Category: ព័ត៌មានជាតិ

  • វិចារណកថា៖ ការឈ្លានពានដោយកម្លាំងយោធា និងការការពារជីវៈចម្រុះ

    វិចារណកថា៖ ការឈ្លានពានដោយកម្លាំងយោធា និងការការពារជីវៈចម្រុះ

    កិច្ចការពារបរិស្ថានដ៏មានប្រសិទ្ធភាពនឹងមិនអាចអនុវត្តទៅបានឡើយប្រសិនជាគ្មានសន្តិភាព។ សង្គមមួយប្រកបដោយសន្តិភាព អាចទាកទាញការវិនិយោគលើផ្នែកបរិស្ថាន រួមមានការអភិរក្សព្រៃឈើដែលជាអាងស្តុកកាបូនរួមចំណែកដល់ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងជាជម្រកសត្វព្រៃសម្បូរបែប រក្សាមិនឱ្យមានការបាត់បង់ជីវៈចម្រុះ។ ជារៀងរាល់ឆ្នាំនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ តែងតែលើកយកបញ្ហានៃការបំផ្លាញបរិស្ថាន ដោយមនុស្ស ដែលនាំឱ្យមានការកើនឡើងសីតុណ្ហភាពពិភពលោក របបទឹកភ្លៀងមិនទៀងទាត់ ភាពរាំងស្ងួត ទឹកជំនន់ ការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ការបំពុលបរិយាកាស ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងបរិយាកាស ការបាត់បង់ព្រៃឈើ ប្រភេទរុក្ខជាតិនិងសត្វព្រៃមួយចំនួនត្រូវផុតពូជ។ ការឈ្លានពានដោយកម្លាំងយោធាដែលប្រើប្រាស់សពាវុធធុនធ្ងន់ ដើម្បីចូលទៅគ្រប់គ្រងទឹកដីរបស់ប្រទេសមួយទៀតរួមទាំងយកតំបន់ការពារធម្មជាតិ ដូចឧទ្យានជាតិ បានដាក់បន្ទុកបន្ថែមដល់វិនាសកម្ម បរិស្ថាន និងធ្វើទុក្ខបុកម្និញ ដល់ប្រជាជន ដែលជាលទ្ធផលនាំឱ្យមានអស្ថិរភាពនយោបាយ និងខូចខាតដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ ផលប៉ះពាល់នៃសង្គ្រាមឈ្លានពានចំពោះធនធានធម្មជាតិ មានរាប់មិនអស់ ពិបាកនឹងស្តារឡើងបានក្នុងរយៈពេលខ្លី ឬក៏ត្រូវបាត់បង់តែម្តង។ សង្គ្រាម និងការកាន់កាប់ដោយយោធាខុសច្បាប់ បានធ្វើឱ្យបាត់បង់ការការពារបរិស្ថាន ដែលនាំឱ្យឈានដល់ការបំផ្លាញប្រព័ន្ធអេកូឡូស៊ី បាត់បង់ជីវៈចម្រុះយ៉ាងឆាប់រហ័ស ។ សង្គ្រាមសម័យទំនើបដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរបំផុតលើការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ។ ដើម្បីសម្រេចមហិច្ឆតាឈឈ្លានពាន ឧទ្យានជាតិត្រូវបានយកមកធ្វើជាទីតាំងកងទ័ព បានបំផ្ទុះគ្រាប់បែក បាញ់អាវុធធុនធ្ងន់ ចល័តយានយន្តធុនធ្ងន់ៗ និងសាងសង់លេណដ្ឋាន ដោយបំផ្លាញធនធានព្រៃឈើ ធនធានទឹក និងដីកសិកម្ម។ បរិស្ថានរស់នៅរបស់មនុស្ស សត្វទាំងអស់នឹងមិនមានសុវត្ថិភាព ដោយសារការបំពុលដោយសារធាតុគីមី លោហៈធាតុធ្ងន់ និងគ្រាប់កាំភ្លើងមិនទាន់ផ្ទុះ ។ ប្រភពទឹកធម្មជាតិ…

  • ស្មារតី ៧ មករា ដក់ជាប់ក្នុងក្រអៅបេះដូង និងថែរក្សាកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំរបស់ប្រជាជនកម្ពុជា

    ស្មារតី ៧ មករា ដក់ជាប់ក្នុងក្រអៅបេះដូង និងថែរក្សាកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំរបស់ប្រជាជនកម្ពុជា

    ភ្នំពេញ ៖ ឆ្នាំនេះ កម្ពុជាប្រារព្ធខួបលើកទី ៤៧ នៃទិវាជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រ ៧ មករា ១៩៧៩ – ៧ មករា ២០២៦។ ប្រជាជនកម្ពុជានៅតែចងចាំជានិច្ចក្នុងក្រៅបេះដូងនូវទិវាប្រវត្តិសាស្រ្ត ៧ មករា ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះជាតិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការកាប់សម្លាប់នៃរបបដ៏សាហាវយង់ឃ្នងនេះ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ការប្រារព្ធទិវាជាតិ ៧ មករា បានរំលឹកឱ្យប្រជាជាតិបានដឹងពីការផ្លាស់ប្តូរជាប្រវត្តិសាស្រ្តគ្រប់ដំណាក់កាល ការឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើនឥតគណនា ដើម្បីស្តារ កសាង និងការពារមាតុភូមិ ការស្វែងរកសន្តិភាព និងការផ្សះផ្សារជាតិ ធ្វើឲ្យប្រទេសជាតិ និងប្រជាជនកម្ពុជា បានរួចផុតពីស្ថានភាពនៃការវិនាសខ្ទេចខ្ទី និងសង្គ្រាមរុំារ៉ៃ ឈានដល់ដំណាក់កាលអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាពរបស់ថ្នាក់ដឹកនាំ និងឥស្សរជន នៃ«រណសិរស្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» និងជាពិសេសការយកជីវិតធ្វើជាដើមទុនក្នុងការតស៊ូរំដោះប្រទេសជាតិពីរបបវាលពិឃាដនេះរហូតទទួលបានជោគជ័យនាថ្ងៃទី ៧ មករា…

  • សេចក្តីជូនដំណឹង

    សេចក្តីជូនដំណឹង

    សូមជម្រាបជូនសាធារណៈថា លោកស្រី ពុធ ធីតា បានបាត់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ភព 13242 ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ ដែលបានទិញពីក្រុមហ៊ុន វ៉ាយ អិល ភី គ្រុប។ សូមជម្រាបថា ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ រាល់ការយកឯកសារខាងលើទៅប្រើប្រាស់ រួមមាន ការដាក់បញ្ចាំ ការធ្វើហ៊ីប៉ូតែក ការផ្ទេរសិទ្ធិ ការលក់ ការធ្វើអំណោយ ឬសកម្មភាពផ្លូវច្បាប់ផ្សេងៗជាមួយបុគ្គល ឬភាគីណាមួយ ត្រូវចាត់ទុកថាជាការប្រើប្រាស់ខុសច្បាប់។

  • ឯកឧត្តម ប៉ែន បូណា ៖ កម្ពុជា-ថៃ ឯកភាពគ្នាប្រគល់តួនាទីទៅគណៈកម្មាធិការចម្រុះព្រំដែន អនុវត្តការងារវាស់វែងព្រំដែន និងកម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនតាមរយៈកម្លាំងនោះឡើយ

    ឯកឧត្តម ប៉ែន បូណា ៖ កម្ពុជា-ថៃ ឯកភាពគ្នាប្រគល់តួនាទីទៅគណៈកម្មាធិការចម្រុះព្រំដែន អនុវត្តការងារវាស់វែងព្រំដែន និងកម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនតាមរយៈកម្លាំងនោះឡើយ

    ភ្នំពេញ៖ កន្លងមកនេះ ភាគីទាំងពីរគឺ កម្ពុជា-ថៃ បានឯកភាពគ្នាប្រគល់តួនាទីឱ្យ ទៅគណៈកម្មាធិការចម្រុះព្រំដែនក្នុងការបន្តការអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាព យូរអង្វែងនៅតាមបណ្តោយព្រំដែន ដោយភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។ថ្លែងបញ្ជាក់ក្នុងការធ្វើបច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦នេះឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា៖កម្ពុជា-ថៃនឹងធ្វើការវាស់វែង និងខណ្ឌសីមាព្រំដែនប្រើប្រាស់នូវយន្តការដែល មានស្រាប់នៃគណៈកម្មាធិការចម្រុះព្រំដែនដើម្បីធ្វើការធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែង ចម្រុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីការជាន់មីន។ ឯកឧត្តមបានថ្លែងថា៖កន្លងមកនេះកម្ពុជា និងថៃមានសេចក្តីប្រកាសរួមនាកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ JBC រវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់នៅត្រង់ចំណុចទី៣ ដែលចែងថា ភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រៀមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វឱ្យប៉ះពាល់ទៅដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ឯកឧត្តម ប៉ែន បូណា បានបន្តថា ភាគីទាំងពីរឯកភាពគ្នាទៀតថា គណៈកម្មាធិការចម្រុះកិច្ចការព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការ ងារវាស់វែង និងខណ្ឌសីមាព្រំដែននៅតាមតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។ នេះគឺជាខ្លឹមសារដែលបានចែងនៅក្នុងសេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយដែលភាគី ទាំងពីរកំពុងអនុវត្តតាម តាមរយៈបទឈប់បាញ់ដែលបានឯកភាពគ្នានាពេលនេះ។ឯកឧត្តម ប៉ែន បូណា បានថ្លែងបន្ថែមថា៖”បើយើងងាកមកមើលពីជំហររបស់កម្ពុជាវិញ គឺកម្ពុជាប្រកាន់ជំហរដ៏ ម៉ឺងម៉ាត់ក្នុងការការពារខ្សែបន្ទាត់ព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដែលបានបន្សល់ទុឱ្យដោយគណៈកម្មាធិការព្រំដែន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា…

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យបងប្អូនវីរៈកងទ័ពទាំង១៨រូប និងក្រុមគ្រួសារចូលជួបសំណេះសំណាល និងសួរសុខទុក្ខ

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យបងប្អូនវីរៈកងទ័ពទាំង១៨រូប និងក្រុមគ្រួសារចូលជួបសំណេះសំណាល និងសួរសុខទុក្ខ

    នៅវិមាន៧មករា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ឆ្នាំ ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យបងប្អូនវីរៈកងទ័ពទាំង១៨រូប និងក្រុមគ្រួសារ ចូលជួបសំណេះសំណាល និងសួរសុខទុក្ខ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបសំណេះសំណាលនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយ និងស្វាគមន៍ចំពោះការធ្វើមាតុភូមិនិវត្តន៍របស់វីរៈយុទ្ធជនរបស់យើង ដែលបានជួបជុំជាមួយនឹងក្រុមគ្រួសារ និងបានមកដល់ប្រទេសកំណើតរបស់ខ្លួនឡើងវិញ ។ សម្ដេចតេជោលើកឡើងថា សម្តេចយល់អំពីអារម្មណ៍របស់វីរ:យុទ្ធជនរបស់យើង ក៏ដូចជាក្រុមគ្រួសារនូវការលំបាកនៃការព្រាត់ប្រាស់គ្នា ព្រោះសម្ដេចផ្ទាល់ ធ្លាប់បានឆ្លងកាត់នូវបទពិសោធនៃការព្រាត់ប្រាស់គ្រួសារកាលពីពេលដែលសម្ដេច យកជីវិតជាដើមទុនដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។សម្ដេចក៏បានយកឱកាសនេះ អរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខនិងអាយុជីវិតរបស់វីរៈយុទ្ធជនរបស់យើង ហើយរូបសម្ដេចផ្ទាល់ ក៏បានយកចិត្តទុកដាក់ និងបានតាមដានជាប្រចាំអំពីស្ថានភាព របស់វីរៈយុទ្ធជនយើង ហើយជាពិសេសបំផុតនោះ សម្ដេចបានមានប្រសាសន៍ថា ព្រះមហាក្សត្រនៃយើង ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ ក៏ព្រះអង្គទាំងទ្វេ បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះវីរៈយុទ្ធជនរបស់យើងទាំង១៨ រូប…

  • យោធិនកម្ពុជាទាំង១៨រូបបានវិលត្រឡប់មកដល់មាតុភូមិវិញហើយ

    យោធិនកម្ពុជាទាំង១៨រូបបានវិលត្រឡប់មកដល់មាតុភូមិវិញហើយ

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនដូចតទៅ ៖ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា ការដោះលែងយោធិនកម្ពុជាចំនួន ១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំនុចទី១១ ដែលបានកំណត់ថា បន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ម៉ោងនៃបទឈប់បាញ់ ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង ១៨រូបរបស់យើង ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។ នាងខ្ញុំសូមជម្រាបថា ការដោះលែងយោធិនរបស់យើងទាំង ១៨នាក់នេះ ក៏ស្របជាមួយនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ…

  • ចិន កម្ពុជា ថៃ បញ្ជាក់ជាថ្មីនូវការទទួលខុសត្រូវរួម ក្នុងការការពារសន្តិភាព និងស្ថិរភាព ក្នុងតំបន់

    ចិន កម្ពុជា ថៃ បញ្ជាក់ជាថ្មីនូវការទទួលខុសត្រូវរួម ក្នុងការការពារសន្តិភាព និងស្ថិរភាព ក្នុងតំបន់

    ភ្នំពេញ៖ ចិន កម្ពុជា និងថៃ បានបញ្ជាក់ជាថ្មីនូវការទទួលខុសត្រូវរួម ក្នុងការការពារសន្តិភាព និងស្ថិរភាព ក្នុងតំបន់ ខណៈភាគីចិន ប្តេជ្ញាបន្តសម្របសម្រួលការកសាងទំនុកចិត្ត និងសន្តិភាពចីរកាល ។ យោងតាមសេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី នៃរដ្ឋមន្ត្រីការបរទេស និងមន្ត្រីយោធាជាន់ខ្ពស់ នៃកម្ពុជា ថៃ និងចិន ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន។ នេះជាលើកទីបីហើយ ដែលប្រទេសចិន បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ដែលជាការគូសបញ្ជាក់អំពីតួនាទីសកម្ម និងដោយស្ថាបនារបស់ចិន ក្នុងការលើកកម្ពស់កិច្ចសន្ទនា និងការទាក់ទងគ្នាផ្ទាល់ ដើម្បីជួយកាត់បន្ថយកំដៅ ជម្លោះព្រំដែនកម្ពុជា-ថៃ និងនាំស្ថានការណ៍ឆ្ពោះទៅរកសន្តិភាព។ កិច្ចប្រជុំនេះ…

  • គ្រួសារស.ស.យ.ក. ប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខសន្ដិភាពនៅវិមានឈ្នះ ឈ្នះ

    គ្រួសារស.ស.យ.ក. ប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខសន្ដិភាពនៅវិមានឈ្នះ ឈ្នះ

    ភ្នំពេញ៖ដើម្បីអបអរទិវាសន្តិភាពនៅកម្ពុជាខួបលើកទី២ និងខួបលើកទី២៧ នៃទិវាបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាម​រយៈ​នយោបាយ ឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ២០២៥ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា​​​​​(ស.ស.យ.ក.) នឹងប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខសន្ដិភាព នៅវិមានឈ្នះ ឈ្នះ រាជធានីភ្នំពេញ​នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥​នេះ។ អាន៖ពិធីបួងសួងសុំសេចក្ដីសុខសន្ដិភាពក្នុងព្រះរាជាណាចក្រកម្ពុជានឹងប្រារព្ធនៅម៉ោង ៤រសៀល ថ្ងៃទី២៩ ធ្នូ នាបរិវេណ វិមានឈ្នះឈ្នះក្រោមព្រះអធិបតី និងអធិបតីភា សម្ដេចព្រះឧត្តមវង្សា គូ សុភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធ​យុវជនកម្ពុជា ។ មុនការប្រារព្ធពិធីមកដល់ក្រុមគ្រួសារស.ស.យ.ក.បានសម្តែងនូវកត្តញ្ញុកតវេទីដ៏ជ្រាលជ្រៅ ជូនចំពោះស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករទាំងឡាយនៃនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ និងការ​អភិវឌ្ឍលើគ្រប់វិស័យ ដូចដែលយើងបានទទួលនៅពេលនេះ ។ សន្តិភាពដែលយើងបានស្គាល់រយៈពេល ២៧ឆ្នាំមកនេះ គឺមិនមែនកសាងបាន ក្នុងរយៈពេលមួយភ្លែតនោះទេ។ វាបានកើតឡើងពីការខិតខំប្រឹងប្រែងស្ទើរពេញមួយជីវិត របស់ថ្នាក់ដឹកនាំជំនាន់មុនរបស់យើង ដែលបានយក​ជីវិតធ្វើជាដើមទុន ដើម្បីប្តូរយកសុខសន្តិភាព ការផ្សះផ្សា ឯកភាពជាតិ។ ស.ស.យ.ក.បញ្ជាក់ថា យើងខ្ញុំប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល…

  • សហគ្រាសធុនតូច និងមធ្យម បាន និងកំពុងបង្កើតការងារជាច្រើនវិស័យ

    សហគ្រាសធុនតូច និងមធ្យម បាន និងកំពុងបង្កើតការងារជាច្រើនវិស័យ

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា សហគ្រាសធុនតូច និងមធ្យមជាសសរស្តម្ភនៃសេដ្ឋកិច្ចកម្ពុជា ដែល​តំណាងឱ្យសហគ្រាសអាជីវកម្មភាគ​ច្រើនលើស​លប់ប្រមាណ៩០ភាគរយ នៃសហគ្រាសអាជីវកម្មទាំងអស់ ព្រមទាំងបាន និងកំពុងបង្កើតការងារជាច្រើនវិស័យ ក្នុងជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ។ ថ្លែងក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២ ឆ្នាំ២០២៥ ស្តីពី ការជំរុញការចូលរួមរបស់សហគ្រាសធុនតូច​និង​មធ្យមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត ឃូ វុឍ្ឍី ឧបការីទេសាភិបាល និងជាអគ្គនាយកគោលនយោបាយ និងសហប្រតិបត្តិការអន្តរជាតិនៃធនាគារជាតិនៃកម្ពុជា ថ្លែងថា សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំនេះ បានផ្តល់ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរទស្សនៈលើប្រធានបទការជំរុញ​ការ​ចូលរួមរបស់សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឱ្យ SME អាចត្រូវបាន​ពង្រឹង​បន្ថែម ដើម្បីមានតួនាទីរឹងមាំជាងមុន ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចកម្ពុជា ។ បន្ថែមទៅលើការលើកឡើងរបស់លោកបណ្ឌិត ឃូ វុឍ្ឍី , ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានថ្លែងថា ដោយមើលឃើញពីសារៈសំខាន់ នៃ SME ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជា បានដាក់​ចេញនូវគោលនយោបាយគាំទ្រជាច្រើន ក្នុងគោលដៅជំរុញកំណើនក្នុងវិស័យនេះ ។ ឯកឧត្តមបន្តថា ក្នុងបរិបទបច្ចុប្បន្ន SME ក្នុងគ្រប់វិស័យទាំងអស់…

  • គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ៖ ការវាយប្រហារមិនរើសគោលដៅរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ

    គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ៖ ការវាយប្រហារមិនរើសគោលដៅរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ

    គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការ បន្តវាយប្រហារយ៉ាងព្រៃផ្សៃរបស់ប្រទេសថៃ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ យន្តហោះចម្បាំង F-16 និង T-50TH នាវាចម្បាំង ការប្រើប្រាស់ផ្សែងពុល និងគ្រាប់បែកចង្កោម មកលើទីតាំងភូមិសាស្ត្រដែល មានប្រជាជនស៊ីវិលរស់នៅក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង ព្រះវិហារ និង កោះកុង ។ ជាក់ស្តែង គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ប្រជាជនស៊ីវិលបានស្លាប់ចំនួន ២១នាក់ និងរង របួសចំនួន ៨៣នាក់ ជនភៀសសឹកកើនដល់ ៦០៧ ៩៨០ នាក់ និង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន ត្រូវបានបំផ្លាញ រួមមាន ផ្ទះប្រជាពលរដ្ឋ ប្រាសាទបុរាណ អគារឯកជន អគារស្នាក់នៅ/សណ្ឋាគារ ស្ថានីយ៍ ប្រេង ឃ្លាំងទិញដំឡូង ឃ្លាំងទំនិញ បង្គោលអង់តែនទូរសព្ទ សាលារៀន មណ្ឌលសុខភាព អគាររដ្ឋ វត្ត សាលាឆទាន ស្ពាន ផ្សារ ផ្លូវ…