Category: ព័ត៌មានជាតិ

  • សមាជិកសភាបារាំងជំរុញឲ្យប្រធានាធិបតីម៉ាក្រុងជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

    សមាជិកសភាបារាំងជំរុញឲ្យប្រធានាធិបតីម៉ាក្រុងជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

    នៅក្នុងអត្ថបទទស្សនៈមួយចុះផ្សាយកាលពីថ្ងៃម្សិលមិញនៅក្នុងកាសែតបារាំងឡុបពីញ៉ុង(L’Opinion) លោក វ៉ាំងសង់ អឺប្លេ សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា, លោក ថូម៉ាស់ ឡំ សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា រួមជាមួយសមាជិកសភាបារាំង២៤នាក់ទៀត បានអំពាវនាវឲ្យប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីមួយរបស់បារាំង ដើម្បីជួយបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃ។ នៅក្នុងលិខិតនេះ សមាជិកសភាបារាំងបានរំលឹកឡើងវិញថា ជម្លោះព្រំដែនបច្ចុប្បន្នមានជាប់ពាក់ព័ន្ធមួយផ្នែកជាមួយសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។ កត្តាប្រវត្តិសាស្ត្រនេះមិនមែនជាការផ្តល់សិទ្ធិឲ្យបារាំងជ្រៀតជ្រែកក្នុងការងារព្រំដែននេះទេ ប៉ុន្តែវាផ្តល់ឲ្យបារាំងនូវការទទួលខុសត្រូវជាក់លាក់មួយ ៖ គឺការប្រើប្រាស់ចំណេះដឹងស៊ីជម្រៅរបស់ខ្លួនអំពីតំបន់នេះ និងជំនាញសន្ទនារបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់សន្តិភាព។ សមាជិកសភាបារាំងបន្ថែមថា ចំពោះការផ្តួចផ្តើមគំនិតដើម្បីបន្ធូរបន្ថយភាពតានតឹងនេះ មិនមែនមានន័យថា បារាំងត្រូវធ្វើជាអាជ្ញាកណ្តាលនោះទេ ប៉ុន្តែបារាំងត្រូវបង្កើតបរិយាកាសនៃការជឿទុកចិត្ត។ ក្នុងន័យនេះ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ដែលនឹងប្រព្រឹត្តទៅនៅសៀមរាបក្នុងឆ្នាំ២០២៦ គឺជាឱកាសដ៏មានពិសេសមួយ។ ជាក់ស្តែង បារាំងអាចស្នើឲ្យមានការបង្កើតក្រុមហ្រ្វង់កូហ្វូនីមួយដើម្បីជួយគាំទ្រប្រទេសទាំងពីរ។ ក្រុមនេះនឹងប្រមូលផ្តុំអ្នកជំនាញផ្នែកច្បាប់ ផ្នែកភូមិសាស្ត្រ និងអ្នកឯកទេសក្នុងការដោះស្រាយជម្លោះទឹកដីដោយសន្តិវិធី។ ក្រុមគាំទ្រនេះត្រូវមានលក្ខណៈសាមញ្ញ និងអព្យាក្រឹតនេះ ហើយត្រូវបង្កើតឡើងតាមសំណើរបស់គូភាគី ដើម្បីជួយស្តារលក្ខខណ្ឌសម្រាប់ការសន្ទនាដោយសន្តិវិធី។ ដោយសហការជាមួយសហភាពអឺរ៉ុប និងដំណើរការស្របគ្នាទាំងស្រុងជាមួយយន្តការអាស៊ាន គំនិតផ្តួចផ្តើមបែបនេះអាចពង្រឹងទំនុកចិត្តទៅវិញទៅមក និងជួយប្រទេសទាំងពីរឲ្យឈានទៅរកដំណោះស្រាយយូរអង្វែង ដោយផ្អែកលើស្ថិរភាព និងការគោរពអធិបតេយ្យភាពរបស់ពួកគេ។ សមាជិកសភាបារាំងលើកឡើងទៀតថា ក្នុងស្ថានភាពបច្ចុប្បន្ន បារាំងមិនត្រូវគិតថា…

  • ក្រសួងរៀបចំដែនដី និង ADB ផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធការរៀបចំដែនដីដល់រដ្ឋបាលថ្នាក់ក្រោមជាតិ

    ក្រសួងរៀបចំដែនដី និង ADB ផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធការរៀបចំដែនដីដល់រដ្ឋបាលថ្នាក់ក្រោមជាតិ

    ដើម្បីបង្កើនប្រសិទ្ធភាព និងពន្លឿនការងាររៀបចំប្លង់គោលនៃការប្រើប្រាស់ដី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំសិក្ខាសាលាមួយកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយគោលការណ៍ណែនាំជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងបង្កើត ឱ្យមានការឯកភាពគ្នា និងចូលរួមក្នុងការរៀបចំដែនដី និងនគរូបនីយកម្មទូទាំងប្រទេស។ សិក្ខាសាលា “ការពិនិត្យលើសៀវភៅណែនាំស្ដីពីការរៀបចំផែនការរូបវន្ត និងក្របខណ្ឌគតិយុត្ត”នេះ ត្រូវបានរៀបចំនៅទីស្តីការក្រសួង ក្រោអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្ដម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិបានលើកឡើងពីសមិទ្ធផលជាច្រើនដែលសម្រេចបាននៅត្រឹមខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមមាន បច្ចុប្បន្នភាពសេចក្ដីព្រាងសៀវភៅណែនាំស្ដីពីការរៀបចំផែនការរៀបចំដែនដីថ្នាក់ខេត្ដ , បច្ចុប្បន្នភាពសេចក្តីព្រាងសៀវភៅណែនាំស្ដីពីការរៀបចំប្លង់គោលប្រើប្រាស់ដីរាជធានី ក្រុង ស្រុក ខណ្ឌ , និងរបាយការណ៍លទ្ធផលនៃការពិនិត្យឡើងវិញលើស្ថានភាពនៃការអនុវត្ដលិខិតបទដ្ឋានគតិយុត្ដក្នុងវិស័យរៀបចំដែនដី និងនគរូបនីយកម្ម ។ សមិទ្ធផលការងារទាំងនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការងាររៀបចំដែនដី និងនគរូបនីយកម្ម តាមរយៈការណែនាំក្នុងដំណើរការរៀបចំផែនការតម្រង់ទិស និងគ្រប់គ្រងការអភិវឌ្ឍ ទាំងនៅកម្រិតថ្នាក់រាជធានី ខេត្ត…

  • លោក សោម រតនា ៖ «កម្មវិធីដើរដើម្បីសន្តិភាព គឺផ្តោតសំខាន់​លើអត្ថន័យខ្លឹមសារនៃការរៀបចំ ជាជាងចំនួនអ្នកចូលរួម»

    លោក សោម រតនា ៖ «កម្មវិធីដើរដើម្បីសន្តិភាព គឺផ្តោតសំខាន់​លើអត្ថន័យខ្លឹមសារនៃការរៀបចំ ជាជាងចំនួនអ្នកចូលរួម»

    ភ្នំពេញ៖នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ សហភាពសហព័ន្ធ​យុវជន​កម្ពុជា(ស.ស.យ.ក.) បានផ្តួចផ្តើមរៀបចំកម្មវិធី «ដើរដើម្បី​សន្តិភាព» ក្នុងគោលបំណងបង្ហាញស្មារតីស្រលាញ់សន្តិភាពរបស់​ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញ​ឱ្យ​មាន​ការគោរពបទ ឈប់បាញ់ និងកិច្ចព្រមព្រៀមសំដៅសម្រេចបានសន្តិភាពព្រះរាជា​ណាចក្រកម្ពុជានិងព្រះរាជាណា​ចក្រថៃ។ នេះបើតាមសេចក្តីជូន​ដំណឹង​របស់​សហភាពសហព័ន្ធយុវជនកម្ពុជា។ បើតាមប្រសាសន៍ លោក សោម រតនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈស.ស.យ.ក. បានបញ្ជាក់​ឱ្យដឹងថា ដំណើរព្យុហយាត្រាដើម្បីសន្តិភាពនៅថ្ងៃនេះ ធ្វើឡើងដើម្បី​បង្ហាញ​ពីបំណងប្រាថ្នារបស់កម្ពុជាក្នុងការចង់បាននូវ​សុខសន្តិភាព។កម្ពុជា​ចង់បានសន្តិភាព គឺដោយសារកម្ពុជាមិនចង់ឃើញការ​បំផ្លិច​បំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុ​ជីវិតទាំងសងខាងឡើយ ព្រោះនេះ​ជាអ្វី ដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចហើយ។ ឆ្លើយតបជាមួយអ្នកសារព័ត៌មានទាក់ទងនឹងចំនួនអ្នកចូលរួមលោក សោម រតនា បានលើកឡើងថា បើទោះជាយើងមាន​ការ​អំពាវនាវឱ្យ​មានការចូលរួមពីសាធារណៈជន ប៉ុន្តែពិធីនេះ មិនផ្តោតសំខាន់លើ​ចំនួន​មនុស្សច្រើន ឬតិចឡើយ។ លោកសង្កត់​ធ្ងន់ថា «កម្មវិធីដើរ​ដើម្បីសន្តិភាព គឺផ្តោតសំខាន់លើអត្ថន័យខ្លឹមសារនៃការរៀបចំ ជាជាងចំនួនអ្នកចូលរួម»។ អ្វីដែលសំខាន់គឺ ផ្តោតលើការផ្ញើសារជា​សំឡេង​រួម ជូនទៅពិភពលោក ក៏ដូចជាប្រជាជនថៃ ដែលស្រលាញ់​សន្តិភាព អំពីបំណងប្រាថ្នាពិតរបស់​ប្រជាជនកម្ពុជា។ សូមជម្រាបជូនថា ដំណើរព្យុហយាត្រាដើម្បីសន្តិភាព នឹងចាប់ផ្តើមពី​ទីតាំងបរិវេណផ្សាររាត្រី នារសៀលម៉ោង ៣:០០នាទី​រសៀលនេះ រួចធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ដោយ​​នឹងមានការប្រារព្ធពិធីថ្លែង​សារនៅ​ទីនោះ​ផងដែរ ៕ ដោយ៖ វណ្ណលុក

  • តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន គឺជាប្រធានបទសំខាន់នៃវេទិកានិពន្ធនាយកឆ្នាំ

    តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន គឺជាប្រធានបទសំខាន់នៃវេទិកានិពន្ធនាយកឆ្នាំ

    ភ្នំពេញ៖ក្លិបអ្នកកាសែតកម្ពុជា នឹងរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ស្អែកនេះ នៅរាជបណ្ឌិតសភាកម្ពូជារាជធានីភ្នំពេញ។យោងតាមសេចក្តីជូនដំណឹងរបស់ក្លិបអ្នកកាសែតកម្ពុជា «តួនាទីអ្នកសារព័ត៌មាន​នៅពេលមានជម្លោះព្រំដែន» គឺជាប្រធានបទសំខាន់នៃវេទិកានេះ។ ក្នុងសេចក្តីជូនដំណឹងរបស់ក្លិបអ្នកកាសែតកម្ពុជាបានបញ្ជាក់ថា វេទិការយៈពេលពេញមួយថ្ងៃ​ ដើម្បីផ្តល់ឱកាសដល់​នាយក​គ្រប់គ្រង និពន្ធនាយក ឬអ្នក​ដឹកនាំស្ថាប័នសារព័ត៌មានគ្រប់ទម្រង់បានជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ និងសម្រេច​ចេញ​សេចក្តីថ្លែង​ការណ៍​រួមមួយ ដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងដំណើររួមគ្នាឆ្ពោះទៅការលើកកម្ពស់​សេរីភាពរបស់អ្នក​សារព័ត៌មាន​ក្នុងពេលមានជម្លោះព្រំដែន ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានជាតិ ដែលមានបទពិសោធន៍ នឹងចូលរួមជាអធិបតី និងចែករំលែកចំណេះដឹងទាក់ទងវិស័យសារព័ត៌មានក្នុងវេទិកាដ៏មានសារៈ​សំខាន់​នេះ។អ្នកគ្រប់គ្រងស្ថាប័នសារព័ត៌មាន និពន្ធនាយក និពន្ធនាយករង និងអ្នកទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ​ព័ត៌មាន​ជិត​២០០នាក់ និងវាគ្មិនដៃលមានបទពិសោធន៍លើវិស័យសារព័តមាន ត្រូវបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ទៀតថា ការលើកយកប្រធានបទខាងលើមកពិភាក្សា ក៏ដើម្បីផ្តល់នូវចំណេះដឹង និងបទ​ពិសោធន៍បន្ថែម ក៏ដូចជាការពង្រឹងស្មារតីទទួលខុសត្រូវលើអត្ថបទព័ត៌មាន ការផ្ទៀងផ្ទាត់ព័ត៌មាន និងពាក្យពេចន៍មុននឹង​ផ្សព្វផ្សាយព័ត៌មាន ដែលទាក់ទងនឹងជម្លោះ ជូនដល់សាធារណជនជាតិ និងអន្តរជាតិ ដោយចៀសវាងព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ការបញ្ឆេះកំហឹងជាតិសាសន៍ ក៏ដូចជាព័ត៌ មានបង្កឱ្យជម្លោះកាន់តែ​រីករាលដាលជាដើម ៕ អត្ថបទ ៖ គង់…

  • ឯកឧត្តម នេត្រ ភក្ត្រា ៖ យើងរួមគ្នាដើម្បីការពារកម្ពុជាប្រឆាំងនឹងការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ! តើបងប្អូនទាំងអស់គ្នាអាចចូលរួមអ្វីបាន?

    ឯកឧត្តម នេត្រ ភក្ត្រា ៖ យើងរួមគ្នាដើម្បីការពារកម្ពុជាប្រឆាំងនឹងការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ! តើបងប្អូនទាំងអស់គ្នាអាចចូលរួមអ្វីបាន?

    ភាគីថៃបានប្រើប្រាស់យុទ្ធសាស្ត្រក្នុង «សង្គ្រាមព័ត៌មាននិងសតិអារម្មណ៍» របស់គេ គឺយុទ្ធសាស្ត្រ«បំភ្លៃបំផ្លើស មួលបង្កាច់បង្កហេតុដើម្បីបង្កើតលេសឈ្លានពានកម្ពុជា» ឬ«Provocative Information Warfare Strategy»។ ថៃបានបង្កហេតុដើម្បីបង្វែរស្ថានការណ៍ពីការបែកបាក់ជាតិដ៏ជ្រាលជ្រៅរបស់គេមកព្រំដែន, ពួកគេបានចោទប្រឌិតរឿង និងចោទប្រកាន់ មួលបង្កាច់គ្រប់រឿងដើម្បីបង្កហេតុជាមួយកម្ពុជា។ ដូច្នេះហើយ ព័ត៌មានដែលថៃបានផ្សព្វផ្សាយគឺមានចរិតញុះញង់ បញ្ឆេះកំហឹង ឌឺដង និងមួលបង្កាច់រករឿងសព្វគ្រប់មកលើកម្ពុជា។ ពួកគេបង្ករឿងគ្រប់ទម្រង់ដើម្បីបង្កើតលេស និងញុះញង់ឱ្យយើងតតាំង។ ពួកគេបានបំពានម្តងហើយម្តងទៀត និងមួលបង្កាច់កម្ពុជាគ្រប់រឿងទាំងអស់។ ប៉ុន្តែពិភពលោកកាន់តែដឹងច្បាស់ពីល្បិចកលនេះ និងភាគច្រើនមិនជឿលើការភូតកុហករបស់ពួកគេទេ។ នៅចំពោះមុខនៃយុទ្ធសាស្ត្របង្កហេតុមួលបង្កាច់នេះ និងដើម្បីរួមសាមគ្គីគ្នាទប់ស្កាត់និងបន្សាបការបំភ្លៃ បំផ្លើសនិងការមួលបង្កាច់របស់ភាគីថៃ ខ្ញុំសូមអំពាវនាវនិងស្នើសុំបងប្អូនអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្ណាញសង្គមសូមចូលរួមដូចតទៅ៖​ ១-បន្តតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការរបស់កម្ពុជា។ មុននឹងជឿលើការផ្សព្វផ្សាយរបស់ថៃ គឺត្រូវផ្ទៀងផ្ទាត់ជាមុន ឬសាកសួរប្រភពដែលមានការពាក់ព័ន្ធនឹងរឿងនេះ។ កុំចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ព័ត៌មានក្លែងក្លាយ និងកុំយកប្រភពព័ត៌មានពីសារព័ត៌មានថៃមកផ្សព្វផ្សាយបន្តដោយមិនបានផ្ទៀងផ្ទាត់ ព្រោះព័ត៌មានដែលភាគីថៃផ្សព្វផ្សាយជាព័ត៌មានឃោសនា និងជាព័ត៌មានសតិអារម្មណ៍។ ការពិតគឺនៅលើប្រភពព័ត៌មានផ្លូវការរបស់កម្ពុជា និងការពិតនៅកម្ពុជា ២-បន្តចូលរួមនិយាយការពិតនៃការរងគ្រោះរបស់កម្ពុជាពីការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា តាមរយៈការចែករំលែកផ្សព្វផ្សាយព័ត៌មានពីប្រភពផ្លូវការ និងផលិតព័ត៌មាន និងមាតាដែលបង្ហាញដល់ពិភពលោកពីការពិត និងសូមចូលរួមអំពាវនាវដល់ សហគមន៍អន្តរជាតិជួយអន្តរាគមន៍បញ្ឈប់ការឈ្លានពានរបស់ថៃមកលើកម្ពុជា។ ៣-សូមបងប្អូនសាធារណជន សិល្បករសិល្បការិនី អ្នកបង្កើតមាតិកាចូលរួមបង្កើតមាតិកា បន្តចូលរួមកាន់តែខ្លាំងបង្កើតមាតិកាលើកទឹកចិត្តកងទ័ព សាមគ្គីភាពជាតិខ្មែរ និងប្រឆាំងដាច់ខាតលើការឈ្លានពានរបស់ថៃ និងអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានយោធាថៃនេះ ៤-ព័ត៌មានក្លែងក្លាយច្រើន…

  • កម្ពុជាទាត់ចោលព័ត៌មានប្រឌិតរបស់ថៃដែលថា ប្រើប្រាស់ជនបរទេសមកជួយបង្ហោះដ្រូនទំលាក់គ្រាប់

    កម្ពុជាទាត់ចោលព័ត៌មានប្រឌិតរបស់ថៃដែលថា ប្រើប្រាស់ជនបរទេសមកជួយបង្ហោះដ្រូនទំលាក់គ្រាប់

    ភ្នំពេញ៖ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី១២ ខែធ្នូឆ្នាំ២០២៥ លើកឡើងអំពីការផ្សព្វផ្សាយរបស់ផេកPPTV HD 36 ដែលបានចោទប្រកាន់ថាកម្ពុជា ប្រើប្រាស់ជនបរទេសមកជួយបង្ហោះដ្រូនទំលាក់គ្រាប់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រសួងការពារជាតិកម្ពុជាសូមទាត់ចោល នូវខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះ និងសូមអះអាងថា​ជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។ ក្រសួងការពារជាតិបានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើ​ប្រាស់​អាវុធកាន់តែសាហាវមកលើកម្ពុជា។ ជាការកត់សម្គាល់ចាប់តាំងពីការប្រយុទ្ធលើកទី១នាខែកក្កដា និងលើកទី២ក្នុងខែធ្នូនេះ យោធាថៃតែងតែប្រឌិតរឿងជាច្រើនដើម្បីធ្វើជាលេសក្នុងការធ្វើសកម្មភាពឈ្លានពានកម្ពុជា៕ ដោយ៖មុនី

  • ថៃទំនងជាចង់ពង្រីកទីតាំងប្រយុទ្ធ៖កម្ពុជាទាត់ចោលព័ត៌មាន កម្ពុជាថាបានបន្ថែមទ័ពនៅចន្ទបុរី-ត្រាត

    ថៃទំនងជាចង់ពង្រីកទីតាំងប្រយុទ្ធ៖កម្ពុជាទាត់ចោលព័ត៌មាន កម្ពុជាថាបានបន្ថែមទ័ពនៅចន្ទបុរី-ត្រាត

    ភ្នំពេញ៖ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបដិសេធយ៉ាងដាច់អហំង្ការចំពោះព័ត៌មានថៃដែល​បានអះអាងថា​កម្ពុជាបានបន្ថែមទ័ពនៅចន្ទបុរី-ត្រាតវាយប្រហារគំរាមកំហែងថៃ។ ដោយផ្អែកលើការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពជើងអាកាសថៃ ដែលបានចោទប្រកាន់ថាកម្ពុជា​បានបន្ថែមទ័ព​នៅចន្ទបុរី-ត្រាតវាយប្រហារគំរាមកំហែងថៃ ,ក្រសួងការពារជាតិនៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ថា កម្ពុជាសូមទាត់​ចោលយ់ាងដាច់អហង្ការនូវខ្លឹមសារដែលបានចុះផ្សាយក្នុងផេកផ្លូវការកងទ័ពជើងអាកាសថៃខាងលើនេះ និងសូមអះអាងថា​ជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។ ក្រសួងការពារជាតិបានបញ្ជាក់ទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូច​ជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរក​ដំណោះ​ស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនាក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវ និងពង្រីកការរំលោភ​បំពានមកលើកម្ពុជា។ ជុំវិញការផ្សព្វផ្សាយព័ត៌មានមិនពិតដោយទាហានថៃ ត្រូវបានអ្នកតាមដានស្ថានភាពជម្លោះព្រំដែនកម្ពុជា- ថៃយល់ថា នេះទំនងជាចេតនាយោធាថៃក្នុងការពង្រីកតំបន់វាយប្រហាររបស់ខ្លួនក្នុងបំណងឈ្លានពានលើទឹកដីកម្ពុជា ខណៈតំបន់ទាំងនោះពុំទាន់មានការប្រយុទ្ធនៅឡើយនាពេលកន្លងមក៕ ដោយ៖មុនី

  • ទាហានថៃ បង្កើន​ការវាយ​ប្រហារ​មកលើ​កម្ពុជា​ កាន់តែខ្លាំង

    ទាហានថៃ បង្កើន​ការវាយ​ប្រហារ​មកលើ​កម្ពុជា​ កាន់តែខ្លាំង

    ភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ​បានឲ្យ​ដឹងថា យោធា​ថៃ​បាន​បង្កើន​ការ​បាញ់​មក​លើ​តំបន់ឈរជើង​របស់​កងទ័ព និងតំបន់​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ប្រើ​កាំភ្លើង​ចម្រុះគ្រប់​ប្រភេទ និងមិនរើសគោលដៅ។ក្នុងសេចក្តីថ្លែងការណ៍​ប្រចាំថ្ងៃ នៅព្រឹកថ្ងៃសុក្រទី ១២ ខែធ្នូនេះ លោកជំទាវ លើកឡើងថា យោធាថៃ ដែល​លោកជំទាវ​ហៅថាជាទាហានឈ្លានពាន បាន​បាញ់យ៉ាងសន្ធាប់​មកលើ​កងទ័ព និងប្រជាជន​កម្ពុជា នៅសមរភូមិទិសយោធភូមិភាគទី៤ ចាប់ពីម៉ោង ១០យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងនោះ យោធាថៃ បានបាញ់កាំភ្លើងយន្តចេញពីលើរថក្រោះ នៅតំបន់ជាំតែ និងផ្ទះតាម៉ុក។ ក្រុមទាហាន​ទាំងនេះ បានប្រើប្រាស់កាំភ្លើង snipper ដែលជា​កាំភ្លើង​បាញ់ស៊ីប​តម្រង់គោលដៅ​លើ​ជន​រងគ្រោះ​ពីចម្ងាយ បាញ់កាំភ្លើងត្បាល់ និងកាំភ្លើងយន្ត នៅប្រាសាទតាមាន់ និងប្រាសាទតាក្របី។ ហើយនៅព្រឹកថ្ងៃសុក្រនេះដែរ យោធាថៃបានចាប់ផ្តើមប្រើកាំភ្លើង​ទាំងពីរប្រភេទនេះគ្រប់គោលដៅ នៅតំបន់ អានសេះ, ភ្នំ៥០០, អូរផ្កាស្នេហ៍, ទ្វារដែក និងភ្នំពងចាប។ជាមួយគ្នាយោធាថៃ ក៏បានចាប់ផ្តើមវាយប្រហារដោយប្រើកាំភ្លើងធំគ្រប់ធន់មកភូមិសាស្ត្រថ្មដូន,…

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទសន្និសីទការតភ្ជាប់ធុរកិច្ចថ្មីអាស៊ាន ២០២៥

    ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទសន្និសីទការតភ្ជាប់ធុរកិច្ចថ្មីអាស៊ាន ២០២៥

    ភ្នំពេញ៖ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបិទសន្និសីទការតភ្ជាប់ធុរកិច្ចថ្មីអាស៊ាន ២០២៥ (ASEAN Startup Connect Conference 2025) គាំទ្រដោយមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន (Japanese ASEAN Integration Fund) ដែលបានប្រព្រឹត្តអស់រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៧-៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងមានការអញ្ជើញចូលរួមដោយ លោក Masato Yonai លេខាធិការទីពីរ នៃស្ថានទូតជប៉ុនប្រចាំអាស៊ាន និង លោក G – Galeno Chua នាយកកម្មវិធី ASEAN Startup Connect ព្រមទាំងបណ្តាប្រទេសសមាជិកអាស៊ាន និងជប៉ុន។ សន្និសីទ នេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា ចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងការជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថល និងជំរុញការពង្រីកទីផ្សារសម្រាប់ធុរកិច្ចថ្មីឌីជីថល សហគ្រាសខ្នាតតូច និងមធ្យមរបស់ជប៉ុន-អាស៊ាន។ ជាមួយគ្នានេះ គណៈប្រតិភូដែលបានចូលរួមមកពីបណ្តាប្រទេសសមាជិកអាស៊ាន ជប៉ុន បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះការរៀបចំរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ៕…

  • ឯកឧត្តម កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិក

    ឯកឧត្តម កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិក

    រភ្នំពេញ៖ នៅរសៀលថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិក (APIS) និងត្រួតពិនិត្យថ្នាក់តំបន់ នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (WSIS) ជាមួយ ឯកឧត្តម អាហ្សាម៉ាត់ ហ្សាម៉ាងហ្គូឡូវ (Azamat Zhamangulov) រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ឌីជីថល និងនវានុវត្តន៍បច្ចេកវិទ្យា នៃសាធារណរដ្ឋគីកៀរស្ថាន។ កិច្ចប្រជុំបន្តពេលរសៀលនេះ ផ្តោតសំខាន់លើការផ្តល់វឌ្ឍនភាពនិងការពិនិត្យលើការអនុវត្តរបស់រដ្ឋសមាជិកក្នុងក្របខណ្ឌផែនការសកម្មភាព APIS Action Plan ឆ្នាំ២០២២-២០២៦ ព្រមទាំងសម្រេចអនុម័តលើផែនការសកម្មភាពថ្មីគឺ APIS Action Plan ឆ្នាំ២០២៧-២០៣០ ដែលជាឯកសារស្នូលនិងសំខាន់ក្នុងការពង្រឹងកិច្ចសហការបរិវត្តកម្មឌីជីថលនៃបណ្ដាប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ជាមួយគ្នានោះ បន្ទាប់ពីកិច្ចបញ្ចប់កិច្ចប្រជុំថ្ងៃទី១ នេះ ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញរដ្ឋសមាជិក APIS និងអ្នកចូលរួមចូលរួមធ្វើដំណើរទស្សនកិច្ចនៅសារមន្ទីរជាតិ ដោយមានការអញ្ជើញចូលរួមស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោក…