-
ឯកឧត្តម សាយ សំអាល៖ វិស័យសំណង់នឹងមានភាពនវានុវត្តន៍ស្របតាមការវិវត្តនៃបច្ចេកវិទ្យាទំនើប

ក្នុងសម័យកាលនៃការរីកចម្រើនឥតឈប់ឈររបស់បច្ចេកវិទ្យាទំនើប ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ប្រទេសកម្ពុជាត្រូវគិតគូរ និងស្វែងរកការឯកភាពគ្នាលើវិស័យសំណង់ ដើម្បីដើរឱ្យទាន់ការវិវត្តរបស់ពិភពលោក។ នៅក្នុងន័យនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកិច្ចប្រជុំពិភាក្សាមួយលើសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីសំណង់ និងសេចក្តីព្រាងទស្សនៈវិស័យលើវិស័យសំណង់កម្ពុជា កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ការជួបប្រជុំគ្នានាពេលនេះមានគោលបំណងស្វែងរកការឯកភាពផ្ទៃក្នុង និងប្រមូលធាតុចូលបន្ថែមទៀតនៅក្នុងការរៀបចំតាក់តែងសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីសំណង់ និងសេចក្តីព្រាងទស្សនៈវិស័យលើវិស័យសំណង់កម្ពុជា ដើម្បីធ្វើឲ្យគោលនយោបាយក្នុងវិស័យនេះមានលក្ខណៈត្រឹមត្រូវគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកត់សម្គាល់ថា សំណង់នឹងមានភាពនវានុវត្តន៍ស្របទៅតាមការវិវត្តន៍នៃសម័យកាលទំនើប ដូច្នេះការតាក់តែងសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍន៍វិស័យសំណង់កម្ពុជាក៏ត្រូវមានភាពបត់បែន និងទំនើបកម្មទៅតាមភាពជាក់ស្តែង ដែលងាយស្រួលក្នុងការអនុវត្ត ស្របតាមបរិបទនៅប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល និងការវិវត្តទៅមុខឥតឈប់ឈរជារៀងរាល់ថ្ងៃរបស់ពិភពលោក កម្ពុជាក៏ត្រូវស្វែងរកការឯកភាពគ្នា និងគិតគូរលើវិស័យសំណង់ឱ្យបានច្បាស់លាស់ ដោយត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ជាពិសេសលើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ដើម្បីដើរឱ្យទាន់ការវិវត្តន៍របស់ពិភពលោក និងស្របទៅតាមស្ថានភាពជាក់ស្ដែងរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការរៀបចំគោលនយោបាយជាតិស្ដីពីសំណង់ និងទស្សនៈវិស័យលើវិស័យសំណង់កម្ពុជា ត្រូវមានលក្ខណៈត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងងាយស្រួលយកមកអនុវត្តប្រកបដោយទំនុកចិត្តនៅក្នុងប្រទេសកម្ពុជា សំដៅធានាបានថា សំណង់នៅកម្ពុជាមានសុវត្ថិភាព…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សំណេះសំណាល និងចែកបណ្ណកម្មសិទ្ធិ ជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបសំណេះសំណាល និងចែកបណ្ណកម្មសិទ្ធិ ជូន អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ ជាលើកទី៣ ចំនួន ២៤៦៣ បណ្ណ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការ ក្រសួង ។ ឯកឧត្តម បានស្នើសុំការអធ្យាស្រ័យ និងយោគយល់ ពីសំណាក់ប្រជាពលរដ្ឋ ដែលជាអតិថិជន បុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងគម្រោង ជ្រែមួយរយ ព្រោះថា ទោះខំប្រឹងប្រែងពីក្រុមការងារក្នុង ការជួយដោះស្រាយសម្របសម្រួលចេញបណ្ណកម្មសិទ្ធិយ៉ាងណាក្តី នៅតែឆ្លើយតបមិនទាន់ពេញលេញ នៅ ឡើយ ចំពោះប្រជាពលរដ្ឋ កិច្ចការនេះ ត្រូវការពេល វេលាបន្ថែមទៀត។ ក្រសួង នឹងបន្តជំរុញពន្លឿនការដោះស្រាយ សម្របសម្រួល ដើម្បីអោយពលរដ្ឋទទួលបានលំនៅឋានឆាប់រហ័ស និង បន្តជួយជ្រោមជ្រែងជានិច្ច រហូតមានចំណុចរួម សម្រាប់ភាគីទាំងសងខាង…
-
ព្រះមហាក្សត្រសព្វព្រះទ័យយ៉ាងខ្លាំងចំពោះសាមគ្គីជាតិខ្មែរចំពោះមុខការគំរាមកំហែងពីសត្រូវឈ្លានពាន

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញការពេញព្រះហឫទ័យយ៉ាងខ្លាំងចំពោះការឯកភាព និងសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជាតិកម្ពុជា ក្នុងកាលៈទេសៈ ដែលប្រទេសជាតិប្រឈមនឹងការគំរាមកំហែងចំពោះអធិបតេយ្យភាព និងបូរណភាពដែនដីពីសំណាក់សត្រូវឈ្លានពាន។ នៅក្នុងព្រះរាជសារអបអរការបើកបវេសនកាលនៃរដ្ឋសភានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញការពេញព្រះហឫទ័យយ៉ាងខ្លាំង ដោយបានកត់សម្គាល់ឃើញថា ប្រជាជាតិកម្ពុជាបានឯកភាពគ្នា និងសាមគ្គីគ្នាដ៏រឹងមាំ ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាយើងប្រឈមនឹងការគំរាមកំហែងចំពោះអធិបតេយ្យភាព និងបូរណភាពដែនដីពីសំណាក់សត្រូវឈ្លានពាន ។ ព្រះអង្គបានកោតសរសើរដល់រដ្ឋសភានីតិកាលទី៧ ដែលបានរួមសាមគ្គីជាធ្លុងមួយ ជាមួយប្រជាជាតិកម្ពុជាទាំងមូល ជាអាទិ៍រាជរដ្ឋាភិបាល ព្រមទាំងវីរៈកងទ័ពខេមរភូមិន្ទ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្កើតបានជាកម្លាំងសរុបយ៉ាងខ្លាំងមហិមា ធានាការពារបានដោយជោគជ័យនូវបុព្វហេតុដ៏ថ្លៃថ្លានៃកម្ពុជា។ ក្នុងឱកាសនោះផងដែរ ព្រះករុណាបានផ្ញើសេចក្តីនឹករលឹកដល់វីរៈកងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស។ នៅក្នុងព្រះរាជសារដដែលនេះ សម្តេចព្រះបរមនាថបានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិ ដើម្បីធានាបាននូវប្រក្រតីភាព និងបន្តការអភិវឌ្ឍ។ ព្រះអង្គសង្កេតឃើញថា ជានិច្ចកាល…
-
រដ្ឋសភា បើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៥នេះ រដ្ឋសភា បើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ ក្រោមអធិបតីដ៏ខ្ពងខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានរបៀបវារៈ ចំនួន ៥មាន៖ ទី១- ព្រះរាជសារ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧។ ទី២-របាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៤ និងលើកទី៥ នីតិកាលទី៧។ ទី៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ ទី៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ ទី៥- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ៖ -កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។ -កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។ -ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេង…
-
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឧបនាយករដ្ឋមន្ត្រីវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

-
សភាប្រជាជនចិន នឹងជំរុញអ្នកវិនិយោគ និងទេសចរ ពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនថែមទៀត

(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តម ជៀន ធាន (JIANCAN) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជននៃតំបន់ស្វយ័តស៊ីចាង សាធារណរដ្ឋប្រជាមានិតចិន បានសន្យាថា នឹងជំរុញអ្នកវិនិយោគ និងអ្នកទេសចរពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភា បានអរគុណចំពោះការសន្យារបស់ឯកឧត្តមប្រធានគណៈប្រតិភូ ដោយបានគូសបញ្ជាក់ថា ឆ្នាំ២០២៥ បានកំណត់ថាជាឆ្នាំ ”ទេសចរណ៍កម្ពុជា-ចិន” ។ វិស័យទេចរណ៍ជាសសរស្តម្ភសំខាន់មួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់ជាខ្លាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។ កម្ពុជាមានប្រាង្គប្រាសាទរាប់ពាន់នៅទូទាំងប្រទេស មានរមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រ ប្រកបដោយសក្ដានុពលមិនខុសពីខេត្តស៊ីចាងដែលល្បីល្បាញខាងវិស័យទេសចរណ៍ធម្មជាតិនោះដែរ។ សម្តេចរដ្ឋសភាធិបតី បានចាត់ទុក ដំណើរទស្សនកិច្ចនាពេលនេះ ពិតជាមានសារៈសំខាន់ បានបំពេញបន្ថែមដល់ចំណងមិត្តភាពដែកថែប ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល ។ សម្តេចប្រធានរដ្ឋសភា បន្តថា ទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរ បានឈានដល់កម្រិតថ្មីមួយ បន្ទាប់ពីរដ្ឋសភាទាំងពីរ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀមស្តីពីកិច្ចសហប្រតិបត្តិការ និងការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានដ្ឋសភាប្រទេសទាំងពីរ កាលពីថ្ងៃទី២៣ ខែកញ្ញា…
-
ស្ថានទូតបារាំង រៀបចំពិធី អបអរទិវាអន្តរជាតិ នៃគ្រូបង្រៀនភាសាបារាំង

(ភ្នំពេញ)៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានទូតបារាំងប្រចាំកម្ពុជា បានរៀបចំពិធីជួបជុំមួយ ដោយមានការចូលរួមពី សំណាក់លោកគ្រូ អ្នកគ្រូបង្រៀនភាសាបារាំងចំនួន ២០០នាក់ មកពីគ្រប់ទិសទី នៃប្រទេសកម្ពុជា ក្នុងឱកាសទិវាពិភពលោកនៃ គ្រូបង្រៀនភាសាបារាំង ដែលត្រូវបានប្រារព្ធឡើងនៅជុំវិញពិភពលោកអស់រយៈពេល ៧ឆ្នាំជាប់គ្នាមកហើយ។ ទិវានេះ បង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី នៃសាធារណរដ្ឋបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង ទិវានេះមានគោលដៅអបអរគ្រូ បង្រៀនភាសាបារាំង ក្នុងនាមជាតួអង្គសំខាន់នៃការលើកស្ទួយ និងលើកតម្កើងកិត្យានុភាពភាសាបារាំងនៅលើពិភពលោក។ នៅកម្ពុជា គ្រឹះស្ថានសាកលវិទ្យាល័យឈានមុខជាច្រើនផ្តល់ការបណ្តុះបណ្តាលជាភាសាបារាំងលើមុខជំនាញផ្សេងៗដូចជា សុខាភិបាល នីតិសាស្ត្រ វិស្វកម្ម ឌីជីថល និងមុខជំនាញយោធា។ ជាងនេះទៅទៀត ភាសាបារាំងត្រូវបានបង្រៀនដល់សិស្សានុសិស្សប្រមាណ ៣០០០នាក់នៃថ្នាក់ពីរភាសា និងត្រូវបានបង្រៀនភាសាទៅដល់សិស្សានុសិស្សប្រមាណ ២២ ៥០០នាក់ ដែលសិក្សានៅតាមបណ្តាគ្រឹះស្ថានសាធារណៈកម្ពុជាជាច្រើន។ ភាសានេះក៏ត្រូវបានបង្ហាត់បង្រៀននៅតាមបណ្តាគ្រឹះស្ថាន មធ្យមសិក្សាឯកជនជាច្រើនផងដែរ ។ ជាងនេះទៅទៀត ប្រទេសកម្ពុជាមានគ្រឹះស្ថានសិក្សាចំនួន ១៥ ដែលជាដៃគូទីភ្នាក់ងារ ឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF)។ ពិធីជួបជុំខាងលើបានប្រព្រឹត្តទៅដោយមានវត្តមានរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ…
-
ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា រួមគ្នាបើកកិច្ចប្រជុំលើកទី១ គណៈកម្មការដឹកនាំតម្រង់ទិសគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា កាលពីរសៀលថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលបំណងពិនិត្យ និងអនុម័តលើផែនការសកម្មភាព និងផែនការថវិកាក្នុងឆ្នាំ២០២៦ របស់គម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា និងបង្ហាញពីទិដ្ឋភាពទូទៅរបស់គម្រោងផងដែរ។ លោក អ៊ីហ្គោរ៍ ឌ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានកោតសរសើរ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក និង មីក្រូប្លាស្ទិក។ ជាមួយគ្នានេះ សហភាពអឺរ៉ុបនឹងចូលរួមពង្រឹងការគ្រប់គ្រង ការកែច្នៃ និងការទាក់ទាញការវិនិយោគបន្ថែមទៀត ដើម្បីលើកកម្ពស់ភាពស្អាតនៅកម្ពុជា។ ស្របនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ សហភាពអឺរ៉ុប ក្នុងការគាំទ្រ និងសហការយ៉ាងជិតស្និតជាមួយក្រសួងបរិស្ថាន ដើម្បីដោះស្រាយសំណល់ប្លាស្ទិក ដែលជាក្តីកង្វល់របស់ពិភពលោកដោយមិនចំពោះតែកម្ពុជា និងតំបន់នោះទេ។ ជាក់ស្តែងការប្រយុទ្ធប្រឆាំងសំណល់ សំរាមប្លាស្ទិកនេះក្រសួងបានដាក់ចេញនូវយុទ្ធសាស្រ្តជាជំហានៗ រាប់ចាប់តាំងពីយុទ្ធនាការបន្តរហូតមកដល់ចលនា ដោយផ្តើមចេញពីការប្តេជ្ញាចិត្តរបស់ប្រជាពលរដ្ឋប្រមាណជាង ១៤លាននាក់ នៅក្នុងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និងប្រមាណជាង ៧លាននាក់នៅក្នុងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន”…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ផ្លូវជាតិលេខ១០ នឹងក្លាយជាចរន្តបម្រើដល់សេដ្ឋកិច្ចរវាងខេត្តព្រៃភ្នំ និងខេត្តសមុទ្រ

ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានចាត់ទុកផ្លូវជាតិលេខ១០ នឹងក្លាយជាចរន្តបម្រើដល់សេដ្ឋកិច្ច និងការតភ្ជាប់តាមបណ្តាទិសទេសចរណ៍ រវាងខេត្តព្រៃភ្នំ និងខេត្តសមុទ្រ ។ នេះបើយោងតាមបណ្ដាញសង្គមសម្ដេចធិបតីកាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្លូវជាតិលេខ១០ ជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយខ្សែដ៏មានសារសំខាន់តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរសោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មាន ប្រវែងជាង ១៩៧គីឡូម៉ែត្រ។ ផ្លូវជាតិមួយខ្សែនេះ នឹងក្លាយជាចរន្តបម្រើដល់សេដ្ឋកិច្ចខេត្តទាំងពីរផង និងជាប្រភពនៃការតភ្ជាប់តាមបណ្តាទិសទេសចរណ៍ផង ដែលនឹងក្លាយជាជម្រើសបន្ថែមសម្រាប់អ្នកទេសចរណ៍ក្នុងការធ្វើដំណើរកម្សាន្តនៃខេត្តព្រៃភ្នំ និងខេត្តសមុទ្រ។ សម្ដេចធិបតីបញ្ជាក់ថា នេះជាការបំពេញយ៉ាងសំខាន់នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋភិបាលនីតិកាលទី៧ សំដៅពង្រឹងសរសៃឈាមសេដ្ឋកិច្ច បង្កើនចរន្តដឹកជញ្ជូន បង្កើតឱកាស សម្រាប់អ្នកវិនិយោគ និងប្រជាជន ។ គួរជម្រាបថា ផ្លូវជាតិតភ្ជាប់ខេត្តពាយ័ព្យ ទៅកាន់ខេត្តភាគនិរតី នៃប្រទេសកម្ពុជាមួយខ្សែនេះ បានឆ្លងកាត់តំបន់ភ្នំខ្ពស់ទាបជ្រោះជ្រងជ្រលងដងអូរស្ទឹង ព្រៃព្រឹក្សាខ្ពស់ទាបដ៏ខៀវស្រងាត់។ ព្រមជាមួយគ្នានេះ ក៏មានស្ពានដែលខ្ពស់ជាងគេ ភ្ជាប់កំពូលភ្នំពីម្ខាងទៅម្ខាង បង្កើតបានផ្ទាំងទស្សនីយភាពធម្មជាតិកាន់តែទាក់ទាញ ។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០…
-
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើឥណ្ឌូណេស៊ី ជួយជំរុញឱ្យភាគីថៃ គោរពសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាព

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើដល់ រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្ស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ជួយជំរុញយ៉ាងណាឱ្យភាគីថៃគោរពសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព និងច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជាដោយសន្តិវិធី ។ ការលើកឡើងនេះក្នុងឱកាស ឯកឧត្តម អនុញ្ញាតឱ្យលោក Natalius Pigai រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្ស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ជំនួបនេះបានធ្វើឡើងដើម្បី ពិភាក្សាផ្លាស់ប្តូរទស្សនៈ បទពិសោធ និងការអនុវត្តល្អៗ ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងប្រទេសទាំងពីរ ផងដែរ ។ ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា មិនមែនតែជាមួយកម្ពុជាប៉ុណ្ណោះទែ ប្រទេសថៃ កំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ាន ដែលមានចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ។ គោលការណ៍ទាំងនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់ការរស់នៅរួមដោយសន្តិភាព ការគោរពច្បាប់ និងការរួបរួមជាតិរបស់ប្រទេសសមាជិកទាំងអស់។ រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សឥណ្ឌូណេស៊ី បានកោតសរសើរពីកិច្ចខិតខំរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា ហើយក៏បានកត់សម្គាល់ថា បច្ចុប្បន្នកម្ពុជាមិនត្រឹមតែបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា ក៏ជាប្រទេសទទួលពលករបរទេសមកធ្វើការនៅក្នុងប្រទេសកម្ពុជា…