Category: ព័ត៌មានជាតិ

  • ក្រសួងប្រៃសណីយ៍កម្ពុជាចូលរួមវេទិកាលំហអាកាសអន្តរជាតិ-កម្រិតរដ្ឋមន្ត្រី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

    ក្រសួងប្រៃសណីយ៍កម្ពុជាចូលរួមវេទិកាលំហអាកាសអន្តរជាតិ-កម្រិតរដ្ឋមន្ត្រី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

    ប្រទេសហ្វីលីពីន៖ លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញដឹកនាំគណៈប្រតិភូ ក.ប.ទ. ចូលរួមវេទិកាលំហអាកាសអន្តរជាតិ-កម្រិតរដ្ឋមន្ត្រី (The 7th International Space Forum at Ministerial Level – The Southeast Asia Chapter “ISF ២០២៥”) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ វេទិកា ISF ត្រូវបានរៀបចំឡើង ចាប់ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលំហអាកាសក្នុងតំបន់ ដោយរដ្ឋមន្ត្រី ប្រធានទីភា្នក់ងារលំហអាកាស និងប្រធានស្ថាប័នពាក់ព័ន្ធ ពិភាក្សាអំពីការអភិវឌ្ឍវិស័យលំហអាកាស និងការប្រើប្រាស់បច្ចេកវិទ្យាលំហអាកាសប្រកបដោយចីរភាព ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរួម។ សម្រាប់វេទិកា ISF លើកទី៧នេះ ត្រូវបានរៀបចំឡើងសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក្រោមមូលបទ “Fostering Regional Synergy in Space for Shared Challenges and Sustainable Development”…

  • កម្ពុជាប្រារព្ធជាតិប្រឆាំងអំពើពុករលួយ ក្រោមប្រធានបទ៖រដ្ឋបាលស្អាតស្អំ បម្រើផលប្រយោជន៍ប្រជាជន

    កម្ពុជាប្រារព្ធជាតិប្រឆាំងអំពើពុករលួយ ក្រោមប្រធានបទ៖រដ្ឋបាលស្អាតស្អំ បម្រើផលប្រយោជន៍ប្រជាជន

    ភ្នំពេញ៖កម្ពុជាបានប្រារព្ធទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ៩ធ្នូ ក្រោមប្រធានបទស្តីពី «រដ្ឋបាលស្អាតស្អំ បម្រើផលប្រយោជន៍ប្រជាជន» ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុម​ប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ ក្នុងពិធីដែលប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសរំលេចថា អង្គភាព​ប្រឆាំងអំពើពុករលួយសម្រេចបានកន្លងទៅតាមរយៈការអនុវត្តការងារធំៗទាំង ៦ របស់អង្គភាព រួមមានទី១៖ ការងារអប់រំ, ទី២៖ ការងារ បង្ការទប់ស្កាត់, ទី៣៖ ការងារអនុវត្តច្បាប់, ទី៤៖ គោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ, ទី៥៖ កិច្ចសហការជាតិ-អន្តរជាតិ និងការរឹបអូសផលនៃបទល្មើស និងទី៦៖ ការពង្រឹងសមត្ថភាព អភិបាលកិច្ចផ្ទៃក្នុង និងការត្រួត​ពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រដែលត្រូវបានចែងក្នុងផែនការយុទ្ធសាស្ត្រជាតិ ដំណាក់កាលទី៣ ២០២០-២០២៥ ។សម្តេច ម៉ែន សំអន បន្តថា សមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាល៦ អាណត្តិកន្លងមក ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិត​របស់ សម្តេចតេជោ ហ៊ុន សែន បន្តមករាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត…

  • សម្តេចម៉ែព្រះរាជទាននូវព្រះរាជទ្រព្យ ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជាដើម្បីជួយដល់ប្រជារាស្រ្តភៀសសឹក

    សម្តេចម៉ែព្រះរាជទាននូវព្រះរាជទ្រព្យ ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជាដើម្បីជួយដល់ប្រជារាស្រ្តភៀសសឹក

    ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួន ១០ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់​ប្រជារាស្ត្រភៀសសឹក នៅតាម​បណ្តោយព្រំដែនកម្ពុជា-ថៃ។ ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះត្រូវបាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង ប្រគល់ជូនលោកជំទាវ ពុំ ចន្ទីនី កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅសាលប្រជុំក្រសួងព្រះបរមរាជវាំង នាព្រឹកថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ ។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវ ពុំ ចន្ទីនី បានប្រគល់ជូនសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង នូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទូលថ្វាយថ្លែងអំណរ​ព្រះរាជគុណ​សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។…

  • កម្ពុជា-វៀតណាម បញ្ជាក់អំពីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត

    កម្ពុជា-វៀតណាម បញ្ជាក់អំពីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត

    ព្រៃវែង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាស នៃពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ (ខេត្តព្រៃវែងរបស់កម្ពុជា)-តឹនណាម (ខេត្តតៃនិញរ បស់វៀតណាម)ដោយភាគីទាំងពីរ នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត ។ អាន៖ក្នុងជំនួបកាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ​ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែន ម៉ឺនជ័យ-តឹនណាម ដែលជាសមិទ្ធផលថ្មីឆ្លុះបញ្ចាំងពីភាពរីក​ចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទន្ទឹមនេះ, ឯកឧត្តមបានអបអរសាទរចំពោះការសម្រេចបាននូវសមិទ្ធផលថ្មីៗ របស់កម្ពុជា ក្នុងការធានាបាននូវស្ថិរភាព​នយោបាយ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាលំដាប់។ ឯកឧត្តម បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចបវរធិបតី កម្ពុជានឹងបន្តការអភិវឌ្ឍរីកចម្រើន​លើគ្រប់វិស័យបន្ថែមទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្ត ក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ។…

  • កម្ពុជាថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅ និងការរំលោភបំពានលើបទ​ឈប់​បាញ់របស់ភាគីថៃ

    កម្ពុជាថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅ និងការរំលោភបំពានលើបទ​ឈប់​បាញ់របស់ភាគីថៃ

    ភ្នំពេញ៖ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ​បានប្រកាសថ្កោលទោសយ៉ាងដាច់​អហង្ការចំពោះ​ទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់ការណ៍ដែលភាគីថៃបាន​រំលោភ​បំពាន​លើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ។ ជាមួយគ្នានេះក្រសួងការពារជាតិកម្ពុជាក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ​បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តង​ហើយម្តង​ទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ ក្រសួងការពារជាតិបញ្ជាក់បន្ថែមថា” កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តី​ថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ”។ កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រម​ព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជា​សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរក​ដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ នៅព្រឹកថ្ងៃទី៨ ខែធ្នូ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបន្តបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងកម្ពុជា ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទីព្រឹក ការបើកការវាយប្រហារនេះធ្វើឡើង នៅក្នុងតំបន់អានសេះ នៅប្រាសាទតាមាន់ធំ នៅតំបន់ប្រាសាទព្រះវិហារ…

  • កម្ពុជា-វៀតណាម សម្ពោធបើកច្រកទ្វារ​អន្តរ​ជាតិម៉ឺនជ័យ-តឹនណាម ជាផ្លូវការ

    កម្ពុជា-វៀតណាម សម្ពោធបើកច្រកទ្វារ​អន្តរ​ជាតិម៉ឺនជ័យ-តឹនណាម ជាផ្លូវការ

    ព្រៃវែង៖កម្ពុជានិងវៀតណាមបានសម្រេចសម្ពោធ​បើកច្រកទ្វារ​អន្តរ​ជាតិម៉ឺនជ័យ-តឹនណាមជាផ្លូវការ។នេះបញ្ជាក់ពីភាពជិតស្និទ្ធ នៃ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង​កម្ពុជា-វៀតណាម និងកំពុងប្រែក្លាយតំបន់ព្រំដែនឱ្យក្លាយជាព្រំដែនសុខសន្ដិភាព ព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ សេវា សម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ។ នៅក្នុងឱកាសសម្ពោធដាក់ឱ្យ​ដំណើរការច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ពិធីសម្ពោធ ដាក់ឱ្យ​ដំណើរ​ការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិនេះ សបញ្ជាក់ពីភាពជិតស្និទ្ធ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងបរិយាកាស ពោរពេញដោយសាមគ្គីភាព មិត្តភាពជាប្រពៃណី និងការជឿទុកចិត្តគ្នា ទៅវិញទៅមក ដែលបាន​និងកំពុងចូលរួមប្រែក្លាយតំបន់ព្រំដែននេះ ឱ្យក្លាយជាព្រំដែនសុខសន្តិភាព ព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ សេវា និងជាព្រំដែនដែលមានការអភិវឌ្ឍរីកចម្រើន ។ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃប្រទេសទាំងពីរ ដែលបានសហការជិតស្និតក្រោមស្មារតីភាតរភាព និងការយោគយល់ខ្ពស់ ក្នុងការប្រឹងប្រែងជំរុញ​ដំណើរ​ការបើកច្រកព្រំដែនអន្ដរជាតិនេះ និងពន្លឿនការសាងសង់អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្ដរជាតិម៉ឺនជ័យ​របស់​កម្ពុជា និងអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្ដរជាតិតឹនណាម របស់វៀតណាម ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ​នៅទីនេះទៀតឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមផែនការគ្រោងទុក។ សម្ដេចធិបតី បានថ្លែងដោយជឿជាក់ថា ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា កម្ពុជា និងវៀតណាម នឹងបន្តរក្សាទំនាក់ទំនង​មិត្តភាព​ជាប្រពៃណីដ៏ល្អប្រសើរ…

  • សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យកម្លាំងជួរមុខអត់ធ្មត់ ,ខណៈបន្ទាត់ក្រហមបានកំណត់រួចហើយ

    សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យកម្លាំងជួរមុខអត់ធ្មត់ ,ខណៈបន្ទាត់ក្រហមបានកំណត់រួចហើយ

    ភ្នំពេញ៖ ស្របពេលពួកឈ្លានពានថៃកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអគ្គភស្ដភារជាន់ខ្ពស់នៃកងទ័ពកម្ពុជាបានអំពាវនាវដល់កម្លាំងជួរមុខទាំងអស់ត្រូវអត់ធ្មត់ ។សម្តេចក៏បានលើកឡើងផង​ដែរអំពីបន្ទាត់ក្រហមដែលត្រូវតបត ក៏បានកំណត់រួចមកហើយដែរ។ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី៨ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្លាំងជួរមុខទាំងអស់ ត្រូវមានការ​អត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សឹល យប់មិញ និងព្រឹកនេះ ក្នុងគោលបំណង​ទាញយើងឱ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តភាពកម្ពុជា ថៃ។ សម្ដេចតេជោសង្កត់ធ្ងន់ថា បន្ទាត់ក្រហម ដែលត្រូវតបតបានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់ អប់រំបងប្អូននាយ​ទាហាន ពលទាហាន យល់ដឹងគ្រប់ៗគ្នា។ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀស​សឹកចេញពី​តំបន់​គ្រោះថ្នាក់ មកកាន់តំបន់មានសុវត្ថិភាព។ សម្ដេចតេជោ បន្ថែមថា ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយ ដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រី បញ្ជាលើ​កម្លាំងប្រដាប់​អាវុធទប់ទល់ជាមួយការឈ្លានពាន។ សូមការយោគយល់ពីភ្ញៀវជាតិ និងអន្តរជាតិ ដែលមិនអាចជួបខ្ញុំបាន។ សម្ដេចតេជោ ក៏បានណែនាំកីឡាករ កីឡាការិនីដែលទៅចូលការប្រកួតស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ សូមចូលរួមការប្រកួតជាធម្មតា ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា…

  • ក្រុមអ្នកសង្កេតការណ៍អាស៊ានស្តាប់វឌ្ឍនភាពនៃការបោះបង្គោលព្រំដែនលេខ៥២-៥៩

    ក្រុមអ្នកសង្កេតការណ៍អាស៊ានស្តាប់វឌ្ឍនភាពនៃការបោះបង្គោលព្រំដែនលេខ៥២-៥៩

    ភ្នំពេញ៖នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)បានចូលរួមស្តាប់បទបង្ហាញពីលោក ព្រំសឿន វឌ្ឍន: ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនស្តីពីវឌ្ឍនភាពនៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ (ឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង) នៅទីស្នាក់ទី២ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបើយោងតាមមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានកិច្ចការ​ព្រំដែន នៅល្ងាចថ្ងៃទី៣ ខែធ្នូនេះ បានបង្ហាញពីវឌ្ឍនភាពការងារចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅ​កំណាត់ខ្សែ​ព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ នៅក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង ទល់មុខស្រុកពោងណាំរ៉ន ខេត្តចន្ទបុរី។ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានអនុវត្តការងារថតរូបពីលើ​អាកាស​ដោយប្រើដ្រូន ដើម្បីបង្កើតផែនទីរូបថត (Photomap) នៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដោយសម្រេចបាន​ប្រវែងប្រមាណ ៦.៤ គីឡូម៉ែត្រ ស្មើនឹងប្រមាណ ៧៦ភាគរយ។ សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារលើដីជាក់​ស្ដែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដែលមានប្រវែងប្រមាណ…

  • កម្ពុជា-ជប៉ុន មានទំនាក់ទំនងគ្នាកាន់តែរីកចម្រើន តាមរយៈជំរុញការអប់រំ ពង្រីកទេសចរណ៍ និងការវិនិយោគ

    កម្ពុជា-ជប៉ុន មានទំនាក់ទំនងគ្នាកាន់តែរីកចម្រើន តាមរយៈជំរុញការអប់រំ ពង្រីកទេសចរណ៍ និងការវិនិយោគ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែរីកចម្រើនដោយពង្រីកទំនាក់ទំនងរវាង ប្រជាជន និងប្រជាជន តាមរយៈជំរុញការអប់រំ ពង្រីកចំនួនទេសចរណ៍ និងទាក់ទាញបន្ថែមនូវការវិនិយោគ ។ ថ្លែងក្នុងកម្មវិធីជប់លៀងដំណាច់ឆ្នាំ២០២៥ របស់សមាគអតីតនិស្សិតខ្មែរមកពីជប៉ុន (JAC) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងអតីតនិស្សិតបញ្ចប់ការសិក្សាមកពីជប៉ុន នាល្ងាចថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារ Le Royal Phnom Penh ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សមាគមអតីតនិស្សិតខ្មែរសិក្សានៅជប៉ុន ក្នុងចូលរួមលើកកម្ពស់វិស័យអប់រំ ការវិនិយោគ និងការងារសង្គម។ ឯកឧត្តម ក៏បានលើកឡើងពីចំណុចសំខាន់ៗចំនួន៣ សម្រាប់ការពង្រឹង កិច្ចសហប្រតិបត្តិការនាពេលអនាគត រួមមាន៖ ១). ការពង្រឹងភាពជាដៃគូ និងមិត្តភាពក្នុងចំណោមអតីតនិស្សិតខ្មែរសិក្សានៅជប៉ុន និងរវាង ប្រជាជននិងប្រជាជនតាមរយៈជំរុញការអប់រំ ពង្រីកចំនួនទេសចរណ៍ និងទាក់ទាញបន្ថែមនូវការវិនិយោគ។ ២). តួនាទីជប៉ុន កាន់តែសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា…

  • សម្ដេច ហ៊ុន សែន៖ បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧មករា ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ

    សម្ដេច ហ៊ុន សែន៖ បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧មករា ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ

    ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧មករា ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ ។ នេះបើតាមការបង្ហោះសារលើបណ្ដាញសង្គមរបស់សម្តេចនាព្រឹកថ្ងៃទី២ ធ្នូ ២០២៥ ។ សម្ដេចតេជោបានសរសេរថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ…