉ុន្តែភាគីថៃ បែរជាចាប់កងទ័ពខ្មែរទាំង១៨នាក់ ទុកធ្វើជាចំណាប់ខ្មាំង ក្នុងការដោះដូរជាមួយកម្ពុជាទៅវិញ ។ សម្ដេច បានចាត់ទុកកងទ័ពខ្មែរទាំង ១៨នាក់នេះ បានពលីយ៉ាងធំធេងដើម្បីជាតិ ។…
-
សម្តេច ហ៊ុន សែន ប្រកាសធ្វើជាថៅកែ ផលិតអាវក្រោះ ផ្គត់ផ្គង់កងទ័ពកម្ពុជា និងនាំចេញទៅក្រៅប្រទេស

(ភ្នំពេញ)៖ ថ្លែងក្នុងនាមជាអគ្គភស្តុភាជាន់ខ្ពស់សម្រាប់ កងកម្លាំងប្រដាប់អាវុធ សម្តេចតេជោ ហ៊ុន សែន បាន ប្រកាសថា សម្តេចនឹងផលិតអាវការពារគ្រាប់ បំពាក់ជូន ដល់កងទ័ពទាំងអស់ ហើយថែមទាំងនាំចេញទៅលក់នៅ ក្រៅប្រទេសផងដែរ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើកឡើងដូច្នេះ ក្នុងឱកាស អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងមានការ ភ្លាត់ភ្លាំង ដោយមិនបានបំពាក់អាវក្រោះ ឬអាវសុវត្ថិភាពឲ្យបងប្អូនកងទ័ព ។ ប៉ុន្តែពេលនេះ សម្តេច បានប្រកាសថា អាវក្រោះនេះ វាបានលើសពីការគ្រប់គ្រាន់រួចទៅហើយ ដោយសម្តេច អះអាងថា សម្តេចផលិតម៉ាកអាវការពារសុវត្ថិភាពមួយ ដែលមានឈ្មោះថា DSS ហើយមិនត្រឹមតែបំពាក់សម្រាប់កងទ័ពកម្ពុជាយើងប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញទៅក្រៅប្រទេសផងដែរ ។ សម្តេច បានបន្ថែមថា ការផលិតអាវក្រោះការពារដល់កងទ័ពកម្ពុជានេះ សម្តេច…
-
សម្ដេចតេជោ ហ៊ុន សែន៖ វិស័យអាណាចក្រ និងពុទ្ធចក្រ មិនអាចកាត់ផ្ដាច់ពីគ្នាបានទេ

(ភ្នំពេញ)៖ វិស័យអាណាចក្រ និងពុទ្ធចក្រ មិនអាចកាត់ផ្ដាច់ពីគ្នាបានទេ។ វិស័យអាណាចក្រ និងពុទ្ធចក្រ ជាចំណងទាក់ទងគ្នា និងជាការបំពេញគ្នាទៅវិញទៅមក ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ច្បាស់ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែពុំមានការរឹតត្បិតលើសិទ្ធិសេរីភាពខាងសាសនានោះទេ ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គ្មានសាសនាណាមួយនៅលើលោកនេះ ដែលប្រដៅឲ្យសាសនិករបស់ខ្លួន ប្រព្រឹត្តអំពើអាក្រក់នោះទេ គឺគេតែងតែអប់រំ ប្រដៅឱ្យប្រព្រឹត្តអំពើល្អ មានសីលធម៌ល្អ និងគុណធម៌ល្អទាំងអស់ ។ សម្តេចតេជោ បន្តថា ព្រះសង្ឃ ឬសាសនិកដទៃទៀត អាចចូលរួមអប់រំមនុស្ស និងចូលរួមគ្នាដើម្បីអភិរក្ស អភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនានៅកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងពីពុទ្ធឱវាទ និងការប្រតិបត្តិធម៌វិន័យរបស់ព្រះពុទ្ធសាសនា ។…
-
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា-វៀតណាមអញ្ជើញបញ្ចុះបឋមសិលារួមគ្នាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសាលាបឋមសិក្សា សាំង សុវណ្ណ

ស្វាយរៀង៖នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និង នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥បានអញ្ជើញបញ្ចុះបឋមសិលារួមគ្នាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសាលារៀនបឋមសិក្សា សាំង សុវណ្ណ ស្ថិតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង។ សកម្មភាពបញ្ចុះបឋមសិលារបស់ប្រមុខកងទ័ពនៃប្រទេសទាំងពីរធ្វើឡើងបន្ទាប់ពីនាយឧត្តមសេនីយ៍ ទៀ សីហា បញ្ចប់ធ្វើទស្សនកិច្ចផ្លូវការ និងចូលរួមជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែន ថ្នាក់រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-វៀតណាម លើកទី២ និងលំហាត់សុខាភិបាលរួមគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ក្នុងឱកាសនៃពិធីបញ្ចុះបឋមសិលាលោក ជា ហ៊ន អភិបាលស្រុកស្វាយទាបបានឱ្យដឹងថា ទូទាំងស្រុកស្វាយទាបមានសាលាមត្តេយ្យសិក្សាសហគមន៍ និងមត្តេយ្យរដ្ឋចំនួន ៤២កន្លែង, សាលាបឋមសិក្សាមាន២៥កន្លែង និងអនុវិទ្យាល័យ៦កន្លែង វិទ្យាល័យ២កន្លែង។ដោយឡែកសាលាបឋមសិក្សា សាំង សុវណ្ណ ដើមឡើយមានឈ្មោះ”ពោធិ៍ទន្ទឹម” មានទីនៅក្នុងវត្ត ពោធិ៍ទន្ទឹម ភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ។ ដោយពិនិត្យឃើញស្ថានភាពតូចចង្អៀត ចំនួនសិស្ស កើនឡើងជាលំដាប់និងចំនួនថ្នាក់រៀនមានចំនួនតិចមិនសមស្របទៅតាមនិយាមរបស់ក្រសួងអប់រំយុវជន និងកីឡា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយទាបខេត្តស្វាយរៀង…
-
នាយករដ្ឋមន្ត្រី និងភរិយា ចុះសួរសុខទុក្ខពលរដ្ឋខ្មែរ ៣រូប ដែលបានរងរបួស ដោយការបាញ់ប្រហារពីយោធាថៃ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រួមជាមួយភរិយា បានចុះទៅសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ចំនួន ៣រូប នាព្រឹកថ្ងៃទី១៤ វិច្ឆិកា ២០២៥ ដែលបានរងរបួស ដោយការបាញ់ប្រហារពីយោធាថៃ នៅភូមិព្រៃចាន់ កាលពីថ្ងៃរសៀលថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីបានយកមកពិនិត្យ និងព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការវះកាត់ដោយជោគជ័យ សង្គ្រោះជីវិតនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យរួចមក ។ សម្ដេចធិបតី សូមអរគុណដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចរបស់យើង ដែលបានចាត់វិធានការលឿនរហ័សក្នុងការអន្តរាគមន៍ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋយើង ដែលរស់នៅទីនោះ ជាពិសេសអ្នករបួស ដោយជួយចាត់ចែង ដឹកជញ្ជូនមកពិនិត្យ សង្គ្រោះនៅមន្ទីរពេទ្យបានទាន់ពេលវេលា។ ព្រមជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ធ្វើការវះកាត់ជួយសង្គ្រោះជីវិត បងប្អូនប្រជាជនខ្មែរស្លូតត្រង់របស់យើងទាំង ៣រូប ប្រកបដោយជោគជ័យ និងសូមជូនពរដល់បងប្អូនទាំងអស់ដែលកំពុងសម្រាកព្យាបាលឆាប់ជាសះស្បើយ និងរឹងមាំឡើងវិញ ។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏សូមចូលរួមរំលែកទុក្ខសារជាថ្មី ជូនដល់ក្រុមគ្រួសារសពប្អូនប្រុស ឌី ណៃ…
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសដាក់ឱ្យដំណើរការគម្រោងគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា និងសម្ពោធកម្មវិធីស្ថាបត្យកម្មខ្មែរ

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសដាក់ឱ្យដំណើរការគម្រោងគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា និងសម្ពោធកម្មវិធីស្ថាបត្យកម្មខ្មែរ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី ១៣ ខែ វិច្ឆិកាឆ្នាំ ២០២៥ នៅទីស្ដីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់គណៈស្ថាបត្យករកម្ពុជា ដែលបានប្តេជ្ញាចិត្តខ្ពស់ចំពោះបុព្វហេតុលើវិស័យរបស់ខ្លួន និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបង្ហាញអំពីវីរៈភាពក្នុងការបំពេញកិច្ចការងារជាច្រើន នារយៈពេលជាង ២ឆ្នាំក្នុងអាណត្តិទី៧នេះ ដើម្បីរួមចំណែកជំរុញឱ្យជាតិសាសន៍ខ្មែរមានជីវិតកាន់តែល្អប្រសើរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នក្រសួងកំពុងតែបណ្ដុះផ្នត់គំនិតដល់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់កោសិកានៃសង្គមជាតិ ឱ្យទទួលបានផ្នត់គំនិតនៃការរស់នៅបែបថ្មីតាមរយៈស្ថាបត្យកម្ម ។ ជាមួយនេះ ដើម្បីកសាងការឯកភាពជាតិលើកិច្ចការស្ថាបត្យកម្ម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា មានចម្រៀងមួយចំនួនដូចជា (១) ពង្សាវតាខ្មែរ ដែលបានបង្ហាញយ៉ាងច្បាស់នូវអ្វីដែលយើងធ្លាប់មាន អ្វីដែលយើងធ្លាប់បានបាត់បង់ និងអ្វីដែលយើងចង់បានត្រឡប់មកវិញ (២) ឱ!ភ្នំពេញអើយ បានបង្ហាញឱ្យឃើញអំពីផេះផង់គំនរឆ្អឹងថ្លុកឈាមនៃសង្គ្រាមក្នុងរបបប្រល័យពូជសាសន៍ និងការសម្លាប់មនោសញ្ចេតនារបស់មនុស្ស និង…
-
មន្ត្រីក្រសួងមុខងារសាធារណៈ ៩៩% បានចូលរួមដោយផ្ទាល់ក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានបញ្ចប់ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរបស់ខ្លួនដោយរលូន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមបទដ្ឋានគតិយុត្ត និងគោលការណ៍ដែលបានកំណត់។ ការធ្វើជំរឿនមន្ត្រីរយៈពេល ៣ថ្ងៃនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងទៀត នៃរចនាសម្ព័ន្ធចំណុះក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណជាង ៩៩% ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ មានកិច្ចសហការល្អ និងពេញចិត្តចូលរួមក្នុងយុទ្ធនាការធ្វើជំរឿននេះ។ គួរបញ្ជាក់ថា ចំនួនថ្នាក់ដឹកនាំ និងមន្ត្រីដែលអវត្តមានមិនបានអញ្ជើញមកក្នុងពេលនេះ កើតមានដោយសារ ស្ថានភាពចាំបាច់នានា ដូចជាកំពុងសម្រាកព្យាបាលជំងឺធ្ងន់ធ្ងរនៅមន្ទីរពេទ្យ និងកំពុងបំពេញបេសកកម្ម និងស្ថិតក្នុងវគ្គបណ្តុះបណ្តាលនៅក្រៅប្រទេសជាដើម ។ ទោះបីជាយ៉ាងនេះក្តី ស្ថានភាពទាំងនោះ សុទ្ធតែត្រូវបានកត់ត្រាទុក ដោយមានឯកសារផ្លូវការបញ្ជាក់ពីមូលហេតុត្រឹមត្រូវ ឬឯកសារអះអាងនានាដែលគណៈកម្មការអាចទទួលស្គាល់ និងទទួលយកបាន ៕ ដោយ ៖ ង៉ាន់ ទិត្យរូបភាព ៖ រិន រចនា
-
ថ្នាក់ដឹកនាំ និង ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ បានប្តេជ្ញាចិត្តចូលរួមធ្វើឱ្យមូលដ្ឋានមានភាពស្អាត តាមរយៈការប្រើប្រាស់ធុងសំរាម ដែលផ្តល់ជូនដោយក្រសួងបរិស្ថាន

(ត្បូងឃ្មុំ)៖ ក្រសួងបរិស្ថាន បានបន្តផ្តល់ធុងសំរាមបន្ថែមទៀត ដែលមានចំនួនសរុប ៣៤០៥ធុង ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីបន្តប្រគល់ជូន មូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្ត។ ពិធីប្រគល់និងទទួល បានប្រព្រឹត្តទៅ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តត្បូងឃ្មុំ ។ លោក ម៉ាត់ ហ្គោហ្វូត អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានប្រគល់ធុងសំរាម ដល់មូលដ្ឋានសុខាភិបាល សាលារៀន វត្តអារាមនៅទូទាំងខេត្តត្បូងឃ្មុំ ដើម្បីជួយបង្កើនភាពស្អាត និងសុខភាពល្អរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ លោក ថន សាខន នាយករងវិទ្យាល័យ ហ៊ុន សែន ពញាក្រែក បានបញ្ជាក់ថា ការផ្តល់ធុងសំរាមមានសារសំខាន់ ក្នុងការថែរក្សាបរិស្ថាន និងជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ឱ្យមានការទុកដាក់សំរាមបានត្រឹមត្រូវ និងឆ្លើយតបនឹងយុទ្ធសាស្រ្តកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតាមសាលារៀន វត្តអារាម និងតាមមូលដ្ឋាន ។ លោក ជៀប សំអាត អភិបាលរងស្រុកអូររាំងឪ បានឱ្យដឹងថា ក្រសួងបរិស្ថាន…
-
ធនាគារជាតិនៃកម្ពុជារម្លឹកសាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធនឹងការឆបាកក្រោមទម្រង់ផ្សេងៗ

ភ្នំពេញ ៖ធនាគារជាតិនៃកម្ពុជានៅថ្ងៃនេះបានក្រើនរម្លឹកសាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងការចាញ់បោក ឬធ្លាក់ក្នុងកលល្បិច របស់ជនទុច្ចរិត ដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងជាប់ពាក់ព័ន្ធនឹងទង្វើខុសច្បាប់ជាយថាហេតុ ។ សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានគូសរំលេចថា នាពេលកន្លងមក ជនល្មើសមួយចំនួន បានប្រើប្រាស់ឈ្មោះ និមិត្តសញ្ញា និងរូបភាព ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយតាមបណ្តាញសង្គម ក្នុងបំណងទុច្ចរិត និងបោកប្រាស់ទ្រព្យសម្បត្តិរបស់ប្រជាជន ។ ទន្ទឹមនេះជនល្មើសមួយចំនួន បានប្រើល្បិចបោកបញ្ឆោតក្រោមទម្រង់ផ្សេងៗ ដូចជា ការក្លែងបន្លំខ្លួនជាសាច់ញាតិ ដើម្បីស្នើសុំខ្ចីប្រាក់ ឬឱ្យផ្ទេរប្រាក់ ការក្លែងជាបុគ្គលិកគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឬក្រុមហ៊ុនឯកជន ដើម្បីផ្តល់ព័ត៌មាន ក្លែងក្លាយអំពីរង្វាន់ ឬឱកាសការងារ ហើយតម្រូវឱ្យផ្ញើប្រាក់ជាមុន និងការបញ្ចុះបញ្ចូលទិញគណនី ធនាគារ ឬលេខទូរសព្ទផ្ទាល់ខ្លួនដោយផ្តល់កម្រៃខ្ពស់ ជាដើម។ ដើម្បីចៀសវាងការចាញ់បោក ឬធ្លាក់ទៅក្នុងកលល្បិចរបស់ជនទុច្ចរិត ដែលអាចនាំឱ្យខាតបង់ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងជាប់ពាក់ព័ន្ធទៅនឹងទង្វើខុសច្បាប់ជាយថាហេតុ ធនាគារជាតិនៃកម្ពុជា សូមក្រើនរំឭកដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចុចលើតំណភ្ជាប់ គេហទំព័រ ឬផ្លែតហ្វមវិនិយោគ ដែលមិនមានប្រភពច្បាស់លាស់ និងសូមកុំផ្ទេរប្រាក់ ផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬ លក់គណនីធនាគារ…
-
ឧបនាយករដ្ឋន្ត្រី ហ៊ុន ម៉ានី ស្វាគមន៍ និងចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះទីម័រឡេស្តេក្លាយជាសមាជិកអាស៊ានពេញសិទ្ធ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ:ក្នងនាមក្រសួងមុខងារសាធារណៈកម្ពុជា ជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+3 លើកទី៨ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ឆ្នាំ២០២៤-២០២៦បានស្វាគមន៍ និងចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះ សហការីពីប្រទេសទីម័រឡេស្តេ ព្រមទាំងរដ្ឋាភិបាល និងប្រជាជនសាធារណរដ្ឋប្រជាធិបតេយ្យប្រទេសទីម័រឡេស្តេចំពោះការទទួលបានការអនុម័តក្លាយជាសមាជិកអាស៊ានពេញសិទ្ធនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ថ្មីៗនេះ”។ ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាលើកទី២ ស្តីពី «ការអភិវឌ្ឍផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ទាក់ទងនឹងដំណើរការនៃការកសាងផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០ ឯកឧត្តមបានលើកឡើងថានេះគឺជាផែនការលើកទី៤របស់យើងសម្រាប់បរិបទថ្មី ក្នុងការកសម្រេចចក្ខុវិស័យសហគមអាស៊ានឆ្នាំ២០៤៥។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានចែករំលែកជូនសិក្ខាសាលាអំពីបទពិសោធរបស់កម្ពុជាក្នុងការកសាង និងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ដែលផ្តើមចេញពីមូលដ្ឋានគ្រឹះនៃសន្តិភាព ការផ្សះផ្សាជាតិ និងការស្តារដើមទុនធនធានមនុស្ស និងបានបង្ហាញការសង្ឃឹមយ៉ាងមុតមាំថា បណ្តាប្រទេសសមាជិកអាស៊ាន អាស៊ានបូក៣ និងប្រទេសដៃគួរមានដំណើរការវិវត្តនៃទំនើបកម្មនៃវិស័យមុខងារសាធារណៈរៀងៗខ្លួន។ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ…